backup og meta

តិចនិកសាមញ្ញៗជួយឲ្យកូនរឹងមាំ មិនឈឺផ្ដេសផ្ដាស

តិចនិកសាមញ្ញៗជួយឲ្យកូនរឹងមាំ មិនឈឺផ្ដេសផ្ដាស

ចិញ្ចឹម​កូន​តូច​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ ត្រូវ​ការ​ថែទាំ​ឲ្យ​បាន​ដិត​ដល់​បំផុត តែ​ប្រហែស​បន្តិច​ឈឺ​ភ្លាម។ តែ​ទោះ​យ៉ាង​ណា ​បើ​យើង​ដឹង​របៀប​ចិញ្ចឹម​កូន​បាន​ត្រឹម​ត្រូវ នោះ​អាច​កាត់​បញ្ហា​បាន​ច្រើន ម៉ាក់​ប៉ា​ប្រហែល​ជា​ចង់​ដឹង​ហើយ​មែន​ទេ តើ​មាន​តិចនិក​អីខ្លះ​ជួយ​ឲ្យ​កូន​លូតលាស់​បាន​ល្អ មិន​សូវ​ឈឺ​ថ្កាត់?

បំពេញ​បាន ៥ ចំណុច​ខាង​ក្រោម​នេះ កូនៗ​លូត​លាស់​បាន​ល្អ ងាយ​មិន​ឈឺ!

១- ​បំបៅ​ដោះ​កូន

ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ ពិសេស​ជំងឺ​រាករូស និង​ជំងឺ​សួត ដោយសារ​ទឹក​ដោះ​ម្ដាយ​សម្បូរ​សារធាតុចិញ្ចឹម វីតាមីន​ច្រើន​ប្រភេទ ជួយ​ដល់​ការ​លូតលាស់ ធ្វើ​ឲ្យ​ខួរក្បាល​វៃ​ឆ្លាត និង​មាន​អង់ទីករ​ការពារ​ជំងឺ​ផ្សេងៗ។

អត្ថបទពាក់ព័ន្ធ៖ ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ

២- អនាម័យ​គ្រប់​ពេល

ម៉ាក់ៗ​ដឹង​ហើយ​ថា កូន​ឈឺ​ភាគ​ច្រើន​បណ្តាល​មក​ពី​អត់​មាន​អនាម័យ​ ទាំង​​អនាម័យ​ក្នុង​ការ​រស់​នៅ និង​ចំណី​ចំណុក។ ចំពោះ​កូន​ម៉ឹម​ទឹកដោះគោ​ ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនាម័យ​ដប​ទឹក​ដោះ​គោ ត្រូវ​លាង​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត រួច​ស្រុស​ជាមួយ​ទឹក​ក្ដៅ​​សម្លាប់​មេរោគ និង​ទឹក​ដែល​យក​មក​ឆុង ត្រូវ​តែ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ឲ្យ​ពុះ ទើប​កូន​មិន​ងាយ​ឈឺ។

៣- ផ្ដល់​អាហារ​មាន​ជីវជាតិ

ទោះ​ទឹក​ដោះ​ម្ដាយ មាន​អង់ទីករ ឬ​ទឹកដោះគោ​ដែល​សម្បូរ​ដោយ Prebiotic ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​​កូន​រឹងមាំ​ក៏​ដោយ ក៏​ចាប់​ពី ៦ ខែ ទៅ កូន​ក្មេង​ត្រូវការ​អាហារ​ចម្រុះ​បន្ថែម​ ដើម្បី​ការ​លូតលាស់​សរីរាង្គ ឆ្អឹង និង​ខួរក្បាល។ អាហារ ៣ ក្រុម​នេះ​សំខាន់​សម្រាប់​ក្មេង​ខ្លាំង​ណាស់៖

– អាហារ​ថាមពល៖ ផ្ដល់​ទាំង​ថាមពល និង​កម្ដៅ​ចំពោះ​រាងកាយ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូអ៊ីដ្រាត​ក្នុង​នោះ​មាន ប្រេង​ឆា អង្ករ និង​ពពួក​បន្លែ​មាន​ជាតិ​ម្សៅ ដូចជា ពោត ត្រាវ ដំឡូង​ជ្វា ជាដើម។

– អាហារ​សាងសង់៖ ក្រុម​អាហារ​ប្រូតេអ៊ីន ផ្ដល់​ឲ្យ​នូវ​ការ​ជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើឲ្យ​លូតលាស់​បាន​ល្អ ក្នុង​នោះ​មាន សាច់​សត្វ ស៊ុត ទឹកដោះគោ សណ្ដែកដី តៅហ៊ូ និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​ដទៃ​ទៀត។

– អាហារ​ការពារ៖ អាច​ការពារ​កូន​ក្មេង​ពី​ជំងឺ​ផ្សេងៗ​ ដោយសារ​បាន​ញ៉ាំ​ពពួក​បន្លែ​បៃតង​ដែល​សម្បូរ​ជាតិ​ខនិជ និង​វីតាមីន​ស្លឹកបាស ស្ពៃ​ចង្កឹះ ផ្ទៃ ត្រកួន ឬ​ល្ពៅ ហើយ​ផ្លែឈើ​មាន​ចេក ក្រូច ល្ហុង។

អត្ថបទពាក់ព័ន្ធ៖ អ្វីជា Prebiotics ហើយហេតុអ្វីពេលកូនទើបចេះដើរ ត្រូវការចាំបាច់បំផុត?

៤- ចាក់​វ៉ាក់សាំង​ឲ្យ​កូន

ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​ខ្សោយ មិន​អាច​ទ្រាំទ្រ​នឹង​ការ​វាយ​ប្រហារ​ពី​មេរោគ​ផ្សេងៗ​​បាន​​ទេ ដូច្នេះ​ត្រូវ​​ចាក់​វ៉ាក់សាំង​ ទើប​អាច​បញ្ចៀស​ពី​ការ​ឆ្លង​ជំងឺ​បាន។ ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ៩ ខែ ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ ១១ មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ​របស់​ក្រសួង​សុខាភិបាល និង​បន្ថែម​ការ​ចាក់​វ៉ាក់សាំង​ផ្សេង​ទៀត ទៅ​តាម​អាយុ។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច

៥- ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា

បើ​ក្មេង​ឈឺ​ចៀស​មិន​រួច​ពី​ការ​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​នោះ​ទេ តែ​មុន​នឹង​ប្រើ​ ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មិន​ត្រូវ​ទិញ​ថ្នាំ​ផ្សំ ឬ​ទិញ​ថ្នាំ​តាម​គ្នា​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ។ ការ​ប្រើ​ថ្នាំ​លើស​កម្រិត ឬ​ប្រើ​តិច​ពេក អាច​ធ្វើ​ឲ្យ​កូន​ស៊ាំថ្នាំ ពិបាក​ព្យាបាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/09/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម