ក.ប.ប បានបញ្ជាក់ទៀតថា សារធាតុនេះគឺមិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងវិស័យ គ្រឿងសម្អាងជាដាច់ខាតព្រោះបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ពិសេសបង្កឲ្យកើតជាជំងឺមហារីកបាន។ មកទល់ពេលនេះរដ្ឋាភិបាលបានសម្រេចចាត់វិធានការ តម្រូវឲ្យក្រុមហ៊ុន ប្រមូលផលិតផលទាំងនេះពីផ្សារមកវិញ និងផ្អាកដំណើរការក្រុមហ៊ុនបណ្ដោះអាសន្ន នឹងរង់ចាំការសម្រេចបន្ដទៀត។
តើសារធាតុអាសបេស្ដុសជាអ្វី?
អាសបេស្ដុស គឺជាសារធាតុរ៉ែចម្រុះដែលបង្កើតឡើងពីធម្មជាតិ វាមានរាងជាសរសៃតូចៗល្អិត ស្វិត រឹងមាំ អាចធន់នឹង កម្ដៅ ពន្លឺ ការកកិត និងមិនចម្លងអគ្គិសនី។ វាមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ក្នុងវិស័យដូចជា គ្រឿងសំណង់ យានយន្ដ ជ័រប្លាស្ទិក និងផលិតផលផ្សេងជាច្រើនទៀត ដែលបង្ហាញពីភាពរឹងមាំជាប់ធន់។ ប៉ុន្ដែចំណុចមិនល្អរបស់វា អាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា រលាកដុំសាច់ និងឈានដល់កើតជំងឺមហារីក។