ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

រោគសញ្ញាទូទៅ

កូនផ្តាសាយ បើមានសញ្ញាទាំងនេះ ប្រញាប់នាំកូនទៅពេទ្យភ្លាម!

យើង​ដឹង​ហើយ​ថា ក្មេង​តូចៗ​ងាយ​កើត​ផ្តាសាយ ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​វីរុស​ច្រើន​ប្រភេទ។ ក្មេង​កើត​ផ្តាសាយ​អាច​នឹង​ជា​ទៅ​វិញ​ក្នុង​រយៈពេល ៤-១០ ថ្ងៃ តែ​ក្នុង​ករណី​កូន​ផឹក​ថ្នាំ​ប៉ុន្មាន​ថ្ងៃ​ហើយ​មិន​ធូរស្បើយ ហើយ​មាន​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង ​ក្អួត ពិបាក​ដកដង្ហើម អស់​កម្លាំង​ខ្លាំង ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ។ លោក​វេជ្ជបណ្ឌិត​ ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា វីរុស​ជំងឺ​ផ្តាសាយ​មាន​ច្រើន​ជាង ២០០​ ប្រភេទ ប៉ុន្តែ Rhinovirus កើត​មាន​ញឹក​ញាប់​ជាង​គេ។ ជំងឺ​ផ្តាសាយ គឺ​បង្ក​ឡើង​ដោយ​ពពួក​វីរុស មិន​មែន​បាក់តេរី​ឡើយ ហេតុ​​នេះការ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​ (ថ្នាំផ្សះ) លើ​កូន​​យើ​ងកើត​ជំងឺ​ផ្តាសាយ គ្មាន​ប្រសិទ្ធភាពទេ។ ជាទូទៅ ផ្តាសាយ​បើ​កើតលើ​ក្មេង​មាន​សុខភាពល្អ មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ អាច​នឹង​ជា​សះស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​អ្វី​ឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចំពោះសញ្ញា​ធ្ងន់ធ្ងរខាងលើ លោកវេជ្ជបណ្ឌិតថា កូន​យើង​អាច​កើត​ផ្តាសាយ​ធំ ឬ​ឆ្លង​បាក់តេរី។ ផ្តាសាយ​អាច​ប្រែ​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហេតុ​អី​មិន​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​តាំង​ពី​ដំបូង? ករណី​ភាគ​ច្រើន ជំងឺ​ផ្តាសាយ គឺ​បង្ក​រោគ​ដោយ​សារ​វីរុស​ មិន​អាច​ក្លាយ​ទៅ​ជា​បាក់តេរី​នោះ​ទេ។ បើ​សិន​ជា​ប៉ាម៉ាក់ នៅ​តែ​មានះ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​ព្យាបាល​ផ្តាសាយ​លើ​កូនៗ កូន​យើងអាច​នឹង​មាន​បញ្ហា​ឆ្លង​​ពពួក​បាក់តេរី​នឹង​ស៊ាំ​ថ្នាំ ឬ​រាករូស និង​ផល​រំខាន​ផ្សេងៗ​ទៀត។ នៅ​ពេល​ក្មេង​កើត​ផ្តាសាយ​មិន​សូវ​ជា​ស្រណុក​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ ហើយ​តែង​តែ​ហៀរ​សម្បារ តឹង​ច្រមុះ ឈឺក ឬ​ក្អក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលទារកស្ទះរន្ធទឹកភ្នែក ម៉ាក់ប៉ាអាចដោះស្រាយដោយវិធីសាស្ត្រទាំងនេះបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ធម្មតា យើង​ជា​ម៉ាក់​ប៉ា ច្បាស់​ជា​ព្រួយ​បារម្ភ​ហើយ​ឲ្យ​តែ​ឃើញ​កូន​មាន​បញ្ហា​អ្វី​មួយ​ដែល​យើង​គិត​ថា​មិន​ប្រក្រតី។ ជួន​កាល បញ្ហា​នោះ​គ្រាន់​តែ​ជា​បញ្ហា​សាមញ្ញ​ដែល​កើត​មាន​លើ​អា​អូន​ពី​កំណើត​ដែល​មិន​សូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​ឲ្យ​អូន ដូច​បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​ជាដើម។ បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​លើ​ទារក​គឺ​ជា​បញ្ហា​មាន​ពី​កំណើត​ដែល​កើត​មាន​ប្រហែល ​៣០%​លើ​ទារក។ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពេក​ទេ បើ​អា​អូន​កើត​ជំងឺ​នេះ ពី​ព្រោះ​វា​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​វា ​៩០%​ នឹង​បាត់​ទៅ​វិញ​នៅ​អាយុ​ ៩ខែ​ - ​១​ឆ្នាំ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង។ ក្នុង​ករណី​ដែល​អា​អូន​តូច មាន​បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក ប៉ា​ម៉ាក់​អាច​ដោះ​ស្រាយ​តាម​វិធី​ខាង​ក្រោម ដើម្បី​ជួយ​សម្រួល​ដល់​ភ្នែក​កូន​ដូច៖ ស្អំ​កន្សែង​ក្ដៅ​ឧណ្ហៗ៖ ជា​រៀង​រាល់​២-៣​ម៉ោង​ម្ដង យក​កន្សែង ឬ​ដុំ​សម្លី​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ រួច​ពូត​ឲ្យ​ស្ងួត​ទឹក​បន្ដិច យក​ទៅ​ស្អំ​ថ្នម​ៗ​លើ​រន្ធ​ទឹក​ភ្នែក​របស់​កូន រួច​ជូត​បណ្ដោយ​តាម​ភ្នែក​ថ្នមៗ។ ប្រសិន​បើ​កូន​ស្ទះ​រន្ធ​ទឹក​ភ្នែក​ទាំង​សង​ខាង យើង​ត្រូវ​យក​ម្ខាង​ស្អាត​នៃ​កន្សែង ឬ​ដុំ​សម្លីទៅ​ជូត​ភ្នែក​មួយ​ទៀត ឬ​អាច​ប្រើ​កន្សែង ឬ​ដុំ​សម្លី​ថ្មី​ក៏​បាន។ ម៉ាស្សា​ភ្នែក​កូន៖ យើង​អាច​ម៉ាស្សា​លើ​រន្ធ​ទឹក​ភ្នែក​កូន​ថ្នមៗ ដោយ​យក​ម្រាម​ដៃ​មួយ​ទៅ​ញី​ជា​រង្វង់​មូល​ត្រង់​រន្ធ​ទឹក​ភ្នែក​កូន។ អំឡុង​ពេល​ម៉ាស្សា ម៉ាក់​ប៉ា​ត្រូវ​ប្រើ​កម្លាំង​តិច​បំផុត មិន​ត្រូវ​ញី​ខ្លាំង​ពេក ហើយ​សង្កត់​ទៅ​លើ​ភ្នែក​កូន​ទេ។ បើ​អាច នៅ​ពេល​ដែល​យក​កូន​ទៅ​ពិនិត្យ យើង​អាច​សុំ​ឲ្យ​គ្រូពេទ្យ​ជំនាញ​ក្មេង​បង្ហាញ​ពី​របៀប​ម៉ាស្សា​ភ្នែក​សម្រាប់​បញ្ហា​នេះ។ ប្រើ​ថ្នាំ​បន្តក់​ភ្នែក៖ ប្រសិន​បើ​ភ្នែក​អា​អូន​ឆ្លង​មេរោគ​ទៀត គ្រូពេទ្យ​នឹង​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ទិញ​ថ្នាំ​បន្តក់​ភ្នែក ដើម្បី​ជួយ​កម្ចាត់​មេរោគ​ចេញ។ ជា​ធម្មតា […]


បញ្ហាប្រព័ន្ធរំលាយអាហារ

វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង

នៅ​ពេល​និយាយ​ដល់​វ៉ាក់សាំង​រាក ម៉ាក់​ប៉ា​ខ្លះ​មិន​ដឹង​ថា​មាន​វ៉ាក់សាំង​ប្រភេទ​នេះ​ឡើយ ហើយ​រឹតតែ​មិន​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា​ថែម​ទៀត​ផង។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ឲ្យ​ដឹង​ថា មាន​វីរុស​ជាច្រើន​បង្ក​កូន​តូច​ៗ​ដែល​តែងតែ​រាក​ធ្ងន់ធ្ងរ​រហូត​ខ្វះ​ជាតិ​ទឹក។ តែ​ជាង​រឿយៗ​គ្រូពេទ្យ​សង្កេត​ឃើញ​ថា​ទារក​ជាច្រើន​រាក​ដោយសារ​វីរុស rotavirus ដែល​វា​មិន​ត្រឹម​តែ​រាក​មួយ​មុខ​ទេ អាច​បណ្ដាល​ឲ្យ​ទាំង​ក្ដៅ​ខ្លួន ក្អួត ទើប​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក​ច្រើន។ ដូចនេះ​ដើម្បី​ការពារ​កុំឲ្យ​កូន​ឧស្សាហ៍​កើត​ជំងឺ​មួយ​រាក​គួរ​បន្តក់​វ៉ាក់សាំង​។ លោក​ស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center បញ្ជាក់​ទៀត ជា​ទូទៅ​ទារក​នឹង​តម្រូវ​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​នេះ ២ ដង៖ - លើក​ទី​១៖ ពេល​ទារក​អាយុ ២ ខែ - លើក​ទី​២៖ ពេល​ទារក​អាយុ ៤ ខែ ទារក​នឹង​មិន​មាន​ជំងឺ​រាក​ដោយសារ​វីរុស rotavirus ឡើយ​បន្ទាប់​ពី​បាន​ទទួល​វ៉ាក់សាំង​បង្ការ​នេះ​ ប៉ុន្តែ​វ៉ាក់សាំងនេះ​មិន​អាច​ការពារ​ការ​រាក ឬ​ក្អួត​ដែល​បណ្ដាល​មក​ពី​មេរោគ​ផ្សេង​ទៀត​បាន​ទេ។ វេជ្ជបណ្ឌិត​រូប​នោះ​ថា ផល​រំខាន​ក្រោយ​ទារក​ក្រោយ​ទទួល​វ៉ាក់សាំង ទារក​មួយ​ចំនួន​អាច​លេច​ចេញ​សញ្ញា​រាក ឬ​ក្អួត​តិចតួច។


កង្វះអាហារូបត្ថម្ភ

ទម្លាប់ផ្ដល់អាហារខុស ម៉ាក់ប៉ាគួរកែចេញ បើចង់ឲ្យអាអូនមានសុខភាពល្អ

ជា​ទូទៅ មនុស្ស​យើង​ម្នាក់ៗ​តែង​តែ​មាន​ទម្លាប់​ចិញ្ចឹម​កូន​តាម​បែប​រៀង​ៗ​ខ្លួន ប៉ុន្តែ​ពេល​ខ្លះ ម៉ាក់​ប៉ា​មាន​ទម្លាប់​មិន​ល្អ​ដែល​ធ្វើ​តៗ​តាម​គ្នា ហើយ​និយម​ធ្វើ​តែ​វិធី​ណា​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ខ្លួន។ ប៉ុន្តែ ទម្លាប់​ចាស់ៗ​អស់​នោះ មាន​មួយ​ចំនួន​ផ្ដល់​ផល​ប៉ះពាល់​ដល់​អា​អូន​ដោយ​មិន​ដឹង​ខ្លួន។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ មាន​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​ម៉ាក់​ប៉ា​ចង់​ឲ្យ​អា​អូន​លូត​លាស់​បាន​ល្អ ត្រូវ​ប្រាកដ​ថា​វិធី​ចិញ្ចឹម​បី​បាច់​អា​អូន​ដែល​យើង​កំពុង​ប្រើ​មិន​មាន​ផល​ប៉ះពាល់​ណា​ដែល​អាច​បង្អាក់​ដល់​ការ​ធំ​ធាត់​របស់​កូន។ មក​ដល់​ថ្ងៃ​នេះ នៅ​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន ឬ​អ្នក​មើល​ថែ​អា​អូន មាន​កំហុស​ឆ្គង​ក្នុង​ការ​ផ្ដល់​អាហារ​ឲ្យ​កូន​តូចៗ​នៅ​ឡើយ​ដូចជា៖ ១. ទម្លាប់​ដាក់​ទឹក​ក្នុង​កំប៉ុង​ទឹក​ដោះ​គោ ឲ្យ​អា​អូន​អាយុ​ក្រោម​៦​ខែ​បៅ​មួយ​ឆ្អែត ហើយ​ចេះ​តែ​ឆ្ងល់​ ហេតុអីបាន​កូន​មិន​សូវ​ឡើង​គីឡូ ២. ទម្លាប់​ដាក់​អំបិល​ក្នុង​បបរ​ឲ្យ​កូន​អាយុ​ក្រោម ​១​ឆ្នាំ ៣. ទម្លាប់​ឲ្យ​អា​អូន​ញ៉ាំ​បបរ​ស​ជាមួយ​ទឹក​ស៊ីអ៊ីវ ៤. ទម្លាប់​ទិញ​បបរ​គ្រឿង​ដែល​មាន​លក់​តាម​ផ្សារ​មាន​ដាក់​អំបិល ប៊ីចេង​ស្ករ​ឲ្យ​កូន​អាយុ​ក្រោម​១ឆ្នាំ ៥. ទម្លាប់​តាម​បញ្ចុក​កូន​រហូត​ដល់​កូន​ធំ មិន​​ឲ្យ​កូន​កាន់​ស្លាប​ព្រា​ញ៉ាំ​បាយ​ខ្លួន​ឯង ៦. ទម្លាប់​ក្នុង​ការ​មិន​ហ៊ាន​ឲ្យ​កូន​រៀន​ទំពា​អាហារ​ដុំ​ៗ​ ចាប់​ពី​អាយុ​១០​ខែ​ឡើង ព្រោះ​ខ្លាច​កូន​ស្លាក់ ៧. ទម្លាប់​ដាស់​កូន​ឲ្យ​បៅ​ពេល​យប់ ព្រោះ​ខ្លាច​កូន​មិន​ឡើង​គីឡូ លុះ​ដល់​ពេល​កូន​ធ្លាប់​បៅ​យប់​ច្រើន​ឆ្អែត លែង​សូវ​ញ៉ាំ​អាហារ “ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា ម៉ាក់​ប៉ា​តាយាយ អ្នក​មើល​ថែ​ក្មេង​តូច​ទាំង​អស់ ជាពិសេស​អ្នក​ដែល​នៅ​តាម​ទី​ជន​បទ ផ្លាស់​ប្ដូរ​នូវ​ទម្លាប់​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​នេះ ដើម្បី​សុខភាព​កូន​យើង​បាន​ល្អ។" បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ថា ចាប់​ពី​ពេល​អា​អូន​  អាយុ ​៦​ខែ​ ឡើង​ទៅ ម៉ាក់​ប៉ា​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​បន្ថែម​ដែល​សម្បូរ​ជីវជាតិ​ដូច​វីតាមីន រ៉ែ ឬ​ប្រូតេអ៊ីន ជាដើម ព្រោះ​ថា​បើ​ផ្ដល់​អាហារ​មិន​គ្រប់​គ្រាន់ អាច​បណ្ដាល​ឲ្យ​អា​អូន​ប្រឈម​នឹង​ជំងឺ​ស្លេក​ស្លាំង […]


ការថែទាំទារក

ទឹកដោះគោកូនបៅមិនអស់គួរចាក់ចោល កុំទុកឲ្យបៅបន្ត

ការ​ឲ្យ​កូន​បៅ​ទឹកដោះគោ​ទោះមានគុណសម្បត្តិ​មួយ​ចំនួនមែន តែជា​រឿង​ពិបាក​ ចំណាយ​ពេលក៏​ច្រើន នឿយហត់ និង​បញ្ហា​កង្វះ​អនាម័យ។ ក្នុង​នោះ​វេជ្ជបណ្ឌិត ហ៊ាង រតនា ​ណែនាំ​ថា​ក្រោយ​កូន​បៅ​រួច​ត្រូវ​ប្រញាប់​ចាក់ចោល​ភ្លាម ទោះ​នៅ​សល់​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មាន​ម៉ាក់​ៗ​មួយ​ចំនួន​​កូន​បៅ​ទឹក​ដោះ​គោ​សល់​ហើយ មិន​ព្រម​ចាក់ចោល​ឡើយ​ដោយ​ទុក​ឲ្យ​បៅ​នៅ​ពេល​បន្ទាប់​ទៀត។ ទង្វើ​បែប​នេះ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទារក ព្រោះ​ទឹក​ដោះ​គោ​ដែល​នៅ​សេសសល់​អាចក​កើត​ជា​បាក់តេរី​ឡើង ក្រោយ​សល់​យូរ​ម៉ោង។ ទោះ​ជា​សល់​មិន​យូរ​ក៏​ដោយ ព្រោះពេល​ខ្លះ​ក្រោយ​កូន​បៅ​រួច យើង​មិន​បាន​គ្រប​ឲ្យ​បាន​ជិត​ល្អ ដោយសារ​ជាប់​រវល់​មើល​កូន ហើយ​រុយ​ ឬសត្វល្អិត​ផ្សេងទៀត​ក៏រោម ឬ​មាន​កម្ទេចកំទីធូលីប៉ើងមកជាប់។ ក្រោយសត្វ​រុយ​​ទុំ និង​រោម​របស់កខ្វក់ នៅ​ពេល​វា​មកទុំ​លើ​ក្បាល​ដប​កូន​បៅ​ ជាតិ​កខ្វក់ដែល​បន្សល់​ទុក​ដោយ​រុយនោះ ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុងមាត់កូន ឆ្លងកាត់​បំពង់ក ​ក្រពះ-ពោះវៀន​កូន ​អាច​បណ្ដាល​ឲ្យក្អួត ​រាករូស ឬ​មេរោគ​បង្ក​ទៅ​ជា​​រលាក​បំពង់ក​ទៅ​វិញ។ មួយ​វិញ​ទៀត​ទឹក​ដោះ​គោ​ក្រោយ​ឆុង​រួច អាច​យក​ទៅ​​ទុក​នៅ​កន្លែង​ស្អាត ​មាន​សីតុណ្ហភាព​ធម្មតា ឬ​​ក្នុង​ទូទឹកកក​បាន​ត្រឹម ១-១ ម៉ោង​កន្លះ​​ប៉ុណ្ណោះ។ ដូចនេះ​ទោះ​សល់​តិច​ច្រើន យូរ ឆាប់ គួរតែ​ចាក់ចោល និង​ឆុង​កំប៉ុង​ថ្មី​ដែល​លាង​សម្អាត​រួច ទើប​មាន​សុវត្ថិភាព​ជាង។


កង្វះអាហារូបត្ថម្ភ

អាអូនអាយុប៉ុននេះ ម៉ាក់ប៉ាអាចឲ្យញ៉ាំយ៉ាអ៊ួបាន ព្រោះវាផ្ដល់ប្រយោជន៍ច្រើន

ពេល​ទារក​លូតលាស់​ធំ​ៗ​ទៅ អ្វី​ទាំង​អស់​នឹង​ផ្លាស់​ប្ដូរ សូម្បី​តែ​របប​អាហារ​របស់​អា​អូន​ក៏​ប្ដូរ​ដែរ។ នៅ​ពេល​ដែល​អា​អូន​ធំ​ទៅ ម៉ាក់​ប៉ា​ត្រូវ​បន្ថែម​អាហារូបត្ថម្ភ​ដទៃ​ច្រើន​ទៀត ហើយ​ក្នុង​នោះ​យ៉ាអ៊ួ គឺ​ជា​ប្រភេទ​អាហារ​បន្ថែម​ល្អ​មួយ​ដែល​អា​អូន​ត្រូវ​ការ ប៉ុន្តែ​យើង​អាច​ឲ្យ​អា​អូន​ញ៉ាំ​យ៉ាអ៊ួ​ចាប់​ពី​អាយុ​ប៉ុន្មាន​ទៅ? "បើ​តាម ​Australian Guide To Healthy Eating ម៉ាក់​ប៉ា​អាច​ផ្ដល់​យ៉ាអួ ឬ yogurt​ បាន​ចាប់​តាំង​ពី​អា​អូន​មាន​អាយុ​៦​ខែ​ឡើង​ទៅ។" នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង។ បើ​ម៉ាក់​ប៉ា​ចង់​បន្ថែម​យ៉ាអ៊ួ ទៅ​ក្នុង​អាហារ​ក្រៅ​ពេល​របស់​អា​អូន យើង​អាច​ចាប់​ផ្ដើម​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​ក្នុង​បរិមាណ​ ២០​ មិល្លីលីត្រ ឬ​ ២​ស្លាប​ព្រា​កាហ្វេ រួច​សឹម​ដំឡើង​បរិមាណ​បន្តិច​ម្ដងៗ ទៅ​តាម​តម្រូវ​ការ​របស់​អា​អូន។ មុន​នឹងឲ្យ​អា​អូន​ញ៉ាំ​យ៉ាអ៊ួ ម៉ាក់​ប៉ា​ក៏​ត្រូវ​ជ្រើស​រើស​ប្រភេទ​យ៉ាអ៊ួ​សម​ស្រប​ឲ្យ​កូន មិន​មែន​ឲ្យ​តែ​យ៉ាអ៊ួ​គួរ​តែ​ឲ្យ​កូន​តូច​ញ៉ាំ​បាន​នោះ​ទេ​។ លោក​ស្រី​បន្ត​ថា ចំពោះ​ប្រភេទ​យ៉ាអ៊ួ ម៉ាក់​ប៉ា​គួរ​ជ្រើស​រើស​យ៉ាអ៊ួ​ដែល​មិន​មាន​ជាតិ​ស្ករ និង​បាន​សម្លាប់​មេរោគ (មាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា Plain, Unsweetened, Pasteurized Yogurt) និង​ប្រភេទ​យ៉ាអ៊ួ​មួយ​ទៀត ដែល​យើង​អាច​ជ្រើស​រើស​សម្រាប់​កូនៗ​ដែល​មាន​រសជាតិ​ផ្លែ​ឈើ​ជា​លក្ខណៈ Organic ដែល​ជាតិ​ផ្អែម​ទទួល​បាន​ពី​ផ្លែ​ឈើ។ លើស​ពី​នេះ យ៉ាអ៊ួ​ក៏​ផ្ដល់​ប្រយោជន៍​ល្អៗ​ច្រើន​ទៅ​ដល់​សុខភាព​របស់​អា​អូន​ដែរ​ដូច​ជា៖ - ជួយ​ពង្រឹង​ឆ្អឹង (ក្នុង​យ៉ាអ៊ួ​មាន​ផ្ទុក​ជាតិ​កាល់​ស្យូម​) - ជួយ​ដល់​ការ​រំលាយ​អាហារ - ជួយ​សម្រួល​ដល់ជុះរបស់ក្មេង - ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ល។ សម្រាប់​យ៉ាអ៊ួ​ដែល​គ្មាន​ជាតិ​ស្ករ ម៉ាក់​ប៉ា​អាច​បន្ថែម​រសជាតិ​សម្រាប់​អា​អូន​ញ៉ាំ​ឲ្យ​កាន់​តែ​ឆ្ងាញ់​បាន​ដោយ​បន្ថែម​ផ្លែឈើ​ធម្មជាតិ​ចូល​ទៅ​ក្នុង​នោះ​ដូច ផ្លែ​ក្រូច ចេក […]


ថ្នាំបង្ការ

សញ្ញាទូទៅក្រោយចាក់វ៉ាក់សាំង ម៉ាក់ប៉ាមិនបាច់ភ័យពេកនោះទេ! (វីដេអូ)

ជា​ទូទៅ ក្រោយ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក​តាម​ខែ​នីមួយ​ៗ ប្រាកដជា​មាន​អាការៈ​មួយ​ចំនួន ដូចនេះ​បើ​ម៉ាក់​ៗ​សង្កេត​ឃើញ​កូន​មាន​សញ្ញា​ទាំងនេះ មិន​បាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ ក្រោយ​ចាក់​វ៉ាក់សាំង​ដែល​ជា​ថ្នាំ​បង្ការ មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ ហើយ​ក៏​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ បែប​នោះ​យើង​ត្រូវ​យក​កូន​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​របស់​គ្រូពេទ្យ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ម្សៅទឹកដោះគោឆុងទៅឆាប់រលាយ បញ្ជាក់ថាថ្មី ហើយមានគុណភាពល្អ? (វីដេអូ)

ម្សៅទឹកដោះគោសម្រាប់ក្មេង មិនមែនផ្សំឡើងពីទឹកដោះគោតែមួយមុខនោះទេ គឺមានបញ្ចូលសារធាតុច្រើនមុខដូចជា ប្រូតេអុីន ប្រេងបន្លៃ អស៊ីតខ្លាញ់ល្អ កាបូអុីត្រាត វីតាមីន ជាតិរ៉ែ និងគ្រឿងផ្សំដទៃទៀត ដើម្បីបំពេញតម្រូវការ ការលូតលាស់ផ្នែករាងកាយ និងបញ្ញាសកមារតី របស់ក្មេង។ បែបនេះហើយទើបម្សៅទឹកដោះគោងាយរលាយ ឬមិនងាយរលាយ អាស្រ័យលើរូបមន្តផលិត និងគ្រឿងផ្សំរបស់វាថាមានអ្វីខ្លះ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ