ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

កង្វះអាហារូបត្ថម្ភ

ចំណីចំណុក ៥ យ៉ាងដែលម៉ាក់ៗមិនគួរឲ្យកូនតូចញ៉ាំ

ការ​រៀបចំ​ចំណីចំណុក​កូន​តូច ទាមទារ​ម៉ាក់​ៗ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ព្រោះ​តែ​បែប​នេះ​ហើយ​បាន​ជា​លោក​ស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ណែនាំ​ថា អាហារូបត្ថម្ភ​សម្រាប់​កុមារ​គួរតែ​ប្រភេទ​អាហារ​សម្បូរ​ជីវជាតិ ចៀសវាង​ជា​គ្រឿង​កំប៉ុង ឬ​ពពួក Fast food ឡើយ។ ខាងក្រោម​គឺជា​អាហារ​ដែល​ម៉ាក់​ៗ​មិន​គួរឲ្យ​កូន​ញ៉ាំ​ទាំង​នៅ​ខ្ចី​វ័យ៖ ១- មី មី​មិនមែន​ជា​អាហារ​ល្អ​ចំពោះ​កូន​ក្មេង​ឡើយ ព្រោះ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដាក់​សារធាតុ​គីមី​មួយ​ចំនួន ទើប​អាច​រក្សា​ទុក​បាន​យូរ។ មី​មិន​ងាយ​រំលាយ​ឡើយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​កូន​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ពេញ​វ័យ ដូចនេះ​កុំ​ទាន់​ប្រញាប់​ឲ្យ​ចេះ​ញ៉ាំ​អី។ ២- Fast food ដំឡូង​បំពង់ ភ្លៅ ឬ​ស្លាប​មាន់​ចៀន បឺរហ្គ័រ សុទ្ធតែ​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ហើយ​ភាគច្រើន​មិនមែន​ប្រើ​ម្ដង តែ​អាច​ប្រើ​ច្រើន​ថ្ងៃ។ ពពួក​អាហារ​បែប​នេះ​មិន​ល្អ​ចំពោះ​ខួរក្បាល​ទារក​ឡើយ ហើយ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះ​វៀន​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក ៣- ភេសជ្ជៈ​ផ្សេង​ៗ ទឹក​ក្រូច​កំប៉ុង ភេសជ្ជៈ​ប៉ូវ​កម្លាំង តែ កាហ្វេ មិនមែន​ជា​ភេសជ្ជៈ​ចាំបាច់​សម្រាប់​កុមារ​ទេ ផ្ទុយ​ទៅ​វិញ​កុមារ​តូច​ៗ​គួរតែ​ផឹក​ទឹក​ផ្លែឈើ និង​ផ្លែ​ឈើ​ស្រស់​គឺ​គ្រប់គ្រាន់​ហើយ។ បាន​ជា​កុមារ​មិន​ត្រូវការ​ភេសជ្ជៈ​កំប៉ុង ព្រោះ​ពួកគេ​មិន​ទាន់​បាន​បញ្ចេញ​កម្លាំង​ពលកម្ម​ខ្លាំង​ឡើយ ហើយ​បើ​បណ្ដោយ​ឲ្យ​កូន​ផឹក​គ្រឿង​កំប៉ុង​អស់​ទាំង​នោះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ៤- អាហារ​ផ្អាប់ ចំណី​អាហារ​ផ្អាប់​មិន​ល្អ​ចំពោះ​សុខភាព​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ ពោះវៀន​មាន​បញ្ហា ដោយសារ​ដំណើរការ​ផ្អាប់​វា​អាច​ឡើង​មេ។ អាហារ​ដែល​កូន​តូច​មិន​គួរ​ញ៉ាំ​មាន​ដូចជា ជ្រក់​ត្រសក់ ម៉ាំ ក្ដាម​ត្រាំ និង​ស្វាយ​ត្រាំ​ជាដើម។ ៥- ទឹកកក ក្មេង​ផឹក​ទឹកកក​អាច​ឆ្លង​ជំងឺ​​ផ្ដាសាយ ក្អក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ស្តាប់ហេតុផលនេះហើយ ប៉ាម៉ាក់ឈប់ប្រើស្លាបព្រាធម្មតាវាស់ថ្នាំឲ្យកូនទៀតទៅ!

ជា​ធម្មតា គ្រប់​ប្រភេទ​ថ្នាំ​ទឹកដាក់​លក់​លើ​ទី​ផ្សារ សុទ្ធ​តែ​មាន​រង្វាស់​ថ្នាំត្រឹម​ត្រូវ មិន​ថាស្លាប​ព្រា ឬ​គម្រប​ភ្ជាប់​មក​ជា​មួយ។ ប៉ុន្តែ​បច្ចុប្បន្ន យើង​សង្កេត​ឃើញ ប៉ាម៉ាក់​មួយ​ចំនួន តែ​ងប្រើ​ប្រាស់​ស្លាប​ព្រា​បាយ​ធម្មតា វាស់​ថ្នាំ​ឲ្យ​កូនផឹក ​ដែល​ទម្លាប់​នេះមិន​ល្អ​ទេ ព្រោះ​ស្លាប​ព្រាបាយ​ធម្មតា​មាន​ទំហំខុស​ពី​ស្លាប​ព្រា​រង្វាស់​ថ្នាំ នាំ​ឲ្យ​ខុស​កម្រិតថ្នាំ អាចបង្ក​ផល​ប៉ះពាល់​ដល់​កូន​បាន។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ប្រាប់​ពី​កំហុស​ពេល​ប្រើ​ស្លាបព្រាបាយ និង​ផល​ប៉ះពាល់​ឲ្យ​គ្នា​យើង​បាន​​ដឹង។ ១- ប្រើស្លាបព្រាបាយដើម្បីវាស់ថ្នាំទឹក ចុះ​ប៉ាម៉ាក់​មាន​ធ្លាប់​សួរ​ខ្លួន​ឯង​អត់ ​ថា​តើ​ធ្វើ​បែប​នេះ ​ត្រឹម​ត្រូវ​ទេ​ដើម្បី​វាស់​កម្រិត​ថ្នាំ​ទឹក​ឲ្យ​កូន? បច្ចុប្បន្ន ប៉ាម៉ាក់​ភាគ​ច្រើន បាន​ប្រើ​វិធី​នេះ​ដើម្បី​វាស់​កម្រិត​ថ្នាំ ​ដូច​ជា​សេរ៉ូ​ក្អក ឬ​ថ្នាំ​បញ្ចុះ​កម្ដៅ នៅ​ពេល​កូនៗ​ឈឺ។ យើងអាច​គិត​ថា ​វា​ជា​រឿង​ធម្មតា ដូច្នេះហើយ​ទើប​មាន​​ការ​សិក្សាពាក់​ព័ន្ធ​នឹង​ករណី​នេះ ដែរ​អាច​នឹង​ផ្លាស់​ប្តូរ​គំនិត​របស់​យើង​បាន។ នៅ​ក្នុង​ការ​សិក្សា​មួយ​ ​ធ្វើ​ឡើង​ដើម្បី​ដឹង​​ពី​របៀប​ប៉ាម៉ាក់​​វាស់​ថ្នាំឲ្យ​កូន​ៗ ដោយ​បាន​រក​ឃើញ​ថា​ ប៉ាម៉ាក់​​ជិត ៣៩% បាន​ប្រើ​កម្រិត​ថ្នាំ​​ខ្លួន​​ចង់​បាន​ មិន​ត្រឹម​ត្រូវតាម​ស្ថាន​ភាព​ជំងឺ​កូន និង​មាន​ចំនួន ៤១% ​មាន​កំហុស​ក្នុង​ការ​វាស់​ ទៅនឹង​កម្រិត​ថ្នាំ​​គ្រូពេទ្យ​បាន​កំណត់។ ដូច​គ្នា​នេះ​ដែរ ប៉ាម៉ាក់​មួយ​ចំនួន បាន​ប្រើ​ស្លាប​ព្រា​កាហ្វេ ឬ​ស្លាប​ព្រា​បាយ​ មាន​កម្រិត​ថ្នាំ​ខុស ២,៣ ដង ទៅ​នឹង​ស្លាប​ព្រា ឬគម្រប​រង្វាស់​ថ្នាំ ​ខណៈពេល​ករណី​មិន​បាន​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​មាន​ជិត ១,៩ ដង។ អត្ថបទ​ពាក់​ព័ន្ធ៖ ទម្លាប់ល្អៗម៉ាក់ប៉ាគួរធ្វើ មុនពេលឲ្យកូនចូលគេង ហេតុផលអ៊ីចឹងតាស៎ បានក្មេងៗទាល់តែបង្ខំបានព្រមញ៉ាំបាយ ២- […]


ការបំបៅដោះ

វិធីបំបៅកូនដោយទឹកដោះ ម៉ាក់ៗថ្មីថ្មោងគួរតែចេះ

ម៉ាក់​ៗ​ថ្មីថ្មោង ហើយ​មាន​គម្រោង​​បំបៅ​កូន​ដោយ​ទឹក​ដោះ គួរតែ​រៀន​ពី​របៀប​បំបៅ​កូន​ឲ្យ​ហើយ ព្រោះ​ថា​ពេល​នោះ​មក​ដល់​យើង​អាច​ផ្ដល់​ភាព​ងាយស្រួល​បាន​ខ្លះ។ ខាងក្រោម​នេះ​គឺជា​តិចនិក​មួយ​ចំនួន​ដែល​ណែនាំ​ដោយ​អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ ១- គួរតែ​គេង​បំបៅ​ដោះ​កូន​ដោយ​ផ្អៀង​ខាងឆ្វេង និង​ស្ដាំ​ឆ្លាស់​គ្នា កុំ​ឲ្យ​កូន​បៅ​តែ​ម្ខាង​ៗ។ ២- ប្រសិនបើ​មិន​ចេះ​បំបៅ​ដោះ​កូន​ដោយ​គេង​ទេ អាច​អង្គុយ​បាន​តែ​ត្រូវ​ឲ្យ​កូន​ដេក​ឲ្យ​​ក្បាល​ខ្ពស់​ជាង​គូទ និង​ចៀសវាង​ដាក់​កូន​ឲ្យ​កោង​ខ្លួន។ ៣- ម៉ាក់​ៗ​ខ្លះ​អាច​ពិបាក​បី​កូន​ដាក់​លើ​ភ្លៅ ដូចនេះ​អាច​ទិញ​ខ្នើយ​សម្រាប់​បំបៅ​បាន ដោយ​ខ្នើយ​មាន​រូបរាង​ចំណិត​ព្រះចន្ទ និង​លើក​កូន​ដាក់​លើ​នោះ និង​ដាក់​ដោះ​ចូល​មាត់​ជា​ការ​ស្រេច។ ៤- ពេល​កូន​បៅ​កុំ​ប្រឡែង​លេង ព្រោះ​អាច​នាំ​ឲ្យ​ឈ្លក់​ទឹកដោះ​ចូល​បំពង់​ខ្យល់​។ ៥- ក្នុង​ករណី​កូន​ឈ្លក់​ ត្រូវ​ផ្អាក​ការ​បំបៅ​សិន។ ៦- កុំ​យក​មុខ​ទារក​ផ្អឹប​ជាប់​ដោះ ព្រោះ​នាំឲ្យ​កូន​ថប់​ខ្យល់​ដក​ដង្ហើម។ ៧- បើ​កូន​មិន​ចង់​បៅ កុំ​បង្ខំ ឲ្យ​កូន​បៅ​តាម​សម្រួល ទើប​មិន​ឈ្លក់។ ៨- កុំ​បំបៅ​កូន​ពេល​គេង។ ៩- ពេល​ទារក​បៅ​រួច លើក​អង្គុយ ​រួច​ទះ​ខ្នង​ខាង​ក្រោម​ជិត​គូទ​ថ្នម​ៗ ដើម្បី​កុំឲ្យ​ភើ ឬ​ក្អែរ​មក​វិញ។ អត្ថបទពាក់ព័ន្ធ៖ តើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់? ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ពេទ្យប្រាប់តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក

ក្មេងៗ​ឲ្យ​តែ​ធ្វេស​ប្រហែស​បន្តិច ឬ​ញ៉ាំ​អី​ផ្តេសផ្តាស​រលាក​បំពង់​ក​ភ្លាម។ រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិតៗ​នៅ​ក្នុង​ខ្យល់ ​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈកណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​បង្ហាញ​ពី​វិធី​បង្ការ​ក្មេងៗ​ពី​ជំងឺ​រលាក​បំពង់ក។ ១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឲ្យ​កូន​ផឹក​ទឹក​ស្អាត ឬ​ទឹកក្តៅ​ឧណ្ហៗ​ឲ្យ​ច្រើន ព្រោះ​វា​ជួយ​ផ្ដល់​សំណើម​ដល់​បំពង់​ក មិន​ធ្វើ​ឱ្យ​បំពង់ក​ស្ងួត និង​បន្ថយ​ជាតិ​អាស៊ីត តែត្រូវចៀស​វាង​ការ​ញ៉ាំ​ទឹកកក។ ២- កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ ទឹកក្រូច ទឹក​ផ្លែ​ឈើ​កំប៉ុង សម្បូរ​ជាតិ​ស្ករ និង​អាស៊ីដ ងាយ​ធ្វើ​ឲ្យ​រលាក​បំពង់​ក​បំផុត យើង​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ គួរ​តែ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ ឬ​ទឹក​ផ្លែឈើ​ស្រស់​ជំនួស​វិញ។ ៣- កុំ​ឲ្យ​កូន​ញ៉ាំ​នំ​ផ្អែម ឬ​ខ្លាញ់ កាលណា​ញ៉ាំ​នំ​ផ្អែម ឬ​របស់​ដែល​មាន​ជាតិ​ខ្លាញ់ ហើយ​មិន​បាន​ញ៉ាំ​ទឹក​ពី​ក្រោយ​ឲ្យ​បាន​ច្រើន​នោះ​ជាតិ​ផ្អែម ឬ​ខ្លាញ់​នៅ​ជាប់​នឹង​ក ធ្វើ​ឲ្យ​វីរុស ឬ​បាក់តេរី​នៅ​ក អាច​នឹង​ដុះដាល​លឿន ទៅ​ជា​រលាក​បំពង់ក។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ត្រូវដឹង អាហារទាំងនេះគ្មានសុវត្ថិភាពចំពោះក្មេងតូចៗទេ   វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ ៤-ចាក់​វ៉ាក់​សាំង​ការពារ បើ​មាន​លទ្ធភាព​ម៉ាក់ប៉ា​គួរ​ណា​តែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ នោះ​អាច​ការពារ​ជំងឺ​ផ្លូវ​ដង្ហើមបាន។ ៥- កុំ​ទៅ​ជិត​អ្នក​ជំងឺ ម៉ាក់​ប៉ា​មិន​ត្រូវ​នាំ​កូន​តូច​ទៅ​ជិត​អ្នក​ជំងឺ​ឡើយ ហើយ​បើ​សិននៅ​ក្នុង​ផ្ទះមាន​នរណាម្នាក់រលាក​បំពង់ក ឬ​ផ្តាសាយ ត្រូវ​ឲ្យ​ពាក់​ម៉ាស ដើម្បី​បង្ការ​ការ​ក្អក ឬ​កណ្តាស់ ភាយ​មេរោគ​ទៅ​សមាជិក​ផ្សេងៗ​ទៀត ពិសេស​កូន​តូច។ អត្ថបទពាក់ព័ន្ធ៖ Nasopharyngitis (ជំងឺរលាក​ច្រមុះ និងបំពង់ក) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មើល ៣ ចំណុចនេះ អាចដឹងថាគ្រូពេទ្យណាល្អសម្រាប់កូនយើងហើយ!

ជា​ប៉ា​ម៉ាក់គេ ឲ្យ​​តែ​ពេល​កូន​ឈឺ ច្បាស់​ជា​ស្លន់​ស្លោរ​ហើយ គេ​ប្រាប់​ថា ពេទ្យ​នេះ​ល្អ ពេទ្យ​នោះ​ល្អ ចង់​ទៅ​ឲ្យ​គេ​មើល​ជំងឺ​កូន​ភ្លាម។ យ៉ាង​ណា​ ធ្វើ​បែប​នេះមិន​ត្រូវ​ទេ កូន​មិន​មែន​ជា​របស់​ពិសោធ ហេតុ​នេះ បើ​ចង់​ដឹង​ពេទ្យ​ល្អ​​មិន​ល្អ ត្រូវ​មើល​ ៣ ចំណុច​ខាង​ក្រោម​នេះ​សិន។ ១- អ្វីយើង​ត្រូវរំពឹង ក្នុង​ករណី​ខ្លះ​ គ្រូពេទ្យ​ផ្នែក​កុមារ​ អាច​នឹង​មាន​ការ​រវល់​ជាមួយ​ក្មេង​មាន​​ជំងឺ​ដទៃ​ទៀត​ ដូច្នេះ​​ពេល​ខ្លះប៉ាម៉ាក់​​អាច​​ត្រូវ​ជួប​ជាមួយ​នឹង​ប្រធាន​ផ្នែក ឬ​គិលានុបដ្ឋាយិកា​​ជំនួស​ក៏​ថា​បាន។ យើង​​ត្រូវ​នៅ​កន្លែង​ចុះ​ឈ្មោះ​ ដើម្បី​ធ្វើ​ការ​ណាត់​ជួប​ជាមួយ​គ្រូ​ពេទ្យ ពេល​ទៅ​ធ្វើ​ការ​ពិនិត្យ​នៅ​គ្លីនិក​ជា​លើក​ដំបូង ​ចាំ​បាច់​ណាស់ ត្រូវ​ធ្វើ​ការ​និយាយ​ពិភាក្សា​ទល់​មុខ​គ្នា ព្រោះ​ថា​បើ​មិន​ដូច្នេះ យើង​​អាច​មាន​បញ្ហា​ក្នុងការ​​សម្រេច​ចិត្តជ្រើស​រើស​យក​គ្រូពេទ្យល្អ​បំផុត​សម្រាប់​កូន​យើង​ដូច​គ្នា។ ២- អ្វីយើងត្រូវពិនិត្យ​មើល ការ​រង់​ចាំពេទ្យ ​អាច​នឹង​មាន​ប្រយោជន៍​ច្រើន បើប៉ាម៉ាក់​ឈប់​ផ្តោត​អារម្មណ៍​លើ​ការ​មើល​ទូរស័ព្ទ​ដៃ​ ដោយ​ជំនួស​មក​វិញ គឺ​​ក្រឡេក​មើល​ជុំវិញ​បរិយាកាស​ជុំ​វិញ​ខ្លួន។ ហើយ​អ្វី​យើង​ត្រូវ​ពិនិត្យ​មើល​មុន​គេ គឺ៖ – អនាម័យ​៖ វា​ជា​រឿង​ចម្បង​ទី​ ១ ដែល​ប៉ាម៉ាក់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់។ កន្លែង​រង់​ចាំ​គួរ​តែ​មាន​សភាព​ស្អាត និង​មាន​របៀប​រៀប​រយ។ ហើយ​កុំ​ភ្លេច​តាម​មើល​ទៅ​ក្នុង​បន្ទប់​ពិនិត្យ​ផង ​ដើម្បី​ប្រាកដ​ថា​ វា​មាន​សុវត្ថិភាព និង​មាន​អនាម័យ​ល្អ សម្រាប់​កូន​យើង។ – ភាព​រួស​រាយ​រាក់​ទាក់៖ ប៉ាម៉ាក់​គ្រប់​រូប ​សុទ្ធ​តែ​មាន​ការ​រំពឹង​ទុក​ខ្ពស់ពី​អាកប្បកិរិយា និង​ចរិត​លក្ខណៈ​គ្រូ​ពេទ្យកូន​ខ្លួន​ឯង។ ប៉ាម៉ាក់​​ខ្លះ ​អាច​នឹង​ចង់​ជួប​ពេទ្យមាន​ភាព​កក់​ក្តៅ និង​ងាយ​ស្រួល ឯ​ខ្លះ​ទៀត​ចង់​ជួប​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ពិត​ប្រាកដ។ – បុគ្គលិក​មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់៖ ចំណុច​នេះ […]


បញ្ហាការលូតលាស់

កាយវិការ​៤ប្រភេទ ម៉ាក់​ប៉ា​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​កូន​តូច

អ្នក​មាន​កូន​តូច​គួរតែ​មាន​ការ​ថែទាំ​ឲ្យ​បាន​ល្អ ហើយ​កាយវិការ​ប្រឡែង​លេង​ក៏​គួរតែ​មាន​កម្រិត និង​ប្រយ័ត្ន​ប្រយែង​ដែរ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា កាយវិការ ៤ យ៉ាង​នេះ​ប្រយ័ត្នចំពោះកូន​តូច ព្រោះអាច​គ្រោះថ្នាក់​ដល់​កូន​។ ១- អង្រួន​កូន ការ​អង្រួន​កូន​ លើក​បោះ ឬ​សំយ៉ុង​ក្បាល​កូនចុះ​ក្រោម​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​អាច​បណ្ដាល​ឲ្យ​ក្រឡក ឬប៉ះអង្គិច​​ខួរក្បាល ឈាម​ហូរ​ចូល​ខួរក្បាល វិល​មុខ ​រហូត​ដល់​ដាច់​សរសៃ​ឈាម​ក៏​មាន ប្រសិនបើ​នៅ​តែ​បន្ត និង​ធ្វើ​ខ្លាំង​ទៅ​ៗ។ ម៉ាក់​ប៉ា​ភាគច្រើន​ធ្វើ​បែប​នេះ ដើម្បី​ប្រឡែង​លេង​ជាមួយ​កូន​ឲ្យ​សើច​សប្បាយ។ ២- កុំ​ដាក់​កូន​គេង​ផ្កាប់​មុខ​ពេល​បៅ​រួច ពេល​ទារក​គេង​ផ្កាប់​មុខ អាច​បណ្ដាល​ឲ្យ​កូន​តឹង​ពោះ ពិបាក​ដក​ដង្ហើម ហើយ​ពេល​ខ្លះ​បើ​បៅ​រួច​នឹង​ធ្វើឲ្យ​ក្អួត​ចេញ​មក​វិញ។ ទោះ​ជា​យ៉ាង​ណា ពេល​គេង​ក៏​ម៉ាក់​ៗ​មិន​ត្រូវ​ដាក់​ផ្កាប់​មុខ​ឡើយ គួរ​ឲ្យ​គេ​គេង​ផ្អៀង​ឆ្វេង​ស្ដាំ។ ៣- លេង​របស់​តូច​ៗ កុំ​បណ្ដោយ​ឲ្យ​កូន​តូច​យក​របស់​ផ្សេង​ៗ​ដែល​អាច​ដាក់​ចូល​ក្នុង​មាត់​បាន ដូចជា​គម្រប​ដប កូន​ឃ្លី ។ ការ​លេង​បែប​នោះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ អាច​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ក្នុង​បំពង់​ខ្យល់ រហូត​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង។ ៤- កុំ​ឲ្យ​លេង​ជិត​ភ្លើង ពេល​ដុត​ធូប​ទាន  មិន​គួរ​ឲ្យ​កូន​ទៅ​ជិត​ឡើយ ឬ​ធ្វើ​ឡើង​កុំឲ្យ​កូន​ឃើញ ព្រោះ​ក្មេង​រពិស​ណាស់​ ប្រាកដជាវាទៅ​លេង​រហូត​​បណ្ដាល​ឲ្យ​រលាក។ មិន​តែ​ប៉ុណ្ណោះ​ការ​លេង​ភ្លើង​ទៀន​អាច​បណ្ដាល​ឲ្យ​ដួល​ឆាប​ឆេះ​រលាក ឬ​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​អាយុ​ជីវិត​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ទារកមិនគ្រប់ខែ

ការថែទាំ និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារកកើតមិនគ្រប់ខែ

តាម​រយៈ​ការ​ចុះ​ផ្សាយ​លើក​មុន យើង​ដឹង​ហើយ​ថា ទារក​កើត​មិន​គ្រប់​ខែ​ប្រឈម​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ច្រើន​មុខ តម្រូវ​ឲ្យ​ក្រុម​គ្រូពេទ្យ និង​ម៉ាក់​ប៉ា​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​បំប៉ន​បំផុត នោះ​ទើប​អាចលូត​លាស់ មាន​សុខភាព​ល្អ ដូច​ទារក​កើត​គ្រប់​ខែ។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព និង​រោគ​ស្ត្រី សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង ដែល​បម្រើ​ការ​នៅ​មន្ទីរសម្រាក​ព្យាបាល និង​សម្ភព មាតា នឹង​ប្រាប់​ពី​វិធី​ថែទាំ និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ទារក​កើត​​មិន​គ្រប់​ខែ។ ១- ការ​ថែទាំ​ទារក​កើត​មិន​គ្រប់​ខែ សម័យ​មុន ទារក​កើត​មិន​គ្រប់​ខែ មាន​ឱកាស​តិចតួច​អាច​រស់រាន​មាន​ជីវិត ប៉ុន្តែ​ដោយសារ​វិស័យ​វេជ្ជសាស្ត្រ​បច្ចុប្បន្ន​កាន់តែ​ទំនើប ទារក​អាច​មាន​ជីវិត​ប្រកប​ដោយ​សុខភាព​ល្អ ក្រោម​ការ​ថែទាំ​ពិសេស អាច​មាន​រយៈពេល​​ច្រើន​សប្តាហ៍ ឬដល់​ខែ​ក៏​មាន។ – ឧបករណ៍​ជំនួយ​ដង្ហើម៖ មាន​វិធី​សាស្ដ្រ​ច្រើន​ជួយការ​ដក​ដង្ហើម​ខុសៗ​គ្នា​របស់​ទារក​កើត​មិន​គ្រប់ខែ ដើម្បី​ជួយ​ឲ្យ​ទារក​ដក​​ដង្ហើម​បាន​ត្រឹម​ត្រូវ។ វិធីសាស្ត្រ​ទាំងនោះ​អាច​មាន បំពង់​ទុយោស៊ក​តាម​​មាត់​ចូល​ក្នុង​បំពង់​ខ្យល់ ម៉ាស៊ីន​សប់​ដង្ហើម (C-PAP) ឬ​ម៉ាស​គ្រប​សម្រាប់​ផ្តល់​អុកស៊ីសែន​ជា​ដើម។ – វិធីសាស្ត្រ​ផ្ដល់​អាហារ៖ បរិក្ខារ​នេះ​ដើម្បី​ផ្ដល់​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ​ទទួល​បាន​អាហារូបត្ថម្ភ មាន​ខ្សែ​បំពង់​បញ្ចូល​ទៅ​ក្នុង​សរសៃ​វ៉ែន បំពង់​ស៊ក​បញ្ចូល​ក្នុង​រន្ធ​ផ្ចិត ខ្សែ​បំពង់​សម្រាប់​ផ្ដល់​អាហារ​ស៊ក​តាម​មាត់ តាម​ច្រមុះ និង​ខ្សែ​បំពង់​បញ្ចូល​តាម​សរសៃ​វ៉ែនធំ​កណ្តាល។ – ដាក់​ក្នុង​កែវ៖ ដើម្បី​រក្សា​សីតុណ្ហភាព​សមស្រប បង្ការ​មេរោគ សំឡេង​រំខាន ក៏​ដូចជា​អំពូល​បញ្ចាំង​ភ្លើង​ប៊ីលី (Bili) ដើម្បី​ជួយ​បង្ការ​បញ្ហា​ស្បែក​លឿង និង​ភ្នែកលឿង។ អត្ថបទពាក់ព័ន្ធ៖ មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ រឿងគ្រោះថ្នាក់សម្រាលកូនមិនគ្រប់ខែ ទាំងម្តាយទាំងកូនជួបផលវិបាកទាំងនេះ ២- សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ ទារក​កើត​មិន​គ្រប់​ខែ និង​ទារក​កើត​​គ្រប់​ខែ​មិន​ដូច​គ្នា​​នោះ​ទេ ខណៈ​កូន​កើត​គ្រប់​ខែ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ពី​ម្ដាយ មុន​នឹង​ត្រៀម​លក្ខណៈ​ចេញ​មក​ក្រៅ […]


កង្វះអាហារូបត្ថម្ភ

កូនអត់ចង់ញ៉ាំបន្លែ ម៉ាក់ៗសាកតិចនិកនេះមើល៍ កូននឹងញ៉ាំកប់មាត់

ក្មេង​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូល​ចិត្ត​ញ៉ាំ​តែ​សាច់ មិន​ចង់ ឬ​មិន​ចេះ​ញ៉ាំ​បន្លែ​ទេ ជាប់​បន្លែ​តិច​តួច រើស​ចេញ​អស់។ ចំពោះ​ម៉ាក់​ប៉ា​ដែល​មាន​កូន​មិន​ចេះ​ញ៉ាំ​បន្លែ អាច​សាក​ល្បង​ធ្វើ​តាម​តិចនិក​មួយ​ចំនួន​ខាងក្រោម​នេះ ដែល​ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ កុមារជាតិ។ ១- នាំ​កូន​ដើរ​ផ្សារ​ទិញ​បន្លែ ត្រី សាច់ ការ​នាំ​កូន​ទៅ​ផ្សារ​ធម្មតា ឬ​ផ្សារ​ទំនើប ទិញ​ត្រី សាច់ ស៊ុត បន្លែ សម្រាប់​ចម្អិន​អាហារ ធ្វើ​ឲ្យ​កូន​មាន​ឱកាស​ជ្រើស​រើស​ប្រភេទ​អាហារ​ដែល​គេ​ចូល​ចិត្ត។ ពេល​កំពុង​ដើរ​ផ្សារ ម៉ាក់ៗ​អាច​ប្រាប់​កូន​ពី​ឈ្មោះ​បន្លែ​នីមួយៗ អត្ថ​ប្រយោជន៍​របស់​វា ពេល​ខ្លះ​គេ​មិន​ចេះ​ញ៉ាំ ឬ​មិន​ដែល​ញ៉ាំ​មែន តែ​ពេល​ឃើញ​ពណ៌ ​រូបរាង និង​សារ​សំខាន់​របស់​វា អាច​ឲ្យ​គេ​សាកល្បង​ញ៉ាំ​បន្លែ​ទាំងនោះ។ អត្ថបទពាក់ព័ន្ធ៖  នេះជាប្រភេទអាហារ ក្មេងត្រូវការច្រើន និងតិចបំផុត អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ! ២- ឲ្យ​កូន​ជួយ​បេះ ឬ​លាង​បន្លែ មិន​ចប់​នោះ​ទេ បន្ទាប់​ពី​នាំ​កូន​ដើរ​ផ្សារ​រួច ពេល​មក​ដល់​ផ្ទះ​វិញ ម៉ាក់ៗ​ត្រូវ​នាំ​កូន​រៀបចំ​បេះ​បន្លែ និង​លាង​សម្អាត​បន្លែ​ជាមួយ​គ្នា ទោះ​ជា​កូនប្រុស ឬ​ស្រី​ក៏​ដោយ។ ធ្វើ​បែប​នេះ កូនៗ​នឹង​សប្បាយ​ចិត្ត ចង់​ញ៉ាំ​របស់​ដែល​គេ​បាន​ធ្វើ​ដោយ​ផ្ទាល់​ដៃ តើ​វា​មាន​រសជាតិ​បែប​ណា? ៣- ឲ្យ​កូន​មើល ឬ​រៀន​ចម្អិន​ម្ហូប ចុង​ក្រោយ​បំផុត ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​មើល ឬ​រៀន​ពី​របៀប​ចម្អិន​ម្ហូប​ជាមួយ​បន្លែ​ដែល​គេ​បាន​ទៅ​ទិញ និង​លាង​សម្អាត​នោះ ប៉ុន្តែ​ត្រូវ​​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​កុំ​ឲ្យ​មាន​ការ​រលាក ឬរបួស។ ពេល​ម្ហូប​ឆ្អិន​រួច​រាល់ […]


បញ្ហាការលូតលាស់

ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់

រវល់​នឹង​ការងារ​ផង បូក​រួម​ទាំង​ភារៈ​មើល​ថែទាំ ចិញ្ចឹម និង​អប់រំ​កូន​ទៀត ទម្រាំ​ក្លាយ​ជា​អ្នក​ម្តាយ​ឆ្លាត​វៃ​ម្នាក់ ទាមទារ​ឲ្យ​ស្រីៗ​លះបង់​ទាំង​ពេល​វេលា កម្លាំង​កាយ​ចិត្ត រូប​សម្រស់ ដើម្បី​តែ​កូន។ ឆ្លង​កាត់​ការ​ធ្វើ​បទ​សម្ភាស​ជាមួយ​អ្នក​ម្ដាយ​ប្រមាណ​ជា ១០ រូប អំពី​បទ​ពិសោធ​ដើម្បី​ក្លាយ​ជា​អ្នក​ម្ដាយ​ដ៏​ឆ្លាតវៃ ត្រូវ​មាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖ ១- ភាព​អត់​ធ្មត់ ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ ត្រូវ​ចំណាយ​ពេល​យូរ និង​ការ​អត់​ធ្មត់​ខ្លាំង​បំផុត ព្រោះ​នៅ​តូច​ពេក កូន​មិន​អាច​យល់​ពី​អ្វី​ដែល​យើង​និយាយ ឬ​ចង់​បាន​នោះ​ទេ ចង់​បាន ​ដឹង​តែ​បាន​ហ្នឹង តែបើ​មិន​បាន ​យំ​ឡាំ​ប៉ា​មិន​ខាន។ ដល់​ពេល​គេ​ធំ​បន្តិច ចេះ​​និយាយ ចេះ​ដើរ អាច​ស្ដាប់​ពាក្យ​សម្ដី​យើង​បាន តែ​ចចេស​រឹងរូស ធ្វើ​តាម​ចិត្ត​គេ​ចង់​បាន អ៊ីចឹង​បើ​ម៉ាក់ៗ​ខ្វះ​ភាព​អត់​ធ្មត់ ប្រៀប​បាន​នឹង​បោះបង់​កូន ឲ្យ​កូន​កាច់​ចង្កូត​ទៅ​ដោយ​ខ្លួន​ឯង។ ២- មាន​ពេល​វេលា​សម្រាប់​កូន យើង​ដឹង​ហើយ​ថា កូនៗ​ត្រូវ​ការ​ភាព​កក់​ក្ដៅ ត្រូវ​ការ​ថ្នាក់​ថ្នម ដែល​នៅ​ក្នុង​សង្គម​ខ្មែរ ​ម្ដាយ​ជា​អ្នក​ដែល​នៅ​កៀក​កិត និង​ចំណាយ​ពេល​ជាមួយ​កូន​ច្រើន​ជាង​ឪពុក ដោយ​ទំនាក់​ទំនង​កូន​ជាមួយ​ម្ដាយ​មាន​តាំង​ពេល​គេ​ម៉ឹម​ដោះ​ម្ដាយ​ម៉្លេះ។ បែប​នេះ​ហើយ ទោះ​ជា​ម៉ាក់ៗ​រវល់​យ៉ាង​ណា​ ក៏​ឆ្លៀត​ចំណាយ​ពេល​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ដើម្បី​អប់រំ ណែនាំ​គេ​ឲ្យ​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ក្មេង​ល្អ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ ៣- ធ្វើ​ជា​គំរូ​ដល់​កូន គេ​បាន​ប្រៀប​ធៀប​កូន​ក្មេង​ទៅ​នឹង​ក្រដាស​ស​ស្អាត មើល​ឃើញ​អី ​ធ្វើ​ហ្នឹង​ហើយ បែប​នេះ​យើង​ជា​ម្ដាយ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ដល់​កូន​ជាមុន មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​នៅ​មុខ​កូន​ទេ។ ការ​ធ្វើ​បែប​នេះ​ កូន​នឹង​ចាប់​ផ្ដើម​រៀន​សូត្រ​ពី​គំរូ​របស់​ម៉ាក់ ធ្វើ​តាម​ម៉ាក់ៗ​នូវ​រឿង​ល្អៗ […]


អាហារូបត្ថម្ភទារក

អាមេរិកណែនាំ ក្មេងៗមិនគួរផឹកទឹកដោះគោផលិតពីធញ្ញជាតិ

បច្ចុប្បន្ន ទាំង​ទារក និង​ក្មេងតូចៗ ពុំសូវម៉ឹមទឹក​ដោះ​ម្តាយបាន​គ្រប់គ្រាន់​ទេ ដោយសារ​ម៉ាក់ៗ រវល់​នឹង​ការងារ និង​ការរកស៊ី ម្យ៉ាង​ទៀត​មាន​ម្សៅទឹកដោះ​គោ ដែល​អាច​ឆុងឲ្យ​កូនតូច បៅ​ជំនួស​បាន។ ប៉ុន្ដែ​តាម​គោលការណ៍​ណែនាំ​របស់​សមាគម​ជាច្រើន​ នៅ​​អាមេរិក ផ្នែក​កុមារ និង​អាហារូបត្ថម្ភ លើកឡើង​ថា ក្មេងៗ​អាយុ​ក្រោម ៥​ឆ្នាំ គួរចៀសវាង​ផឹក​ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ (Plant-based Milk)។ ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ រួមមាន​ប្រភេទ​ទឹកដោះគោ​ផលិត​ចេញ​ពី​ស្រូវ ស្រូវសាឡី ដូង រួមជាមួយ​សារធាតុ​លាយ​មួយ​ចំនួន​ទៀត។ ប៉ុន្ដែ​លើកលែង​ទឹកដោះគោ​ផលិត​ពី​សណ្ដែកសៀង។ សមាគម​គាំពារ​ផ្នែក​សុខភាព​ខាងលើ បញ្ជាក់​ថា ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ ពុំមាន​សារធាតុ​បំប៉ន​សំខាន់ៗ និង​គ្រប់គ្រន់ ដូចជាវីតាមីន D និង​កាល់ស្យូម សម្រាប់​ការ​វិវត្ត​ដំបូង​របស់​ក្មេងតូចៗ​ទេ។ ជាមួយ​គ្នា​នេះ អ្នកជំនាញ ក៏ណែនាំ​កុំ​ឲ្យ​ក្មេង​ផឹក​ភេសជ្ជ​ផ្អែម ទឹកដោះគោ​មាន​ក្លិន ឬ​ប្រភេទ​ភេសជ្ជៈ​អត់ស្ករ​ជាដើម។ ការ​ប្រកាស​គោលការណ៍​ណែនាំ​នេះ ដោយសារ​រយៈពេល ៥-១០​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​ប្រើប្រាស់​ទឹកដោះគោ​ផលិត​ពី​ធញ្ញជាតិ​យ៉ាងច្រើន។ ប៉ាម៉ាក់ៗ​​កាន់​តែ​ច្រើន បាន​ប្រើប្រាស់​ទឹកដោះគោ​ប្រភេទ​នេះ ដោយ​ផ្អែក​លើ​មូលហេតុ​ចម្រុះ​ជាច្រើន ក៏ដូចជា​ការ​យល់​ខុស​ថា ប្រភេទ​ទឹកដោះ​គោ​ផលិត​ពី​ធញ្ញជាតិ ល្អដូច​ទឹកដោះម្ដាយ ឬ​ទឹកដោះ​គោ​ចម្រាញ់​ចេញ​ពី​សត្វគោ​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ មុនជ្រើសរើសម្សៅទឹកដោះគោឲ្យកូនបៅ ម៉ាក់ៗត្រូវគិតពីបញ្ហាទាំងនេះ ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់ ទោះយ៉ាងណា​ គោលការណ៍​ណែនាំ​នេះ ក៏​លើកលែង​ដែរ ប្រសិន​បើ​ក្មេងតូចៗ មាន​បញ្ហា​អាលែកហ្ស៊ី​ទឹកដោះគោ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ