ប៉ាម៉ាក់ភាគច្រើន នៅបច្ចុប្បន្ននេះ បញ្ជូនកូនតូចទៅសាលារៀន ឬមត្តេយ្យសិក្សា ទាំងមិនទាន់គ្រប់អាយុ ដោយសារចង់ឲ្យកូនតូចរៀនឆាប់ចេះ ស្គាល់វិន័យ សម្របខ្លួនជាមួយក្មេងដទៃ រួមជាមួយប៉ាម៉ាក់រវល់នឹងការងារ អត់មានពេលមើលថែកូនផងដែរ។
ប៉ាម៉ាក់ភាគច្រើន នៅបច្ចុប្បន្ននេះ បញ្ជូនកូនតូចទៅសាលារៀន ឬមត្តេយ្យសិក្សា ទាំងមិនទាន់គ្រប់អាយុ ដោយសារចង់ឲ្យកូនតូចរៀនឆាប់ចេះ ស្គាល់វិន័យ សម្របខ្លួនជាមួយក្មេងដទៃ រួមជាមួយប៉ាម៉ាក់រវល់នឹងការងារ អត់មានពេលមើលថែកូនផងដែរ។

តើការបញ្ជូនកូនតូចទៅរៀនទាំងមិនទាន់គ្រប់អាយុដូច្នេះ ផ្ដល់ការវិវត្តអ្វីខ្លះ?
ដើម្បីឆ្លើយនឹងសំនួរនេះ យើងពិនិត្យលើការសិក្សាមួយរបស់អាមេរិក ក្រោម “គម្រោងការត្រៀមខ្លួនចូលរៀន Chicago” ដែលបានសិក្សាលើការចូលរៀនរបស់កុមារ ៤៦៦នាក់ អាយុ ៣-៤ឆ្នាំ អស់រយៈពេល ១០ឆ្នាំ។ កុមារតូចៗចំនួនពាក់កណ្ដាល បានចូលរៀនជាមួយគ្រូមានវិជ្ជាជីវៈខ្ពស់ និងបានបង្រៀនពីយុទ្ធសាស្ត្រវិន័យបែបវិជ្ជមាន រួមជាមួយការផ្ដល់ជំនួយគ្រប់គ្រងបញ្ហាស្ត្រេសនៅក្នុងថ្នាក់រៀន។ ចំណែកពាក់កណ្ដាលទៀត ចូលរៀនក្នុងថ្នាក់ដែលមានកម្មវិធីសិក្សាធម្មតា។

អ្នកស្រាវជ្រាវ រកឃើញថា កុមារតូចៗដែលមានរៀនជាមួយគ្រូមានវិជ្ជាជីវៈ មានវិន័យផ្ទាល់ខ្លួនល្អ និងមានមូលដ្ឋានក្នុងសិក្សាល្អ ជាងកុមារដែលរៀនក្នុងថ្នាក់មានកម្មវិធីសិក្សាធម្មតា។
អ្នកនាំពាក្យសមាគមន៍ផ្នែកកុមារអាមេរិក P. Gail Williams បញ្ជាក់ថា ការចូលរៀនមុនគ្រប់អាយុ មានអត្ថប្រយោជន៍ជាច្រើន ដោយវាជួយឲ្យកុមារតូចៗ រៀនពីការទំនាក់ទំនងជាមួយក្មេងផ្សេងទៀត។ កុមារតូចៗ ចូលចិត្តលេងជាមួយគ្នា ហើយតាមរយៈការលេងនេះ វាជួយឲ្យកុមាររៀននិយាយពាក្យសម្ដីជាមួយកុមារផ្សេងទៀត។
អត្ថបទគួរអាន៖
ចំណែកលោកស្រី Tara Phebus នាយក នៃវិទ្យាស្ថាន Nevada សម្រាប់គោលនយោបាយ និងការស្រាវជ្រាវលើកុមារ បញ្ជាក់ថា ការចូលរៀនមុនគ្រប់អាយុ ជួយបង្កើនការនិយាយពាក្យសម្ដី ជំនាញអាន ក៏ដូចជាការអភិវឌ្ឍជំនាញគណិតវិទ្យា ដូចជាការរាប់ រៀបចំ និងកត់ចំណាំ។