សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ថ្នាំបង្ការ

ស្វែងរក សុខភាពកុមារ

កង្វះអាហារូបត្ថម្ភ

កាល់​ស្យូមល្អសម្រាប់​ក្មេង បើខ្វះច្បាស់ជាមាន​បញ្ហា​ឆ្អឹង​ធ្ងន់ធ្ងរ

មាន​កូន​ជា​រឿង​រីករាយ​បំផុត​ក្នុង​ជីវិត​គ្រួសារ ប៉ុន្តែ​ចិញ្ចឹម​មើល​ថែ​អូនៗ ក៏​ជារឿង​ពិបាក​មួយ​ក្នុង​ជីវិត ពិសេស​សម្រាប់​ប៉ាក់​ម៉ាក់​វ័យ​ក្មេង មិន​សូវ​មាន​បទ​ពិសោធ។ ច្បាស់​ណាស់ យើង​អាច​ទទួល​បាន​ការ​ណែនាំ​ពី​ពេទ្យ គួរ​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​ដឹង​ច្បាស់​ពី​បញ្ហា​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​បញ្ហា​មួយ​ឲ្យ​គ្នា​យើង​បាន​ដឹង ពាក់​ព័ន្ធ​កង្វះ​ជាតិ​កាល់ស្យូម​លើ​ក្មេងៗ និង​វិធី​ដោះ​ស្រាយ។ ១- អ្វី​ទៅ​ជា​កាល់ស្យូម? កាល់​ស្យូម មាន​អត្ថ​ប្រយោជន៍​ច្រើន​ដែល​រាង​កាយ​យើង​មិន​អាច​ខ្វះ​បាន។ វា​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​ទ្រ​ទ្រង់​រាង​កាយ​ឲ្យ​រឹង​មាំ ធ្វើ​ឲ្យ​ឆ្អឹង និង​ធ្មេញ​មាន​សុខ​ភាព​ល្អ ជា​សារធាតុ​បញ្ចេញ​អង់​ស៊ីម និង​អ័រម៉ូន ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ និង​សាច់​ដុំ​​ដំណើរ​ការ​បាន​ល្អ។ នៅ​ក្នុង​ខ្លួន​យើង​មាន​ផ្ទុក​ជាតិ​កាល់​ស្យូម​ជា​ច្រើន ក្នុង​នោះ​ប្រមាណ ៩០% នៃ​សារធាតុរ៉ែ​ដ៏​សំខាន់​មួយ​នេះ ស្តុក​នៅ​ក្នុង​ឆ្អឹង។ យើង​ក៏​អាច​ឃើញ​មាន​ជាតិ​កាល់​ស្យូម​នៅ​តាម​ជាលិកា សរីរាង្គ​ផ្សេង​ៗ និង​នៅ​តាម​ចរន្ត​ឈាម​ផងដែរ។ ២- កង្វះ​ជាតិ​កាល់ស្យូម​ប៉ះ​ពាល់​អ្វី​ខ្លះ? កង្វះ​ជាតិ​កាល់​ស្យូម អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ឆ្អឹង ប៉ះ​ពាល់​ដល់​ការ​កន្ត្រាក់​សាច់​ដុំ និង​មាន​បញ្ហា​ជា​ច្រើន​ទៀត ទាក់​ទង​ជា​មួយ​ដំណើរ​ការ​កំណក​ឈាម និង​ប៉ះ​ពាល់ប្រព័ន្ធ​ប្រសាទ​ទៀត​ផង។ បើ​ឆ្អឹង​អូនៗ​​ខ្សោយ អាច​បណ្ដាល​មក​ពី​កង្វះ​សារធាតុ​រ៉ែ​នេះ​តែ​ម្តង នឹង​អាច​វិវត្ត​ទៅ​ជា​ខូច​រូប​រាង​របស់​ឆ្អឹង ដូច​ជា ជំងឺ​ពាក់​ព័ន្ធ​ឆ្អឹង ហៅ​ថា Rickets ជា​ដើម។ កង្វះ​ជាតិ​កាល់​ស្យូម គឺ​ជា​បញ្ហា​ចម្បង​មួយឧស្សាហ៍​កើត​លើ​ក្មេងៗ​ជា​ច្រើន​ជុំ​វិញ​ពិភពលោក។ ការទទួល​បាន​ជាតិ​កាល់​ស្យូម​តិច​តួច និង​បញ្ហាបឺត​ស្រូប​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ពោះ​វៀន​តូច ជា​កត្តា​ចម្បង​នាំ​ឲ្យ​អូនៗ​ខ្វះ​កាល់ស្យូម។ ករណី​មួយ​ចំនួន កង្វះ​ជាតិ​កាល់​ស្យូម​នៅ​លើ​ក្មេងៗ អាច​បណ្តាល​មក​ពី​ម៉ាក់ៗ​ផ្ទាល់ ដែល​មិន​មាន​ជាតិ​កាល់​ស្យូម​គ្រប់​គ្រាន់​អំឡុង​ពេល​ពពោះ។ អត្ថបទ​ពាក់​ព័ន្ធ​៖ បញ្ហាលើសជាតិកាល់ស្យូម ទាំង​នេះ​ទើប​ជា​គុណ​ប្រយោជន៍​សំខាន់​បំផុតពី​ទឹកដោះគោ ៣- រោគ​សញ្ញា​កង្វះ​ជាតិ​កាល់​ស្យូម រមួល​ក្រពើ​នៅ​តាម​សាច់​ដុំ ជា​សញ្ញា​ដំបូង​នៃ​បញ្ហា​មួយ​នេះ។ […]


បញ្ហាការលូតលាស់

សញ្ញា​សម្គាល់សំខាន់ៗបើកូន​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង

មិនមែន​តែ​ពិភពលោក​ទេ ស្រុក​ខ្មែរ​ក៏​មាន​កុមារ​កើត អូទីសឹ្សម ច្រើន​ដែរ ម៉ាក់ប៉ា​ត្រូវ​​តែ​​ប្រយ័ត្ន និង​សង្កេត​កូនៗឲ្យមែនទែន។ អូទីសឹ្សម ជាការ​ពិការ​ភាព​លើ​ការ​អភិវឌ្ឍ​ខួរក្បាល ដែល​កើត​ឡើង​លើ​កុមារ​តូចៗ ដែល​ជាទូទៅ​បេប៊ី​លូតលាស់​ធម្មតា​ចាប់​ពី​ ១ឆ្នាំកន្លះ-២ឆ្នាំ បន្ទាប់​មក​គេ​បែរ​ជា​បញ្ឈប់​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី​តែម្តងនៅអាយុ ៣ ឆ្នាំ។ ១- សញ្ញា​សម្គាល់​ក្មេងអូទីសឹ្សម ក្មេងអូទីសឹ្សម មិន​អាច​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​អ្នក​ដទៃ​នោះ​ទេ ភាគច្រើន​មាន​សញ្ញា​សម្គាល់​ដូច​ខាង​ក្រោម៖ ​- មិន​មាន​ទំនាក់ទំនងជាមួយ​ឪពុកម្តាយ ឬអ្នកដទៃ – គិត​ដដែលៗ អត់​មាន​អី​រីក​ចម្រើន – មិន​ចាប់​អារម្មណ៍ ឬ​មិន​មើល​មុខ​មនុស្សជុំវិញ​ខ្លួន – ដក​ខ្លួន​ពី​សកម្មភាព​ផ្សេងៗ – ពន្យារ​ពេល​ក្នុង​ការ​រៀននិយាយ – និយាយ​ពាក្យដដែលៗ – រពឹស ឆាប់តូចចិត្ត – ហៅ​ឈ្មោះ​ក៏​មិនឆ្លើយ មិន​សើច ឬ​ញញឹម​តប – បាត់​បង់​ជំនាញភាសា។ ២- មូលហេតុ​បង្កឲ្យ​កើតអូទីសឹ្សម អ្នក​វិទ្យាសាស្ត្រ​មិនទាន់​ដឹង​មូលហេតុ​ពិត​ប្រាក​ដែល​នាំ​ឲ្យ​កុមារ​កើតអូទីសឹ្សមនៅ​ឡើយ​ទេ តែ​ទោះ​យ៉ាង​វា​ប្រហែល​មក​ពីហ្សែន​ច្រើន​ជាង ក្រៅ​ពីនោះ​មាន​កត្តា​បរិយាកាស​ជុំវិញ ដូចជា​ម៉ាក់ៗ​បាន​ប៉ះពាល់​សារធាតុ​គីមី ឬ​ប្រើ​ពពួកថ្នាំ Valproic acid ឬ Thalidomide (ថ្នាំ​ព្យាបាល​ជំងឺឆ្កួតជ្រូក និង​ថ្នាំ​បំបាត់​ក្អូត) អំឡុង​ពពោះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ការ​ព្យាបាលកុមារកើតអូទីសឹ្សម មជ្ឈមណ្ឌល​សម្រាប់​ការ​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​សហរដ្ឋអាមេរិក បាន​ប្រកាស​ថា គ្មាន​វ៉ាក់សាំង​ការពារ គ្មាន​វិធី​ព្យាបាល​​ជំងឺ​អូទីស្សឹមនោះទេ ប៉ុន្ដែ​ថ្នាំខ្លះ​អាច​ជួយ​ឲ្យ​មុខងារ​មួយ​ចំនួន​ប្រសើរឡើង។ […]


ថ្នាំបង្ការ

អ៊ីតាលីចេញ​ច្បាប់​ថ្មី "ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន"

ប៉ា​ម៉ាក់​ជនជាតិ​អ៊ីតាលី អាចរងការ​ពិន័យ​ធ្ងន់ធ្ងរ ហើយ​កូនៗ​ នឹង​​មិន​អនុញ្ញាត​ឲ្យ​ចូលរៀន​នៅ​តាម​សាលារៀនដូចគ្នា ប្រសិនបើប៉ាម៉ាក់​ទាំង​អស់ មិន​អាច​បញ្ជាក់​ថា កូនៗ​បាន​ទទួល​វ៉ាក់សាំង​ត្រឹមត្រូវទេនោះ។ ច្បាប់​ថ្មី ហៅ​ថា “Lorenzin Law” ត្រូវបាន​បង្កើត​ឡើង ដើម្បី​ប្រយុទ្ធប្រឆាំង ការ​កើនឡើង​នៃ​ករណី​ជំងឺ​កញ្រ្ជឹល និង​ការធ្លាក់ចុះអត្រា​កុមារ​ទទួលវ៉ាក់សាំង​បង្ការ ដែល​ទើបចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៩។ តាម​ច្បាប់​ថ្មី​នេះ កុមារ​អាយុ​ក្រោម ៦​ឆ្នាំ អាច​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​សាលារៀន ប្រសិនបើ​ពួកគេ​មិន​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​​ជំងឺ​ឆ្លង​នានា រួមមាន ​អុចស្វាយ ស្វិតដៃជើង កញ្រ្ជឹល ស្រឡទែន និង​ស្អូច។ ចំណែក​កុមារ​អាយុ ៦-១៦​ ឆ្នាំ មិន​ជាប់​បម្រាម​បញ្ជូន​ចេញ​ពី​សាលារៀន​នោះ​ទេ ប៉ុន្ដែប៉ា​ម៉ាក់​ អាច​ប្រឈម​ការ​ពិន័យ ប្រសិនបើកូន​មិនបាន​ទទួល​វ៉ាក់សាំង​ត្រឹមត្រូវ។ ប៉ាម៉ាក់ ក្មេងៗមិន​បាន​ចាក់​វ៉ាក់​សាំង អាច​ត្រូវ​ពិន័យ​ប្រាក់ ៥០០​អឺរ៉ូ ស្មើ​ប្រមាណ​ជិត ៥៦០​ដុល្លារ​អាមេរិក។ អត្ថបទ​ពាក់ព័ន្ធ៖ កុមារ​ហ្វីលីពីន ២,៦ ​លាន​នាក់ ​ប្រឈម​ឆ្លងជំងឺ​កញ្រ្ជឹល ថៃ ហ្វីលីពីន ត្រូវ UN ព្រមានករណីផ្ទុះជំងឺកញ្ជ្រឹលខ្ពស់បំផុតនៅ អាស៊ាន យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន BBC ឲ្យដឹងថា អាជ្ញាធរ​តំបន់​ ក្នុងទីក្រុង​បូឡូញ៉ា បាន​ផ្ញើ​លិខិត​ស្ដីពី​ការ​ផ្អាក​ការ​សិក្សា ទៅ​កាន់ប៉ាម៉ាក់ ក្មេងៗ​ចំនួន […]


ថ្នាំបង្ការ

អត់​ចាក់វ៉ាក់សាំង​តេតាណុស ក្មេង​ប្រុស​ម្នាក់ត្រូវ​ចំណាយ​ថ្លៃ​ព្យាបាល​ជិត១លាន​ដុល្លារ

ក្មេង​ប្រុស​ជនជាតិ​អាមេរិក​ម្នាក់ នៅ​រដ្ឋ​អូរេជិន បាន​ចំណាយ​ពេល ៤៧​ថ្ងៃ ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់ និងត្រូវ​បង់ថ្លៃព្យាបាល​ជាង ៨០​ម៉ឺន​ដុល្លារ​អាមេរិក ដោយសារ​ក្មេង​នេះ​ ពុំ​​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស​ពីមុន។ នេះបើយោងតាម​ការ​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​សហរដ្ឋអាមេរិក។ លោក​វេជ្ជបណ្ឌិត ខាល់ អ៊ីរីកស្សុន ដែលចូលរួម​សិក្សា​លើ​ករណី​នេះ និង​ជា​សាស្រ្តាចារ្យ​ថែទាំ​កុមារ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត និង​សុខាភិបាល​រដ្ឋ​អូរេជិន បាន​បញ្ជាក់​ថា ករណី​ជំងឺ​តេតាណុស​ធ្ងន់ធ្ងរ កម្រ​កើតមាន​ណាស់​នៅ​សហរដ្ឋអាមេរិក ដោយសារវ៉ាក់សាំង​ការពារ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​ជំងឺ​នេះ។ ជំងឺ​របស់​ក្មេង​ប្រុស​ខាងលើ គឺជា​ករណី​ជំងឺ​តេតាណុស​លើ​កុមារ​ទី១ ក្នុង​រដ្ឋ​អូរេជិន នា​រយៈពេលជាង ៣០​ឆ្នាំ។ នេះបើតាម​ការ​សិក្សា។ តាម​ការ​សិក្សា នៅឆ្នាំ២០១៧ ក្មេងប្រុស​អាយុ ៦​ឆ្នាំ​ម្នាក់ ពុំដែលបានចាក់​វ៉ាក់សាំង​ណាមួយ​នោះទេ បាន​មុត​ថ្ងាស នៅ​ពេលកំពុង​លេង​ក្នុង​សួន​ខាងក្រៅ​។ មួយ​សប្ដាហ៍​ក្រោយ​មក ក្មេង​នេះ កើតមាន​រោគសញ្ញា​ជំងឺ​តេតាណុស រួមមាន រឹងថ្គាម ឈឺសាច់ដុំ ចុកខ្នង និង​ក។ នៅពេល​ក្មេង​នេះចាប់ផ្ដើម​មាន​បញ្ហា​ដកដង្ហើម ម្ដាយ​ឪពុក​របស់​ក្មេងប្រុស​នេះបាន​ទូរសព្ទ​ហៅ​ក្រុម​សង្រ្គោះ​បន្ទាន់ និង​នាំ​​ទៅមជ្ឈមណ្ឌល​ព្យាបាល ដែល​ភ្លាមៗ​នោះ រកឃើញ​ថា មាន​រោគ​សញ្ញា​ជំងឺ​តេតាណុស។ ចាប់តាំងពី​ពេល​នោះ​មក រោគសញ្ញា​ជំងឺ​របស់​ក្មេង​ប្រុសនេះកាន់តែ​អាក្រក់​ទៅ។ អាអូនឃ្លាន​ទឹក ប៉ុន្ដែ​មិនអាច​បើក​មាត់​បាន​ធំដើម្បី​ផឹកទឹក​នោះទេ ហើយ​បញ្ហា​ការ​ដកដង្ហើម​វិញ គឺ​កាន់តែ​ធ្ងន់ធ្ងរ។ ក្មេង​ប្រុស​នេះ ត្រូវបាន​បញ្ចូន​ទៅកាន់​បន្ទប់​សង្រ្គោះ​បន្ទាន់​សម្រាប់​កុមារ និង​ទទួល​ការ​ព្យាបាល​ជំងឺ​តេតាណុស។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មានកូនតូចចង់ដើរ​លេង​សប្បាយ ​ត្រូវចេះ​តិចនិក​សាមញ្ញ​ទាំងនេះ​

ពិត​ណាស់ ដើរ​លេង អាច​ជួយ​កាត់​បន្ថយ​ស្រ្តស ធ្វើ​ឲ្យ​ជីវិត​មាន​ផាសុកភាព​ឡើងវិញ ជួយ​បង្កើន​គំនិត​ថ្មីៗ ក៏​ផ្តល់​បទពិសោធន៍​ជីវិត​ដ៏៏​ស្រស់​ស្អាត​មិន​អាច​បំភ្លេច​បាន។ យ៉ាង​ណា ជា​ប៉ា​ម៉ាក់​គេ មាន​អូនៗ​តូចៗ​ទៅ​ជាមួយ ចង់​បាន​ដំណើរ​កម្សាន្ត​ពោរ​ពេញ​ភាព​សប្បាយ​រីករាយ​ ត្រូវ​ចេះ​រៀប​ចំ​ផែន​ការ​ដើរ​កំសាន្ត​ឲ្យ​ច្បាស់ ព្រោះ​ដឹង​ហើយ មាន​ក្មេងតូច​ដើរ​លេង​ជាមួយ​មិនស្រួល​ទេ ប៉ុន្តែ​បើ​គ្មាន​អូនៗ​ក៏មិន​សប្បាយ​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាមញ្ញ​ខ្លះៗ​សម្រាប់​រៀបចំ​ផែនការ​ដើរលេង ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ។ ១- ផែន​ការ​ត្រូវ​រៀប​ចំ ទោះបីជា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ណា​ក៏ដោយ សម្រាប់​ដំណើរ​កម្សាន្តមាន​អូនៗ​តូចៗ​ទៅ​ជា​មួយ យើង​ត្រូវ​ត្រៀម​ចិត្ត​ចំពោះ​ហេតុ​ការណ៍​មិន​បាន​រំពឹង​ទុក​ បង្ក​ដោយ​សារ​​កូនយើង ដូចជា ឈប់​ចូល​បន្ទប់​ទឹក ឬ​មើល​ទេសភាព។ យើង​គួរ​តែ​ទុក​ចន្លោះ​ពេល​ខ្លះ សម្រាប់​សកម្មភាព​ទាំង​អស់​នេះ ព្រោះ​អូនៗ​នៅ​តូច​ អាច​នឹង​ឆ្ងល់​ច្រើន ម្យ៉ាង​ទៀត​វាជា​ឱកាស​យើង​បង្កើន​ភាព​ស្និត​ស្នាល​ថែម​មួយ​កម្រិត​ទៀត​ជាមួយ​កូន​។ ស្លៀក​ពាក់​ធូរៗ និង​ស្រួល​ខ្លួន​ឲ្យ​អូនៗ កុំ​ភ្លេច​ខោ​ទឹកនោម ព្រោះ​ខ្លាច​អូនៗ​ត្រូវ​ការ​បត់​ជើង​បន្ទាន់ នៅ​ពេលធ្វើ​ដំណើរ ពិសេស​ពេល​នៅ​លើ​យន្តហោះ។ បើ​រៀប​ចំ​ផែនការ​នេះរួច​រាល់​ ដំណើរ​កំសាន្ត​ប្រាកដ​ជាសប្បាយ​រីករាយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- របស់​ចាំបាច់គួរ​រៀប​ចំទុក ដាក់​ក្រដាស​ជូត​សម្លាប់​បាក់តេរី និង​ទឹក​លាង​ដៃនៅ​ក្នុង​កាបូប ព្រោះ​យើង​អាច​ត្រូវ​ការ​វា​ចាំ​បាច់ រាល់​ពេល​បាយ​ ឬ​ពេល​គ្មាន​កន្លែង​លាង​ដៃ​នៅ​ជិតៗ​យើង។ ក្មេង​តូច​ជា​ធម្មតា​ខ្សោយ​អ៊ីចឹង​ហើយ ហេតុ​នេះ​​គួរ​តែ​យក​ថ្នាំ​ប្រើ​ទូទៅ មួយ​ចំនួន​តាម​ខ្លួន​ផង។ ក្រៅ​ពី​នេះ ទែម៉ូម៉ែត្រ ក៏​សំខាន់​ណាស់​ដែរ ព្រោះ​អាច​ជួយ​ស្ទង់​កម្តៅ​អូនៗ​គ្រប់​ពេល ទាំង​ពេល​នៅ​លើ​យន្ត​ហោះ។ [embed-health-tool-vaccination-tool] មួយ​ទៀត គួរ​តែ​យក​របស់​លេង​អូនៗ​ទៅ​ជាមួយ​ផង […]


ថ្នាំបង្ការ

វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ

វ៉ាក់សាំង​ជំងឺ​ការពារ​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អូច មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ភាព​ប្រឈម​ កំពុង​កើនឡើង​នៃជំងឺ​អូទីស្សឹម (Autism) ​ក្នុង​ចំណោមក្មេងៗ​នោះឡើយ។ តាម​ការ​សិក្សា​ថ្មី​របស់​លោក​វេជ្ជបណ្ឌិត Anders Hviid នៃ​វិទ្យាស្ថាន Statens Serum នៅ​ដាណាម៉ាក ករណី​ប្រឈម​ខ្ពស់​កើតមាន​ជំងឺ​អូទីស្សឹម ដោយសារ​ក្មេងមាន​សាច់ញាតិ​​មាន​កើត​ជំងឺ​នេះទេ។ ការព្រួយបារម្ភខ្លាំងពាក់ព័ន្ធ​​រវាង​វ៉ាក់សាំង​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អូច ជាមួយ​ជំងឺ​អូទីស្សឹម (វិបត្តិ​សតិ​បញ្ញា) បាន​កើតឡើង​អស់​រយៈពេល ២​ ទសវត្ស​រ៍​មកហើយ ចាប់តាំង​ពី​មាន​របាយការណ៍​មួយ​នៅ​ឆ្នាំ១៩៩៨ អះអាង​ថា វ៉ាក់សាំង​ទាំង​នេះ និង​ជំងឺ​អូទីស្សឹម មាន​ជាប់ពាក់ព័ន្ធ​គ្នា​ដោយ​ផ្ទាល់។ ក្នុង​ការសិក្សា​ថ្មី​នេះ លោក​វេជ្ជបណ្ឌិត​បាន​ធ្វើការ​ពិនិត្យ​លើក្មេងៗចំនួន ៦៥៧.៤៦១​ នាក់។ ក្នុង​នោះ ក្មេង ៦.៥១៧​ នាក់ មាន​រោគសញ្ញា​ជំងឺ​អូទីស្សឹម។ ការ​សិក្សា​នេះ ធ្វើឡើង​លើ​ក្មេងៗ​ទាំង​អស់ក្នុងប្រទេស​ដាណាម៉ាក ​ដែល​កើតចន្លោះ​ឆ្នាំ ​១៩៩៩-២០១០។ ក្មេងៗ​ទាំង​នោះត្រូវបាន​ពិនិត្យ​មើល​ចាប់តាំង​ពី​អាយុ ១​ ឆ្នាំ រហូត​ដល់​ឆ្នាំ២០១៣។ ក្នុង​ចំណោមក្មេងទាំង​អស់ មាន ៩៥% បាន​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អូច។ ជាលទ្ធផល​នៃ​ការ​សិក្សា ក្មេងៗ​មាន​សាច់ញាតិ​កើត​ជំងឺ​អូទីស្សឹម​ ​ប្រឈម​នឹង​ការ​កើត​មាន​រោគសញ្ញា​ជំងឺ​នេះ ដល់​ទៅ ៧​ដង ច្រើន​ជាងក្មេងៗគ្មាន​សាច់ញាតិ​កើត​ជំងឺ​នេះ។ ក្នុង​នោះ […]


ថ្នាំបង្ការ

វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង

បើនិយាយ​ពី​ថ្នាំ​បង្ការ ឬ​ហៅថា វ៉ាក់សាំង មនុស្ស​តិច​ណាស់​ដែល​មិន​ស្គាល់។ ទោះជា​ត្រូវ​បាន​ចាត់ទុក​ថាជា​ថ្នាំ​សំខាន់​សម្រាប់​តតាំង​នឹង​រោគ​ផ្សេងៗ​ក៏​ដោយ ប៉ុន្តែ​មនុស្ស​តិច​ណាស់ ដែល​ដឹង​ពីប្រភេទ​ឥទ្ធិពល មុខងារ និង​អត្ថប្រយោជន៍​របស់​ថ្នាំ​បង្ការ​ទាំង​នោះ។ ថ្នាំ​បង្ការ (វ៉ាក់សាំង) មាន​នាទីសំខាន់​ណាស់​ក្នុងការ​ការពារ​គ្រប់គ្នា​ពី​ជំងឺ​កាច​សាហាវ​មួយ​ចំនួន ទោះបី​ជា​មតិ​មហាជន​ខ្លះ​លើកឡើង​ថា វ៉ាក់សាំង (ការចាក់មេរោគ) ចូល​ខ្លួន​មិន​ល្អ​ក៏​ដោយ។ តោះ ប្ដូរ​ទម្លាប់​ពី​មនុស្ស​លែង​ខ្វល់ មក​ស្វែង​យល់​បន្ថែម ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​រស់នៅ និងជួយ​អ្នកដទៃ​ទៀត​ជា​ច្រើន ជាមួយ "Hello គ្រូពេទ្យ” ថ្ងៃនេះ។ ១- អ្វីជា អិនអាយភី (NIP)? NIP ជា​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំបង្ការ ដើម្បី​កំណត់​ពេល​ក្នុង​ការ​ចាក់​វ៉ាក់សាំង និង​អប់រំ​ពលរដ្ឋ​អំពីអត្ថ​ប្រយោជន៍​នៃ​ថ្នាំ​បង្ការ។ ២- ថ្នាំបង្ការសំខាន់ៗសម្រាប់កុមារ កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​ឥត​គិតថ្លៃ ជួយ​ការពារ​កុមារ​ពី​ជំងឺ​ធ្ងន់ធ្ងរច្រើន​ណាស់ ហើយ​ចាក់​តាម​វ័យ​របស់​កុមារ ដូចជា របេង រលាកថ្លើមប្រភេទ B ជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ កញ្ជ្រឹល និង ស្អូច ពី​កំណើត។ មិនចាំបាច់​ទាល់​តែ NIP ទេ វ៉ាក់សាំងខ្លះ មានប្រសិទ្ធភាព​ខ្ពស់​ណាស់ ទោះបី​ជា​មិនចាក់​ផ្ទាល់​ពី​កម្មវិធី​របស់​ក្រសួង សុខាភិបាលក៏មាន (នៅតាមបណ្ដាគ្លីនិកឯកជន)។ វ៉ាក់សាំងទាំងនោះមាន ដូចជា វ៉ាក់សាំងបង្ការ​ជំងឺ​រលាកសួត  Pneumococcus (ភ្នឺម៉ូកូកគីស) […]


រោគសញ្ញាទូទៅ

ប៉ាម៉ាក់គួរដឹង ទាំងនេះជា​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក

"Hello គ្រូពេទ្យ" ជឿថា កុមារ​រាកជា​ការបារម្ភ​ដ៏ធំមួយ​របស់​ឪពុកម្ដាយ​ភាគ​ច្រើន ព្រោះរាក​អាចបណ្ដាល​ឲ្យ​បាត់បង់​ជាតិទឹក និង​ឡើង​កន្ទួល​រមាស់ ដោយសារ​ខោទឹកនោម។ ក្មេងៗ​រាក​អាចនឹង​ខ្សោះខ្សោយ​កម្លាំង​កាយ ស្ងួត​ភ្នែក ឬ​ស្ងួត និង​ស្អិតមាត់​ជាដើម។ ចុះ​នៅ​សុខៗ ម៉េច​បាន​អាអូនរាក? សូមស្វែងយល់មូលហេតុខាងក្រោម៖ ១- ការបង្កដោយ វីរុស ពពួក​មេរោគ ដូចជា Rotavirus, Adenovirus, Calicivirus, Astrovirus និង​មេរោគ ផ្តាសាយ ក៏​អាច​ធ្វើ​ឲ្យ​រាករូស​ក្អួត ចុកពោះ ក្ដៅខ្លួន រងាញាក់ និង​ឈឺខ្លួន។ ២-ការបង្កដោយបាក់តេរី ពពួក​បាក់តេរី ដូចជា Salmonella , Shigella, Staphylococcus, Campylobacter ឬ E.coli ក៏អាច​ធ្វើ​ឲ្យ​រាកដែរ។ បើ​សិន​ជា​កូនតូច​រាក​ដោយសារ​បាក់តេរី​ណាមួយ បង្ក​ការ​រាក​នោះ​អាច​ធ្ងន់ធ្ងរ ដូចជា ចុកពោះ​ខ្លាំង លាមក​មាន​ឈាម ឬ​ក្ដៅ​ខ្លួន​ជាដើម។ ការ​បង្ក​រោគ​ដោយសារ​បាក់តេរី​មួយ​ចំនួន​ អាច​ជា​វិញខ្លួន​ឯង តែ​ប្រភេទ​ខ្លះ ដូចជា​ ពួក E.coli ដែល​មាន​ក្នុង​សាច់ ឬ​អាហារ​ផ្សេង​ទៀត​ដែល​មិន​បាន​ចម្អិន ត្រឹម​ត្រូវ អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ។ បើ​អាអូន​មាន​អាការៈ​ធ្ងន់​បែប​នេះ​ ប្រញាប់​យក​កូន​ទៅ​មន្ទីរពេទ្យជា​បន្ទាន់។ ទៅ​ដល់​ពេទ្យ […]


ជំងឺឆ្លង

កុំ​ប្រហែស! ជំងឺគ្រុនឈាម​កុមារ នៅ​តែ​សាហាវ

ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ គ្នា​យើង​ភាគ​ច្រើន​ស្ដាប់​ឡើង​ស៊ាំ​ទៅ​ហើយ​ថា “មូសខ្លា” ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម។ គ្រុនឈាម នៅ​តែ​ជា​ជំងឺ​សាហាវ យាយី​អាយុជីវិត​កូន​តូច​យើងបាន​គ្រប់​ពេល​វេលា ជា​ពិសេស​រដូវ​ភ្លៀង ដែល​ជា​ឱកាសនិយម​បំផុត​សម្រាប់​មូស​ខ្លា​ចម្លង​រោគ។ ងាក​មក​ស្វែងយល់​ពី​អាការៈ​សង្ស័យ រោគសញ្ញា​សំខាន់ៗ របៀប​ដោះស្រាយ និង​ស្វែងរក​ការ​ព្យាបាល ដោយ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​ស្ដាយក្រោយ​ដោយ​ប្រការ​ណាមួយ​ចំពោះ​សុវត្ថិភាព​កូន​តូច​របស់​យើង ជាមួយ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ។ ចំណុច​ពិសេស​បន្លំ​ភ្នែក៖ ​ករណី​ភាគច្រើន​នៃ​ជំងឺ​នេះ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​អាច​អន់​ថយ​ទៅ​​វិញ​ដោយ​ឯកឯង ​ខ្ទង់​មួយ​សប្ដាហ៍ ប៉ុន្តែ​អាច​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះបន្ទាន់។ ១- រោគសញ្ញា ប៉ុន្មាន​ឆ្នាំ​មុន ជំងឺគ្រុនឈាម​ត្រូវ​បាន​គេ​ហៅថា​ “ជំងឺគ្រុនបាក់ឆ្អឹង (Breakbone fever)”។ ផ្ដល់​ឈ្មោះ​បែប​នេះ​​ដោយសារ​តែ​អ្នក​ជំងឺ​មាន​អារម្មណ៍​ឈឺចាប់​ដូច​ឆ្អឹង តែ​តាម​ពិត​ឆ្អឹង​​មិន​មាន​បញ្ហា​អ្វី​ឡើយ។ អា​អូន​តូច អាច​មាន​រោគសញ្ញា​ដូច​ខាងក្រោម៖ – គ្រុន​ក្តៅ​ខ្លាំង ​កម្ដៅ​អាច​ឡើង​ដល់ ៤០ អង្សាសេ – អាច​មាន​ឈាម​ហូរ​ពី​ច្រមុះ ឬ អញ្ចាញ​ធ្មេញ​តិចៗ – អាច​ឈឺក្បាល​ខ្លាំង – អាច​មាន​ការ​ឈឺចាប់​ក្នុង​ប្រឡង់​ភ្នែក សន្លាក់ សាច់ដុំ  ឬ​ ឆ្អឹង – ចេញ​កន្ទួល​ក្រហម​ពេញ​ខ្លួន។ ជាទូទៅ​​រោគសញ្ញា​របស់​ក្មេង​តូចៗ ​និង​អ្នក​ដែល​ទើប​កើត​ជំងឺ​នេះ​ដំបូង​មាន​លក្ខណៈ​ស្រាល​ជាង​ក្មេង​ធំៗ មនុស្ស​ពេញ​វ័យ ឬ​អ្នក​ដែល​ធ្លាប់​កើត​ពី​មុន។ ប្រសិន​បើ​សង្ស័យ​ថា​កូន​កើត​ជំងឺ​គ្រុនឈាម  ត្រូវ​យក​មក​ពេទ្យ​ជា​បន្ទាន់។ ២- ការវិវត្តរបស់ជំងឺ ជំងឺ​គ្រុនឈាម​យើង​អាច​បែង​ចែក​ជា​២​: – កម្រិត​ស្រាល – កម្រិតធ្ងន់​ដោយ​មាន​ហូរ​ឈាម​តាម​សរីរាង្គ​ផ្សេងៗ​។ ៣- រោគវិនិច្ឆ័យ ជា​ធម្មតា​គ្រូពេទ្យ​នឹង​សាកសួរ​ពី​អាការៈ និង​ស្ថានភាព​ជំងឺ​របស់​កូន​តូច។ បន្ទាប់​មក​វាយ​តម្លៃ​បឋម ដោយ​ផ្អែក​ទៅ​លើ​អាការៈ​ពី​ខាងក្រៅ ហើយ​ឈាន​ទៅ​ដល់ការ​ធ្វើ​តេស្ដឈាម​ដោយ​រក​វីរុស គ្រុនឈាម ដើម្បី​ភាព​ប្រាកដប្រជា។ វេជ្ជបណ្ឌិត​ក៏​អាច​ណែនាំ​ឲ្យ​ធ្វើ​តេស្តឈាម​គ្រប់មុខ​​ដើម្បី​ដឹង​ពី​កម្រិត​ជំងឺគ្រុនឈាម​កូន​អ្នក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទម្លាប់កូនមានវិន័យតាំងពីតូច មាន​ផល​ល្អ​ទៅ​ថ្ងៃ​ក្រោយច្រើន

គ្មាន​ក្មេង​ណា​ដែល​ចូលចិត្ត​ឲ្យ​ឪពុក​ម្ដាយ​តឹងរ៉ឹង​ដាក់​ខ្លួន​ទេ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គេ​ទម្លាប់​រស់​នៅ ដោយ​ហាត់ពត់លត់ដំ តាំង​ពី​ក្មេង ទៅ​តាម​គន្លង ដែល​យើងដៅ។ បើ​ម៉ាក់ប៉ា​មាន​វិន័យ និង​លក្ខខណ្ឌ​ជាមួយ​កូនៗ ហើយ​ជា​ការ​ល្អ ប៉ុន្តែ​បើ​មិន​ទាន់​មាន​វិញ គួរ​ពិចារណា​ឡើង​វិញ ថា​តើ​គួរ​កំណត់ របៀប​បង្ហាត់បង្រៀន​កូន​ដោយ​វិធី​ណា​ទើប​ជា​ការ​ល្អ។ "Hello គ្រូពេទ្យ” សូម​លើក​យក​ចំណុចវិជ្ជមាន​មួយ​ចំនួន តាមរយៈ​ការ​ដាក់​កំហិត ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន ដែល​យើង​គួរ​ពិចារណា​ដូច​ខាងក្រោម។ ១- រៀនពូកែ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ភាគ​ច្រើន​ក្មេង​ដែល​រៀន​ពូកែ និង​បន្ត​ការ​សិក្សា​បាន​ខ្ពស់​ ជា​ក្មេង​ដែល​មាន​ម៉ាក់ប៉ាមាន​វិន័យ​ខ្ជាប់ខ្ជួន​ក្នុង​ការ​អប់រំ​ពួកគេ។ ទម្លាប់ និង​ការ​ព្រម​ទទួល​យក​វិន័យ​មក​គោរព​តាំង​ពី​ក្មេង ជា​ចំណែក​ធំ​មួយ ធ្វើ​ឲ្យ​គេ​ខំ​ប្រឹង​រៀន​ រហូត​ជា​សិស្ស​ពូកែ ឬ​កាន់​តែ​ពូកែ។ ២- ទំនុកចិត្តលើខ្លួនឯង ការ​តម្រែតម្រង់​កូនចៅ ឲ្យ​រស់​នៅ​ក្រោម​ទំនួល​ខុសត្រូវ និង​មាន​ហេតុផល រាល់​ការ​សម្រេច​ចិត្ត ឬ​បំពេញ​ការងារ​អ្វី​មួយ កូនៗ​តែងតែ​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ខ្លួន​ឯង​ខ្ពស់ (ប៉ុន្តែ​មិន​អំនួត)។ រាល់​ការ​ខិតខំ​ប្រឹងប្រែង ចេះ​វាយតម្លៃ​លើ​ស្ថាន​ភាព មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ជា​កត្តា​សំខាន់​ដែល​អាច​ធ្វើ​ឲ្យ​គេ​ជោគជ័យ​លើ​កិច្ចការ មិន​ថា​តូចធំ​ទៅ​ថ្ងៃ​ក្រោយ។ ទោះជា​កូន មាន​ទម្លាប់ រៀន​ផ្ដល់​ក្ដី​សង្ឃឹម និង​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក៏ដោយ យើង​ជាម៉ាក់ប៉ា​ត្រូវ​តែ​នៅ​ក្បែរ ចាំ​ប្រឹក្សា ឲ្យ​យោបល់ ឬ​លើក​ទឹក​ចិត្ត​កូន ទើប​គេ​មិន​ងាយ​ចុះ​ចាញ់​ភាព​លំបាក​ទាំង​ឡាយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ