ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

អង្រឹងអេឡិចត្រូនិក​សម្លាប់ទារក ៥នាក់ ទៀតហើយ

ប្រយ័ត្ន​ផង​! ព្រោះអង្រឹង​អេឡិចត្រូនិករបស់​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​នៅ​អាមេរិក បាន​សម្លាប់​ទារក ៥​នាក់ ធ្វើ​ឲ្យ​ក្រុមហ៊ុន ប្រកាស​ប្រមូលផលិត​ផល​ខ្លួន​ ត្រឡប់​ចូល​រោង​ចក្រ​ជាបន្ទាន់។​ ក្រុម​ហ៊ុន​​​ផលិត​​សម្ភារៈ​ប្រើ​ប្រាស់​​​សម្រាប់​ទារក និង​ក្មេង នៅ​សហរដ្ឋអាមេរិក​ យីហោ Kids2 កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ​បាន​​ប្រកាស​ប្រមូល​​​​​​​អង្រឹង​ទារក​​របស់​ខ្លួន​គ្រប់​ម៉ូដែល បន្ទាប់​ពី​មាន​ករណី​​ទារក​​​ ៥​នាក់​ ស្លាប់​​ដោយ​សារ​​​​ផលិត​ផល​នេះ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! នេះ​ជា​ករណី​ថ្មី​មួយ​ទៀត ក្រោយ​អង្រឹង​ប្រភេទ​នេះ ឈ្មោះ Rock ‘n Play Sleeper របស់ក្រុមហ៊ុន Fisher-Price កាល​ពី​ដើម​ខែមេសា បាន​ធ្វើ​ឲ្យ​ទារកយ៉ាង​ងហោចណាស់ ៣២ នាក់ស្លាប់ និង​ប្រកាស​ប្រមូល​ចូល​រោងចក្រ​វិញ​។ តាម​សារព័ត៌មាន​ CNN ក្រោយ​​មាន​ករណី​ខាង​លើ ក្រុមហ៊ុន​​​​ល្បី​ខាង​​ផលិត​សម្ភារៈ​ក្មេង​​​ Kids2​ បាន​​ប្រមូល​​​ផលិត​ផល​អង្រឹង​ទារក​​ ប្រមាណ​ ៧​សែន ដែល​ក្នុង​នោះ​រួម​មាន​ម៉ូដែល​ Bright Starts, Ingenuity និង​ Disney Baby។ ហើយ​ចំពោះ​មូលហេតុ​​ នាំ​ឲ្យ​ទារក​ស្លាប់​ក៏​ព្រោះ​តែ​​​ទម្រ​​​​ផលិត​ផល​អង្រឹង​​ទាំង​នោះ​​មាន​រំញ័រ​មិន​ល្អ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ត្រង់​ពោះ​ទារក​ពិបាក​ដក​ដង្ហើម ​ពេល​ទារក​រើ​បម្រះ ដូច​គ្នា​ទៅ​នឹង​ករណី​ក្រុមហ៊ុន Fisher-Price ដែរ។ អត្ថបទគួរអាន៖ បំបៅដោះកូន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

​ប្រយ័ត្ន​ផង! កូន​បាល់​ជ័រកូនៗ​យើង​ចូលចិត្តលេង ផ្ទុកសុទ្ធតែ​មេរោគ​

នុ៎ះ ម៉ាក់ប៉ា ទាំងអស់​ប្រយ័ត្ន​ឲ្យ​មែន​ទែន ការសិក្សា​ថ្មី​រក​ឃើញ​ថា កូន​បាល់​ជ័រ​​តូច​ៗដែលអាអូន មីអូនចូល​ចិត្ត​លេង ពេល​យើង​នាំ​កូនៗកន្លែង​កម្សាន្តនៅ​ខាង​ក្រៅ គឹសម្បូរ​មេរោគ​ឆ្លង​ណាស់។ ការ​​​សិក្សា​​ធ្វើ​ឡើង​ដោយ​​សាកលវិទ្យាល័យ​ North Georgia នៅអាមេរិក​ ផ្តោតកូន​បាល់​នៅ​តាម​កន្លែង​កម្សាន្ត​ក្មេង​ៗ​ រក​ឃើញ​​ថា មាន​បាក់តេរី​សរុប​ដល់​ទៅ ៣១​ប្រភេទ​ ​​អាច​បង្ក​ផល​ប៉ះ​ពាល់​​​សេរីរាង្គក្មេងៗ ជា​ពិសេស​ ភ្នែក ស្បែក​ បេះដូង​ សួត និង​ឈាម​ ។ ការ​សិក្សា​ក៏​បង្ហាញ​ផងដែរ កូន​បាល់​តូច​ៗ​ទាំង​នោះ​ ភាគ​ច្រើន​មិនបាន​​សម្អាត​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​នោះ​ទេ​។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​ថ្មី​​មួយ​ទៀត​ ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​​​ស្តី​ពី​ការ​គ្រប់​គ្រង​​​ជំងឺឆ្លង​​ ក្រុម​អ្នក​ស្រាវ​ជា្រវ​បាន​ពិនិត្យ​​កូន​បាល់​តូច​ៗ​ពី​មន្ទីរ​ពិសោធន៍ ​​៦​ ផ្សេង​ៗ​​គ្នា​ ហើយលទ្ធផល​​​ ​បង្ហាញ​ថា​ កូន​បាល់​តូច​ៗ​នៅ​កន្លែង​កម្សាន្ត​ខ្លះ ​​​ជា​ប្រភព​មេរោគ​​ច្រើន​ជាង​​បន្ទប់​ទឹក​ទៅ​ទៀត​ ដោយ​​កូន​បាល់​​ ១​គ្រាប់ ​មាន​ផ្ទុក​បាក់តេរី​​ជា​មធ្យម​​​ដល់​ទៅ​ជាង​ ១​៧០.០០០​ ឬ​ប្រមាណ​ ៧០០.០០០ ​​មី​ក្រូ​ក្រាម​​​។ អត្ថបទ​ពាក់ព័ន្ធ៖ WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ ដឹង​ហើយ​ថា​ស្រឡាញ់​កូន​ណាស់ តែ​បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ ​​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​ទៀត​នោះ សម្រាប់ក្មេងៗ​មាន​ប្រព័ន្ធ​ការពារ​​ខ្សោយ​​ ប្រភេទ​បាក់​តេរី​ទាំង​នោះ ងាយ​នឹង​​បង្ក​​​ជា​រោគ​​​រលាក​សួត ឆ្លង​មេរោគចូល​ក្នុង​ឈាម​ ប៉ះ​ពាល់​ស្បែក​ និង​​ជំងឺ​រលាក​ស្រោម​ខួរ​ ផង​ដែរ​។ “ នេះ​​ពុំ​​មែន​ជា​អាថ៌កំបាំង​ឬ​អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​នោះ​ទេ កូន​បាល់​តូច​ៗ​​​អាច​ជា​​ក្តី​​ប្រាថ្នា​របស់​​កុមារ​តូច​ៗ​ ប៉ុន្តែ​​​ឪពុក​ម្តាយ​គប្បី​ប្រយ័ត្ន​ប្រយែង​”។ នេះ​បើ​តាម​​​ឲ្យ​ដឹង​ពី​អ្នក​ស្រាវជ្រាវ​​មក​ពី​សាកលវិទ្យាល័យ​  […]


បញ្ហាការលូតលាស់

WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ

នុ៎ះ! ប្រាប់​ហើយ​ប្រាប់​ទៀត ថាកុំៗ ស្រលាញ់​ប៉ុណ្ណ រវល់​ប៉ុណ្ណា ឬ​ពិ​​បាក​ប៉ុណ្ណា គួរ​គិត​គូរ​សុខភាព អនា​គត​អូនៗ​ផង ពិសេស​រឿង​ឲ្យ​អូនៗ​តូចៗ​មើល​ទូរសព្ទ ថេប្លេត តែម្តង។ ពេលនេះ អង្គការសុខភាព​ពិភពលោក ចេញ​មុខ​ព្រមាន និង​ដាក់​កំហិត​ចំៗ​សម្រាប់​ប៉ា​ម៉ាក់ ចូល​ចិត្ត​ទម្រើស​កូន​បែ​នេះ។ អង្គការ​សុខភាព​ពិភពលោក WHO នៅសប្ដាហ៍​នេះ ចេញ​គោលការណ៍​ណែនាំ​ជាលើក​ដំបូង ស្ដីពីរយៈ​​ពេល​មើល​អេក្រង់ ​ទូរសព្ទ ថេប្លេត ក៏​ដូច​ជាឧបអេឡិចត្រូនិក​ផ្សេង​ទៀត សម្រាប់​ក្មេងៗ។ គោលការណ៍ រួមមាន៖ – ក្មេងៗ​អាយុក្រោម ១​ឆ្នាំ មិនអនុញ្ញាត​ឲ្យ​សម្លឹង​មើល​អេក្រង់ទាំង​​នោះទេ – ក្មេងៗ​អាយុក្រោម ៥​ឆ្នាំ មិនគួរ​ឲ្យ​សម្លឹង​មើល​អេក្រង់​លើស​ពី ១​ម៉ោង/ថ្ងៃ គោលការណ៍​ណែនាំ​នេះ ស្រដៀង​នឹង​ការណែនាំ​របស់​សមាគម​គ្រូពេទ្យ​អាមេរិកផងដែរ ដោយ​ក្មេងៗ​​អាយុ​ក្រោម ១៨​ខែ គួរចៀសវាង​សម្លឹង​មើល​អេក្រង់​ទូរសព្ទ ហើយ​ក្មេងៗ​អាយុ​ក្រោម ២​ឆ្នាំ គួរជ្រើសរើស​កម្មវិធី​មាន​លក្ខណៈ​អប់រំ ឲ្យ​មើល​ជាមួយ​ម្ដាយឪពុក។ យ៉ាង​ណា WHO មិនបាន​បញ្ជាក់​ពី​​ផល​ប៉ះពាល់នៅ​ពេល​ក្មេងៗ សម្លឹង​មើល​អេក្រង់ទូរសព្ទ ឬឧបករណ៍​អេឡិចត្រូនិកផ្សេងទៀតឡើយ ប៉ុន្តែយោង​តាមការ​ស្រាវ​ជ្រាវ​ជាច្រើន​ បាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់ ឲ្យ​ក្មេងតូចៗ​សម្លឹង​អេក្រង់រយៈពេល​យូរ នាំ​ឲ្យ​ប៉ះពាល់ខ្លាំង​ចំពោះ​សុខភាព​ក្មេងៗ ពិសេស ​ភ្នែក និងការ​វិវត្តផ្នែក​ខួរក្បាលតែម្តង។ អត្ថបទពាក់ព័ន្ធ៖ ក្មេង​ៗមើល​អេក្រង់​​ទូរសព្ទ​លើស​ ២​ម៉ោង ប្រយ័ត្ន​មាន​បញ្ហា​ធំ ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្តៅ​ខ្លាំង​ពេក ក្រសួង​អប់រំ​សម្រេចកែប្រែ​ម៉ោង​រៀន​ ដើម្បី​សុខភាព​សិស្ស

ខណៈ​អាកាសធាតុ​ក្តៅខ្លាំង កើន​ដល់​ទៅ ៤០-៤១ អង្សារសេ​នា​សប្តាហ៍​នេះ ធ្វើ​ឲ្យ​មនុស្ស​សត្វ​ពិបាក​ទ្រាំ ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្រេច​កែប្រែ​ម៉ោង​បង្រៀន និង​រៀន​ក្នុង​ថ្នាក់ ក្នុង​អំឡុង​រដូវ​ប្រាំង​នេះ។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង ដែល​ជម្រាប​មក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី-ខេត្ត ការ​កែប្រែ​ម៉ោង​សិក្សា​នេះ ដើម្បី​ទប់ស្កាត់​ហានិភ័យ និង​ចៀស​វាង​ជំងឺ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ការរៀនសូត្រ និង​ការ​បំពេញ​ការងារ​របស់​សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពិសេស​កុមារ​តូចៗ។ ពេលវេលា នៃការផ្លាស់ប្តូរ៖ ពេលព្រឹក៖ ចូលរៀនម៉ោង ៧៖០០ ចេញម៉ោង ១០៖៣០ ពេលរសៀល៖ ចូលរៀនម៉ោង ១៣៖៣០ ចេញម៉ោង ១៧៖០០ នៅ​ពេល​ផុត​រដូវក្តៅ ក្រសួងអប់រំ យុវជន និងកីឡា នឹង​អនុវត្ត​គោលការណ៍​ម៉ោង​បង្រៀន និងរៀន ដែល​ស្រាប់​វិញ។


រោគសញ្ញាទូទៅ

ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់?

កូន​ក្មេង​មិន​ដូច​មនុស្ស​ធំទេ ក្តៅ​ពិបាក​ទ្រាំ​បែប​នេះ ងាយ​នឹង​ខ្វះជាតិ​ទឹក​បំផុត ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​មូលហេតុ រោគសញ្ញា និង​វិធី​បង្ការ ​ទើប​អាច​ជួយ​កូន​យើង​បាន​ទាន់​ពេលវេលា។ ១- មូលហេតុ និងសញ្ញា​នៃ​ការខ្វះជាតិ​ទឹក មាន​មូលហេតុ​ច្រើន​ដែល​បណ្តាលឲ្យ​កូន​ក្មេង​ខ្វះ​ជាតិ​ទឹកដែលយើងអាចបែងចែកជា កម្រិត ស្រាល មធ្យម និងធ្ងន់ធ្ងរ។  ក្នុង​​នោះ​​មាន​ការ​ឡើង​កម្តៅ​ខ្លាំង ក្មេងៗ​​ញ៉ាំ​អី​ខុស​ធ្វើ​ឲ្យ​រាករូស ឬ​ក្អួត ញ៉ាំ​ទឹក​តិច​ឆ្លង​មេរោគ ​ជា​ដើម នេះបើ​តាម​ការ​ឲ្យ​ដឹង​​ពី​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ។ យើង​អាច​សម្គាល់​ក្មេងៗ​ខ្វះ​ជាតិទឹក​តាម​រយៈ​រោគសញ្ញា​មួយ​ចំនួន​ខាងក្រោមនេះ​៖ – នោម​តិច​ខុស​ធម្មតា – ស្ងួត​ស្បែក និង​បបូរមាត់ – ទល់លាមក – ស្រេក​ទឹក​ញឹកញាប់ – អស់កម្លាំងល្ហិតល្ហៃ – ងងុយគេង – ឈឺក្បាល វិលមុខ – ភ្នែកខូង។ អត្ថបទពាក់ព័ន្ធ៖ ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក-ក្អួត ២- ធ្វើ​ដូចម្តេច​បើ​កូន​ខ្វះ​ជាតិទឹក ត្រូវ​បំពេញជាតិ​ទឹក​ភ្លាមៗ ដោយ​ឲ្យកូន​ញ៉ាំ​ទឹក​ស្អាត ទឹកអូរ៉ាលីត និង​ពពួក​ផ្លែឈើ​ដែល​សម្បូរជាតិ​ទឹក ដូចជា ក្រូច ឪឡឹក ត្រសក់ ល្ហុងជាដើម ហាម​ដាច់ខាត​កុំ​ឲ្យ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ដែល​សម្បូរ​ជាតិស្ករ និង​ហ្គាស។ ក្នុង​ករណីក្មេង​តូចៗ​ខ្វះ​ជាតិទឹក​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


អាហារូបត្ថម្ភ

មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន

អាកាស​ធាតុ​ក្តៅ​បែប​នេះ មនុស្ស​ធំសឹង​តែ​ទ្រាំ​មិន​បាន កុំ​ថា​ឡើយក្មេងៗ បើ​ស្រលាញ់​កូន ត្រូវ​ឲ្យ​អាអូន​ មីអូន​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ណា​មួយកុំ​ឲ្យ​បាត់​កម្លាំង​ដោយ​សារ​អាកាស​ធាតុ​ក្តៅ ក៏ដូចជា​ការពារ​ពួកគេ​កុំឲ្យ​កើត​ជំងឺជាច្រើន​ ពិសេស​ជំងឺ​​ធាត់ តែម្តង។ ព្រោះ​ការ​សិក្សា​ថ្មី ក្មេងៗផឹកទឹកតិចតួច​ក្នុង​មួយ​ថ្ងៃៗ នឹង​នាំ​ឲ្យអូនៗផឹក​ភេសជ្ជៈ​រសជាតិ​ផ្អែម​កាន់​តែ​ច្រើន។   ការសិក្សា​មួយ ធ្វើ​ឡើង​ដោយមន្ទីរពិសោធន៍ ផ្នែក​អាហារបំប៉ន នៃសាកលវិទ្យាល័យ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បង្ហាញ​ថា ក្មេងៗផឹក​ទឹកតិចតួច នឹងជំរុញ​ឲ្យការ​ផឹក​ភេសជ្ជៈ​ផ្អែមខ្លាំង និង​មាន​កាឡូរីខ្ពស់ កាន់​តែ​ច្រើន ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ធាត់ ឈឺធ្មេញ និង​ជំងឺ​ទឹកនោមផ្អែម។ ការសិក្សា​ បាន​ប្រមូល​ទិន្នន័យ​ពី​ការស្ទង់មតិ​ថ្នាក់ជាតិ ពិនិត្យ​លើ​សុខភាព និង​អាហារបំប៉ន នៅអាមេរិក ​ជាលទ្ធផល ក្មេង ១/៥ ​នាក់ មិនផឹក​ទឹក​ទាល់​តែ​សោះ ក្នុងមួយ​​ថ្ងៃៗ។ ទិន្នន័យ​នេះ ប្រមូល​ពី​ឆ្នាំ ​២០១១-២០១២ និង​ឆ្នាំ ​២០១៥-២០១៦ លើ​ក្មេងៗសរុប ៨.៤០០​នាក់ អាយុចាប់​ពី ២-១៩​ ឆ្នាំ។ ក្នុងចំណោមក្មេង ៥​នាក់ គឺ​មាន​ម្នាក់ មិន​ញ៉ាំទឹក​រាល់ថ្ងៃ​ ជំនួស​មក​វិញ​នូវ​ភេសជ្ជៈ​ផ្អែម ដែលមានដល់​ទៅ ២០០​ ​កាឡូរី/​ថ្ងៃ ប្រៀបធៀប​ជាមួយ​ក្មេងៗ​ផឹកទឹក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង

​កូន​ង៉ែត​កើត​លឿង​​គឺ​ជា​​រឿង​ធំដុំ ដែល​ម៉ាក់​ប៉ា​​គ្រប់​រូប​គួរតែ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​វា​អាច​​ឲ្យ​​ខ្សោយ​បញ្ញាស្មារតី​បាន ប្រសិនបើ​ធ្លាក់​ដល់​ដំណាក់​កាលខ្លាំង ។ ដូចនេះ​យើង​គួរតែ​មក​ដឹង​ពី​វិធី​ព្យាបាល ការ​ថែទាំ​កូន​ឲ្យ​បាន​ល្អ និងមូលហេតុ​នៃ​ការ​កើត​លឿង​។ លោក​គ្រូពេទ្យ ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា កើត​លឿង​នេះមិន​ជា​ធ្ងន់ធ្ងរ​ទេ តែ​បើ​មិន​មើល​ឲ្យ​បាន​ដិតដល់អាច​វិវត្តជា​ជំងឺ​ធ្ងន់ធ្ងរ ​ពិបាក​ក្នុង​ការ​​ព្យាបាល។ តើ​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​កើត​លឿង? ចំពោះ​ក្មេង​ដែល​កើត​មិន​គ្រប់​ខែ​ស្ទើរតែ ១០០ % នឹង​កើតលឿង​នេះ តែ​បើ​កូន​គ្រប់​ខែ​មាន​តែ​ជាង ៦៦ % ប៉ុណ្ណោះ។ ការ​ចេញ​លឿង​របស់​ទារក​ ជាធម្មតា​នៅ​ចន្លោះ​ពី​អាយុ ២-១០ថ្ងៃ ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ ដូចជា ក្ដៅ ឬ​ត្រជាក់​ខ្លួន ថយ​បៅ កន្ត្រាក់​ដៃជើង​អ្វី​នោះ​ទេ។ ផ្ទុយ​មក​វិញ​ទារក​អាច​បៅ​បាន​ជា​ធម្មតា និង​ឡើង​ទម្ងន់​ថែម​ទៀត​ផង។   ជាតិលឿង នេះកើត​ឡើង​ដោយសារ​ការ​ចាល់​ពពួក​បីលីរុយប៊ីន​ក្នុង​គ្រាប់​ឈាម និង​នៅ​ក្នុង​សរសៃឈាម​ ហើយ​ក៏​ជ្រាប​ចូល​ក្រោម​ស្បែក​ទារក​ដែល​មិន​អាច​បញ្ចេញ​ទាន់​តាម​ថ្លើម​ទៅ​កាន់​លាមក​វិញ។ មូលហេតុ​បណ្ដាល​មកពី​ ឈាម​ក្រហម​ទារក​ដែល​ត្រូវ​ជម្រុះ​ចោល​មាន​ចំនួន​ច្រើន និង​មុខងារ​ថ្លើម​មិន​ទាន់​ដំណើរ​ការ​ល្អ រួម​ផ្សំ​នឹង​ពោះវៀន​​​មិនទាន់​មានពពួកបាក់តេរីល្អនៅ​លើ​ពោះវៀន​ ដែល​ជំរុញ​ឲ្យ​ស្រូប​ជាតិ​លឿង​ទៅ​វិញ​ច្រើន។ នៅ​ពេល​ដល់​កម្រិត​ធ្ងន់ធ្ងរ​ជាតិ​លឿង​នេះ​មិន​ត្រឹមតែមានលើស្បែក​​ប៉ុណ្ណោះ​ទេ គឺ​​​ទាំង​ភ្នែក ឬ​ខ្លួន​ទាំង​មូល​​ខ្លាំង​តែ​ម្ដង។ សម្រាប់​ដំណោះស្រាយ​ពេល​កូនកើត​មាន​ជំងឺ​លឿង គឺ​យើង​ត្រូវ​យក​កូន​ទៅ​ហាល​ថ្ងៃ​ ព្រោះ​ពន្លឺ​ថ្ងៃ​មាន​កាំរស្មី​អ៊ុលត្រាវីយូឡេ (UV) ជួយ​ឲ្យ​ប៊ីលីរុយប៊ីន​ទាំងនោះ​អាច​ចេញ​តាម​ទឹក​នោម​បាន និង​កាត់បន្ថយ​ជាតិ​លឿង​របស់​ទារក។ ប្រសិនបើ​ការ​ចេញ​លឿង​មុន ២៤ ម៉ោង និង​លើស​ពី ១០ ថ្ងៃ​ទៅ រួម​ទាំង​រោគសញ្ញា​ដទៃ​ទៀត […]


រោគសញ្ញាទូទៅ

ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក-ក្អួត

ក្នុង​សប្តាហ៍​នេះ​ដោយ​កម្ពុជា​នៅ​តែ​បន្ត​ទទួល​ឥទ្ធិពល​ពី​បាតុភូត អ៊ែល នីណូ (El Nino) ធ្វើ​ឲ្យ​កម្តៅ​នឹង​ហក់​ឡើង ៤០-៤១ អង្សារសេ។ អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​តូច​ងាយ​ឆ្លងពពួក​មេរោគ ឬ​បាត់តេរី ដែល​ធ្វើ​ឲ្យ​រាករូស ក្អួត ខ្វះជាតិ​ទឹក​ធ្ងន់ធ្ងរ ម៉ាក់ប៉ាអាច​ធ្វើ​តាម​ការ​ណែនាំ​ងាយៗ​ខាង​ក្រោមនេះ៖ ១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ក្តៅ​ខ្លាំង មិន​ថា​ក្មេង ឬ​ចាស់​ទេ ងាយ​នឹង​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ឲ្យ​កូន​តូច​ញ៉ាំទឹក​ឆ្អិន​ឲ្យ​បានច្រើន មិន​ចាំ​ទាល់​តែ​កូន​ទារ​ញ៉ាំ​នោះ​ទេ។ ២- កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង ក្មេង​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូលចិត្ត​ណាស់​ទឹកក្រូច-ទឹក​ផ្លែឈើ​កំប៉ុង​ផ្អែមៗ ប៉ុន្តែ​វា​មិន​ល្អ​ចំពោះ​ពោះវៀន​ក្មេងនោះ​ទេ ភេសជ្ជៈ​កំប៉ុង​សម្បូរ​ជាតិស្ករ-ហ្គាស អាច​រាករូស​លឿន​ណាស់។ យក​ល្អ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ផ្លែឈើ​ជំនួស​វិញ ដូចជា ក្រូច ស្វាយ ឪឡឹក ប៉ោម ជាដើម។ ៣- កុំឲ្យកូនញ៉ាំរបស់ត្រជាក់ខ្លាំង មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង យើង​បែរ​ជាឲ្យ​កូន​ញ៉ាំ​របស់​ត្រជាក់​ខ្លាំង ដូចជា​ទឹកកក​ឈូស ការ៉េម ច្បាស់​ជា កូន​តូច​ឈឺក ឈឺពោះ រាកផង​ក៏មាន។ អត្ថបទពាក់ព័ន្ធ៖ មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ៤- កុំឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ផ្តេសផ្តាស ផ្លែ​ឈើ​មួយ​ចំនួន​មាន​ជាតិគីមី ដូច្នេះ​ហើយ​មុន​ឲ្យ​កូន​ញ៉ាំយើង​ត្រូវពិនិត្យ  ចិត​សំបក​ចេញ ឬ​លាង​សម្អាត​ឲ្យ​បាន​ស្អាត ដើម្បី​បង្ការ​ការ​ពុល។ ៥- លាងដៃ​កូន​ឲ្យ​ស្អាត ដៃ​មិន​ស្អាត​យក​ទៅ​កាន់​នំ​ចំណី​ញ៉ាំ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​អូន​តូច​រាក ឬក្អួត ដូច្នេះ​យើង​ត្រូវ​លាង​សម្អាត​ដៃកូន​ជានិច្ច​មុន​នឹង​ឲ្យ​កាន់​នំចំណី។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច ក្នុង​ករណី​មាន​សំណួរ […]


ជំងឺផ្លូវដង្ហើម

វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ ហៀរ​សម្បោរ

រឿង​ថែ​ទាំ​កូន ច្បាស់​ជា​មិន​ងាយ​ស្រួល​ទេ ពិសេស​កូនតូច​ៗមិន​ទាន់​គ្រប់​ ៣ ​ឆ្នាំ ពេល​ឈឺ​ម្តង​ៗ។ អូនៗ​តូចៗឧស្សាហ៍​ឈឺ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​នៅ​ខ្សោយ ងាយ​ឆ្លង​ជំងឺ​ណាស់ ពិសេស​រឿង​ផ្តាសាយ តឹងច្រមុះ​នេះ​ឯង អ៊ី​ចឹងហើយ ប៉ាម៉ាក់​ត្រូវ​ដឹង​វិធី​ជួយ​អូនៗ​ពេល​តឹង​ច្រមុះ ព្រោះ​ថា​បើ​មិន​ព្យាបាល​ឲ្យ​បាន​លឿនទេ អាច​វិវត្ត​ទៅ​ជាធ្ងន់បាន។ ១- មូល​ហេតុ​ធ្វើ​ឲ្យ​តឹង​ច្រមុះ អាការៈ​តឹង​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​សរសៃ​ឈាម និងសន្ទះ​ក្នុង​រន្ធ​ច្រមុះ​កូន​ពោរពេញ​ដោយ​សម្បោរ ​អាច​ធ្វើឲ្យអូនៗ​ពិបាក​គេង និងមាន​បញ្ហារលាក​ច្រមុះ ហើយ​ខ្លះក៏​អាច​មាន​បញ្ហា​ពិបាក​ញ៉ាំ​ ​ពេល​មាន​កក​ស្ទះ​សម្បោរ។ ២- ធ្វើ​ម៉េច​ដឹងថា​អូនៗ​តឹង​ច្រមុះ ដោយសារ​​ឆ្លង​បាក់តេរី ​ឬអត់? បើ​កូន​ហៀរ​សម្បោរ យើង​​គួរ​តែ​ពិនិត្យ​មើល​លក្ខណៈ​សម្បោរជាមុន ព្រោះ​បើ​ឆ្លង​មេរោគ​ សម្បោរនឹង​មាន​សភាព​ស​ថ្លា និង​រាវៗ នៅ​ពេល​ដំបូង បន្ទាប់​មក​នឹងប្រែ​​ទៅ​ជា​ស បៃតង ឬលឿង​ ពីរ​បី​ថ្ងៃ​មុននឹង​ត្រលប់​​ទៅ​ជា​ថ្លា​ម្តង​ទៀត។ ៣- មូលហេតុ​ស្ទះ​រន្ធ​ច្រមុះ ពេល​ខ្លះ ​ការ​ស្ទះ​រន្ធ​ច្រមុះអាច​បណ្តាល​មក​ពី​អាលែកហ្សី ឬ​ប្រហែល​ជា​មាន​សាច់​ហើម​នៅ​ខាង​ក្នុង​ច្រមុះអូនៗ។ ទាំង​នេះ​ទាមទារ​​ធ្វើ​ការ​ព្យាបាល​ដោយ​ថ្នាំ​ពេទ្យ ហើយក្រៅ​ពី​សម្បោរ ​​កុំ​ព្យាយាម​ខ្វេះ​អ្វី​ផ្សេង​ចេញ​ពី​ច្រមុះ​អូនៗ​ឲ្យ​សោះ។ អត្ថបទ​ពាក់ព័ន្ធ​៖ បើក្មេង​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច ទើបល្អ? ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ ៤- វិធី​ព្យាបាលអា​ការៈ​តឹង​ច្រមុះលើ​កូន វិធី​តែ​មួយ​​មានសុវត្ថិភាព និង​​ប្រសិទ្ធ​ភាព​បំផុត ​ព្យាបាលអា​ការៈ​តឹង​ច្រមុះ​លើ​កូន​តូចៗ ​គឺ​ប្រើ​​ទឹក​សេរ៉ូម​ប្រៃ ឬទឹក​បន្តក់​ច្រមុះ។ បើ​យើង​​ជ្រើសរើស​យក​ទឹក​បន្តក់​ច្រមុះ​ សូម​បន្តក់​បួន​ប្រាំ​តំណក់​ម្ខាង​ ដើម្បីឲ្យ​​សម្បោរ​នៅ​ខាង​ក្នុងរលាយ ជួយ​ឲ្យ​​ធូរ​ច្រមុះ បន្ទាប់​មក សូម​ប្រញាប់​យក​ប្រដាប់​បូម​ច្រមុះ​ បឺត​យក​ទឹក​នោះ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​ៗមើល​អេក្រង់​​ទូរសព្ទ​លើស​ ២​ម៉ោង ប្រយ័ត្ន​មាន​បញ្ហា​ធំ

ក្មេង​តូច​ៗ​​​ ចំណាយ​​ពេល​​​រាប់​ម៉ោង​​សម្លឹង​មើល​​អេក្រង់​​ទូរសព្ទ​ កុំ​ព្យូទ័រ​ ថេប្លេត​ និង​ទូរទស្សន៍​​រាល់​ថ្ងៃ នឹង​​អាច​មាន​អាកប្បកិរិយា​​​មិន​​ល្អ​​នៅ​ពេល​​​ពួក​គេ​​​​មាន​អាយុ​​៥​ឆ្នាំ​។ នេះ​​បើ​​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​អះ​អាង​ សាកលវិទ្យាល័យ​ Alberta ប្រទេស​កាណាដា។ ​​​​​ក្រុម​អ្នក​​វិទ្យាសាស្រ្ត​​​មក​ពី​សាកលវិទ្យាល័យ​ Alberta​ បាន​សិក្សា​​តាម​ដាន​លើ​​ក្មេង​ៗ​​​ជាង ​២​ ពាន់​គ្រួសារ​ ដោយរក​ឃើញ​ថា ពួក​គេ​មាន​​​អាកប្បកិរិយា​មិន​សមរម្យ​​ ពិសេស​ក្មេង​ៗ​ដែល​វក់​នឹង​ទូរស័ព្ទ។ អ្នក​វិទ្យាសាស្រ្ត​បាន​​ហៅ​ករណីនេះ ជា​បញ្ហា​​ខ្សោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់ ឬ (ADHD) ពិសេស​ក្មេង​ៗ​​ ​ចំណាយ​​ពេល​លើស ២ម៉ោង​​ ជាមួយ​អេក្រង់​ទូរសព្ទ​​​ គឺ​មាន​បញ្ហា​​ធ្វេស​ប្រហែស​ មិន​យក​ចិត្ត​ទុក​ដាក់​ របស់​ប៉ាម៉ាក់។ “ពួក​យើង​រក​ឃើញ​ថា ការ​ចំណាយ​ពេល​លើ​អេក្រង់​​ ពិត​ជា​មាន​ឥទ្ធិពល​​អវិជ្ជមាន​​​គួរ​ឲ្យកត់​សម្គាល់ ជា​ពិសេស​នេះ​ពេល​ពួក​គេ​ឈាន​ដល់​អាយុ​ ៥​ឆ្នាំ​”។ នេះ​បើ​តាម​សម្តី​លោក​វេជ្ជបណ្ឌិត​ Piush Mandhane ជា​អ្នក​ចូល​រួម​​ការ​ស្រាវជ្រាវ​ខាង​លើ​។ ការ​ស្រាវជ្រាវ ​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្មេង​ៗ​ចំណាយ​ពេល​ច្រើន​ជា​មួយ​អេក្រង់​ទូរសព្ទ​​ នឹង​​ប៉ះ​ពាល់​ដល់​ដំណេក​ ដែល​ដូច​ទៅ​នឹង​ការ​ស្រាវជ្រាវ​មុន​ៗ​ ធ្លាប់​បង្ហាញ​ថា ក្មេង​ៗ​មើល​ទូរសព្ទ​ច្រើន​ រំខាន​ដល់​ការ​គេង​របស់​ពួក​គេ ថែម​ទាំង​​ប៉ះ​ពាល់​ដល់​ការ​វិវត្ត​ខួរ​ក្បាល​ និង​ធ្វើ​ឲ្យ​ខូច​ភ្នែក​ទៀត​ផង​។ ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​​នៅ​ឆ្នាំ ​២០១៨ ដោយ​វិទ្យាស្ថាន​​ស្រាវជ្រាវ​ Ottawa ប្រទេស​កាណាដា ​ក៏​បាន​រក​ឃើញ​ថា ក្មេង​ៗ​អាយុ​ពី​​ ៨-​១​១​ ឆ្នាំ​​​មាន​​បញ្ហា​ខ្សោយ​​ខួរ​ក្បាល​ ៥%​ បើ​ប្រៀប​ទៅ​នឹង​​​​ក្មេងៗ​​អាយុ​ស្របាល​គ្នា ដែល​មិន​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​អាក្រង់អេឡិចត្រូនិក​ទាំងនោះ។ អត្ថបទ​ពាក់ព័ន្ធ៖  ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ