ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ទារកលូតលាស់ឆ្នាំដំបូង

មិនល្អទេ កូនថ្លោសខ្លាំង អាចមកពីម្តាយមានជំងឺមួយនេះពេលពពោះ (វីដេអូ)

កូន​ក្នុង​ផ្ទៃ​ថ្លោស​ជ្រុល អាច​មក​ពី កូន​ចាស់​ខែ ម៉ាក់ៗ​ឡើង​ទម្ងន់​ខ្លាំង​ពេល​មាន​ពពោះ​ថ្មីៗ ឬមិន​ស្រក​គីឡូ តាំង​ពី​ពេល​មាន​ផ្ទៃពោះ​មុនៗ តែ​អ្វី​ដែល​បារម្ភ​បំផុត​នេះ គឺ​បណ្តាល​មក​ពី​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី បាន​ឲ្យ​ដឹង​ថា ស្រ្តី​មួយ​ចំនួន​មិន​ទាំង​ចាប់​អារម្មណ៍​ថា ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ផង តែ​គ្រូពេទ្យ​គេ​អាច​សម្គាល់​បាន តាម​រយៈ​កូន ឲ្យ​តែ​កូន​កើត​មក​ថ្លោស​ខ្លាំង គឺ​សឹង​តែ​១០០% ម្តាយ​មាន​ជំងឺ​ទឹក​នោម​​ផ្អែមពេល​ពពោះ។


ការបំបៅដោះ

តិចនិកបំបៅដោះកូនពេលយប់ ម៉ាក់ៗលែងបារម្ភរឿងគេងមិនឆ្អែត

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ចំពោះ​ម៉ាក់​ៗ​ថ្មី​ថ្មោង បញ្ហា​ដ៏​គួរ​ឲ្យ​ធុញ​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ជួប​ប្រទះ​នោះ​គឺ បញ្ហា​គេង​មិន​ដែល​បាន​ឆ្អែត​ភ្នែក​ដូច​មនុស្ស​ធម្មតា។ យើង​ច្បាស់​ជា​យល់​ហើយ​ថា ទារក​ទើប​នឹង​កើត​ឆាប់​ឃ្លាន ទារ​រក​បៅ​ញឹក​ញាប់ មិន​ដឹង​ពេល​ថ្ងៃ ឬ​ពេល​យប់​ទេ។ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ម៉ាក់​ៗ​រក​ពេល​សម្រាក​មិន​បាន​គ្រប់​គ្រាន់ ចុះ​មាន​វិធី​ណា​ដែល​អាច​ជួយ​សម្រួល​បញ្ហា​នេះ​បាន​អត់? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ​ថ្មី​ថ្មោង​ស្ទើរ​តែ​គ្រប់​រូប​ទៅ​ហើយ ដែល​ត្រូវ​ហត់​កម្លាំង​ដោយ​សារ​ប្រឹង​មើល​ថែ​កូន​យ៉ាង​ដិត​ដល់​ទាំង​ថ្ងៃ ទាំង​យប់។ ប៉ុន្តែមាន​វិធី​មួយ​ដែល​ជួយ​សម្រាល​ភាព​នឿយ​ហត់​ពេល​យប់​របស់​ម៉ាក់​ប៉ា​នោះ​គឺ តិចនិក​បំបៅ​ដោះ​កូន​ក្នុង​សុបិន (ភាសា​បច្ចេកទេស Dream Feeding) ឬ​បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺ​បំបៅ​ដោះ​កូន​ពេល​យប់។ តើ Dream Feeding ​ជា​អ្វី? Dream Feeding នេះ​ជា​ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដែល​អា​អូន​គេង​លក់​តិចៗ (ពេល​ដែល​កូន​មើល​ទៅ​ស្រិមៗ)។ ម៉ាក់​ៗ​អាច​ប្រើ​តិចនិក​នេះ​១-២ ម៉ោង​ក្រោយ​ដាក់​ឲ្យ​អា​អូន​គេង និង​មុន​ពេល​ដែល​ខ្លួន​ឯង​ផ្ទាល់​រៀប​ចូល​សម្រាក។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​អា​អូន​គេង​លក់​បាន​យូរ មុន​ពេល​កូន​ឃ្លាន​ម្ដង​ទៀត។ វា​ក៏​អាច​ឲ្យ​ម៉ាក់​ប៉ា​សម្រាក​បាន​យូរ​ដូច​គ្នា​ដែរ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា យើង​អាច​ចាប់​ផ្ដើម​ប្រើ​តិចនិក​នេះ​បាន​នៅ​ពេល​ដែល៖ - កូន​មាន​អាយុ​លើស​ពី ​២​ខែ - មាន​ម៉ោង​ចូល​គេង និង​ម៉ោង​បៅ​ពេល​យប់​ទៀង​ទាត់ - លូតលាស់​បាន​ល្អ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនមិនសូវលូតលាស់បានល្អ អាចពាក់ព័ន្ធសុខភាពក្រពះពោះវៀនទេ?

កូនមិនសូវលូតលាស់ ឯទម្ងន់ក៏ឡើងមិនគ្រប់ អាចមកពីបញ្ហាច្រើនយ៉ាង ក្នុងនោះក៏មានពាក់ព័ន្ធនឹងសុខភាពក្រពះពោះវៀនរបស់ក្មេងដែរ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានឲ្យដឹងថា ប្រព័ន្ធរំលាយអាហារក្មេងល្អ មិនត្រឹមតែធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍខួរក្បាល និងរាងកាយទៀតផង។ ម៉ាក់ប៉ាមានដឹងអត់ ប្រព័ន្ធរំលាយអាហារក្មេងអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន អ៊ីចឹងហើយទើបយើងចាំបាច់ត្រូវផ្តល់ការថែទាំ បំប៉នចំណីអាហារឲ្យបានល្អ នោះទើបសុខភាពកូនក៏ល្អ លាស់លាស់លឿនទាំងផ្នែករាងកាយ និងបញ្ហាស្មារតី។ ធ្វើម៉េចដើម្បីឲ្យក្រពះពោះវៀនក្មេងមានសុខភាពល្អ? លោកវេជ្ជបណ្ឌិតបានបន្តថា បញ្ហានេះអាចថាជារឿងងាយផង លំបាកផងសម្រាប់ឪពុកម្តាយគ្រប់រូប ដោយហេតុថា វាអាស្រ័យទៅប្រព័ន្ធការពាររាងកាយកូន របបអាហារផ្តល់ឲ្យកូន កត្តាអនាម័យទាំងការរស់នៅ និងហូបចុក។ ក្នុងនោះលោកវេជ្ជបណ្ឌិតថា ការបំប៉នអាហារកូន ដោយហេតុថាការទទួលបានអាហារគ្រប់គ្រាន់ សម្បូរជីវជាតិ សម្បូរជាតិកាកសរសៃ ហើយចម្អិនដោយមានអនាម័យខ្ពស់នោះ មិនត្រឹមតែក្រពះ-ពោះវៀនកូនទេមានសុខភាពល្អ ការលូតលាស់រាងកាយក៏ល្អដូចគ្នា ហើយបន្ថែមពីនោះយើងត្រូវនាំកូនធ្វើលំហាត់ប្រាណដែរ។ បញ្ហាប្រព័ន្ធអាហារក្មេងជួបញឹកញាប់មានអីខ្លះ? ត្រូវដោះស្រាយបែបណា? ទល់លាមក៖ ក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់ផង គួបផ្សំនឹងការផ្តល់របបអាហារមិនបានត្រឹមត្រូវទៀតនោះ ងាយប្រឈមបញ្ហាទល់លាមកញឹកញាប់។ ដូចនេះ ម៉ាក់ប៉ាត្រូវធ្វើយ៉ាងណាឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ពិសេសផ្តល់អាហារសម្បូរនូវជាតិកាកសរសៃ ពិសេសឲ្យញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ហើយកូនផឹកម្សៅទឹកដោះគោ ត្រូវចេះជ្រើសរើសប្រភេទណាដែលសម្បូរជាតិកាកសរសៃច្រើន។ ឈឺពោះ៖ ក្មេងមានបញ្ហាប្រព័ន្ធរំលាយអាហារ ញ៉ាំអីចូលទៅងាយនឹងធ្វើឈឺពោះ ហើមពោះ ឬផោមញឹកញាប់ ឯបន្ទោរបង់លាមកមិនទៀងទាត់នោះទេ។ ឡេះឡះ យំមួរម៉ៅ៖ ក្រពះពោះវៀនក្មេងមិនសូវល្អ បង្កឲ្យចុក ឆ្អល់ពោះ ហើយសញ្ញាដែលម៉ាក់ប៉ាអាចសម្គាល់បាននោះ ដោយកូនៗតែងតែបញ្ចេញអារម្មណ៍មួរម៉ៅ […]


ការថែទាំទារក

ធ្លាប់ឆ្ងល់អត់ ម៉េចបានក្មេងខ្លះស្រលាញ់ភួយ ឬតុក្កតាបាត់មិនបានសោះ?

សម្រាប់​ម៉ាក់​ៗ​ដែល​មាន​កូន ហើយ​ចូល​ចិត្ត​អ្វី​មួយ​ជាពិសេស​ដូចជា​ភួយ កន្សែង ឬ​តុក្កតា ហើយ​មិន​អាច​បាត់​បាន​សោះ តែងឆ្ងល់ថានោះ​មក​ពីមូលហេតុ​អ្វី​ទៅ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា បញ្ហា​កូន​ស្រលាញ់​អ្វី​មួយ​បាត់​មិន​បាន​នោះ​ភាគច្រើន​កើត​ឡើង​លើ​គ្រួសារ​ណា​ដែល​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ច្រើន​ជាង​អ្នក​ឲ្យ​កូន​បៅ​ទឹក​ដោះ​ម្ដាយ។ លោក​បន្ត​ថា កាល​ណា​កូន​បៅ​ទឹក​ដោះ​គោ​មិន​សូវ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ម្ដាយ​ឡើយ ជា​ពិសេស​អ្នក​មាន​មេដោះ​ចាំ​ថែ​ទាំ កូន​អាច​ទៅ​ស្និទ្ធស្នាល​ជាង​សាច់​ឈាម​ខ្លួនឯង ព្រោះ​កាល​គេ​នៅ​តូច​ពេល​បើក​ភ្នែក​ឡើង​ឃើញ​នរណា​នៅ​ក្បែរ ស្រលាញ់ ថ្នាក់​ថ្នម​បំបៅ​ទឹក​ដោះ និង​បញ្ចុក​ចំណី​អាហារ គេ​ក៏​ស្រលាញ់​អ្នក​នោះ​ហើយ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​កាល់មែត​រូប​នោះ​បន្ថែម​ទៀត​ថា ពេល​បំបៅ​ដោះ​កូន ប៉ះ​ស្បែក​នឹង​ស្បែក ហើយ​ម្ដាយ​ឱប​ក្រសោប​កូន​ជាប់ កែវ​ភ្នែក​បាញ់​សម្លឹង​រក​គ្នា​ជាប់ ទើប​ធ្វើឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ និង​ស្និទ្ធស្នាល។ ចំណែក​កូន​បៅ​កូន​មើល​មុខ​ម្ដាយ​អត់​ឃើញ​ទេ ឃើញ​តែ​កំប៉ុង​ទឹក​ដោះ​គោ ហើយ​ឲ្យ​តុក្កតា​នៅ​ក្បែរ ឬ​ដណ្ដប់​ភួយ​រហូត ដូចនេះ​គិត​ថា​របស់​អស់​ទាំង​នោះ ជា​អ្នក​ជិត​ស្និទ្ធ​នឹង​គេ ក៏​ស្រលាញ់​មិន​អាច​ខ្វះ​បាន។ លោក​បន្ថែម​ទៀត​ថា ដោយសារ​តែ​ម៉ាក់​ប៉ា​ខ្លះ​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​នៅ​ក្បែរ​យូរ ដូចនេះ​ហើយ​ឆុង​តែ​ទឹក​ដោះ​គោ​រួច ក៏​ទុក​ឲ្យ​កូន​នៅ​ជាមួយ​របស់​អស់​ទាំង​នោះ។ បើ​សង្កេត​ទៅ​កូន​ខ្លះ​ពេល​បៅ​ទឹក​ដោះ​គោ​បណ្ដើរ​លេង​ភួយបណ្ដើរ​ ច្បិច​ចុង​ថើប​បណ្ដើរ ព្រោះ​ក្មេង​តូច​ប្រៀប​ដូច​ក្រដាស​ស​ស្អាត កាលណា​ឃើញ​អ្វី ដិតដាម​ជាប់​ខួរ​ក្បាល។ ដូចនេះ​ជម្រើស​ល្អ​គួរតែ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់ ៦ ខែ ហើយ​បើ​រវល់​អាច​បន្ថែម​ដោយ​ទឹក​ដោះ​គោ និង​ព្យាយាម​ជជែក​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន នៅ​ក្បែរ និង​កុំឲ្យ​កូន​មាន​អារម្មណ៍​ឯការ រហូត​យក​របស់​ដទៃ​មក​ធ្វើ​ជា​សមាជិក​គ្រួសារ។


ការលូតលាស់អាយុ ៦ឆ្នាំ

កុំ​ស្រែក​ឲ្យ​កូន​ពេល​មិន​ស្ដាប់​បង្គាប់ ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​ដោយ​វិធី​ត្រជាក់​ទាំង​នេះបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ក្មេង​នៅ​ពេល​លូត​លាស់​ធំ​ទៅៗ កូន​អាច​នឹង​បង្ហាញ​ពី​អាកប្បកិរិយា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​យើង​ជា​ម៉ាក់​ប៉ា​ទាស់​ចិត្ត ហើយ​បើ​យើង​សង្កេត​ទៅ ទង្វើ​ដែល​ប៉ា​ម៉ាក់​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ពេល​ដែល​កូន​ៗ​ធ្វើ​នោះ គឺ​និយាយ​មិន​ស្ដាប់​បង្គាប់​តាម។ ពេល​ដែល​កូន​មាន​ចរិត​បែប​នេះ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​មួយ​ចំនួន​ទ្រាំ​មិន​បាន ទៅ​ជា​ខឹង វាយ​កូន​។ល។ បើ​កូន​មិន​ស្ដាប់ យើង​គួរ​តែ​ប្រើ​វិធី​អី​ដោះ​ស្រាយ​ទើប​ល្អ? បើ​តាម​ដំណោះ​ស្រាយ​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ យើង​ត្រូវ​ដឹង​ថា ខួរ​ក្បាល​របស់​អា​អូន​តូចៗ អាយុ​ក្រោម ៥-៦​ឆ្នាំ គឺ​ចាប់​អារម្មណ៍​តែ​រឿង​មួយ​មុខ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ពេល​មួយ។ ដូច​នេះ​បើ​យើង​ចង់​ឲ្យ​កូន​ស្ដាប់​បង្គាប់ យើង​ត្រូវ​ទាញ​ចំណាប់​អារម្មណ៍ និង​ទំនាក់​ទំនង​ជាមួយ​កូន​ជាមុន​សិន​ដោយ៖ - ដើរ​ទៅ​ជិត​កូន - ដាក់​ខ្លួន​អង្គុយ​ក្បែរ​កូន - សួរ​នាំ​កូន​ពី​អ្វី​ដែល​កូន​លេង (ឧ.កូន​កំពុង​លេង​អ្វី ឬ​ធ្វើ​អ្វី។ល។) ឆ្លៀត​ឱកាស​នេះ ម៉ាក់​ប៉ា​អាច​បន្លប់​កូន​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​ចង់​ឲ្យ​កូន​ធ្វើ​បាន​ដោយ​និយាយ​ទៅ​កាន់​កូន​ស្រួល​បួល ឬ​ប្រើ​ពាក្យ​លួង​លោម​ជាដើម។ “ឧទាហរណ៍​ថា យើង​ចង់​ហៅ​កូន​មក​ញ៉ាំ​បាយ តែ​កូន​មិន​មក អ៊ីចឹង​យើង​គួរ​តែ​ទៅ​លួង​លោម​កូន ឬ​អាច​បង្កើត​ជា​កិច្ច​សន្ទនា​ខ្លី​មួយ​ជាមួយ​កូន រួច​សឹម​ហៅ​កូន​មក​ញ៉ាំ​ដោយ​អាច​និយាយ​ថា លេង​តុក្កតា​នេះ​យូរ ឥឡូវ​តុក្កតា​ហត់​ហើយ​ឲ្យ​សម្រាក​សិន យើង​ទៅ​ញ៉ាំ​បាយ​សិន​ទៅ ចាំ​បន្តិច​ទៀត​សឹម​លេង​បន្ត។ល។" វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​កុមារ​រូប​នេះ​បន្ត​ថា យើង​ត្រូវ​ទាញ​ចំណាប់​អារម្មណ៍​កូន​ជាមុន​សិន មុន​នឹង​យើង​ចង់​ឲ្យ​កូន​មក​ចាប់​អារម្មណ៍​អ្វី​ដែល​យើង​ចង់​និយាយ។ ចៀស​វាង​ការ​ស្រែក​គំហក ឬ​ទាស់​សម្ដី​ជាមួយ​កូន​ៗ ព្រោះ​អំពើ​វាយ​តប់ ស្រែក​គំហក​ដាក់​កូន​នេះ សុទ្ធ​តែ​ផ្ដល់​ភាព​អវិជ្ជមាន​ដល់​កូន ថែម​ទាំង​អាច​ឲ្យ​កូន​ខ្លាច​យើង​ជា​ម៉ាក់​ប៉ា​មិន​ហ៊ាន​នៅ​ជិត​ក៏​ថា​បាន។ មួយ​វិញ​ទៀត ម៉ាក់​ប៉ា​ក៏​ត្រូវ​ដឹង​ពី​ទង្វើ​ដែល​យើង​ធ្វើ​អាច​បណ្ដាល​ឲ្យ​កូន​ចាប់​ផ្ដើម​មិន​ស្ដាប់​បង្គាប់​ដែរ​ដូច៖ ១. រអ៊ូ​ដដែល​ៗ​ឲ្យ​កូន​ឭ ២. […]


ជំងឺផ្លូវដង្ហើម

ប្រហែសមិនបាន! អាកាសធាតុត្រជាក់បែបនេះ អាអូនងាយកើតជំងឺរលាកទងសួត២ប្រភេទ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ដោយ​សារ​តែ​ទារក និង​ក្មេង​តូចៗ​នៅ​វ័យ​កំពុង​លូតលាស់​ខ្លាំង ដូច​នេះ​សុខភាព​អា​អូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​សូវ​រឹង​មាំ ជា​ហេតុ​បណ្ដាល​ឲ្យ​កូន​ងាយ​ឈឺ​ជំងឺ​ច្រើន។ ជំងឺ​ដែល​កូន​ក្មេង​ភាគ​ច្រើន​កើត​នោះ គឺ​រលាក​បំពង់​ក ឬ​ជំងឺ​រលាក​ទង​សួត​ជា​ដើម តែ​ជំងឺ​រលាក​ទង​សួត​មាន​២​ប្រភេទ​ដែល​ធ្វើ​ទុក្ខ​ដល់​សុខភាព​កូន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ទង​សួត ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​បង្ក​ឡើង​ដោយ​ការ​បង្ក​រោគ​នៅ​ក្នុង​សួត​ដោយ​ពពួក​វីរុស​តាម​រយៈ​បំពង់​ខ្យល់​តូចៗ​ក្នុង​សួត​ដែល​មាន​មេរោគ និង​ស្ទះ។ ជំងឺ​រលាក​ទង​សួត​នេះ ត្រូវ​បាន​ចែក​ចេញ​ជា ​២​ប្រភេទ​គឺ៖ រលាក​ទង​សួត​ស្រួច​ស្រាល់- ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាល ជា​ជំងឺ​ផ្លូវ​ដង្ហើម ជួប​ប្រទះ​ញឹកញាប់​បំផុត​នៅ​ផ្នែក​ខាង​ចុង​នៃ​ទង​សួត។ ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត តាម​រយៈ​ខ្យល់​ដង្ហើម​បង្ក​ឡើង​ដោយ​វីរុស RSV ដែល​ប្រភេទ​វីរុស​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ។ រលាក​ទង​សួត​រ៉ាំ​រ៉ៃ- ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ​ជា​ប្រភេទ​មួយ​នៃ​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD)​ដែល​ជា​អាការៈ​រលាក​ទង​សួត​នាំ​ឲ្យ​មាន​ស្លេស្ម​ច្រើន ក្អក​ញឹកញាប់ និង​ពិបាក​ដក​ដង្ហើម។ ជំងឺ​នេះ​រលាក​ទង​សួត​ប្រភេទ​នេះ​កើត​ឡើង​បណ្ដាល​មក​ពី​វីរុស ប្រហាក់​ប្រហែល​នឹង​វីរុស​ជំងឺ​គ្រុន​ក្ដៅ និង​ផ្ដាសាយ​ដែរ។ ពេល​ខ្លះ វា​ក៏​បង្ក​ឡើង​ដោយ​ការ​ជក់​បារី ធូលី ឬ​ខ្យល់​ពុល​ក្នុង​បរិយាកាស ជាដើម។ ត្បិត​តែ ជំងឺ​២​ខាង​លើ​ជា​ប្រភេទ​ជំងឺ​រលាក​ទង​សួត​ដូច​គ្នា តែ​រោគ​សញ្ញា​របស់​ជំងឺ​នីមួយៗ​មិន​ដូច​គ្នា​ទេ ដោយ​ការ​ក្អក ស្លេស្ម​ពណ៌​ស លឿង​ក្រាស់ ឬ​បៃតង អស់​កម្លាំង គ្រុន​ក្ដៅ-រងា ពិបាក​ដក​ដង្ហើម មិន​ស្រួល​ក្នុង​ទ្រូង (រោគ​សញ្ញា​រលាក​សួត​រ៉ាំរ៉ៃ) […]


ការថែទាំទារក

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអីបានកូនកើតមកក្ដាប់ដៃជាប់យូរ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! បន្ទាប់​ពី​អា​អូន​កើត​រួច​មក ក្រៅ​ពី​សម្គាល់​ពី​របៀប​របប​ម៉ោង​ញ៉ាំ ម៉ោង​គេង​របស់​អា​អូន មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​សង្កេត​ឃើញ​ថា ដៃ​របស់​កូន​ចេះ​ក្ដាប់​ជាប់​រហូត ពេល​ខ្លះ​បែក​ញើស​នៅ​ប្រអប់​ដៃ​ទៀត។ ចុះ​ហេតុ​អី​បាន​ជា​កូន​ទើប​កើត​ចេះ​តែ​ក្ដាប់​ដៃ​ជាប់ មិន​ព្រម​លា​សោះ​? បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ទារក​ក្ដាប់​ដៃ​ជាប់​ភាគ​ច្រើន​មិន​មែន​ជា​រោគ​សញ្ញា​អ្វី​មួយ​ដែល​យើង​គួរ​ឲ្យ​បារម្ភ​ទេ ហើយ​ការ​ក្ដាប់​ដៃ​ជាប់​របស់​ទារក​ក៏​អាច​បណ្ដាល​មក​ពី​ប៉ុន្មាន​កត្តា​ខាង​ក្រោម​នេះ​ដែរ៖ ១.Palmar Grasp Reflex (រ៉េហ្វ្លិច​ក្នុង​ការ​ចាប់​របស់​ទារក) ទារក​មាន​រ៉េហ្វ្លិច​ក្នុង​ការ​ចាប់​ខ្លាំង ដែល​មិន​អាច​ឲ្យ​អា​អូន​លា​ដៃ​បាន​។ បើ​យើង​ឲ្យ​កូន​កាន់ ឬ​ដាក់​ម្រាម​ដៃ​យើង​ឲ្យ​កូន​កាន់ យើង​នឹង​ឃើញ​ថា កូន​នឹង​កាន់​ដៃ​យើង​ជាប់​មិន​លែង។ ២.ពិការ​ភាព​ខួរក្បាល(Cerebral Palsy) ពិការ​ភាព​ខួរ​ក្បាល​អាច​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​ទារក​ក្ដាប់​ជាប់​រាល់​ពេល​។ ក្នុង​ករណី​ដែល​ទារក​ក្ដាប់​ដៃ​ជាប់​រហូត ហើយ​រាង​កាយ​កូន​ក៏​រឹង វា​អាច​ជា​សញ្ញា​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​ខួរ​ក្បាល​ទារក​ពិបាក​ក្នុង​បញ្ជា​សាច់​ដុំ​ផ្សេងៗ ​។ ៣.Vestigial Primitive Reflex អា​អូន​អាច​មិន​ទម្លាប់​នឹង​បរិយាកាស​ខាង​ក្រៅ​នៅ​ឡើយ ព្រោះ​ពេល​ដែល​ទារក​នៅ​ក្នុង​ពោះ អា​អូន​មាន​ទម្រង់​ក្ដោប​ចូល​គ្នា (ដៃ​ក្ដោប ហើយ​ជើង​បត់​មក​ដាក់​ជិត​ខ្លួន)។ ទម្រាំ​តែ​កូន​អាច​លា​ដៃ​ធម្មតា​បាន គឺ​ត្រូវ​ចំណាយ​ពេល​រាប់​សប្ដាហ៍​ឯណោះ។​ ជា​ទូទៅ ទារក​ទើប​នឹង​កើត​ក្ដាប់​ដៃ​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រោយ​កើត​ប៉ុណ្ណោះ ហើយ​ពេល​ដែល​អា​អូន​មាន​អាយុ ៣-៤ខែ កូន​នឹង​ចាប់​ផ្ដើម​លា​ដៃ​មក​ធម្មតា​វិញ ដោយ​សារ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​កូន​លូតលាស់​រឹង​មាំ​ទៅ​ៗ។ អា​អូន​ក៏​អាច​ចាប់​ផ្ដើម​ឆោង​យក​របស់​លេង ហើយ​ពេល​ដែល​កូន​អាយុ​បាន ​៦-៧ខែ អា​អូន​នឹង​រៀន​ចាប់​កាន់​របស់​នេះ​នោះ រួច​ប្រលែង​ចេញ​វិញ។ ប៉ុន្តែ គ្រប់​ទារក​ទាំង​អស់​មិន​ដូច​គ្នា ទារក​ខ្លះ​លា​ដៃ […]


ការថែទាំទារក

ពេលអាអូនយំខ្លាំងលួងមិនបាត់ អាចបណ្ដាលមកពីមូលហេតុមួយនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! មិន​ថា​យើង​មិន​ថា​គេ​ទេ ឲ្យ​តែ​ឃើញ​កូន​ទើប​នឹង​កើត​យំ​ខ្លាំង លួង​យ៉ាង​ម៉េច​ក៏​មិន​បាត់ ច្បាស់​ជា​ឆ្លេឆ្លា​ភ័យ​ខ្លាច​កូន​មាន​បញ្ហា​អី​មិន​ខាន។ ប៉ុន្តែ គ្រូពេទ្យ​ប្រាប់​ថា ពេល​ខ្លះ​កូន​យំ​ខ្លាំង​គ្រាន់​តែ​អា​អូន​ចុក​ពោះ បញ្ហា​តូច​តាច​ប៉ុណ្ណោះ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ពន្យល់​ឲ្យ​ដឹង​ថា ការ​ចុក​ពោះ​នៅ​លើ​ទារក ឬ​ហៅ​ថា​ Colic ជា​អាការៈ​ចុក​ពោះ​កើត​ឡើង​លើ​ទារក​តូច​មាន​អាយុ​ចាប់​ពី ២-៥ សប្ដាហ៍ ហើយ​វា​​មាន​រយៈ​លើស​ពី ​៣​ម៉ោង/ថ្ងៃ ឬ​ ៣ថ្ងៃ/សប្ដាហ៍ ។ អាការៈ​ចុក​ពោះ​បែប​នេះ ភាគ​ច្រើន​បាត់​ទៅ​វិញ​ពេល​អា​អូន​មាន​អាយុ​ ៣-៤​ខែ។ “ចំពោះ​ទារក​ដែល​ចុក​ពោះ រហូត​ដល់​យំ​ខ្លាំង យើង​លួង​អត់​បាត់ មិន​មែន​បញ្ជាក់​ថា កូន​មាន​ជំងឺ​អី​មួយ​ទេ។ ជា​ទូទៅ គឺ​អា​អូន​មាន​សុខភាព និង​លូតលាស់​ធម្មតា គ្រាន់​តែ​រំខាន​ដោយ​ការ​ចុក​ពោះ​ប៉ុណ្ណឹង​ឯង"។ ទាក់​ទង​នឹង​បញ្ហា​ចុក​ពោះ នៅ​មិន​ទាន់​មាន​មូលហេតុ​ច្បាស់​លាស់​អាច​បញ្ជាក់​ពី​អាការៈ​ចុក​ពោះ​នេះ​ទេ តែ​គ្រូពេទ្យ​សង្កេត​ឃើញ​ថា មាន​កត្តា​ជំរុញ​ជា​ច្រើន​ដែល​បង្ក​ឲ្យ​កូន​ចុក​ពោះ៖ - ប្រព័ន្ធ​រំលាយ​អាហារ​កូន​នៅ​ខ្ចី - អាលែកហ្សី​ទឹក​ដោះ​គោ - ម៉ាក់​ៗ​ញ៉ាំ​ចំណី​អាហារ​ទាស់ (ចំពោះ​ម្ដាយ​ដែល​បំបៅ​ដោះ​កូន) - ខ្យល់​ចូល​ពោះ ជាដើម។ វេជ្ជបណ្ឌិត​ជំងឺ​ក្មេង​រូប​នេះ​បន្ត​ថា អាការៈ​ចុក​ពោះ​នេះ​ច្រើន​កើត​នៅ​វេលា​ដដែលៗ ជា​ពិសេស​ពេល​ល្ងាច។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ