home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វិធី​ថែ​ធ្មេញ​កូន​ មិន​ឲ្យ​ខូចដោយសារ​ញ៉ាំ​ស្ករគ្រាប់ ឬ​ចំណី​ផ្អែម​ៗ

វិធី​ថែ​ធ្មេញ​កូន​ មិន​ឲ្យ​ខូចដោយសារ​ញ៉ាំ​ស្ករគ្រាប់ ឬ​ចំណី​ផ្អែម​ៗ

ក្មេង​ណា​ក៏​ដូច​ក្មេង​ណា​ដែល​ចូលចិត្ត​ញ៉ាំ​ស្ករគ្រាប់ ឬ​ចំណី​ផ្អែម​ៗ​ណាស់ ដូចនេះ​បញ្ហា​ដែល​កើត​មាន​ព្រោះ​អាហារ​អស់​នោះ គឺ​ធ្វើឲ្យ​ដង្កូវ​ស៊ី​ធ្មេញ ឈឺ​ធ្មេញ និង​ពុក​ធ្មេញ​ជាដើម។ ពេល​ជួប​បញ្ហា​បែប​នេះ ម៉ាក់​ប៉ា​ក៏​បារម្ភ​ដូចគ្នា​ដែរ ហើយ​តែង​ស្វះស្វែង​រក​មធ្យោបាយ​គ្រប់យ៉ាង ដើម្បី​ទប់ស្កាត់ តែ​នៅ​មិន​បាន​ផល។

ដើម្បី​សម្រាល​ក្ដី​ព្រួយបារម្ភ​នេះ​ខ្លះ​ទន្តបណ្ឌិត សាន ដាណេត នៅ​គ្លីនិក​ធ្មេញ​ប៊ូទិក​បាន​ចែករំលែក​គន្លឹះល្អ​ខ្លះ​ៗ ​ចំពោះ​សុខភាព​មាត់​ធ្មេញ​​ទារក។ ជម្រើស​ល្អបំផុត ប៉ាក់​ម៉ា​គ្រប់រូប​គួរ​តែកាត់​បន្ថយ​តាម​ចំណី​ទាំង​នោះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ តែ​បើ​កូន​នៅតែ​ចចេស​ញ៉ាំ​ យើង​ត្រូវ​ឲ្យ​កូន​ខ្ពុល​មាត់​ជាមួយ​ទឹក​សាប​ឲ្យ​ខ្លាំង បន្ទាប់ពី​កូនញ៉ាំ​របស់​ផ្អែម​នោះ​រួច​ហើយ និង​ឲ្យ​កូន​ញ៉ាំ​ទឹក​បាន​ច្រើន ហើយ​ប្រាប់​ឲ្យ​ដុសធ្មេញ ៣ ដង​/​ថ្ងៃ ដើម្បី​ការពារ​ពី​រោគ​ពុក​ធ្មេញ។

អត្ថបទ​ពាក់ព័ន្ធ៖ តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ

កូនញ៉ាំស្ករគ្រាប់Hello_គ្រូពេទ្យ

ក្នុង​នោះ​ដែរ​លោក​ក៏​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ដឹងពី​របៀប​ជ្រើសរើស​ថ្នាំ​ដុសធ្មេញ​សម្រាប់​កូន​ក្មេង ដើម្បី​កុំឲ្យ​ប្រើ​ទៅ​មាន​បញ្ហា ព្រោះ​ក្មេង​ខ្លះ​ច្រើនតែ​ដុសធ្មេញ ហើយ​លេប​ទាំង​ថ្នាំ​នោះ​ចូល​ពោះ​ខ្លះ។ ប្រភេទ​ថ្នាំ​គួរតែទិញ គឺ​ថ្នាំ​ដុស​ធ្មេញ​ដែល​គ្មាន​ជាតិ​ហ្លុយអរ៉ាយ សម្រាប់​ក្មេង ព្រោះ​បើ​ជាតិ​ហ្លុយអរ៉ាយ​លើស​កំណត់​អាច​បណ្ដាល​ឲ្យ​ក្មេង​ពុល​។

រឿង​សំខាន់​មួយ​ទៀត គឺ​ត្រូវ​ជ្រើសរើស​ច្រាស​ដុស​ដែល​មាន​សរសៃ​ទន់​ល្មើយ និង​ទំហំ​សមស្រប​ជាមួយ​មាត់​កូន ហើយ​ត្រូវ​បង្រៀន​កូន​ឲ្យ​ដុសធ្មេញ​​ពី​លើ​ចុះ​មក​ក្រោម កុំ​ដុស​បញ្ច្រាស​ធ្មេញ ហើយ​ដុស​ឲ្យ​បាន​សព្វ​ល្អ ទើប​អាច​កម្ចាត់​ជាតិ​ផ្អែម ឬ​កំណក​ផ្សេង​ៗ​ពី​ធ្មេញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 20/06/2019
ត្រួតពិនិត្យដោយ ដេត ធន្នី
x