ប៉ាម៉ាក់ច្បាស់ជាមានការព្រួយបារម្ភមិនខាន បើកូនមានចរិតព្រហើនកោងកាច មិនស្តាប់បង្គាប់។ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺយើងត្រូវស្វែងរកឫសគល់ ឬមូលហេតុច្បាស់លាស់ដែលបណ្តាលឲ្យកូនប្រព្រឹត្តទង្វើបែបនេះ។
ប៉ាម៉ាក់ច្បាស់ជាមានការព្រួយបារម្ភមិនខាន បើកូនមានចរិតព្រហើនកោងកាច មិនស្តាប់បង្គាប់។ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺយើងត្រូវស្វែងរកឫសគល់ ឬមូលហេតុច្បាស់លាស់ដែលបណ្តាលឲ្យកូនប្រព្រឹត្តទង្វើបែបនេះ។

ជាទូទៅ ចរិតកោងកោច ឬចរិតហិង្សារបស់ក្មេងចែកចេញជាពីរទម្រង់ គឺហិង្សាដោយពាក្យសំដី ដូចជាការស្រែក ជេរប្រទិច ឬស្រែកយំ។ល។ ចំណែកឯហិង្សារាងកាយ គឺជាការវាយដំ បោះចោល ឬដុតរបស់របរ ឬទាត់អ្នកណាម្នាក់ ឬវត្ថុអ្វីមួយ។
ជាក់ស្តែង មានកត្តាជាច្រើនដែលនាំឲ្យក្មេងមានអត្តចរិតហិង្សាបែបនេះ តួយ៉ាងដូចជា៖
សម្រាប់កុមារដែលមានបញ្ហាអតុល្យភាពសារធាតុគីមីក្នុងខួរក្បាល អាចបណ្តាលឲ្យពួកគេមិនអាចគ្រប់គ្រងលើអត្តចរិត និងឥរិយាបថរបស់ខ្លួនបាន ជាហេតុនាំឲ្យក្មេងព្រហើនកោចកាច និងប្រើអំពើហិង្សា។
ប្រសិនបើកូនធ្លាប់ទទួលរងនូវអំពើហិង្សាជាប្រចាំ នោះក្មេងអាចនឹងយកតម្រាប់តាមដោយការប្រព្រឹត្តនូវអំពើហិង្សាខ្លួនឯងផ្ទាល់ ហើយក៏មានហានិភ័យនៃបញ្ហាផ្លូវចិត្ត ព្រមទាំងងាយប្រឈមនឹងការប្រពឹ្រត្តបទឧក្រិដ្ឋនៅពេលដែលពួកគេធំពេញវ័យថែមទៀតផង។
នៅពេលដែលប៉ាម៉ាក់តឹងរ៉ឹងពេក ឬស្លូតបូតពេកនៅក្នុងការប្រៀនប្រដៅកូន នោះក៏អាចនាំឲ្យកូនមានចរិតហិង្សានៅវ័យជំទង់ផងដែរ។ ហេតុនេះហើយ ប៉ាម៉ាក់ត្រូវបង្រៀនកូនឲ្យចេះដោះស្រាយបញ្ហា ឬអារម្មណ៍អវិជ្ជមានដោយសុទិដ្ឋិនិយម និងប្រកបដោយទំនួលខុសត្រូវ។
ជំហានដំបូង យើងត្រូវគិតគូរពីសុវត្ថិភាពរបស់អ្នកដែលអាចនឹងរងគ្រោះដោយអំពើហិង្សាពីកុមារ ឬក្មេងជំទង់ ដោយព្យាយាមយកនូវសម្ភារៈណាដែលអាចបង្កគ្រោះថ្នាក់ចេញពីបរិវេណនោះ ឬឲ្យអ្នកដែលអាចនឹងរងគ្រោះចេញទៅកាន់កន្លែងមានសុវត្ថិភាព។ លើសពីនេះ យើងគួរទាក់ទងទៅសុំជំនួយ ប្រសិនបើចាំបាច់។

នៅពេលដែលកូនចាប់ផ្តើមផ្ទុះអំពើហិង្សា ដូចជាស្រែក គប់របស់របរ ទាត់ធាក់ យើងចាំបាច់ត្រូវនិយាយជាមួយពួកគេតាមសម្រួល ដោយមិនត្រូវស្រែកដាក់ពួកគេវិញឡើយ។ ជាមួយគ្នានេះដែរ ប៉ាម៉ាក់ក៏អាចស្វែងរកជំនួយពីអ្នកជំនាញ ដើម្បីស្វែងយល់ពីឫសគល់នៃការខឹងសម្បារ និងការប្រើអំពើហិង្សារប់សកូន ពីព្រោះជួនកាល ក្មេងអាចមានបញ្ហាផ្លូវចិត្ត ដូចជាកើតជំងឺបាក់ទឹកចិត្ត អូទីស្ស៊ឹម ឬថប់បារម្ភជាដើម។
អត្ថបទគួរអាន៖