brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ខ្យល់ពុលអាចប៉ះពាល់ខ្លាំងដល់កុមារតូចៗ ប៉ាម៉ាក់គួរបង្ការបែបណា?

នា​ពេល​ថ្មី​ៗ​នេះ កម្រិត​ខ្យល់​ពុល​មាន​ការ​កើន​ឡើង​ គួរ​ឲ្យ​បារម្ភ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​រាល់​គ្នា ជា​ពិសេស​កុមារ​តូចៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​នៅ​ឡើយ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​ពី​គន្លឹះ​មួយ​ចំនួន​ ​ដើម្បី​​ការពារ​អា​អូន​ពី​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស។

ខ្យល់ពុលអាចប៉ះពាល់ខ្លាំងដល់កុមារតូចៗ ប៉ាម៉ាក់គួរបង្ការបែបណា?

ផលប៉ះពាល់​នៃ​ខ្យល់​ពុល​ចំពោះ​កុមារ​មាន​អ្វី​ខ្លះ?

ផល​ប៉ះពាល់​រយៈពេល​ខ្លី

  • ក្អក និង​កណ្តាស់
  • ជំងឺ​ហឺត​ធ្វើ​ទុក្ខ​ឡើង​វិញ
  • ​មាន​ការ​បង្ករោគ​ផ្សេង​ៗ

​ផល​ប៉ះពាល់​រយៈពេល​វែង

គន្លឹះ​ល្អ​ៗ​ការពារ​កូន​ពី​ខ្យល់​ពុល

១. ពិនិត្យ​គុណភាព​ខ្យល់

ជំហាន​ដំបូង​បង្អស់​​ដើម្បី​ការពារ​កូន​​ ប៉ាម៉ាក់​គួរ​ដឹង​ពី​កម្រិត​គុណភាព​ខ្យល់​ ប្រសិនបើ​​ខ្យល់​ពុល​មាន​កម្រិត​ខ្ពស់ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​លេង​នៅ​ក្នុង​ផ្ទះ ឬ​ជៀសវាង​បញ្ចេញ​សកម្មភាព​រាងកាយ​ខ្លាំង​ក្លា​ជ្រុល​ពេក។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. បង្កើន​គុណភាព​ខ្យល់​នៅ​ក្នុង​ផ្ទះ

ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​គួរ​បើក​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​គេង ឬ​កន្លែង​ដែល​កូន​ចូល​ចិត្ត​លេង​​ ដើម្បី​កាត់បន្ថយ​ភាគល្អិត​តូចៗ​ដែល​​មាន​គ្រោះថ្នាក់​នៅ​ក្នុង​ខ្យល់​។ មួយ​វិញ​ទៀត យើង​ក៏​ចាំបាច់​បិទ​បង្អួច​ឲ្យ​ជិត​ផង​ដែរ ដើម្បី​កុំ​ឲ្យ​ខ្យល់​កខ្វក់​​ឆ្លង​ចូល​បាន។

៣. បង្កើត​ទម្លាប់​ល្អ

​បន្ថែម​ពី​នេះ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​បង្កើត​នូវ​ទម្លាប់​ល្អ​​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ការ​ស្រូប​យក​ខ្យល់​ពុល​ ដោយ​ជៀសវាង​ការ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ដែល​មាន​មនុស្ស​អ៊ូអរ​ច្រើន ពីព្រោះ​​ខ្យល់​ពុល​ពី​ផ្សែង​ម៉ូតូ ផ្សែង​ឡាន​មាន​កម្រិត​ខ្ពស់​។

៤. បង្កើន​​​ការ​ទ្រទ្រង់​រាងកាយ​កូនដោយបញ្ចូលសារធាតុ​ចិញ្ចឹម​ល្អៗ

របប​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អៗ​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការពារ​កូន​​តូច​ពី​​ការ​ប៉ះពាល់​​ដោយ​​ផ្សែង​ពុល​​​ ហេតុនេះ​ ប៉ា​ម៉ាក់​គួរ​បញ្ចូល​ពពួក​ផ្លែ​ប៊ឺរី បន្លែ​ស្លឹក​បៃតង និង​ពពួក​ផ្លែ​ក្រូច ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ជួយ​កូន​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ ដែល​បណ្តាល​មក​ពី​ផ្សែងពុល។

ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​នឹង​គ្រូពេទ្យ​?

ប្រសិនបើ​កូន​មាន​អាការដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់

  • ក្អក​មិន​បាត់​ក្នុងរយៈពេល៣ថ្ងៃ
  • ពិបាក​ដកដង្ហើម​ ឬ​ល្ហិតល្ហៃ
  • ណែន​ទ្រូង

ចំណុចសំខាន់

គន្លឹះ​ល្អ​ៗ​ការពារ​កូន​ពី​ខ្យល់​ពុល


១. ពិនិត្យ​គុណភាព​ខ្យល់


ជំហាន​ដំបូង​បង្អស់​​ដើម្បី​ការពារ​កូន​​ ប៉ាម៉ាក់​គួរ​ដឹង​ពី​កម្រិត​គុណភាព​ខ្យល់​ ប្រសិនបើ​​ខ្យល់​ពុល​មាន​កម្រិត​ខ្ពស់ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​លេង​នៅ​ក្នុង​ផ្ទះ ឬ​ជៀសវាង​បញ្ចេញ​សកម្មភាព​រាងកាយ​ខ្លាំង​ក្លា​ជ្រុល​ពេក។

២. បង្កើន​គុណភាព​ខ្យល់​នៅ​ក្នុង​ផ្ទះ


ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​គួរ​បើក​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​គេង ឬ​កន្លែង​ដែល​កូន​ចូល​ចិត្ត​លេង​​ ដើម្បី​កាត់បន្ថយ​ភាគល្អិត​តូចៗ​ដែល​​មាន​គ្រោះថ្នាក់​នៅ​ក្នុង​ខ្យល់​។ មួយ​វិញ​ទៀត យើង​ក៏​ចាំបាច់​បិទ​បង្អួច​ឲ្យ​ជិត​ផង​ដែរ ដើម្បី​កុំ​ឲ្យ​ខ្យល់​កខ្វក់​​ឆ្លង​ចូល​បាន។

៣. បង្កើត​ទម្លាប់​ល្អ


​បន្ថែម​ពី​នេះ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​បង្កើត​នូវ​ទម្លាប់​ល្អ​​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ការ​ស្រូប​យក​ខ្យល់​ពុល​ ដោយ​ជៀសវាង​ការ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ដែល​មាន​មនុស្ស​អ៊ូអរ​ច្រើន ពីព្រោះ​​ខ្យល់​ពុល​ពី​ផ្សែង​ម៉ូតូ ផ្សែង​ឡាន​មាន​កម្រិត​ខ្ពស់​។

៤. បង្កើន​​​ការ​ទ្រទ្រង់​រាងកាយ​កូន​ដោយ​សារធាតុ​ចិញ្ចឹម​ល្អៗ


របប​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អៗ​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការពារ​កូន​​តូច​ពី​​ការ​ប៉ះពាល់​​ដោយ​​ផ្សែង​ពុល​​​ ហេតុនេះ​ ប៉ា​ម៉ាក់​គួរ​បញ្ចូល​ពពួក​ផ្លែ​ប៊ឺរី បន្លែ​ស្លឹក​បៃតង និង​ពពួក​ផ្លែ​ក្រូច ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ជួយ​កូន​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ ដែល​បណ្តាល​មក​ពី​ផ្សែងពុល។

អត្ថបទពាក់ព័ន្ធ

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 24/01/2025