រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី រោគសញ្ញានានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ

ចំណេះដឹងទូទៅ

រោគសញ្ញាទូទៅ

ចូលដល់រដូវក្តៅ ប៉ាម៉ាក់គួរថែទាំអាអូនបែបណាល្អ?

នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ ទារក​ និង​កុមារ​តូច​ៗ មិនងាយ​បែក​ញើស​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ​ទេ ដែលកត្តានេះ​អាច​ធ្វើ​ឲ្យ​ក្មេង​ប្រឈម​ហានិភ័យ​ក្នុង​ការ​​ឡើង​កម្តៅ​ខ្លាំង។ ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​យ៉ាង​ម៉េច​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ? ប៉ា​ម៉ាក់​គួរ​ឱ្យ​កូន​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។ សម្រាប់​ទារក​អាយុ​ក្រោម​៦​ខែ ម៉ាក់​គួរ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ ប៉ុន្តែ​បើ​អូន​អាយុ​ចាប់​ពី​៦​ខែ​ឡើង​ទៅ យើង​អាច​បន្ថែម​ទឹក​ឆ្អិន​នៅ​ចន្លោះពេលបំបៅ​ដោះកូន។ បន្ថែម​ពី​នេះ​ គួរ​ស្លៀក​សំលៀក​បំពាក់​ស្តើង​ និង​រលុង​ឱ្យ​កូន ក៏​ដូចជា​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ធ្វើ​ម៉េច​ដឹង​ថា​ទារក​ក្តៅ​ខ្លាំង? ដើម្បី​ដឹង​ថា​រាងកាយ​អាអូន​ក្តៅ​ឬ​អត់​ ប៉ា​ម៉ាក់​គួរ​ដាក់​​ដៃ​នៅ​លើ​ទ្រូង ឬ​ខ្នង​របស់​កូន​ ពីព្រោះ​ថា​បរិវេណ​នេះ ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ថា​កូន​ក្តៅ ជាង​ដៃ​ ឬ​ជើង​អា​អូន ពីព្រោះ​ជា​ទូទៅ ដៃ ឬ​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​រាងកាយ​របស់​ពួក​គេ។ [embed-health-tool-baby-poop-tool] ធ្វើ​ម៉េច​ដឹង​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់? សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ កូន​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ គឺ​នៅ​ពេល​ដែល​​ប៉ា​ម៉ាក់​ផ្លាស់ប្តូរ​ខោ​ទឹក​នោម​ឱ្យ​កូន​ចន្លោះ​ពី​៦ ទៅ​៨​ខោ​ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ដែលមានន័យថា កូន​មាន​ជាតិទឹកគ្រប់គ្រាន់សម្រាប់​បញ្ចេញ​ចោល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​កូន​មាន​បញ្ហា​ស្រ្តេស​ដោយ​សារ​កម្តៅ អស់​កម្លាំង ឬ​រញ៉ាំរញ៉ូវ ស្បែក​ស្ងួត និង​ក្តៅ​ បែក​ញើស​ច្រើន បរិមាណ​នៃ​ការ​បែក​ញើស​ថយ​ចុះ នៅ​ពេល​ដែល​ស្រ្តេស​ដោយ​សារ​កម្តៅ​វិវត្តន៍​ទៅ​ជា​ការ​សន្លប់​ដោយ​សារ​កម្តៅ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បន្ថយ​កម្តៅ​កូន​ ដោយ​ឱ្យ​កូន​ងូត​ទឹក​ក្តៅ​ឥណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​ ប៉ុន្តែ​កុំ​ប្រើ​ទឹក​ត្រជាក់​ឱ្យ​សោះ! ចំណុចសំខាន់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ទារក​ និង​កុមារ​តូច​ៗ​ពិបាក​ក្នុង​ការ​រក្សា​តុល្យភាព​រាងកាយ​ណាស់​ ដូច​នេះ តើ​ប៉ា​ម៉ាក់​គួរ​ថែទាំ​កូន​បែប​ណា​ល្អ? ពិត​ណាស់​ […]

ស្វែងរក រោគសញ្ញាទូទៅ

រោគសញ្ញាទូទៅ

តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត

ក្មេងៗ​ឧស្សាហ៍​ក្តៅខ្លួន​ណាស់ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង និង​ដឹង​ពី​វិធី​ជួយ​កូន​តូចៗ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង អាច​ឈាន​ដល់​ប្រកាច់​បាត់បង់​ស្មារតី។ ក្មេងកើនកម្តៅប៉ុន្មានទើបចាត់ទុកក្តៅខ្លួន? ជា​ទូទៅ​​សីតុណ្ហភាព​​ក្នុង​​ខ្លួន​ក្មេងប្រប្រួលទៅតាមអាយុ ដែលជាធម្មតានៅ​ចន្លោះពី ៣៦,៤-៣៧ អង្សារសេ អ៊ីចឹង​កាលណា​មាន​កម្តៅ​ចាប់​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថាអូន​តូច​ក្តៅ​ខ្លួន​ហើយ។ អូន​តូច​ក្តៅ​ខ្លួន​ល្មមៗ នៅ​លេង ញ៉ាំ​ធម្មតា គ្មាន​បញ្ហា​ចោទទេ គ្រាន់​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ ​វិលទៅ​សភាព​ធម្មតា​វិញ​ហើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កូន​តូច​ក្តៅ​ខ្លួនខ្លាំងធ្វើម៉េច? បើ​សិន​ជាអូនតូច​ក្តៅ​ខ្លួន​ខ្លាំងចាប់ពី ៣៨,៥ អង្សារសេ ​លើស​ពី​២ថ្ងៃ ហើយ​មិន​ញ៉ាំ លែង​សូវ​សកម្ម​ដូច​មុន ម៉ាក់ប៉ា​ត្រូវប្រញាប់​នាំកូន​ទៅ​ពេទ្យ តែភ្លាមៗ​យើង​អាច​ជួយ​បញ្ចុះ​កម្តៅ​កូន​តាម​វិធី​ខាង​ក្រោម​នេះ ដើម្បី​កុំ​​ឲ្យ​អាអូន​ក្តៅ​ខ្លួន​កាន់​តែ​ខ្លាំង ឈាន​ដល់​ប្រកាច់។ [embed-health-tool-baby-poop-tool] – មិន​ត្រូវ​ឲ្យ​កូនពាក់​ខោអាវ​ជិត និង​ក្រាស់ៗ – ឲ្យ​អូនតូច​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន – ឲ្យកូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ (មិន​ត្រូវ​​ឲ្យ​កូន​ញ៉ាំថ្នាំ​ផ្តេសផ្តាស ក្រៅ​ពី​ថ្នាំ​បញ្ចុះ​កម្តៅ) – យក​កន្សែង​ជ្រលក់​ទឹក​សើមៗ​មក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹកញាប់ ពិសេសរុំនៅតំបន់ដែលមានសរសៃឈាមធំៗ ដូចជាក្លៀក បរិវេណកជាដើម។ អត្ថបទគួរអាន៖ ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ


រោគសញ្ញាទូទៅ

ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ

អាកាសធាតុ​ក្តៅ​ខ្លាំង អ្នក​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​សុខភាព​បំផុត​នោះ គឺ​មនុស្ស​ចាស់ និង​ក្មេងៗ។ តើ​ក្មេង​តូចៗ​ងាយ​ប្រឈម​នឹង​ជំងឺ​អ្វីខ្លះ? យើង​ត្រូវ​ការពារ​កូនតូច​ដោយ​របៀបណា? ខ្វះជាតិទឹក ជំងឺរាក ផ្លូវដង្ហើម និង​គ្រុនឈាម។ ជំងឺ​ទាំង​៤ មុខ​នេះ​ងាយ​នឹង​កើត​ចំពោះ​ក្មេងៗនា​អំឡុង​ខែក្តៅ នេះ​​បើ​តាម​លើក​ឡើងរបស់​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស។ ១- ខ្វះជាតិទឹក៖ ក្មេងតូចៗ​ងាយ​នឹង​ខ្វះ​ជាតិ​ខ្លាំងណាស់​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ដូច្នេះ​យើង​ត្រូវ​ឧស្សហ៍​ងូត​ទឹក​ឲ្យ​កូន និង​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ២- ជំងឺរាក៖ អាកាសធាតុ​ក្តៅ បញ្ហា​ខ្វះ​ទឹក​ច្បាស់​ជា​កើត​មាន ពិសេស​នៅ​តាម​ជនបទ ដូច្នេះ​ហើយការ​យក​ទឹក​មិន​ស្អាត មាន​ទឹក​បឹង​ត្រពាំង​មក​ប្រើប្រាស់ ក្មេងៗ​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ងាយ​នឹង​រាករូស​បំផុត។ ដើម្បី​បញ្ចៀស​ពី​ជំងឺ​រាករូស​ម៉ាក់ប៉ា​ត្រូវ​តែ​មាន​អនាម័យ ឲ្យ​អូន​តូចៗ​ញ៉ាំ​ទឹកស្អាត លាងដៃ​កូន​ឲ្យ​ស្អាត​មុន​នឹង​កាន់​ចំណី​អាហារ។ ៣- ជំងឺផ្លូវ​ដង្ហើម៖ អាកាសធាតុ​ក្តៅ​ហួតហែង ដី​ក៏​ហុយ ងាយ​នឹង​រលាក​ផ្លូវដង្ហើម សួត ទងសួត។ វិធី​ការពារ​កូន​ពី​បញ្ហានេះ យើង​ធ្វើម៉េចកុំ​កូន​ទៅ​ប៉ះពាល់​នឹង​ធូលី។ ៤- ជំងឺ​គ្រុនឈាម៖ មិនមែន​តែ​ខែ​វស្សា​ទេ​ដែល​សម្បូរ​មូសខ្លា នាំ​ឲ្យ​កើត​ជំងឺ​គ្រុនឈាម អំឡុង​ខែ​ប្រាំង​នេះ បើ​មាន​ភ្លៀង​កក់​ខែ​នោះ មូស​ងាយ​កើត​បំផុត ឯ​ជំងឺ​គ្រុនឈាម​ក៏​សម្បូរ​ដែរ។ វិធី​ការពារ ងាយ​ត្រូវ​ឲ្យ​អូនតូចៗ​គេង​ក្នុង​មុង បំបាត់​ជម្រក​មូស​ជុំវិញ​ផ្ទះ។ ទាក់ទង​នឹង​បញ្ហា​ប្រឈម​របស់​កុមារ​នេះ​ដែរ ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ អំពី​ការ​ការពារ និង​ថែទាំ​កុមារ​ពី​ផល​ប៉ះពាល់​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​នេះ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​អំពាវនាវ​ឲ្យ​មាតាបិតា អាណាព្យាបាល […]


រោគសញ្ញាទូទៅ

ប៉ាម៉ាក់គួរដឹង ទាំងនេះជា​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក

"Hello គ្រូពេទ្យ" ជឿថា កុមារ​រាកជា​ការបារម្ភ​ដ៏ធំមួយ​របស់​ឪពុកម្ដាយ​ភាគ​ច្រើន ព្រោះរាក​អាចបណ្ដាល​ឲ្យ​បាត់បង់​ជាតិទឹក និង​ឡើង​កន្ទួល​រមាស់ ដោយសារ​ខោទឹកនោម។ ក្មេងៗ​រាក​អាចនឹង​ខ្សោះខ្សោយ​កម្លាំង​កាយ ស្ងួត​ភ្នែក ឬ​ស្ងួត និង​ស្អិតមាត់​ជាដើម។ ចុះ​នៅ​សុខៗ ម៉េច​បាន​អាអូនរាក? សូមស្វែងយល់មូលហេតុខាងក្រោម៖ ១- ការបង្កដោយ វីរុស ពពួក​មេរោគ ដូចជា Rotavirus, Adenovirus, Calicivirus, Astrovirus និង​មេរោគ ផ្តាសាយ ក៏​អាច​ធ្វើ​ឲ្យ​រាករូស​ក្អួត ចុកពោះ ក្ដៅខ្លួន រងាញាក់ និង​ឈឺខ្លួន។ ២-ការបង្កដោយបាក់តេរី ពពួក​បាក់តេរី ដូចជា Salmonella , Shigella, Staphylococcus, Campylobacter ឬ E.coli ក៏អាច​ធ្វើ​ឲ្យ​រាកដែរ។ បើ​សិន​ជា​កូនតូច​រាក​ដោយសារ​បាក់តេរី​ណាមួយ បង្ក​ការ​រាក​នោះ​អាច​ធ្ងន់ធ្ងរ ដូចជា ចុកពោះ​ខ្លាំង លាមក​មាន​ឈាម ឬ​ក្ដៅ​ខ្លួន​ជាដើម។ ការ​បង្ក​រោគ​ដោយសារ​បាក់តេរី​មួយ​ចំនួន​ អាច​ជា​វិញខ្លួន​ឯង តែ​ប្រភេទ​ខ្លះ ដូចជា​ ពួក E.coli ដែល​មាន​ក្នុង​សាច់ ឬ​អាហារ​ផ្សេង​ទៀត​ដែល​មិន​បាន​ចម្អិន ត្រឹម​ត្រូវ អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ។ បើ​អាអូន​មាន​អាការៈ​ធ្ងន់​បែប​នេះ​ ប្រញាប់​យក​កូន​ទៅ​មន្ទីរពេទ្យជា​បន្ទាន់។ ទៅ​ដល់​ពេទ្យ […]


រោគសញ្ញាទូទៅ

កុំ​ស្លន់​ស្លោ! ទាំងនេះ ជាវិធីដោះស្រាយនៅពេលកូនក្អួត ​

ក្មេង​​អាចឈឺ​ច្រើន ឬ​ពេល​ខ្លះ ​ក្អួត​ទៀតក៏មាន។ អ៊ីចឹង គួរដឹង​ពី​ដើម​ហេតុ​ដែលធ្វើ​ឲ្យ​ក្អួតសិន ហើយកុំ​ភ័យ​ស្លន់ស្លោ​។ ថ្ងៃ​នេះ "Hello គ្រូពេទ្យ" នឹងលើក​ពី​វិធី​ដោះស្រាយ​មក​ពន្យល់។ ១- ពិនិត្យមើលសញ្ញាខ្សោះជាតិទឹក ក្មេងមិន​អាច​ទ្រាំ​ក្នុង​ស្ថាន​ភាពខ្សោះ​ជាតិ​ទឹក​បាន​យូរ​ដូច​មនុស្ស​ធំ​ទេ។ សញ្ញា​​ខ្សោះ​ជាតិ​ទឹក​​ មាន ហេវហត់​​ ឆាប់​ខឹង យំ​មាន​ទឹក​ភ្នែក​តិចៗ សាច់​ឡើង​ត្រជាក់ ញាក់​ភ្នែក នោម​តិច និងទឹក​នោម​មិន​ថ្លា។ [embed-health-tool-child-growth-chart] ដើម្បី​កុំឲ្យ​ខ្សោះ​ជាតិ​ទឹក ត្រូវឲ្យ​កូន​ឲ្យ​​ញ៉ាំ​ទឹក​ ឬទឹក​អូរ៉ាលីត ឲ្យបានច្រើន។ ពេលកូន​​​ក្អួត​ហើយ​ សាក​ឱ្យ​​គេ​ញ៉ាំ​ទឹក​បន្តិច ដើម្បី​ឲ្យដឹង​ថា​គេ​ញ៉ាំ​ទឹក​ចូល​អត់ ហើយបន្ត​​ពិនិត្យ​មើល​ការនោមរបស់​​កូន​ឲ្យ​​បាន​ទៀង​ទាត់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ញ៉ាំរបស់រាវៗ ​បើ​កូន​​ឈប់​ក្អួត​បាន ២-៣ម៉ោង គួរ​ឲ្យ​​​ញ៉ាំ​អាហារ​រាវៗ ទឹក​ស៊ុប ឬទឹក​ផ្លែ​ឈើ​ស្រស់ ព្រោះ​វាជា​អាហារ​​ងាយ​រលាយ។ កុំ​ឲ្យ​​ញ៉ាំ​​របស់​រឹង ​ព្រោះ​អាច​ឲ្យមានបញ្ហា​កាន់​តែ​ធ្ងន់។ ៣- ប្រើថ្នាំ ពេលក្មេងក្អួត​​ ភាគ​ច្រើនមិន​​ឲ្យ​ប្រើ​​​ថ្នាំ​ទេ ចាំ​​ប្រហែលប៉ុន្មាននាទី វា​នឹងបាត់​ទៅ​ខ្លួន​ឯង។ កុំ​ឲ្យ​​កូនញ៉ាំ​ថ្នាំ​បំបាត់​ក្អួត OTC ព្រោះវា​គ្មានប្រសិទ្ធភាព​លើការ​ក្អួត​ដែល​បណ្តាល​​មក​ពី​មេរោគ​ទេ។ ​ប្រើថ្នាំ​មិន​ត្រឹមត្រូវ ​អាច​​បង្ក​បញ្ហា​ច្រើន​ជាង​មុន​ទៀត។ បើ​គ្មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​ទេ កុំឲ្យ​កូនញុំាថ្នាំបាត់ក្អួត​។ ៤- ពេលណាគួរទៅពេទ្យ? គួរ​​​ទៅ​ពេទ្យ​​ភ្លាម បើ​កូន​​មាន​អាការៈ​ទាំង​នេះ៖ - ចុក​ពោះ​ខ្លាំង - ក្អួត​ច្រើន​ដង​ - […]


រោគសញ្ញាទូទៅ

ទារកឧស្សាហ៍ឈឺ ដោយសារមូលហេតុអី? មានជំងឺអីខ្លះ?

ដូច​ដឹង​ស្រាប់​ហើយ ក្មេង​តូចៗ ​ងាយ​នឹង​ឈឺ​ណាស់ ប៉ាម៉ាក់ភាគច្រើន​គ្រាន់​តែ​គិតថា ដោយ​សារ​ក្មេង​មាន​សុខភាព​ខ្សោយ​ជាង​មនុស្ស​ពេញ​វ័យ ទើប​ងាយ​នឹង​ឈឺ​បែប​នេះ ហើយ​មិន​មែន​មាន​តែ​កូន​យើង​ទេ​ដែរ​ឈឺនោះ។ គិត​បែបនេះ គឺ​ត្រឹម​ត្រូវ ប៉ុន្តែ​ករណី​ក្មេង​ៗ គឺ​គួរ​តែ​ស្ថិត​ក្នុង​កម្រិត​សម​ស្រប​មួយ​អាស្រ័យ​លើ​អាយុ​ក្មេង បើ​ឈឺ​ញឹក​ញាប់​ ក៏មិន​មែន​ជារឿង​ធម្មតា​ដែរ។ ត្រូវ​ស្វែងយល់​ឲ្យ​ច្បាស់ ម៉េច​បាន​ជាកូន​យើង​ចេះ​តែ​ឈឺ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ១- ក្មេង​ឈឺ​ញឹក​ញាប់​ត្រឹម​កម្រិតណា​ទើប​មិនគួរ​ឲ្យ​បារម្ភ? ករណី​ក្មេង​ឈឺ គឺ​អាស្រ័យ​លើ​កត្តា​អាយុ​ដូច​គ្នា ខណៈ​ក្មេង​​អាយុ​បាន​ ៦ ខែ​ឡើង ទំនងអាច​នឹង​មាន​ជំងឺ​លើក​ទី​មួយ ​ដោយសារ​តែ​ហេតុ​ថា​នៅ​ដំណាក់​កាល​នេះ​ ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ទទួល​ពីម៉ាក់ៗ ​នឹង​ចាប់​ផ្តើមចុះ​ថយ​ ហើយ​រាងកាយចាប់​ផ្តើម​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ខ្លួន​ឯង​។​ ចាប់​ពីដំណាក់​កាល​នេះ ​រហូតដល់​កូន​យើង​អាយុ​បាន​ ២ឆ្នាំ​ នឹង​ជួប​ប្រទះ​​ជំងឺ​ផ្តាសាយ ដែលជា​ធម្មតា​អាច​កើត​ឡើង​ពី​ ​៨-១០ ដង ក្នុង​មួយឆ្នាំ ខណៈចំនួន​នេះ​បន្តិច​ម្តង​ៗ នឹង​ថយ​ចុះ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង ​គេ​ចាប់​ផ្តើម​ពេញ​លេញ​ជា​ស្ថា​ពរ​ (ពេលរាងកាយ​​ទទួល​វីរុស​ ​នឹង​ប្រែ​ជាស៊ាំ​នឹង​​ប្រភេទ​​វីរុស)។ សម្រាប់​ក្មេង​ជំទង់​ ឬ​មនុស្ស​ពេញ​វ័យ​ ចំនួន​ញឹក​ញាប់​កើត​មាន​ជំងឺ ​ជា​ទូទៅ​ប្រហាក់​ប្រហែល​នឹង​ ៤ ដង/​ឆ្នាំ​។​ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ប្រព័ន្ធ​ភាពស៊ាំ​ក្មេង​មាន​បញ្ហា​អត់​បើ​កូន​កើត​ផ្តាសាយច្រើន​ជា​ងក្មេងដទៃ​ដែល​ស្របាល​គ្នា?​ ក្មេង​​ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ មាន​ន័យថា គ្រាន់​តែ​​បាន​រង​ប៉ះពាល់ជាមួយ​​វីរុស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ