ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​​ញ៉ាំ​ពពួក​ថ្នាំ​បញ្ចុះ​កម្តៅ​លើស​កម្រិត ទៅ​ជា​ខូច​គ្រឿង​ក្នុង

អាង​តែ​ជា​ប្រភេទ​ថ្នាំ​ដែល​យើង​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា ម៉ាក់ប៉ា​មួយ​ចំនួន​បាន​ឲ្យ​កូន​តូច​ញ៉ាំ​ថ្នាំបញ្ចុះ​កម្តៅលើស​កំណត់។ ការ​ធ្វើបែប​នេះ​ប៉ះពាល់​ដល់​សុខភាព​ក្មេង​ខ្លាំង ដែល​យូរៗ​ទៅ​អាច​ប្រឈម​នឹង​ការ​ខូច​ថ្លើម។ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ពន្យល់​ថា ប្រភេទ​ថ្នាំ​បញ្ចុះ​កម្តៅ​ក្មេងៗ​បើ​យើង​ប្រើ​បាន​ត្រឹមត្រូវ​តាម​ការ​កំណត់​ឲ្យ​ប្រើ​ដែល​មាន​លើ​ប្រអប់​ថ្នាំ ឬ​កំណត់​សម្គាល់ និង​កាល​បរិច្ឆេទ ដែល​ភ្ជាប់​ក្នុង​ប្រអប់ថ្នាំ ទៅតាម​អាយុ និងគីឡូ នោះ​មិន​ប៉ះពាល់​សុខភាព​ក្មេង​ទេ តែ​ភាគ​ច្រើន​ប្រើ​ខុស។ លោក​បន្ត “ជា​ធម្មតា​ពពួក​ថ្នាំ​ប៉ារ៉ាសេតាមុល​អី​ហ្នឹង​ពេញ​​និយម​​ណាស់ ទិញ​ទុក​សឹង​តែ​គ្រប់​ផ្ទះ ហើយ​ឲ្យ​កូន​ក្តៅ​ខ្លួន​ឪពុកម្តាយ​ដឹងតែ​ឲ្យ​កូន​ញ៉ាំ តែ​ពួកគាត់​អត់​ដឹង​ពី​ផល​ប៉ះពាល់ ឬ​អត់​ដឹង​ពី​កម្រិត​គេ​ប្រើ ជួន​កាល​កូនតូច​គេ​តម្រូវ​ឲ្យ​ញ៉ាំ​តែ​ពាក់​កណ្តាល​គ្រាប់ គាត់​ឲ្យ​ញ៉ាំ១​គ្រាប់ ឯ​ពេល​ខ្លះ​គេ​កំណត់​ឲ្យ​ញ៉ាំ ៤-៦ ម៉ោង/ម្តង គាត់​ដាក់ ២ម៉ោង/ម្តង អ៊ីចឹង​ទៅជា​​ខូច​ថ្លើម”។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ហេតុអី​​ញ៉ាំ​​ថ្នាំ​​បញ្ចុះ​​កម្តៅ​​លើស​​កម្រិត​ធ្វើ​​ឲ្យ​​ខូច​​ថ្លើម? ថ្លើម​​ជា​​​​សរីរាង្គ​ធ្វើ​​មេតាបូលីស​ នៅ​​ពេល​​​យើង​​លេប​​​​ថ្នាំ​​​ចូល​​ទៅ ​ថ្លើម​​​នឹង​​​ព្យាយាម​​​បំបែក ដែល​​​ធ្វើ​​​ឲ្យ​​កោសិកា​​ថ្លើម​​រង​ការ​​ខូច​ខាត ប៉ុន្តែ​​​រាង​កាយ​​​យើង​​​អាច​​​ជួស​ជុល​​​ការ​​​ខូច​ខាត​​​នេះ​​បាន ប្រសិន​​បើ​​កម្រិត​​​ដែល​​ចូល​​មក​​ក្នុង​​បរិមាណ​​ត្រឹម​ត្រូវ។ ក្នុង​ករណី​​​បរិមាណ​​​ដែល​​​យើង​ញ៉ាំ​​​ចូល​​​មក​​ក្នុង​​​ច្រើន​​​ហួស​​ហេតុ សរីរាង្គ​​ថ្លើម​នឹង​​​ព្យាយាម​​​ធ្វើ​​មេតាបូលីស​​​បំបែក​​ទ្វេដង  ជា​ហេតុ​​​នាំ​​ឲ្យ​​​រាង​កាយ​​​មិន​​អាច​​​ជួសជុល​​ឲ្យ​​​មក​​​សភាព​​​ធម្មតា​​​វិញ​​​បាន​​ទេ ដូច្នេះ​កោសិកា​​ថ្លើម​​ក្រិន​​​​​ឈាន​​ទៅ​​ខូច​​ថ្លើម។​ ទោះ​ជា​ថ្នាំ​បញ្ចុះ​កម្តៅ​អាច​ប្រើ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ក្តី លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ សំណូមពរ​ឲ្យ​ម្តាយឪពុក​ត្រូ​វដឹង ឬ​សាកសួរ​គ្រូពេទ្យ​ពី​កម្រិត​ថ្នាំ​ដែល​ត្រូវ​ប្រើ និង​ចន្លោះ​ពេលប្រើ មុន​ឲ្យ​កូន​ញ៉ាំ នោះ​ទើប​មិន​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ។


ការថែទាំទារក

ថ្នាំ​សម្លាប់​សត្វល្អិត ប៉ះពាល់​ខួរក្បាល​ទារក អាមេរិក​ឈប់ឲ្យ​ប្រើ​បន្ទាន់

ចង់ឲ្យ​ដំណាំ​លូតលាស់​ល្អ គ្មាន​ការ​បំផ្លាញ​ពី​សត្វ​ល្អិត កសិករ ភាគច្រើន ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ចាប់​ពី​ដំណាំ​នៅតូចៗ រហូត​ប្រមូល​ផល។ ជួយ​ការពារ​ដំណាំ​ក៏ពិតមែន តែ​វាប៉ះពាល់​ក៏ប៉ះពាល់​ខ្លាំង​ដែរ ដល់​សុខភាព​មនុស្ស ជាពិសេស ប៉ះពាល់​ដល់​ខួរក្បាល​​ទារក។ រដ្ឋ California របស់​អាមេរិក ដែល​មាន​ប្រជាជនលើស​ខ្មែរ​យើងជិត ៣ដង គ្រោង​បញ្ឈប់​ការប្រើប្រាស់​ថ្នាំសម្លាប់​សត្វ​ល្អិត ដោយសារ​វាប៉ះពាល់​ដល់​ការ​វិវត្ដ​ខួរក្បាល​ទារក។ បម្រាម​នេះ គឺ​បន្ទាប់ពី​រដ្ឋ Hawaii បាន​ដាក់ចេញ កាលពី​ឆ្នាំ​២០១៨ ហើយ​រដ្ឋ New York ក៏បាន​ដាក់វិធានការ​លើ​ថ្នាំ​សម្លាប់សត្វល្អិត​ខុសច្បាប់​ផងដែរ កាលពី​ពេល​ថ្មីៗនេះ។ ថ្នាំសម្លាប់​សត្វ​ល្អិត ស្ថិតនៅ​ក្នុង​ក្រុមប្រភេទ​គីមី Organophosphates ដោយ​ស្រដៀង​ទៅ​នឹង​ឧស្ម័ន​គីមី​ប៉ះពាល់​សរសៃ​ប្រសាទ បង្កើត​ដោយ​ណាហ្ស៊ី អាល្លឺម៉ង់ មុន​សង្គ្រាម​លោកលើក​ទី២។ ការសិក្សា​មួយ ឆ្នាំ​២០១២ របស់​​​សាកលវិទ្យាល័យ California រកឃើញ​ថា ឈាម​ទង​ផ្ចិត​របស់​ទារក​ទើប​កើត មាន​កម្រិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប៉ះពាល់​សុខភាព។ វេជ្ជបណ្ឌិត Gina Solomon សាស្ត្រាចារ្យ​វេជ្ជសាស្ត្រនៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា ការសិក្សា​ជាច្រើន រកឃើញ​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​កសិដ្ឋាន និង​នៅ​តាម​ផ្ទះ ប៉ះពាល់​ដល់​ការ​វិវត្ដ​ខួរក្បាល​ទារក សមត្ថភាព​អាន និង​ភាព​វ័យឆ្លាត។ ពាក់ព័ន្ធ​នឹង​បម្រាម​នេះ ក្រុមប្រឹក្សា​ការពារ​ធនធាន​ធម្មជាតិ​អាមេរិក លើកឡើង​ថា […]


បញ្ហាប្រព័ន្ធរំលាយអាហារ

៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ

មិន​មាន​តែ​រាក​ទេ​ទើប​ម៉ាក់​ប៉ា​បារម្ភ បញ្ហា​ទល់​លាមក​ក៏​សំខាន់ និង​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ដែរ​ចំពោះ​កូន​តូច។ ដូចនេះ​យើង​គួរតែ​យល់​ដឹង​ពី​វិធី​សង្គ្រោះ និង​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កូន​មាន​បញ្ហា​នេះ​ឡើង Helloគ្រូពេទ្យ សូម​ចែក​រំលែក​វិធី​ទាំង ៣ នេះ ដើម្បី​ជួយ ហើយ​​មិន​ចាំបាច់​នាំ​កូន​ទៅ​ជួប​​ពេទ្យ។ ១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កូន​មាន​បញ្ហា​បែប​នេះ គួរ​ឲ្យ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​​គឺជា​សារធាតុ​រាវ ដែល​អាច​បន្ទន់​លាមក​បាន។ នៅ​ពេល​លាមក​ប្រែជា​ទន់ កូន​អាច​បន្ទោបង់​បាន​ដោយ​មិន​មាន​ការ​ឈឺចាប់ និង​ងាយ​ស្រួល​ជាង​មុន​បាន។ អត្ថបទ​ពាក់ព័ន្ធ៖រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង ២- ម៉ាស្សា​ពោះ​កូន យើង​គួរ​​ម៉ាស្សា​ចលនា​​នៅ​ម្ដុំ​ពោះ​វៀនធំ​ដែល​​មានទីតាំង​​នៅ​ខាងក្រោមផ្នែក​ខាងឆ្វេង។ ការ​ធ្វើ​បែប​នេះ​ក៏​អាច​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ការ​បត់​ជើង​របស់​កូន​បាន​ស្រួល​ឡើង​វិញ​ដែរ។ ៣- ថ្នាំ​សុល ប្រសិនបើ​កូន​នៅតែ​យំ ព្រោះ​ពិបាក​ជុះ ជម្រើស​ចុងក្រោយ គឺ​មាន​តែ​ទិញ​ថ្នាំ​យក​មកសុលតាម​គូទ​របស់​កូន ទើប​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ ក្រោយ​ពេល​សុល​បាន ១៥-៣០ នាទី​កូន​ប្រាកដ​ចង់​ចូល​បន្ទប់​ទឹក។ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ដើម្បី​ការពារ​កុំឲ្យ​កូន​តូច​ជួប​បញ្ហា​នេះ យើង​គួរតែ​ឲ្យ​កូន​ផឹក​ទឹក និង​ញ៉ាំ​អាហារ​គ្រប់​មុខ ជាពិសេស​​ប្រភេទ​បន្លែ​បៃតង ផ្លែឈើ ដែល​ល្អ​ចំពោះ​ពោះវៀន និង​ក្រពះ ថែម​ទាំង​ជួយ​ឲ្យ​កូន​លូតលាស់​បាន​ល្អ។ ទល់​លាមក​​អាច​ធ្ងន់ធ្ងរ​ និងគ្រោះថ្នាក់ដល់កូន ប្រសិនបើធ្វើវិធីខាងលើមិនបានជោគជ័យ​ ហើយការ​ទល់​លាមក​អូស​បន្លាយ​យូរ និង​ឧស្សាហ៍​កើត​មាន​ឡើង បូករួម​ទាំង​ការ​ឈឺ​ចុក​ចាប់​ជា​ប្រចាំ​ទៀត​នោះ វា​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ពោះវៀន​កូន និង​រលោក​រន្ធ​គូទ ព្រោះ​លាមក​ជា​ជាតិ​ពុល ក្ដៅ ​រឹង ពេល​នៅ​ក្នុង​ពោះវៀន​យូរ​ពេក​ធ្វើឲ្យ​កូន​ក្ដៅ​ខ្លួនសូមប្រញាប់ទៅជួបគ្រូពេទ្យ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម?

ការ​ដែល​ក្មេង​ជក់​លេង​ទូរស័ព្ទ​ងប់ងុល ១ថ្ងៃៗ​កាន់​រាប់​ម៉ាង ធ្វើ​ឲ្យ​ពួក​គេ​លែង​សូវ​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញខ្លួន ពិសេស​ប៉ាម៉ាក់ ដូច្នេះ​ហើយ​ទើប​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ក្មេងៗ​ដែល​កើត​អូទីស្សឹម​បណ្តាល​មក​ពី​ការ​លេង​ទូរស័ព្ទ​ច្រើន​ពេក។ ការ​លើក​ឡើង​ខាងលើ ត្រូវ​បាន​បាន​លោក ចាន់ សារិន នាយក​ប្រតិបត្តិ អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ ច្រានចោល ដោយ​អះអាង​ថា មក​ទល់​ពេលនេះ​ពុំ​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ថា ក្មេង​ដែល​មើល​អេក្រង់​ទូរស័ព្ទ ឬ ថេប្លេត ច្រើន កើត​អូទីស្សឹម​នោះ​ទេ។ មូលហេតុ​ដែល​នាំ​ឲ្យ​កូន​ក្មេង​កើត​អូទីស្សឹម អាច​មក​ពី​កត្តា​តំណពូជ ឪពុកម្តាយ​មានជំងឺ ម៉ាក់ៗ​ប្រើ​ថ្នាំ​ជ្រុល ឬ​ប្រើ​គ្រឿង​ញៀន និង​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ជាដើម។ អត្ថបទពាក់ព័ន្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង លោក​បញ្ជាក់ថា ករណី​ក្មេង​លេង​ទូរស័ព្ទ​នេះ​គេ​គ្រាន់​តែ​កំពុង​សង្ស័យ​ប៉ុណ្ណោះ តែ​ទោះ​បែបនេះ​ក្តី​លោក​ថា ម៉ាក់ប៉ា​មិន​ត្រូវ​បណ្តោយ​កូន​ចំណាយ​ពេល​នៅ​លើ​អេក្រង់​យូរ​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល ភ្នែក​ខ្សោយ ឆាប់ខឹងមួរម៉ៅ ឈឺក្បាល ប៉ះពាល់ការគេង កើតជំងឺផ្លូវចិត្ត ក្មេងខ្លះ​ងប់​ងុល​នឹង​ទូរស័ព្ទ ទៅ​ជា​លែង​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ជំនួស​​មក​​វិញ​​នូវ​​ភាព​​ឯកោ។ ការ​លេង​ទូស័ព្ទ​មិនមែន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះ​ទេ បើសិន​ជា​យើង​ឲ្យ​កូន​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ កំណត់​ពេល​ច្បាស់​លាស់ ដោយ​មាន​ម៉ាក់ប៉ា​មើល​ជាមួយ​ចាំ​ជួយ​ពន្យល់​ប្រាប់ គឺ​អាច​ឲ្យ​ក្មេង​ឆ្លាត​វាងវៃ​ទៀត​ផង។ លោក ចាន់ សារិន បញ្ជាក់។ កាល​ពី​ពេល​ថ្មីៗនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​គោលការណ៍​ណែនាំ​អំពី​ការ​មើល​អេក្រង់ ទូរស័ព្ទ ថេប្លេក និង​ឧបករណ៍​អេឡិកត្រូនិក​ផ្សេង​ទៀត​សម្រាប់​ក្មេង ដោយ​ក្មេងៗ​អាយុក្រោម […]


ជំងឺឆ្លង

​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ

ដើម្បី​ជា​សុវត្ថិភាព​រាងកាយ​ពី​ការ​មុត ជុង ដាច់​រលាត់​ស្បែក និង​ការពារ​សុខភាព​ផង​នោះ ម៉ាក់​ប៉ា​ទាំង​ឡាយ​កុំ​បណ្ដោយ​ឲ្យ​កូន​តូច​ដើរ​ផ្ទាល់​​​ដី ដោយ​គ្មាន​ទ្រនាប់​ជើងឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន ដែល​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​រវាងជើង និង​កន្លែង​កង្វក់ ពិសេស​ឆ្លង​ព្រូន។ នេះ​បើ​តាមបញ្ជាក់​របស់​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ព្រូន​ដែល​ជា​សត្វ​ល្អិត​ក្នុង​ពោះវៀន និង​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​ សត្វ ​គ្រប់​ទីកន្លែង​ដូច​ជា​ក្នុង​ទឹក ដី​សើម ភក់ និង​ចំណីអាហារ​ដែល​មិន​មាន​អនាម័យ។ បើ​និយាយ​ពី​ព្រូន​មាន​ច្រើន​ប្រភេទ​ណាស់ ចំណែក​ព្រូន​ដែល​ឆ្លង​តាម​រយៈ​ការ​ដើរ​ដី​ផ្ទាល់ គឺ​ព្រូន​ទំពក់ ព្រោះ​វា​រស់​នៅ​លើ​ដី​សើម ឬ​ដី​ភក់ និងការបន្ទោរបង់តាមពាសវាលពាសកាល។ ពងព្រូនទាំងនោះអាចហូរធ្លាក់ទៅតាមទឹកស្ទឹង ទន្លេ​ ព្រែក បឹងបួរ ជាដើម។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ រោគ​សញ្ញា​មាន​ដូចជា ឈឺពោះ ក្តៅខ្លួន​ ក្អក កូន​មិន​សូវ​ញ៉ាំ ឬ​បង្កើន​ចំណង់អាហារ រាង​កាយ​ស្លេកស្លាំង ក្អួត រាក​ជាដើម។ បើ​ចង់​ការពារ​កូន​មិន​ឲ្យ​កើត​បញ្ហា​នេះ ត្រូវ​រស់​នៅ​ឲ្យ​មាន​អនាម័យ មិន​គួរ​ប៉ះពាល់​របស់​មិន​ល្អ ឬ​លេង​ផ្ទាល់​ទៅ​នឹង​ដី ហើយ​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ទម្លាក់​ព្រូន​រៀង​រាល់ ៦ខែ/ម្តង។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


កង្វះអាហារូបត្ថម្ភ

បណ្តោយ​​ឲ្យ​​កូនញ៉ាំរបស់ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន

ពី​មុន​យើង​ធ្លា​ប់តែ​ឮ​មនុស្ស​ចាស់​កើត​ទឹកនោម​ផ្អែម តែ​បច្ចុប្បន្ន​កូន​ក្មេង​ក៏​អាច​កើត​ទឹកនោម​ផ្អែម​ដែរ ហើយ​គេ​បែង​ចែក​ប្រភេទ​ទឹកនោម​ផ្អែម​ជា ៣ប្រភេទ គឺ​ប្រភេទទី ១ ប្រភេទ​ទី ២ និង​ទឹកនោម​ផ្អែម​ពេល​ពពោះ។ ចំពោះ​មូលហេតុដែល​ជំរុញ​ឲ្យ​ក្មេងៗ​ទៅ​ជា​កើតជំងឺ​ទឹកនោម​​ផ្អែម លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ឲ្យ​ដឹង​ថា កត្តាចម្បង គឺ​របប​អាហារ​ប្រចាំថ្ងៃ​របស់​កុមារ ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​គិត​ថា​មិនអី ឬ​មួយ​ចំនួន​ទៀត​មិន​បាន​ខ្វាយខ្វល់​អំពី​បញ្ហា​នេះ ដោយ​សម្អាង​ថា ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ​កើត​មានតែ​លើ​មនុស្ស​អាយុ​ច្រើន​​តែ​​ប៉ុណ្ណោះ។ [embed-health-tool-baby-poop-tool] តើអាហារអ្វីខ្លះជំរុញឲ្យកូនក្មេងកើតទឹកនោមផ្អែម? ក្មេង​ធាត់ៗ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម ដែលមានបញ្ហាដល់​បេះដូង ​តម្រងនោម និងភ្នែកជាដើម ដូច្នេះ​ហើយ​យើង​ត្រូវតែ​យក​ចិត្តទុកដាក់​ចំពោះ​របបអាហារ​កូនដែល​សម្បូរជាតិ​ស្ករ ជាតិខ្លាញ់ ញ៉ាំ​ទៅ​ធ្វើឲ្យ​ធាត់​ខ្លាំង មាន​បញ្ហា​សុខភាព នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! – ពពួកអាហារ Fast Food៖ ភីហ្សា បឺហ្គើរ សេនវិច ដំឡូងបារាំងបំពង មាន់បំពង ក្មេងៗ​ចូល​ចិត្ត​ណាស់ ប៉ុន្តែ​អាហារ​ប្រភេទ​នេះ​មិន​ល្អ​ចំពោះ​ក្មេង​នោះ​ទេ វា​សម្បូរជាតិខ្លាញ់ ហើយ​ប្រៃ យកល្អ​យូរ​ឲ្យ​កូន​ញ៉ាំ​ម្តង​បាន​ហើយ។ – ទឹកដោះគោ៖ ទឹកដោះ​សិប្បនិម្មិត​ប្រភេទ​ខ្លះ​មាន​ជាតិ​ស្ករ​ច្រើន ដូចនេះ​មាន​តែ​ទឹកដោះម្តាយ​ទេ​ដែល​មាន​សុវត្ថិភាព​បំផុត។ – ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈ​ប៉ូវ​កម្លាំង សុទ្ធ​តែ​សម្បូរជាតិស្ករ និង​ដាក់​ថ្នាំ​រក្សា​ទុក​បាន​យូរ […]


កង្វះអាហារូបត្ថម្ភ

បើ​ក្មេងៗ​ផឹកភេសជ្ជៈប៉ូវកម្លាំង មាន​ចំណុចល្អ​ និង​អត់​ល្អ​អី​ខ្លះ?

ភេសជ្ជៈ​ប៉ូវ​កម្លាំង ភាគ​ច្រើន​គ្នា​យើង​ផឹក ពេល​មាន​អារម្មណ៍​ហេវហត់ អត់​ស្រឡះ​ខ្លួន ធេងធោង បង្កើន​ស្មារតី ឬ​ការ​ប្រុងប្រយ័ត្ន។ ទោះ​ជា​មាន​ចំណុច​ល្អ​ច្រើន​ក្ដី ប៉ុន្តែ​ថ្ងៃ​នេះ យើង​នឹង​ពិភាក្សា​ពីភេសជ្ជៈ​ប្រភេទ​នេះ ជាមួយ​ក្មេងៗ ក្នុង​ករណីដែល​ពួក​គេ​ក៏​ផឹក ដើម្បី​បង្កើន​កម្លាំង​ដូច​មនុស្ស​ធំ​ដែរ។ បើ​ក្មេងៗ​ញ៉ាំ តើ​ល្អ​អត់? ១- រូបមន្ត និង​ការ​យល់​ច្រឡំ​ថា​ភេសជ្ជៈប៉ូវកម្លាំង ជា​អាហារ​បំប៉ន ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន តូរីន (taurine)  វីតាមីន រុក្ខជាតិ​បំប៉ន ជាតិ​ស្ករ ឬ​សារ​ធាតុផ្អែម ហើយធាតុ​ផ្សំ​ដែល​សំខាន់​នោះ​គឺ​ កាហ្វេ​អ៊ីន។ ជា​ធម្មតា ​ក្រុម​ហ៊ុន​ផលិត​តែង​បន្ថែម​នូវ​សារ​ធាតុ​ខ្លះ​ក្នុង​ភេសជ្ជៈ ​ដូច​ជា guarana kola nut yerba mate ឬ​កាកាវ។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគ​ច្រើន​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​នេះ​មាន​ជាតិ​កាហ្វេ​អ៊ីន​ចន្លោះ​ពី ៧០ ទៅ ៨០ មិល្លីក្រាម​ក្នុង​មួយ​កែវ ឬ​កំប៉ុង​ដែល​មាន​ចំណុះ ២៣៦,៥៨ មិល្លីលីត្រ ។ វា​មាន​បរិមាណ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ជាង​មាន​នៅ​ក្នុង​ទឹក​ក្រូច ៣ ដង ដូច្នេះ​​វា​មិន​មានជា​អាហារ​បំប៉ន​ទេ។ ២- ចំណុច​ល្អ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង - បង្កើន​ការ​ប្រុង​ប្រយ័ត្ន៖ ជាតិ​កាហ្វេអ៊ីន​បាន​ធ្វើ​ការ​រារាំង​ដល់ adenosine receptors នៅ​ក្នុង​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​រាង​កាយ​មិន​មាន​ភាព​ថយ​ចុះ និង​មិន​ងងុយ​គេង […]


ថ្នាំបង្ការ

នៅ​អាល្លឺម៉ង់ ក្មេង​អត់ចាក់​វ៉ាក់សាំង ពិន័យ​ជិត ៣.០០០​ដុល្លារ

សុខភាព មានតម្លៃ​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ជាពិសេស​នៅ​ប្រទេស​អភិវឌ្ឍ​ន៍ជឿនលឿន ដូចជា អាល្លឺម៉ង់ បើក្មេងៗណា អត់ចាក់វ៉ាក់សាំង​ការពារ​កញ្ជ្រឹល​ទេ នឹង​ត្រូវពិន័យ​ប្រាក់ ជិត ៣.០០០​ដុល្លារ។ លោក Jens Spahn រដ្ឋមន្រ្តី​សុខាភិបាល​អាល្លឺម៉ង់ ប្រាប់​កាសែត Bild am Sonntag ថា “ខ្ញុំ​ចង់​លុបបំបាត់​ជំងឺ​កញ្ជ្រឹល។ នរណា មិននាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង ប្រឈម​នឹង​ការ​ពិន័យ ២.៥០០​អឺរ៉ូ (ជិត ៣.០០០​ដុល្លារ)”។ លោក​រដ្ឋមន្រ្តី​រូប​នេះ កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់ កំណត់​កាតព្វកិច្ច​ម្ដាយឪពុក នាំកូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កញ្ជ្រឹល។ លោក​រំពឹង​ថា សេចក្តីព្រាង​ច្បាប់​នេះ នឹងទទួល​បាន​ការគាំទ្រ​ពី​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel។ ចំណែក​អ្នកជំនាញ​គោលនយោបាយ​សុខាភិបាល លោក Karl Lauterbach បញ្ជាក់​ថា វាជា​គំនិតផ្ដួចផ្ដើម​ល្អ ព្រោះ​វានឹង​អត់ដំណើរការទេ បើគ្មាន​ការពិន័យ។ អត្ថបទពាក់ព័ន្ធ៖ អ៊ីតាលីចេញ​ច្បាប់​ថ្មី “ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន” ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? គួរបញ្ជាក់​ថា មុន​អាល្លឺម៉ង់ រៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ អ៊ីតាលី​ក៏​បាន​ចេញ​ច្បាប់​ថ្មី​មួយ​ដែរ គឺ​ក្មេងណា មិន​ចាក់វ៉ាក់សាំងការពារកញ្ជ្រឹល មិន​ឲ្យ​ចូលរៀន​នោះទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនធាត់ ឬអត់ អាចមើលដឹងនៅពេលគេអាយុប៉ុណ្ណេះ

ក្មេង​កាម៉ាប់ៗ កាន់តែ​មាន​ច្រើនឡើង ដោយសារ​ម៉ាក់ៗ ប៉ាៗ ផ្ដល់​ចំណីអាហារ​ល្អៗ រួមផ្សំ​នឹង​ចំណីអាហារ​កាន់តែ​សម្បូរបែប​ទៀត។ នៅតូច កាម៉ាប់ គឺគួរឲ្យ​ស្រលាញ់ តែបើធំហើយ នៅ​កាម៉ាប់ទៀត មិន​សូវល្អ​នោះទេ ព្រោះ​ប៉ះពាល់​ដល់​សុខភាព ពេល​ចាស់ទៅ ហើយរាង​ក៏មិន​សង្ហារដែរ។ មាន​កត្ដា​សំខាន់ៗ​មួយ​ចំនួន នាំ​ឲ្យ​កូន​កាម៉ាប់ ដែល​ម៉ាក់ៗ និង​ប៉ាៗ ចាំបាច់​ពិនិត្យ​មើល និង​កែប្រែ​កត្ដា​ទាំង​នេះ។ ការសិក្សា​របស់​ហូឡង់ លើ​គ្រួសារ​ចំនួន ៧.០០០ រកឃើញ កត្ដា​សំខាន់ៗ អាច​ព្យាករ​បាន​ថា ក្មេងៗ នឹង​លើស​ទម្ងន់ នៅ​អាយុ ១០​ឆ្នាំ។ តាមរយៈ​កត្តាទាំងនេះ អ្នកស្រាវជ្រាវ អាច​ព្យាករ​ពី​ក្មេង​លើស​ទម្ងន់ បាន​ត្រឹមត្រូវ​រហូត​ដល់ ៧០​ភាគរយ។ កត្ដា​សំខាន់ៗ ភាគច្រើន គឺ​នៅ​មុន​ទារក​កើត។ កត្ដា​សំខាន់ជាងគេ គឺ​សុខភាព​របស់​ម៉ាក់ៗ និង​ប៉ាៗ បើ​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោមផ្អែម ឬម៉ាក់ៗ ប៉ាៗ ជក់​បារី នោះ​កូន​ប្រឈម​ខ្ពស់​នឹង​ការ​លើស​ទម្ងន់។ កត្ដា​ផ្សេងទៀត រួមមាន​ទម្ងន់​ម៉ាក់ៗ និង​ប៉ាៗ មាន​ន័យ​ថា បើម៉ាក់ៗ និង​ប៉ាៗ លើស​ទម្ងន់ កូន​កើត​មក​ក៏ប្រឈម​នឹង​ការ​លើស​ទម្ងន់​ដែរ។ ការលូតលាស់​របស់​ទារក ៦​ខែ​ដំបូង […]


អាហារូបត្ថម្ភទារក

ប្រើ​ទឹកសុទ្ធ​ថ្លៃៗ មាន​ជាតិ​រ៉ែ​ខ្ពស់ឆុង​ទឹកដោះគោ​ ធ្វើ​ឲ្យ​កូន​ឆ្លាត?

បច្ចេក​វិទ្យា​ជឿន​លឿន ម៉ាក់ប៉ាៗ​សម័យ​ទំនើប​បាន​ជ្រើសរើស​យក​ទឹក​បរិសុទ្ធ​ល្អៗ​ដែល​មាន​តម្លៃ​ថ្លៃៗ​ ឬ​ទឹក​ដែល​មានជាតិ​រ៉ែ​ច្រើន យក​មក​ឆុង​ទឹកដោះ​គោ​កូន ដោយ​គិត​ថា ធ្វើ​បែប​នេះ​កូន​តូច​នឹង​ឆាប់​លូតលាស់ មាន​សុខភាព​រឹងមាំ បញ្ញា​ឆ្លាត​វាងវៃ។ បើ​តាម​ការ​ពន្យល់​ពី​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ការ​គិត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ឡើយ សំខាន់​គឺ​ទឹក​ស្អាត អត់​មាន​មេរោគ។ “ទឹក​ឆុង​ទឹកដោះ​គោ​កូន​អត់​ទាមទារ​ទឹក​មាន​ជាតិ​រ៉ែ​ច្រើន​ទេ ឲ្យ​តែ​ទឹក​ស្អាត ដាំពុះ អត់​មាន​ជាតិ​អាសេនិក”។ មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​ម៉ាក់ប៉ាគួរ​តែ​ដឹង ទាក់​ទង​នឹង​ការ​ប្រើ​ទឹក​សុទ្ធ​ដែល​ច្រក​ក្នុងដបជ័រ បើ​ទឹកនោះ​ដឹក​ជញ្ជូន ឬ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ ដោយ​ទុក​ឲ្យ​ត្រូវ​កម្តៅថ្ងៃ រួច​យក​មក​ឆុង​ទឹកដោះ​ឲ្យ​កូន​ញ៉ាំ នោះ​រឹត​តែ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ក្មេង​ទៀត។ “ទឹកច្រក​ក្នុង​ដបជ័រ ​កាល​ណា​យើង​ដឹក​ជញ្ជូន​ផ្លូវឆ្ងាយ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​​សារធាតុគីមី​បាន​ចេញ​ពី​ដប​ចូល​ក្នុង​ទឹក ដល់​យើង​ប្រើ​ទឹក​ហ្នឹង​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ញ៉ាំ​គ្រោះថ្នាក់ជាង​យើង​ឆុង​ទឹក​ដាំពុះ​ដាក់​ក្នុង​កំសៀវ​ទៀត”។ លោក​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ​បញ្ជាក់​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ ដើម្បី​ឲ្យ​កូន​តូច​លូតលាស់​បាន​ល្អ មិន​ខ្សោយ​បញ្ញាស្មារតី លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា គ្មាន​អ្វីល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ហោច​ណាស់​យើង​គួរ​បំបៅដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ ត្រូវ​យក​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ (វ៉ាក់សាំង) ឲ្យ​បាន​គ្រប់​មុខ​តាម​ពេល​កំណត់ និង​ត្រូវ​មាន​អនាម័យ​ក្នុង​ការ​ចិញ្ចឹមកូន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ