ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ជំងឺឆ្លង

ក្រសួង​​សុខាភិបាល​​ឲ្យ​​ប្រយ័ត្ន​ ជំងឺ​​​ពង​បែក​​ដៃ​ជើង​​និង​មាត់ វាយ​​លុក​​លើ​​កុមារ

ស្រប​ពេល​អាកាស​ធាតុក្តៅ​ខ្លាំង ធ្វើ​ឲ្យ​មាន​កំណើន​នៃ​ជំងឺ​ពង​បែក​ដៃ​ជើង​ និង​មាត់​លើ​កុមារ​អាយុ​ក្រោម ៥ឆ្នាំ ដែល​ករណី​ខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ តម្រូវ​ឲ្យ​សង្គ្រោះ​បន្ទាន់។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​នេះ។ ១- រោគសញ្ញាជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់  ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់ ជា​ជំងឺ​ឆ្លង​ដែល​កើត​ឡើង​ញឹកញាប់​ចំពោះ​ទារក និង​កុមារ ហើយ​រោគសញ្ញា​មាន គ្រុនក្តៅ មាន​ដំបៅ​ក្នុង​មាត់ មាន​ពង​កន្ទួល​លើ​បាតដៃ បាតជើង និង​កំប៉េះគូទ។ ក្នុង​ករណី​ជំងឺ​នេះ​ស្រាល អាច​ជា​សះស្បើយពី ៧-១០ថ្ងៃ ដោយ​គ្រាន់​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ និង​បំបាត់​ការ​ឈឺចាប់​បណ្តាល​មក​ពី​ពងបែក​ក្នុង​មាត់ ម៉ាក់ប៉ា​មិន​ត្រូវ​ថ្នាំ​អាស្ពីរីន ដើម្បី​បញ្ចុះ​កម្តៅ​កូន​ឡើយ។ ២- ផលវិបាកជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់  ជំងឺ​ពង​បែក​ដៃជើង និង​មាត់ ក៏​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​ជា​ករណី​កម្រ​ប៉ុណ្ណោះ។ ផលវិបាក​ទាំង​នោះ​រួម​មាន អូនតូច​អាចហត់ ប្រកាច់ ឬ​កន្ត្រាក់ដៃជើង ហើយ​ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈទឹកមាត់ កំហាក និងសំបោរ ទឹករងៃ​ចេញ​ពី​ពងបែក លាមក​អ្នក​ជំងឺ។ ៣- វិធីការពារជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់  ជំងឺ​ពងបែកដៃជើង និង​មាត់​ជា​ជំងឺឆ្លង ដូច្នេះ​យើង​ត្រូវ​មាន​អនាម័យ លាងដៃ​កូន​ឲ្យ​ស្អាត​ជាមួយ​ទឹក និង​សាប៊ូ ហើយ​ប្រសិន​កូន​មាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ​ត្រូវ​ប្រញាប់​នាំ​ទៅ​មន្ទីរពេទ្យ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ថ្នាំបង្ការ

ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច

អូន​តូច​ទើប​នឹង​កើត​រហូត​ដល់​អាយុ​បាន​១​ឆ្នាំ​កន្លះ តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ជាច្រើន​មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ កំណត់​ដោយ​ក្រសួង​សុខាភិបាល។ លើកទី១៖ ទារក​ទើប​កើត ពេល​កើត​ភ្លាម បេប៊ី​ត្រូវ​ចាក់​វ៉ាក់សាំង​​ដល់​ទៅ​២​មុខ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង។ លើកទី២៖ ទារកអាយុ ១ខែកន្លះ អាអូន​អាយុ​បាន ១ខែកន្លះ គ្រូពេទ្យ​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ជាច្រើន​មុខ ក្នុង​នោះ​មាន​ដូចជា៖ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺ​រលាក​ថ្លើម​ប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក។ លើកទី៣៖ ទារកអាយុ ២ខែកន្លះ អាយុ​បាន ២ខែ​កន្លះ អូនតូច​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ច្រើន​មុខ​ដូច​ការ​ចាក់​នៅ​អាយុ ១ខែកន្លះដែរ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាកស្រោមខួរ​ដោយភ្នើម៉ូកូក។ លើកទី៤៖ ទារកអាយុ ៣ខែកន្លះ ក្រៅពី​ចាក់​រម្លឹក​នូវ​វ៉ាក់សាំង​ទាំង​ប៉ុន្មាន​មុខ​ខាង​ក្រោមនេះ អូនតូច​ត្រូវ​បន្ថែម​វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង ប្រភេទ​ចាក់។ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។ លើកទី៥៖ ទារកអាយុ ៩ខែ លើក​នេះ​អូនតូច​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​តែ​២មុខ​ទេ មាន […]


ការបំបៅដោះ

ជប៉ុន​បង្កើត​ឧបករណ៍​​សម្រាប់​ប៉ាៗ​បំបៅ​កូន ជំនួស​ម៉ាក់ៗ

ក្រុមហ៊ុន​ជប៉ុន Dentsu Group បាន​បង្កើត​ឧបករណ៍​បច្ចេកវិទ្យាថ្មី​សម្រាប់​បំបៅ​កូន ដោយ​ផ្តល់​ភាព​ងាយ​ស្រួលសម្រាប់​ប៉ាៗ អាច​ពាក់​ឧបករណ៍នេះ ​បំបៅ​កូន ដូច​ជាម៉ាក់ៗ​​ដែរ។ ឧបករណ៍​មាន​រាង​ដូច​សុដន់​នេះ ត្រូវបាន​បំពាក់ជាមួយ​កូនធុង សម្រាប់​​​ស្ដុក​ទឹកដោះម្តាយ ឬ​ទឹក​ដោះគោ អាចញ័រ ដើម្បី​ធ្វើ​ឲ្យ​កូន​ងងុយ​គេង និង​ជូនព័ត៌មានប៉ា​ម៉ាក់ពី​វិធី​ផ្សេងៗ​សម្រាប់​បំបៅ​កូន។ “ជាមួយ​ភាពទន់ និង​កកក្ដៅ ដូចទៅនឹង​សុដន់​ស្រ្តី ទារក​មិន​អាច​ដឹង ថា​ជា​ឧបករណ៍ជំនួសនោះឡើង ហើយ​អាចគេង​ដូច​ធម្មតា“។ នេះ​បើយោងតាម​វិបសាយ​មួយផ្សព្វផ្សាយពី​ការ​លេចរូបរាង​បន្ទាប់​របស់​ក្រុមហ៊ុន Dentsu នៅ​សាល​សន្និបាត SXSW ក្នុង​ក្រុង Austin រដ្ឋ​តិចសាស សហរដ្ឋអាមេរិក។ អត្ថបទ​ពាក់​ព័ន្ធ៖ ជា​ម៉ាក់ម៉ាក់​ថ្មីថ្មោង ​គួរ​ដឹង​​ប្រយោជន៍​ប្រដាប់​បូម​ទឹកដោះ​ ២នេះ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ? ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​នេះ បញ្ជាក់​ថា គំនិត​បង្កើតឧបករណ៍ថ្មីនេះ គឺដើម្បី​កាត់បន្ថយ​បញ្ហាស្រ្ដេស​សម្រាប់ម៉ាក់ៗ និង​ជំរុញ​ឲ្យ​ប៉ាៗទាំង​អស់មាន​តួនាទី​សកម្ម​បន្ថែមក្នុង​ការ​ថែទាំ​កូន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ម៉ាក់​ប៉ា​ប្រយ័ត្ន​ណា កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​ ៤ មុខ​នេះ​បំផុត​នា​ខែ​ក្តៅ

អាកាសធាតុ​ក្តៅ​ខ្លាំង អ្នក​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​សុខភាព​បំផុត​នោះ គឺ​មនុស្ស​ចាស់ និង​ក្មេងៗ។ តើ​ក្មេង​តូចៗ​ងាយ​ប្រឈម​នឹង​ជំងឺ​អ្វីខ្លះ? យើង​ត្រូវ​ការពារ​កូនតូច​ដោយ​របៀបណា? ខ្វះជាតិទឹក ជំងឺរាក ផ្លូវដង្ហើម និង​គ្រុនឈាម។ ជំងឺ​ទាំង​៤ មុខ​នេះ​ងាយ​នឹង​កើត​ចំពោះ​ក្មេងៗនា​អំឡុង​ខែក្តៅ នេះ​​បើ​តាម​លើក​ឡើងរបស់​ប្រធាន​មន្ទីរពេទ្យ​កុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស។ ១- ខ្វះជាតិទឹក៖ ក្មេងតូចៗ​ងាយ​នឹង​ខ្វះ​ជាតិ​ខ្លាំងណាស់​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ដូច្នេះ​យើង​ត្រូវ​ឧស្សហ៍​ងូត​ទឹក​ឲ្យ​កូន និង​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ២- ជំងឺរាក៖ អាកាសធាតុ​ក្តៅ បញ្ហា​ខ្វះ​ទឹក​ច្បាស់​ជា​កើត​មាន ពិសេស​នៅ​តាម​ជនបទ ដូច្នេះ​ហើយការ​យក​ទឹក​មិន​ស្អាត មាន​ទឹក​បឹង​ត្រពាំង​មក​ប្រើប្រាស់ ក្មេងៗ​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ងាយ​នឹង​រាករូស​បំផុត។ ដើម្បី​បញ្ចៀស​ពី​ជំងឺ​រាករូស​ម៉ាក់ប៉ា​ត្រូវ​តែ​មាន​អនាម័យ ឲ្យ​អូន​តូចៗ​ញ៉ាំ​ទឹកស្អាត លាងដៃ​កូន​ឲ្យ​ស្អាត​មុន​នឹង​កាន់​ចំណី​អាហារ។ ៣- ជំងឺផ្លូវ​ដង្ហើម៖ អាកាសធាតុ​ក្តៅ​ហួតហែង ដី​ក៏​ហុយ ងាយ​នឹង​រលាក​ផ្លូវដង្ហើម សួត ទងសួត។ វិធី​ការពារ​កូន​ពី​បញ្ហានេះ យើង​ធ្វើម៉េចកុំ​កូន​ទៅ​ប៉ះពាល់​នឹង​ធូលី។ ៤- ជំងឺ​គ្រុនឈាម៖ មិនមែន​តែ​ខែ​វស្សា​ទេ​ដែល​សម្បូរ​មូសខ្លា នាំ​ឲ្យ​កើត​ជំងឺ​គ្រុនឈាម អំឡុង​ខែ​ប្រាំង​នេះ បើ​មាន​ភ្លៀង​កក់​ខែ​នោះ មូស​ងាយ​កើត​បំផុត ឯ​ជំងឺ​គ្រុនឈាម​ក៏​សម្បូរ​ដែរ។ វិធី​ការពារ ងាយ​ត្រូវ​ឲ្យ​អូនតូចៗ​គេង​ក្នុង​មុង បំបាត់​ជម្រក​មូស​ជុំវិញ​ផ្ទះ។ ទាក់ទង​នឹង​បញ្ហា​ប្រឈម​របស់​កុមារ​នេះ​ដែរ ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ អំពី​ការ​ការពារ និង​ថែទាំ​កុមារ​ពី​ផល​ប៉ះពាល់​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​នេះ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​អំពាវនាវ​ឲ្យ​មាតាបិតា អាណាព្យាបាល […]


កង្វះអាហារូបត្ថម្ភ

កាល់​ស្យូមល្អសម្រាប់​ក្មេង បើខ្វះច្បាស់ជាមាន​បញ្ហា​ឆ្អឹង​ធ្ងន់ធ្ងរ

មាន​កូន​ជា​រឿង​រីករាយ​បំផុត​ក្នុង​ជីវិត​គ្រួសារ ប៉ុន្តែ​ចិញ្ចឹម​មើល​ថែ​អូនៗ ក៏​ជារឿង​ពិបាក​មួយ​ក្នុង​ជីវិត ពិសេស​សម្រាប់​ប៉ាក់​ម៉ាក់​វ័យ​ក្មេង មិន​សូវ​មាន​បទ​ពិសោធ។ ច្បាស់​ណាស់ យើង​អាច​ទទួល​បាន​ការ​ណែនាំ​ពី​ពេទ្យ គួរ​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​ដឹង​ច្បាស់​ពី​បញ្ហា​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​បញ្ហា​មួយ​ឲ្យ​គ្នា​យើង​បាន​ដឹង ពាក់​ព័ន្ធ​កង្វះ​ជាតិ​កាល់ស្យូម​លើ​ក្មេងៗ និង​វិធី​ដោះ​ស្រាយ។ ១- អ្វី​ទៅ​ជា​កាល់ស្យូម? កាល់​ស្យូម មាន​អត្ថ​ប្រយោជន៍​ច្រើន​ដែល​រាង​កាយ​យើង​មិន​អាច​ខ្វះ​បាន។ វា​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​ទ្រ​ទ្រង់​រាង​កាយ​ឲ្យ​រឹង​មាំ ធ្វើ​ឲ្យ​ឆ្អឹង និង​ធ្មេញ​មាន​សុខ​ភាព​ល្អ ជា​សារធាតុ​បញ្ចេញ​អង់​ស៊ីម និង​អ័រម៉ូន ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ និង​សាច់​ដុំ​​ដំណើរ​ការ​បាន​ល្អ។ នៅ​ក្នុង​ខ្លួន​យើង​មាន​ផ្ទុក​ជាតិ​កាល់​ស្យូម​ជា​ច្រើន ក្នុង​នោះ​ប្រមាណ ៩០% នៃ​សារធាតុរ៉ែ​ដ៏​សំខាន់​មួយ​នេះ ស្តុក​នៅ​ក្នុង​ឆ្អឹង។ យើង​ក៏​អាច​ឃើញ​មាន​ជាតិ​កាល់​ស្យូម​នៅ​តាម​ជាលិកា សរីរាង្គ​ផ្សេង​ៗ និង​នៅ​តាម​ចរន្ត​ឈាម​ផងដែរ។ ២- កង្វះ​ជាតិ​កាល់ស្យូម​ប៉ះ​ពាល់​អ្វី​ខ្លះ? កង្វះ​ជាតិ​កាល់​ស្យូម អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ឆ្អឹង ប៉ះ​ពាល់​ដល់​ការ​កន្ត្រាក់​សាច់​ដុំ និង​មាន​បញ្ហា​ជា​ច្រើន​ទៀត ទាក់​ទង​ជា​មួយ​ដំណើរ​ការ​កំណក​ឈាម និង​ប៉ះ​ពាល់ប្រព័ន្ធ​ប្រសាទ​ទៀត​ផង។ បើ​ឆ្អឹង​អូនៗ​​ខ្សោយ អាច​បណ្ដាល​មក​ពី​កង្វះ​សារធាតុ​រ៉ែ​នេះ​តែ​ម្តង នឹង​អាច​វិវត្ត​ទៅ​ជា​ខូច​រូប​រាង​របស់​ឆ្អឹង ដូច​ជា ជំងឺ​ពាក់​ព័ន្ធ​ឆ្អឹង ហៅ​ថា Rickets ជា​ដើម។ កង្វះ​ជាតិ​កាល់​ស្យូម គឺ​ជា​បញ្ហា​ចម្បង​មួយឧស្សាហ៍​កើត​លើ​ក្មេងៗ​ជា​ច្រើន​ជុំ​វិញ​ពិភពលោក។ ការទទួល​បាន​ជាតិ​កាល់​ស្យូម​តិច​តួច និង​បញ្ហាបឺត​ស្រូប​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ពោះ​វៀន​តូច ជា​កត្តា​ចម្បង​នាំ​ឲ្យ​អូនៗ​ខ្វះ​កាល់ស្យូម។ ករណី​មួយ​ចំនួន កង្វះ​ជាតិ​កាល់​ស្យូម​នៅ​លើ​ក្មេងៗ អាច​បណ្តាល​មក​ពី​ម៉ាក់ៗ​ផ្ទាល់ ដែល​មិន​មាន​ជាតិ​កាល់​ស្យូម​គ្រប់​គ្រាន់​អំឡុង​ពេល​ពពោះ។ អត្ថបទ​ពាក់​ព័ន្ធ​៖ បញ្ហាលើសជាតិកាល់ស្យូម ទាំង​នេះ​ទើប​ជា​គុណ​ប្រយោជន៍​សំខាន់​បំផុតពី​ទឹកដោះគោ ៣- រោគ​សញ្ញា​កង្វះ​ជាតិ​កាល់​ស្យូម រមួល​ក្រពើ​នៅ​តាម​សាច់​ដុំ ជា​សញ្ញា​ដំបូង​នៃ​បញ្ហា​មួយ​នេះ។ […]


ការបំបៅដោះ

ម៉ាក់ៗ​ចង់ឲ្យ​សម្បូរ​ទឹកដោះ​កូន​ម៉ឹម សាក​​តិចនិក​ងាយៗ​នេះ​មើល៍

ទឹកដោះម្តាយ​ល្អ​បំផុត​ចំពោះ​ទារក ដូច្នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​កូន​មួយ​មុខ​គត់​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ ទោះ​ជាបែប​នេះ​ក្តី ម៉ាក់ៗ​មួយចំនួន​ពុំ​បាន​ដំបៅ​ដោះ​កូន​ជាប់លាប់​ទេ ដោយសារ​រវល់​នឹង​ការងារ ឬពុំសូវ​សម្បូរ​ទឹកដោះ​ឲ្យ​អូនៗ​ម៉ឹម។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ផ្តល់​ជា​ដំបូន្មាន​ពី​វិធីងាយៗ ៣ ចំណុច ​ជួយ​ឲ្យ​ម៉ាក់ៗ​សម្បូរ​ទឹក​ដោះ​សម្រាប់​កូន​ម៉ឹម​ ក្នុងនោះ​មាន ញ៉ាំអាហារ​ចម្រុះ​មុខ ឲ្យ​កូន​បៅដោះ​ញឹក​ញាប់ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ១- ញ៉ាំអាហារចម្រុះមុខ កាលណា​ម៉ាក់​ញ៉ាំអាហារ​ចម្រុះមុខ ទឹកដោះ​ក៏​សម្បូរ​ទៅ​តាម​នោះ​ដែរ។ ការ​ញ៉ាំអាហារ​ចម្រុះមុខមាន​ន័យ​ដូចម្តេច? គឺ​ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិឲ្យ​បាន​គ្រប់​គ្រាន់ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែផ្លែឈើ ពិសេស​ពពួក សម្ល ឬស៊ុប ចៀសវាង​ការ​ញ៉ាំ​អាហារ​ក្រៀមក្រោះ ដូច​ជា​សាច់ប្រឡាក់​អាំង អាហារ​ហឹរ ឬ​ផ្អាប់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ឲ្យ​កូន​បៅ​ដោះ​ញឹក​ញាប់ ការ​​ញ៉ាំ​អាហារ​ចម្រុះ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ ទឹកដោះ​កាន់​តែ​ចេញ​ច្រើន លុះត្រា​ម៉ាក់ៗ​ឲ្យ​កូន​បៅ​ដោះ​ញឹក​ញាប់ និង​ទៀង​ទាត់​ដែរ។ ” សុដន់​ស្រីៗ​យើង​ប្រៀប​បាន​ទៅ​នឹង​អណ្តូង​ស្នប់​អ៊ីចឹង កាលណា​កូន​ជញ្ជក់​ក្បាល​ដោះ នោះ​ដោះ​យើង​នឹង​ផលិត​ទឹកដោះ​បន្ថែម​ទៀតលឿន” លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បញ្ជាក់។ ៣- ផឹកទឹកឲ្យបានច្រើន ​ម៉ាក់ៗត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន […]


បញ្ហាការលូតលាស់

សញ្ញា​សម្គាល់សំខាន់ៗបើកូន​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង

មិនមែន​តែ​ពិភពលោក​ទេ ស្រុក​ខ្មែរ​ក៏​មាន​កុមារ​កើត អូទីសឹ្សម ច្រើន​ដែរ ម៉ាក់ប៉ា​ត្រូវ​​តែ​​ប្រយ័ត្ន និង​សង្កេត​កូនៗឲ្យមែនទែន។ អូទីសឹ្សម ជាការ​ពិការ​ភាព​លើ​ការ​អភិវឌ្ឍ​ខួរក្បាល ដែល​កើត​ឡើង​លើ​កុមារ​តូចៗ ដែល​ជាទូទៅ​បេប៊ី​លូតលាស់​ធម្មតា​ចាប់​ពី​ ១ឆ្នាំកន្លះ-២ឆ្នាំ បន្ទាប់​មក​គេ​បែរ​ជា​បញ្ឈប់​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី​តែម្តងនៅអាយុ ៣ ឆ្នាំ។ ១- សញ្ញា​សម្គាល់​ក្មេងអូទីសឹ្សម ក្មេងអូទីសឹ្សម មិន​អាច​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​អ្នក​ដទៃ​នោះ​ទេ ភាគច្រើន​មាន​សញ្ញា​សម្គាល់​ដូច​ខាង​ក្រោម៖ ​- មិន​មាន​ទំនាក់ទំនងជាមួយ​ឪពុកម្តាយ ឬអ្នកដទៃ – គិត​ដដែលៗ អត់​មាន​អី​រីក​ចម្រើន – មិន​ចាប់​អារម្មណ៍ ឬ​មិន​មើល​មុខ​មនុស្សជុំវិញ​ខ្លួន – ដក​ខ្លួន​ពី​សកម្មភាព​ផ្សេងៗ – ពន្យារ​ពេល​ក្នុង​ការ​រៀននិយាយ – និយាយ​ពាក្យដដែលៗ – រពឹស ឆាប់តូចចិត្ត – ហៅ​ឈ្មោះ​ក៏​មិនឆ្លើយ មិន​សើច ឬ​ញញឹម​តប – បាត់​បង់​ជំនាញភាសា។ ២- មូលហេតុ​បង្កឲ្យ​កើតអូទីសឹ្សម អ្នក​វិទ្យាសាស្ត្រ​មិនទាន់​ដឹង​មូលហេតុ​ពិត​ប្រាក​ដែល​នាំ​ឲ្យ​កុមារ​កើតអូទីសឹ្សមនៅ​ឡើយ​ទេ តែ​ទោះ​យ៉ាង​វា​ប្រហែល​មក​ពីហ្សែន​ច្រើន​ជាង ក្រៅ​ពីនោះ​មាន​កត្តា​បរិយាកាស​ជុំវិញ ដូចជា​ម៉ាក់ៗ​បាន​ប៉ះពាល់​សារធាតុ​គីមី ឬ​ប្រើ​ពពួកថ្នាំ Valproic acid ឬ Thalidomide (ថ្នាំ​ព្យាបាល​ជំងឺឆ្កួតជ្រូក និង​ថ្នាំ​បំបាត់​ក្អូត) អំឡុង​ពពោះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ការ​ព្យាបាលកុមារកើតអូទីសឹ្សម មជ្ឈមណ្ឌល​សម្រាប់​ការ​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​សហរដ្ឋអាមេរិក បាន​ប្រកាស​ថា គ្មាន​វ៉ាក់សាំង​ការពារ គ្មាន​វិធី​ព្យាបាល​​ជំងឺ​អូទីស្សឹមនោះទេ ប៉ុន្ដែ​ថ្នាំខ្លះ​អាច​ជួយ​ឲ្យ​មុខងារ​មួយ​ចំនួន​ប្រសើរឡើង។ […]


ការបំបៅដោះ

ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ?

ទឹក​ដោះ​ម្ដាយមាន​គុណ​ប្រយោជន៍​ច្រើន​សម្រាប់​ការ​លូត​លាស់​កូន។ ប៉ុន្តែ ស្រីៗ​បំបៅ​ដោះ​កូន​ភាគ​ច្រើន ជា​ពិសេស​អ្នក​រវល់​ការងារ តែង​​ឆ្ងល់ថា ត្រូវ​បំបៅ​ដោះ​កូន​ប៉ុន្មានខែ ឬ​យូរ​ប៉ុនណាទើប​ល្អ? ​ជា​ធម្មតា ពេទ្យ​តែង​ណែនាំ​ឲ្យ​យើង​បំបៅ​ដោះ​​កូនឲ្យ​បាន​យ៉ាង​តិច​ ៦ ខែ។ ម៉េច​ពេទ្យ​ណែ​នាំ​បែប​នេះ “Hello គ្រូពេទ្យ” នឹង​ស្រាយ​ចម្ងល់​ស្រីៗ​គ្នា​យើង​ពេល​នេះ​តែ​ម្តង។ ១- ហេតុ​អ្វី​ត្រូវ​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​ម្តាយ? ការ​សិក្សា​ជាច្រើន​បង្ហាញថា បំបៅ​កូនដោយ​ទឹកដោះ​ ១៣ សប្ដាហ៍​ដំបូង ដោយ​មិន​លាយ​អាហារ​រឹង ឬ​ម្សៅ​ទឹក​ដោះ​គោ​ផ្សេងៗ ជួយ​​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះពោះវៀន និង​ឆ្លង​មេរោគ​ទៅ​សួត ដល់​កូន ថែម​ទាំង​កាត់​បន្ថយ​ការប្រឈម​ជំងឺ​ផ្សេងៗ​ ក៏​ដូចជា​ជួយ​ឲ្យ​សុខភាព​កូនរឹងមាំ​ផង​ដែរ។ ទឹកដោះ​ម៉ាក់ៗ ​អាច​ជួយ​ការពារកូន​ករណី​លើស​ទម្ងន់ និង​ជំងឺ​ទឹកនោមផ្អែម ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ខណៈ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​លើក​ឡើងថា ទឹកដោះ​ម្ដាយ​មាន​ឥទ្ធិពល​​ប្រឆាំង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ទៀត​ផង។ ទឹកដោះ​ដំបូង និង​ទឹកដោះ​ម្ដាយ មាន​មុខងារ​សំខាន់ណាស់សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ និងកូនដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​អាលែកហ្ស៊ី។ ២- អ្នកជំនាញនិយាយអ្វីខ្លះពីទឹក​ដោះ​ម្តាយ? យូរ​ណាស់​មក​ហើយ គេ​តែង​បំបៅ​ដោះ​កូន​លើស​ពី ២-៣ ឆ្នាំ។ ប៉ុន្តែ ​បច្ចុប្បន្ន​នេះ មាន​ការ​កត់​សម្គាល់ថា រយៈពេល​បំបៅ​ដោះ​កូនកាន់​តែ​ខ្លី​ជាង​មុន។ អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​ UNICEF បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ ត្រូវ​បំបៅ​ដោះ​កូន​យ៉ាង​តិច​ឲ្យបាន​ ៦ ខែ​ដំបូង។ យើង​ក៏​អាច​ឲ្យ​អាហារ​ផ្សេង​ទៀត បន្ថែម​ពី​លើ​ការ​បៅដោះ សម្រាប់​កូន​មាន​អាយុ​ចាប់​ពី ២ ឆ្នាំ​ឡើង។ […]


ថ្នាំបង្ការ

អ៊ីតាលីចេញ​ច្បាប់​ថ្មី "ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន"

ប៉ា​ម៉ាក់​ជនជាតិ​អ៊ីតាលី អាចរងការ​ពិន័យ​ធ្ងន់ធ្ងរ ហើយ​កូនៗ​ នឹង​​មិន​អនុញ្ញាត​ឲ្យ​ចូលរៀន​នៅ​តាម​សាលារៀនដូចគ្នា ប្រសិនបើប៉ាម៉ាក់​ទាំង​អស់ មិន​អាច​បញ្ជាក់​ថា កូនៗ​បាន​ទទួល​វ៉ាក់សាំង​ត្រឹមត្រូវទេនោះ។ ច្បាប់​ថ្មី ហៅ​ថា “Lorenzin Law” ត្រូវបាន​បង្កើត​ឡើង ដើម្បី​ប្រយុទ្ធប្រឆាំង ការ​កើនឡើង​នៃ​ករណី​ជំងឺ​កញ្រ្ជឹល និង​ការធ្លាក់ចុះអត្រា​កុមារ​ទទួលវ៉ាក់សាំង​បង្ការ ដែល​ទើបចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៩។ តាម​ច្បាប់​ថ្មី​នេះ កុមារ​អាយុ​ក្រោម ៦​ឆ្នាំ អាច​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​សាលារៀន ប្រសិនបើ​ពួកគេ​មិន​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​​ជំងឺ​ឆ្លង​នានា រួមមាន ​អុចស្វាយ ស្វិតដៃជើង កញ្រ្ជឹល ស្រឡទែន និង​ស្អូច។ ចំណែក​កុមារ​អាយុ ៦-១៦​ ឆ្នាំ មិន​ជាប់​បម្រាម​បញ្ជូន​ចេញ​ពី​សាលារៀន​នោះ​ទេ ប៉ុន្ដែប៉ា​ម៉ាក់​ អាច​ប្រឈម​ការ​ពិន័យ ប្រសិនបើកូន​មិនបាន​ទទួល​វ៉ាក់សាំង​ត្រឹមត្រូវ។ ប៉ាម៉ាក់ ក្មេងៗមិន​បាន​ចាក់​វ៉ាក់​សាំង អាច​ត្រូវ​ពិន័យ​ប្រាក់ ៥០០​អឺរ៉ូ ស្មើ​ប្រមាណ​ជិត ៥៦០​ដុល្លារ​អាមេរិក។ អត្ថបទ​ពាក់ព័ន្ធ៖ កុមារ​ហ្វីលីពីន ២,៦ ​លាន​នាក់ ​ប្រឈម​ឆ្លងជំងឺ​កញ្រ្ជឹល ថៃ ហ្វីលីពីន ត្រូវ UN ព្រមានករណីផ្ទុះជំងឺកញ្ជ្រឹលខ្ពស់បំផុតនៅ អាស៊ាន យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន BBC ឲ្យដឹងថា អាជ្ញាធរ​តំបន់​ ក្នុងទីក្រុង​បូឡូញ៉ា បាន​ផ្ញើ​លិខិត​ស្ដីពី​ការ​ផ្អាក​ការ​សិក្សា ទៅ​កាន់ប៉ាម៉ាក់ ក្មេងៗ​ចំនួន […]


ថ្នាំបង្ការ

អត់​ចាក់វ៉ាក់សាំង​តេតាណុស ក្មេង​ប្រុស​ម្នាក់ត្រូវ​ចំណាយ​ថ្លៃ​ព្យាបាល​ជិត១លាន​ដុល្លារ

ក្មេង​ប្រុស​ជនជាតិ​អាមេរិក​ម្នាក់ នៅ​រដ្ឋ​អូរេជិន បាន​ចំណាយ​ពេល ៤៧​ថ្ងៃ ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់ និងត្រូវ​បង់ថ្លៃព្យាបាល​ជាង ៨០​ម៉ឺន​ដុល្លារ​អាមេរិក ដោយសារ​ក្មេង​នេះ​ ពុំ​​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស​ពីមុន។ នេះបើយោងតាម​ការ​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​សហរដ្ឋអាមេរិក។ លោក​វេជ្ជបណ្ឌិត ខាល់ អ៊ីរីកស្សុន ដែលចូលរួម​សិក្សា​លើ​ករណី​នេះ និង​ជា​សាស្រ្តាចារ្យ​ថែទាំ​កុមារ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត និង​សុខាភិបាល​រដ្ឋ​អូរេជិន បាន​បញ្ជាក់​ថា ករណី​ជំងឺ​តេតាណុស​ធ្ងន់ធ្ងរ កម្រ​កើតមាន​ណាស់​នៅ​សហរដ្ឋអាមេរិក ដោយសារវ៉ាក់សាំង​ការពារ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​ជំងឺ​នេះ។ ជំងឺ​របស់​ក្មេង​ប្រុស​ខាងលើ គឺជា​ករណី​ជំងឺ​តេតាណុស​លើ​កុមារ​ទី១ ក្នុង​រដ្ឋ​អូរេជិន នា​រយៈពេលជាង ៣០​ឆ្នាំ។ នេះបើតាម​ការ​សិក្សា។ តាម​ការ​សិក្សា នៅឆ្នាំ២០១៧ ក្មេងប្រុស​អាយុ ៦​ឆ្នាំ​ម្នាក់ ពុំដែលបានចាក់​វ៉ាក់សាំង​ណាមួយ​នោះទេ បាន​មុត​ថ្ងាស នៅ​ពេលកំពុង​លេង​ក្នុង​សួន​ខាងក្រៅ​។ មួយ​សប្ដាហ៍​ក្រោយ​មក ក្មេង​នេះ កើតមាន​រោគសញ្ញា​ជំងឺ​តេតាណុស រួមមាន រឹងថ្គាម ឈឺសាច់ដុំ ចុកខ្នង និង​ក។ នៅពេល​ក្មេង​នេះចាប់ផ្ដើម​មាន​បញ្ហា​ដកដង្ហើម ម្ដាយ​ឪពុក​របស់​ក្មេងប្រុស​នេះបាន​ទូរសព្ទ​ហៅ​ក្រុម​សង្រ្គោះ​បន្ទាន់ និង​នាំ​​ទៅមជ្ឈមណ្ឌល​ព្យាបាល ដែល​ភ្លាមៗ​នោះ រកឃើញ​ថា មាន​រោគ​សញ្ញា​ជំងឺ​តេតាណុស។ ចាប់តាំងពី​ពេល​នោះ​មក រោគសញ្ញា​ជំងឺ​របស់​ក្មេង​ប្រុសនេះកាន់តែ​អាក្រក់​ទៅ។ អាអូនឃ្លាន​ទឹក ប៉ុន្ដែ​មិនអាច​បើក​មាត់​បាន​ធំដើម្បី​ផឹកទឹក​នោះទេ ហើយ​បញ្ហា​ការ​ដកដង្ហើម​វិញ គឺ​កាន់តែ​ធ្ងន់ធ្ងរ។ ក្មេង​ប្រុស​នេះ ត្រូវបាន​បញ្ចូន​ទៅកាន់​បន្ទប់​សង្រ្គោះ​បន្ទាន់​សម្រាប់​កុមារ និង​ទទួល​ការ​ព្យាបាល​ជំងឺ​តេតាណុស។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ