បើតាមលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក នៅមន្ទីរពេទ្យកុមារជាតិ បានប្រាប់មកកាន់ Helloគ្រូពេទ្យ ថា ទារកដែលទើបនឹងកើតអាចមានបញ្ហារលាកកញ្ចក់ភ្នែកខ្លាំងណាស់ ប្រសិនបើគ្រូពេទ្យមិនបានយកចិត្តទុកដាក់លាងសម្អាតដោយប្រើសេរ៉ូមប្រៃ ពេលចេញពីពោះម៉ាក់ៗភ្លាម។