– ទារក អាយុចន្លោះពី ៤ -១២ ខែ៖ គេងឲ្យបាន ១២-១៦ ម៉ោង
– កូនក្មេង អាយុចន្លោះពី ១-២ ឆ្នាំ៖ គេងឲ្យបាន ១១-១៤ ម៉ោង
– ក្មេងមត្តេយ្យ អាយុចន្លោះពី ៣-៥ ឆ្នាំ៖ គេងឲ្យបាន ១០-១៣ ម៉ោង
– ក្មេងថ្នាក់បឋម អាយុចន្លោះពី ៦-១២ ឆ្នាំ)៖ គេងឲ្យបាន ៩-១២ ម៉ោង
– ក្មេងជំទង់ (អាយុចន្លោះពី ១៣-១៨ ឆ្នាំ)៖ គេងឲ្យបាន ៨-១០ ម៉ោង។

អត្ថបទពាក់ព័ន្ធ៖
- តិចនិកដោះស្រាយបញ្ហាកូនដេកនោមដាក់ពូក
- ប៉ាម៉ាក់ចូលចិត្តឲ្យក្មេងលេងទូរសព្ទ មុនចូលគេង ប្រយ័ត្នលើសដើម!
៣- គន្លឹះពិសេសជួយក្មេងគេងមានសុខភាពល្អ
– រៀបចំកាលវិភាគគេងឲ្យបានច្បាស់លាស់៖ វាជារឿងសំខាន់ ប៉ាម៉ាក់ ត្រូវរៀបចំម៉ោងគេងសម្រាប់កូន ដើម្បីឲ្យកូនអាចកំណត់វដ្ដនៃការគេងបានត្រឹមត្រូវ។ បែបនេះ នៅពេលខាងមុខ ប៉ាម៉ាក់ ក៏មានភាពងាយស្រួល ពេលប្រាប់កូនឲ្យចូលគេងត្រូវម៉ោង ត្រូវពេលដូចគ្នា។
– ជំរុញឲ្យគេមានសកម្មភាពច្រើននៅពេលថ្ងៃ៖ ហាត់ប្រាណ មិនត្រឹមតែជួយដល់ការលូតលាស់រូបរាង និងកម្ពស់ក្មេងមួយមុខនោះទេ វាថែមទាំងអាចជួយឲ្យកូនយើង គេងបានស្កប់នៅពេលយប់បានថែមទៀតផង។ អ្នកជំនាញបានណែនាំថា នេះដោយសារតែមានបម្រែបម្រួលសីតុណ្ហភាពក្នុងខ្លួនក្មេងនៅអំឡុងពេលធ្វើចលនា និងក្រោយពេលហាត់ប្រាណ ជាហេតុជំរុញឲ្យក្មេងងងុយគេង។