ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការលូតលាស់មុនអាយុ ៥ឆ្នាំ

តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស

បច្ចុប្បន្ន​នេះ ក្មេងណា​ក៏​ដូច​ក្មេង​ណា សឹង​តែ​​គ្រប់​វ័យ ​សុទ្ធ​តែ​មាន​បញ្ហា​ត្រចៀក​ ដោយ​សារ​តែ​ការ​កកើតអាចម៍​ត្រចៀក​ច្រើន​ពេក។ ប៉ាម៉ាក់ៗ​ជាច្រើន ​តែង​ព្យាយាម​កាវ​អាចម៍​ត្រចៀក​កូន ដោយ​វិធី​ផ្សេងៗ ទាំង​មិន​ដឹងថា បើ​ប្រហែស​តែ​បន្តិចកូន​នឹង​មាន​បញ្ហា​ត្រចៀក​ភ្លាម។ ទោះ​យើង​កាវ​អាចម៍​ត្រចៀក​យ៉ាង​ប្រុង​ប្រយ័ត្ន មិន​មែន​ដាច់​រលាត់​ក៏​ដោយ ប៉ុន្តែ​បើ​គ្មាន​អនាម័យ ក្មេង​នឹង​មាន​បញ្ហា​ត្រចៀក​ដដែល ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ខ្លះៗ​ឲ្យ​ប៉ាម៉ាក់​បាន​ដឹង។ ១- ហានិភ័យពេល​កាវ​អាចម៍ត្រចៀកក្មេង ការ​ប្រើ​ឧបករណ៍​ត្បាររចៀក​ អាច​បណ្តាល​ឲ្យ​អាចម៍​ត្រចៀក​ចូលជ្រៅ​ទៅ​ក្នុង​ត្រចៀក​បាន​ បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅក្នុង​ត្រចៀក។ លើស​ពី​នេះ​ទៀត ​អាច​ប៉ះ​ពាល់​ដល់​ក្រដាស​ត្រចៀក​ដោយ​អចេតនា​បាន ដូច្នេះបើ​មាន​ការ​ព្រួយ​បារម្ភ​ប៉ះ​ពាល់​ដល់​ក្រដាស​ត្រចៀក ​គួរ​ទៅរក​អ្នក​ឯកទេស​ ដើម្បី​បាន​ការ​ណែនាំ​ក្នុង​ការ​ប្រើ​ទឹក​ថ្នាំ Hydrogen peroxide ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ ត្រូវ​តែ​ធ្វើ​មុន​គេ។ ២- របៀបយកអាចម៍ត្រចៀកចេញបានត្រឹមត្រូវ ខាង​ក្រោម​នេះ ​គឺ​ជា​វិធី​ត្រឹម​ត្រូវ​ដើម្បី​កាវ​​យក​អាចម៍​ត្រចៀក​ចេញឲ្យ​ក្មេងៗ។ – ការ​រៀប​ចំ៖ កំណាត់​ទន់​មួយ​កំណាត់ ដប​កញ្ចក់ ទឹក​អ៊ីដ្រូហ្ស៊ែន​ពែ​អុកស៊ីត (Hydrogen peroxide) ដុំ​សំឡី​ត្បារ​ត្រចៀក – របៀបយកអាចម៍​ត្រចៀក៖ ជំហានទី ១៖ ជ្រលក់​កំណាត់​ទន់​ចូល​ក្នុង​ទឹក​ក្តៅ​ឧណ្ឌ​ៗ ប្រើ​វា​លាង​សម្អាត​អាចម៍​ត្រចៀកនៅ​ជុំវិញ​ត្រចៀក​ខាង​ក្រៅ​។ សូម​កុំ​ញុក​ក្រណាត់​ចូល​ក្នុង​ត្រចៀក ព្រោះ​ជា​ទូទៅ​អាចម៍​ត្រចៀក​នឹង​ចេញ​មក​ក្រៅ​ដោយ​ខ្លួន​ឯង។ ជំហានទី ២៖ អាចម៍​ត្រចៀក​ គឺ​ស្ថិត​នៅ​ក្នុងត្រចៀក​ ដូច្នេះ​​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​ផ្តល់​សេវា​ថែទាំ​សុខ​ភាព​ ដើម្បី​ទទួល​បាន​ដំបូន្មាន​ក្នុង​កាវយក​វា​ចេញ​ឲ្យ​បាន​ស្អាត​ល្អ។ ប៉ា​ម៉ាក់ ​អាច​ប្រើប្រដាប់​កាវ​​អាចម៍​ត្រចៀកតូច​មួយ ឬ​ក្នុង​ករណី​ចាំ​បាច់​ ​អាច​ប្រើ​ថ្នាំ​ទឹក​បន្តក់​ក្នុង​ត្រចៀក​បាន។ ជំហានទី ៣៖ យប​ដប​កញ្ចក់​មួយ​ លាង​សម្អាត​ឲ្យ​ស្អាត​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ

មានមនុស្ស​ជាច្រើន​គិត​ថា បញ្ហា​រមាស់​ទ្វារមាស់ ក្លិន​មិន​ល្អ គឺ​កើត​ឡើង​ពេល​ស្រ្តី​ពេញ​វ័យ​ឡើង​ទៅ។ តែ​បើ​តាម​សម្ដី​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់ បាន​ឲ្យ​ដឹង​ថា បញ្ហា​រោគ​ស្រ្តី​មិន​មែន​កើតចំពោះ​តែមនុស្ស​ស្រី​ពេញ​វ័យ​ឡើយ ក្មេង​តូច​ៗ​ក៏​អាច​មាន​ដែរ។ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​ម៉ាក់​ៗ​ណា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​អនាម័យ​ទ្វារមាស​ឲ្យ​កូន នោះ​បញ្ហា​ក្លិន​អាក្រក់ ឬ​រមាស់​ប្រាកដ​ជា​មាន ហើយកូន​តូច​ប៉ុណ្ណា​ក៏​អាច​មាន​បញ្ហា​នេះ​បាន​ដែរ។ នាយិកា​រូប​នោះ​បាន​បន្ត​ទៀត​ថា នៅ​ពេល​កូន​បន្ទោរបង់​រួច គួរតែ​នាំ​កូន​ទៅ​លាង​នឹង​ទឹក​ធម្មតា ឬ​យក​ក្រដាស​ស្ងួត មក​ជូត​សម្អាត​មិន​ឲ្យ​សើម។ វេជ្ជបណ្ឌិត ពឹង ជុតិមា បាន​បញ្ជាក់​ទៀត​ថា នៅ​កម្ពុជា​បញ្ហា​រោគស្រី​នេះ​គឺ​ឈាន​មុខ​គេ ព្រោះ​បញ្ហា​ទ្វារ​លាមក​ក៏​មក​ឆ្លង​ដល់​ទ្វារមាស​បាន​ដែរ។ មួយ​វិញ​ទៀត​ពេល​កូន​តូច ជួប​បញ្ហា​បែប​នេះ​មិន​គួរ​ប្រើ​ទឹក​អនាម័យ​ឡើយ ដោយ​លាង​នឹង​ទឹក​ស្អាត​ធម្មតា​ប៉ុណ្ណោះ លើកលែង​តែ​កូន​តូច​ក​រោគ ទើប​ពេទ្យ​តម្រូវ​ឲ្យ​ព្យាបាលដោយ​ថ្នាំ ឬ​ទឹក​លាង​សម្អាត​ផ្សេង​ទៀត អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​របស់​អ្នក​ជំងឺ។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ លើស​ពី​នោះ​ទៅ​ទៀត លោកស្រី​ក៏​សំណូមពរ​ឲ្យ​ម៉ាក់​ៗ​ដែល​មាន​កូន​ស្រី​ត្រូវ​តាមដាន​ការ​វិវិត្ត​ផ្សេង​ៗ​របស់​កូន ព្រោះ​បើ​មាន​បញ្ហា​ណា​មួយ ហើយ​ដឹង​ក្នុង​ស្ថានភាព​ដំបូង​ៗ យើង​អាច​ដោះស្រាយ ឬ​ព្យាបាល​បាន​ទាន់​ពេល​វេលា។ មួយ​វិញ​ទៀត គួរ​បង្រៀន​កូន​ពី​របៀប​ធ្វើ​អនាម័យ​ខ្លួនប្រាណ​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាងកាយ ព្រោះ​អាច​ជួយ​សម្រួល​បញ្ហា​លំបាក​ដល់​យើង​បាន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការបំបៅដោះ

ម៉ាក់ៗអត់ក្បាលដោះ កូនពិបាកបៅ អាចសាកវិធីនេះបាន

​ម៉ាក់​ៗ​ណា​ដែល​ទើប​មាន​កូន​ដំបូង ហើយ​ដោះ​គ្មាន​ក្បាល ឬ​ហៅ​ថា​ដោះ​ខ្វាក់ ពិតជា​ពិបាក​ក្នុង​ការ​បំបៅ​កូន​ហើយ។ ក្នុង​ករណី​នេះ ទោះ​ម៉ាក់​ៗ​សម្បូរ​ទឹកដោះ​យ៉ាង​ណា​ក៏ ពិបាក​ក្នុង​ការ​បំបៅ​ដែរ កូន​មិន​ព្រម​បឺត​ជញ្ជក់ ព្រោះ​គ្មាន​ក្បាល​ដោះ។ ដើម្បី​ជា​ការ​ចែករំលែក​អ្នកនាង សៀវ សាវឌី អ្នក​រស់នៅ​ភ្នំពេញ​បាន​ឲ្យដឹង​ពី​វិធី​បូម​ដោះ​ឲ្យ​មាន​ក្បាល ដោយ​គ្រាន់តែ​ទិញ​សឺរ៉ាំង​ចាក់​ថ្នាំ​លេខ ២០ ហើយ​កាត់​ក្បាល​សឺរ៉ាំងនោះ​ចោល។ បុគ្គលិក​ផ្នែក​គ្រប់គ្រង​នៅ​ផ្សារ​ទំនើប​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ត្រូវ​កាត់​ក្បាល​សឺរ៉ាំង​ឲ្យ​ឃើញ​ប្រហោង​ធំ រួច​យក​ដង​សារាង​មក​ដាក់​ខាង​កាត់ បន្ទាប់មកយក​គូទ​សឺរ៉ាំង​ទៅ​បូម​នឹង​ក្បាលដោះ ដើម្បី​កុំ​ឲ្យ​វា​លឹប​ពេក។ ការ​ដែល​យើង​ឆ្លាស់​ដង​មក​វាង​ក្បាល​វិញ ព្រោះ​ខ្លាច​មុខ​កាត់​នោះ​មិន​ស្មើ អាច​បណ្ដាល​ឲ្យ​ដោះ​មាន​របួស។ អ្នកនាង​បន្ត​ថា ក្រោយ​សម្រាល​កូន​រួច ប្រសិនបើ​ជួប​បញ្ហា​ដោះ​ខ្វាក់​នេះ ហើយ​កូន​ពិបាក​បៅ គួរតែ​សាក​ធ្វើ​បែប​នេះ ព្រោះ​គាត់​ធ្វើ​ទៅ​ទទួល​បាន​លទ្ធផល​ប្រសើរ ហើយ​បូករួម​នឹង​ឲ្យ​កូន​ព្យាយាម​បៅ​ឲ្យ​បាន​ច្រើន ទើប​មាន​ក្បាលដោះ​ឲ្យ​កូន​បៅ​ធម្មតា​បាន។ អត្ថបទពាក់ព័ន្ធ៖ វិធីបំបៅកូនដោយទឹកដោះ ម៉ាក់ៗថ្មីថ្មោងគួរតែចេះ តែ​ម៉ាក់​ៗ​ខាង​លើ​បាន​ណែនាំ​ថា ការ​ធ្វើ​បែប​នេះ​មាន​អាការៈ​ឈឺចាប់​បន្តិច​ហើយ ប្រសិនបើ​គ្មាន​ការ​អត់ទ្រាំ​ទេ​នោះ មិន​អាច​ទទួល​បាន​ផល​ឡើយ។ វិធី​មួយ​នេះមាន​ប្រសិទ្ធភាព​ខ្ពស់ ចំណាយ​អស់​តិច ហើយ​មិន​ប៉ះពាល់​ចំពោះ​សុខភាព​ទៀត​ផង។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឯកភាព​តាម​បទ​ពិសោធ​របស់​ម៉ាក់ៗ​ខាង​លើ ហើយ​លោក​ថា នៅ​មាន​វិធី​មួយ​ដែល​អាច​ជួយ​ឲ្យ​ក្បាល​ដោះ​ម៉ាក់ៗមិន​លឹប​នោះ គឺ​ត្រូវ​ឧស្សាហ៍​ម៉ាស្សា​ដោះ ដើម្បី​ឲ្យសាច់ដុំ​ដោះ​រីក​ប៉ោង​ជាង​មុន។   ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មិនចង់ឲ្យកូនតូចឈឺថ្កាត់ញឹក ម៉ាក់ៗគួរដឹងរឿងទាំងនេះ

កូន​តូច​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ធំ​ឡើយ ដូចនេះ​ងាយ​នឹង​ឈឺ​បន្តិច​ហើយ។ តែ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ម៉ាក់​ៗ​គួរតែ​អនុវត្ត​វិធី ៤ យ៉ាង ដែល​ចែករំលែក​ដោយ​ម៉ាក់​ៗ​មាន​បទ​ពិសោធ​ថែរក្សា​កូន​មិន​ឲ្យងាយឈឺ។ ១- កុំឲ្យ​អ្នក​ដទៃ​ព​កូន​ច្រើន​ពេក បើ​តាម​ការ​ឲ្យ​ដឹង​របស់​ម៉ាក់​ៗ ទី លីកា កាល​កូន​ដំបូង អ្នកនាង​មិន​ដឹង​ពី​បញ្ហា​នោះ​ឡើយ គិត​ថា​ឲ្យតែ​មាន​អ្នក​ព​កូន បាន​ន័យ​ថា​គេ​ស្រលាញ់​កូន ឲ្យ​ប្រឡែង​លេង​បាន​តាម​ចិត្ត និង​បាន​ធូរ​កម្លាំង​ផង។ អតីត​បុគ្គលិក​ផ្នែកលក់​ឡាន បាន​បន្ត​ថា កូន​ខ្លួន​ឧស្សាហ៍​ក្ដៅ​ខ្លួន ផ្ដាសាយ ហៀរ​សំបោរ​ដោយ​មិន​ដឹង​មូលហេតុណាស់ តែក្រោយទៅជួប​ពេទ្យ​ទើប​ដឹង​មូលហេតុ ហើយ​ពេទ្យ​បាន​ប្រាប់​ថា មនុស្ស​ធំ​ដែល​ឈឺ​ជំងឺ​ទាំង​នោះ ពេល​ខ្លះ​អាការៈ​មិន​ធ្ងន់ ទើប​យើង​មើល​មិន​ដឹង តែ​សម្រាប់​ក្មេង​ងាយ​ឆ្លង​ខ្លាំង​ណាស់ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​រឹងមាំ​ដូច​មនុស្ស​ធំ។ កូន​ទី ២ របស់​ស្រ្តី​វ័យ ២៨ ឆ្នាំរូប​នេះ ​មិន​ឲ្យ​អ្នក​ដទៃ​ក្រៅ​ពី​សាច់ញាតិ​កាន់​កូន​ឡើយ ព្រោះ​មិន​ដឹង​ថានរណាមាន​ជំងឺ​អ្វី​ខ្លះ ហើយ​អ្នក​ដែល​កាន់​គឺ​ត្រូវ​លាង​សម្អាត​ដៃ​ជាមុន​សិន បើ​អ្នក​ខ្លះ​ទៀត គឺ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​តែម្ដង ដើម្បី​ការពារ​កូន។ ២- កុំ​នាំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន «បើ​ស្រលាញ់​កូន កុំ​ឲ្យ​សោះ​នាំ​កូន​តូច​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​ដូចជា​ផ្សារ​ទំនើប ឬ​កន្លែង​ណា​ដែល​ជុំ​ៗ​មនុស្ស​កកកុញ។ ទង្វើ​បែប​នេះ​ងាយ​ធ្វើឲ្យ​កូន​ឆ្លង​មេរោគ​ផ្សេង​ៗ​ណាស់ ព្រោះ​មនុស្ស​ទាំង​នោះ​មាន​ជំងឺ​ណា​មួយ​ជាប់​ខ្លួន​ហើយ»។ នេះ​ជា​ការ​រៀបរាប់​មនុស្ស​អ្នកស្រី នូ ស្រីពេជ្រ ដែល​មាន​កូន ៣ នាក់​រួច​មក​ហើយ។ អ្នក​លក់​ដូរ​អីវ៉ាន់​ចាប់ហួយ​នៅផ្ទះ​បាន​ឲ្យ​ដឹង​ថា កាលពី​កូន​ដំបូង និង​កូន​ទី ២ មិន​ដែល​ចេះ​ឈឺ​ផ្ដេសផ្ដាស​ឡើយ ព្រោះ​អ្នកនាង​មិន​ធ្លាប់​ទៅ​ណា […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់

ទម្លាប់​របស់​ក្មេងៗ គឺ​ចូល​ចិត្ត​លេង​ច្រើន ឲ្យ​តែ​មាន​របស់​របរ​លេង ឬ​មាន​គ្នា​នៅ​ក្បែរ ទោះ​ឲ្យ​លេង​ពេញ​មួយ​ថ្ងៃ​ក៏​មិន​ធុញ​ទ្រាន់​ដែរ។ ម៉ាក់​ប៉ា​ត្រូវចាំថា ការ​លេង​របស់​ក្មេង​មិន​អត់​ប្រយោជន៍​នោះ​ទេ ជួយ​ក្មេង​បាន​ច្រើន​ណាស់ ឲ្យ​តែ​យើង​ដឹង​ពី​របៀប​នៃ​ការ​លេង កំណត់​ពេល​វេលា​លេង​ឲ្យ​ច្បាស់​លាស់ និង​ចេះ​ជ្រើស​របស់​លេង​ដែល​មាន​ប្រយោជន៍​ចំពោះ​កូន។ អ្នកគ្រូ សន សុចិន្ដា បង្រៀននៅសាលាឯកជនថ្នាក់មត្តេយ្យ នៅភ្នំពេញ ថា ការ​លេង​របស់​ក្មេង មិន​ត្រឹម​តែ​ជា​ការ​កម្សាន្ត​ដើម្បី​តែ​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាជា​ឧបករណ៍​បង្រៀន​ដ៏​សំខាន់​ផង​ដែរ។ តាម​រយៈ​ការ​លេង ក្មេង​នឹង​រៀន​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ និង​អភិវឌ្ឍ​ជំនាញ អារម្មណ៍​ផ្លូវកាយ ផ្លូវចិត្ត។ ទោះ​ជា​ការ​លេង​ផ្តល់​ប្រយោជន៍​ច្រើន​ក្តី តែអ្នកគ្រូ សន​ សុចិន្ដា ណែនាំ​ថា ក្នុង ១ ថ្ងៃ ម៉ាក់​ប៉ា​អាច​ឲ្យ​ពេលវេលា​កូន​ពី ៣០​ នាទីទៅ ១ ម៉ោង ដើម្បី​លេង​កម្សាន្ត។ បើ​ច្រើន​ពេក កូនៗ​នឹង​វក់​លេង លែង​ខ្វល់​ពី​ពេលវេលា​រៀន​សូត្រ ឬ​ស្វែង​យល់​ពី​អ្វីៗ​ផ្សេង​ទៀត។ អត្ថប្រយោជន៍​នៃ​ការ​លេង​របស់​ក្មេង៖ ១- ជួយ​សកម្មភាព​រាងកាយ ការ​រត់​លេង ដើរ​លេង ឬ​លេង​កីឡា​ផ្សេងៗ ជួយ​អភិវឌ្ឍ​សកម្មភាព​រាងកាយ ធ្វើ​ឲ្យ​មាន​តុល្យភាព​រាង​កាយ។ ការ​ចំណាយ​ពេល​ដើម្បី​បញ្ចេញ​​ថាមពល​រាងកាយ​តាម​បែប​ធម្មជាតិ ជួយបញ្ចេញជាតិពុលពីខ្លួនដោយការបញ្ចេញញើស ជួយចលនាចង្វាក់បេះដូងនិងដង្ហើម ពង្រឹងសាច់ដុំនិងឆ្អឹងបានល្អ ជួយ​ឲ្យ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​ក្មេង​ឲ្យ​ប្រសើរ គេង​លក់​ស្កប់​ស្កល់។ ២- ជួយ​ផ្លូវ​អារម្មណ៍ អំឡុង​ពេល​លេង មិន​ថា​លេង​ម្នាក់​ឯង ឬ​មាន​គ្នា​នោះ​ទេ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទឹកចិត្តឪពុក! បរិច្ចាគថ្លើមមិនរុញរា ដើម្បីសង្រ្គោះជីវិតកូនប្រុសពីជំងឺកម្រ

បុរស​ជា​ឪពុក​ជន​ជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​​បាន​មហាជន​ជា​ច្រើន​កោត​សរសើរ​ ក្រោយ​​​បរិច្ចាគ​សេរីរាង្គ​ថ្លើម​​របស់​ខ្លួន ដើម្បី​​សង្គ្រោះជីវិត​​កូន​ប្រុស​។ តាម​សារព័ត៌មាន​អង់គ្លេស Daily Mail បុរស​ជា​ឪពុក​​​មាន​ឈ្មោះ Matt Price បាន​សម្រេច​បរិច្ចាគ​សេរីរាង្គ​របស់​ខ្លួន​ភ្លាម​ៗ ​​ពេល​​​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា កូន​ប្រុស​ របស់​ខ្លួន​ ដែល​ទើប​តែ​កើត​​​បាន​៤​ថ្ងៃ សន្លប់​ដោយ​កើត​មក​មាន​​ជំងឺ​កម្រ​ម្យ៉ាង ដែល​ខ្វះ​ជាតិ​អាស៊ីតអាមីនេ​ផលិត​ដោយ​ថ្លើម (Ornithine Transcarbamylase Deficiency) អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ និង​រាង​កាយ​គេ ពុល​ស្លាប់​បាន។ ​​១០​ម៉ោងក្រោយ ​ឮ​ដំណឹង​នេះ លោក Matt Price បាន​សុំ​ឲ្យ​ក្រុម​គ្រូពេទ្យ​​ ជួយ​​កូន​ប្រុស​ខ្លួន​ភ្លាម​ៗ ដោយ​ការ​បរិច្ចាគ​ថ្លើម​របស់​ខ្លួន​២០%។ ហើយ​មក​ទល់​ពេល​នេះ Callan ដែល​ជា​កូន​ប្រុស​របស់​លោក បាន​រស់​រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ ក្រោយ​ការ​បវិច្ចាគ និង​សង្គ្រោះ។ អត្ថបទពាក់ព័ន្ធ៖ អ្វី​ទៅ​ជា​មហារីកថ្លើម​រាលដាល? បរិច្ចាគ​ថ្លើម Ornithine Transcarbamylase Deficiency ជា​ជំងឺ​ក្រម ​អាច​បង្ក​ឲ្យ រាង​កាយ​ខ្វះ​​ការ​ផលិត​ជាតិ​អាស៊ីតអាមីនេ​ផលិត​ដោយ​ថ្លើម ហើយ​ជំងឺ​នេះ​​ធ្វើ​ឲ្យ ជាតិ​អាម៉ូញ៉ាក់​គរ​ច្រើន​ក្នុង​រាង​កាយ​ បណ្តាល​ឲ្យ​ពុល​ស្លាប់ ដោយ​សារ​កង្វះ​សារធាតុ​ផលិត​ដោយ​ថ្លើម​ទៅបន្សាប៕ ​​​​


រោគសញ្ញាទូទៅ

បើកូនមុត រលាត់ស្បែកខ្លាំង ធ្វើម៉េចបង្ការមិនឲ្យកើតតេតាណូស?

សារជាតិ​ជា​ក្មេង​តែងតែ​រពឹស រត់​បុក​នេះ​បុក​នោះ ឬ​យក​របស់​មុត​ស្រួច​មក​លេង ព្រោះតែ​បែប​នោះ​ហើយ​ទើប​អាច​មាន​របួស​ស្នាម​កើត​ឡើង​តិច ឬ​ច្រើន។ ម៉ាក់ប៉ា​មាន​កូន​តូចត្រូវ​ប្រុង​ប្រយ័ត្ន ប្រសិនបើ​មាន​មុត​​របស់​មុត​ស្រួច ឬ​ដួល​កកិត​ស្បែក ត្រូវ​ប្រញាប់​យក​ថ្នាំ​សម្លាប់​មេរោគ​មក​លាង​សម្អាត បន្ទាប់​មក​ទៀត​លាប​ថ្នាំ​បំបាត់ស្លាកស្នាម។ ប៉ុន្តែ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ករណី​ម៉ាក់​ៗ​កាត់​ក្រចក​កូន កូនដើរដួល ឬ​កូន​ដើរ​បុក​របស់​មុត​ស្រួច គួរតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បើ​មិន​មាន​ការ​សម្អាត​បាន​ត្រឹមត្រូវ​អាច​បង្ក​រោគ ហើយ​ពេល​មាន​មេរោគ​ឆ្លង​នៅ​កន្លែង​មាន​បញ្ហា​នោះ អាច​បណ្ដាល​ទៅ​ជា​ក្ដៅ​ខ្លួនក្នុងរយៈពេល ២-៣ ថ្ងៃ។ លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ក្នុង​ករណី​ខ្លះ​ក្រៅ​ពី​ក្ដៅ​ខ្លួន អាច​ឈាន​រហូត​ដល់​ប្រកាច់​ទៀត​ផង ដែល​បង្ក​ដោយសារ​ការឡើង​កម្តៅ​ខ្ពស់ ឬ​មេរោគ​តេតាណូស។ អត្ថបទពាក់ព័ន្ធ៖ នេះជាផលវិបាកនៃជំងឺតេតាណុស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ ចំពោះ​វិធី​ព្យាបាល​ពេល​កូន​មាន​អាការៈ​ក្ដៅ ដែល​បង្ក​ដោយ​មេរោគ យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំបញ្ចុះ​កម្តៅ រួច​ជ្រលក់​​កន្សែង​​ជូត​​ខ្លួន​កូន ដើម្បី​កាត់​បន្ថយ​កម្ដៅ​ភ្លាម​ៗ និងប្រញាប់នាំកូនជួបគ្រូពេទ្យ ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ម៉ាក់ប៉ា​ទាំងអស់​គួរតែ​មាន​ថ្នាំ​លាង និង​លាប​របួស ដើម្បី​បង្ការ​បញ្ហា​ទាំង​នេះ​នៅ​ពេល​ក្រោយ​ទៀត ហើយ​អាច​ជួយ​ការពារ​មិន​ឲ្យ​បញ្ហា​ដូចថ្នាក់​នេះ។ អត្ថបទពាក់ព័ន្ធ៖ ១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ប៉ាម៉ាក់ចាំបាច់ត្រូវដឹង! ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាសម័យនេះចូលចិត្តប្រើកាបូបស្ពាយកូន តើជួយបានអីខ្លះ?

ម៉ាក់​ៗ​សម័យ​ទំនើប​នេះ ភាគច្រើន​បាន​ជ្រើសរើស​យក​កាបូប​ស្ពាយ​កូន​មក​ជួយ​សម្រួល​ខ្លះ​ៗ​ហើយ។ តែ​បើ​អ្នក​មិន​ទាន់​ហ៊ាន​ទិញ​មក​ប្រើ និង​មិន​ដឹង​ពី​អត្ថប្រយោជន៍ Hello គ្រូពេទ្យ សូម​ចែករំលែក​ពី​អត្ថប្រយោជន៍​នៃ​កាបូប​នោះ​ដោយ អ្នកស្រី មាន សីមា ដែល​ជា​ស្ត្រី​មេផ្ទះ និង​ធ្លាប់​ប្រើ​របស់​នេះ​ចំពោះ​កូន​ទាំង៣ បាន​ឲ្យ​ដឹង​ដូច​ខាងក្រោម។ ១- ជួយ​សម្រួល​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ពេល​ទៅ​ណា​មួយ​ណា យើង​អាច​ដាក់​កូន​ក្នុង​កាបូប​ស្ពាយ​នោះ ហើយ​មិន​ធ្វើឲ្យ​យើង​ចុក​រោយ​ដៃ។ មិន​តែ​ប៉ុណ្ណោះ ពេល​ស្ពាយ​ពី​ក្រោយ​ជួយ​សម្រួល​ខ្នង​យើង​ឲ្យ​ត្រង់ និង​មិន​ឈឺចាប់ ហើយ​អាច​រីករាយ​ជាមួយ​ការ​ដើរហើរ​បាន​យ៉ាង​សប្បាយ គ្រាន់តែ​ឆ្លាស់​គ្នា​ជាមួយ​ប៉ា​ៗ​ជា​ការ​ស្រេច។ ២- មិន​ប៉ះពាល់​ដំណើរ​កូន កូន​ដែល​ធ្លាប់​ប្រើ​របស់​មួយ​នេះ មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដំណើរ​ឡើយ ព្រោះ​ទាំង​ខ្នង​កូន​ត្រង់​គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​មួយ​ប៉ុន​ខ្លួន ហើយ​ជើង​វិញ​ក៏​សណ្ដូក​ចុះ​ក្រោម​មិន​កោង មិន​ផ្អិប​អ្វី​ទាំងអស់។ អត្ថបទពាក់ព័ន្ធ៖ ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់ ៣- កូន​សប្បាយ​រីករាយ ពេល​ដាក់​ចូល​ក្នុង​កាបូប​ស្ពាយ​នោះ កូន​គ្មាន​ភាព​ធុញ​ទ្រាន់​ណា​មួយ​ឡើយ ព្រោះ​គេ​អាច​ធ្វើ​ចលនា​បាន​ធម្មតា មិន​ថា​ជើង ដៃ ក្បាល។ មិន​តែ​ប៉ុណ្ណោះ​កូន​មាន​អារម្មណ៍​មិន​ហេលហាល ពេល​ឃើញ​អ្វី​គួរឲ្យ​ខ្លាច ដោយសារ​ពួកគេ​បាន​នៅ​ជិត​ម៉ាក់​ៗ​រហូត។ ៤- អាច​បំបៅ​ដោះ​ក៏​បាន នៅ​ពេល​ត្រូវ​ទៅ​ណា​មក​ណា អាច​ឲ្យ​កូន​បំបៅ​បាន ដោយ​គ្រាន់​តែ​ផ្លាស់​ពី​ក្រោយ​មុខ​វិញ និង​បង្ខិត​ខ្សែ​ឲ្យ​មក​ក្រោម​បន្តិច។ យើង​អាច​ឲ្យ​កូន​បៅ​ដោយ​មិន​ឲ្យ​កូន និង​ខ្លួនឯង​ពិបាក នៅ​គ្រប់​កន្លែង ព្រម​ទាំង​អាច​ជួយ​បិទបាំង​រូបរាង​ដើមទ្រូង​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​យើង​អាច​ប្រើ​តាំងពី​កូន​ៗ​នៅ​តូច រហូត​ដល់​អាយុ១ ខួប​ក៏​បាន​ដែរ និង​អាច​ប្រើ​ត​កូន​ក្រោ​យៗ​ទៀត។ បន្ថែម​ពី​លើ​ការ​អះអាង​របស់​ស្ត្រី​ជា​ម្តាយ​ខាង​លើ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ ក៏​បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​កាបូប​ស្ពាយ​កូន​ស្រដៀង​គ្នា​នេះ​ដែរ។     ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទម្លាប់គេងមិនល្អ ក៏ធ្វើឲ្យកូនក្មេងធាត់ខ្លាំងដែរ!

ទម្លាប់​គេង មាននាទីសំខាន់ណាស់សម្រាប់​សុខភាពរាង​កាយ​មនុស្ស​គ្រប់​វ័យ ហើយ​ចំពោះ​ក្មេងៗ រឹត​តែ​សំខាន់ ព្រោះ​ជួយ​ដល់​ការ​លូត​លាស់​ផ្នែក​បញ្ញា​ស្មារតី និង​រាងកាយ។ បើ​ម៉ាក់​ប៉ា បង្កើត​ទម្លាប់​គេ​មិន​ល្អដល់​កូនៗ ច្បាស់​ជា​ធ្វើ​ឲ្យ​កូន​មាន​សុខភាព​មិន​ល្អ ប្រាជ្ញា​ក៏​អន់​ខ្សោយ​ទៅ​តាម​នឹង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ថា ទម្លាប់​គេង មាន​ទំនាក់​ទំនង​ទៅ​លើការ​ធាត់ខ្លាំង​ចំពោះ​ក្មេងៗ ជា​ហេតុ​ប៉ាម៉ាក់ គួរ​ពិចារណា​ឡើង​វិញ។ ១- ទំនាក់​ទំនង​រវាង​ការ​គេង​របស់​ក្មេង​ និង​ភាពធាត់ខ្លាំង រយៈ​ពេល ៣ ​ទសវត្សរ៍​កន្លង​មក​នេះ ក្មេងៗ​មាន​អាយុ​ពី ២-៥ ឆ្នាំ ​អត្រា​​​ធាត់ខ្លាំង គឺ​បាន​កើន​ឡើង​រហូត​ដល់ទ្វេដង។ សម្រាប់​ក្មេង​មាន​អាយុ​ពី ៦-១១ ឆ្នាំ​ គឺ​ឡើង​ជិត ៣ដង​ ហើយ​​ក្មេង​ជំទង់​អាយុ​ពី ១២-១៩ ឆ្នាំ​វិញ​មាន​ការ​កើន​ឡើង​ទ្វេ​ដងផងដែរ។ ការ​សិក្សា​មួយ ​បាន​ធ្វើ​ឡើង​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១០ បង្ហាញ​ថា​ ទារក និង​ក្មេងៗ ​គេងមិនបាន​គ្រប់​គ្រាន់​​នៅ​ពេល​យប់​ អាច​ងាយប្រឈម​វិវត្ត​ទៅ​ជា​ជំងឺ​ធាត់​ មុន​ពេល​ធំ​ពេញ​វ័យ។ ដូច​គ្នា​នេះ​ដែរ​ ការ​សិក្សា​មួយ​ទៀត ​​បង្ហាញ​ថា ​ការ​គេង​ពេល​ថ្ងៃ ​គឺ​មិន​អាច​ជំនួស​ដល់​ការ​គេង​ពេល​យប់​បាន​នោះទេ។ ២- គេងមិនគ្រប់គ្រាន់អាចបណ្តាលឲ្យក្មេងធាត់ខ្លាំង ដើម្បី​មើល​ឃើញ​ពី​ទំនាក់​ទំនង​គ្នា​រវាងទម្លាប់​គេង​របស់​ក្មេង និង​ភាព​ធាត់ ធ្លាប់មាន​ការ​សិក្សា​មួយ​ បាន​ធ្វើ​ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត Janice F. Bell រួម​ជាមួយ​សាស្ត្រាចារ្យ​នៅ​ឯសាកល​វិទ្យាល័យ​វ៉ាស៊ីនតោន […]


រោគសញ្ញាទូទៅ

Fever of Unknown Origin (ក្តៅខ្លួនដោយមិនដឹងប្រភព)

និយមន័យ១‑ អ្វីជាអាការកៈក្តៅខ្លួនដោយមិនដឹងប្រភព? ក្តៅខ្លួនដោយមិនដឹងប្រភព មក​ពី​ពាក្យបច្ចេកទេស Fever of Unknown Origin ឬ FUO ជា​ការ​ឡើង​កម្តៅចាប់ពី ៣៨,៣ អង្សា​រសេ ដោយ​ការ​វាស់​តាម​រន្ធ​គូទ ហើយ​មិន​មែន​មាន​រយៈ​ពេល​ខ្លី​ មិន​មែន​ដោយ​សារ​ជំងឺ​អ្វី​មួយ​ឡើយ ហើយ​ងាយ​ធ្វើ​ឲ្យ​ស្លាប់ ឬ​មិន​ស្រួល​ខ្លាំង​ជា​មួយ​រោគ​សញ្ញា​​ ក៏​ដូច​ជាសភាព​មិន​ធម្មតា​របស់​អាការៈ។ ក្តៅ​ខ្លួន​មិន​ដឹង​ប្រភព​ជាទូទៅ គឺ​ត្រូវ​ធ្វើ​តេស្ត ​ថត​សួត ការ​ពិនិត្យ​ទឹក​នោម ឬ​ការ​បណ្តុះ​មេរោគ​ក្នុង​ឈាម ដើម្បី​រក​មើល​មូល​ហេតុ។ ក្តៅខ្លួនដោយមិនដឹងប្រភព ត្រូវ​បាន​ចែក​ជា ៤ ប្រភេទ៖ – Classic FUO៖ ក្តៅ​ខ្លួន​យូរ​ជាង ៣​សប្តាហ៍​ ដោយ​មិន​ដឹង​មូល​ហេតុ​ ទោះ​បី​សម្រាក​ពេទ្យ ៣​ថ្ងៃ ​ឬ​ទៅ​ជួប​គ្រូពេទ្យ ៣​ដង​ហើយ​ក៏​ដោយ។ – ក្តៅ​ខ្លួន​ដោយ​សារ​សម្រាក​ពេទ្យ៖ ពេល​ចូល​សម្រាក​ពេទ្យ​ដំបូង ​មិន​មាន​ការ​បង្ក​រោគ​ ឬ​ដាក់​បំពង់​ជំនួយ​ដង្ហើម​ឡើយ តែ​ស្រាប់​លេច​ចេញ​អាការៈ​​ក្តៅ​ខ្លួន​ដោយ​មិន​ដឹង​មូល​ហេតុ​ ទោះ​តាម​ដាន​មើល​ ៣​ ថ្ងៃ​ហើយ​ក៏​ដោយ។ – ក្តៅ​ខ្លួន​ដោយ​សារ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ៖ អាការៈ​ក្តៅ​ខ្លួន​ចំពោះ​គ្នា​យើង​​មាន​ប្រព័ន្ធ​ការ​ពារ​មិន​គ្រប់​គ្រាន់ ក្តៅ​ច្រើន​ជាង ​៣​ថ្ងៃ​ ដោយ​មិន​ដឹង​មូល​ហេតុ ហើយ​ធ្វើ​ការ​បណ្តុះ​មេរោគ​ ក៏​មិនបាន​រក​ឃើញ​​​អ្វីដែរ។ – ក្តៅ​ខ្លួន​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍៖ ក្តៅ​ច្រើន​ជាង ៣​សប្តាហ៍ ​សម្រាប់​មិន​សម្រាក​ពេទ្យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ