ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

រោគសញ្ញាទូទៅ

ម៉ាក់​ប៉ា​គួរ​ស្វែង​យល់ពី​ជំងឺ​ពោះវៀន​ធ្លាក់​ចូល​ពង​ស្វាស​ទារក​ និងរកវិធីព្យាបាលភ្លាមៗ

ម៉ាក់​ប៉ា​​ប្រសិន​បើ​សង្កេត​ឃើញ​ប្រដាប់​ភេទ​កូន​ប្រុស​មាន​សភាព​មិន​ស្មើ ឬ​ឡើង​ប៉ោង​ធំ បណ្ដាល​ឲ្យ​ឈឺចាប់​យំ​ស្រែក​មិន​ឈប់ គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ហើយ​ប្រសិនបើ​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​ជំងឺ​ពោះវៀន​ធ្លាក់​ចូល​ពង​ស្វាស ត្រូវ​ស្វែង​រក​វិធី​ព្យាបាល​ភ្លាម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថាក្មេង​ប្រុស​ៗ​ទាំងអស់​អាច​កើត​មាន​ជំងឺ​នេះ ប៉ុន្តែ​កើត​មាន​ភាគ​ច្រើន​ចំពោះ​ទារក​ទើប​កើតភាគ​ច្រើន​ជាង។ ជា​ធម្មតា​ជំងឺ​ពោះ​វៀន​ធ្លាក់​ចូល​ពងស្វាស​នេះ ពិបាក​សម្គាល់​ណាស់​ពេល​ដំបូង​ៗ ទាល់តែ​កូន​ចេះ​ដើរ​ទើប​អាច​មើល​ដឹង។ ចំពោះ​មូលហេតុ​វិញ ព្រោះ​ដោយសាច់ដុំ​ត្រង់​ពោះ​ខ្សោយ​ធ្វើឲ្យ​ធ្លាក់​ពោះវៀន​ចូល​ទៅ​ក្នុង​ថង់​ពងស្វាស ឯ​​ជញ្ជាំង​ពោះ​មាន​ចន្លោះប្រហោង ទើប​ធ្វើ​ឲ្យ​មាន​ថ្នក់​ក្នុង​ពងស្វាស និង​បណ្ដាល​ទៅ​ជា​ឈឺចាប់​ខ្លាំង ជា​ពិសេស​នៅ​ពេល​ក្អក ឱន ឬ​លើក​របស់របរ​ធ្ងន់​ៗ។ យើង​អាច​ដឹង​ដោយសារ​មាន​សម្ពាធ​ក្នុង​ពោះ​កើត​ឡើង និង​មាន​​ប៉ោង​ឡើង​នៅ​តំបន់​ក្រលៀន​កូន។ [embed-health-tool-baby-poop-tool] ចំពោះ​មូលហេតុ​ខ្លះ​ទៀត ក៏​អាច​បណ្ដាល​ឲ្យ​ពោះវៀន​ធ្លាក់​​ចូល​ក្នុង​ថង់​ពងស្វាស​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​មិន​ច្បាស់លាស់៖ - សម្ពាធ​ក្នុង​ពោះ​កាន់​តែ​ខ្លាំង​ទៅ​ៗ - ជញ្ជាំង​ពោះ​ខាង​មុខ​​ខ្សោយ - ប្រឹងជុះ ឬ​នោម​ពេក - ធ្វើ​សកម្មភាព​អ្វី​មួយ​ខ្លាំង​ពេក - ក្អក ឬ​កណ្ដាស់​រ៉ាំរ៉ៃ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ក្មេងកើត​ជំងឺ​​នេះ​មួយចំនួន​មិន​គ្រោះថ្នាក់​នោះ​ទេ អាច​​​បាត់​​ទៅ​​វិញ​​ដោយ​​ខ្លួន​ឯង​នៅអាយុ ១ឆ្នាំ​ ប៉ុន្តែ​ខ្លះទៀត​​វិវត្ត​ធំ​ៗ​ទៅ​ៗអាចគ្រោះថ្នាក់ដល់​​ជីវិតប្រសិនបើជាមានធ្លាក់ពោះវៀនធ្លាក់ចូលហើយរមួលធ្វើឲ្យកាត់ផ្តាច់សរសៃឈាមចិញ្ចឹម។ ​គ្រូពេទ្យ​រក​ឃើញ​រឿង​នេះ​ធ្ងន់ធ្ងរ នឹង​ណែនាំ​ឲ្យ​វះកាត់។ ប្រសិនបើ​មាន​រោគសញ្ញា​ទាំង​នេះ សូម​ប្រញាប់​យក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ៖ - មិន​ស្រួល​ក្នុង​ខ្លួន - ក្អួត​ចង្អោរ - ឈឺចាប់​ខ្លាំង - ហើម​ពោះ ឬ​តឹង​ពោះ - ពងស្វាសឡើង​ប៉ោង​ក្រហម ស្លេក ខៀវ​ខ្លាំង - ក្ដៅ​ខ្លួន។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា […]


ការថែទាំទារក

ធ្វើ​ដំណើរ​ផ្លូវ​​ឆ្ងាយ ​​​​ប្រយ័ត្ន​កុំ​ឲ្យ​​កូនតូច​គេងយូរ​​ក្នុង​ឡាន

សម្រាប់​ប៉ាម៉ាក់ មាន​កូនតូច ហើយ​មាន​ដំណើរ​ផ្លូវឆ្ងាយ គួរប្រុងប្រយ័ត្ន កុំឲ្យ​ពួកគេ គេង​ក្នុង​ឡាន​យូរពេក ឬ​គេង​លើ​កៅអី​ណា ធ្វើឲ្យ​ពិបាក​ដកដង្ហើម ព្រោះវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូនៗ។ ជាង ១​ទសវត្ស ទារក ១២.០០០​នាក់ នៅ​អាមេរិក ស្លាប់​អំឡុងពេល​គេង ហើយ​ប្រមាណ ៣% ស្លាប់ ខណៈពេល​ពួកគេ នៅ​លើ​ឧបករណ៍​សម្រាប់​ដាក់​ទារក ដូចជា កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន ឬ​កៅអី​យោល។ នេះបើតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ជាតិ​បង្ការ និង​ពិនិត្យ​គ្រោះថ្នាក់ របស់​អាមេរិក។ លោកវេជ្ជបណ្ឌិត Jeffrey Colvin សាស្ត្រាចារ្យ​ផ្នែក​កុមារ នៅ​មន្ទីរពេទ្យ​កុមារ Mercy ក្នុងទី​ក្រុង Kansas របស់​អាមេរិក បញ្ជាក់​ថា លោក​ភ្ញាក់ផ្អើល ពេល​រកឃើញ​ថា ទារក​តិចជាង ១០% ស្លាប់​នៅ​ក្នុង​កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន ទោះបីជា​ទារក​ដាក់​បាន​យ៉ាងត្រឹមត្រូវ​ក៏ដោយ។ តែ​កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន​នេះ មាន​ចំណែក ៦៣% នៃ​ការ​ស្លាប់​របស់​ទារក នៅពេល​កៅអី​ប្រភេទ​នេះ ប្រើប្រាស់​ជា​កៅអី​នៅ​ខាងក្រៅ​ឡាន។ ការស្លាប់បែប​នេះ ចាក់ទុកជា រោគសញ្ញា​ការស្លាប់​ភ្លាមៗ​របស់​ទារក (Sudden Infant Death Syndrome) និង​ការថប់អារម្មណ៍​ដោយ​ចៃដន្យ នៅ​លើ​កៅអី។ លោក​វេជ្ជបណ្ឌិត​ដដែល ណែនាំ​ឲ្យ​ម្ដាយឪពុក […]


បញ្ហាការលូតលាស់

ឲ្យ​កូនបៀម​ក្បាល​ដោះ​សឹង​រាល់​ថ្ងៃ ធំ​ឡើង​ខូច​ធ្មេញ​​អត់?

ម៉ាក់ប៉ា​ឥឡូវចូលចិត្ត​យក​ក្បាល​ដោះ​ជ័រ​មក​ឲ្យ​កូន​បៀម​ ឬ​លេង ដើម្បី​បន្លប់​ការ​យំ គេង និង​ឃ្លាន​បាន​មួយ​ពេល​ៗ។ តែ​​យើង​​ក៏​តែង​ឃើញ​មាន​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បៀម​ក្បាល​ដោះ​ជ័រ​របស់​ក្មេងតូច​ដែរថា ​ឧបករណ៍​បែប​នេះអាច​បណ្ដាល​ឲ្យ​ខូច​ធ្មេញ​កូន​ពេល​ធំ​ឡើង។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា លោក​មិន​គាំទ្រ ឬ​បដិសេធ​ឡើយ ដោយ​លើក​ឡើង​ថា៖ “ជា​ធម្មតា​ របស់​ដែល​ផលិត​ពី​ប្លាស្ទិក វា​មាន​ជាតិ​អុកស៊ីដង់​ចូល​ទៅ​ក្នុង​ខ្លួន​ក្មេង​ដែរ ព្រោះ​ត្រូវ​ក្ដៅ​ផង ត្រូវ​ភាព​ត្រជាក់​ផង។ មួយ​វិញ​ទៀត របស់​ដែល​ក្មេង​បៀម​នោះ​ស្អាត​អត់ ហើយ​បើ​មិន​ស្អាត​ផង កូន​បៀម​ជាប់​រហូត​អ៊ីចឹង​វា​ប្រាកដ​ជា​មិន​ល្អ​ហើយ”។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា ពេល​ក្បាលដោះ​ជ័រ​នោះ​មិន​ស្អាត ​វា​ទៅ​ជា​បណ្ដាល​ឲ្យ​រាករូស ព្រោះ​មេរោគ​ចូល​ទៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ បើ​សួរ​ថា​វា​ប៉ះពាល់​ដល់​ធ្មេញ ​អញ្ចាញ​ ឬ​អត់ លោក​មិន​ហ៊ាន​បញ្ជាក់​ឡើយ ព្រោះ​មិន​ទាន់មាន​ឯកសារ​ណា​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់។ ការ​ប្រើ​ក្បាល​ដោះ​នេះ​ទៀត​សោត គួរលាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ និង​តាម​បច្ចេកទេស​របស់​វត្ថុ​នោះ ព្រោះ​អាច​បញ្ច្រៀស​បញ្ហា​ឆ្លង​មេរោគ​បាន។ ម្យ៉ាង​ទៀត ​គួរដូរ​តាម​ការ​កំណត់​របស់​ផលិតផលក្នុង​រយៈពេល ៦ ខែ​ម្ដង​ដូច​ដប​ទឹក​ដោះ​គោ​ដែរ។ ចំណែក​បញ្ហា​មួយ​ទៀត ​ប្រសិនបើ​កូន​តូច​មាន​ជំងឺ​ផ្ដាសាយ តឹង​ច្រមុះ គួរ​កុំ​ឲ្យ​កូន​បៀម ព្រោះ​គ្នា​ត្រូវ​ដក​ដង្ហើម​តាម​មាត់​ជំនួស​វិញ ហើយ​បើ​មាត់​ជាប់​បៀម​ អាច​បណ្ដាល​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ជំងឺប្រព័ន្ធប្រសាទ

មក​ដឹងលម្អិត​ពី​រោគសញ្ញា​​ជំងឺ​រលាកស្រោមខួរ​លើ​កូន​ក្មេង

ជំងឺ​រលាក​ស្រោមខួរ គឹ​ជា​ការ​រលាក​ស្រទាប់​ការពារ​នៅ​ជុំវិញ​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង ដែល​បង្កឡើង​ដោយ​​វីរុស និង​បាក់​តេរី។ កូន​ក្មេង​ងាយ​នឹង​កើត​ជំងឺ​នេះ ព្រោះ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ពុំអាចទប់ជាមួយនឹងពពួក​វីរុស ឬ​បាក់​តេរី​ទាំង​នោះ​បាន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោមខួរ ទោះ​​ជា​ជំងឺ​​រលាក​​ស្រោមខួរ​​បង្ក​​ឡើង​​ដោយ​​វីរុស ឬ​​បាក់​តេរីក្តី វា​តែង​លេច​ចេញ​នូវ​រោគ​សញ្ញា​ស្រដៀង​គ្នា​ខាង​ក្រោមនេះ៖ – ក្តៅខ្លួន – យំ​មិន​ឈប់ – ងងុយ​គេង​ខ្លាំង – មិនបៅ ឬញ៉ាំអាហារ – ក្អួត រាករូស – រឹង​ខ្លួន និងក – ឈឺសាច់ដំុ – ឡើងកន្ទួលស្បែក – អស់កម្លាំង – ប្រកាច់។ ២- ផលវិបាកនៃជំងឺរលាកស្រោមខួរ ក្មេង​ដែល​កើត​ជំងឺ​រលាក​ស្រោមខួរ​បង្ក​ដោយ​វីរុស ពុំសូវ​ចោទ​ជា​បញ្ហា​នោះ​ទេ ក្រោយ​ព្យាបាល​រួច​វា​នឹង​ជា​សះស្បើយ​ឡើង​វិញ​យ៉ាង​យូរ ២សប្តាហ៍ ព្រោះ​វីរុស​មិន​អាច​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​រយៈពេល​យូរ​ទេ។ ដោយ​ឡែក​ក្មេង​ដែល​កើត​ជំងឺ​ដោយសារ​ពពួកបាក់តេរី ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ ម៉ាក់ប៉ា​ត្រូវ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ព្រោះ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ខ្សោយ​មុខងារ​ខួរក្បាល ភ្នែក​មើល​មិន​ឃើញ ត្រចៀក​ស្តាប់​មិនសូវ​​ឮ។ ៣- វិធី​បង្ការ​ជំងឺ​រលាក​ស្រោមខួរ ម៉ាក់ប៉ា​អាច​បង្ការ​កូន​មិន​ឲ្យ​ឆ្លង ឬកើត​ជំងឺ​រលាកស្រោមខួរ​បាន ដោយ​យក​កូន​តូច​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺ​រលាក​ស្រោមខួរ​ឲ្យ​បាន​គ្រប់​មុខ និង​គ្រប់​ចំនួន​ដែល​តម្រូវ​ឲ្យ​ចាក់ ដែល​រួម​មាន វ៉ាក់សាំង​រលាក​ស្រោមខួរ វ៉ាក់សាំងរលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក និងវ៉ាក់សាំងជំងឺ​រលាក​ខួរក្បាល​ជេអ៊ី។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិក​ដោះស្រាយ​បញ្ហាកូនដេក​នោម​ដាក់​ពូក

រឿង​ក្មេង​គេង​នោម​ដាក់​ពូក អាច​ចាត់​ទុក​ជារឿង​ធម្មតា ចាស់ៗ​ពី​ដើមជឿថា​ ដោយ​សារ​ទម្លាប់​អាក្រក់​ពី​ប៉ាម៉ាក់បណ្តែត​បណ្តោយ​ បាន​ជាកូន​ខ្ជិល​បែប​នេះ។ ប៉ុន្តែ​ ក្មេងតូចៗ​នោម​ដាក់​ពូក​ពេល​គេង អាច​ជា​បញ្ហា​ហ្សែន ហើយ​នឹង​បាត់​ទៅ​វិញ​នៅ​អាយុ​មួយ។ យ៉ាង​ណា បើ​ដល់​វ័យ​កូន​គួរ​តែ​ឈប់​នោម​ តែបែរ​ជា​​នៅ​បន្ត​នោម ត្រូវ​ស្វែង​រក​ជំនួយ​ និង​តិចនិក​ពិសេសៗ​ដោះ​ស្រាយ​រឿង​នេះ​ហើយ។ ១- ក្មេង​នោម​ដាក់​ពូក​មិន​មែន​ដោយ​សារ​បញ្ហា​សុខភាព ពេល​ខ្លះ​ ការ​នោម​ដាក់​ពូក​ពេល​គេង អាច​ដោយ​សារ​ជំងឺ​ទល់​លាមក​ ឬ​ការ​បង្ក​រោគ​ណា​មួយ។ ត្រូវ​យក​អូនៗ​ទៅ​ជួប​ពេទ្យ ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​បង្ក។ ករណី​ក្មេងៗ​នោម​ដាក់​ពូក​ភាគ​ច្រើន គឺ​ស្ថិត​ក្នុង​ស្ថាន​ភាព​នោម​ទាំង​មិន​ដឹង​ខ្លួន មាន​ន័យ​ថា បញ្ហា​មិន​ងាយ​បាត់​ទៅ​វិញ​ឡើយ។ គ្រូពេទ្យ​ជឿ​ថា ស្ថាន​ភាព​នេះ​អាច​បង្ក​ឡើង​ដោយ​ប្លោក​នោម ដែល​មិន​ទាន់​ពេញ​លក្ខណៈ​គ្រប់​គ្រាន់។ បើ​ការ​នោម​ដាក់​គ្រែ​ពេល​គេង ស្រាប់​កើត​មាន​ឡើង​ក្រោយ ទាំងអូនៗ​មិន​នោម​ដាក់​គ្រែ​យូរ​ហើយ​នោះ​ វា​ជា​ការ​នោម​ដោយ​មិន​ដឹង​ខ្លួន បណ្តាល​មក​ពី​កត្តា​អ្វី​មួយ​ផ្សេង។ នោម​ដោយ​មិន​ដឹង​ខ្លួន បណ្តាល​មក​ពី​កត្តា​មួយ​ផ្សេង​ទៀត​តាម​ធម្មតា មាន​ជាប់​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត ទាម​ទារ​ការ​ព្យាបាល​ផ្សេងៗ។ ប្រសិន​គ្មាន​បញ្ហា​ស្ថាន​ភាព​វេជ្ជ​សាស្ត្រ​ជា​ដើម​ហេតុ​បង្ក​ទេ យើង​នៅ​តែ​មាន​វិធី​ជួយ​ទប់​ស្កាត់​បញ្ហា​នេះ​បាន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- វិធី​សាស្ត្រ​ជួយ​ក្មេងៗ​កុំ​ឲ្យ​នោម​ដាក់​ពូក – ចៀស​វាង​កុំ​ផឹក​ទឹក​ពេល​យប់ គួរ​ឲ្យ​អូនៗ​ផឹក​ទឹក​នៅ​ពេល​ថ្ងៃ​ឲ្យ​បាន​ច្រើន។ – ដាក់​កាល​វិភាគ​ទៅ​បន្ទប់​ទឹក​សម្រាប់​អូនៗ ដោយ​អូនៗ​គួរ​ទៅ​បង្គន់​រៀង​រាល់​ ២-៣ ម៉ោង​ម្តង​ និង​មុន​ពេល​ពួក​គេ​ចូល​គេង។ – ផ្តល់​រង្វាន់​អ្វី​មួយ​ឲ្យ​អូនៗ​នៅ​ពេល​អូនៗ អាច​ទប់​ខ្លួន​មិន​នោម​ដាក់​ពូក​ទៀត។ – ចៀស​វាង​កុំ​ឲ្យ​អូនៗ​ញ៉ាំចំណី​ធ្វើ​ឲ្យ​ភ្ញោច​ប្លោក​នោម ដោយ​សារធាតុ​ទាំង​នោះ​មានជាតិ​កាហ្វេអ៊ីន (សូកូឡា […]


អាហារូបត្ថម្ភទារក

ដឹងថា​ទឹក​ដោះ​ម៉ាក់ៗ​មាន​ប៉ុន្មានប្រភេទ មានផ្ទុកអីខ្លះអត់?

ដឹង​ហើយ​ថា​ទឹកដោះ​ម៉ាក់ៗ​ល្អ​ប៉ុនណា សម្រាប់​បេប៊ី ព្រោះ​មាន​ផ្ទុក​ជាសារធាតុ​ចិញ្ចឹម​ចាំបាច់ ដើម្បី​ជួយ​ឲ្យ​បេប៊ី​លូត​លាស់​បាន​ល្អ គេច​ផុត​ពី​ជំងឺ​ជា​ច្រើន។ ចុះ​មាន​ដឹង​អត់​ថា ទឹក​ដោះ​យើង​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ មាន​អត្ថ​ប្រយោជន៍​អី​ខ្លះ? បើ​ចង់​ដឹង​ច្បាស់ អាន​អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ​ច្បាស់​ជា​យល់។ ១- ទឹក​ដោះ​ម៉ាក់ៗ ទឹកដោះ​ម៉ាក់ៗ ជា​ទឹកដោះ​ចេញ​ពី​សុដន់​ស្រីៗ​ទើប​សម្រាល ចន្លោះ​ពេល ២៤-៤៨ ម៉ោង​ក្រោយ។ ទឹកដោះ​ម៉ាក់ៗ ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម​សម្រាប់​ការ​លូត​លាស់​របស់​បេប៊ី មុន​បេប៊ី​អាច​ទទួល​យក​អាហារ​ផ្សេងៗ​ទៀត​បាន។ – អត្ថប្រយោជន៏​ទឹកដោះ​ម៉ាក់ៗ៖ ជាប្រភព​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម ហើយ​របប​អាហារ​ម៉ាក់ៗ​មាន​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ធាតុ​ផ្សំ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹកដោះ ពិសេស​កំហាប់​សារធាតុ​ចិញ្ចឹម ដូចជា វីតាមីន A វីតាមីន D វីតាមីន B អ៊ីយ៉ូត អាស៊ីត​ខ្លាញ់ និង​អាស៊ីត​ខ្លាញ់ DHA។ ហេតុនេះ​ទឹក​ដោះ​ម៉ាក់​គ្រប់​រូប មិន​ដូច​គ្នា​ទេ និង​មិន​មាន​អាហារ​បំប៉ន​ទារក​ណា មាន​ធាតុ​ផ្សំ​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ​ ១០០% ដែរ។ ទឹក​ដោះ​ម៉ាក់ មិន​ដូច​អាហារ​ស្រាប់​ផ្សេងទៀតទេ ផ្ទុយ​ទៅ​វិញ វា​បំប្លែង​ខ្លួន​ទៅ​តាម​ដំណាក់​កាល​បំបៅ​ដោះ​នីមួយៗ និង​អាស្រ័យ​លើ​សីតុណ្ហភាព និង​ភេទ​របស់​បេប៊ី ដើម្បី​បំពេញ​តម្រូវការ​លូត​លាស់​របស់​បេប៊ី​ផ្ទាល់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ប្រភេទ​ទឹកដោះ​ម៉ាក់ៗ ខណៈពេល​ធាតុ​ផ្សំ​ក្នុង​ទឹកដោះ​ប្រែប្រួល​ទៅ​តាម​ការ​វិវត្ត​របស់​ក្មេង ទឹក​ដោះ​ម៉ាក់ៗ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រើ​​ប្រេង​​កូឡាលាបបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​

ចាស់ៗ​មួយ​ចំនួនតែង​ឲ្យ​ម៉ាក់ៗ​យក​ប្រេងកូឡា ឬ​ប្រេង​ខ្យល់​មក​លាប​លើ​បង្កើយ​កូន​ ដើម្បី​ក្បាល​ក្មេង​ឆាប់​រឹង មិនផើតផត។ តើ​ការ​ធ្វើ​បែបនេះ​ត្រឹមត្រូវ​តាម​ក្បួន​ពេទ្យ​ទេ? ហេតុអ្វី? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ថា​គ្រូពេទ្យ​តែងតែ​ហាម​​មិន​ឲ្យ​ម៉ាក់​ៗ​ប្រើ​ប្រេង​កូឡា ឬ​ប្រេង​រឹត​ដែល​មាន​ចំហាយ​ក្ដៅ​ខ្លាំង​ពេក​ មក​លាប​លើ​បង្ហើយ​កូន​នោះ​ទេ ព្រោះ​វា​​រលាក​ស្បែកក្បាល កក​ទៅ​ជា​អាចម៍ក្របី តែ​បើ​មិន​សូវ​មានជាតិ​ក្ដៅ​អាច​ប្រើ​បាន​ម្តងម្កាល​ប៉ុណ្ណោះ។ ​គ្រូពេទ្យ​ដដែល​ក៏​​បាន​បញ្ជាក់​ទៀត​ថា ករណី​មួយ​វិញ​ទៀត​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ខួរក្បាលកូន ព្រោះ​ថា​​ប្រភេទ​​ប្រេង​​លាប​រឹត​​នេះ​​ជ្រាប​​ចូល​​ទៅ​​តាម​​ស្បែក ហើយ​កូន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- ផ្លូវ​ដង្ហើម​កូន ពេល​កូន​ស្រូប​យក​ជាតិ​ក្ដៅ​របស់​ប្រេង​កូឡា​​មាន​ក្លិន​ខ្លាំង​ចូល​ទៅ​ដល់​សួតអាចបណ្តាលឲ្យកូនមានបញ្ហាសួត និងពិបាកដកដង្ហើម។ ២- ខួរក្បាល ដោយសារ​តែ​ប្រេង​កូឡា​មាន​ជាតិ​ចំហាយ​ក្ដៅ​ខ្លាំង ដូចនេះ​ពេល​ទារក​បឺតស្រូប​យក​ជាតិ​នោះ​ទៅ​ អាច​ចូល​ទៅ​ដល់​ខួរក្បាល​តាមរយៈ​បង្ហើយទន់​នោះ ដោយ​​បណ្ដាល​​ឲ្យ​​មាន​​បញ្ហា​​ខួរក្បាល​​ផ្សេង​ៗ ខ្សោយ​​បញ្ញា ឬ​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ខួរក្បាល។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍ WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ ចំណុចសំខាន់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ថា​គ្រូពេទ្យ​តែងតែ​ហាម​​មិន​ឲ្យ​ម៉ាក់​ៗ​ប្រើ​ប្រេង​កូឡា ឬ​ប្រេង​រឹត​ដែល​មាន​ចំហាយ​ក្ដៅ​ខ្លាំង​ពេក​ មក​លាប​លើ​បង្ហើយ​កូន​នោះ​ទេ ព្រោះ​វា​​រលាក​ស្បែកក្បាល […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ?

អូទីស្សឹម​ជា​កង្វល់​ដ៏​ធំ​របស់​ម៉ាក់ប៉ា​ដែល​មាន​កូន​តូចៗ ខណៈ​នៅ​ស្រុក​ខ្មែរ​យើង​ក្មេង​កើត​អូទីស្សឹម​មាន​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់។ តើ​ក្មេង​ដែល​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សីម​មិន​មែន​ជា​ជំងឺ ឬ​ក៏​ពិការភាព​នោះ​ទេ ក្មេង​ដែល​កើត​អូទីស្សឹម​គ្រាន់​តែ​លូតលាស់​ខុស​ក្មេង​ដទៃ​ប៉ុណ្ណោះ។ លោក ចាន់ សារិន នាយក​ប្រតិបត្តិ អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ និង​ជា​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា​ថា ក្មេងៗ​ដែល​កើត​ជំងឺ​នេះ​ហើយ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ។ បើ​ក្មេង​កើត​អូទីស្សឹម​មិន​អាច​ព្យាបាល​ជា​ទេ តើ​មាន​វិធីអ្វី​ដើម្បី​ធ្វើ​ឲ្យ​បញ្ញា​ស្មារតី​របស់​ពួក​គេ​អាច​ប្រសើរ​ឡើង? ឆ្លើយ​តប​បញ្ហា​នេះ លោក​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជាពន្យល់​ថា ក្មេង​អូទីស្សឹម​គ្មាន​ការ​ព្យាបាល​ទេ តែ​អាច​ស្តារ​បាន​តាម​រយៈ​​សាលា​ឯកទេស​លើ​ការ​អប់រំ​ពិសេស ទើប​អាច​ជួយ​ពួកគេ​មួយ​ផ្នែក​ធំ​លើ​ការ​យល់​ដឹង​ពី​របៀប​រស់នៅ​ក្នុង​សង្គម។ “យើង​ដឹង​ហើយ​ថា ក្មេង​​អូទីស្សឹម​​​​ពិបាក​​​ក្នុង​​​ការ​​​ប្រាស្រ័យ​​​ទាក់ទង​​​គ្នា ទាំង​​ការ​និយាយ កាយ​វិការ ចរិត​​ឫកពា​​ចម្លែកៗ ចូល​ចិត្ត​ធ្វើអ្វី​ដដែលៗ ពួកគេ​ជា​មនុស្ស​ដែល​រស់នៅ​ក្នុង​ពិភព​លោក​ម្នាក់​ឯង ដូច្នេះ​យើង​បង្រៀន​គាត់​ពី​របៀប​បំនិន​ជីវិត​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​គាត់​លូតលាស់​ផ្នែក​ភាសា ចេះ​ហៅ​ប៉ាម៉ាក់ ចេះ​ញ៉ាំ​បាយ ឬ​មុជទឹក​ដោយ​ខ្លួន​ឯង”។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក លោក ចាន់ សារិន តួលេខ​របស់​ក្មេង​កើត​អូទីស្សឹម​នៅ​កម្ពុជា​មិន​ក្រោម​ម៉ឺន​នាក់​នោះ​ទេ។ ដូច្នេះ​ហើយ​លោក​សូម​ឲ្យ​ឪពុកម្តាយ​ទាំងអស់​ត្រូវ​តាមដាន​ពី​ការវិវត្ត​របស់​កូន​មុនអាយុ ២ ឬ៣ឆ្នាំ ក្នុង​ករណី​ដែល​មាន​សញ្ញា​មិន​ប្រក្រតី​ណាមួយ ត្រូវ​ប្រញាប់​នាំ​មក​ជួប​គ្រូពេទ្យ​ដែល​មាន​ជំនាញ​អូទីស្សឹម។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក តិចនិកបង្វែរអារម្មណ៍កូន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​អាយុ​ប៉ុន្មាន​ទើប​អាច​លេប​ថ្នាំ​គ្រាប់​បាន?

ជា​ទូទៅ​ក្មេ​ងតូចៗ ពេល​ឈឺ​ម្តងៗ ពេទ្យ​តែង​ឲ្យ​លេប​ថ្នាំ​ទឹក​ជា​ប្រភេទ​សេរ៉ូ​ដែល​មានចម្រុះ​ពណ៌ ​ដូចជា​​ពណ៌ស ផ្កាឈូក ក្រហម ឬ​លឿង។ តើ​ម៉ាក់ប៉ា​មាន​ឆ្ងល់​អត់ ហេតុអី​កូន​ក្មេង​ពេទ្យ​ឲ្យប្រើ​សេរ៉ូ? ចុះ​បើ​ឲ្យ​ញ៉ាំ​ថ្នាំ​គ្រាប់​ដូច​មនុស្ស​ធំ​បាន​អត់? បើតាមឱសថការី គឹម កាណាស់ ក្មេងៗ​អាយុ​ក្រោម ៦ ឆ្នាំ មិន​អាច​ប្រើ​ថ្នាំ​គ្រាប់ ឬ​ថ្នាំ​មាន​ស្រោម​បាន​ទេ ព្រោះ​អាច​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​សុខភាព។ ខាង​ក្រោម​នេះ​ជា​មូលហេតុ និង​គុណ​សម្បត្តិ​នៃ​ការ​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ៦ ឆ្នាំ​ញ៉ាំ​ថ្នាំសេរ៉ូ៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! - មិនស្លាក់៖ សេរ៉ូ​ជា​វត្ថុរាវ​ងាយស្រួល​បញ្ចុក​ក្មេង មិន​ស្លាក់។ កាល​ណា​យើង​ក្មេង​ញ៉ាំ​ថ្នាំ​គ្រាប់ ក្មេង​អត់​ដុះ​ធ្មេញ មិន​អាច​ទំពារ ឬ​លេប​ថ្នាំ​គ្រាប់​កើត​នោះ​ទេ អាច​ងាយ​នឹង​ស្លាក់។ - រសជាតិផ្អែម៖ ជា​ទូទៅ​សេរ៉ូគេ​ផលិត​ឡើង​ដោយ​បន្ថែម​រសជាតិ​ផ្អែមតិចៗ ពេល​ក្មេង​បាន​ក្រេប​តែ​បន្តិច​ក៏​ចូលចិត្ត​រសជាតិ​របស់​វា ព្រោះមិន​ល្វីង​ដូច​ថ្នាំ​គ្រាប់ទេ។ - កម្រិតដូស្ត៖ សេរ៉ូមាន​កម្រិត​ដូស្ត​ទាប​ជាង​ថ្នាំ​គ្រាប់ កាលណា​ក្មេង​ញ៉ាំ​ទៅ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​នោះ​ទេ។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក តិចនិកបង្វែរអារម្មណ៍កូន […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនតូចទល់លាមក ប៉ាម៉ាក់គួរអនុវត្តតាមនេះ កូននឹងប្រសើរឡើង

​ទល់​លាមក ​អាច​ឧស្សាហ៍​​​កើត​ឡើង​ចំពោះ​កូនតូចៗ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូនៗ ហើយ​បង្ក​​ឲ្យ​​​ប៉ះ​ពាល់​​ដល់​មុខងារ​​បឺត​ស្រូប​ចំណី​អាហារ និង​មេតាបូលីស។ តើ​មូលហេតុ​អី​ខ្លះដែល​ធ្វើ​ឲ្យ​កូនតូចៗទល់លាមក? ​ប៉ះពាល់​អី​ខ្លះ ហើយ​ដោះស្រាយ​បញ្ហា​យ៉ាង​ណា? “Hello គ្រូពេទ្យ” នឹងបកស្រាយ​ខាង​ក្រោម៖ ១- អ្វី​ទៅ​ជា​ការ​ទល់​លាមក? ​​ទល់​លាមក ​ជា​ជំងឺ​ទូទៅ​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ការ​ទល់​លាមក ​មាន​ន័យ​ថា ចលនា​ពោះវៀន​ពិបាក​ខ្លាំង ឬ​តិច​​ ហើយ​លាមក​​រឹង​ខ្លាំង ស្ងួត ​និង​ពិបាក​ជុះ​​ខ្លាំង​ជាង​ធម្មតា។ ២- ហេតុ​អី​បាន​ជាកូន​តូចៗ​​​ទល់​លាមក? មូល​ហេតុ​​​ច្រើន​ ប៉ុន្តែ​រឿង​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំង​នោះ​គឺញ៉ាំ​អាហារ​មាន​សរសៃ (ហ្វៃប៊ឺរ) អត់​គ្រាប់​គ្រាន់​ដូច​ជា បន្លែ​ និង​ផ្លែ​ឈើ​ជាដើម។ ដូច​គ្នា​​​ដែរ​ អាអូន​ញ៉ាំ​ទឹក​តិច​ ឬ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​ពេក ឬ​ការ​ប្រែ​ប្រួល​​​របប​អាហារ​ដោយ​សារ​បញ្ហា​ជំងឺ ក៏​នាំ​ឲ្យ​​ប៉ះពាល់​ដល់​របប​អាហារ​​​កូន​​ ក៏​អាច​ធ្វើ​​ឲ្យ​​ទល់លាមក​ផង​ដែរ។ សូម​កុំ​បារម្ភ ​ ​បើ​កូន​មាន​បញ្ហា​ទល់​លាមក​ម្ដង​ម្កាល ព្រោះ​បញ្ហា​នេះ​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែបើ​កូន​​ទល់​លាមក​យូរ​ជាង​ ២ សប្ដាហ៍ ដែល​អាច​ហៅ​ថា​ ការ​ទល់​លាមក​រ៉ាំរ៉ៃ​ ហើយ​នោះ សូម​យក​កូន​​​ទៅ​ជួប​​ពេទ្យ​កុមារ​ភ្លាម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣-​​ ធ្វើ​ម៉េច​ដឹង​ថា​ក្មេង​ទល់​លាមក? ​​បើ​ក្មេង​ទល់​លាមក យើង​អាច​សម្គាល់​ឃើញ​ពួក​គេ​ឈឺ​ចាប់​ពេល​បន្ទោ​បង់​លាមក។ ការ​ទល់​លាមក​កាន់​តែ​ខ្លាំង ការ​ឈឺ​ចាប់​របស់​ក្មេង​ក៏​កាន់​តែ​ខ្លាំង​ដែរ។​ យើង​ក៏​អាច​មើល​ឃើញ​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​អាច​កើត​មាន​អម​ជាមួយ​ នៅ​ពេល​ដែល​ក្មេង​ទល់​លាមក​ផង​ដែរ​ ​ដូច​ជា៖ – ចង្អោរ – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ