ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

រោគសញ្ញាទូទៅ

ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក-ក្អួត

ក្នុង​សប្តាហ៍​នេះ​ដោយ​កម្ពុជា​នៅ​តែ​បន្ត​ទទួល​ឥទ្ធិពល​ពី​បាតុភូត អ៊ែល នីណូ (El Nino) ធ្វើ​ឲ្យ​កម្តៅ​នឹង​ហក់​ឡើង ៤០-៤១ អង្សារសេ។ អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​តូច​ងាយ​ឆ្លងពពួក​មេរោគ ឬ​បាត់តេរី ដែល​ធ្វើ​ឲ្យ​រាករូស ក្អួត ខ្វះជាតិ​ទឹក​ធ្ងន់ធ្ងរ ម៉ាក់ប៉ាអាច​ធ្វើ​តាម​ការ​ណែនាំ​ងាយៗ​ខាង​ក្រោមនេះ៖ ១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ក្តៅ​ខ្លាំង មិន​ថា​ក្មេង ឬ​ចាស់​ទេ ងាយ​នឹង​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ឲ្យ​កូន​តូច​ញ៉ាំទឹក​ឆ្អិន​ឲ្យ​បានច្រើន មិន​ចាំ​ទាល់​តែ​កូន​ទារ​ញ៉ាំ​នោះ​ទេ។ ២- កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង ក្មេង​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូលចិត្ត​ណាស់​ទឹកក្រូច-ទឹក​ផ្លែឈើ​កំប៉ុង​ផ្អែមៗ ប៉ុន្តែ​វា​មិន​ល្អ​ចំពោះ​ពោះវៀន​ក្មេងនោះ​ទេ ភេសជ្ជៈ​កំប៉ុង​សម្បូរ​ជាតិស្ករ-ហ្គាស អាច​រាករូស​លឿន​ណាស់។ យក​ល្អ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ផ្លែឈើ​ជំនួស​វិញ ដូចជា ក្រូច ស្វាយ ឪឡឹក ប៉ោម ជាដើម។ ៣- កុំឲ្យកូនញ៉ាំរបស់ត្រជាក់ខ្លាំង មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង យើង​បែរ​ជាឲ្យ​កូន​ញ៉ាំ​របស់​ត្រជាក់​ខ្លាំង ដូចជា​ទឹកកក​ឈូស ការ៉េម ច្បាស់​ជា កូន​តូច​ឈឺក ឈឺពោះ រាកផង​ក៏មាន។ អត្ថបទពាក់ព័ន្ធ៖ មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ៤- កុំឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ផ្តេសផ្តាស ផ្លែ​ឈើ​មួយ​ចំនួន​មាន​ជាតិគីមី ដូច្នេះ​ហើយ​មុន​ឲ្យ​កូន​ញ៉ាំយើង​ត្រូវពិនិត្យ  ចិត​សំបក​ចេញ ឬ​លាង​សម្អាត​ឲ្យ​បាន​ស្អាត ដើម្បី​បង្ការ​ការ​ពុល។ ៥- លាងដៃ​កូន​ឲ្យ​ស្អាត ដៃ​មិន​ស្អាត​យក​ទៅ​កាន់​នំ​ចំណី​ញ៉ាំ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​អូន​តូច​រាក ឬក្អួត ដូច្នេះ​យើង​ត្រូវ​លាង​សម្អាត​ដៃកូន​ជានិច្ច​មុន​នឹង​ឲ្យ​កាន់​នំចំណី។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច ក្នុង​ករណី​មាន​សំណួរ […]


ជំងឺផ្លូវដង្ហើម

វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ ហៀរ​សម្បោរ

រឿង​ថែ​ទាំ​កូន ច្បាស់​ជា​មិន​ងាយ​ស្រួល​ទេ ពិសេស​កូនតូច​ៗមិន​ទាន់​គ្រប់​ ៣ ​ឆ្នាំ ពេល​ឈឺ​ម្តង​ៗ។ អូនៗ​តូចៗឧស្សាហ៍​ឈឺ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​នៅ​ខ្សោយ ងាយ​ឆ្លង​ជំងឺ​ណាស់ ពិសេស​រឿង​ផ្តាសាយ តឹងច្រមុះ​នេះ​ឯង អ៊ី​ចឹងហើយ ប៉ាម៉ាក់​ត្រូវ​ដឹង​វិធី​ជួយ​អូនៗ​ពេល​តឹង​ច្រមុះ ព្រោះ​ថា​បើ​មិន​ព្យាបាល​ឲ្យ​បាន​លឿនទេ អាច​វិវត្ត​ទៅ​ជាធ្ងន់បាន។ ១- មូល​ហេតុ​ធ្វើ​ឲ្យ​តឹង​ច្រមុះ អាការៈ​តឹង​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​សរសៃ​ឈាម និងសន្ទះ​ក្នុង​រន្ធ​ច្រមុះ​កូន​ពោរពេញ​ដោយ​សម្បោរ ​អាច​ធ្វើឲ្យអូនៗ​ពិបាក​គេង និងមាន​បញ្ហារលាក​ច្រមុះ ហើយ​ខ្លះក៏​អាច​មាន​បញ្ហា​ពិបាក​ញ៉ាំ​ ​ពេល​មាន​កក​ស្ទះ​សម្បោរ។ ២- ធ្វើ​ម៉េច​ដឹងថា​អូនៗ​តឹង​ច្រមុះ ដោយសារ​​ឆ្លង​បាក់តេរី ​ឬអត់? បើ​កូន​ហៀរ​សម្បោរ យើង​​គួរ​តែ​ពិនិត្យ​មើល​លក្ខណៈ​សម្បោរជាមុន ព្រោះ​បើ​ឆ្លង​មេរោគ​ សម្បោរនឹង​មាន​សភាព​ស​ថ្លា និង​រាវៗ នៅ​ពេល​ដំបូង បន្ទាប់​មក​នឹងប្រែ​​ទៅ​ជា​ស បៃតង ឬលឿង​ ពីរ​បី​ថ្ងៃ​មុននឹង​ត្រលប់​​ទៅ​ជា​ថ្លា​ម្តង​ទៀត។ ៣- មូលហេតុ​ស្ទះ​រន្ធ​ច្រមុះ ពេល​ខ្លះ ​ការ​ស្ទះ​រន្ធ​ច្រមុះអាច​បណ្តាល​មក​ពី​អាលែកហ្សី ឬ​ប្រហែល​ជា​មាន​សាច់​ហើម​នៅ​ខាង​ក្នុង​ច្រមុះអូនៗ។ ទាំង​នេះ​ទាមទារ​​ធ្វើ​ការ​ព្យាបាល​ដោយ​ថ្នាំ​ពេទ្យ ហើយក្រៅ​ពី​សម្បោរ ​​កុំ​ព្យាយាម​ខ្វេះ​អ្វី​ផ្សេង​ចេញ​ពី​ច្រមុះ​អូនៗ​ឲ្យ​សោះ។ អត្ថបទ​ពាក់ព័ន្ធ​៖ បើក្មេង​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច ទើបល្អ? ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ ៤- វិធី​ព្យាបាលអា​ការៈ​តឹង​ច្រមុះលើ​កូន វិធី​តែ​មួយ​​មានសុវត្ថិភាព និង​​ប្រសិទ្ធ​ភាព​បំផុត ​ព្យាបាលអា​ការៈ​តឹង​ច្រមុះ​លើ​កូន​តូចៗ ​គឺ​ប្រើ​​ទឹក​សេរ៉ូម​ប្រៃ ឬទឹក​បន្តក់​ច្រមុះ។ បើ​យើង​​ជ្រើសរើស​យក​ទឹក​បន្តក់​ច្រមុះ​ សូម​បន្តក់​បួន​ប្រាំ​តំណក់​ម្ខាង​ ដើម្បីឲ្យ​​សម្បោរ​នៅ​ខាង​ក្នុងរលាយ ជួយ​ឲ្យ​​ធូរ​ច្រមុះ បន្ទាប់​មក សូម​ប្រញាប់​យក​ប្រដាប់​បូម​ច្រមុះ​ បឺត​យក​ទឹក​នោះ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​ៗមើល​អេក្រង់​​ទូរសព្ទ​លើស​ ២​ម៉ោង ប្រយ័ត្ន​មាន​បញ្ហា​ធំ

ក្មេង​តូច​ៗ​​​ ចំណាយ​​ពេល​​​រាប់​ម៉ោង​​សម្លឹង​មើល​​អេក្រង់​​ទូរសព្ទ​ កុំ​ព្យូទ័រ​ ថេប្លេត​ និង​ទូរទស្សន៍​​រាល់​ថ្ងៃ នឹង​​អាច​មាន​អាកប្បកិរិយា​​​មិន​​ល្អ​​នៅ​ពេល​​​ពួក​គេ​​​​មាន​អាយុ​​៥​ឆ្នាំ​។ នេះ​​បើ​​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​អះ​អាង​ សាកលវិទ្យាល័យ​ Alberta ប្រទេស​កាណាដា។ ​​​​​ក្រុម​អ្នក​​វិទ្យាសាស្រ្ត​​​មក​ពី​សាកលវិទ្យាល័យ​ Alberta​ បាន​សិក្សា​​តាម​ដាន​លើ​​ក្មេង​ៗ​​​ជាង ​២​ ពាន់​គ្រួសារ​ ដោយរក​ឃើញ​ថា ពួក​គេ​មាន​​​អាកប្បកិរិយា​មិន​សមរម្យ​​ ពិសេស​ក្មេង​ៗ​ដែល​វក់​នឹង​ទូរស័ព្ទ។ អ្នក​វិទ្យាសាស្រ្ត​បាន​​ហៅ​ករណីនេះ ជា​បញ្ហា​​ខ្សោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់ ឬ (ADHD) ពិសេស​ក្មេង​ៗ​​ ​ចំណាយ​​ពេល​លើស ២ម៉ោង​​ ជាមួយ​អេក្រង់​ទូរសព្ទ​​​ គឺ​មាន​បញ្ហា​​ធ្វេស​ប្រហែស​ មិន​យក​ចិត្ត​ទុក​ដាក់​ របស់​ប៉ាម៉ាក់។ “ពួក​យើង​រក​ឃើញ​ថា ការ​ចំណាយ​ពេល​លើ​អេក្រង់​​ ពិត​ជា​មាន​ឥទ្ធិពល​​អវិជ្ជមាន​​​គួរ​ឲ្យកត់​សម្គាល់ ជា​ពិសេស​នេះ​ពេល​ពួក​គេ​ឈាន​ដល់​អាយុ​ ៥​ឆ្នាំ​”។ នេះ​បើ​តាម​សម្តី​លោក​វេជ្ជបណ្ឌិត​ Piush Mandhane ជា​អ្នក​ចូល​រួម​​ការ​ស្រាវជ្រាវ​ខាង​លើ​។ ការ​ស្រាវជ្រាវ ​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្មេង​ៗ​ចំណាយ​ពេល​ច្រើន​ជា​មួយ​អេក្រង់​ទូរសព្ទ​​ នឹង​​ប៉ះ​ពាល់​ដល់​ដំណេក​ ដែល​ដូច​ទៅ​នឹង​ការ​ស្រាវជ្រាវ​មុន​ៗ​ ធ្លាប់​បង្ហាញ​ថា ក្មេង​ៗ​មើល​ទូរសព្ទ​ច្រើន​ រំខាន​ដល់​ការ​គេង​របស់​ពួក​គេ ថែម​ទាំង​​ប៉ះ​ពាល់​ដល់​ការ​វិវត្ត​ខួរ​ក្បាល​ និង​ធ្វើ​ឲ្យ​ខូច​ភ្នែក​ទៀត​ផង​។ ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​​នៅ​ឆ្នាំ ​២០១៨ ដោយ​វិទ្យាស្ថាន​​ស្រាវជ្រាវ​ Ottawa ប្រទេស​កាណាដា ​ក៏​បាន​រក​ឃើញ​ថា ក្មេង​ៗ​អាយុ​ពី​​ ៨-​១​១​ ឆ្នាំ​​​មាន​​បញ្ហា​ខ្សោយ​​ខួរ​ក្បាល​ ៥%​ បើ​ប្រៀប​ទៅ​នឹង​​​​ក្មេងៗ​​អាយុ​ស្របាល​គ្នា ដែល​មិន​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​អាក្រង់អេឡិចត្រូនិក​ទាំងនោះ។ អត្ថបទ​ពាក់ព័ន្ធ៖  ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ […]


បញ្ហាការលូតលាស់

បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

ចំពោះ​ម៉ាក់​ប៉ា​ដែល​មានកូនកើត​អូទីស្សឹម ពិតជា​មាន​ការ​ព្រួយបារម្ភ និង​ចង់​ដឹង​ពី​មន្ទីរពេទ្យ​ព្យាបាល ក៏​ដូចជា​កន្លែង​ផ្ដល់​ប្រឹក្សា​ខ្លះ​ៗ ដើម្បី​ឲ្យ​យើង​ជា​អាណាព្យាបាល​កាន់តែ​ច្បាស់​ពី​បញ្ហា​នេះ​ថែម​ទៀត។   បើ​តាម​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រទេស​កម្ពុជា​មាន​មន្ទីរពេទ្យ​តិច​ណាស់​ដែល​ទទួល​ព្យាបាល និង​ផ្ដល់​ការ​ប្រឹក្សា​ដល់​ម៉ាក់​ប៉ា​បាន។ ដោយ​ក្នុង​នោះ​លោក​បន្ត​ថា​ មានមន្ទីរពេទ្យ​តែ ២ ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា ​ទី​១ គឺ​មន្ទីរពេទ្យ​ជ័យជម្នះ​ក្រុង​តាខ្មៅ មាន​ទទួល​ព្យាបាល​ជំងឺ​នេះយូរ​ឆ្នាំ​មក​ហើយ ដោយ​មាន​ក្រុម​គ្រូពេទ្យ​ឯកទេស​តែម្ដង និង​ទី​២ មន្ទីរពេទ្យ​កុមារ​ជាតិ ទើប​តែ​រៀបចំ​ក្រុម​គ្រូពេទ្យ​ទទួល​ក្មេងកើត​អូទីស្សឹម ក្នុង​ឆ្នាំ​ ២០១៩ នេះ។ ក្រៅ​ពី​មន្ទីរពេទ្យ​ទាំង ២ ​ដែល​ទទួល​ព្យាបាល នៅ​តាម​សាលា​ឯកជន​មួយ​ចំនួន​ក៏មាន​​ទទួល​មើល​ថែ​ក្មេង​កើតអូទីស្សឹម​នេះ​ដែរ គ្រាន់តែ​ការ​ចំណាយ​ថ្លៃ​ជាង​ការ​មើល​ថែ​ក្មេង​ធម្មតា ព្រោះ​ត្រូវ​មើល​ថែ​ជាពិសេស និង​ទ្វេដង ដោយសារតែ​ក្មេង​មាន​បញ្ហា​នេះ ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ​មិន​ចង់​នៅ​ក្បែរ​នរណា​នោះ​ទេ​។ អត្ថបទ​ពាក់ព័ន្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ទារកលូតលាស់ឆ្នាំដំបូង

ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ

កូន​ក្មេង​ទើប​កើត ស្បែកក៏នៅខ្ចី ស្តើង ឆ្អឹងក៏ខ្ចី ឯ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​ខ្សោយ តម្រូវ​ឲ្យ​ម៉ាក់ប៉ា​យក​ចិត្តទុក​ដាក់​ថែទាំ​ឲ្យ​បាន​ដិត​ដល់ នោះ​ទើប​លូតលាស់​បាន​ល្អ មិនសូវ​មាន​បញ្ហា​សុខភាព។ ខាង​ក្រោម​នេះ​រឿង​មួយ​ចំនួន ដែល​ម៉ាក់ប៉ា​មិន​ត្រូវធ្វើដាក់កូនតូចនោះទេ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព និង​រាងកាយ។ ១- ហាម​ឲ្យ​កូនគេង​ផ្ងារ បន្ទាប់​ពី​កើត​ភ្លាម គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ដាក់​កូន​គេង​ផ្អៀង​ទៅ​ឆ្វេង ឬ​ខាងស្តាំ មិន​ឲ្យ​អូន​តូច គេង​ផ្ងារ​នោះ​ទេ។ ការ​ឲ្យ​កូន​គេង​ផ្អៀង ដើម្បី​ទម្លាក់​ទឹកព្រៃ​ដែល​នៅ​សេសសល់​តាម​ច្រមុះ ឬ​មាត់​ឲ្យ​អស់ មិន​ឲ្យ​ឈ្លក់ និងចូល សួត។ ២- ហាម​ឲ្យ​កូន​ញ៉ាំ​ទឹក កូន​កើត​មក​ភ្លាម រហូត​ដល់​អាយុ ៦ខែ យើង​មិន​ត្រូវ​ឲ្យ​កូនញ៉ាំទឹក​នោះ​ទេ។ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​តែ ​ទឹកដោះ​មួយ​មុខ​គត់ គ្រប់គ្រាន់​ហើយ ព្រោះ​ទឹកដោះ​ម៉ាក់ៗ​សម្បូរ​ជាតិ​ទឹក។ អត្ថបទពាក់ព័ន្ធ៖ ស្រាយ​ចម្ងល់​រឿង​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក ៣- ហាម​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន ម៉ាក់ៗ​ដែល​កើត​កូន​តាម​ធម្មជាតិ អាអូន​មាន​បញ្ហា​ភ្នែក​ច្រើន​ជាង​សម្រាល​ដោយ​វះកាត់ តែ​ទោះ​យ៉ាង​ណា យើង​មិន​ត្រូវ​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន​នោះ​ទេ ព្រោះ​រឹតតែ​ធ្វើ​ឲ្យ​ភ្នែក​ស្អិត ហើម និង​រលាក​ភ្នែក។ ភ្នែក​កូន​តូច​ឈឺ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បន្តក់​សេរ៉ូម​ប្រៃ។ អត្ថបទពាក់ព័ន្ធ៖ ភ្នែក​​​​ប៊េបី​​ងាយ​​មាន​បញ្ហា​​ណាស់ ម៉ាក់​ៗ​​​​ត្រូវ​​ប្រយ័ត្ន ​ចៀស​បញ្ហា​​ទាំងនេះ ៤- ហាមរោយម្សៅលើផ្ចិតកូន ក្រោយ​ចេញ​ពីពេទ្យ ម៉ាក់ប៉ា​ត្រូវ​ថែទាំ​ផ្ចិត​កូន​ឲ្យ​បាន​ល្អ ដើម្បី​បង្ការ​ការ​ឆ្លងរោគ ដោយ​ធ្វើ​អនាម័យ និង​លាង​សម្អាត​ផ្ចិត​កូន​ជាមួយ​អាល់កុល និង​ថ្នាំ​មេតាឌីន មិន​ត្រូវ​យក​ដីដំបូក សំបុក​ពីពាង-ឆ្កែញ៉ាំង ផេះ ម្សៅហុយ​មក​បិទ ឬ​រោយ​ពី​លើ​ផ្ចិត​នោះ​ទេ។ […]


ការបំបៅដោះ

តិចនិក​បំបៅ​ដោះកូន ​សម្រាប់​ស្រីៗមាន​កូនភ្លោះ

រឿង​បំបៅ​ដោះ​អូនៗ​មិន​មែន​ងាយៗ​ឯណា ពិសេស​សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង ព្រោះ​មាន​អ្វី​ច្រើន​យើង​ត្រូវ​ដឹង ទាំង​ជំនាញ និង​បច្ចេកទេស​បំបៅ​ទើប​អាច​ទៅ​រួច។ ត្រឹម​អូនៗ​ម្នាក់​ពិបាក​ទៅ​ហើយ ចុះ​ទម្រាំ​ភ្លោះ​ទៀត មិន​ដឹង​ពិបាក​ប៉ុណ្ណា​ទេ ត្រូវ​អត់? ឈប់​ខ្វាយ​ខ្វល់​ទៀត ពិសេស​គ្នា​យើង​ទើបសម្រាល ឬ​ត្រៀម​សម្រាល​បេប៊ី​ភ្លោះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​បច្ចេកទេស​ខ្លះៗ អាច​ជួយ​បាន។ ១- រៀប​ចំ​កាល​វិភាគ រៀប​ចំ​កាល​វិភាគ​មាន​ភាព​បត់បែន ជា​រឿង​ល្អ ដោយសារ​តែ​បេប៊ី​ម្នាក់ៗ ​អាច​ខុសៗ​គ្នា ​ម៉ោង​ពេល​បំបៅ​ដោះ​ក៏​ខុស​គ្នា​តាម​ហ្នឹង​ដែរ។ បេប៊ី​មួយ​ក្នុង​ចំណោម​បេប៊ី​ភ្លោះ អាច​ចង់​មឹម​រាល់ ៣ ម៉ោង​ម្តង ហើយ​មួយ​ទៀត​ អាច​នឹង​ចង់​មឹម ២ ម៉ោង​ម្តង។ បើ​យើង​បង្កើត​ទម្លាប់​ខ្លះ​មិន​អាច​ផ្លាស់​ប្តូរ​បាន អាច​នឹង​បង្ក​ភាព​លំបាក​ដល់​ម៉ាក់ៗ និង​បេប៊ី អំឡុង​ពេល​បេប៊ី​នៅ​តូច​ពេក ពិបាក​ទាំង​ការបំបៅ​តែ​ម្តង។ យ៉ាង​ណា​មិញ ទារក​នឹង​ទម្លាប់​ខ្លួន​បាន នៅ​សប្តាហ៍​ទី ៦ ហើយ​ការ​បំបៅ​ដោះ ក៏​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ដែរ។ ២- បំបៅ​ក្នុង​ពេល​តែ​មួយ បើ​សិន​ជា​បេប៊ី​ទាំង​ពីរឃ្លាន​ក្នុង​ពេល​តែ​មួយ អ្វី​គួរ​ធ្វើ គឺ​ប្រើ​កន្សែង​រុំ ឬ​ខ្នើយ​ដើម្បី​ជា​ជំនួយ។ ជាមួយ​គ្នា​នេះ គ្នា​យើង​អាច​ផ្លាស់​ប្តូរ​ទម្លាប់ ដូច​ជា បី​ដៃ​ពីរ បី​ដៃ​មួយ បី​ក្រោម​ក្លៀក ដេក​ផ្អៀង ដេក​ផ្ងារ ជាដើម។ កាន់​តែ​ល្អ អាច​ប្តូរ​ដោះ​បំបៅ​ចុះ​ឡើង […]


ទារកលូតលាស់ឆ្នាំដំបូង

តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ

កូន​តូច​ទើប​នឹង​កើត​តម្រូវ​ឲ្យ​ម៉ាក់ប៉ា​ថែទាំ​​ឲ្យ​បាន​ដិត​ដល់ ម៉ឹម​ទឹក​ដោះឲ្យ​បាន​គ្រប់​គ្រាន់ នោះ​ទើប​អាអូន​មាន​សុខភាព​ល្អ ឆ្លាតវាងវៃ។ ខាង​ក្រោម​នេះ​ជាតិច​និក​ចិញ្ចឹម​បេប៊ី​អាយុក្រោម ៦ ខែ ដែល​ម៉ាក់ប៉ា​ថ្មីថ្មោងត្រូវដឹង និង​កត់​ចំណាំ​ទុក។ ១- ឲ្យកូនបៅទឹកដោះដំបូង ទឹកដោះ​ដំបូង​មាន​ពណ៌​លឿង​ថ្លា ខុស​ពី​ទឹកដោះ​ធម្មតា មាន​បរិមាណ​តិចតួច ក្នុងអំឡុង ២-៣ ថ្ងៃដំបូង ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន។ ទឹកដោះ​ដំបូង​សំខាន់​ចំពោះ​បេប៊ី វាសម្បូរ​ជីវជាតិ A និង​ជា​ថ្នាំ​បង្ការ​ដំបូង​បង្អស់ដោយសារមានអង់ទីគ័រសម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រក្នុងខ្លួន​កុមារ​រឹងមាំ អាច​ជួយ​បញ្ចុះ​លាមក​ព្រៃ​បាន​លឿន ជួយ​ភ្នែក ការវិវត្ត​ក្រពះ​ពោះវៀន​ទារក​ឲ្យ​ទុំជោ អាច​កិន​រំលាយ​អាហារ​បាន មិនមាន​ប្រតិកម្ម​ជាមួយ​អ្វីផ្សេងធ្វើ​ឲ្យ​រាករូស។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- បំបៅដោះកូនយ៉ាងតិច ៦ខែ ទឹកដោះម្តាយ​មាន​ប្រយោជន៍​ច្រើន​ណាស់ ដូច្នេះ​ហើយ​ទើប​អង្គការសុខភាពពិភពលោក ណែនាំ​ឲ្យម៉ាក់ៗ​បំបៅ​ដោះកូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ កូន​ម៉ឹម​ទឹកដោះម្តាយ​​ជួយ​​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះពោះវៀន ការ​ឆ្លង​មេរោគ​ទៅ​សួត និងការប្រឈម​ជំងឺ​ផ្សេងៗ​ ឯ​សុខភាព​ក៏​មាំមួន។ ៣- កុំឲ្យកូនញ៉ាំទឹក ចាប់​ពីពេល​កើត​រហូត​ដល់​អាយុ ៦ ខែ ម៉ាក់​ៗឲ្យ​កូន​ញ៉ាំ​តែ​ទឹកដោះ​មួយ​មុខ​គត់គ្រប់គ្រាន់​ ហើយ មិន​ចាំបាច់​បន្តក់​ទឹក​បន្ថែម​នោះ​ទេ ព្រោះ​ទឹកដោះ​ម៉ាក់​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០%។ ៤- ចាក់វ៉ាក់សាំង ពេល​កើត​ភ្លាម គ្រូពេទ្យ​នឹង​ចាក់វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង។ បន្ទាប់​ត្រូវ​ចាក់​វ៉ាក់សាំង​ផ្សេងៗ​ទៀត​នៅ​ពេល​កូន​អាយុ​បាន ១ខែ​កន្លះ អាយុ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុអ្វី​បាន​ជា​បេប៊ី​ទើប​កើត​មួយ​ចំនួន មាន​ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក?

នៅ​ពេល​ឮ​ថា​មានជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក ម៉ាក់​ៗ​ប្រាកដជា​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​ចំពោះ​កូន​តូច​របស់​ខ្លួនជា​មិន​ខាន។ វា​អាច​ថា​ជា​ជំងឺ​មួយ​មិន​សូវ​ឮ​ពី​មុន​មក ទើប​ធ្វើឲ្យម៉ាក់ប៉ាមាន​បេប៊ី ហើយ​កើត​ជំងឺ​បែប​នេះ​រអា ស្លន់ស្លោ។ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា​ជំងឺ​នេះ​មាន​តាំង​ពី​កំណើត​របស់​ទារក​មក​ម្ល៉េះ។ លោក​បាន​បញ្ជាក់​ទៀត​ថា ទារក​ខ្លះ​អាច​កើត​មាន​ជំងឺ​បែប​នេះ​នៅ​ភ្នែក​មួយ​ចំហៀង ឬ​ទាំង​សងខាង ហើយ​រោគសញ្ញា​មាន​ដូចជា ទឹក​ភ្នែក​ហូរ​ស្អិត ពពៀក​អាចម៍ភ្នែក​បើក​ពុំ​រួច ឬ​ហូរ​ទឹកភ្នែក​ជាប់​រហូត។ ជំងឺ​នេះ​​បណ្ដាល​មកពី​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្នែក ហើយ​ការ​ស្ទះ​នេះ​ច្រើន​តែ​នៅ​ផ្នែក​ចុង​នៃ Valve Hasner។ វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ពន្យល់​ពី​ដំណើរ​នៃ​បញ្ហា​នេះ​ថា៖ “ជា​ធម្មតា​ភ្នែក​យើង​មាន​ក្រពេញ​បញ្ចេញ​ទឹកភ្នែក​នៅ​លើ​ត្របក​ភ្នែក ហើយ​ភ្នែក​យើង​គឺ​បើក​បិទ​ៗ ធ្វើឲ្យ​ស្ងួត ដូចនេះ​វា​ត្រូវការ​ទឹក​ដើម្បី​ផ្សើម អ៊ីចឹង​ហើយ​ទឹកភ្នែក​ត្រូវ​បង្ហូរ​មក​កន្លែង​គល់​ចិញ្ចើម និង​ច្រមុះ ហើយ​វា​ហូរ​តាម​ហ្នឹង​​ចុះ​ទៅ​ច្រមុះ។ ដូចនេះ​ពេល​ស្ទះ គឺ​វា​ស្ទះ​នៅ​កន្លែង​គល់​ភ្នែក​ជាមួយ​ច្រមុះ ដែល​បង្ក​ឲ្យ​សើម​រហូត​តែម្ដង”។ សម្រាប់​ជំងឺ​ស្ទះទឹកភ្នែក​មិន​ថា​ទារក​​ប្រុស ឬ​ស្រី​​នោះ​ទេ គឺ​អាច​កើត​ដូចគ្នា ហើយ​មាន​ក្នុង​ចំនួន​តិច​បំផុត​ប្រហែល ៥ % ប៉ុណ្ណោះ​ក្នុង​ចំណោម​ទារក​ទើប​នឹង​កើត។ ស្ទះ​រន្ធ​ទឹកភ្នែក​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​វា​មាន​អត្រា​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង ​រហូត​ដល់ ៩០% នៅ​ពេល​បេប៊ី​មាន​អាយុ ១ឆ្នាំ។   ចំពោះ​ការ​ព្យាបាល ប្រសិនបើ​ម៉ាក់​ៗ​ឧស្សាហ៍ កូន​នឹង​អាច​ជា​វិញ​ក្នុង​រយៈពេល ១ ខែ ក្រោយ​​ម៉ាស្សា ដោយ​យក​ចង្អុល​កូន​ដៃ​មក​ឈ្លី​នៅ​តាម​គល់​ភ្នែក […]


រោគសញ្ញាទូទៅ

តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត

ក្មេងៗ​ឧស្សាហ៍​ក្តៅខ្លួន​ណាស់ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង និង​ដឹង​ពី​វិធី​ជួយ​កូន​តូចៗ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង អាច​ឈាន​ដល់​ប្រកាច់​បាត់បង់​ស្មារតី។ ក្មេងកើនកម្តៅប៉ុន្មានទើបចាត់ទុកក្តៅខ្លួន? ជា​ទូទៅ​​សីតុណ្ហភាព​​ក្នុង​​ខ្លួន​ក្មេងប្រប្រួលទៅតាមអាយុ ដែលជាធម្មតានៅ​ចន្លោះពី ៣៦,៤-៣៧ អង្សារសេ អ៊ីចឹង​កាលណា​មាន​កម្តៅ​ចាប់​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថាអូន​តូច​ក្តៅ​ខ្លួន​ហើយ។ អូន​តូច​ក្តៅ​ខ្លួន​ល្មមៗ នៅ​លេង ញ៉ាំ​ធម្មតា គ្មាន​បញ្ហា​ចោទទេ គ្រាន់​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ ​វិលទៅ​សភាព​ធម្មតា​វិញ​ហើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កូន​តូច​ក្តៅ​ខ្លួនខ្លាំងធ្វើម៉េច? បើ​សិន​ជាអូនតូច​ក្តៅ​ខ្លួន​ខ្លាំងចាប់ពី ៣៨,៥ អង្សារសេ ​លើស​ពី​២ថ្ងៃ ហើយ​មិន​ញ៉ាំ លែង​សូវ​សកម្ម​ដូច​មុន ម៉ាក់ប៉ា​ត្រូវប្រញាប់​នាំកូន​ទៅ​ពេទ្យ តែភ្លាមៗ​យើង​អាច​ជួយ​បញ្ចុះ​កម្តៅ​កូន​តាម​វិធី​ខាង​ក្រោម​នេះ ដើម្បី​កុំ​​ឲ្យ​អាអូន​ក្តៅ​ខ្លួន​កាន់​តែ​ខ្លាំង ឈាន​ដល់​ប្រកាច់។ [embed-health-tool-baby-poop-tool] – មិន​ត្រូវ​ឲ្យ​កូនពាក់​ខោអាវ​ជិត និង​ក្រាស់ៗ – ឲ្យ​អូនតូច​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន – ឲ្យកូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ (មិន​ត្រូវ​​ឲ្យ​កូន​ញ៉ាំថ្នាំ​ផ្តេសផ្តាស ក្រៅ​ពី​ថ្នាំ​បញ្ចុះ​កម្តៅ) – យក​កន្សែង​ជ្រលក់​ទឹក​សើមៗ​មក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹកញាប់ ពិសេសរុំនៅតំបន់ដែលមានសរសៃឈាមធំៗ ដូចជាក្លៀក បរិវេណកជាដើម។ អត្ថបទគួរអាន៖ ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង ប្រយ័ត្នលើស​ដើម!

ស្រលាញ់កុំ តែ​កុំ​ទម្រើសកូន ពិសេស​រឿង​ឲ្យ​លេង​ទូរសព្ទ​ មុន​ចូល​គេង​! ខូច​ទាំង​ភ្នែក ខូច​ទាំង​បញ្ហា​ស្មារតី! បើកូន​ពិបាក​រឿង​ចូល​គេង ក៏​ដោយ​សារ​តែ​ទូរសព្ទ​ដែរ។ មួយ​ទៀត ទាន់​អូនៗ​នៅ​តូច ណែនាំ​ឲ្យ​ហើយ ក៏​ជា​ការ​ល្អ​ម្យ៉ាង។ ការស្រាវជ្រាវ​បង្ហាញថា ប្រើ​​ទូរសព្ទ​មុន​ពេល​ចូល​គេង អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ជា​ច្រើន ដូច​ជា គេង​មិន​លក់ បញ្ហាពេលគេង និង​ប៉ះពាល់​​សុខភាព​ទូទៅ​។ ១- ផល​ប៉ះ​ពាល់​​ការ​ប្រើ​ទូរសព្ទ ​មុនចូល​គេង អ្នកជំនាញ​បាន​​សិក្សា​លើ​បញ្ហា​នេះ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ផ្អែក​លើ​ការ​សិក្សា​មួយ​ទៅ​លើ​ក្មេង​ជំទង់​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ២០១៧ បង្ហាញ​ថា ក្នុង​ចំណោម​ក្មេង​ជំទង់ ៩០០​នាក់ អាយុ​ចន្លោះ ១២-១៥ ឆ្នាំ មាន ២០% ភ្ញាក់​ពេល​យប់​ដើម្បី​មើល​សារ ឬ​ព័ត៌លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ជា​ហេតុ​​នាំឲ្យ​មាន​អារម្មណ៍​​នឿយ​ហត់​ខ្លាំង​ជាង​ក្មេងៗ​គេង​បាន​គ្រប់​គ្រាន់ ដល់​ទៅ ៣ ដង។ ការ​សំខាន់​ គឺ​សមត្ថភាព​ទូទៅ​ចុះ​ខ្សោយ​ជាង​ក្មេង​ដទៃ​ទៅ​ទៀត។ ២- ហេតុផល​ក្មេងមិន​ឈប់​លេង​ទូរសព្ទ ​មុន​ចូល​គេង មាន​ការ​បង្ហាញ​​ជាក់​លាក់​មួយ គឺ​មនុស្ស​ជា​ច្រើន​មិន​អាច​ឃ្លាត​ចេញ​ពី​ទូរសព្ទ​ឡើយ។ ជា​ហេតុ ពួក​គេ​តែង​​យកវា​ដាក់​ជាប់​ក្បែរ​ខ្លួន សូម្បី​ពេល​ចូល​គេង​ក៏​ដោយ ព្រោះ​ក្មេងៗ​ជំទង់​គិត​ថា ពេល​ដាក់​ទូរសព្ទ​ជាប់​ខ្លួន​​ធ្វើ​ឲ្យ​អារម្មណ៍​គេ​ស្ងប់ ផ្ទុយ​ទៅ​វិញ​បើ​គ្មាន​ទូរសព្ទ​ក្បែរ​ខ្លួន នឹង​ធ្វើ​​ឲ្យ​មាន​អារម្មណ៍​នៅ​មិន​សុខ ដូច​បាត់​អ្វី​ម្យ៉ាង​ក្នុង​ខ្លួន។ ៣- យើង​ជា​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? ចង់​មិន​ចង់ ក៏​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​កូនៗ​បាន​ល្អ​ដែរ ពិសេស​ពាក់​ព័ន្ធ​សុខភាព​កូនៗ​តែ​ម្តង ហេតុនេះ​យើង​គួរ​៖ - ប្រាប់​ផល​ប៉ះពាល់​ពី​ទូរសព្ទ​ដល់កូន៖ គួរ​និយាយ​ជា​មួយ​អាអូន មីអូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ