backup og meta

ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក-ក្អួត

ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក-ក្អួត

ក្នុង​សប្តាហ៍​នេះ​ដោយ​កម្ពុជា​នៅ​តែ​បន្ត​ទទួល​ឥទ្ធិពល​ពី​បាតុភូត អ៊ែល នីណូ (El Nino) ធ្វើ​ឲ្យ​កម្តៅ​នឹង​ហក់​ឡើង ៤០-៤១ អង្សារសេ។ អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​តូច​ងាយ​ឆ្លងពពួក​មេរោគ ឬ​បាត់តេរី ដែល​ធ្វើ​ឲ្យ​រាករូស ក្អួត ខ្វះជាតិ​ទឹក​ធ្ងន់ធ្ងរ ម៉ាក់ប៉ាអាច​ធ្វើ​តាម​ការ​ណែនាំ​ងាយៗ​ខាង​ក្រោមនេះ៖

១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

ក្តៅ​ខ្លាំង មិន​ថា​ក្មេង ឬ​ចាស់​ទេ ងាយ​នឹង​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ឲ្យ​កូន​តូច​ញ៉ាំទឹក​ឆ្អិន​ឲ្យ​បានច្រើន មិន​ចាំ​ទាល់​តែ​កូន​ទារ​ញ៉ាំ​នោះ​ទេ។

២- កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង

ក្មេង​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូលចិត្ត​ណាស់​ទឹកក្រូច-ទឹក​ផ្លែឈើ​កំប៉ុង​ផ្អែមៗ ប៉ុន្តែ​វា​មិន​ល្អ​ចំពោះ​ពោះវៀន​ក្មេងនោះ​ទេ ភេសជ្ជៈ​កំប៉ុង​សម្បូរ​ជាតិស្ករ-ហ្គាស អាច​រាករូស​លឿន​ណាស់។ យក​ល្អ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ផ្លែឈើ​ជំនួស​វិញ ដូចជា ក្រូច ស្វាយ ឪឡឹក ប៉ោម ជាដើម។

៣- កុំឲ្យកូនញ៉ាំរបស់ត្រជាក់ខ្លាំង

មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង យើង​បែរ​ជាឲ្យ​កូន​ញ៉ាំ​របស់​ត្រជាក់​ខ្លាំង ដូចជា​ទឹកកក​ឈូស ការ៉េម ច្បាស់​ជា កូន​តូច​ឈឺក ឈឺពោះ រាកផង​ក៏មាន។

អត្ថបទពាក់ព័ន្ធ៖ មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង

៤- កុំឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ផ្តេសផ្តាស

ផ្លែ​ឈើ​មួយ​ចំនួន​មាន​ជាតិគីមី ដូច្នេះ​ហើយ​មុន​ឲ្យ​កូន​ញ៉ាំយើង​ត្រូវពិនិត្យ  ចិត​សំបក​ចេញ ឬ​លាង​សម្អាត​ឲ្យ​បាន​ស្អាត ដើម្បី​បង្ការ​ការ​ពុល។

៥- លាងដៃ​កូន​ឲ្យ​ស្អាត

ដៃ​មិន​ស្អាត​យក​ទៅ​កាន់​នំ​ចំណី​ញ៉ាំ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​អូន​តូច​រាក ឬក្អួត ដូច្នេះ​យើង​ត្រូវ​លាង​សម្អាត​ដៃកូន​ជានិច្ច​មុន​នឹង​ឲ្យ​កាន់​នំចំណី។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

គ្រោះថ្នាក់នៃមីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ លើទារក និងកុមារតូចៗ

ម៉េចបានទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញខ្លួនឯងអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម