backup og meta

អាអូនកើតមកវៀចក បណ្ដាលមកពីមូលហេតុប៉ុន្មាននេះហើយ

អាអូនកើតមកវៀចក បណ្ដាលមកពីមូលហេតុប៉ុន្មាននេះហើយ

ម៉ាក់​ប៉ា​រូប​ណា​ក៏​ដោយ សុទ្ធ​តែ​ប្រាថ្នា​ចង់​ឲ្យ​កូន​កើត​មក​គ្មាន​បញ្ហា​តាំង​ពី​ពេល​កើត​មក​រហូត​ដល់​លូត​លាស់​ធំ​ពេញ​វ័យ។ ជួន​កាល ទារក​មួយ​ចំនួន​កើត​មក​មិន​ទាន់​បាន​អី​ផង ក៏​ជួប​បញ្ហា​សុខភាព ឬ​ភាព​មិន​ប្រក្រតី​រាងកាយ​ពី​កំណើត​មក​បាត់​ទៅ​ហើយ។ ភាព​មិន​ប្រក្រតី​មួយ​ដែល​អា​អូន​អាច​ជួប​ប្រទះ​ក្នុង​ចំណោម​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត​នោះ​គឺ បញ្ហា​វៀច​ក​នៅ​លើ​ទារក។

តាម​ការ​ចុះ​ផ្សាយ​ពី​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ករណី​ទារក​វៀច​ក​នេះ ជា​ករណី​ឧស្សាហ៍​ជួប​ប្រទះ ដែល​មាន​ប្រហែល​ជា ​២% នៃ​ភាព​មិន​ប្រក្រតី​ទាំង​អស់។ ចំណែក​មូល​ហេតុ​ចម្បង​នៃ​ភាព​មិន​ប្រក្រតី​នេះ គឺ​ដោយសារ៖

១. ការ​លូតលាស់​របស់​សាច់ដុំ ក ទាំង​សង​ខាង​មាន​ភាព​មិន​ស្មើ​គ្នា។

២. ទម្រង់​របស់​ទារក​ក្នុង​ផ្ទៃ​មិន​សម​ស្រប និង​ស្បូន​របស់​ម្ដាយ។

៣. កើន​ឡើង​យ៉ាង​រហ័ស​នូវ​ជាតិ​កាល់​ស្យូម ដែល​បណ្ដាល​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់​ដុំ​រយៈ​ពេល​យូរ។

ជា​ធម្មតា នៅ​ពេល​ដែល​ទារក​មាន​អាយុ​ចាប់ពី ១-៤​ខែ (ទារក​រឹង​ក) យើង​អាច​មើល​ដឹង​ថា​អា​អូន​មាន​បញ្ហា​វៀច​ក។ ប៉ុន្តែ ប្រសិន​បើ​អា​អូន​វៀច​ក​ខ្លាំង យើង​អាច​ដឹង​តាំង​ពី​ទារក​ទើប​នឹង​កើត​មក​ភ្លាម។

បើ​យើង​និយាយ​ពាក់​ព័ន្ធ​ដល់​បញ្ហា​វៀច​ក​លើ​ទារក​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ ឲ្យ​ដឹង​ថា ទារក​ដែល​មាន​បញ្ហា​វៀច​ក អាច​លេង និង​ធ្វើ​សកម្មភាព​បាន​ធម្មតា​ដូច​ក្មេង​ដទៃ​ដែរ លើក​លែង​តែ​ធ្វើ​សកម្មភាព​ណា​ដែល​ត្រូវ​ងាក​ក​ចុះ​ឡើង។ ម៉្យាង​វិញ​ទៀត យើង​អាច​សម្គាល់​មើល​ថា​អា​អូន​មាន​បញ្ហា​វៀច​ក​បាន ប្រសិន​បើ៖

  • ផ្អៀង​ក្បាល​ទៅ​ម្ខាង​ជាប់ (អាច​ពិបាក​មើល​ដឹង​បើ​អា​អូន​នៅ​តូច​ពេក)
  • តាម​សម្លឹង​មើល​ម៉ាក់​ប៉ា​ដោយ​មិន​ងាក​ក្បាល​តាម
  • មួម៉ៅ ពេល​មិន​អាច​ងាក​ក្បាល​តាម​ចិត្ត​ចង់។ល។

លោក​បន្ថែម​ឲ្យ​ដឹង​ថា ទារក​ដែល​មាន​បញ្ហា​វៀច​ក អាច​ជា​សះ​ស្បើយ​វិញ​បាន​ដោយ​គ្រាន់​តែ​​ផ្លាស់​ប្ដូរ​ឥរិយាបថ​ពេល​កូន​គេង និង​លំហាត់​ប្រាណ​ពត់​ខ្លួន​ជាដើម។ លំហាត់​ប្រាណ​បត់​ខ្លួន អាច​ជួយ​ដល់​បញ្ហា​វៀច​ក​អា​អូន​បាន ប៉ុន្តែ​បើ​ឃើញ​ថា អា​អូន​នៅ​តែ​វៀច​ក​ទៀត ក្រោយ​ពត់​ខ្លួន​ហើយ គួរ​តែ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ក្មេង។ ​

ចិញ្ចឹមកូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/02/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទារកកើតមកក្បាលពយ វែងទៅលើ បណ្ដាលមកពីអ្វី?

ក្មេងតូចឆ្អឹងនៅទន់ បើឧស្សាហ៍ដាក់ឲ្យឈរ ធ្វើឲ្យជើងវៀច ជារឿងពិតអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម