ជាម៉ាក់គេចឹងហើយ បារម្ភនោះបារម្ភ ពិសេសអាអូនទើបចេះដើរ តិចដួល តិចបោកក្បាល បើអាចសុខចិត្តឈឺជំនួស មិនអ៊ីចឹងគ្នាយើង? ប៉ុន្តែកាន់តែបារម្ភខ្លាំង ដួលប៉ះទង្គិចក្បាលញយខ្លាចដូចខួរក្បាលពេលអូនៗធំឡើង។ កុំបារម្ភអី ប៉ះទង្គិចក្បាលបន្តិចបន្តួចញយ សម្រាប់ក្មេងតូចៗជារឿងធម្មតាទេ។ អត្ថបទ “Hello គ្រូពេទ្យ” មួយនេះ នឹងស្រាយចម្ងល់ ក៏ដូចជាប្រាប់ពីមូលហេតុនៅពីក្រោយរឿងនេះឲ្យគ្នាយើងបានដឹង។
តាមការសិក្សា ២០% ករណីប៉ះទង្គិច ឬបោកក្បាលចំពោះក្មេងនៅកំពុងចេះដើរតេះតោះ គឺជាចេតនាក្មេងប៉ុណ្ណោះ។ ក្មេងៗភាគច្រើន ចាប់ផ្តើមមានការហ្វឹកហាត់បែបនេះ តាំងពីពួកគេមានអាយុប្រមាណ ៦ខែ ហើយករណីប៉ះទង្គិច ឬបោកក្បាលញឹកញាប់បំផុត គឺចន្លោះវ័យ ១៨-២៤ ខែ។ ទម្លាប់នេះអាចយូរបន្តិចរហូតដល់វ័យ ៣ ឆ្នាំ។ ជាធម្មតា អាអូនតែងរពឹស ជាងមីអូន ជាហេតុដួលបោកក្បាល ច្រើនជាងមីអូនដល់ ៣ ដងឯណោះ ហើយមានមូលហេតុជាច្រើនទៀតដែលក្មេងតូចៗ ចូលចិត្តបោកក្បាលអំឡុងទើបចេះដើរតេះតោះមានដូចជា៖
១- រំងាប់ចិត្ត
ទោះដូចជាចម្លែកបន្តិចមែន តែក្មេងចេះដើរតេះតះជាច្រើននាក់បានប្រើក្បាលការសម្រាក។ ភាគច្រើន អូនៗតែងបោកក្បាលខ្លួនឯង នៅពេលគេងលក់ ឬនៅពេលពាក់កណ្តាលយប់ អំឡុងពេលភ្ញាក់ឡើងដោយចៃដន្យ។ អាការៈបោកក្បាលនេះតែងកើតមានឡើងជាញឹកញាប់ ហើយអ្នកជំនាញគិតថាសំឡេងបោកក្បាលនេះអាចធ្វើឲ្យក្មេងៗ ស្រណុកក្នុងចិត្ត ដូចអ្វីម៉ាក់ប៉ា ឧស្សាហ៍លេងជាមួយគេ ដូចជាលើកអុក ឬបោះឡើងលើជាដើម។
បោកក្បាល អាចជួយអូនៗបំបាត់ការឈឺចាប់របស់ពួកគេបានផងដែរ ដូចជា ឈឺសង្កៀតធ្មេញ ឬឈឺក្នុងត្រចៀក អាចជាមូលហេតុនៅពីក្រោយការបោកក្បាលរបស់អូនៗ។ អូនៗតូចៗទើបចេះដើរតេះតោះអាចគិតថា ឈឺចាប់នៅពេលក្បាលបោកប៉ះអ្វីមួយ អាចជួយបំបាត់ការឈឺចាប់ផ្សេងទៀតទៅវិញ។
អត្ថបទគួរអាន៖
បើធ្លាប់ឃើញកូនបោកក្បាលពេលមានអារម្មណ៍ខឹងសម្បារ វាអាចជារឿងធម្មតាទេ ព្រោះអូនៗកំពុងព្យាយាមបញ្ចេញកំហឹង អារម្មណ៍មិនពេញចិត្តអ្វីមួយ។ អំឡុងពេលអាយុតិចនៅឡើយ ក្មេងតូចៗមិនចេះបញ្ចេញ ឬបង្ហាញការគិតតាមរយៈពាក្យសម្តីនោះឡើយ ដូច្នេះការធ្វើសកម្មភាពរាងកាយ គឺក្លាយជាជម្រើសល្អបំផុតរបស់ពួកគេ។
៤- ទាក់ទាញចំណាប់អារម្មណ៍
ជួនកាលក្មេងៗទើបតែចេះដើរតេះតោះបោក ឬទង្គិចក្បាលពួកគេ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃមកលើខ្លួនឯងប៉ុណ្ណោះ។ អូនៗអាចមានភាពវៃឆ្លាតគ្រប់គ្រាន់ ដើម្បីដឹងថាអាកប្បកិរិយាធ្វើបាបខ្លួនឯង អាចជួយខ្លួនទទួលបានការយកចិត្តទុកដាក់ពីម៉ាក់ប៉ា យ៉ាងមានប្រសិទ្ធភាពបំផុត។ ក្រៅពីគោលបំណងទាំងអស់ពីខាងលើ អូនៗអាចនឹងបោកក្បាលដោយសារតែបញ្ហានៅក្នុងដំណើរកាវិវឌ្ឍនៃរាងកាយពួកគេផងដែរ។ អាការៈបោកក្បាល អាចជាសញ្ញានៃជំងឺអូទីហ្ស៊ឹម (ជំងឺប្រព័ន្ធប្រសាទលើក្មេងៗ) ឬ បញ្ហាវិវត្តសរីរាង្គមួយចំនួន។

បោកក្បាលខ្លួនឯងនេះ គឺមិនល្អនោះទេ ប្រសិនបើញឹកញាប់ពេក ពិសេសនៅពេលដែលក្បាលរបស់គេកំពុងឈឺនោះ។ ប្រសិនបើគ្នាយើងសម្គាល់ឃើញថា អូនៗមានទម្លាប់បោកក្បាល បែបគួរឱ្យព្រួយបារម្ភនោះ សូមប្រញាប់សុំការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។
ទោះបី ជារឿងកម្រកើតមានក៏ដោយ ពេលខ្លះអាការៈបោកក្បាលខ្លួនឯង ជារោគសញ្ញាជំងឺអូទីហ្ស៊ឹម (Autism) ឬជំងឺវិវត្តរាងកាយមិនប្រក្រតីដែរ ខណៈរោគសញ្ញាអាចមានដូចជា៖
– ចង់ដកខ្លួនចេញឆ្ងាយ ពីទំនាក់ទំនងនៅក្នុងសង្គម
– គ្មានទំនាក់ជាមួយក្មេងៗដទៃ មនុស្សជុំវិញខ្លួន រាប់បញ្ចូលទាំងម៉ាក់ប៉ា
– ថយចុះសមត្ថភាពខាងរាងកាយ ដូចជា និយាយ អាន និងរៀនសូត្រជាដើម។
– មានទម្លាប់ខ្មាសអៀនខ្លាំង ព្រោះបញ្ហានេ គឺបង្ហាញយ៉ាងច្បាស់ពីបញ្ហានៅក្នុងដំណើរអភិវឌ្ឍន៍របស់ក្មេងៗតែម្តង។
ចំណុចសំខាន់
តាមការសិក្សា ២០% ករណីប៉ះទង្គិច ឬបោកក្បាលចំពោះក្មេងនៅកំពុងចេះដើរតេះតោះ គឺជាចេតនាក្មេងប៉ុណ្ណោះ។ ក្មេងៗភាគច្រើន ចាប់ផ្តើមមានការហ្វឹកហាត់បែបនេះ តាំងពីពួកគេមានអាយុប្រមាណ ៦ខែ ហើយករណីប៉ះទង្គិច ឬបោកក្បាលញឹកញាប់បំផុត គឺចន្លោះវ័យ ១៨-២៤ ខែ។ ទម្លាប់នេះអាចយូរបន្តិចរហូតដល់វ័យ ៣ ឆ្នាំ។ ជាធម្មតា អាអូនតែងរពឹស ជាងមីអូន ជាហេតុដួលបោកក្បាល ច្រើនជាងមីអូនដល់ ៣ ដងឯណោះ ហើយមានមូលហេតុជាច្រើនទៀតដែលក្មេងតូចៗ ចូលចិត្តបោកក្បាលអំឡុងទើបចេះដើរតេះតោះមានដូចជា៖
- រំងាប់ចិត្ត
- បន្ថយការឈឺចាប់
- បញ្ចេញកំហឹង
- ទាក់ទាញចំណាប់អារម្មណ៍