ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

ការបំបៅដោះ

កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង

មិនមែន​ពេទ្យ​ចេះ​តែ​និយាយ បំបៅ​ដោះ​កូនពិត​ជា​មាន​ប្រយោជន៍ខ្លាំង​ណាស់​ចំពោះ​សុខភាព​។ ស្រីៗគ្នា​យើង​បច្ចុប្បន្ន ប្រហែល​បាន​ដឹង ឬ​ធ្លាប់​ឮខ្លះៗ​ហើយ ពី​គុណ​ប្រយោជន៍​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ប៉ុន្តែ​ភាគ​តិច​ណាស់ដឹងអស់ ថាគុណ​ប្រយោជន៍​ទាំងនោះ​មាន​អ្វី​ខ្លះ? “Hello គ្រូពេទ្យ” ពេល​នេះ ចង់​ប្រាប់ថា គុណ​ប្រយោជន៍ មិន​មែន​សម្រាប់​តែ​កូន​នោះទេ ម៉ាក់ៗក៏​ទទួល​បាន​ប្រយោជន៍​ពី​ការ​បំបៅ​ដោះ​ដូច​គ្នា​ ហើយ​គុណប្រយោជន៍​សំខាន់ៗ មាន​រៀប​រាប់​ខាង​ក្រោម​នេះ។ ១- បេប៊ីកាន់តែមានសុខភាព បេប៊ីបាន​បៅ​ដោះ​ម៉ាក់ៗ ទំនង​មិន​សូវ​មានបញ្ហា​ប្រព័ន្ធផ្លូវ​ដង្ហើម ដូចជា ​ជំងឺ​រលាក​សួត​ ជំងឺ​ផ្ដាសាយ​ និង​ឆ្លង​វីរុស​ ជាដើម។ ជាមួយ​គ្នា​យើង បញ្ហាជំងឺ​រលាកក្រពះពោះវៀន ដូចជា រាករូស​ ក៏​មិនសូវ​កើតមាន​ដែរ​ ក្នុងចំណោម​បេប៊ី​បៅ​ទឹកដោះ​ម៉ាក់ៗ។ ២- កាត់បន្ថយកត្តាប្រឈមជំងឺរយៈពេលវែង បេប៊ី បៅ​ទឹកដោះ​ម៉ាក់ៗ ​មាន​កត្តាប្រឈម​ទាប​ឆ្លង​ជំងឺ​រ៉ាំរ៉ៃ ​ដូចជា​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ ​ជំងឺរលាក​ពោះ​វៀន (​Celiac disease)  និង​ជំងឺ​រលាកពោះវៀនរុាំរៃ (Crohn’s​ disease) ។ ៣- អត្រា​ប្រឈមជំងឺស្លាប់ក្រោយ​ក្នុង​កម្រិតទាប (SIDS) ជំងឺស្លាប់​ក្រោយ​សម្រាល ឬ ​SIDS ​មានន័យ​ថា​ជា​រោគសញ្ញា​ស្លាប់​ភ្លាមៗ​ ក្នុង​ពេល​កំពុង​គេង ​បើ​ទោះជា​មើល​ទៅ​ ទារក​ហាក់បី ដូចជា​មាន​សុខភាព​ល្អក៏ដោយ​។ ប៉ុន្តែ​ទឹកដោះ​ម៉ាក់ៗ អាច​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ SIDS​ […]


ការបំបៅដោះ

ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ

ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ​ការពារ​ទារក​ពី​ជំងឺ​ផ្សេងៗ។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ថា ក្មេង​ដែល​បៅ​​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ធាត់​ជ្រុល ជំងឺ​ហឺត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី២។ ក្រៅ​ពី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សំខាន់ៗ​ទាំង​ ៤ ​មុខ​នេះ ការ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​ម្តាយ អាច​កាត់​បន្ថយ​ជំងឺ​រាករូស ជំងឺ​ផ្លូវ​ដង្ហើម ឯ​បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ និង​ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ ដែល​បី​ថ្នាក់​ថ្នម​ពេល​បំបៅ​ម្តងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ និង​ពិសេស​បែប​នេះ​ហើយ ទើប​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ស្ត្រី​ដែល​សម្រាល​កូន​រួច ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ [embed-health-tool-baby-poop-tool] ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​ភ្លាមៗបាន​ប្រហែល ២០%។ ចំណែក​ឯ​កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? […]


ការលូតលាស់អាយុ ៦ឆ្នាំ

មានពេលនៅក្បែរកូន គួរតែឆ្លៀតបង្រៀនរឿង ៤ យ៉ាងនេះ

ប៉ា​ម៉ាក់​សម័យ​នេះ​មមាញឹក​ខ្លាំង​នឹង​ការងារ​ខាងក្រៅ តែ​ទោះ​ជា​យ៉ាង​ណា បើមាន​ពេលក្បែរ​កូន យើង​មិន​គួរ​បណ្ដែតបណ្ដោយ​ឲ្យ​វា​រំលង​ទៅ​ឥតប្រយោជន៍​នោះ​ឡើយ។ ព្រោះ​ការ​បង្ហាត់បង្រៀន​កូន​តាំងពី​តូច​ក្រូចឆ្មារ ធ្វើឲ្យ​កូន​ចេះ និងយល់ដឹងបាន​ច្រើន នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មតេ្តយ្យ។ ១- បង្រៀន​ឲ្យ​ស្រលាញ់​សៀវភៅ នៅ​ពេល​កូន​តូច​ចេះ​ចាប់​កាន់​របស់​លេង អ្វី​ដែល​គួរ​យក​ទៅ​ឲ្យ​លេង គឺ​សៀវភៅ ព្រោះ​កាលណា​ក្មេង​មាន​ទម្លាប់​កាន់ ហើយ​យើង​ជា​ម៉ាក់ប៉ា​ក៏​កាន់​នោះ​កូន​ប្រាកដជា​ស្រលាញ់​ដូចគ្នា​មិន​ខាន។ ត្រូវ​ទិញ​សៀវភៅ​មាន​រូប​សត្វ មាន​អក្សរ មាន​លេខ ដើម្បី​អាច​ឲ្យ​ក្មេង​​ទាក់ទាញ​ចំណាប់អារម្មណ៍ និង​ងាយ​ចំណាំ​បាន​ខ្លះ​ៗ។ កាលណា​ក្មេង​ចេះ​ស្រលាញ់​សៀវភៅ នោះ​ជំហាន​បង្រៀន​សរសេរ និង​អាន​ពេល​បន្ទាប់ គឺជា​ងាយ​ស្រួល​សម្រាប់​យើង ហើយ​រឿង​មិន​គួរ​មួយ​ទៀត គឺ​ម្នាក់​ៗ​ខ្វល់តែ​ជាមួយគ្រឿង​អេឡិចត្រូនិក នោះ​កូន​មិន​ងាយ​ចេះ​អ្វី​ច្រើន​ដូច​កូន​គេ​ដែល​មិន​មាន​របស់​អស់​ទាំង​នោះ​លេង​ទេ។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យកូនឆ្លាត ខួរក្បាលលូតលាស់ល្អ ម៉ាក់ប៉ាចាំបាច់ធ្វើរឿងទាំងនេះ ២- បង្រៀន​អាន ពេល​នៅ​ក្បែរ​កូន គួរតែ​ឆ្លៀត​ទាញ​សៀវភៅ​ផ្សេង​ៗ​មិន​ថា​ជា​ភាសា​ខ្មែរ ឬ​អង់គ្លេស ឬ​លេខ​ឡើយ គួរតែ​យក​មក​អាន ហើយ​បង្រៀន​ឲ្យ​កូន​តូច​ថា​តាម។ ទោះ​ជា​មិន​អាច​និយាយ​តាម​បាន​ទាំងអស់ ក៏​កូន​អាច​ចងចាំ​ពាក្យ​មួយ​ចំនួន ឬ​កត់​សម្គាល់​ថា​ពាក្យ​នោះ​មាន​ន័យ​អ្វី ហើយ​ពេល​លើក​ក្រោយ​បើ​យើង​សួរ ទោះ​មិន​និយាយ​មិន​ចេញ តែ​អាច​ស្គាល់ និង​ចង្អុល​ប្រាប់​បាន។ ៣- បង្រៀន​កូន​ឲ្យ​ស្រលាញ់​សុខភាព កូន​ក្មេង​ប្រៀប​ដូច​ជា​ក្រដាស​ស​ស្អាត បើ​ពី​តូច​យើង​បង្រៀន និង​ប្រាប់​ពី​ប្រភេទ​អាហារ​ណា​ដែល​មិន​ល្អ នោះ​ធំ​គេ​នឹង​ចងចាំ​រហូត។ មិន​ត្រឹម​តែ​អាហារ​នោះ​ទេ ម៉ាក់ប៉ា​គួរតែ​ប្រាប់​កូន​ថា​របស់​ណា​គគ្រិច និង​មាន​គ្រោះថ្នាក់​ចៀសវាង​លេង ឬ​ប៉ះ យើងអាចសង្កេត​មើល​បាន កូន​ពិតជា​ចៀស​របស់​អស់​ទាំង​នោះ​មែន។ បើ​យើង​បង្រៀន​កូន​ថា​របស់​ណា​គគ្រិច​ហើយ​នោះ កូន​នឹង​មិន​លេង […]


សុខភាពកុមារ

ជំងឺពងបែកមាត់បណ្តាលមកពីអ្វី ហើយធ្វើម៉េចឆាប់ជា?

ជំងឺ​ដែល​កើត​ក្នុង​មាត់​មាន​ច្រើន​ប្រភេទ តែ​ក្នុង​ចំណោម​នោះ ជំងឺ​ពង​បែក​មាត់ ឧស្សាហ៍​កើត​មាន​ជាង​គេ ពិសេស​កើត​លើ​កូន​ក្មេង និង​មនុស្ស​ពេញ​វ័យ។ ពង​បែក​មាត់ អាច​កើត​លើ​អណ្តាត បបូរ​មាត់​ខាង​ក្នុង ក្រអូម​ទន់​ជា​ដើម ធ្វើ​ឲ្យ​ពិបាក​ញ៉ាំ​នំ​ចំណី ពិសេស​អាហារ​ដែល​មាន​រសជាតិ​ហឹរ ប្រៃ ឬជូរ ដាក់​ទៅ​ផ្សា​ពេញ​មាត់។ បើ​តាម​ការ​បកស្រាយ​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​មន្ទីរពេទ្យ កាល់ម៉ែត ជំងឺ​ពង​បែក​មាត់​បែង​ចែក​ជា ៣ ប្រភេទ គឺ​ជំងឺ​ពងបែក​ទំហំ​តូច ជំងឺ​ពង​បែក​ទំហំ​ធំ  និង​ជំងឺ​ពង​បែក​តូចៗ​ច្រើន​រាប់​រយ។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ពង​បែក​មាត់​មិន​ទាន់​ដឹង​ពិត​ប្រាកដ​នៅ​ឡើយ ប៉ុន្តែ​ភាគ​ច្រើន​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ខាងក្រោម​នេះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! – តំណពូជ – ប៉ះ​ទង្គិច​ញឹកញាប់ – ការ​រលាក បង្ករោគ – ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ភាពស៊ាំ (HIV) – ភាព​មិន​ប្រក្រតី​នៃ​ក្រពះ ពោះវៀន – ខ្វះ​គ្រាប់​ឈាម និង​វីតាមីន – ប្រែ​ប្រួល​អ័រម៉ូន – ស្រ្តេស – ប្រើ​ថ្នាំ​មួយ​ចំនួន។ ចំពោះ​ការ​ព្យាបាល​ជំងឺ​ពង​បែក​មាត់​វិញ អាស្រ័យ​ទៅ​លើ​ការ​ពិនិត្យ​រក​មូលហេតុ និង​ប្រភេទ​ជំងឺ​នីមួយៗ។ បើ​យើង​កើត​ជំងឺ​ពង​បែក​មាន​ទំហំ​តូចៗ មិន​បាច់​បារម្ភ​នោះ​ទេ ព្រោះ​វា​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈពេល ១០-១៤ ថ្ងៃ ដោយ​គ្រាន់​តែ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ ចៀស​វាង​ចំណី​អាហារ​ជូរហឹរ និង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​រយៈពេល​ខ្លី ៣-៤ ថ្ងៃ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​ត្រឹមត្រូវ មុន​ប្រើ​ថ្នាំ។ [embed-health-tool-bmi] អត្ថបទគួរអាន៖ ទឹកដោះម្ដាយសំខាន់ […]


បញ្ហាការលូតលាស់

ចូលចិត្តស្រែកគំហកឲ្យកូនខ្លាំងៗ ប្រយ័ត្នស្តាយក្រោយ ព្រោះកូនអាចមានបញ្ហាទាំងនេះ...

ចូលចិត្ត​ស្រែកគំហក ឬជេរកូន​ខ្លាំងៗ ជាទម្លាប់​មិន​ល្អ​ទេ មិន​ត្រឹម​តែ​មិន​អាច​ជួយ​ឲ្យ​កូន​យើង​ទទួល​បាន​ដំបូន្មាន​ល្អ​ៗ ថែម​ទាំង​បែរ​ជា​បង្កើតគំរូ ទម្លាប់​អាក្រក់​ថ្មី​មួយ​ទៀត​ចំពោះ​ក្មេង បង្ក​ឲ្យ​ពួក​គេ​អាច​មាន​បញ្ហា​នៅ​ពេល​ធំ​ឡើង​ទៀត​ផង។ ទោះ​កូន​យើង​ រពឹសខ្លាំង មិន​ស្តាប់​សម្តី ក៏​មិន​ត្រូវ​ស្រែក​ដាក់​កូន​ដែរ។ អត្ថបទនេះ"Hello គ្រូពេទ្យ" ចង់​បង្ហាញ​ប៉ាម៉ាក់ទាំង​អស់​ពី​គុណ​វិបត្តិស្រែក​ទៅលើ​កូន និង​វិធី​រំងាប់​អារម្មណ៍។ ១- គុណវិបត្តិពីស្រែក ស្រែក គំហក​ខ្លាំងៗ ​មាន​គុណ​វិបត្តិ​ជា​ច្រើន ដែល​ជា​ញឹក​ញាប់​ ច្រើន​កើត​ឡើង​ដោយ​សារ​តែ​មាន​អារម្មណ៍​ខឹង​។ នៅ​ពេល​យើង​ខឹង ហើយ​​មិន​អាច​គ្រប់​គ្រង​កំហឹង​បាន ​ប៉ាម៉ាក់អាច​នឹង​និយាយ​អ្វី​​មួយ ឬ​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់អារម្មណ៍​កូន​បាន​ ថែមទាំង​​អាច​ធ្វើ​ឲ្យ​កូន​យើង មាន​អារម្មណ៍​ស្អប់​ខ្លួន​ឯង​ទៀត​ផង។ ក្នុង​កាលៈទេសៈ​នេះ គ្រប់​យ៉ាង​អាច​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ ​បើ​កូន​យើង យក​ចិត្ត​ទុក​ដាក់ខ្លាំង​លើ​សម្តី​គំរោះ​គំរើយ​របស់​យើង នាំ​ឲ្យ​កូន​មាន​​ជំងឺថប់​បារម្ភ និង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង។ ក្រៅពី​ស្រែក ​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ផ្លូវ​អារម្មណ៍​កូន​យើង​ហើយ​នោះ វា​ក៏ប៉ះពាល់​ដល់​ការ​លូត​លាស់បុគ្គលិក​លក្ខណៈ​កូនយើង​ដូច​គ្នា។  ក្នុង​គ្រួសារ​មួយ ប៉ាម៉ាក់ គឺ​ជា​គំរូ​សម្រាប់​កូន​ៗយើងយកតម្រាប់​តាម ​ហេតុ​នេះបើ​ប៉ាម៉ាក់​​ស្រែក​ដាក់​កូនៗ ពេល​កូនយើង​​ធំ​ឡើង ​នឹង​រក្សា​ទម្លាប់​​នេះ​ ប្រើ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គមជា​មិន​ខាន នាំ​ឲ្យ​មាន​ការ​រើស​អើង​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត។ ក្នុង​ស្ថាន​ភាព​នេះ​ដែរ កូនៗ អាច​នឹង​យក​​ទម្លាប់ស្រែក​ គំហក​​នេះ ប្រើ​មក​​លើ​ប៉ាម៉ាក់​វិញ ​ពិសេស​នៅ​ពេល​​ធំ​ឡើងតែម្តង ហេតុ​នេះ​​ត្រូវ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ស្រែកគំហក​ ស្តី​បន្ទោស​ក្មេង​ខ្លាំងៗ​​ឡើយ។ ២- វិធី​បញ្ឈប់​ទម្លាប់​ស្រែកដាក់​កូន ជំហានដំបូង ​ដើម្បី​បញ្ឈប់​ទម្លាប់​ស្រែក […]


អាហារូបត្ថម្ភទារក

ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន

ក្មេង​ត្រូវ​ការ​វីតាមីន​ចាប់​ពី​ពេល​កើត​ភ្លាម​មក​ម្ល៉េះ ដើម្បី​ការ​លូត​លាស់​រាង​កាយ និង​ខួរ​ក្បាល ខណៈ​នៅ​៦ ​ខែ​ដំបូងៗ ទារក​ទទួល​បាន​វីតាមីន​ទាំង​នោះ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹកដោះ​គោ​​ដែល​គេ​ម៉ឹម។ បន្ទាប់​ពី ៦ ខែ​ទៅ កុមារ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​វីតាមីន​ចម្រុះ​មុខ ដែល​បាន​ពី​ទឹក​ដោះ​ម្ដាយ ទឹក​ដោះ​គោ ការ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង និង​អាហារ​ផ្សេងៗ មាន​ទាំង​ត្រី សាច់ បន្លែ ផ្លែឈើ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា រាងកាយ ភ្នែក ឆ្អឹង ខួរក្បាល​​កូន លូត​លាស់​បាន​ល្អ អាស្រ័យ​ទៅ​ការ​រៀបចំ​អាហារ​បន្ថែម​ឲ្យ​បាន​ត្រឹម​ត្រូវ សម្បូរ​ទៅ​ដោយ​វីតាមីន​ដែរ។ ខាង​ក្រោម​នេះ​ជា​ពពួក​វីតាមីន​ដែល​កូន​ត្រូវ​ការ​ជា​ចាំបាច់។ ១- វីតាមីន A វីតាមីន A ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ ជំរុញ​​ជួស​ជុល​ជាលិកា​ឆ្អឹង ធ្វើ​ឲ្យ​ស្បែក និង​ភ្នែក​មាន​សុខ​ភាព​ល្អ។ វីតាមីន A អាច​រក​បាន​ក្នុង​ផលិត​ផល​មួយ​ចំនួន ដូច​ជា ​ទឹក​ដោះ​គោ ឈីស ស៊ុត បន្លែ​​ពណ៌​លឿង ​ពណ៌​ទឹក​ក្រូច ​មាន​ការ៉ុត ឬ​ល្ពៅ។ ២- ក្រុម​វីតាមីន B វីតាមីន​បាន​ពី​ក្រុម B ជា​ពិសេស B2 B3 B6 និង​វីតាមីន B12 […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?

ជំងឺអូទីស្សឹម ​កំពុង​កើត​ឡើងច្រើន​ណាស់​ចំពោះ​ក្មេងៗ បើ​មាន​ជំងឺ​នេះ​ហើយ ក្មេង​នឹង​ត្រូវ​រស់​នៅ​ជា​មួយវា​អស់​មួយ​ជីវិត។ ​យ៉ាង​ណា បើ​ព្យាបាល​លឿន​ទាន់​ពេល អាច​ជួយ​ក្មេង​មាន​សុខភាព​​ប្រសើរបាន​ ហើយ​ដើម្បី​គ្រប់​គ្រង​ជំងឺបាន​ ត្រូវ​តែ​​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​លឿន​ តាមអាច​ធ្វើ​បាន។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​ពី​វិធី​ពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​អូទីស្សឹម ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺអូទីស្សឹម​លើក្មេងៗ ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អូទីស្សឹម​ អាច​មាន​ការ​​លំបាក តែ​យ៉ាងណា ​ធ្វើ​រោគ​វិនិច្ឆ័យ​កាន់​តែ​លឿន ​កាន់​តែ​អាច​ជួយ​ឲ្យប៉ាម៉ាក់ ដឹង​ពី​តម្រូវ​ការកូន​​កាន់​តែ​ច្បាស់ ​អាច​ជួយ​ទំនុក​បម្រុង ​និង​ថែទាំ​កូន​បាន​ល្អ។ វិធី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អូទីស្សឹមលើ​ក្មេងៗ អាចអនុវត្ត​តាម​វិធី​សាស្ត្រ​ដូចជា៖ – និយាយ​ជាមួយ​គ្រូពេទ្យ៖ បើ​មាន​សង្ស័យ ឬ​កូនយើង​កើត​ជំងឺ អូទីស្សឹម ត្រូវនិយាយ​ប្រាប់​គ្រូពេទ្យ​ជាមុន​សិន ។ ​គួរ​ណាត់​ជួប​គ្រូពេទ្យ​មាន​បទ​ពិសោធធ្វើ​ការ​ជាមួយ​ក្មេង​មាន​ជំងឺ​នេះ រួច​ប្រាប់​ពី​អាកប្បកិរិយា​ប្រចាំ​ថ្ងៃ​របស់​កូន​យើង ​ឲ្យ​ពេទ្យបាន​ដឹង​​។ ត្រូវ​ចាំ​ថា ត្រូវ​កត់​ចំណាំ​រាល់​អាកប្បកិរិយាកូន ជួយ​យើង​អោយ​ដឹង​ថា ​កូន​មាន​ជំងឺអូទីស្សឹម ឬ​ក៏​អត់បាន។ – ​ពិនិត្យតាមដាន៖ បើ​កូន​យើង​មិន​ទាន់​ចូល​សាលានៅ​ឡើយ ពេទ្យ​អាច​នឹង​ប្រើបញ្ជី​តាម​ដាន​មួយ​ឈ្មោះ M-Chat ។ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​អាកប្បកិរិយា​ និង​ការ​លូតលាស់​របស់​ក្មេង ហើយ​អាច​សួរ​នាំសំណួរ​​ខ្លះ​ៗ ឬ​និយាយ ​និង​លេង​ជាមួយកូន​យើង ដើម្បី​ពិនិត្យមើល​ ពី​ការ​និយាយ​ សកម្មភាព ប្រតិកម្ម អាកប្បកិរិយា និង​ការរៀន របស់កូនយើង យ៉ាង​ម៉េច​ខ្លះ។ ក្មេង​​សង្ស័យ​​មាន​ជំងឺ​នេះ […]


ការថែទាំទារក

ទារកយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?

ទារក​យំ​មាន​មូលហេតុ​ច្រើន​យ៉ាង ម៉ាក់ៗ​ទើប​មាន​កូន​ដំបូង​ប្រហែល​មិន​​បាន​ដឹង​អស់​នោះ​ទេ តើ​កូន​យំ​ដោយសារ​រឿង​អី​ខ្លះ? ដើម្បី​ជា​ជំនួយ​ដល់​ម៉ាក់ៗ​ថ្មី​ថ្មោង Hello គ្រូពេទ្យ នឹង​បង្ហាញ​មូល​ហេតុ​ធ្វើ​ឲ្យ​ទារក​យំ។ ១- ឃ្លាន ទារក​ឃ្លាន​ម៉ឹម​ទឹកដោះ​ម៉ាក់ ឬ​ទឹក​ដោះ​គោ គ្មាន​សញ្ញា​អ្វី​ក្រៅ​ពី​យំ​ទេ ព្រោះ​គេ​មិន​ទាន់​ចេះ​និយាយ បើ​ដល់​ម៉ោង​បៅ​ហើយ​គេ​យំ​នេះ បញ្ជាក់​កូន​ឃ្លាន​ហើយ ត្រូវ​បំបៅ​កូន​ភ្លាម។ ២- មិន​ស្រួល​ខ្លួន ពេល​មិន​ស្រួល​ខ្លួន ឈឺចាប់​កន្លែង​ណា​មួយ ពិសេស​ក្តៅ​ខ្លួន ក្អក ផ្តាសាយ ហៀរសំបោរ ឈឺពោះ ទារក​នឹង​យំ​ងរង៉ក់​ដាក់​ម៉ាក់ប៉ា មិន​ចង់​បៅ​ដោះ​នោះ​ទេ ដូច​តែ​យើង​មនុស្ស​​ធំ​អ៊ីចឹង​ដែរ។ បើ​កូន​យំ​ដោយសារ​សារ​ក្តៅ​ខ្លួន ត្រូវ​ប្រញាប់​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ឬ​នាំ​ទៅ​ពេទ្យ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ហត់នឿយ ក្មេង​ក៏​ចេះ​ធុញ និង​ហត់​នឿយ​ដូច​មនុស្ស​ចាស់​ដែរ ពេល​គេ​លេង​ច្រើន​ពេក ឬ​ធ្វើ​រឿង​ដដែលៗ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​រិះ​រក​វិធី​លេង​ជាមួយ​ឲ្យ​ច្រើន​របៀប ទើប​កូន​រីករាយ មិន​ស្ត្រេស។ ៤- មាន​អ្វី​​រំខាន សំឡេង​រំខាន​ផ្សេងៗ​នៅ​ជុំវិញ​ខ្លួន កន្ទួលរមាស់ សត្វ​ល្អិត​ខាំ ឬ​ទិច ឬ​មាន​អ្វី​រារាំង​នៅ​ចំពោះ​មុខ​គេ​នោះ សុទ្ធ​តែ​ជា​ការ​រំខាន ធ្វើ​ឲ្យ​កូន​ធុញ​ថប់ ទៅ​ជា​ស្រែក​យំ​ដែរ។ [embed-health-tool-vaccination-tool] ៥- ដុះ​ធ្មេញ ពេល​អាយុ​បាន ៦ ខែ ទារក​ចាប់​ផ្តើម​ដុះ​ធ្មេញ​បណ្តើរៗ​ហើយ ដែល​ពេល​ដុះ​ធ្មេញ​ដំបូង​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​អាអូន​ឈឺ ឬហើម ក៏​រក​រឿង​យំ អំឡុង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលអ៊ីចឹងតាស៎ បានក្មេងៗទាល់តែបង្ខំបានព្រមញ៉ាំបាយ

ក្មេងៗ មិន​ថា​កូន​យើង កូន​គេ អារឿង​ញ៉ាំបាយ​នោះ ពិបាកអីពិបាក បើ​ចំណី​ផ្តេស​ផ្តាស​វិញ ជំនាញ​ម៉ង។ យ៉ាង​ណា​ ប៉ាម៉ាក់​ត្រូវ​ចាំ​ថា ដើម្បី​ជួយ​កូនតូច​ចេញ​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង គួរ​ចាប់​ផ្តើមពី​អាយុ ១-៣ ឆ្នាំ ទោះអំឡុង​ពេល​នេះ កូនយើង​មិន​ទាន់​គ្រប់គ្រង​ការ​ញ៉ាំ​ខ្លួន​ឯង​បាន​ពិត​មែន ជួយ​ឲ្យ​ក្មេង​អាច​ចូល​ចិត្ត​ញ៉ាំ​បាយ ឬ​អាហារ​ល្អៗ​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ហេតុ​ផល​ខ្លះៗ ក្មេងតូច​ៗ ពិបាក​រឿង​ញ៉ាំ​ ទាល់​តែ​បង្ខំ​។ ១- ហេតុ​ផល​ក្មេង​មិន​ព្រម​ញ៉ាំ​អាហារ ប៉ា​ម៉ាក់​ជា​ច្រើន​ តែង​ងើយ​ឆ្ងល់​ថា​កូន​​ញ៉ាំ​បាន​គ្រប់​គ្រាន់​ ឬ​នៅ? ហេតុ​អី​កូន​ពិបាក​រឿង​ញ៉ាំ​បាយម៉េស? ម៉េច​កូន​ញ៉ាំ​តិច​បែប​នេះ​? ខណៈចម្លើយ គឺ​ដោយ​សារ​ ក្មេង​ជា​ច្រើន​មិន​សូវ​ញ៉ាំ​ច្រើន​នោះ​ទេ ​និង​រើសអាហារ​ណាស់ ហើយ​មូលហេតុ​ចម្បង មាន​ដូចជា៖ – ដោយ​សារ​ការ​លូតលាស់​ និង​ការ​ផ្លាស់​ប្តូរសកម្មភាព​ ក៏​ដូច​ជា​ការ​រស់​នៅ​របស់​ក្មេង នាំ​ឲ្យ​ចំណង់​ឃ្លាន​អាហារ​ ក៏​ប្រែ​ប្រួល​ដែរ។ – ក្មេង​មិន​លូតលាស់​លឿន​ ដូច​ទារក​ទេ ដូច​នេះ​ហើយ កូន​យើង​ក៏​មិន​ញ៉ាំ​ច្រើន​នោះ​ដែរ។ – ក្រពះ​កូន​នៅ​តូច។ – ដោយ​សារ​ក្មេង​ចូល​ចិត្ត​លេងជាមួយ​អ្វី​​នៅ​ជុំ​វិញ​ខ្លួន​ពេក នាំ​ឲ្យ​មិន​ចាប់​អារម្មណ៍​រឿង​ញ៉ាំ​បាន​អាហារ​ឡើយ។ កូន​យើង អាច​ចង់​ញ៉ាំ​ដោយ​ខ្លួន​ឯង តែ​ត្រូវ​ចំណាយ​ពេល​យូរ​ជាង ប៉ាម៉ាក់​​បញ្ចុក។ – កូន​មិន​អាច​នៅ​អង្គុយ​ស្ងៀម​រហូត​ដល់​ញ៉ាំ​អស់​​នោះ​ទេ ព្រោះ​ក្មេង​ជា​ច្រើន ចូល​ចិត្ត​លេង ជាង​ញ៉ាំ​អាហារ។ អត្ថបទ​ពាក់​ព័ន្ធ៖ នេះជាប្រភេទអាហារ ក្មេងត្រូវការច្រើន និងតិចបំផុត អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ […]


ការបំបៅដោះ

បំបៅដោះកូន នាំឲ្យសុដន់លែងស្អាតដូចមុន?

ម៉ាក់ៗ​សម័យ​នេះ តែង​ខ្វាយខ្វល់​ច្រើន ក្រោយ​ពេល​សម្រាល​បេប៊ី​រួច ពិសេសស្រីៗស្ថិតនៅ​​វ័យ​ក្មេង​ អាច​នឹង​បារម្ភ​ ដូច​ជា​រឿង​ត្រូវមើល​ថែ​កូន បំបៅ​ដោះកូន ខ្លាចនេះ ខ្លាចនោះ ខ្លាចដោះលែង​តឹង​ណែន ស្អាត​ដូច​មុន។ ហេតុផល​នេះហើយ ទើបស្រីៗ​ខ្លះ ​គេច​វេស​ពី​ការ​បំបៅដោះកូន​ដោយ​ទឹក​ដោះ នាំ​ឲ្យបេប៊ី​បាត់​បង់​ឱ​កាស​ទទួល​អាហារូបត្ថម្ភ​ដ៏​សំខាន់​បំផុត​ពី​ទឹក​ដោះ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ល​ម្អិត​ពី​ទំនាក់​ទំងបំ​បៅ​កូន និង​បម្រែ​បម្រួល​សុដន់ ​ឲ្យ​ស្រីៗ​បាន​ដឹង។ ១- បំបៅដោះកូនដោជាមូលហេតុធ្វើឲ្យសុដន់ប្រែប្រួល? នៅ​ជុំវិញ​សុដន់យើង ​គ្មាន​សាច់​ដុំទេ ដោយ​សុដន់ គឺ​​ជាប់​នឹង​ទ្រូង​តាម​រយៈ​សរសៃ​ចំណង​មួយ ជាភាសា​បច្ចេកទេស​​ហៅ​ថា Cooper’s ligaments ។ ​អំឡុង​ពេល​ព​ពោះ សរសៃ​ចំណង​ទាំងនោះ ​​បាន​លាត​សន្ធឹង​ ដើម្បី​ឲ្យ​ឈាម​ហូរ​ចូល​ទៅ​ក្នុង​សុដន់ ជា​ហេតុ​បណ្តាល​ឲ្យ​សុដន់​​ធ្ងន់ជាង​មុន និង​មាន​ទឹក​ដោះ។ ការ​ផលិតទឹក​ដោះ​ ក៏​អាចធ្វើ​ឲ្យ​ជាលិកា​សុដន់​រឹត​តែ​ក្រាស់ និង​ធ្វើ​ឲ្យ​សុដន់​មើល​ទៅ ធ្លាក់​យារ​ជាង​មុនដូច​គ្នា ។ ជាលិកា​ខ្លាញ់ និង​ជាលិកា ​ភ្ជាប់​ក៏​អាច​ធ្វើ​ឲ្យ​រូប​រាង​សុដន់យើង​មាន​ការ​ផ្លាស់​ប្តូរ​ បន្ទាប់​ពី​បំបៅ​ដោះ​កូន​រួច។ ទោះ​បី​ជា​យើង​មិន​បំបៅ​ដោះ​កូន​ ក៏​សុដន់​យើង​នៅ​តែ​ផ្លាស់​ប្តូរ​ដូច​គ្នា។ ផល​ប៉ះ​ពាល់​ពី​ការ​ព​ពោះ​អាច​បណ្តាល​ឲ្យ​រូប​រាង​សុដន់​ស្រីៗមាន​ភាព​ខុស​គ្នា អាស្រ័យ​​លើ​កត្តា​ជា​ច្រើន​រួមមាន៖ – ទម្ងន់​រាង​កាយសរុប – ចំនួន​​នៃ​ការ​មាន​ផ្ទៃ​ពោះ​ពី​មុន – ទំហំ​សុដន់​មុន​ពេល​ពពោះ – អាយុ – ប្រវត្តិ​ជក់​បារី។ ២- បំបៅដោះកូនអាចបណ្តាលឲ្យសុដន់ខុស​រូបរាង ឬមិនស្មើគ្នាដែរអត់? ជា​ទូ​ទៅ ​ក្រោយ​សម្រាល​រួច […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ