backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេក​កូនឱ្យសើច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 11, 2022

ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេក​កូនឱ្យសើច

ការចាក់ក្រឡេកធ្វើឱ្យអូនតូចរសើប ហើយសើច និងបង្កើនភាពស្និទ្ធស្នាល​រវាងប៉ាម៉ាក់ និងអូនតូច ប៉ុន្តែប៉ាម៉ាក់បែបមិនដឹងថា ការធ្វើបែបនេះបែរជាអាចប៉ះពាល់ដល់អូនតូចទេ។ ហេតុអ្វីបានជាប៉ាម៉ាក់មិនគួរចាក់ក្រឡិកអូនតូចឱ្យសើច?

តាមការសិក្សាបានឱ្យដឹងថា ការសើចដែលកើតឡើងពីការរំញោចមិនដូច​អារម្មណ៍ រីករាយដែលកើតឡើងដោយសារភាពអស់សំណើចបន្ទាប់ពីស្តាប់រឿងកំប្លែងទេ ហើយ​ក៏​មិនមានន័យថាអូនតូចសុទ្ធតែចូលចិត្តការចាក់ក្រឡេកដែរ គ្រាន់តែអូនតូច​ទប់សំណើច​មិន​បាន។

ខាងក្រោមនេះជាផលប៉ះពាល់នៃការក្រឡិកកូនឱ្យសើច៖

១. អាចបណ្តាលឱ្យអូនតូចមិនស្រួលក្នុងខ្លួន

កម្លាំងនៃការចាក់ក្រឡេករ​បស់ប៉ាម៉ាក់អាចធ្វើឱ្យអូនតូចឈឺត្រង់កន្លែង​ត្រូវចាក់។ លើសពីនេះទៅទៀត ប្រសិនបើប៉ាម៉ាក់ចាក់ក្រឡេកអូនតូចយូរ អូនតូចអាចរឹងពោះ ឬ​ហៀរទឹកភ្នែក និងពិបាកទ្រាំ ថ្វីបើអូនតូចកំពុងសើចសប្បាយ​ក៏ដោយ។ ជាងនេះទៅ​ទៀត​ អូនតូច​មិនអាចប្រាប់​​ប៉ាម៉ាក់​ឱ្យឈប់ចាក់ក្រឡេកបានទេ ព្រោះកំពុងរំញោច។

២. អាចបន្សល់ទុកការចង់ចាំដ៏អាក្រក់

ពេលប៉ាម៉ាក់ចាក់ក្រឡេកអូនតូច អូនតូចនឹងបាត់បង់ការ​គ្រប់គ្រង​ខ្លួនឯង។ អូនតូច​មិន​អាចប្រាប់ពីអ្វីដែលពួកគេចង់បាន មិនចូលចិត្ត ឬប្រាប់ឱ្យប៉ាម៉ាក់ឈប់ចាក់ក្រឡេកទេ ហើយ​ខំទ្រាំដើម្បីអាចគ្រប់គ្រងខ្លួនឯងឡើងវិញ។

ការស៊ូទ្រាំដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើរាងកាយខ្លួនវិញអាចបន្សល់​ទុកការចង់ចាំដ៏អាក្រក់ពេញមួយជីវិត ដែល​ពេល​ប៉ាម៉ាក់ចាក់ក្រឡេកអូនតូច​ធ្វើឱ្យអូនតូចឈឺ សើចឡើងរឹងពោះ ហើយពិបាកទ្រាំ។

ចាក់ក្រឡិក

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. អាចបណ្តាលឱ្យអូនតូចសើចគាំង

នៅពេលប៉ាម៉ាក់ចាក់ក្រឡេកអូនតូចយូរ អូនតូចអាចសើចគាំង​រហូតដល់​មិនអាច​និយាយ ឬដកដង្ហើមបាន។ បើធ្ងន់ធ្ងរអូនតូចអាចសន្លប់បាត់បង់ស្មារតី ព្រោះអូនតូច​មិន​អាច​ប្រាប់ប៉ាម៉ាក់ឱ្យឈប់ចាក់ក្រឡេក ហើយប៉ាម៉ាក់ប្រហែល​ជាមិនដឹងថា អូនតូច​កំពុង​មានបញ្ហាទេ ព្រោះឃើញ​អូនតូចសើចសប្បាយ។

៤. អាចបណ្តាលឱ្យអូនតូចមានបញ្ហាទំនុកចិត្តពេលធំឡើង

អូនតូចអាចមិនចូលចិត្តការចាក់ក្រឡេក ប៉ុន្តែមិនអាចទប់សំណើចបាន។ ម្យ៉ាងទៀត ដោយសារអូនតូចនៅតូចពេក ការយល់ដឹងក៏នៅតិច អាចមិនទាន់​ចេះ​ប្រាប់ប៉ាម៉ាក់ថា អូនតូចមិនចូលចិត្តការចាក់ក្រឡេក។

ប្រសិនបើ​ប៉ាម៉ាក់មិនដឹងថា អូនតូចមិនចូលចិត្តការចាក់ក្រឡេក ហើយ​ប៉ាម៉ាក់​ឧស្សាហ៍ចាក់ក្រឡេកអូនតូចនឹង​ប្រឆាំង​នឹងឆន្ទៈ​កូន ​ដែលអាចបណ្តាលឱ្យអូនតូច​មានការឈឺ​ចាប់ផ្លូវចិត្ត។

ពេលកូនធំឡើងអាចចាត់ទុកការចាក់ក្រឡេកអំពើរំលោភលើរាងកាយ និងមិន​ទុក​ចិត្ត​អ្នក​ដែលបានប៉ះពាល់រាងកាយ ហើយអាចព្យាយាមចៀសវាង​កន្លែងដែល​មានមនុស្សច្រើនព្រោះខ្លាចគេប៉ះ។

ការចាក់ក្រឡេកធ្វើឱ្យអូនតូចសើច ប៉ុន្តែអាចបណ្តាលឱ្យមានផលប៉ះពាល់។ ប្រសិន​បើ​ប៉ាម៉ាក់ចង់ឱ្យអូនតូចសើច ឬចង់បង្កើនភាពស្និទ្ធស្នាល​ជាមួយកូន ប៉ាម៉ាក់​គួររក​វិធី​ផ្សេង​ក្រៅពីការចាក់ក្រឡេក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម