បញ្ហាដែលម៉ាក់ៗជួបញឹកញាប់ពេលបំបៅដោះកូន ឬពេលកូនឲ្យម៉ឹមទឹកដោះគោ គឺកូនបៅទៅក្អែរចេញមកក្រៅវិញ និងបៅទៅកូនឈ្លក់ទឹកដោះ។ ហេតុអីទារកមួយចំនួនចេះតែឈ្លក់ទឹកដោះ ចុះធ្វើម៉េចកុំឈ្លក់? បើឈ្លក់ចូលសួតញឹកញាប់ប៉ះពាល់អីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បញ្ហាដែលម៉ាក់ៗជួបញឹកញាប់ពេលបំបៅដោះកូន ឬពេលកូនឲ្យម៉ឹមទឹកដោះគោ គឺកូនបៅទៅក្អែរចេញមកក្រៅវិញ និងបៅទៅកូនឈ្លក់ទឹកដោះ។ ហេតុអីទារកមួយចំនួនចេះតែឈ្លក់ទឹកដោះ ចុះធ្វើម៉េចកុំឈ្លក់? បើឈ្លក់ចូលសួតញឹកញាប់ប៉ះពាល់អីខ្លះ?
១- កត្តាធ្វើឲ្យទារកឈ្លក់ទឹកដោះ
មានកត្តាជាច្រើនដែលធ្វើឲ្យទារកបៅទៅឈ្លក់ទឹកដោះ ដែលភាគច្រើនបណ្តាលមកពីបញ្ហាសុខភាពរបស់ទារកខ្លួនឯង នេះបើតាមការរៀបរាប់នៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត។
– កើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ
– ឆែបមាត់ ឬក្រអូមមាត់
– មានបញ្ហាបេះដូង
– ក្អែរញឹកញាប់
– បំបៅកូនមិនបានត្រឹមត្រូវ (ឲ្យកូនដេកបៅ)។
២- ផលប៉ះពាល់នៃការឈ្លក់ទឹកដោះ
ឈ្លក់ទឹកដោះ គឺជាការលេបទឹកដោះចូលទៅក្នុងសួត ធ្វើឲ្យឈ្លក់ទៅជាក្អកពេលកំពុងបៅ ឬក្រោយបៅ បើឈ្លក់ខ្លាំងក្មេងលែងបៅតែម្តងដោយសារតែពិបាកដង្ហើមពេក។ អ៊ីចឹងកាលណាទឹកដោះចូលក្នុងសួត អាចបង្កឲ្យរលាកផ្លូវដង្ហើម រលាកសាច់សួត ខ្វះជាតិទឹក ខ្វះអាហារូបត្ថម្ភ មិនសូវឡើងទម្ងន់។
អត្ថបទពាក់ព័ន្ធ៖
២- ធ្វើម៉េចកុំឲ្យទារកឈ្លក់ទឹកដោះ
ដំបូងម៉ាក់ប៉ាត្រូវរកមូលហេតុ កូនបៅឈ្លក់ ហើយរាល់ពេលបំបៅត្រូវដាក់មាត់កូនឲ្យស៊ប់នឹងក្បាលដោះ ឬក្បាលដបទឹកដោះគោ និងត្រូវលើកបញ្ឆិតក្បាលកូនប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។ បើកូនក្អែរញឹកញាប់ ព្យាយាមបំបៅទារកតិចៗ តែញយដង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕