ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

ការបំបៅដោះ

ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ?

ទឹក​ដោះ​ម្ដាយមាន​គុណ​ប្រយោជន៍​ច្រើន​សម្រាប់​ការ​លូត​លាស់​កូន។ ប៉ុន្តែ ស្រីៗ​បំបៅ​ដោះ​កូន​ភាគ​ច្រើន ជា​ពិសេស​អ្នក​រវល់​ការងារ តែង​​ឆ្ងល់ថា ត្រូវ​បំបៅ​ដោះ​កូន​ប៉ុន្មានខែ ឬ​យូរ​ប៉ុនណាទើប​ល្អ? ​ជា​ធម្មតា ពេទ្យ​តែង​ណែនាំ​ឲ្យ​យើង​បំបៅ​ដោះ​​កូនឲ្យ​បាន​យ៉ាង​តិច​ ៦ ខែ។ ម៉េច​ពេទ្យ​ណែ​នាំ​បែប​នេះ “Hello គ្រូពេទ្យ” នឹង​ស្រាយ​ចម្ងល់​ស្រីៗ​គ្នា​យើង​ពេល​នេះ​តែ​ម្តង។ ១- ហេតុ​អ្វី​ត្រូវ​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​ម្តាយ? ការ​សិក្សា​ជាច្រើន​បង្ហាញថា បំបៅ​កូនដោយ​ទឹកដោះ​ ១៣ សប្ដាហ៍​ដំបូង ដោយ​មិន​លាយ​អាហារ​រឹង ឬ​ម្សៅ​ទឹក​ដោះ​គោ​ផ្សេងៗ ជួយ​​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះពោះវៀន និង​ឆ្លង​មេរោគ​ទៅ​សួត ដល់​កូន ថែម​ទាំង​កាត់​បន្ថយ​ការប្រឈម​ជំងឺ​ផ្សេងៗ​ ក៏​ដូចជា​ជួយ​ឲ្យ​សុខភាព​កូនរឹងមាំ​ផង​ដែរ។ ទឹកដោះ​ម៉ាក់ៗ ​អាច​ជួយ​ការពារកូន​ករណី​លើស​ទម្ងន់ និង​ជំងឺ​ទឹកនោមផ្អែម ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ខណៈ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​លើក​ឡើងថា ទឹកដោះ​ម្ដាយ​មាន​ឥទ្ធិពល​​ប្រឆាំង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ទៀត​ផង។ ទឹកដោះ​ដំបូង និង​ទឹកដោះ​ម្ដាយ មាន​មុខងារ​សំខាន់ណាស់សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ និងកូនដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​អាលែកហ្ស៊ី។ ២- អ្នកជំនាញនិយាយអ្វីខ្លះពីទឹក​ដោះ​ម្តាយ? យូរ​ណាស់​មក​ហើយ គេ​តែង​បំបៅ​ដោះ​កូន​លើស​ពី ២-៣ ឆ្នាំ។ ប៉ុន្តែ ​បច្ចុប្បន្ន​នេះ មាន​ការ​កត់​សម្គាល់ថា រយៈពេល​បំបៅ​ដោះ​កូនកាន់​តែ​ខ្លី​ជាង​មុន។ អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​ UNICEF បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ ត្រូវ​បំបៅ​ដោះ​កូន​យ៉ាង​តិច​ឲ្យបាន​ ៦ ខែ​ដំបូង។ យើង​ក៏​អាច​ឲ្យ​អាហារ​ផ្សេង​ទៀត បន្ថែម​ពី​លើ​ការ​បៅដោះ សម្រាប់​កូន​មាន​អាយុ​ចាប់​ពី ២ ឆ្នាំ​ឡើង។ […]


ថ្នាំបង្ការ

អ៊ីតាលីចេញ​ច្បាប់​ថ្មី "ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន"

ប៉ា​ម៉ាក់​ជនជាតិ​អ៊ីតាលី អាចរងការ​ពិន័យ​ធ្ងន់ធ្ងរ ហើយ​កូនៗ​ នឹង​​មិន​អនុញ្ញាត​ឲ្យ​ចូលរៀន​នៅ​តាម​សាលារៀនដូចគ្នា ប្រសិនបើប៉ាម៉ាក់​ទាំង​អស់ មិន​អាច​បញ្ជាក់​ថា កូនៗ​បាន​ទទួល​វ៉ាក់សាំង​ត្រឹមត្រូវទេនោះ។ ច្បាប់​ថ្មី ហៅ​ថា “Lorenzin Law” ត្រូវបាន​បង្កើត​ឡើង ដើម្បី​ប្រយុទ្ធប្រឆាំង ការ​កើនឡើង​នៃ​ករណី​ជំងឺ​កញ្រ្ជឹល និង​ការធ្លាក់ចុះអត្រា​កុមារ​ទទួលវ៉ាក់សាំង​បង្ការ ដែល​ទើបចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៩។ តាម​ច្បាប់​ថ្មី​នេះ កុមារ​អាយុ​ក្រោម ៦​ឆ្នាំ អាច​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​សាលារៀន ប្រសិនបើ​ពួកគេ​មិន​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​​ជំងឺ​ឆ្លង​នានា រួមមាន ​អុចស្វាយ ស្វិតដៃជើង កញ្រ្ជឹល ស្រឡទែន និង​ស្អូច។ ចំណែក​កុមារ​អាយុ ៦-១៦​ ឆ្នាំ មិន​ជាប់​បម្រាម​បញ្ជូន​ចេញ​ពី​សាលារៀន​នោះ​ទេ ប៉ុន្ដែប៉ា​ម៉ាក់​ អាច​ប្រឈម​ការ​ពិន័យ ប្រសិនបើកូន​មិនបាន​ទទួល​វ៉ាក់សាំង​ត្រឹមត្រូវ។ ប៉ាម៉ាក់ ក្មេងៗមិន​បាន​ចាក់​វ៉ាក់​សាំង អាច​ត្រូវ​ពិន័យ​ប្រាក់ ៥០០​អឺរ៉ូ ស្មើ​ប្រមាណ​ជិត ៥៦០​ដុល្លារ​អាមេរិក។ អត្ថបទ​ពាក់ព័ន្ធ៖ កុមារ​ហ្វីលីពីន ២,៦ ​លាន​នាក់ ​ប្រឈម​ឆ្លងជំងឺ​កញ្រ្ជឹល ថៃ ហ្វីលីពីន ត្រូវ UN ព្រមានករណីផ្ទុះជំងឺកញ្ជ្រឹលខ្ពស់បំផុតនៅ អាស៊ាន យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន BBC ឲ្យដឹងថា អាជ្ញាធរ​តំបន់​ ក្នុងទីក្រុង​បូឡូញ៉ា បាន​ផ្ញើ​លិខិត​ស្ដីពី​ការ​ផ្អាក​ការ​សិក្សា ទៅ​កាន់ប៉ាម៉ាក់ ក្មេងៗ​ចំនួន […]


ថ្នាំបង្ការ

អត់​ចាក់វ៉ាក់សាំង​តេតាណុស ក្មេង​ប្រុស​ម្នាក់ត្រូវ​ចំណាយ​ថ្លៃ​ព្យាបាល​ជិត១លាន​ដុល្លារ

ក្មេង​ប្រុស​ជនជាតិ​អាមេរិក​ម្នាក់ នៅ​រដ្ឋ​អូរេជិន បាន​ចំណាយ​ពេល ៤៧​ថ្ងៃ ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់ និងត្រូវ​បង់ថ្លៃព្យាបាល​ជាង ៨០​ម៉ឺន​ដុល្លារ​អាមេរិក ដោយសារ​ក្មេង​នេះ​ ពុំ​​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស​ពីមុន។ នេះបើយោងតាម​ការ​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​សហរដ្ឋអាមេរិក។ លោក​វេជ្ជបណ្ឌិត ខាល់ អ៊ីរីកស្សុន ដែលចូលរួម​សិក្សា​លើ​ករណី​នេះ និង​ជា​សាស្រ្តាចារ្យ​ថែទាំ​កុមារ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត និង​សុខាភិបាល​រដ្ឋ​អូរេជិន បាន​បញ្ជាក់​ថា ករណី​ជំងឺ​តេតាណុស​ធ្ងន់ធ្ងរ កម្រ​កើតមាន​ណាស់​នៅ​សហរដ្ឋអាមេរិក ដោយសារវ៉ាក់សាំង​ការពារ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​ជំងឺ​នេះ។ ជំងឺ​របស់​ក្មេង​ប្រុស​ខាងលើ គឺជា​ករណី​ជំងឺ​តេតាណុស​លើ​កុមារ​ទី១ ក្នុង​រដ្ឋ​អូរេជិន នា​រយៈពេលជាង ៣០​ឆ្នាំ។ នេះបើតាម​ការ​សិក្សា។ តាម​ការ​សិក្សា នៅឆ្នាំ២០១៧ ក្មេងប្រុស​អាយុ ៦​ឆ្នាំ​ម្នាក់ ពុំដែលបានចាក់​វ៉ាក់សាំង​ណាមួយ​នោះទេ បាន​មុត​ថ្ងាស នៅ​ពេលកំពុង​លេង​ក្នុង​សួន​ខាងក្រៅ​។ មួយ​សប្ដាហ៍​ក្រោយ​មក ក្មេង​នេះ កើតមាន​រោគសញ្ញា​ជំងឺ​តេតាណុស រួមមាន រឹងថ្គាម ឈឺសាច់ដុំ ចុកខ្នង និង​ក។ នៅពេល​ក្មេង​នេះចាប់ផ្ដើម​មាន​បញ្ហា​ដកដង្ហើម ម្ដាយ​ឪពុក​របស់​ក្មេងប្រុស​នេះបាន​ទូរសព្ទ​ហៅ​ក្រុម​សង្រ្គោះ​បន្ទាន់ និង​នាំ​​ទៅមជ្ឈមណ្ឌល​ព្យាបាល ដែល​ភ្លាមៗ​នោះ រកឃើញ​ថា មាន​រោគ​សញ្ញា​ជំងឺ​តេតាណុស។ ចាប់តាំងពី​ពេល​នោះ​មក រោគសញ្ញា​ជំងឺ​របស់​ក្មេង​ប្រុសនេះកាន់តែ​អាក្រក់​ទៅ។ អាអូនឃ្លាន​ទឹក ប៉ុន្ដែ​មិនអាច​បើក​មាត់​បាន​ធំដើម្បី​ផឹកទឹក​នោះទេ ហើយ​បញ្ហា​ការ​ដកដង្ហើម​វិញ គឺ​កាន់តែ​ធ្ងន់ធ្ងរ។ ក្មេង​ប្រុស​នេះ ត្រូវបាន​បញ្ចូន​ទៅកាន់​បន្ទប់​សង្រ្គោះ​បន្ទាន់​សម្រាប់​កុមារ និង​ទទួល​ការ​ព្យាបាល​ជំងឺ​តេតាណុស។ […]


ការថែទាំទារក

​ទារក ១១​នាក់ នៅទុយនីស៊ី ស្រាប់តែ​ស្លាប់​បន្តបន្ទាប់ដោយ​មិន​ដឹង​មូល​ហេតុ

លោក អាបដេល រ៉ាអាហ្វ អែលស្យារីហ្វ រដ្ឋមន្រ្តី​សុខាភិបាល​ទុយនីស៊ី បាន​លាលែង​តំណែង កាលពី​ថ្ងៃ​សៅរិ៍ ​សប្ដាហ៍​មុន ក្រោយ​ទារក ១១​នាក់ បាន​ស្លាប់ជាបន្ត​បន្ទាប់ នៅ​ក្នុង​មន្ទីរពេទ្យ​មួយកន្លែង ​ត្រឹមអំឡុង​ពេល ២៤ ​ម៉ោង​ប៉ុណ្ណោះ។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ ទុយណេស៊ី។ ក្រសួង​សុខាភិបាល និង​រដ្ឋអាជ្ញា បាន​បើក​ការស៊ើបអង្កេត​រក​មូលហេតុ​ស្លាប់ទារក ដែល​ទំនង​ដោយសារ​ការឆ្លង​មេរោគ។ ទារក​ទាំង​នោះ បាន​ស្លាប់​ក្នុងអំឡុងពេល ២៤​ម៉ោង ចន្លោះ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ សប្ដាហ៍​មុន នៅ​ក្នុង​គ្លីនិក​មួយ​កន្លែង​ ឈ្មោះ រ៉ាបតា។ ចំណែក​លោក​នាយករដ្ឋមន្រ្តី​ទុយនីស៊ី​ បាន​ថ្លែងព្រមានចេញពី​មន្ទីរ​សម្ភព​មួយ​កន្លែង កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍មុន "អ្នក​បង្ក​ការ​ធ្វេសប្រហែស​នេះ នឹង​ប្រឈមនីតិវិធី​ច្បាប់"។ សមាគម​សុខាភិបាល​មួយ បាន​អះអាង​ថា ការ​ស្លាប់​ភ្លាមៗ​​ទារក​ទាំង ១១នាក់ អាច​បណ្ដាល​មកពី​ផលិតផល​អាហារ​មួយ​ប្រភេទ ដែល​បាន​ផុត​ពេល​កំណត់​ប្រើប្រាស់។ ងាក​ទៅ​អង្គការ​សង្គម​ស៊ីវិល​កុមារ​ទុយនីស៊ី​ បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​លើ​ហ្វេសប៊ុក បញ្ជាក់​ដែរ​ថា លទ្ធផលបឋមអំឡុងពេល​ការ​​ស៊ើបអង្កេត​កំពុង​បន្ដ​ បង្ហាញ​ពីករណី​​ការ​ឆ្លង​មេរោគ​មួយប្រភេទ ​បណ្ដាល​មកពី​ផលិតផល​ចិញ្ចឹម​ទារក​ ដោយ​បញ្ចូល​តាម​ឈាម។ ក្រោយផ្ទុះឡើង​ករណី​នេះ ក្រសួង​សុខាភិបាល​ទុយនីស៊ី ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា "វិធានការ​ការពារ និង​ព្យាបាល ត្រូវ​បាន​ដាក់​ចេញ​ ដើម្បី​ចៀសវាង​មាន​ជន​រងគ្រោះ​ផ្សេងទៀត និង​​ធានា​ស្ថានភាព​សុខភាព​ទារក​ គ្រប់​ពេទ្យសម្ភព​ទូទាំង​ប្រទេស"។ ក្នុងករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មានកូនតូចចង់ដើរ​លេង​សប្បាយ ​ត្រូវចេះ​តិចនិក​សាមញ្ញ​ទាំងនេះ​

ពិត​ណាស់ ដើរ​លេង អាច​ជួយ​កាត់​បន្ថយ​ស្រ្តស ធ្វើ​ឲ្យ​ជីវិត​មាន​ផាសុកភាព​ឡើងវិញ ជួយ​បង្កើន​គំនិត​ថ្មីៗ ក៏​ផ្តល់​បទពិសោធន៍​ជីវិត​ដ៏៏​ស្រស់​ស្អាត​មិន​អាច​បំភ្លេច​បាន។ យ៉ាង​ណា ជា​ប៉ា​ម៉ាក់​គេ មាន​អូនៗ​តូចៗ​ទៅ​ជាមួយ ចង់​បាន​ដំណើរ​កម្សាន្ត​ពោរ​ពេញ​ភាព​សប្បាយ​រីករាយ​ ត្រូវ​ចេះ​រៀប​ចំ​ផែន​ការ​ដើរ​កំសាន្ត​ឲ្យ​ច្បាស់ ព្រោះ​ដឹង​ហើយ មាន​ក្មេងតូច​ដើរ​លេង​ជាមួយ​មិនស្រួល​ទេ ប៉ុន្តែ​បើ​គ្មាន​អូនៗ​ក៏មិន​សប្បាយ​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាមញ្ញ​ខ្លះៗ​សម្រាប់​រៀបចំ​ផែនការ​ដើរលេង ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ។ ១- ផែន​ការ​ត្រូវ​រៀប​ចំ ទោះបីជា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ណា​ក៏ដោយ សម្រាប់​ដំណើរ​កម្សាន្តមាន​អូនៗ​តូចៗ​ទៅ​ជា​មួយ យើង​ត្រូវ​ត្រៀម​ចិត្ត​ចំពោះ​ហេតុ​ការណ៍​មិន​បាន​រំពឹង​ទុក​ បង្ក​ដោយ​សារ​​កូនយើង ដូចជា ឈប់​ចូល​បន្ទប់​ទឹក ឬ​មើល​ទេសភាព។ យើង​គួរ​តែ​ទុក​ចន្លោះ​ពេល​ខ្លះ សម្រាប់​សកម្មភាព​ទាំង​អស់​នេះ ព្រោះ​អូនៗ​នៅ​តូច​ អាច​នឹង​ឆ្ងល់​ច្រើន ម្យ៉ាង​ទៀត​វាជា​ឱកាស​យើង​បង្កើន​ភាព​ស្និត​ស្នាល​ថែម​មួយ​កម្រិត​ទៀត​ជាមួយ​កូន​។ ស្លៀក​ពាក់​ធូរៗ និង​ស្រួល​ខ្លួន​ឲ្យ​អូនៗ កុំ​ភ្លេច​ខោ​ទឹកនោម ព្រោះ​ខ្លាច​អូនៗ​ត្រូវ​ការ​បត់​ជើង​បន្ទាន់ នៅ​ពេលធ្វើ​ដំណើរ ពិសេស​ពេល​នៅ​លើ​យន្តហោះ។ បើ​រៀប​ចំ​ផែនការ​នេះរួច​រាល់​ ដំណើរ​កំសាន្ត​ប្រាកដ​ជាសប្បាយ​រីករាយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- របស់​ចាំបាច់គួរ​រៀប​ចំទុក ដាក់​ក្រដាស​ជូត​សម្លាប់​បាក់តេរី និង​ទឹក​លាង​ដៃនៅ​ក្នុង​កាបូប ព្រោះ​យើង​អាច​ត្រូវ​ការ​វា​ចាំ​បាច់ រាល់​ពេល​បាយ​ ឬ​ពេល​គ្មាន​កន្លែង​លាង​ដៃ​នៅ​ជិតៗ​យើង។ ក្មេង​តូច​ជា​ធម្មតា​ខ្សោយ​អ៊ីចឹង​ហើយ ហេតុ​នេះ​​គួរ​តែ​យក​ថ្នាំ​ប្រើ​ទូទៅ មួយ​ចំនួន​តាម​ខ្លួន​ផង។ ក្រៅ​ពី​នេះ ទែម៉ូម៉ែត្រ ក៏​សំខាន់​ណាស់​ដែរ ព្រោះ​អាច​ជួយ​ស្ទង់​កម្តៅ​អូនៗ​គ្រប់​ពេល ទាំង​ពេល​នៅ​លើ​យន្ត​ហោះ។ [embed-health-tool-vaccination-tool] មួយ​ទៀត គួរ​តែ​យក​របស់​លេង​អូនៗ​ទៅ​ជាមួយ​ផង […]


ថ្នាំបង្ការ

វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ

វ៉ាក់សាំង​ជំងឺ​ការពារ​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អូច មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ភាព​ប្រឈម​ កំពុង​កើនឡើង​នៃជំងឺ​អូទីស្សឹម (Autism) ​ក្នុង​ចំណោមក្មេងៗ​នោះឡើយ។ តាម​ការ​សិក្សា​ថ្មី​របស់​លោក​វេជ្ជបណ្ឌិត Anders Hviid នៃ​វិទ្យាស្ថាន Statens Serum នៅ​ដាណាម៉ាក ករណី​ប្រឈម​ខ្ពស់​កើតមាន​ជំងឺ​អូទីស្សឹម ដោយសារ​ក្មេងមាន​សាច់ញាតិ​​មាន​កើត​ជំងឺ​នេះទេ។ ការព្រួយបារម្ភខ្លាំងពាក់ព័ន្ធ​​រវាង​វ៉ាក់សាំង​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អូច ជាមួយ​ជំងឺ​អូទីស្សឹម (វិបត្តិ​សតិ​បញ្ញា) បាន​កើតឡើង​អស់​រយៈពេល ២​ ទសវត្ស​រ៍​មកហើយ ចាប់តាំង​ពី​មាន​របាយការណ៍​មួយ​នៅ​ឆ្នាំ១៩៩៨ អះអាង​ថា វ៉ាក់សាំង​ទាំង​នេះ និង​ជំងឺ​អូទីស្សឹម មាន​ជាប់ពាក់ព័ន្ធ​គ្នា​ដោយ​ផ្ទាល់។ ក្នុង​ការសិក្សា​ថ្មី​នេះ លោក​វេជ្ជបណ្ឌិត​បាន​ធ្វើការ​ពិនិត្យ​លើក្មេងៗចំនួន ៦៥៧.៤៦១​ នាក់។ ក្នុង​នោះ ក្មេង ៦.៥១៧​ នាក់ មាន​រោគសញ្ញា​ជំងឺ​អូទីស្សឹម។ ការ​សិក្សា​នេះ ធ្វើឡើង​លើ​ក្មេងៗ​ទាំង​អស់ក្នុងប្រទេស​ដាណាម៉ាក ​ដែល​កើតចន្លោះ​ឆ្នាំ ​១៩៩៩-២០១០។ ក្មេងៗ​ទាំង​នោះត្រូវបាន​ពិនិត្យ​មើល​ចាប់តាំង​ពី​អាយុ ១​ ឆ្នាំ រហូត​ដល់​ឆ្នាំ២០១៣។ ក្នុង​ចំណោមក្មេងទាំង​អស់ មាន ៩៥% បាន​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អូច។ ជាលទ្ធផល​នៃ​ការ​សិក្សា ក្មេងៗ​មាន​សាច់ញាតិ​កើត​ជំងឺ​អូទីស្សឹម​ ​ប្រឈម​នឹង​ការ​កើត​មាន​រោគសញ្ញា​ជំងឺ​នេះ ដល់​ទៅ ៧​ដង ច្រើន​ជាងក្មេងៗគ្មាន​សាច់ញាតិ​កើត​ជំងឺ​នេះ។ ក្នុង​នោះ […]


ការថែទាំទារក

កុំថា​មិន​អី ឲ្យ​កូនម៉ឹម​ដោះ​ម៉ាក់​លាយ​ទឹក​ដោះ​គោ អាចមានបញ្ហា

នរណា​ក៏ដឹង​ដែរ​ថា ទឹក​ម្តាយ​សម្បូរ​ជីវជាតិ​ច្រើន​មុខ អាច​ឲ្យ​អូន​តូច​លូតលាស់​បាន​ល្អ ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។ ខណៈ​រវល់​ការងារ មិន​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់ ម៉ាក់ៗ​មួយ​ចំនួន​មិន​បាន​បំបៅ​ដោះកូន​នោះ​ទេ ឬ​អ្នក​ខ្លះ​ទៀត​ឲ្យ​បេប៊ី​ម៉ឹម​ដោះ​ពេល​យប់ ឯពេល​ថ្ងៃ​បៅ​ទឹក​ដោះ​គោ​ជំនួស។ តើការ​ឲ្យ​បេប៊ី​ញ៉ាំ​ទឹកដោះ​គោ លាយ​ទឹកដោះ​ម្តាយ អាច​មាន​ផល​ប៉ះពាល់​ទេ? បើតាម​ការ​បក​ស្រាយ​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​អ្នក​ឯកទេស​អាហារូបត្ថម្ភ ការ​ឲ្យ​ទារក​បៅ​ទឹក​ដោះម្តាយ​លាយ​ជាមួយ​ទឹកដោះគោ បង្ក​ផល​ប៉ះពាល់​ច្រើន​បំផុត។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន៖ - ទារក​ប្រឈម​ខ្ពស់នឹ​ងជំងឺ​មួយ​ចំនួន ពិសេស​រាករូស និង​រលាកបំពង់ក - ងាយ​នឹង​ខ្វះអាហារូបត្ថម្ភ - ធ្វើឲ្យ​ការ​ផលិត​ទឹកដោះ​ថយចុះ - ទារក​លែង​ចង់​បោះ​ដៅ​ម៉ាក់ៗត​ទៅ​ទៀត។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល តើធ្វើម៉េចឲ្យកូនម៉ឹមដោះម៉ាក់បាន ៦ខែ?? ម៉ាក់ៗ​ទោះ​ជា​រវល់​យ៉ាងណា​ក៏​ត្រូវ​គិត​ពី​សុខភាព​កូន​ដែរ ចង់​ឲ្យ​បេប៊ី​ម៉ឹម​ទឹកដោះ​យើង​បាន​យ៉ាង​ហោច​ណាស់ ៦ខែ មាន​វិធី​តើ មិន​បាច់​ឲ្យ​អាអូន​បៅ​លាយ​ទឹក​ដោះ​គោទេ។ លោកជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ច្របាច់​ទឹកដោះទុក​ក្នុង​កែវ ឬពែង ឲ្យ​កូន​ញ៉ាំ​ពេល​យើង​មិន​នៅ​ផ្ទះ។ ទឹកដោះម្តាយអាចទុកបានប៉ុន្មានម៉ោង? ទឹកដោះ​ម្តាយ​អាច​ច្របាច់​ទុក​បាន​ដល់​ទៅ ៤ ម៉ោង​ឯណោះ ​ក្នុង​បរិយាកាស​ធម្មតា និង ១២ ម៉ោង បើ​យើង​ទុក​ក្នុង​ធុង ឬ​ទូរ​ទឹកកក។ កន្លែង​រក្សា​ទុក​ទឹក​ដោះ ម៉ាក់ៗ​ត្រូវ​ប្រាកដ​ថា​មាន​អនាម័យ និង​ត្រូវ​គ្រប​ឲ្យ​ជិត បង្ការ​មិន​ឲ្យ​សត្វ​ល្អិត ឬ​ធូលី​ហុយ​ចូល។ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក […]


ទារកមិនគ្រប់ខែ

ទារក​តូច​បំផុត​លើ​ផែន​ដី ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ

ទារកជនជាតិជប៉ុន តូច​បំផុតលើ​ផែនដី ទម្ងន់ស្មើនឹង​ខ្ទឹម​បារាំង​មួយមើម និង​ធ្លាប់​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​មាន​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង ពេល​នេះ​អាច​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន​ហើយ ក្រោយ​ទទួល​ការ​មើល​ថែ​ដិតដល់​រយៈពេល ៥ ខែ។ យោង​តាម​​​មន្ទីរ​ពេទ្យ Keio University Hospital ក្នុង​ទីក្រុង តូក្យូ កន្លែង​ទារក​តូច​បំផុត​លើ​ផែន​ដី​ចាប់​កំណើត ទារក​រូបនេះ កើត​មក​មាន​ទម្ងន់​ត្រឹម ២៦៨ ក្រាម​ប៉ុណ្ណោះ ដោយ​សម្រាល​នៅ​សប្តាហ៍​ទី ២៤ ព្រោះ​មិន​អាច​បន្ត​លូតលាស់​ក្នុង​ស្បូន​ដូច​ទារក​ដទៃ​ទៀត​បាន។ បច្ចុប្បន្ន អូន​តូច​រូប​នេះ មាន​ទម្ងន់​សរុប ៣,២៣៨ គីឡូ​ក្រាម ខណៈ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌​មាន ម៉ាក់ៗ​អូន​តូច បាន​លើក​ឡើង​ថា “អ្វី​ខ្ញុំ​អាច​និយាយ​ពេល​នេះ ខ្ញុំសប្បាយ​ចិត្ត​ដែល​គាត់​អាច​លូតលាស់​ដូច​ក្មេង​ដទៃ​បាន។ និយាយ​ស្មោះ​ទៅចុះ ខ្ញុំ​ធ្លាប់​គិត​ថា​កូន​ខ្ញុំ មិន​អាច​មាន​ជីវិត​ទៀត​ផង។” អត្ថបទពាក់​ព័ន្ធ៖ មានផ្ទៃពោះ វេជ្ជបណ្ឌិត តាក់កេស៊ី អារីមិស៊ូ ជា​អ្នក​ព្យាបាល​អូន​តូច​ផ្ទាល់ លើក​ឡើង​ថា គាត់​ចង់​ប្រាប់​មនុស្ស​ទាំង​អស់ បើ​ទោះ​ជា​ទារក​កើត​មក​មាន​ទម្ងន់​ស្រាល​ប៉ុណ្ណា តូច​ប៉ុណ្ណា នៅ​តែ​អាច​រស់​រាន​មាន​ជីវិត និង​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ដោយ​មាន​សុខ​ភាព​មាំ​ទាំ​បាន។ អូន​តូច​ជនជាតិ​ជប៉ុន​នេះ បាន​បំបែក​កំណត់​ត្រា​ ជា​ទារក​ភេទ​ប្រុស​តូច​បំផុត​លើ​ផែន​ដី ខណៈ​កំណត់​ត្រា​ចាស់ ជា​ទារក​ជនជាតិ​អាល្លឺម៉ង់ ចាប់​កំណើត​កាល​ពី​ឆ្នាំ​ ២០០៩ ជា​មួយ​ទម្ងន់ ២៧៤ ក្រាម។ ប៉ុន្តែ​សម្រាប់​កំណត់​ត្រា​ ទារក​តូច​បំផុត​លើ​ផែន​ដីកំពុង​រស់​រាន​មាន​ជីវិត នៅ​តែ​ជា​របស់​ទារិកា​ជនជាតិ​អាល្លឺម៉ង់ […]


ការបំបៅដោះ

ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់

ទឹកដោះ​ដំបូង​មាន​ចំនួន​តិច​ ប្រៀប​បាន​នឹងឱសថទិព្វ ល្អ​ឥតខ្ចោះ​សម្រាប់​ទារក សម្បូរ​សារធាតុ​ចិញ្ចឹម Colostrum។ ដូច្នេះ​ហើយ​ពេល​កូន​កើត​មក​ភ្លាម​ឲ្យ​បៅ​ទឹកដោះ​ដំបូង​ភ្លាម ដែល​ចេញ​ក្នុង​អំឡុង ២-៣ ថ្ងៃ ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន​រួច។ ហេតុអ្វីទឹកដោះដំបូងប្រៀបបាននឹងឱសថទិព្វ? ទឹកដោះ​ដំបូង​សម្បូរ​ជីវជាតិ A បំផុត និង​ជា​ថ្នាំ​បង្ការ​ដំបូង​បង្អស់ សម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រ​កុមារ​រឹងមាំ។ ការ​ច្របាច់ទឹកដោះ​ដំបូង​ចោល ស្មើ​នឹង​បោះចោល​វីតាមីន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេធិការ ក្រសួង​សុខាភិបាល។ កូន​កើត​ភ្លាម​ឲ្យ​បៅទឹក​ដោះ​ដំបូង​ភ្លែត ធ្វើ​បែប​នេះ​អាច​ជួយ​បញ្ចុះ​លាមក​ព្រៃ​បាន​លឿន ជួយ​ភ្នែក ការវិវត្ត​ក្រពះ​ពោះវៀន​ទារក​ឲ្យ​ទុំជោ អាច​កិន​រំលាយ​អាហារ​បាន មិនមាន​ប្រតិកម្ម​ជាមួយ​អ្វីផ្សេងធ្វើ​ឲ្យ​រាករូស។   ទឹកដោះដំបូងមានអ្វីសម្គាល់? ទឹក​ដំបូង​ខាប់​ពណ៌​លឿង​ថ្លា ខុស​ពី​ទឹកដោះ​ធម្មតា មានតិច តែ ២-៣ តំណក់​ប៉ុណ្ណោះ មាន​ទឹក​គុណភាព សុវត្ថិភាព បរិមាណ​គ្រប់គ្រាន់​សម្រាប់​ទារក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗ​ច្រើន​តែ​​យល់​ច្រឡំ​ថា ពេល​សម្រាល​កូន​ភ្លាមៗ សុដន់​មិន​ទាន់​ឡើង មិន​មាន​ទឹកដោះ​ឲ្យ​កូន​ញ៉ាំ​ទេ ឬ​អ្នក​ខ្លះ​ទៀត គិតថា​ទឹកដោះ​ដំបូង​ខះ​យូរ មិន​ល្អ ច្របាច់​ចោល។ តាម​ពិត​មាន​ទឹកដោះ​ដំបូង​ក្នុង​នោះ កាលណា​កូន​ជញ្ជក់ នោះ​ទឹកដោះ​នឹង​ចេញ​មក​បន្តិច​ម្តងៗ ហើយ​ដោះ​យើង​នឹង​ចាប់​ផ្តើម​ផលិត​ទឹកដោះ​ជា​បន្ត​ទៀត។ អត្ថបទគួរអាន៖ ជំនាញសង្គមទាំង៥ ប៉ាម៉ាក់គួរ​បង្រៀនកូនៗឲ្យចេះចាំ វិធីសាស្រ្តអប់រំកូនពេលមាន​កំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង […]


ការបំបៅដោះ

ស្រាយ​ចម្ងល់ ម៉េចបានពេទ្យហាម​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក

អង្គការសុខភាពពិភពលោក និងក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​មិន​ឲ្យ​ទារកអាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក​នោះ​ទេ ឲ្យ​ម៉ឹម​តែទឹកដោះ​ម្តាយ​​មួយ​មុខគត់។ ទោះ​ជា​បែប​នេះ​ក្តី ​គ្នា​​យើង​មួយ​ចំនួន​នៅតែមិន​អស់​ចិត្ត ព្រោះ​ទម្លាប់​ចាស់​បុរាណ តែង​តែ​បន្តក់​ទឹក​ឲ្យ​ទារក​ខ្លះៗ បារម្ភ​ខ្លាច​អូន​តូច​ស្រេក​ទឹក ខះក ជាដើម។ ហេតុអ្វី​មិន​ឲ្យ​ទារក​ទើប​​កើត ដល់អាយុ ៦ខែ ​ញ៉ាំ​ទឹក? លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ពន្យល់​ថា តាម​ការសិក្សាជ្រាវជ្រាវ ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០% ឯណោះ ដូច្នេះ​ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ មិន​ចាំបាច់​បន្ថែម​ទឹក​ដល់​អាអូន​នោះ​ទេ ចាប់​ពេល​កើត រហូត​ដល់​​អាយុ បាន ៦ខែ ឲ្យ​តែ​កូន​ម៉ឹមដោះ​​មួយ​មុខ​ប៉ុណ្ណោះ។ ទោះជាក្នុងលក្ខខណ្ឌ​ណា​ក៏​ដោយ ឬក៏​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្តី។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! "ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ដែល​ទារក​ត្រូវការ អ៊ីចឹង​ម្តាយ​មិន​ចាំបាច់​ផ្តល់​ទឹកបន្ថែម​ឲ្យ​កូន​​ទៀត​ទេ អំឡុង ៦ ខែ​ដំបូង បើ​គិត​ថា​កូន​ស្រេច​ទឹក អាចឲ្យ​បៅ​ដោះជំនួស​បាន" លោក​ជំទាវ​វេជ្ជបណ្ឌិត បញ្ជាក់។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ចុះ​បើ​ឲ្យ​ទារកញ៉ាំ​ទឹក​នឹង​មាន​អ្វី​កើត​ឡើង? ហេតុផល​ងាយយល់បំផុត កាលណា​បន្តក់​ទឹក​មិន​ស្អាត​បន្ថែម​ឲ្យ​ទារក ហាក់បី​ដូចជា​ដាក់​មេរោគ​ទៅ​កូន​អ៊ីចឹង ព្រោះ​ទារក​ទើប​កើត​ប្រៀប​បាន​នឹង​ក្រដាសស​ស្អាត ពេលណា​យើង​ដាក់​ពណ៌​ឲ្យ​អូន​តូច ច្បាស់ជា​មាន​បញ្ហា។ ការឲ្យកូនញ៉ាំទឹកមុនពេលអាយុ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ