backup og meta

ទារកឧស្សាហ៍ឈឺ ដោយសារមូលហេតុអី? មានជំងឺអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Aug 01, 2023

    ទារកឧស្សាហ៍ឈឺ ដោយសារមូលហេតុអី? មានជំងឺអីខ្លះ?

    ដូច​ដឹង​ស្រាប់​ហើយ ក្មេង​តូចៗ ​ងាយ​នឹង​ឈឺ​ណាស់ ប៉ាម៉ាក់ភាគច្រើន​គ្រាន់​តែ​គិតថា ដោយ​សារ​ក្មេង​មាន​សុខភាព​ខ្សោយ​ជាង​មនុស្ស​ពេញ​វ័យ ទើប​ងាយ​នឹង​ឈឺ​បែប​នេះ ហើយ​មិន​មែន​មាន​តែ​កូន​យើង​ទេ​ដែរ​ឈឺនោះ។ គិត​បែបនេះ គឺ​ត្រឹម​ត្រូវ ប៉ុន្តែ​ករណី​ក្មេង​ៗ គឺ​គួរ​តែ​ស្ថិត​ក្នុង​កម្រិត​សម​ស្រប​មួយ​អាស្រ័យ​លើ​អាយុ​ក្មេង បើ​ឈឺ​ញឹក​ញាប់​ ក៏មិន​មែន​ជារឿង​ធម្មតា​ដែរ។ ត្រូវ​ស្វែងយល់​ឲ្យ​ច្បាស់ ម៉េច​បាន​ជាកូន​យើង​ចេះ​តែ​ឈឺ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។

    ១- ក្មេង​ឈឺ​ញឹក​ញាប់​ត្រឹម​កម្រិតណា​ទើប​មិនគួរ​ឲ្យ​បារម្ភ?

    ករណី​ក្មេង​ឈឺ គឺ​អាស្រ័យ​លើ​កត្តា​អាយុ​ដូច​គ្នា ខណៈ​ក្មេង​​អាយុ​បាន​ ៦ ខែ​ឡើង ទំនងអាច​នឹង​មាន​ជំងឺ​លើក​ទី​មួយ ​ដោយសារ​តែ​ហេតុ​ថា​នៅ​ដំណាក់​កាល​នេះ​ ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ទទួល​ពីម៉ាក់ៗ ​នឹង​ចាប់​ផ្តើមចុះ​ថយ​ ហើយ​រាងកាយចាប់​ផ្តើម​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ខ្លួន​ឯង​។​ ចាប់​ពីដំណាក់​កាល​នេះ ​រហូតដល់​កូន​យើង​អាយុ​បាន​ ២ឆ្នាំ​ នឹង​ជួប​ប្រទះ​​ជំងឺ​ផ្តាសាយ ដែលជា​ធម្មតា​អាច​កើត​ឡើង​ពី​ ​៨-១០ ដង ក្នុង​មួយឆ្នាំ ខណៈចំនួន​នេះ​បន្តិច​ម្តង​ៗ នឹង​ថយ​ចុះ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង ​គេ​ចាប់​ផ្តើម​ពេញ​លេញ​ជា​ស្ថា​ពរ​ (ពេលរាងកាយ​​ទទួល​វីរុស​ ​នឹង​ប្រែ​ជាស៊ាំ​នឹង​​ប្រភេទ​​វីរុស)។ សម្រាប់​ក្មេង​ជំទង់​ ឬ​មនុស្ស​ពេញ​វ័យ​ ចំនួន​ញឹក​ញាប់​កើត​មាន​ជំងឺ ​ជា​ទូទៅ​ប្រហាក់​ប្រហែល​នឹង​ ៤ ដង/​ឆ្នាំ​។​

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២- ប្រព័ន្ធ​ភាពស៊ាំ​ក្មេង​មាន​បញ្ហា​អត់​បើ​កូន​កើត​ផ្តាសាយច្រើន​ជា​ងក្មេងដទៃ​ដែល​ស្របាល​គ្នា?​

    ក្មេង​​ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ មាន​ន័យថា គ្រាន់​តែ​​បាន​រង​ប៉ះពាល់ជាមួយ​​វីរុស ​ច្រើន​ជាង​ក្មេង​ដទៃ​ទៀត​ប៉ុណ្ណោះ​។​ មិន​​មាន​ន័យ​ថា កូន​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​នោះ​ទេ។​ ប្រព័ន្ធ​ភាព​ស៊ាំ​មិន​គ្រប់​គ្រាន់ ឬ​ខ្សោយ​ចំពោះ​ក្មេង​ម្នាក់ៗ ជា​ទូទៅត្រូវ​បាន​ចាត់​ទុក​មានទំនាក់​ទំនង ជា​មួយ​ស្ថាន​​ភាព​ធ្ងន់​ធ្ងរ​ខ្លាំងរបស់​ជំងឺ​​ ​រួមមាន​ការ​បង្ករោគ​ ដែលអាច​បណ្តាល​ឲ្យក្មេង​ស្លាប់​បាន​ ដូច​ជា ការ​បង្ករោគ​នៅ​ចរន្ត​ឈាម​ ជំងឺរលាក​ស្រោម​ខួរ ជំងឺរលាក​សួត​ដោយ​បាក់តេរី​ ដំបៅ​ស៊ី​រូង​​ស្បែក​ ជាដើម និង​ករណីឡើង​ទម្ងន់​ ឬការ​​លូត​លាស់​មិន​ប្រក្រតី​។

    ៣- សញ្ញាបញ្ជាក់ថា​​ទារក​ឈឺ​

    – សីតុណ្ហភាពក្នុងរាងកាយ​មិនប្រក្រតី៖ អ្នក​ជំនាញ ​បាន​ឲ្យ​ដំបូន្មានគ្រប់គ្រួសារ​ទាំង​អស់ ត្រូវ​​មាន​ប្រដាប់​វាស់កម្តៅ​ក្នុង​ផ្ទះ ដើម្បី​វាស់ និង​តាម​ដាន​​សីតុណ្ហភាពទារក​ ឲ្យ​​បាន​ត្រឹមត្រូវ​ ព្រោះ​ការ​ប៉ាន់ស្មាន​លើ​សីតុណ្ហភាព​រាងកាយ​ទារក​ គឺ​មិន​អាច​ជឿជាក់ ឬ​ទុក​ជា​ការបាន​ទេ។ យោង​តាម​វេជ្ជ​បណ្ឌិត Mansberg ទារក​អាច​នឹង​ប៉ះទៅ​មាន​អារម្មណ៍ ​ដូច​ជា​ខ្លួនកំពុងតែ​ឆេះ​ តែ​តាម​ពិត​សីតុណ្ហ​ភាព​រាងកាយ​ មាន​​ត្រឹម​តែ​ ៣៧ អង្សារ​សេ​​តែ​ប៉ុណ្ណោះ ខណៈសីតុណ្ហភាព​រាង​កាយ ​បើខ្ពស់​ជាង​ ៣៧.៥ អង្សា​រសេ​ ទើប​ត្រូវ​ចាត់​ទុកថា ទារកកើត​​គ្រុ​ន​ក្តៅ។ ​ទោះយ៉ាង​នេះ​​ក្តី​​ ​ប្រសិន​​​​ទារកអាយុ​លើស​ពី​ ៣ខែ​ ស៊ីតណ្ហភាព​ខ្ពស់​ជាង ៣៧ អង្សារ​សេក៏​ពិតមែន ប៉ុន្តែ​មិន​បង្ហាញ​នូវ​សញ្ញា​ណាមួយ​មាន​ជំងឺ​ទេនោះ ដូច​ជា យំ​ និង​នៅ​មិន​សុខ​ ប៉ាម៉ាក់​​អាច​អង្កេត​ និង​រង់​ចាំ​ ដើម្បី​មើល​ថា​ តើ​កូនអាច​បាន​គ្រាន់​បើវិញ ​នៅ​ថ្ងៃ​បន្ទាប់​ដែរ​ឬអត់​។​

    – ស្បែក​រោលកន្ទួល៖ ​ស្បែក​រោល​កន្ទួល ជា​រោគសញ្ញា​មួយ​ក្នុង​ចំណោម ​រោគ​សញ្ញាឧស្សាហ៍​ឃើញ​មាន​ជា​ញឹក​ញាប់​បំផុត​ដោយ​បង្ករោគ​ពីវីរុស​ ដូច​ជា ​ជំងឺ​ស្អូច និង​កញ្ជ្រិល​ ។​ ទោះ​យ៉ាង​នេះ​ក្តី​ ជំងឺទាំង​នេះ ក៏​អាច​ផ្សា​រភ្ជាប់​ទៅ​នឹង​ជំងឺផ្សេង​ទៀត ​ដែលបណ្តាលអាច​ឲ្យទារក​ស្លាប់ផង​ដែរ​ ដូច​ជា ​ជំងឺ​បង្ក​ដោយ​មេរោគ​ Meningococcus និងជំងឺ​រលាក​ស្រោម​ខួរ​។​ ស្បែក​រោល​កន្ទួល ​អម​មក​ជាមួយ​អាការៈគ្រុន​ក្តៅ ​ជា​ស្ថាន​ភាព​ធ្ងន់ធ្ងរ ត្រូវ​យក​ចិត្តទុកដាក់​ខ្ពស់ពី​គ្រូពេទ្យ ឲ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅបាន​។​

    – បន្ទោបង់លាមកមិនប្រក្រតី៖ នៅ​ពេល​​រាង​កាយ​ក្មេង មិន​អាច​ធន់​​នឹង​ជាតិស្ករ​​ឡាក់​តូស​ អាច​នាំឲ្យ​ទារក​រាក​រូស​ជាបន្ត​បន្ទាប់​ ដែល​ស្ថាន​ភាព​នេះ គ្រោះ​ថ្នាក់ខ្លាំងចំពោះ​ទារក​តូចៗ​ ​អាច​បណ្តាល​ឲ្យ​ខ្សោះ​ជាតិ​ទឹកក្នុងខ្លួន​ខ្លះ​។​ សញ្ញា​ខ្សោះ​ជាតិ​ទឹក​ រួមមាន​ ស្ងួត​មាត់​ អត់ទឹកភ្នែកពេលយំ​ ទឹក​នោម​មាន​ក្លិន​ខ្លាំង​ និង​​អស់​កម្លាំង​។​ បើ​ទារក​ ​មាន​​រាក​រូស​រយៈ​ពេល​មួយ​ខែ​ ខណៈករណី​ឃើញ​មាន​សត្វល្អិត​នៅ​ក្នុង​ពោះ​វៀន ម៉ាក់ៗ​គួរ​តែ​ឈប់​ឲ្យកូនញ៉ាំ​​ផលិតផល​មាន​ផ្ទុក​ជាតិស្ករ​ឡាក់​តូស​​មួយ​រយៈ​សិន​។​

    អត្ថបទគួរអាន៖

    – ពិបាកដកដង្ហើម៖ អាការៈ​ក្អក​ សំឡេង​​ដង្ហើម​ដូច​ហួច​ ឬសំឡេង​ដង្ហើម​ ដូច​សំឡេង​ព្រុស​ខ្សាវ​ៗ​ បញ្ជាក់ថា​ ផ្លូវ​ដង្ហើមទារក រងភាព​ក្រហាយ​ ​រា​រាំង​​មិន​ឲ្យ​ដក​ដង្ហើម​បាន​ស្រួល​ដូច​ធម្មតា​។​ មូលហេតុ​ឧស្សាហ៍​ឃើញ​ញឹក​ញាប់បំផុត​សម្រាប់​អាការៈ​នេះ គឺ​ដោយ​សារ​ទារក​កើន​កម្រិត​អន្ធិល​សម្បោរ​ច្រមុះ​ក្នុង​ផ្លូវ​ដង្ហើម​ច្រើន​។​ ប៉ាម៉ាក់ ​ក៏​គួរ​តែ​ពិនិត្យ​ពណ៌​អន្ធិល​សម្បោរ​កូន​ បើ​ពណ៌​បៃ​តង​ មាន​ន័យ​ថាទារក ត្រូវនាំ​ទារក​ឲ្យ​បាន​ឆាប់​បំផុត​តាម​អាច​ធ្វើ​បាន​។​

    ចំណុចសំខាន់

    ករណី​ក្មេង​ឈឺ គឺ​អាស្រ័យ​លើ​កត្តា​អាយុ​ដូច​គ្នា ខណៈ​ក្មេង​​អាយុ​បាន​ ៦ ខែ​ឡើង ទំនងអាច​នឹង​មាន​ជំងឺ​លើក​ទី​មួយ ​ដោយសារ​តែ​ហេតុ​ថា​នៅ​ដំណាក់​កាល​នេះ​ ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ទទួល​ពីម៉ាក់ៗ ​នឹង​ចាប់​ផ្តើមចុះ​ថយ​ ហើយ​រាងកាយចាប់​ផ្តើម​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ខ្លួន​ឯង​។​ ចាប់​ពីដំណាក់​កាល​នេះ ​រហូតដល់​កូន​យើង​អាយុ​បាន​ ២ឆ្នាំ​ នឹង​ជួប​ប្រទះ​​ជំងឺ​ផ្តាសាយ ដែលជា​ធម្មតា​អាច​កើត​ឡើង​ពី​ ​៨-១០ ដង ក្នុង​មួយឆ្នាំ ខណៈចំនួន​នេះ​បន្តិច​ម្តង​ៗ នឹង​ថយ​ចុះ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង ​គេ​ចាប់​ផ្តើម​ពេញ​លេញ​ជា​ស្ថា​ពរ​ (ពេលរាងកាយ​​ទទួល​វីរុស​ ​នឹង​ប្រែ​ជាស៊ាំ​នឹង​​ប្រភេទ​​វីរុស)។ សម្រាប់​ក្មេង​ជំទង់​ ឬ​មនុស្ស​ពេញ​វ័យ​ ចំនួន​ញឹក​ញាប់​កើត​មាន​ជំងឺ ​ជា​ទូទៅ​ប្រហាក់​ប្រហែល​នឹង​ ៤ ដង/​ឆ្នាំ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Aug 01, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម