សម្រាប់ទារកទើបនឹងកើត ទាមទារឲ្យគេងច្រើនលើសពី៨ម៉ោងដែលមនុស្សធំពេញវ័យត្រូវការ។ អាអូនត្រូវការគេងយ៉ាងតិចពី១៤-១៨ម៉ោង អាស្រ័យទៅតាមវ័យរបស់កូន។ ហេតុផលដែលទារកត្រូវការគេងឲ្យបានគ្រប់គ្រាន់គឺដោយសារ៖
១. ការលូតលាស់ខួរក្បាលរបស់ទារកភាគច្រើនកើតឡើងនៅពេលដែលអាអូនគេង។ ពេលនេះ ជាពេលដែលបង្កើតឡើងនៃការតភ្ជាប់រវាងអឌ្ឍគោលខាងឆ្វេង និងខាងស្ដាំនៃខួរក្បាលទារក។
២. តំណភ្ជាប់កោសិកាសរសៃប្រសាទខួរក្បាលកើតឡើងក្នុងពេលគេង។ ការតភ្ជាប់ប្រព័ន្ធប្រសាទជាង១លានត្រូវបានបង្កើតឡើងក្នុងមួយវិនាទី/ម្ដង ក្នុងអំឡុងពេល៣ឆ្នាំដំបូងនៃជីវិត។
៣. ការចងចាំ ត្រូវបានផ្គុំ និងរក្សាទុកពេលគេង។ នេះមានន័យថា អ្វីដែលអាអូនបានឃើញ បានរៀននៅពេលថ្ងៃ ខួរក្បាលនឹងរក្សាទុកព័ត៌មានទាំងនោះនៅពេលដែលអាអូនគេង។
៤. ការគេងមិនគ្រប់គ្រាន់ចំពោះទារកអាចបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជា បញ្ហានៃការយល់ដឹង ឬការពន្យាពេលនៃការវិវត្តន៍ជាដើម។ បញ្ហាទាំងនេះ អាចកើតឡើងដោយសារកត្តាដទៃដែរ តែវាក៏មានទាក់ទងនឹងការគេងមិនគ្រប់គ្រាន់ដូចគ្នា។