រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

ចូលដល់រដូវក្តៅ ប៉ាម៉ាក់គួរថែទាំអាអូនបែបណាល្អ?

នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ ទារក​ និង​កុមារ​តូច​ៗ មិនងាយ​បែក​ញើស​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ​ទេ ដែលកត្តានេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​ហានិភ័យ​ក្នុង​ការ​​ឡើង​កម្តៅ​ខ្លាំង។ ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​យ៉ាង​ម៉េច​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ? ប៉ា​ម៉ាក់​គួរ​ឱ្យ​កូន​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។ សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ម៉ាក់​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ ប៉ុន្តែ​បើ​អូន​អាយុ​ចាប់​ពី​៦​ខែ​ឡើង​ទៅ យើង​អាច​បន្ថែម​ទឹក​ឆ្អិន​នៅ​ចន្លោះពេលបំបៅ​ដោះកូន។ បន្ថែម​ពី​នេះ​ គួរ​ស្លៀក​សំលៀក​បំពាក់​ស្តើង​ និង​រលុង​ឱ្យ​កូន ក៏​ដូចជា​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ធ្វើ​ម៉េច​ដឹង​ថា​ទារក​ក្តៅ​ខ្លាំង? ដើម្បី​ដឹង​ថា​រាងកាយ​អាអូន​ក្តៅ​ឬ​អត់​ ប៉ា​ម៉ាក់​គួរ​ដាក់​​ដៃ​នៅ​លើ​ទ្រូង ឬ​ខ្នង​របស់​កូន​ ពីព្រោះ​ថា​បរិវេណ​នេះ ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ថា​កូន​ក្តៅ ជាង​ដៃ​ ឬ​ជើង​អា​អូន ពីព្រោះ​ជា​ទូទៅ ដៃ ឬ​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​រាងកាយ​របស់​ពួក​គេ។ [embed-health-tool-baby-poop-tool] ធ្វើ​ម៉េច​ដឹង​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់? សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ គឺ​នៅ​ពេល​ដែល​​ប៉ា​ម៉ាក់​ផ្លាស់ប្តូរ​ខោ​ទឹក​នោម​ឱ្យ​កូន​ចន្លោះ​ពី​៦ ទៅ​៨​ខោ​ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែលមានន័យថា កូន​មាន​ជាតិទឹកគ្រប់គ្រាន់សម្រាប់​បញ្ចេញ​ចោល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​កូន​មាន​បញ្ហា​ស្រ្តេស​ដោយ​សារ​កម្តៅ អស់​កម្លាំង ឬ​រញ៉ាំរញ៉ូវ ស្បែក​ស្ងួត និង​ក្តៅ​ បែក​ញើស​ច្រើន បរិមាណ​នៃ​ការ​បែក​ញើស​ថយ​ចុះ នៅ​ពេល​ដែល​ស្រ្តេស​ដោយ​សារ​កម្តៅ​វិវត្តន៍​ទៅ​ជា​ការ​សន្លប់​ដោយ​សារ​កម្តៅ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បន្ថយ​កម្តៅ​កូន​ ដោយ​ឱ្យ​កូន​ងូត​ទឹក​ក្តៅ​ឥណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​ ប៉ុន្តែ​កុំ​ប្រើ​ទឹក​ត្រជាក់​ឱ្យ​សោះ! ចំណុចសំខាន់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?

ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ជួប​អាការៈ​ចង្អោរ ឬ​ក្អួត​ខ្លាំង រហូត​ដល់​ថ្នាក់​ដាក់​អ្វី​ចូល​ទៅ​ក្នុង​ពោះ​បន្តិច​ក៏​ក្អួត​នោះ ច្បាស់​ភ័យ​ស្លន់​ស្លោ​មិន​ខាន។ ចំពោះ​ក្មេង​តូចៗ​ដែល​ជួប​អាការៈ​ក្អួត​ចង្អោរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​​ទូទៅ ថា អាច​មក​ពី​ការ​ពុល​ចំណី​អាហារ ភេសជ្ជៈ​ផ្សេងៗ ឬ​ក៏​ក្មេង​មាន​មេរោគ​ក្នុង​ក្រពះ-ពោះវៀន។ ចំពោះ​អាការៈ​ក្អួត​ធ្ងន់ធ្ងរ ក្អួត​ច្រើន​ដង ញ៉ាំ​អ្វី​ទៅ​ក៏​ក្អួត ឬ​ក្អួត​ដល់​ថ្នាក់​ចេញ​ពណ៌​បៃតង ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ក្អួត​បែក​ប្រមាត់​នោះ ម៉ាក់ប៉ា​គួរ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ។ ចំណែក​វិធី​ជួយ​តូច​ពេល​ជួប​អាការៈ​ក្អួត​មិន​ធ្ងន់ធ្ងរ​នោះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ធ្វើ​តាម​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន កូន​​ក្អួត បាត់​​បង់​ជាតិ​ទឹក​ដូច​រាករូស​ដែរ ដូចនេះ​ម៉ាក់​ប៉ា​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ស្អាត ឬ​ទឹក​អូរ៉ាលីត​ឲ្យ​បាន​ច្រើន ញ៉ាំ​បន្តិចម្តងៗ​តែច្រើន​ដង ព្រោះ​កាល​ណា​រាង​កាយ​ក្មេង​ខ្សោះ​ជាតិ​ទឹក​យូរ អាច​បង្ក​ទៅ​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ បើ​​កូនញ៉ាំទឹក ហើយ​នៅ​តែ​ក្អួត​មក​វិញ  ត្រូវ​នាំកូន​ទៅ​ជួបគ្រូ​ពេទ្យ ​​គ្រូពេទ្យ​​​នឹង​​ព្យាបាល​ទៅ​តាម​បច្ចេកទេស ដើម្បី​​បង្ការ​​ការ​​បាត់បង់​ជាតិ​​ទឹក​​កាន់​តែ​​ធ្ងន់​ធ្ងរ។ ២. ឲ្យ​កូន​ញ៉ាំ​អាហារ​រាវ កូន​ក្អួត​ខ្លាំង ច្បាស់​ជា​ទន់​ខ្លួន គ្មាន​កម្លាំង​កំហែង​ទេ បន្ទាប់​ពី​ឲ្យ​កូន​ញ៉ាំ​ទឹក​ហើយ យើង​ត្រូវ​ចាប់​ផ្តើម​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​រាវ ដែល​អាច​ផ្តល់​ថាមពល​ដល់​រាងកាយ ដូចជា​ស៊ុប ទឹកផ្លែឈើ​ផ្អែមៗ ព្រោះ​វា​ងាយ​រលាយ និង​ចៀស​ការ​ញ៉ាំ​អាហារ​រឹងៗ និង​ភេសជ្ជៈកំប៉ុង ដូចជាទឹកក្រូច ឬភេសជ្ជៈប៉ូវកម្លាំង។ ៣. ឲ្យ​កូន​ញ៉ាំ​ថ្នាំ ក្មេង​ក្អួត​កម្រិត​ស្រាល​មិន​ចាំបាច់​ប្រើ​ថ្នាំ​នោះ​ទេ គ្រាន់​តែ​តាម​ដាន​កូន​ឲ្យ​បាន​ដិត​ដល់ តែ​បើ​យើង​ចង់​ប្រើ​ថ្នាំ​ប្រភេទ​ទប់​ក្អួត គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន។ អត្ថបទពាក់ព័ន្ធ៖  ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក? រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


រោគសញ្ញាទូទៅ

បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ?

បន្ទះ​​ត្រជាក់​ពេញ​​និយម​​ខ្លាំង​​ណាស់ ម៉ាក់​ប៉ា​​ទិញ​ទុក​សាគួរ​នៅ​ផ្ទះ​សឹង​តែ​គ្រប់​គ្នា ​ពេល​កូន​ក្តៅ​ខ្លួន ដឹង​តែ​បិទ​បន្ទះ​ត្រជាក់​លើ​ក្បាល​កូន​ហើយ ដោយ​គិត​ថា​វា​នឹង​ជួយ​បំបាត់​អាការៈ​ក្តៅ​ខ្លួន​បាន។ តើ​ការ​បិទ​បន្ទះ​ត្រជាក់​ពិត​ជា​​អាច​ជួយ​បញ្ចុះ​កម្តៅ​ក្មេង​បាន ឬ​យ៉ាង​ណា? បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ការ​បិទ​បន្ទះ​ត្រជាក់​គ្រាន់​តែ​ជួយ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ មិន​អាច​កញ្ចុះ​កម្តៅ​កូន​បាន​ទាំង​ស្រុង​នោះ​ទេ។ បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ ពិសេស​កូន​តូចៗ​អាយុ​ក្រោម ៣ ឆ្នាំ ព្រោះ​កាលណា​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ងាយ​នឹង​ប្រកាច់ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត។ ចំពោះ​វិធី​បញ្ចុះ​កម្តៅ​កូន​ឲ្យ​លឿន មុន​នាំ​កូន​មក​ជួប​គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ឲ្យ​ធ្វើ​តាម​វិធីមួយ​ចំនួន​ខាង​ក្រោម​នេះ។ – យក​កន្សែង​ជ្រលក់​ទឹក​​មក​​ជូត​​ខ្លួន​​កូន​​ឲ្យ​ញឹក​ញាប់ ពិសេស​រំុ​កន្សែង​ជ្រលក់​ទឹកបរិវេណ​ក និង​ឃ្លៀក – កុំ​ឲ្យ​កូន​ដណ្តប់​ភួយ ឬ​កន្សែង ទោះ​រងាក៏​ដោយ – ត្រូវ​ដោះ​ខោ​អាវ​កូន​ចេញ បើ​ស្លៀក​ពាក់​ក្រាស់ៗ – ឲ្យ​កូន​លេប​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​តាម​កម្រិត​ដូស្ត និងគីឡូរបស់កូន -សុលថ្នាំបញ្ចុះកម្តៅ​ទៅ​តាម​កម្រិតដូស្ត – ឲ្យ​កូន​បៅ​ដោះ ឬ​ម៉ឹម​ទឹក​ដោះ​គោ និង​​ផឹក​ទឹក​ឲ្យ​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក?

ម៉ាក់​ប៉ា​មាន​ការ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ក្មេង​ៗ​ងាយ​នឹង​កើត​ជំងឺ​រលាក​បំពង់ក​នេះណាស់ ហើយ​ពេល​ឈឺ​ក្មេង​តូច​ៗ​មិន​អាច​និយាយ​លម្អិតប្រាប់​ពី​ស្ថានភាព​ជំងឺ​ថា ខ្លួន​កំពង់​ឈឺ​បំពង់ក ពិបាក​លេប​ទឹកមាត់ ឬ​រមាស់​បំពង់ក។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ ធ្លាប់​បាន​ចែករំលែក​ពី​រោគ​សញ្ញា​ខ្លះ​ៗ ហើយ​ពេល​នេះ​លោក​នឹង​បង្ហាញ​ពី​មូលហេតុ​នាំឲ្យ​កូន​កើត​ជំងឺ​នេះ។ លោក​បាន​បន្ត​ថា ក្មេង​ឧស្សាហ៍​រលាក​បំពង់ក​មកពី​បញ្ហា ២ គឺ​ទី​១ ដោយសារ​ការ​បង្ក​រោគ​ដោយ​វីរុស​ដូច​ជំងឺ​ផ្ដាសាយ​ដែរ ហើយ​ទី​២ គឺ​ដោយសារ​បាក់តេរី Streptococcal Infection។ ក្រៅ​ពី​នោះ​ការ​ស្រូប​ធូលី​កខ្វក់​ចូល​ទៅ​ក្នុង​ច្រមុះ បំពង់ក ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​មៀម​របស់​មិន​ល្អ ក៏​ជា​ចំណែក​ខ្លះ​ដែរ។ ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ គឺ​គ្រាន់តែ​ឲ្យ​កូន​ហា​មាត់ ហើយ​បើ​ឃើញ​ថា​បំពង់ក​ឡើង​ក្រហម ឡើង​ហើម​ក្រពេញ​ក មាន​ពង់​បែក​ស​ៗ ក្ដៅ​ខ្លួន ឬ​ពេល​ខ្លះ​ទាល់​យក​កំហាក​ទៅ​ពិនិត្យ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ក្មេង​ឧស្សាហ៍​កើត​ជំងឺ​នេះ​ព្រោះ បំពង់​ក​មាន​តួនាទី​ច្រើន​ទាំង​លេប​អាហារ លេប​ទឹកមាត់ ដកដង្ហើម បញ្ចេញ​សំនៀង ហើយ​វា​ជា​ផ្លូវ​បំបែក ៤ រវាង​ផ្លូវ​អាហារ និង​ផ្លូវ​ដង្ហើម ជា​សន្ទះ​បិទ​បើក​អាហារ និង​ទឹក ទើប​ជា​កន្លែង​ងាយ​ស្រួល​សម្រាប់​វីរុស បាក់តេរី​ប្រមូលផ្ដុំ។ ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ គឺ​ស្ថិត​ទៅ​លើ​គ្រូពេទ្យ បើ​រក​ឃើញ​ថា​កូន​រលាក​បំពង់ក​ដោយ​អ្វី​មួយ និង​ចេញ​ថ្នាំ​តាម​កម្រិត ហើយ​យើង​អាច​ជួយ​កាត់​បន្ថយ​តាម​រយៈ​ឲ្យ​កូន​ផឹក​ទឹកក្ដៅឧណ្ហៗ​ ញ៉ាំ​អាហារ​ទន់​ៗ ចៀសវាង​ទឹក​ត្រជាក់។ ដើម្បី​ការពារ​កូន​ត្រូវ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល ត្រូវ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​សះស្បើយ ចៀសវាង​មេរោគ​រស់នៅ​ទីនោះ […]


រោគសញ្ញាទូទៅ

Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន)

និយមន័យ១- តើអ្វីជា​ការ​ក្តៅ​ខ្លួន​ប្រកាច់​ចំពោះ​កូន​ក្មេង? វា​ជា​ស្ថានភាព​ដែល​កើត​ឡើង​នៅ​លើ​កូន​ក្មេង​ដែលចាប់​ក្តៅ​ខ្លួន​ខ្លាំងភ្លាមៗ ពេល​ខ្លះ​អ្នក​មិន​អាច​ដឹង​ថា​កូន​ក្តៅ​ខ្លួន​ទៀត​ផង​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​ក្មេង​កើន​ឡើង​រហ័សពេក ជួន​កាលកើន​ឡើង​ពេល​កំពុង​ប្រកាច់​ទៀត​ផង។ បន្ទាប់​ពី​ក្តៅ​ខ្លួន​ដល់​កម្រិត​មួយ​ហើយ កូន​អ្នក​ក៏​ឈប់​ប្រកាច់​ភ្លាមដែរ។ ភាគ​ច្រើន​ក្មេង​ដែល​ប្រកាច់តែង​ក្តៅ​ខ្លួន​ដល់​ទៅ ៣៩ អង្សាសេ ។ ការ​ប្រកាច់​ដែល​មាន​មូលហេតុទាក់ទង​នឹង​ការ​ក្តៅ​ខ្លួន​មាន៖ ប្រកាច់​ក្នុង​កំឡុង​ពេល ២៤ម៉ោង រយៈពេល​ប្រកាច់​តិច​ជាង ១៥នាទី ប្រកាច់ទូទាំង​ដង​ខ្លួន មិនមែនតែ​មួយ​ចំហៀង ក្មេង​អាយុ​ចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ ក្មេង​មិនមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ ក្មេង​ធ្លាប់​ប្រកាច់​ដោយសារ​ក្តៅ​ខ្លួនពីមុន​មក។ អ្នក​ប្រាកដ​ជា​ភ័យ​ខ្លាច​ពេល​ឃើញ​កូន​មាន​ស្ថានភាព​នេះ តែ​វា​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់ក្មេង​​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ខួរក្បាល បញ្ញារបស់​គេ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក ២- តើ​វា​កើតឡើង​ញឹកញាប់​ប៉ុណ្ណា? ពី២ភាគរយ ទៅ៥ភាគរយ នៃ​ក្មេង​អាចមាន​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែបនេះ ក្រៅ​ពី​នោះ​ក្មេង​អាចប្រកាច់​ដោយសារ​បញ្ហា​ផ្សេងៗ​ទៀត។ វា​ក៏​អាច​រើ​ឡើង​ម្តង​ទៀត​អាស្រ័យ​លើ​អាយុរបស់​ក្មេងដែរ តែ​ប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ​ ក្មេង​អាច​ជួប​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែប​នេះ​ម្តង​ទៀតបាន។ ជាការ​ល្អ​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​កូន​មាន​បញ្ហា​នេះ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត រោគសញ្ញា៣- ​តើ​វា​មាន​រោគសញ្ញា​អ្វី​ខ្លះ? ចំពោះ​ការ​ក្តៅ​ខ្លួន​ប្រកាច់​ធម្មតាមាន​រយៈពេល​តែ ២ទៅ៣​នាទី ទេតែ​ក្នុង​ករណី​កម្រ​ខ្លះ​អាច​ឈានដល់ទៅ ១៥នាទី ។ ពេល​ប្រកាច់​ក្មេង​នឹង​ប្រកាច់​មួយ​តួរខ្លួនតែ​ម្តង ញាក់​កន្ត្រាក់ រមួលខ្លួន ក្រឡាប់​ភ្នែក​ ហើយ​អាច​ឈាន​ដល់​សន្លប់​ជាដើម។ ក្មេង​ខ្លះ​ក្អួត​បណ្តើរ នោម​បណ្តើរពេល​ប្រកាច់ទៀត​ផង។ ឯការ​ប្រកាច់ធ្ងន់ធ្ងរ​ជាង​នេះ​វិញមាន​រយៈពេល​ដល់​ទៅ ១៥នាទី និងអាច​កើត​ឡើង​លើស​ពី​ម្តង​ក្នុង​មួយ​ថ្ងៃ។ ក្មេង​អាច​ប្រកាច់​ដៃ​ប្រកាច់​ជើង ឬ​កន្ទ្រាក់​តែ​មួយ​ចំហៀងខ្លួន។ ក្មេង​នឹង​ឈប់​ប្រកាច់ដោយ​ខ្លួនឯងតែ​នៅ​តែ​ក្តៅ​ខ្លួន​ត​ទៀត។ ក្មេង​ខ្លះ​វិញ​ងងុយ​ដេក​បន្ទាប់​ពី​នោះ តែ​ខ្លះ​វិញ​មិន​មាន​ផល​រំខាន​អ្វី​ទេ។ ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។ ៤- តើ​​គួរទៅ​ជួប​ពេទ្យ​នៅ​ពេល​ណា? សូម​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​បើ​សិនជា៖ កូនឈប់​ដក​ដង្ហើម​វែង​ជាង ១៥ទៅ​២០​វិនាទី […]


រោគសញ្ញាទូទៅ

កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ

ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើស​ពី ៣៨ អង្សារសេ តែង​មាន​អាការៈ​ក្តៅ​រងា​មក​ជាមួយ បែប​នេះ​ទើប​ម៉ាក់​ប៉ា រក​វិធី​បំបាត់​អាការៈ​​ព្រឺ​រងារ ដោយ​ការ​ដណ្តប់​ភួយ ឬ​ស្លៀក​ខោ​អាវ​ក្រាស់ៗ​ឲ្យ​កូន។ តែ​ការ​ធ្វើ​បែប​នេះ​គ្រូពេទ្យ​អះ​អាង​ថា គ្រោះ​ថ្នាក់​ទៅ​វិញ​ទេ ព្រោះ​កម្តៅ​កាន់​តែ​ងំ​ខ្លាំង ឡើង​តែ​ខ្ពស់ ករណី​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​ក្មេង​ប្រកាច់​ទៀត​ផង។ ចំពោះ​វិធី​សង្គ្រោះ​បឋម​ពេល​កូន​ក្តៅ​ខ្លួន​ខ្លាំង ​មិន​ឲ្យកូន​គ្រោះថ្នាក់​ដល់​ជីវិត មុន​នឹង​ទៅ​ដល់​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ណែនាំ​ឲ្យ​យក​កន្សែង​ជ្រលក់​ទឹក​សើមៗ មក​ជូត​ខ្លួន​កូន​ឲ្យ​សព្វ ពិសេស​កន្លែង​សរសៃ​ឈាម​ធំៗ ដូចជា ត្រង់តំបន់ក ឃ្លៀក កន្លាក់​ដៃ​​ជើង ហើយបើ​​កូន​មាន​ស្លៀក​ពាក់​ខោ​អាវ​ជិតៗ ឬ​ក្រាស់ៗ ត្រូវ​ដោះ​ចេញ​ភ្លាម និងមិន​ត្រូវ​ឲ្យ​​កូន​ដណ្តប់​ភួយ​ កន្សែង នោះ​ទេ​និងប្រសិនបើអាចត្រូវងូតទឹកឲ្យកូន ទោះ​ជា​រងា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បន្ទាប់​មក​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ ( ប៉ារា៉សេតាម៉ុល)  តាម​កម្រិត​របស់​ក្មេង និង​​មិនត្រូវឲ្យថ្នាំពពួកអាស្ពីរីនជាដាច់ខាត បើគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ និងត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ហើយ​ត្រូវ​តាម​ដាន​កម្តៅ​កូន​ជាប់​រហូត​ តាម​រយៈ​ការ​យក​ទែម៉ូម៉ែត្រ​ស្ទង់​កម្តៅ​មក​វាស់ ទើប​ប្រាកដ ១០០% ថា កូន​ក្តៅ​ខ្លួន​ខ្លាំង​កម្រិត​ណា ចៀស​វាង​ការ​ប៉ាន់​ស្មាន​ដោយ​ការ​ស្ទាប​នឹង​ដៃ។ [embed-health-tool-bmi] ចំពោះ​មូលហេតុ​ពេល​យើង​​គ្រុន​ក្តៅ​មាន​លាយ​អាការៈ​រងារ​មក​ជាមួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា […]


រោគសញ្ញាទូទៅ

កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ

ពេល​កូន​ក្ដៅ​ខ្លួន​ម៉ាក់​ប៉ា​ប្រាកដជា​ព្រួយបារម្ភ​ខ្លាំង​ស្លន់ស្លោ ធ្វើ​នេះ​ធ្វើ​នោះ​មិន​ខាន តែ​មួយ​ភាគ​ធំ​បែរជា​បង្ក​ជា​កំហុស​ផ្សេង​ៗ​អំឡុង​ពេល​នេះ​វិញ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ចែក​រំលែក​ចំណេះដឹង និង​ពី​កំហុស​ឆ្គង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ១- ថ្វីត្បិត​តែ​ការ​ប្រកាច់​ដោយសារ​ក្ដៅ​ខ្លួន ពេល​ជា​ទៅ​វិញ​មាន​ជាង ៩៥ % ​នៃ​កុមារ​មិន​មាន​ផល​ប៉ះពាល់​ដល់​ខួរក្បាល បញ្ញា និង​ស្មារតី​ទៅ​ថ្ងៃ​មុខ​ក៏​ពិត​មែន តែ​ក៏​មិន​គួរ​ឲ្យ​ក្មេង​ក្ដៅ​ដល់​ប្រកាច់​ដែរ ការ​ប្រកាច់​ដោយសារ​ក្ដៅ​ខ្លួន​ភាគ​ច្រើន​បំផុត​មក​ពី​កង្វះ​ចំណេះ​ដឹង​របស់ប៉ា​ម៉ាក់​តែម្ដង។ ២- ជា​ទូទៅ​កម្ដៅ​ធម្មតា​របស់​មនុស្ស​ទាំង​ក្មេង និង​ចាស់​គឺ​ចន្លោះ ៣៦ អង្សារសេ​ទៅ ៣៧.៣ អង្សារសេ ចំណែក​ការ​ក្ដៅ​ខ្លួន​ដល់​ប្រកាច់​របស់​កូន​ក្មេង​គឺ​ចាប់ពី ៣៨.៥ អស្សារសេ (ទៅតាមក្មេង ក្មេង​កាន់តែ​តូច​កាន់​តែ​ងាយ​ប្រកាច់)។ ៣- ជា​ធម្មតា​ឲ្យ​តែ​មាន​ក្ដៅ​ខ្លួន គឺ​មាន​រងា​មក​ជាមួយ​ហើយ ដូចនេះ​ពេល​កូន​ស្រែក​រងា​​ម៉ាក់​ប៉ា​បែរជា​ទាញ​ភួយ ឬ​កន្សែង​មក​ដណ្ដប់​ឲ្យ​កូន អ្នក​ខ្លះ​ចាប់​កូន​កោសខ្យល់ ដែល​សុទ្ធតែ​ជា​ហេតុ​ធ្វើ​ឲ្យ​កំដៅ​កូន​កាន់តែ​ក្ដៅ​ឡើង​ខ្លាំង​ៗ។ ៤- ពេល​ក្ដៅ​ខ្លួន​គឺ​យើង​ត្រូវការ​ធ្វើ​ឲ្យ​ខ្លួន​ត្រជាក់ ដោយ​ជូត​ខ្លួន​នឹង​កន្សែង​សើម ឬ​ងូត​ទឹក តែ​ខ្មែរ​យើង​ខ្លះ​មិន​ហ៊ាន​ជូត​ខ្លួន ឬ​ងូត​ទឹក​ទេ​ខ្លាច​ទឹក​ចូល​សួត ត្រូវ​ពាក់​អាវ​ស្ដើង​ៗ ឬ​ដោះ​តែ​ម្ដង​កាន់តែ​ល្អ ដាក់​ឲ្យ​ត្រូវ​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់ (ត្រូវ​ឲ្យ​កូន​ទ្រាំ​រងា ពេល​ត្រជាក់​ខ្លួន​វិញ​នឹង​បាត់​រងា​ហើយ)។ ៥- ឲ្យ​លេប​ថ្នាំបញ្ចុះកម្តៅ (បា៉រា៉សេតាមុល) អាចជាថ្នាំគ្រាប់ឬសេរ៉ូ និងជៀសវាងការប្រើពពួកអាស្ពីរីន បើសិនជាមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ រួច​ហើយ​បន្ត​ជូត​ខ្លួន ឬ​ងូត​ទឹក​រហូត​ដល់​ត្រជាក់​ខ្លួន ឬ​សុល​តាម​បាត​បើ​លេប​មិន​កើត រួច​ហើយ​ត្រូវ​យក​ទៅ​ជួប​វេជ្ជបណ្ឌិត បើ​យប់​អ្នក​អាច​ចាំ​ភ្លឺ​បាន​ដោយ​ប្រើ​វិធី​បញ្ចុះ​ក្ដៅ​ខាងលើ។ លោក​វេជ្ជបណ្ឌិត […]


រោគសញ្ញាទូទៅ

ចូលចិត្តទុកកូនចោលក្នុងឡាន ទោះកូនដេកក៏ដោយ ប្រយ័ត្នជួបបញ្ហាបែបនេះ

ម៉ាក់ប៉ា​ដែល​និយម​ឲ្យ​កូន​លេង​ក្នុង​ឡានគួរតែ​បោះចោល​ទម្លាក់​អាក្រក់​ទាំងនោះ ព្រោះ​អាច​បណ្ដាលឲ្យ​កូន​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលាបាន។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ព័ត៌មាន​ជាច្រើន​ទាក់ទិន​នឹង​ករណី​ក្មេង​ស្លាប់​ក្នុង​ឡាន។ ដូចនេះ​ហើយ​លោក​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​កុំ​ព្យាយាម​យក​កូន​ទៅ​ដាក់​ក្នុង​ឡាន ទាំង​ដែល​យើង​មិន​បាន​នៅ​ជាមួយ ព្រោះ​វា​ហប់ ក្ដៅ នេះ​ប្រសិនបើ​ក្នុង​ករណី​ឡាន​មិន​បាន​បញ្ចេះ ហើយ​ទោះ​ជា​ឡាន​បញ្ចេះ​ក៏​ដោយ បើឡាន​មិន​បើក​ទៅ​មុខ​គ្មាន​ខ្យល់​អុកស៊ីសែន​ចេញ​ចូល​ឡើយ។ ឡាន​ដែល​មិន​បើក​ទៅ​មុខ គ្មាន​ខ្យល់​ពី​ក្រៅ​ចូល​ឡើយ ហើយ​ក្មេង​ដែល​នៅ​ក្នុង​នោះ​យូរ អាច​បណ្ដាល​ឲ្យ​សន្លប់ ឬ​ថប់​ដង្ហើម​ស្លាប់ពីព្រោះមានអុកស៊ីសែនចេញចូល ហើយ​បើ​គិត​ដល់​បញ្ហា​សុវត្ថិភាពដទៃទៀតខ្លាច​មាន​អ្នកចាប់​ក្មេងទៅ ឬរថយន្ត​ដទៃ​មក​ប៉ះពារជាដើម។ ចំណែក​ជាង​ជួសជុល​ម៉ាស៊ីន​ត្រជាក់​រថយន្ត​មួយ​រូប​ឈ្មោះ ចិត្រ បញ្ញា បាន​លើក​ឡើង​ស្រដៀង​វេជ្ជបណ្ឌិត​ខាង​លើ​ដែរ​ថា ឡាន​ដែល​ចត​នៅ​មួយ​កន្លែង ហើយ​បញ្ឆេះ​ចោល​វា​បញ្ចេញ​កាបូន​ម៉ូណូស៊ីត អាច​នាំឲ្យ​ពុល​។ លោក​បាន​បន្ថែម​ថា ឧស្ម័ន​កាបូន​ម៉ូណូស៊ីត អាច​បណ្ដាល​ឲ្យ​មនុស្ស​មាន​អាការៈ ថប់​ដង្ហើម ហើយ​បើ​ធ្ងន់ធ្ងរ​អាច​ដាច់​ខ្យល់​ស្លាប់​បាន​ ជាពិសេស​ក្មេង​ៗ​តែម្ដង។ បុរស​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា បើ​ម៉ាក់ប៉ា​ចង់​បញ្ចេះ​ឡាន​ឲ្យ​កូន​គេង​ក្នុង​ឡាន គួរ​ទម្លាក់​កញ្ចក់​ចុះ ដើម្បី​ឲ្យ​ខ្យល់​ពី​ក្រៅ​ចេញ​ចូល​បាន​ច្រើន។ លោក​បាន​បញ្ជាក់​ពី​បញ្ហា​បញ្ចេះ ម៉ាស៊ីន​ឡាន ហើយ​នៅតែ​មួយ​កន្លែង នាំឲ្យ​គ្រោះថ្នាក់​ ព្រោះ​មាន​ម៉ាស៊ីន​តិច​ប៉ុណ្ណោះ​ដែល​ដំណើរការ ចំណែក​ខ្យល់​ម៉ាស៊ីន​ត្រជាក់​វិញ​ក៏​មិន​បាន​ទៅ​ណា​ឆ្ងាយ​ដែរ គឺ​វា​វិល​ទៅ​មក​មួយ​តួ​ឡាន​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ថា​កូន​ឈឺ​ហើយ​មិន​ជា​សះស្បើយ ព្រោះតែ​ម៉ាក់ប៉ា​តែង​ធ្វើ​រឿង​ខុស​ឆ្គង​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ។ ១- ប្រើ​ថ្នាំ​តាម​គ្នា ហើយ​មិន​យក​កូន​ទៅ​ជួប​ពេទ្យ ម៉ាក់ប៉ា​ខ្លះ​ពេល​កូន​ឈឺ បែរ​ជា​សួរនាំ​អ្នក​ជិតខាងដែល​មាន​កូន​ឈឺ ដោយមាន​​អាការៈ​ស្រដៀង​គ្នា រួច​ទៅ​ទិញ​ថ្នាំ​តាម ​យកមក​ឲ្យ​លេប។ ទង្វើ​បែប​នេះ​ហើយ​ទើប​បណ្ដាល​ឲ្យ​កូន​ឈឺ​ញឹក ឬ​ក៏​ពេល​ឈឺ​យូរ​ថ្ងៃ​ទម្រាំ​ជា ព្រោះនោះ​ជា​ការ​សន្និដ្ឋាន​ដោយ​ខ្លួនឯង គ្មាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ ដែល​ថ្នាំខ្លះមិនត្រូវ​នឹង​ជំងឺ អាច​នាំឲ្យ​មាន​ផល​រំខាន​ផ្សេង​ៗ​ទៅ​វិញ។ ២- ប្ដូរ​ថ្នាំ​តាម​ចិត្ត ពេល​កូន​តូច​ឈឺ​ម៉ាក់ប៉ា​ច្បាស់​ជា​បារម្ភ​ណាស់​ហើយ ដូចនេះ​បើ​ទៅ​ជួប​ពេទ្យ​មួយ ហើយ​បាន​ថ្នាំ​មក​លេប​ម្ដង​មិន​ធូរ​សោះ ប្រាកដជា​ស្វែងរក​ពេទ្យ​ដទៃ​ទៀត​ដែល​ផ្សំថ្នាំ​លេប​ម្ដង​ ឬលេប​មួយ​ថ្ងៃជាភ្លាម។ ទម្លាប់​បែប​នេះ​គ្រោះថ្នាក់​ចំពោះ​សុខភាព​កូន ព្រោះ​គ្រូពេទ្យ​អាច​ឲ្យ​ថ្នាំ​​លើស​កម្រិត​អាយុ​កូន​ខ្លាំង ទើប​លេប​ម្ដង​ធូរ​ភ្លាម ហើយ​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​មុខ​វិញ គឺ​កូន​ឆាប់​ស៊ាំ​នឹង​ថ្នាំ​ប្រភេទ​នោះ និង​ឈឺ​ម្ដង​ទៀត​ត្រូវ​លេប​ថ្នាំ​លើស​កម្រិត​មុន​ទៅ​ទៀត។ ៣- មិន​ធ្វើតាម​វេជ្ជបញ្ជា ថ្នាំ​ដែល​ពេទ្យ​ឲ្យ​លេប ៥ ឬ ៧ ថ្ងៃ ទៅ​តាម​ប្រភេទ​ជំងឺ បែរជា​ឈប់​ឲ្យ​កូន​លេប នៅពេលធូរ​បន្តិច ឬ​ខ្លះទៀត​គិតថាកូន​ជា​សះស្បើយ​ហើយ។ ណា​មួយ​ក្មេង​ពិបាក​លេប​ថ្នាំ​ផង ខ្លួនឯង​រវល់​ផង ភ្លេច​ផង ក៏​បញ្ឈប់​តែ​ម្ដង​ទៅ។ ការ​មិន​ឲ្យ​កូន​លេប​ថ្នាំ​គ្រប់​កម្រិត​ដែល​ពេទ្យ​ឲ្យ អាច​ធ្វើ​ឲ្យ​មេរោគ​ស៊ាំ​នឹង​ថ្នាំ​ទៅ​ថ្ងៃក្រោយ ពិបាក​ព្យាបាល។ ៤- បញ្ចុក​ថ្នាំ​មិន​ចូល ឬមិនអស់ កូន​ក្មេង​តូច​ៗ​មិន​ងាយ​ស្រួល​រឿង​បញ្ចុក​ថ្នាំ​ឡើយ ដូចនេះ​ពេល​កូន​លេប​តែងតែ​ព្យាយាម​ព្រួស ឬ​ក្អួត​ឲ្យ​ចេញ​ពី​មាត់​វិញ​ខ្លះ។ ឃើញ​បែប​នេះ បើ​គិត​ជា​រឿង​ធម្មតា ហើយ​មិន​បញ្ចុក​ថែម​ថ្នាំ​ប្រាកដជា​មិន​គ្រប់​ចំនួន កូន​ក៏​មិន​ងាយ​ឆាប់​ជា​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ […]


រោគសញ្ញាទូទៅ

ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត

ក្មេង​កាលណា​ក្តៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថា ក្តៅ​ខ្លួន​ហើយ។ ចំពោះ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ឧស្សាហ៍​ក្តៅ​​ខ្លួន មក​ពី​​គេ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​មាន​ការ​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស ឬ​ការ​រលាក​អ្វី​មួយ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ក្រៅ​កត្តា​សំខាន់​ខាង​លើ​នោះ នៅ​មាន​មូលហេតុ ​២​ ទៀត ​ដែល​បណ្តាល​ឲ្យ​ក្មេង​ក្តៅ​ខ្លួន នោះ​គឺ​ការ​ចាក់វ៉ាក់​សាំង និង​ការ​ចាប់​ផ្តើម​ដុះ​ពន្លក​ធ្មេញ។ លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ភាគ​ច្រើន​ចាក់​វ៉ាក់សាំង​ហើយ​តែង​តែ​មាន​ក្តៅ​ខ្លួន ដែល​បណ្តាល​មក​ពី​ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង តម្រូវ​ឲ្យ​លេប​ថ្នាំ​បញ្ចុះ​កម្តៅ។ ដូចគ្នា​នេះ​ដែរ នៅ​ពេល​ទារក​ចាប់ផ្តើម​ដុះ​ពន្លក​ធ្មេញ ក៏​ចេញ​អាការៈ​ក្តៅ​ខ្លួន​ដែរ ម៉ាក់ប៉ា​ត្រូវ​ចងចាំ​ទុក និង​ចេះ​សម្គាល់ ហើយ​មិន​បាច់​បារម្ភ​នេះ​ទេ គ្រាន់​តែ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​ក្តៅ​ទៅ នោះ​អាការៈ​នឹង​ត្រលប់​មក​ធម្មតា​វិញ​ហើយ​។ អត្ថបទពាក់ព័ន្ធ៖ មកដឹងពីវិធីសង្គ្រោះបឋមកូន ពេលក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់ ក្នុង​ករណី​ដែល​​កូន​ក្តៅ​ខ្លួន​ខ្លាំង ​​​ប្រើ​​ថ្នាំ​បញ្ចុះ​កម្តៅ​ហើយ​មិន​បាត់​ អាច​ទាក់ទងជាមួយនឹងការបង្ករោគ ឬ​ឆ្លង​​មេរោគ​ផ្សេងៗហើយ ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពេទ្យឲ្យ​ទាន់​ពេលវេលា និង​យក​កន្សែង​ជ្រលក់​ទឹក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹក​ញាប់ រួច​រុំ​នៅ​តំបន់​ដែល​មាន​សរសៃឈាម​ធំៗ ដូច​ជា​ក្លៀក និង​បរិវេណ​ក ដាច់ខាត​មិន​ត្រូវ​ស្លៀកពាក់​ខោអាវ​ជិតៗ និង​ក្រាស់ៗ​ឲ្យ​កូន​នោះ​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

នេះជាមូលហេតុធ្វើឲ្យភ្នែកទារកសើមស្អិត មានលាយអាចម៍ភ្នែក

ទារក​មួយ​ចំនួន​ពេល​កើត​មក​ជួប​បញ្ហា​ភ្នែក​សើម ស្អិត ហើយ​មាន​លាយ​ឡំ​ជាមួយ​​នឹង​អាចម៍​ភ្នែក​ទៀត។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អី? ធ្វើ​ម៉េច​បាន​បាត់? ការ​ដែល​ទារក​ទើប​នឹង​កើត​ជួប​បញ្ហា​ភ្នែក​សើម​ស្អិត ជួនកាល​មាន​ពណ៌​សលាយលឿង ឬ​ក្រហម​នេះ បណ្តាល​មក​ពី​មូលហេតុ​សំខាន់ៗ​៣​យ៉ាង​ធំៗ ទី១​ ​ម្តាយ​មាន​បង្ក​រោគ​នៅ​ទ្វារមាស មាន​ជំងឺ​កាមរោគ ដូចជាស្វាយ ប្រមេះ ​និង​ជំងឺ​កាមរោគ​ដទៃ​ទៀត​ពេល​​ពពោះ ទី២ ម្តាយ​បន្តក់​ទឹក​ដោះម្តាយ​ក្នុង​ភ្នែក​កូន និង​ទី៣ កូន​មាន​ជំងឺ​ស្ទះ​បំពង់​ទឹក​ភ្នែក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ។ ១- ម្តាយ​មាន​ការ​បង្ករោគ​​នៅ​ទ្វារមាស ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ការ​បង្ក​រោគ​នៅ​ទ្វារមាស​រ៉ាំរ៉ៃ ទៅ​ជា​ធ្លាក់​ស​ច្រើន​មាន​ក្លិន​មាន​ពណ៌រមាស់ ដោយ​មិន​បាន​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ជំងឺ​កាមរោគ​ផ្សេងៗ ពិសេស​ជំងឺ​​ប្រមេះ នោះ​ធ្វើ​ឲ្យ​មេរោគ​នោះ​ឆ្លង​ទៅ​កូន បណ្តាល​ឲ្យ​រលាក​ភ្នែក ទៅ​ជា​សើម ហើម​ស្អិត។ ចំពោះ​កូន​ដែល​កើត​មាន​បញ្ហា​នេះ ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។ ២- ម្តាយ​បន្តក់​ទឹកដោះ​​ដាក់​ភ្នែក​កូន ម្តាយ​មួយ​​ចំនួន​នៅ​ធ្វើ​តាម​ទម្លាប់​ចាស់​​បុរាណ​នៅ​ឡើយ ដោយ​ពេល​កូន​ឈឺ​ភ្នែក​តិច​តួច តែង​តែ​បន្តក់​ទឹកដោះ​ម្តាយ​ដាក់​ភ្នែក​កូន ព្រោះ​គិត​ថា ទឹកដោះ​ម្តាយ​មាន​ជាតិ​ថ្នាំ​អាច​ព្យាបាល​ជំងឺ​ក្មេង​បាន។ ការ ធ្វើ​បែប​នេះ​ភ្នែក​ដែល​ឆ្លង​រោគ​ស្រាប់​កាន់​តែ​រាល​​​ដាល​ធ្ងន់ធ្ងរ​​ឡើង និងអាច​ឈាន​ទៅ​ដល់​ពិការ​ភ្នែក​ក៏​មាន។ អត្ថបទពាក់ព័ន្ធ៖ កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច? ៣- កូនមានជំងឺស្ទះរន្ធទឹកភ្នែក ទារក​​ដែល​មាន​ជំងឺ​ស្ទះ​បំពង់​​ទឹក​ភ្នែក ក៏​មាន​ចេញ​ជា​សញ្ញា​សើម ស្អិត​ភ្នែកដូ​ចគ្នា។ ទារក​ខ្លះ​អាច​កើត​មាន​ជំងឺ​បែប​នេះ​នៅ​ភ្នែក​មួយ​ចំហៀង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ