សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ថ្នាំបង្ការ

នៅ​អាល្លឺម៉ង់ ក្មេង​អត់ចាក់​វ៉ាក់សាំង ពិន័យ​ជិត ៣.០០០​ដុល្លារ

សុខភាព មានតម្លៃ​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ជាពិសេស​នៅ​ប្រទេស​អភិវឌ្ឍ​ន៍ជឿនលឿន ដូចជា អាល្លឺម៉ង់ បើក្មេងៗណា អត់ចាក់វ៉ាក់សាំង​ការពារ​កញ្ជ្រឹល​ទេ នឹង​ត្រូវពិន័យ​ប្រាក់ ជិត ៣.០០០​ដុល្លារ។ លោក Jens Spahn រដ្ឋមន្រ្តី​សុខាភិបាល​អាល្លឺម៉ង់ ប្រាប់​កាសែត Bild am Sonntag ថា “ខ្ញុំ​ចង់​លុបបំបាត់​ជំងឺ​កញ្ជ្រឹល។ នរណា មិននាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង ប្រឈម​នឹង​ការ​ពិន័យ ២.៥០០​អឺរ៉ូ (ជិត ៣.០០០​ដុល្លារ)”។ លោក​រដ្ឋមន្រ្តី​រូប​នេះ កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់ កំណត់​កាតព្វកិច្ច​ម្ដាយឪពុក នាំកូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កញ្ជ្រឹល។ លោក​រំពឹង​ថា សេចក្តីព្រាង​ច្បាប់​នេះ នឹងទទួល​បាន​ការគាំទ្រ​ពី​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel។ ចំណែក​អ្នកជំនាញ​គោលនយោបាយ​សុខាភិបាល លោក Karl Lauterbach បញ្ជាក់​ថា វាជា​គំនិតផ្ដួចផ្ដើម​ល្អ ព្រោះ​វានឹង​អត់ដំណើរការទេ បើគ្មាន​ការពិន័យ។ អត្ថបទពាក់ព័ន្ធ៖ អ៊ីតាលីចេញ​ច្បាប់​ថ្មី “ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន” ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? គួរបញ្ជាក់​ថា មុន​អាល្លឺម៉ង់ រៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ អ៊ីតាលី​ក៏​បាន​ចេញ​ច្បាប់​ថ្មី​មួយ​ដែរ គឺ​ក្មេងណា មិន​ចាក់វ៉ាក់សាំងការពារកញ្ជ្រឹល មិន​ឲ្យ​ចូលរៀន​នោះទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ

ក្មេង​កាម៉ាប់ៗ កាន់តែ​មាន​ច្រើនឡើង ដោយសារ​ម៉ាក់ៗ ប៉ាៗ ផ្ដល់​ចំណីអាហារ​ល្អៗ រួមផ្សំ​នឹង​ចំណីអាហារ​កាន់តែ​សម្បូរបែប​ទៀត។ នៅតូច កាម៉ាប់ គឺគួរឲ្យ​ស្រលាញ់ តែបើធំហើយ នៅ​កាម៉ាប់ទៀត មិន​សូវល្អ​នោះទេ ព្រោះ​ប៉ះពាល់​ដល់​សុខភាព ពេល​ចាស់ទៅ ហើយរាង​ក៏មិន​សង្ហារដែរ។ មាន​កត្ដា​សំខាន់ៗ​មួយ​ចំនួន នាំ​ឲ្យ​កូន​កាម៉ាប់ ដែល​ម៉ាក់ៗ និង​ប៉ាៗ ចាំបាច់​ពិនិត្យ​មើល និង​កែប្រែ​កត្ដា​ទាំង​នេះ។ ការសិក្សា​របស់​ហូឡង់ លើ​គ្រួសារ​ចំនួន ៧.០០០ រកឃើញ កត្ដា​សំខាន់ៗ អាច​ព្យាករ​បាន​ថា ក្មេងៗ នឹង​លើស​ទម្ងន់ នៅ​អាយុ ១០​ឆ្នាំ។ តាមរយៈ​កត្តាទាំងនេះ អ្នកស្រាវជ្រាវ អាច​ព្យាករ​ពី​ក្មេង​លើស​ទម្ងន់ បាន​ត្រឹមត្រូវ​រហូត​ដល់ ៧០​ភាគរយ។ កត្ដា​សំខាន់ៗ ភាគច្រើន គឺ​នៅ​មុន​ទារក​កើត។ កត្ដា​សំខាន់ជាងគេ គឺ​សុខភាព​របស់​ម៉ាក់ៗ និង​ប៉ាៗ បើ​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោមផ្អែម ឬម៉ាក់ៗ ប៉ាៗ ជក់​បារី នោះ​កូន​ប្រឈម​ខ្ពស់​នឹង​ការ​លើស​ទម្ងន់។ កត្ដា​ផ្សេងទៀត រួមមាន​ទម្ងន់​ម៉ាក់ៗ និង​ប៉ាៗ មាន​ន័យ​ថា បើម៉ាក់ៗ និង​ប៉ាៗ លើស​ទម្ងន់ កូន​កើត​មក​ក៏ប្រឈម​នឹង​ការ​លើស​ទម្ងន់​ដែរ។ ការលូតលាស់​របស់​ទារក ៦​ខែ​ដំបូង […]


កង្វះអាហារូបត្ថម្ភ

ក្មេង​ខ្វះ​អាហារូបត្ថម្ភ​ទៅ​ជាខ្សោយ​បញ្ញា​ ម៉ាក់ប៉ា​​ត្រូវ​​ដឹង​​វិធី​បង្ការ

កូនតូចៗ​ដែល​ខ្វះ​អាហារូបត្ថម្ភ ប្រឈម​បញ្ហាក្រិន ខួរក្បាល​អត់វិវត្ត ទៅ​ជា​ខ្សោយ​បញ្ញា​ស្មារតី ដូច្នេះ​ម៉ាក់ប៉ា​កុំ​បណ្តែត​បណ្តោយ​ឲ្យ​កូន​ខ្វះ​អាហារូបត្ថម្ភ​ឲ្យ​សោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ។ ១ -មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​ខ្វះ​អាហារូបត្ថម្ភ ក្រៅ​ពី​របប​អាហារ ជីវភាព និង​ការ​យល់ដឹង​ពី​របៀប​របប​នៃ​ការ​ចិញ្ចឹម​កូន​ក៏​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យក្មេង​តូច​ខ្វះ​អាហារូបត្ថម្ភ​ដែរ។ – បៅ​ដោះ​មិន​គ្រប់​គ្រាន់ – ញ៉ាំ​អាហារ​មិន​គ្រប់​គ្រាន់ – ឲ្យ​កូន​ញ៉ាំ​អាហារ​គ្មាន​ជីវជាតិ – ក្មេង​កើត​មក​ឈឺ​ច្រើន – ក្មេងមានប្រព័ន្ធការពារខ្សោយ ងាយឆ្លងមេរោគផ្សេងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- រោគ​សញ្ញា​ក្មេង​ខ្វះ​អាហារូបត្ថម្ភ គេ​បែង​ចែក​ក្មេង​ខ្វះ​អាហារូបត្ថម្ភ​ជា​៣ ប្រភេទ ក្នុង​នោះ​មាន​ប្រភេទទី ១ ទី ២ និង ប្រភេទទី ៣ ដែល​ជា​ប្រភេទ​ធ្ងន់ធ្ងរ​ត្រូវ​ការ​ព្យាបាល​យូរ​ដោយ​​ប្រើ​អាហារ​ពិសេស។ ចំណែក​ឯ​រោគ​សញ្ញា​វិញ​ម៉ាក់ប៉ា​អាច​សម្គាល់​កូន​ខ្វះ​អាហារូបត្ថម្ភ បាន​តាម​រយៈ​ប៉ុន្មាន​ចំណុច​នេះ។ – មិន​ឡើង​ទម្ងន់ (ខ្វះ​ទម្ងន់​បើ​ធៀប​នឹង​អាយុ) – មិន​លូតលាស់ ទៅជាក្រិន ឬតឿ – ក្រចេះ​និយាយ – ស្បែក​ស្ងួត – ខួរក្បាល​ចុះខ្សោយ – ស្លេកស្លាំង ស្គមស្គាំង – សាច់ដុំចុះខ្សោយ – អស់កម្លាំង និងមួរម៉ៅច្រើន – មានបញ្ហាផ្លូវដង្ហើម។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន […]


បញ្ហាប្រព័ន្ធរំលាយអាហារ

​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច

ក្មេងៗ​រាក​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ការ​ញ៉ាំ​​ទឹក ភេសជ្ជៈ ចំណី​អាហារ​ផ្តេសផ្តាស ខ្វះ​អនាម័យ ហើយ​ជួន​ជា​អាកាសធាតុ​ក្តៅ​ផង​នោះ អូនតូច​ងាយ​នឹង​រាករូស​បំផុត។ កូន​រាក​តិច​តួច​ធ្វើម៉េច? រាករូស​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ដូច្នេះ​ហើយ​ការ​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ជា​រឿង​ត្រូវ​ធ្វើ​ដំបូង​គេ។ ពេល​កូន​រាក ​ម៉ាក់ប៉ា​ត្រូវ​ឲ្យ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ទឹកស្អាត ទឹកដូង ឬទឹកអូរ៉ាលីត) បន្ទាប់​មក​ទៀត គឺ​តម​អាហារ នំចំណី ឬ​ភេសជ្ជៈ​ណា​ដែល​ធ្វើ​ឲ្យ​រាក។ រាកឲ្យកូនញ៉ាំអីល្អ? កូន​កំពុង​តែ​រាក ម៉ាក់ប៉ា​ច្បាស់​ជា​ពិបាក​សម្រេច​ចិត្ត​ថា​ឲ្យ​កូន​ញ៉ាំ​អី​ល្អ ឬ​មិន​ល្អ មែន​ទេ? អាហារគួរញ៉ាំ៖ – បបរខាប់ – បាយ – នំប៉័ង – ទឹក​ ឬ​ទឹកដោះគោឲ្យបានច្រើន។ អាហារមិនគួរញ៉ាំ៖ – អាហារ​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​រឹត​តែ​បាត់​បង់​ជាតិ​ទឹក – អាហារ​ហឹរ ធ្វើឲ្យប៉ះពាល់​ដល់​ពោះវៀន។ វិធី​បង្ការ​រាករូស៖ កូន​រាក​ដោយ​ខ្វះ​អនាម័យ ឬ​ញ៉ាំ​ចំណី​អាហារ​ខុស ងាយ​នឹង​បង្ការ​បាន​ទេ ដូច្នេះ​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​តែ​អនុវត្ត​តាម​ការ​ណែនាំ​ងាយៗ​ខាង​ក្រោមនេះ។ – លាងដៃ​កូន​ជាមួយ​សាប៊ូ​មុន​ញ៉ាំ​អាហារ – ឲ្យ​កូនញ៉ាំ​​ទឹក​ស្អាត ឬទឹកដាំពុះ – ញ៉ាំស្អាត និង​រស់នៅ​ស្អាត – បើ​កូន​នៅ​ប៉ឹម​ដោះ ត្រូវ​បន្ថែម​ឲ្យ​កូន​ម៉ឹម​កាន់​តែ​ច្រើន ព្រោះ​​ទឹកដោះ​ម៉ាក់​សម្បូរជាតិ​ទឹក។ ករណី​ណា ត្រូវ​នាំ​កូន​ទៅ​ពេទ្យ ? បើ​អូន​តូច​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម ត្រូវ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ព្រោះ​ការ​បន្ថែម​ជាតិ​ទឹក​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ។ – ស្បែក​ស្ងួត និងស្អិតមាត់ – ក្តៅខ្លួនអត់បាត់ – មិន​សូវលេងច្រើន – មិន​ញ៉ាំ មិនម៉ឹម – ភ្នែក​រូង គ្មាន​ទឹក​ភ្នែក​ពេល​យំ – នោម​តិចតួច ឬ​មិន​នោមសោះ – ឈឺពោះ – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា?

បើ​តាម​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្រាប់​មក​កាន់ Helloគ្រូពេទ្យ ​ថា ទារក​ដែល​ទើប​នឹង​កើត​អាច​មាន​បញ្ហា​រលាក​កញ្ចក់​ភ្នែក​ខ្លាំង​ណាស់ ប្រសិនបើ​គ្រូពេទ្យ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លាង​សម្អាត​ដោយ​ប្រើ​សេរ៉ូម​ប្រៃ ពេល​ចេញ​ពី​ពោះ​ម៉ាក់​ៗ​​ភ្លាម។   លោក​វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ថែម​ថា៖ "ជា​ធម្មតា​ពេល​ទារក​កើត​មក​ភ្លាម​ពេទ្យ​តែងតែ​បន្តក់​ថ្នាំ ដែល​ជា​សេរ៉ូម​ប្រៃ​រួច ទើប​អនុញ្ញាត​ឲ្យ​ចេញ​ពី​បន្ទប់ តែ​បើ​មិន​បាន​បន្តក់ ហើយ​កើត​តាម​ផ្លូវ​ក្រោម​ទៀត​នោះ​ភ្នែក​នឹង​រលាក ធ្វើឲ្យ​កញ្ចក់​ភ្នែក​ក្រហម ហើយ​ចេញ​ខ្ទុះ​ឡើង​ស​ពេញ​ភ្នែក​ទាំង​សងខាង ឬ​ខ្លះ​ទៀត​អាច​មក​ពី​ម្ដាយ​យក​ទឹក​ដោះ ទឹក​នោម ឬ​ទឹក​ដូង​ទៅ​ដាក់​ភ្នែក​កូន"។ សម្រាប់​ម៉ាក់​ៗ​​​សម្រាល​កូន​តាម​ធម្មជាតិ ងាយ​នឹង​ឆ្លង​បាក់តេរី​ទៅ​ភ្នែក​កូន​បំផុត ដូចនេះ​បើ​ឃើញ​កូន​មាន​អាការៈ​នោះ គួរតែ​សួរនាំ​គ្រូពេទ្យ​ជា​បន្ទាន់ ហើយ​​ពេល​​គ្រូពេទ្យ​ពិនិត្យ​រួចរាល់ ទើប​ដាក់​សេរ៉ូម​ប្រៃ និង​មាន​ថ្នាំ​បន្តក់តាម​ដំណាក់កាល​​អាការៈ​ជំងឺ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ម៉ាក់​ៗ​មួយ​ចំនួន​តែងតែ​ហៅ​ជំងឺ​បែប​នោះ​ថា រលាក​ភ្នែក ភ្នែក​ក្រហម ហើយ​ណែនាំ​ម៉ាក់​ប៉ា​ឲ្យ​ចៀស​ឆ្ងាយ​ពី​ទង្វើ​ទាំង​ប៉ុន្មាន​នោះ ព្រោះ​ពិតជា​ប៉ះពាល់ និង​អាច​បណ្ដាល​ឲ្យ​ភ្នែក​ប៊េបី​មាន​បញ្ហា​ធំ​បាន បើ​នៅ​តែ​ប្រព្រឹត្ត ឬ​មិន​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ ជាចុងក្រោយ​វេជ្ជបណ្ឌិត​ខាង​លើ​ក៏​បាន​​ណែនាំ​ម៉ាក់​ៗ​ទាំងអស់​ថា គួរតែ​មាន​សេរ៉ូមប្រៃ​នៅ​ផ្ទះ ដើម្បី​ទុក​ព្យាបាលជំងឺភ្នែក ឬច្រមុះ​​កម្រិត​ស្រាល​ៗ។ អត្ថបទគួរអាន៖ បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ? អំឡុង​ពេល​បំបៅ​ដោះ​កូន​ ម៉ាក់​ៗ​អាច​ញ៉ាំ​អាហារ​ហឹរ​បាន​ឬ​អត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ ម៉េច​ក៏​ទឹក​ដោះ​ម៉ាក់ៗ​ប្ដូរ​ពណ៌​​ តើ​​​គួរ​បារម្ភកម្រិតណា​? អាអូនបៅដោះម្ដាយមិនឡើងគីឡូ […]


រោគសញ្ញាទូទៅ

កូន​តូច​ពុល​ចំណី​អាហារ​ ប្រើ​វិធី​ងាយៗ​នេះ​ជួយ​សង្គ្រោះ​បាន

អាហារ​មិន​ស្អាត​មានផ្ទុកមេរោគ បារ៉ាសុីត ឬបាក់តេរី អាហារជូរផ្អូម អាហារគីមី អាហារ​ចម្អិន​មិន​ល្អ ពេល​យើង​ញ៉ាំ​ទៅ​អាច​ធ្វើ​ឲ្យ​ពុល ទៅ​ជា​ចុកពោះ ក្តៅខ្លួន ក្អួត ឬ​រាករូស ពិសេស​កូន​ក្មេង​ដែល​មាន​ប្រព័ន្ធភាពស៊ាំ​ខ្សោយ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ កូនក្មេង​ពុល ឬ​ទាស់​ចំណីអាហារ អាច​នឹង​មាន​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង ពិនិត្យ​មើល​ចំណី​អាហារ ដឹង​ពី​វិធី​ងាយៗ​សង្គ្រោះ​កូន​ឲ្យ​ទាន់​ពេល។ ១- រោគសញ្ញា​នៃ​ការ​ពុល​អាហារ ជា​ទូទៅ​ការ​ពុល​អាហារ​នឹង​ស្តែង​ចេញ ២៤-៤៨ ម៉ោង ក្រោយ​យើង​ញ៉ាំ​អាហារ​ទាំង​នោះ ហើយ​មាន​រោគ​សញ្ញា​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – ចុកពោះ – ក្អួតចង្អោរ – អស់កម្លាំង – ក្តៅខ្លួន – រាកមានលាយទឹក ឬសំបោរ។ ២- ក្មេង​ពុល​អាហារ​ត្រូវ​ធ្វើ​ដូចម្តេច? កូន​ក្មេង​ពុល​អាហារ ទៅ​ជាក្អួត ​រាក ច្បាស់ជា​បាត់បង់​ជាតិ​ទឹក​ហើយ ដូច្នេះ​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន បើ​អាច​ឲ្យ​​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត ថ្នាំ​ទប់​ក្អួត និងថ្នាំទប់​រាកប្រសិនបើកូនមានអាយុលើសពី២ឆ្នាំ។ ក្នុង​ករណី​កូន​ទាស់​ចំណី​ខ្លាំង រាកខ្លាំង ហើយ​ក្អួត​ចេញ​តែទឹក​មិន​ឈប់​នោះ ត្រូវ​ប្រញាប់​នាំ​ទៅ​ពេទ្យ បើ​បណ្តែត​បណ្តោយ​យូរ អូនតូច​អាច​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ឆ្លងរោគក្នុង​ឈាម បាត់បង់​ស្មារតី អាចប្រឈមនឹងគ្រោះថ្នាក់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- វិធីបង្ការការពុលអាហារ ម៉ាក់ប៉ា​អាច​បង្ការ​កូនតូច​ពី​ការ​ពុល​ចំណី​អាហារ​បាន […]


ថ្នាំបង្ការ

តិចនិក​ងាយៗ​ជួយ​បន្លប់​កូន​តូច​ពេល​ចាក់​វ៉ាក់សាំង មិន​ឲ្យ​ឈឺចាប់​ស្រែក​យំ​ខ្លាំង

ក្មេងៗ​ខ្លាច​ម្ជុល ត្រូវ​នឹង​ការ​ចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ជាង​ការ​ចាក់​ថ្នាំ​ធម្មតា​ទៀត​នោះ អូនតូចស្រែក​យំ​ ចាប់​មិន​ឈ្នះ​នោះទេ​ពេល​ចាក់​វ៉ាក់សាំង​ម្តងៗ។ មាន​វិធីសាស្ត្រ​មួយ​ចំនួន ​អាច​ជួយ​សម្រួល​ដល់​ដំណើការ​ចាក់​វ៉ាក់សាំង ថែម​ទាំង​អាច​បន្លប់ និង​បន្ថយ​ការ​ឈឺចាប់​បាន ដែល​វិធី​នេះ​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​​លោក។ ១- បី ឬឱប​កូន​តូចដាក់​លើ​ភ្លៅ បី ឬ​ឱប​​កូន​​តូច​ដាក់​លើ​ភ្លៅ ដោយ​យក​មុខ​មក​ផ្អិប​នៅ​លើដើម​ទ្រូង តិចនិក​​មួយ​នេះ​ផ្តល់​ភាព​កក់ក្តៅ​ដល់​​កូនតូច កូន​មិន​សូវ​រើ និង​ជួយ​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ​បាន​ស្រួល​ជាង​ការ​ដាក់​ឲ្យ​កូន​គេង។ ២-បំបៅ​ដោះ​កូន​ពេល​ចាក់​វ៉ាក់សាំង បើ​កូន​តូច​នៅ​បៅ​ដោះ​នៅ​ឡើយ ម៉ាក់ៗ​អាច​បំបៅ​ដោះ​កូន​អំឡុង ឬ​មុន​ពេល​ចាក់​វ៉ាក់សាំង នោះ​អាច​បន្លប់​កូន​ពី​ការ​ឈឺចាប់​​បាន​មួយ​កម្រិត។ ៣-ច្រៀង ឬ​ឲ្យ​កូន​តូច​កាន់​តុក្កតា​បន្លប់ ពេល​ទៅ​ចាក់​វ៉ាក់សាំង ម៉ាក់ៗ​មិន​ត្រូវ​ភ្លេច​យក​របស់​សំណព្វ​ចិត្ត​កូន ដូចជាតុក្កតា កន្សែង សៀវភៅ​រូបភាព​ទៅ​ជាមួយ​ដើម្បី​លួង​កូន​នោះ​ទេ ឬ​ក៏​ម៉ាក់ៗ​ច្រៀងបទ​ដែល​កូន​ចូលចិត្ត។ អត្ថបទពាក់ព័ន្ធ៖  វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

​ប្រយ័ត្ន​ផង! កូន​បាល់​ជ័រកូនៗ​យើង​ចូលចិត្តលេង ផ្ទុកសុទ្ធតែ​មេរោគ​

នុ៎ះ ម៉ាក់ប៉ា ទាំងអស់​ប្រយ័ត្ន​ឲ្យ​មែន​ទែន ការសិក្សា​ថ្មី​រក​ឃើញ​ថា កូន​បាល់​ជ័រ​​តូច​ៗដែលអាអូន មីអូនចូល​ចិត្ត​លេង ពេល​យើង​នាំ​កូនៗកន្លែង​កម្សាន្តនៅ​ខាង​ក្រៅ គឹសម្បូរ​មេរោគ​ឆ្លង​ណាស់។ ការ​​​សិក្សា​​ធ្វើ​ឡើង​ដោយ​​សាកលវិទ្យាល័យ​ North Georgia នៅអាមេរិក​ ផ្តោតកូន​បាល់​នៅ​តាម​កន្លែង​កម្សាន្ត​ក្មេង​ៗ​ រក​ឃើញ​​ថា មាន​បាក់តេរី​សរុប​ដល់​ទៅ ៣១​ប្រភេទ​ ​​អាច​បង្ក​ផល​ប៉ះ​ពាល់​​​សេរីរាង្គក្មេងៗ ជា​ពិសេស​ ភ្នែក ស្បែក​ បេះដូង​ សួត និង​ឈាម​ ។ ការ​សិក្សា​ក៏​បង្ហាញ​ផងដែរ កូន​បាល់​តូច​ៗ​ទាំង​នោះ​ ភាគ​ច្រើន​មិនបាន​​សម្អាត​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​នោះ​ទេ​។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​ថ្មី​​មួយ​ទៀត​ ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​​​ស្តី​ពី​ការ​គ្រប់​គ្រង​​​ជំងឺឆ្លង​​ ក្រុម​អ្នក​ស្រាវ​ជា្រវ​បាន​ពិនិត្យ​​កូន​បាល់​តូច​ៗ​ពី​មន្ទីរ​ពិសោធន៍ ​​៦​ ផ្សេង​ៗ​​គ្នា​ ហើយលទ្ធផល​​​ ​បង្ហាញ​ថា​ កូន​បាល់​តូច​ៗ​នៅ​កន្លែង​កម្សាន្ត​ខ្លះ ​​​ជា​ប្រភព​មេរោគ​​ច្រើន​ជាង​​បន្ទប់​ទឹក​ទៅ​ទៀត​ ដោយ​​កូន​បាល់​​ ១​គ្រាប់ ​មាន​ផ្ទុក​បាក់តេរី​​ជា​មធ្យម​​​ដល់​ទៅ​ជាង​ ១​៧០.០០០​ ឬ​ប្រមាណ​ ៧០០.០០០ ​​មី​ក្រូ​ក្រាម​​​។ អត្ថបទ​ពាក់ព័ន្ធ៖ WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ ដឹង​ហើយ​ថា​ស្រឡាញ់​កូន​ណាស់ តែ​បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ ​​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​ទៀត​នោះ សម្រាប់ក្មេងៗ​មាន​ប្រព័ន្ធ​ការពារ​​ខ្សោយ​​ ប្រភេទ​បាក់​តេរី​ទាំង​នោះ ងាយ​នឹង​​បង្ក​​​ជា​រោគ​​​រលាក​សួត ឆ្លង​មេរោគចូល​ក្នុង​ឈាម​ ប៉ះ​ពាល់​ស្បែក​ និង​​ជំងឺ​រលាក​ស្រោម​ខួរ​ ផង​ដែរ​។ “ នេះ​​ពុំ​​មែន​ជា​អាថ៌កំបាំង​ឬ​អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​នោះ​ទេ កូន​បាល់​តូច​ៗ​​​អាច​ជា​​ក្តី​​ប្រាថ្នា​របស់​​កុមារ​តូច​ៗ​ ប៉ុន្តែ​​​ឪពុក​ម្តាយ​គប្បី​ប្រយ័ត្ន​ប្រយែង​”។ នេះ​បើ​តាម​​​ឲ្យ​ដឹង​ពី​អ្នក​ស្រាវជ្រាវ​​មក​ពី​សាកលវិទ្យាល័យ​  […]


បញ្ហាការលូតលាស់

WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ

នុ៎ះ! ប្រាប់​ហើយ​ប្រាប់​ទៀត ថាកុំៗ ស្រលាញ់​ប៉ុណ្ណ រវល់​ប៉ុណ្ណា ឬ​ពិ​​បាក​ប៉ុណ្ណា គួរ​គិត​គូរ​សុខភាព អនា​គត​អូនៗ​ផង ពិសេស​រឿង​ឲ្យ​អូនៗ​តូចៗ​មើល​ទូរសព្ទ ថេប្លេត តែម្តង។ ពេលនេះ អង្គការសុខភាព​ពិភពលោក ចេញ​មុខ​ព្រមាន និង​ដាក់​កំហិត​ចំៗ​សម្រាប់​ប៉ា​ម៉ាក់ ចូល​ចិត្ត​ទម្រើស​កូន​បែ​នេះ។ អង្គការ​សុខភាព​ពិភពលោក WHO នៅសប្ដាហ៍​នេះ ចេញ​គោលការណ៍​ណែនាំ​ជាលើក​ដំបូង ស្ដីពីរយៈ​​ពេល​មើល​អេក្រង់ ​ទូរសព្ទ ថេប្លេត ក៏​ដូច​ជាឧបអេឡិចត្រូនិក​ផ្សេង​ទៀត សម្រាប់​ក្មេងៗ។ គោលការណ៍ រួមមាន៖ – ក្មេងៗ​អាយុក្រោម ១​ឆ្នាំ មិនអនុញ្ញាត​ឲ្យ​សម្លឹង​មើល​អេក្រង់ទាំង​​នោះទេ – ក្មេងៗ​អាយុក្រោម ៥​ឆ្នាំ មិនគួរ​ឲ្យ​សម្លឹង​មើល​អេក្រង់​លើស​ពី ១​ម៉ោង/ថ្ងៃ គោលការណ៍​ណែនាំ​នេះ ស្រដៀង​នឹង​ការណែនាំ​របស់​សមាគម​គ្រូពេទ្យ​អាមេរិកផងដែរ ដោយ​ក្មេងៗ​​អាយុ​ក្រោម ១៨​ខែ គួរចៀសវាង​សម្លឹង​មើល​អេក្រង់​ទូរសព្ទ ហើយ​ក្មេងៗ​អាយុ​ក្រោម ២​ឆ្នាំ គួរជ្រើសរើស​កម្មវិធី​មាន​លក្ខណៈ​អប់រំ ឲ្យ​មើល​ជាមួយ​ម្ដាយឪពុក។ យ៉ាង​ណា WHO មិនបាន​បញ្ជាក់​ពី​​ផល​ប៉ះពាល់នៅ​ពេល​ក្មេងៗ សម្លឹង​មើល​អេក្រង់ទូរសព្ទ ឬឧបករណ៍​អេឡិចត្រូនិកផ្សេងទៀតឡើយ ប៉ុន្តែយោង​តាមការ​ស្រាវ​ជ្រាវ​ជាច្រើន​ បាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់ ឲ្យ​ក្មេងតូចៗ​សម្លឹង​អេក្រង់រយៈពេល​យូរ នាំ​ឲ្យ​ប៉ះពាល់ខ្លាំង​ចំពោះ​សុខភាព​ក្មេងៗ ពិសេស ​ភ្នែក និងការ​វិវត្តផ្នែក​ខួរក្បាលតែម្តង។ អត្ថបទពាក់ព័ន្ធ៖ ក្មេង​ៗមើល​អេក្រង់​​ទូរសព្ទ​លើស​ ២​ម៉ោង ប្រយ័ត្ន​មាន​បញ្ហា​ធំ ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្តៅ​ខ្លាំង​ពេក ក្រសួង​អប់រំ​សម្រេចកែប្រែ​ម៉ោង​រៀន​ ដើម្បី​សុខភាព​សិស្ស

ខណៈ​អាកាសធាតុ​ក្តៅខ្លាំង កើន​ដល់​ទៅ ៤០-៤១ អង្សារសេ​នា​សប្តាហ៍​នេះ ធ្វើ​ឲ្យ​មនុស្ស​សត្វ​ពិបាក​ទ្រាំ ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្រេច​កែប្រែ​ម៉ោង​បង្រៀន និង​រៀន​ក្នុង​ថ្នាក់ ក្នុង​អំឡុង​រដូវ​ប្រាំង​នេះ។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង ដែល​ជម្រាប​មក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី-ខេត្ត ការ​កែប្រែ​ម៉ោង​សិក្សា​នេះ ដើម្បី​ទប់ស្កាត់​ហានិភ័យ និង​ចៀស​វាង​ជំងឺ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ការរៀនសូត្រ និង​ការ​បំពេញ​ការងារ​របស់​សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពិសេស​កុមារ​តូចៗ។ ពេលវេលា នៃការផ្លាស់ប្តូរ៖ ពេលព្រឹក៖ ចូលរៀនម៉ោង ៧៖០០ ចេញម៉ោង ១០៖៣០ ពេលរសៀល៖ ចូលរៀនម៉ោង ១៣៖៣០ ចេញម៉ោង ១៧៖០០ នៅ​ពេល​ផុត​រដូវក្តៅ ក្រសួងអប់រំ យុវជន និងកីឡា នឹង​អនុវត្ត​គោលការណ៍​ម៉ោង​បង្រៀន និងរៀន ដែល​ស្រាប់​វិញ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ