ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​អាយុ​ប៉ុន្មាន​ទើប​អាច​លេប​ថ្នាំ​គ្រាប់​បាន?

ជា​ទូទៅ​ក្មេ​ងតូចៗ ពេល​ឈឺ​ម្តងៗ ពេទ្យ​តែង​ឲ្យ​លេប​ថ្នាំ​ទឹក​ជា​ប្រភេទ​សេរ៉ូ​ដែល​មានចម្រុះ​ពណ៌ ​ដូចជា​​ពណ៌ស ផ្កាឈូក ក្រហម ឬ​លឿង។ តើ​ម៉ាក់ប៉ា​មាន​ឆ្ងល់​អត់ ហេតុអី​កូន​ក្មេង​ពេទ្យ​ឲ្យប្រើ​សេរ៉ូ? ចុះ​បើ​ឲ្យ​ញ៉ាំ​ថ្នាំ​គ្រាប់​ដូច​មនុស្ស​ធំ​បាន​អត់? បើតាមឱសថការី គឹម កាណាស់ ក្មេងៗ​អាយុ​ក្រោម ៦ ឆ្នាំ មិន​អាច​ប្រើ​ថ្នាំ​គ្រាប់ ឬ​ថ្នាំ​មាន​ស្រោម​បាន​ទេ ព្រោះ​អាច​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​សុខភាព។ ខាង​ក្រោម​នេះ​ជា​មូលហេតុ និង​គុណ​សម្បត្តិ​នៃ​ការ​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ៦ ឆ្នាំ​ញ៉ាំ​ថ្នាំសេរ៉ូ៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! - មិនស្លាក់៖ សេរ៉ូ​ជា​វត្ថុរាវ​ងាយស្រួល​បញ្ចុក​ក្មេង មិន​ស្លាក់។ កាល​ណា​យើង​ក្មេង​ញ៉ាំ​ថ្នាំ​គ្រាប់ ក្មេង​អត់​ដុះ​ធ្មេញ មិន​អាច​ទំពារ ឬ​លេប​ថ្នាំ​គ្រាប់​កើត​នោះ​ទេ អាច​ងាយ​នឹង​ស្លាក់។ - រសជាតិផ្អែម៖ ជា​ទូទៅ​សេរ៉ូគេ​ផលិត​ឡើង​ដោយ​បន្ថែម​រសជាតិ​ផ្អែមតិចៗ ពេល​ក្មេង​បាន​ក្រេប​តែ​បន្តិច​ក៏​ចូលចិត្ត​រសជាតិ​របស់​វា ព្រោះមិន​ល្វីង​ដូច​ថ្នាំ​គ្រាប់ទេ។ - កម្រិតដូស្ត៖ សេរ៉ូមាន​កម្រិត​ដូស្ត​ទាប​ជាង​ថ្នាំ​គ្រាប់ កាលណា​ក្មេង​ញ៉ាំ​ទៅ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​នោះ​ទេ។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក តិចនិកបង្វែរអារម្មណ៍កូន […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនតូចទល់លាមក ប៉ាម៉ាក់គួរអនុវត្តតាមនេះ កូននឹងប្រសើរឡើង

​ទល់​លាមក ​អាច​ឧស្សាហ៍​​​កើត​ឡើង​ចំពោះ​កូនតូចៗ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូនៗ ហើយ​បង្ក​​ឲ្យ​​​ប៉ះ​ពាល់​​ដល់​មុខងារ​​បឺត​ស្រូប​ចំណី​អាហារ និង​មេតាបូលីស។ តើ​មូលហេតុ​អី​ខ្លះដែល​ធ្វើ​ឲ្យ​កូនតូចៗទល់លាមក? ​ប៉ះពាល់​អី​ខ្លះ ហើយ​ដោះស្រាយ​បញ្ហា​យ៉ាង​ណា? “Hello គ្រូពេទ្យ” នឹងបកស្រាយ​ខាង​ក្រោម៖ ១- អ្វី​ទៅ​ជា​ការ​ទល់​លាមក? ​​ទល់​លាមក ​ជា​ជំងឺ​ទូទៅ​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ការ​ទល់​លាមក ​មាន​ន័យ​ថា ចលនា​ពោះវៀន​ពិបាក​ខ្លាំង ឬ​តិច​​ ហើយ​លាមក​​រឹង​ខ្លាំង ស្ងួត ​និង​ពិបាក​ជុះ​​ខ្លាំង​ជាង​ធម្មតា។ ២- ហេតុ​អី​បាន​ជាកូន​តូចៗ​​​ទល់​លាមក? មូល​ហេតុ​​​ច្រើន​ ប៉ុន្តែ​រឿង​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំង​នោះ​គឺញ៉ាំ​អាហារ​មាន​សរសៃ (ហ្វៃប៊ឺរ) អត់​គ្រាប់​គ្រាន់​ដូច​ជា បន្លែ​ និង​ផ្លែ​ឈើ​ជាដើម។ ដូច​គ្នា​​​ដែរ​ អាអូន​ញ៉ាំ​ទឹក​តិច​ ឬ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​ពេក ឬ​ការ​ប្រែ​ប្រួល​​​របប​អាហារ​ដោយ​សារ​បញ្ហា​ជំងឺ ក៏​នាំ​ឲ្យ​​ប៉ះពាល់​ដល់​របប​អាហារ​​​កូន​​ ក៏​អាច​ធ្វើ​​ឲ្យ​​ទល់លាមក​ផង​ដែរ។ សូម​កុំ​បារម្ភ ​ ​បើ​កូន​មាន​បញ្ហា​ទល់​លាមក​ម្ដង​ម្កាល ព្រោះ​បញ្ហា​នេះ​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែបើ​កូន​​ទល់​លាមក​យូរ​ជាង​ ២ សប្ដាហ៍ ដែល​អាច​ហៅ​ថា​ ការ​ទល់​លាមក​រ៉ាំរ៉ៃ​ ហើយ​នោះ សូម​យក​កូន​​​ទៅ​ជួប​​ពេទ្យ​កុមារ​ភ្លាម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣-​​ ធ្វើ​ម៉េច​ដឹង​ថា​ក្មេង​ទល់​លាមក? ​​បើ​ក្មេង​ទល់​លាមក យើង​អាច​សម្គាល់​ឃើញ​ពួក​គេ​ឈឺ​ចាប់​ពេល​បន្ទោ​បង់​លាមក។ ការ​ទល់​លាមក​កាន់​តែ​ខ្លាំង ការ​ឈឺ​ចាប់​របស់​ក្មេង​ក៏​កាន់​តែ​ខ្លាំង​ដែរ។​ យើង​ក៏​អាច​មើល​ឃើញ​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​អាច​កើត​មាន​អម​ជាមួយ​ នៅ​ពេល​ដែល​ក្មេង​ទល់​លាមក​ផង​ដែរ​ ​ដូច​ជា៖ – ចង្អោរ – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​​ញ៉ាំ​ពពួក​ថ្នាំ​បញ្ចុះ​កម្តៅ​លើស​កម្រិត ទៅ​ជា​ខូច​គ្រឿង​ក្នុង

អាង​តែ​ជា​ប្រភេទ​ថ្នាំ​ដែល​យើង​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា ម៉ាក់ប៉ា​មួយ​ចំនួន​បាន​ឲ្យ​កូន​តូច​ញ៉ាំ​ថ្នាំបញ្ចុះ​កម្តៅលើស​កំណត់។ ការ​ធ្វើបែប​នេះ​ប៉ះពាល់​ដល់​សុខភាព​ក្មេង​ខ្លាំង ដែល​យូរៗ​ទៅ​អាច​ប្រឈម​នឹង​ការ​ខូច​ថ្លើម។ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ពន្យល់​ថា ប្រភេទ​ថ្នាំ​បញ្ចុះ​កម្តៅ​ក្មេងៗ​បើ​យើង​ប្រើ​បាន​ត្រឹមត្រូវ​តាម​ការ​កំណត់​ឲ្យ​ប្រើ​ដែល​មាន​លើ​ប្រអប់​ថ្នាំ ឬ​កំណត់​សម្គាល់ និង​កាល​បរិច្ឆេទ ដែល​ភ្ជាប់​ក្នុង​ប្រអប់ថ្នាំ ទៅតាម​អាយុ និងគីឡូ នោះ​មិន​ប៉ះពាល់​សុខភាព​ក្មេង​ទេ តែ​ភាគ​ច្រើន​ប្រើ​ខុស។ លោក​បន្ត “ជា​ធម្មតា​ពពួក​ថ្នាំ​ប៉ារ៉ាសេតាមុល​អី​ហ្នឹង​ពេញ​​និយម​​ណាស់ ទិញ​ទុក​សឹង​តែ​គ្រប់​ផ្ទះ ហើយ​ឲ្យ​កូន​ក្តៅ​ខ្លួន​ឪពុកម្តាយ​ដឹងតែ​ឲ្យ​កូន​ញ៉ាំ តែ​ពួកគាត់​អត់​ដឹង​ពី​ផល​ប៉ះពាល់ ឬ​អត់​ដឹង​ពី​កម្រិត​គេ​ប្រើ ជួន​កាល​កូនតូច​គេ​តម្រូវ​ឲ្យ​ញ៉ាំ​តែ​ពាក់​កណ្តាល​គ្រាប់ គាត់​ឲ្យ​ញ៉ាំ១​គ្រាប់ ឯ​ពេល​ខ្លះ​គេ​កំណត់​ឲ្យ​ញ៉ាំ ៤-៦ ម៉ោង/ម្តង គាត់​ដាក់ ២ម៉ោង/ម្តង អ៊ីចឹង​ទៅជា​​ខូច​ថ្លើម”។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ហេតុអី​​ញ៉ាំ​​ថ្នាំ​​បញ្ចុះ​​កម្តៅ​​លើស​​កម្រិត​ធ្វើ​​ឲ្យ​​ខូច​​ថ្លើម? ថ្លើម​​ជា​​​​សរីរាង្គ​ធ្វើ​​មេតាបូលីស​ នៅ​​ពេល​​​យើង​​លេប​​​​ថ្នាំ​​​ចូល​​ទៅ ​ថ្លើម​​​នឹង​​​ព្យាយាម​​​បំបែក ដែល​​​ធ្វើ​​​ឲ្យ​​កោសិកា​​ថ្លើម​​រង​ការ​​ខូច​ខាត ប៉ុន្តែ​​​រាង​កាយ​​​យើង​​​អាច​​​ជួស​ជុល​​​ការ​​​ខូច​ខាត​​​នេះ​​បាន ប្រសិន​​បើ​​កម្រិត​​​ដែល​​ចូល​​មក​​ក្នុង​​បរិមាណ​​ត្រឹម​ត្រូវ។ ក្នុង​ករណី​​​បរិមាណ​​​ដែល​​​យើង​ញ៉ាំ​​​ចូល​​​មក​​ក្នុង​​​ច្រើន​​​ហួស​​ហេតុ សរីរាង្គ​​ថ្លើម​នឹង​​​ព្យាយាម​​​ធ្វើ​​មេតាបូលីស​​​បំបែក​​ទ្វេដង  ជា​ហេតុ​​​នាំ​​ឲ្យ​​​រាង​កាយ​​​មិន​​អាច​​​ជួសជុល​​ឲ្យ​​​មក​​​សភាព​​​ធម្មតា​​​វិញ​​​បាន​​ទេ ដូច្នេះ​កោសិកា​​ថ្លើម​​ក្រិន​​​​​ឈាន​​ទៅ​​ខូច​​ថ្លើម។​ ទោះ​ជា​ថ្នាំ​បញ្ចុះ​កម្តៅ​អាច​ប្រើ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ក្តី លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ សំណូមពរ​ឲ្យ​ម្តាយឪពុក​ត្រូ​វដឹង ឬ​សាកសួរ​គ្រូពេទ្យ​ពី​កម្រិត​ថ្នាំ​ដែល​ត្រូវ​ប្រើ និង​ចន្លោះ​ពេលប្រើ មុន​ឲ្យ​កូន​ញ៉ាំ នោះ​ទើប​មិន​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ។


ការថែទាំទារក

ថ្នាំ​សម្លាប់​សត្វល្អិត ប៉ះពាល់​ខួរក្បាល​ទារក អាមេរិក​ឈប់ឲ្យ​ប្រើ​បន្ទាន់

ចង់ឲ្យ​ដំណាំ​លូតលាស់​ល្អ គ្មាន​ការ​បំផ្លាញ​ពី​សត្វ​ល្អិត កសិករ ភាគច្រើន ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ចាប់​ពី​ដំណាំ​នៅតូចៗ រហូត​ប្រមូល​ផល។ ជួយ​ការពារ​ដំណាំ​ក៏ពិតមែន តែ​វាប៉ះពាល់​ក៏ប៉ះពាល់​ខ្លាំង​ដែរ ដល់​សុខភាព​មនុស្ស ជាពិសេស ប៉ះពាល់​ដល់​ខួរក្បាល​​ទារក។ រដ្ឋ California របស់​អាមេរិក ដែល​មាន​ប្រជាជនលើស​ខ្មែរ​យើងជិត ៣ដង គ្រោង​បញ្ឈប់​ការប្រើប្រាស់​ថ្នាំសម្លាប់​សត្វ​ល្អិត ដោយសារ​វាប៉ះពាល់​ដល់​ការ​វិវត្ដ​ខួរក្បាល​ទារក។ បម្រាម​នេះ គឺ​បន្ទាប់ពី​រដ្ឋ Hawaii បាន​ដាក់ចេញ កាលពី​ឆ្នាំ​២០១៨ ហើយ​រដ្ឋ New York ក៏បាន​ដាក់វិធានការ​លើ​ថ្នាំ​សម្លាប់សត្វល្អិត​ខុសច្បាប់​ផងដែរ កាលពី​ពេល​ថ្មីៗនេះ។ ថ្នាំសម្លាប់​សត្វ​ល្អិត ស្ថិតនៅ​ក្នុង​ក្រុមប្រភេទ​គីមី Organophosphates ដោយ​ស្រដៀង​ទៅ​នឹង​ឧស្ម័ន​គីមី​ប៉ះពាល់​សរសៃ​ប្រសាទ បង្កើត​ដោយ​ណាហ្ស៊ី អាល្លឺម៉ង់ មុន​សង្គ្រាម​លោកលើក​ទី២។ ការសិក្សា​មួយ ឆ្នាំ​២០១២ របស់​​​សាកលវិទ្យាល័យ California រកឃើញ​ថា ឈាម​ទង​ផ្ចិត​របស់​ទារក​ទើប​កើត មាន​កម្រិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប៉ះពាល់​សុខភាព។ វេជ្ជបណ្ឌិត Gina Solomon សាស្ត្រាចារ្យ​វេជ្ជសាស្ត្រនៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា ការសិក្សា​ជាច្រើន រកឃើញ​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​កសិដ្ឋាន និង​នៅ​តាម​ផ្ទះ ប៉ះពាល់​ដល់​ការ​វិវត្ដ​ខួរក្បាល​ទារក សមត្ថភាព​អាន និង​ភាព​វ័យឆ្លាត។ ពាក់ព័ន្ធ​នឹង​បម្រាម​នេះ ក្រុមប្រឹក្សា​ការពារ​ធនធាន​ធម្មជាតិ​អាមេរិក លើកឡើង​ថា […]


កង្វះអាហារូបត្ថម្ភ

DHA ជាអ្វី? ដឹងថា​ ខួរ​ក្បាលក្មេងៗ​ត្រូវ​ការ​វា​ជា​ចាំបាច់​ប៉ុនណា​អត់?

មិន​ថា​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ម៉ាក់ៗ​ធ្លាប់​មាន​បទ​ពិសោធថែ​ទាំង​កូន​ទេ ច្បាស់​ជា​ធ្លាប់​ឮ​ពាក្យ DHA ក្នុង​ពេល​ផ្សាយ​ពាណិជ្ជកម្ម​ណា​មួយ​មិន​ខាន ប៉ុន្តែ​មាន​ស្គាល់​សារធាតុ​នេះ​ច្បាស់​អត់? ដឹង​ថា​មាន​ផល​ប្រយោជន៍​ខ្លាំង​ប៉ុនណាសម្រាប់​អូនៗ​អត់? បើ​មិន​ទាន់​ដឹង​ច្បាស់ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​ប្រយោជន៍​សារធាតុ DHA ជួយ​វិវដ្ត​ភាព​ឆ្លាត​វ័័យ​សម្រាប់​អូនៗ​ពេល​នេះ​តែ​ម្តង។ ១- DHA ជា​អ្វី? DHA ជាពាក្យ​កាត់នៃ​អាស៊ីដ Docosahexaenoic ពេល​ខ្លះ​ត្រូវ​គេ​សំដៅ​ទៅ​លើ​អាហារ​បំប៉ន​ខួរ​ក្បាល​ក្មេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ ​អាច​ជួយ​ពង្រឹង​សមត្ថ​ភាព​ខួរ​ក្បាល​បាន​ដល់​ទៅ ៦០% និង​ជួយ​ទ្រទ្រង់​គ្រប់​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ ពិសេសអាស៊ីដ DHA ជា​សមាស​ធាតុ​រចនាសម្ព័ន្ធ​ដ៏សំខាន់​នៃ​ជាលិកា​ខួរក្បាល។ ការសិក្សា​រក​ឃើញ​ថា អាស៊ីដ​ខ្លាញ់នៃ​ជា​សមាភាព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មួយ​នេះ ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ទៅ​លើ​ការ​វិវត្ដ​ខួរ​ក្បាល​របស់​ក្មេងៗ​តូចៗ ជួយ​ពង្រឹង​ឥរិយាបថ ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ​របស់​ក្មេ​ងក្នុង​សង្គម​ផងដែរ។ ២- អត្ថប្រយោជន៍ DHA អ្នក​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យាល័យ Cincinnati បាន​​ស្រាវ​ជ្រាវ​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​របស់ DHA លើ​សកម្ម​ភាព​ខួរ​ក្បាល​របស់​មនុស្ស។ ក្មេង​ប្រុស​អាយុ ៩​ ឆ្នាំ ចំនួន ២២​នាក់ មាន​សុខភាព​ល្អ​ ត្រូវ​បាន​ជ្រើសរើស​ដោយ​ចៃដន្យ ឲ្យ​លេប​ប្រេង​ពោត​ជា Placebo (គ្រាប់​ថ្នាំ​ដែល​គ្មាន​ជាតិ​ថ្នាំ​ដើម្បី​ព្យាបាល ប្រើក្នុង​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ) កម្រិត ៤០០​ មិល្លីក្រាមនៃ​អាហារ​បំប៉ន DHA ឬ ១២០០​មិល្លីក្រាម កម្រិត […]


បញ្ហាប្រព័ន្ធរំលាយអាហារ

៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ

មិន​មាន​តែ​រាក​ទេ​ទើប​ម៉ាក់​ប៉ា​បារម្ភ បញ្ហា​ទល់​លាមក​ក៏​សំខាន់ និង​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ដែរ​ចំពោះ​កូន​តូច។ ដូចនេះ​យើង​គួរតែ​យល់​ដឹង​ពី​វិធី​សង្គ្រោះ និង​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កូន​មាន​បញ្ហា​នេះ​ឡើង Helloគ្រូពេទ្យ សូម​ចែក​រំលែក​វិធី​ទាំង ៣ នេះ ដើម្បី​ជួយ ហើយ​​មិន​ចាំបាច់​នាំ​កូន​ទៅ​ជួប​​ពេទ្យ។ ១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កូន​មាន​បញ្ហា​បែប​នេះ គួរ​ឲ្យ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​​គឺជា​សារធាតុ​រាវ ដែល​អាច​បន្ទន់​លាមក​បាន។ នៅ​ពេល​លាមក​ប្រែជា​ទន់ កូន​អាច​បន្ទោបង់​បាន​ដោយ​មិន​មាន​ការ​ឈឺចាប់ និង​ងាយ​ស្រួល​ជាង​មុន​បាន។ អត្ថបទ​ពាក់ព័ន្ធ៖រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង ២- ម៉ាស្សា​ពោះ​កូន យើង​គួរ​​ម៉ាស្សា​ចលនា​​នៅ​ម្ដុំ​ពោះ​វៀនធំ​ដែល​​មានទីតាំង​​នៅ​ខាងក្រោមផ្នែក​ខាងឆ្វេង។ ការ​ធ្វើ​បែប​នេះ​ក៏​អាច​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ការ​បត់​ជើង​របស់​កូន​បាន​ស្រួល​ឡើង​វិញ​ដែរ។ ៣- ថ្នាំ​សុល ប្រសិនបើ​កូន​នៅតែ​យំ ព្រោះ​ពិបាក​ជុះ ជម្រើស​ចុងក្រោយ គឺ​មាន​តែ​ទិញ​ថ្នាំ​យក​មកសុលតាម​គូទ​របស់​កូន ទើប​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ ក្រោយ​ពេល​សុល​បាន ១៥-៣០ នាទី​កូន​ប្រាកដ​ចង់​ចូល​បន្ទប់​ទឹក។ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ដើម្បី​ការពារ​កុំឲ្យ​កូន​តូច​ជួប​បញ្ហា​នេះ យើង​គួរតែ​ឲ្យ​កូន​ផឹក​ទឹក និង​ញ៉ាំ​អាហារ​គ្រប់​មុខ ជាពិសេស​​ប្រភេទ​បន្លែ​បៃតង ផ្លែឈើ ដែល​ល្អ​ចំពោះ​ពោះវៀន និង​ក្រពះ ថែម​ទាំង​ជួយ​ឲ្យ​កូន​លូតលាស់​បាន​ល្អ។ ទល់​លាមក​​អាច​ធ្ងន់ធ្ងរ​ និងគ្រោះថ្នាក់ដល់កូន ប្រសិនបើធ្វើវិធីខាងលើមិនបានជោគជ័យ​ ហើយការ​ទល់​លាមក​អូស​បន្លាយ​យូរ និង​ឧស្សាហ៍​កើត​មាន​ឡើង បូករួម​ទាំង​ការ​ឈឺ​ចុក​ចាប់​ជា​ប្រចាំ​ទៀត​នោះ វា​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ពោះវៀន​កូន និង​រលោក​រន្ធ​គូទ ព្រោះ​លាមក​ជា​ជាតិ​ពុល ក្ដៅ ​រឹង ពេល​នៅ​ក្នុង​ពោះវៀន​យូរ​ពេក​ធ្វើឲ្យ​កូន​ក្ដៅ​ខ្លួនសូមប្រញាប់ទៅជួបគ្រូពេទ្យ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម?

ការ​ដែល​ក្មេង​ជក់​លេង​ទូរស័ព្ទ​ងប់ងុល ១ថ្ងៃៗ​កាន់​រាប់​ម៉ាង ធ្វើ​ឲ្យ​ពួក​គេ​លែង​សូវ​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញខ្លួន ពិសេស​ប៉ាម៉ាក់ ដូច្នេះ​ហើយ​ទើប​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ក្មេងៗ​ដែល​កើត​អូទីស្សឹម​បណ្តាល​មក​ពី​ការ​លេង​ទូរស័ព្ទ​ច្រើន​ពេក។ ការ​លើក​ឡើង​ខាងលើ ត្រូវ​បាន​បាន​លោក ចាន់ សារិន នាយក​ប្រតិបត្តិ អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ ច្រានចោល ដោយ​អះអាង​ថា មក​ទល់​ពេលនេះ​ពុំ​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ថា ក្មេង​ដែល​មើល​អេក្រង់​ទូរស័ព្ទ ឬ ថេប្លេត ច្រើន កើត​អូទីស្សឹម​នោះ​ទេ។ មូលហេតុ​ដែល​នាំ​ឲ្យ​កូន​ក្មេង​កើត​អូទីស្សឹម អាច​មក​ពី​កត្តា​តំណពូជ ឪពុកម្តាយ​មានជំងឺ ម៉ាក់ៗ​ប្រើ​ថ្នាំ​ជ្រុល ឬ​ប្រើ​គ្រឿង​ញៀន និង​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ជាដើម។ អត្ថបទពាក់ព័ន្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង លោក​បញ្ជាក់ថា ករណី​ក្មេង​លេង​ទូរស័ព្ទ​នេះ​គេ​គ្រាន់​តែ​កំពុង​សង្ស័យ​ប៉ុណ្ណោះ តែ​ទោះ​បែបនេះ​ក្តី​លោក​ថា ម៉ាក់ប៉ា​មិន​ត្រូវ​បណ្តោយ​កូន​ចំណាយ​ពេល​នៅ​លើ​អេក្រង់​យូរ​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល ភ្នែក​ខ្សោយ ឆាប់ខឹងមួរម៉ៅ ឈឺក្បាល ប៉ះពាល់ការគេង កើតជំងឺផ្លូវចិត្ត ក្មេងខ្លះ​ងប់​ងុល​នឹង​ទូរស័ព្ទ ទៅ​ជា​លែង​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ជំនួស​​មក​​វិញ​​នូវ​​ភាព​​ឯកោ។ ការ​លេង​ទូស័ព្ទ​មិនមែន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះ​ទេ បើសិន​ជា​យើង​ឲ្យ​កូន​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ កំណត់​ពេល​ច្បាស់​លាស់ ដោយ​មាន​ម៉ាក់ប៉ា​មើល​ជាមួយ​ចាំ​ជួយ​ពន្យល់​ប្រាប់ គឺ​អាច​ឲ្យ​ក្មេង​ឆ្លាត​វាងវៃ​ទៀត​ផង។ លោក ចាន់ សារិន បញ្ជាក់។ កាល​ពី​ពេល​ថ្មីៗនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​គោលការណ៍​ណែនាំ​អំពី​ការ​មើល​អេក្រង់ ទូរស័ព្ទ ថេប្លេក និង​ឧបករណ៍​អេឡិកត្រូនិក​ផ្សេង​ទៀត​សម្រាប់​ក្មេង ដោយ​ក្មេងៗ​អាយុក្រោម […]


ជំងឺឆ្លង

​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ

ដើម្បី​ជា​សុវត្ថិភាព​រាងកាយ​ពី​ការ​មុត ជុង ដាច់​រលាត់​ស្បែក និង​ការពារ​សុខភាព​ផង​នោះ ម៉ាក់​ប៉ា​ទាំង​ឡាយ​កុំ​បណ្ដោយ​ឲ្យ​កូន​តូច​ដើរ​ផ្ទាល់​​​ដី ដោយ​គ្មាន​ទ្រនាប់​ជើងឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន ដែល​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​រវាងជើង និង​កន្លែង​កង្វក់ ពិសេស​ឆ្លង​ព្រូន។ នេះ​បើ​តាមបញ្ជាក់​របស់​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ព្រូន​ដែល​ជា​សត្វ​ល្អិត​ក្នុង​ពោះវៀន និង​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​ សត្វ ​គ្រប់​ទីកន្លែង​ដូច​ជា​ក្នុង​ទឹក ដី​សើម ភក់ និង​ចំណីអាហារ​ដែល​មិន​មាន​អនាម័យ។ បើ​និយាយ​ពី​ព្រូន​មាន​ច្រើន​ប្រភេទ​ណាស់ ចំណែក​ព្រូន​ដែល​ឆ្លង​តាម​រយៈ​ការ​ដើរ​ដី​ផ្ទាល់ គឺ​ព្រូន​ទំពក់ ព្រោះ​វា​រស់​នៅ​លើ​ដី​សើម ឬ​ដី​ភក់ និងការបន្ទោរបង់តាមពាសវាលពាសកាល។ ពងព្រូនទាំងនោះអាចហូរធ្លាក់ទៅតាមទឹកស្ទឹង ទន្លេ​ ព្រែក បឹងបួរ ជាដើម។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ រោគ​សញ្ញា​មាន​ដូចជា ឈឺពោះ ក្តៅខ្លួន​ ក្អក កូន​មិន​សូវ​ញ៉ាំ ឬ​បង្កើន​ចំណង់អាហារ រាង​កាយ​ស្លេកស្លាំង ក្អួត រាក​ជាដើម។ បើ​ចង់​ការពារ​កូន​មិន​ឲ្យ​កើត​បញ្ហា​នេះ ត្រូវ​រស់​នៅ​ឲ្យ​មាន​អនាម័យ មិន​គួរ​ប៉ះពាល់​របស់​មិន​ល្អ ឬ​លេង​ផ្ទាល់​ទៅ​នឹង​ដី ហើយ​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ទម្លាក់​ព្រូន​រៀង​រាល់ ៦ខែ/ម្តង។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


កង្វះអាហារូបត្ថម្ភ

បណ្តោយ​​ឲ្យ​​កូនញ៉ាំរបស់ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន

ពី​មុន​យើង​ធ្លា​ប់តែ​ឮ​មនុស្ស​ចាស់​កើត​ទឹកនោម​ផ្អែម តែ​បច្ចុប្បន្ន​កូន​ក្មេង​ក៏​អាច​កើត​ទឹកនោម​ផ្អែម​ដែរ ហើយ​គេ​បែង​ចែក​ប្រភេទ​ទឹកនោម​ផ្អែម​ជា ៣ប្រភេទ គឺ​ប្រភេទទី ១ ប្រភេទ​ទី ២ និង​ទឹកនោម​ផ្អែម​ពេល​ពពោះ។ ចំពោះ​មូលហេតុដែល​ជំរុញ​ឲ្យ​ក្មេងៗ​ទៅ​ជា​កើតជំងឺ​ទឹកនោម​​ផ្អែម លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ឲ្យ​ដឹង​ថា កត្តាចម្បង គឺ​របប​អាហារ​ប្រចាំថ្ងៃ​របស់​កុមារ ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​គិត​ថា​មិនអី ឬ​មួយ​ចំនួន​ទៀត​មិន​បាន​ខ្វាយខ្វល់​អំពី​បញ្ហា​នេះ ដោយ​សម្អាង​ថា ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ​កើត​មានតែ​លើ​មនុស្ស​អាយុ​ច្រើន​​តែ​​ប៉ុណ្ណោះ។ [embed-health-tool-baby-poop-tool] តើអាហារអ្វីខ្លះជំរុញឲ្យកូនក្មេងកើតទឹកនោមផ្អែម? ក្មេង​ធាត់ៗ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម ដែលមានបញ្ហាដល់​បេះដូង ​តម្រងនោម និងភ្នែកជាដើម ដូច្នេះ​ហើយ​យើង​ត្រូវតែ​យក​ចិត្តទុកដាក់​ចំពោះ​របបអាហារ​កូនដែល​សម្បូរជាតិ​ស្ករ ជាតិខ្លាញ់ ញ៉ាំ​ទៅ​ធ្វើឲ្យ​ធាត់​ខ្លាំង មាន​បញ្ហា​សុខភាព នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! – ពពួកអាហារ Fast Food៖ ភីហ្សា បឺហ្គើរ សេនវិច ដំឡូងបារាំងបំពង មាន់បំពង ក្មេងៗ​ចូល​ចិត្ត​ណាស់ ប៉ុន្តែ​អាហារ​ប្រភេទ​នេះ​មិន​ល្អ​ចំពោះ​ក្មេង​នោះ​ទេ វា​សម្បូរជាតិខ្លាញ់ ហើយ​ប្រៃ យកល្អ​យូរ​ឲ្យ​កូន​ញ៉ាំ​ម្តង​បាន​ហើយ។ – ទឹកដោះគោ៖ ទឹកដោះ​សិប្បនិម្មិត​ប្រភេទ​ខ្លះ​មាន​ជាតិ​ស្ករ​ច្រើន ដូចនេះ​មាន​តែ​ទឹកដោះម្តាយ​ទេ​ដែល​មាន​សុវត្ថិភាព​បំផុត។ – ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈ​ប៉ូវ​កម្លាំង សុទ្ធ​តែ​សម្បូរជាតិស្ករ និង​ដាក់​ថ្នាំ​រក្សា​ទុក​បាន​យូរ […]


កង្វះអាហារូបត្ថម្ភ

បើ​ក្មេងៗ​ផឹកភេសជ្ជៈប៉ូវកម្លាំង មាន​ចំណុចល្អ​ និង​អត់​ល្អ​អី​ខ្លះ?

ភេសជ្ជៈ​ប៉ូវ​កម្លាំង ភាគ​ច្រើន​គ្នា​យើង​ផឹក ពេល​មាន​អារម្មណ៍​ហេវហត់ អត់​ស្រឡះ​ខ្លួន ធេងធោង បង្កើន​ស្មារតី ឬ​ការ​ប្រុងប្រយ័ត្ន។ ទោះ​ជា​មាន​ចំណុច​ល្អ​ច្រើន​ក្ដី ប៉ុន្តែ​ថ្ងៃ​នេះ យើង​នឹង​ពិភាក្សា​ពីភេសជ្ជៈ​ប្រភេទ​នេះ ជាមួយ​ក្មេងៗ ក្នុង​ករណីដែល​ពួក​គេ​ក៏​ផឹក ដើម្បី​បង្កើន​កម្លាំង​ដូច​មនុស្ស​ធំ​ដែរ។ បើ​ក្មេងៗ​ញ៉ាំ តើ​ល្អ​អត់? ១- រូបមន្ត និង​ការ​យល់​ច្រឡំ​ថា​ភេសជ្ជៈប៉ូវកម្លាំង ជា​អាហារ​បំប៉ន ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន តូរីន (taurine)  វីតាមីន រុក្ខជាតិ​បំប៉ន ជាតិ​ស្ករ ឬ​សារ​ធាតុផ្អែម ហើយធាតុ​ផ្សំ​ដែល​សំខាន់​នោះ​គឺ​ កាហ្វេ​អ៊ីន។ ជា​ធម្មតា ​ក្រុម​ហ៊ុន​ផលិត​តែង​បន្ថែម​នូវ​សារ​ធាតុ​ខ្លះ​ក្នុង​ភេសជ្ជៈ ​ដូច​ជា guarana kola nut yerba mate ឬ​កាកាវ។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគ​ច្រើន​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​នេះ​មាន​ជាតិ​កាហ្វេ​អ៊ីន​ចន្លោះ​ពី ៧០ ទៅ ៨០ មិល្លីក្រាម​ក្នុង​មួយ​កែវ ឬ​កំប៉ុង​ដែល​មាន​ចំណុះ ២៣៦,៥៨ មិល្លីលីត្រ ។ វា​មាន​បរិមាណ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ជាង​មាន​នៅ​ក្នុង​ទឹក​ក្រូច ៣ ដង ដូច្នេះ​​វា​មិន​មានជា​អាហារ​បំប៉ន​ទេ។ ២- ចំណុច​ល្អ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង - បង្កើន​ការ​ប្រុង​ប្រយ័ត្ន៖ ជាតិ​កាហ្វេអ៊ីន​បាន​ធ្វើ​ការ​រារាំង​ដល់ adenosine receptors នៅ​ក្នុង​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​រាង​កាយ​មិន​មាន​ភាព​ថយ​ចុះ និង​មិន​ងងុយ​គេង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ