backup og meta

អូមីក្រុងកើតលើទារកមានរោគសញ្ញាអ្វីខ្លះ? គួរការពារបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 16, 2022

    អូមីក្រុងកើតលើទារកមានរោគសញ្ញាអ្វីខ្លះ? គួរការពារបែបណា?

    ពិត​ណាស់​ ទារក​ទើប​កើត​ និង​ក្មេង​តូច​ៗ ​មាន​​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ​​នៅ​ឡើយ​​។ ហេតុ​នេះ​ហើយ​ ទើប​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​កូន​ឲ្យ​បាន​ដិតដល់​ ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​គឺ​វីរុស​កូវីដ​-១៩​ តែ​ម្ដង​។ យ៉ាង​ណា​មិញ តើ​អូមីក្រុង​បង្ក​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទារក​ទើប​កើត​ ហើយ​វីរុស​បំប្លែង​ថ្មី​នេះ​មាន​រោគសញ្ញា​យ៉ាង​ម៉េច​ខ្លះ​ចំពោះ​អា​អូន​តូច​ៗ?

    ឥទ្ធិពល​នៃ​អូមីក្រុង​​ចំពោះ​​ទារក​ទើប​កើត

    ​​​ទារក​ក្រោម​អាយុ ​១​ឆ្នាំ​ ងាយ​នឹង​ឆ្លង​វីរុស​កូវីដ​​បំប្លែង​ថ្មី អូមីក្រុង​ ព្រម​ទាំង​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ជាង​កុមារ​​ធំ​ៗ​។ ប៉ុន្តែ​ ប៉ា​ម៉ាក់​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​ការពារ​កូន​ពី​វីរុស​នេះ​ ដោយ​៖

    • ប៉ា​ម៉ាក់​ និង​អ្នក​មើល​ថែ​ទាំ​ទារក​គួរ​ពាក់​ម៉ាស​ នៅ​ពេល​បី​ លេង​ ឬ​បញ្ចុក​អាហារ​ដល់​ទារក​ទើប​កើត។ ជាមួយ​គ្នា​នេះ​ដែរ គួរ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​មុន​ពេល​ចូល​ជិត​កូន​។
    • ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩ ​​ឲ្យ​គ្រប់​ដូស​មាន​សារសំខាន់​ណាស់​​​ចំពោះ​ប៉ា​ម៉ាក់​ និង​​អ្នក​មើល​ថែទាំ​ក្មេង​
    • គួរ​​​តម្លើង​​ឧបករណ៍​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​បិទ​ជិត​ដែល​អា​អូន​ស្នាក់​នៅ​​​ភាគ​ច្រើន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​វីរុស​កូវីដ​-១៩។
    • ប្រសិនបើ​ប៉ា​ម៉ាក់​មាន​រោគសញ្ញា​ដូចជា​ក្អក​ ផ្ដាសាយ កណ្ដាស់​ អស់​កម្លាំង​ គ្រុន​ក្ដៅ ឬ​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ ជា​ដើម យក​ល្អ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​កូន​រហូត​ទាល់​តែ​ខ្លួន​បាន​ជា​សះស្បើយ​ទាំង​ស្រុង​។
    • គួរ​កាត់បន្ថយ​ការ​ទៅ​លេង​ផ្ទះ​សាច់ញាតិ​ បងប្អូន​ ពីព្រោះ​ទារក​ទើប​កើត​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​​។
    • ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន​ គួរ​ជៀសវាង​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​​។

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    រោគសញ្ញា​នៃ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ចំពោះ​ទារក​ទើប​កើត​

    • គ្រុន​ក្ដៅ​
    • ក្អក​
    • ហៀរ​សំបោរ​
    • តឹង​ច្រមុះ
    • រាករូស​
    • អស់​កម្លាំង​
    • ដកដង្ហើម​ខ្លី​ៗ
    • ក្អួត​
    • មិន​ឃ្លាន​អាហារ​ឬបៅ

    អាន​បន្ថែម​៖

    ក្នុង​ករណី​ដែល​ប៉ា​ម៉ាក់​ឃើញ​​កូន​មាន​រោគសញ្ញា​ខាង​លើ​ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​ជា​បន្ទាន់​ និង​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ផ្ដេសផ្ដាស​ឡើយ ពីព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អា​អូន​បាន​​។

    កូនកើតកូវីដ

    រោគសញ្ញា​នៃ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ចំពោះ​ទារក​ទើប​កើត​


    • គ្រុន​ក្ដៅ​
    • ក្អក​
    • ហៀរ​សំបោរ
    • តឹង​ច្រមុះ
    • រាករូស​
    • អស់​កម្លាំង
    • ​ដកដង្ហើម​ខ្លី​ៗ
    • ក្អួត
    • មិន​ឃ្លាន​អាហារ​ ឬបៅ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម