ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

រោគសញ្ញាទូទៅ

ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួនមិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

យើង​ដឹង​ស្រាប់​ហើយ​ថា អា​អូន​តូចៗ​ឧស្សាហ៍​ក្ដៅ​ខ្លួន​ណាស់ ព្រោះ​អា​អូន​ងាយ​នឹង​ឆ្លង​មេរោគ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្សេងៗ​ច្រើន។ មាន​វិធីសាមញ្ញ​មួយ​ដែល​ម៉ាក់ប៉ា​និយម​ប្រើ​ពេល​កូន​ៗ​ក្ដៅ​ខ្លួន គឺ​យក​កន្សែង​សើម​មក​ជូត​ខ្លួន ឬ​រុំ​ខ្លួនឲ្យ​កូន ដើម្បី​ជួយ​ឲ្យ​កម្ដៅ​ខ្លួន​អា​អូន​ចុះ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​អា​អូន​ឈឺ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ការ​ដណ្ដប់​កន្សែង​សើម និង​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​បញ្ចុះ​កម្ដៅ​កូន​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច​ហើយ។ តើ​ការ​រុំ​កន្សែង​សើម​នេះ​យូរ អាច​ធ្វើ​ឲ្យ​ទឹក​ចូល​សួត​អា​អូន​អត់? បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​បញ្ហា​ទឹក​ចូល​សួត​អា​អូន​ដោយ​សារ​ការ​រុំ​កន្សែង​នេះ មិន​បាច់​ព្រួយ​ទេ។ លោក​ស្រី​បន្ត​ថា ការ​ដែល​រុំ​កន្សែង​សើម​ឲ្យ​កូន​ពេល​ក្ដៅ​ខ្លួន​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ទេ ព្រោះ​ជាតិ​ទឹក​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រោម​សួត តាម​រយៈ​រន្ធ​ញើស​ដូច​ដែល​ម៉ាក់​ប៉ា​ធ្លាប់​បាន​គិត​នោះ​ទេ។ ចំណែក​ឯ​ករណី​ទឹក​ចូល​សួត​អា​អូន​នោះ អាច​កើត​ឡើង​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន ដែល​ក្នុង​នោះ​រួមមាន ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​ការ​ព្យួរ​សេរ៉ូម​ច្រើន​ជ្រុល​លើស​ពី​តម្រូវ​ការ​រាងកាយ​របស់​អា​អូន​ជា​ដើម។ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ថា យក​ល្អ ពេល​អា​អូន​ក្ដៅ​ខ្លួន ម៉ាក់​ប៉ា​ត្រូវ​រក​មូល​ហេតុ​បង្ក​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​ជូន​កាល​វា​ជា​បញ្ហា​ធម្មតា តែ​វា​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​មួយ​ចំនួន​ដែរ។ ក្នុង​ករណី​ដែល​អា​អូន​ក្ដៅ​ខ្លួន​ធម្មតា ម៉ាក់​ប៉ា​អាច​ដោះ​ស្រាយ​ដោយ​៖ ១.ស្លៀក​ពាក់​ស្ដើង​ៗឲ្យ​កូន និង​កុំ​ឲ្យ​កូន​ឃ្លុំ​ភួយ​ក្រាស់ៗ ២.ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៣.ផ្ដល់​ថ្នាំ​ត្រឹម​ត្រូវ​ដល់​កូន។ បើ​សិន​ផ្ដល់​ថ្នាំ​ផង ជូត​ខ្លួន​ផង កម្ដៅ​ខ្លួន​អា​អូន​នៅ​តែ​មិន​ចុះ យក​ល្អ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ភ្លាម កុំ​ទុក​យូរ ដើម្បី​ចៀស​វាង​អា​អូន​ក្ដៅ​ខ្លួន​ខ្លាំង​រហូត​អាច​ប្រកាច់ គ្រោះ​ថ្នាក់​ធ្ងន់​បាន។ ​


កង្វះអាហារូបត្ថម្ភ

អាហារទាំង ៥ ប្រភេទនេះ សក្តិសមបំផុតសម្រាប់រៀបចំឲ្យអូនៗញ៉ាំនៅសាលា

ចិញ្ចឹមកូន មិនមែនជារឿងងាយស្រួលទេ ព្រោះត្រូវរៀបចំគ្រប់បែបយ៉ាងដើម្បីអូនៗធំឡើងជាមួយសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ។ កាន់តែពិបាកនោះ អំឡុងពេលអូនៗចាប់ផ្តើមចូលសាលារៀន ម៉ាក់ៗគួរតែគិតគូរពីអាហារ ពិសេសអាហារថ្ងៃត្រង់របស់អូនៗឲ្យបានច្រើន ព្រោះជាពេលអូនបញ្ចេញថាមពលច្រើនខុសពីនៅផ្ទះ។ ខាងក្រោមនេះ “Hello គ្រូពេទ្យ” នឹងណែនាំក្រុមអាហារល្អៗ សក្តិសមបំផុតសម្រាប់វៀបចំឲ្យអូនៗញ៉ាំនៅសាលា។ ១- គ្រាប់ធញ្ញជាតិ ពពួកគ្រាប់ធញ្ញជាតិ ជាប្រភេទអាហារល្អខ្លាំង ដោយសារមានអាស៊ីដខ្លាញ់ល្អ ដូចជា អូមេហ្គា ៣ និងសារធាតុចិញ្ចឹម វីតាមីនជាច្រើន ខណៈអាហារផលិតគ្រាប់ធញ្ញជាតិទាំងនោះមានដូចជា៖ – នំស្រូវសាលីស្រួយ – Cereal ក្រៀម – ពោតលីង (Popcorn) – នំបុ័ងក្រៀម – នំដុត (Muffin) – នំប៊ឺហ្គឺរតូចៗ – នំស្រួយ Granola bar – ធញ្ញជាតិ Granola – នំកង (Pretzels) – ប៉ាស្តាចម្អិតស្រេច – នំពុម្ភ នំបុ័ងបារាំង និងផេនខេក – នំស្រួយ Pita។ អត្ថបទពាក់ព័ន្ធ: ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន នៅ​ក្មេង​ក៏​អាចកើត​​ជំងឺ​ពុក​ឆ្អឹង​ដែរ ឲ្យ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ កាល់​ស្យូមល្អសម្រាប់​ក្មេង បើខ្វះច្បាស់ជាមាន​បញ្ហា​ឆ្អឹង​ធ្ងន់ធ្ងរ ក្រោម​ ៤-៦ ខែ ចេះតែឲ្យកូនញ៉ាំអាហារបំប៉នផ្តេសផ្ដាស ចៀសមិនផុតពីបញ្ហាទាំង ៤ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្រពះពោះវៀនកូនមិនល្អ ជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាល?

មិន​ថា​សម័យ​ណា​នោះ រឿង​ដែល​ម៉ាក់​ប៉ា​ខ្វាយ​ខ្វល់​មុន​គេ គ្មាន​អ្វី​ក្រៅ​ភាព​ឆ្លាត​វៃ​របស់​កូន​នោះ​ទេ ម្នាក់ៗ​ប្រាថ្នា​ចង់​បាន​តែ​កូន​មាន​សុខភាព ហើយ​ឆ្លាត។ តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ឆ្លាត សុខភាព​ក្រពះ​ពោះ​វៀន​កូន​មិន​ល្អ បើងាកៗ ហើមពោះ រាក ទល់លាមក អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​កូន​ទេ? កូន​ឆ្លាត​ទៅ​បាន​អាស្រ័យ​លើ​កត្តា​ច្រើន ដូចជា​របប​អាហារ កត្តាហ្សែន ស្ថានភាព​សុខភាព និង​បរិស្ថាន​រស់​នៅ​ជុំវិញ​ជាដើម។ ជាពិត សុខភាព​ក្រពះ​ពោះ​វៀន​កូន​មិន​ល្អ អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​ខួរក្បាល​ពួក​គេ ធ្វើ​ឲ្យ​ការ​បឺត​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន (គេ​និយម​ហៅថា micro-nutrient) ដែល​មាន​តួនាទី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល​របស់​ក្មេង បណ្ដាល​ឲ្យ​លូតលាស់​ខួរក្បាល​របស់​ក្មេង​មិន​បាន​ល្អ​ប្រក្រតី​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ “កាល​ណា​បើ​ក្រពះ-ពោះ​វៀន​ក្មេង​មាន​សុខភាព​ល្អ គឺ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​លូតលាស់​បាន​ល្អ ទាំង​មាឌ និង​កម្ពស់​គឺ​បាន​ប្រក្រតី​ធម្មតា​ទាំង​អស់”។ ធ្វើម៉េច​ទើប​ដឹង​ថា ក្រពះ​ពោះវៀន​កូន​មាន​សុខភាពល្អ? កាល​ណា​ក្រពះ​ពោះវៀន​ក្មេង​មាន​សុខភាព​ល្អ មាន​ន័យថា ពួក​គេ​ស្រួល​គេង ស្រួល​ញ៉ាំ មិន​សូវ​ឈឺ រីករាយ​ស្រស់​ថ្លា ចូល​ចិត្ត​លេង ហើយ​ក្នុង​នោះ​ម៉ាក់ប៉ា​អាច​សម្គាល់​បាន​តាម​រយៈ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។ ១. កូន​គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ បើ​កូន​យើង​មិន​សូវ​មាន​បញ្ហា​រាក​រូស ទល់​លាមក ឬ​ហើម​ពោះ​នោះ​មាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​ពួក​គេ​ដំណើរ​ការ​បាន​ល្អ មិន​ចាំ​បាច់​បារម្ភ​ច្រើន​នោះ​ទេ។ ២. កូន​រីករាយ​គ្រប់​ពេល ស្នាម​ញញឹម និង​ភាព​រីករាយ​របស់​កូន ជា​សញ្ញា​បញ្ជាក់​ថា កូន​មាន​សុខភាព​ល្អ​ហើយ ចំណែក ប្រព័ន្ធ​រំលាយ​អាហារ​វិញ​ក៏​ធ្វើការ​បាន​ល្អ​ដែរ គ្មាន​បញ្ហា​ចោទ​នោះ​ទេ។  ៣. បន្ទោរ​បង់​ទៀង​ទាត់ កាល​ណា​ក្រពះ​ពោះវៀន​កូន​ល្អ ពេល​ញ៉ាំ​អ្វី​ទៅ​មិន​ធ្វើ​ឲ្យ​ហើម ចុក […]


អាហារូបត្ថម្ភទារក

ទារកអាយុក្រោម ៦ ខែ គួរបន្តក់ទឹកឲ្យញ៉ាំអត់?

ការ​បន្តក់​ទឹក​ឲ្យ​កូន​តូច អាយុ​ក្រោម ៦ខែ ញ៉ាំ នៅ​តែ​មាន​មតិ​ផ្ទុយ​គ្នា​នៅ​ឡើយ ដោយ​អ្នក​ខ្លះ​មិន​គួរ​កូន​ញ៉ាំ​នោះ​ទេ ឯ​ខ្លះ​ទៀត​ថា បើ​មិន​ញ៉ាំ​ទឹក​សោះ មិន​កើត​ទេ កូន​អាច​ខះ​ក។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ទារក​ដែល​ម៉ឹម​ដោះ​ម្តាយ មិន​ត្រូវ​ផ្តល់​ទឹក​ឲ្យ​ញ៉ាំ​នោះ​ទេ។ ចំពោះ​ហេតុ​ផល​ដែល​យើង​មិន​គួរ​ផ្តល់​ទឹក​ឲ្យ​កូន​បំបៅ​ដោះ​អាយុ ក្រោម ៦ខែ ​ទោះ​ជា​អាកាស​ធាតុ​ក្តៅ​បែប​ណា ដោយសារ​តែ​ការ​បន្តក់​ទឹក​ឲ្យ​កូន​តូច​ញ៉ាំ អាច​ធ្វើ​ឲ្យ​ពួក​គេ​រាករូស និង​ប្រឈម​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ។ ទឹក​អាច​មិន​ស្អាត និង​ធ្វើ​ឲ្យ​ទារក​ងាយ​ឆ្លង​រោគ ម្យ៉ាង​វិញ​ទៀត ការ​ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​បៅ​ដោះ​ម្តាយ​តិច មិន​ចង់​បៅ ឬ​ឈប់​បៅ​តែ​ម្តង ធ្វើ​ឲ្យប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​​ធ្ងន់ធ្ងរ។ ក្នុង​នោះ​អង្គការ​សុខភាព​ពិភពលោក​បាន​បន្ថែម​ថា ប្រសិន​ម្តាយ​ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ​ជំនួសទឹ​កដោះ​ កូន​លែង​ចង់​បៅ អាច​ធ្វើ​ឲ្យ​ម្តាយ​មាន​ទឹក​ដោះ​តិច មានន័យថា ការ​ផលិត​ទឹក​ដោះ​កាន់​តែ​ថយទៅៗ។ ចុះបើកូនស្រេកទឹកធ្វើម៉េច? លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​ផ្នែក​អាហារូបត្ថម្ភ បាន​ពន្យល់​ថា តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០% ឯណោះ ហើយ​មាន​ផ្ទុក​រាល់​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​ទារក​ត្រូវ​ការ ដូច្នេះ​ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ មិន​ចាំបាច់​បន្ថែម​អាហារ ទឹក ឬ​ភេសជ្ជៈ​ដល់​អាអូន​នោះ​ទេ ចាប់​ពេល​កើត រហូត​ដល់​​អាយុ បាន ៦ខែ ឲ្យ​តែ​កូន​ម៉ឹមដោះ​​មួយ​មុខ​ប៉ុណ្ណោះ ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ […]


ការថែទាំទារក

ស្បែក​ពស់ ជំងឺ​ស្បែក​ម៉្យាង​ពី​កំណើត អាច​បង្ក​គ្រោះ​ថ្នាក់​ខ្ពស់​ដល់​ជីវិត​កូន

ធម្មតា យើង​មិន​សូវ​ជា​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​ស្បែក​ប៉ុន្មាន​ទេ ព្រោះ​គិត​ថា វា​មិន​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​អី​ទៅ​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​ជំងឺ​ស្បែក​មួយ​ប្រភេទ​កើត​លើ​ទារក​ពី​កំណើត​ដែល​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អា​អូន​ខ្ពស់​មែន​ទែន។ បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ​ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​បកស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​ស្បែក​នោះ ជា​ជំងឺ​ពី​កំណើត​ដែល​គេ​ហៅ​ថា Harlequin Ichthyosis ឬ​ប្រជាជន​យើង​ហៅ​ថា ស្បែក​ពស់ ឬ​ស្បែក​ស្រកា​ត្រី។ ជំងឺ​ស្បែក​ពី​កំណើត​នេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាងជំងឺ​ស្បែក​ដទៃ​ដែល​កើត​លើ​ក្មេង។ លោក​បន្ត​ថា ជំងឺ​ស្បែក​ពស់ ឬ​ស្រកា​ត្រី​នេះ កើត​ឡើង​បាន​បណ្ដាល​មក​ពី​កត្តា​ហ្សែន​ពី​កំណើត និង​ការ​បម្រែបម្រួល​ក្រូម៉ូសូម​ដែល​មាន​ជាតិ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ (ឬ​គេ​ហៅ​ថា ខូច​ប្រូតេអ៊ីន A12)។ ស្បែក​របស់​ទារក​ដែល​មាន​ជំងឺ​នេះមាន​សភាព​រឹង តឹង ហើយ​ប្រេះៗ ប្រៀប​បាន​នឹង​ស្រកា​ត្រី​ដែរ។ ភាគ​ច្រើន​ទារក​ដែល​មាន​បញ្ហា​ស្បែក​ពស់​នេះ តែង​កើត​មក​មិន​គ្រប់​ខែ បូក​រួម​ទាំង​បញ្ហា​ស្បែក​តឹង​ផង​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ងាយ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា៖ - ភ្នែក​បិទ​មិន​ជិត - ពិបាក​បៅ​ដោះ​ - ដៃ​ជើង​តូចៗ តែ​មាន​សភាព​ហើម - ពិបាក​ដក​ដង្ហើម - ខ្វះ​ជាតិ​ទឹក - ស្បែក​ងាយ​ឆ្លង​មេរោគ - មាន​សីតុណ្ហភាព​រាង​កាយ​ទាប។ល។ លោក​បន្ត​ថា ដោយ​សារ​តែ​ជំងឺ​ស្បែក​ Harlequin Ichthyosis​ នេះ​ធ្ងន់ធ្ងរ មាន​ទារក​តិច​ណាស់​ដែល​កើត​ជំងឺ​នេះ​ហើយ អាច​រស់​នៅ​លូត​លាស់​បាន​ដល់​ធំ​ពេញ​វ័យ។ ត្បិត​តែ​ជំងឺ​នេះ​ជា​ជំងឺ​កម្រ​មែន ប៉ុន្តែ​នៅ​កម្ពុជា​យើង​ក៏​ឧស្សាហ៍​ជួប​ប្រទះ​នៅ​តាម​មន្ទីរពេទ្យ ឬ​សម្ភព​នានា​ដែរ។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បញ្ជាក់​ថា អា​អូន​ដែល​មាន​ស្បែក​ប្រភេទ​នេះ […]


ការបំបៅដោះ

ទឹកដោះម្តាយច្របាច់ទុកបានប៉ុន្មានម៉ោង?

ទឹកដោះ​ម្តាយ​ល្អ​បំផុត​សម្រាប់​ទារក និង​កុមារ បែប​នេះ​ហើយ​ទើប​ម្តាយ​ដែល​ត្រូវ​ទៅ​បំពេញ​ការងារ​ឆ្ងាយ​ពី​កូន​ឆ្លៀត​ច្របាច់​ទឹក​ដោះ​ទុក​ឲ្យ​កូន​ម៉ឹម។ តើ​ទឹក​ដោះ​ម្តាយ អាច​ច្របាច់​ទុក​បាន​ប៉ុន្មាន​ម៉ោង? ហើយ​បើ​ទុក​ក្នុង​ទូ​ទឹក​កក ពេល​យក​កូន​ឲ្យ​ម៉ឹម​ចាំ​បាច់​កម្តៅ​ទេ? លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​អាហារូបត្ថម្ភ បាន​ឲ្យ​ដឹង​ថា ទឹក​ដោះ​ម្តាយ​អាច​ច្របាច់​ទុក​បាន ៨ ម៉ោង ក្នុង​សីតុណ្ហភាព​ធម្មតា ដោយ​ទុក​ក្នុង​កែវ ឬ​ពែង ដែល​ស្អាត មាន​គម្រប​បិទ​ជិត ឬ​មាន​ទម្រ​ជើង​មាន​ទឹក ការពារ​សត្វ​ល្អិត​វារ​ចូល។ "ទឹក​ដោះ​ម្តាយ​យើង​អាច​ទុក​បាន ៨ម៉ោង អ៊ីចឹង​យើង​គិត​ទៅ អ្នក​ម្តាយ​ទៅ​ធ្វើការ​ពេល​ព្រឹក ពេល​ល្ងាច​ត្រលប់​មក​ផ្ទះ​វិញ អ៊ីចឹង​យើង​នៅ​តែ​អាច​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​បាន ដោយ​មាន​យាយ ឬ​បងប្អូន​ជួយ​បញ្ចុក​កូន ដល់​ពេល​ម្តាយ​មក​ពី​ធ្វើការ​វិញ​អាច​ឲ្យ​កូន​បៅ​ដោះ​វិញធម្មតា"។ ចំពោះ​ការ​រក្សា​ទុក​ទឹកដោះ​នៅ​ក្នុង​ធុង ឬ​ទូទឹកក​វិញ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​រូប​នេះ អាច​បាន​រហូត​ដល់ ១២ម៉ោង តែ​បើ​សិន​ជា​យើង​រក្សា​ទុក​ទឹក​ដោះ​ក្នុង​ទូទឹកកក ពេលយក​មក​ឲ្យ​កូន​បៅ មិន​តម្រូវ​ឲ្យ​យក​ទៅ​កម្តៅ​ភ្លើង ឬទឹកក្តៅនោះ​ទេ។ "បើសិន​ជាគាត់​ដាក់​នៅ​ក្នុង​ទូ​ត្រជាក់ ហើយ​ចង់​យក​មក​ឲ្យ​កូន​បៅ គាត់​ត្រូវ​គិត​ថា ម៉ោង​ប៉ុន្មាន​គាត់​ឲ្យ​កូន​បៅ អ៊ីចឹង​ត្រូវ​យក​ចេញ​ពី​ទូ​ទឹកកក​មុន អាច​ដាក់​ក្រៅទូ ១ ម៉ោង ឬ​កន្លះ​ម៉ោង ដើម្បី​ឲ្យ​ទឹកដោះ​ត្រលប់​មក​សីតុណ្ហភាព​ធម្មតា​វិញ មិន​ត្រជាក់​ខ្លាំង"។ លោកស្រី​វេជ្ជបណ្ឌិត​ថា ដោយ​វិធី​ច្របាច់​ទឹកដោះទុកមាន​ច្រើន ប៉ុន្តែ​វិធី​ច្របាច់​ដែល​ល្អ​បំផុត​នោះ គឺ​ការ​ច្របាច់​ដោយ​ដៃ មិន​ចាំបាច់​ប្រើ​ឧបករណ៍​អី​នោះ​ទេ ព្រោះ​ឧបករណ៍​ខ្លះ​ទុយោ មាន​គន្លិក​គន្លាក់ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ទង្វើតូចតាច តែអាចផ្ដល់ក្ដីស្រលាញ់ឲ្យកូនៗ ប៉ាម៉ាក់មិនគួរមើលរំលង

ចំពោះ​កូន​តូចៗ ការ​ទទួល​បាន​ការ​ស្រលាញ់​ថ្នាក់​ថ្នម​ពី​ម៉ាក់​ប៉ា ស្ទើរ​តែ​គ្រប់​គ្រាន់​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​ជាមួយ​ភាព​សប្បាយ​រីករាយ និង​ផ្នត់​គំនិត​វិជ្ជមាន​របស់​កូន​ៗ​បាត់​ទៅ​ហើយ។ ជួន​កាល មិន​ចាំ​បាច់​ទាល់​តែ​មាន​កាដូ​ល្អៗ ទើប​អាច​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​របស់​យើង​ជា​ម៉ាក់​ប៉ា​ទេ។ ទាក់​ទង​នឹង​ការ​ចិញ្ចឹម​កូន​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា ដោយសារ​តែ​ភាព​មមាញឹក​របស់​យើង​ជា​ម៉ាក់​ប៉ា ពេល​ខ្លះ យើង​សឹង​តែ​មិន​អាច​ចំណាយ​ពេល​ជាមួយ​កូន​ៗ​បាន​ច្រើន​ទេ ព្រោះ​ត្រូវ​ធ្វើ​ការ​រក​ចំណូល​ចូល​ផ្ទះ ប៉ុន្តែ ទោះ​រវល់​យ៉ាង​ណា​ក៏​មិន​ត្រូវ​ភ្លេច​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​កូន​ៗ​របស់​យើង​ដែរ។ លោក​ស្រី​បន្ត​ថា ទង្វើ​តូច​តាច​តែ​ល្អិត​ល្អន់ មិន​ត្រូវ​ការ​ចំណាយ​លុយ​ច្រើន​ខាង​ក្រោម​នេះ​ហើយ ដែល​កូន​ៗ​ត្រូវ​ការ​ពី​ម៉ាក់​ប៉ា​ដូច​ជា៖ -​ ការ​ចម្អិន​អាហារ​ដែល​ដាក់​ក្ដី​ស្រលាញ់​របស់​ម៉ាក់​ប៉ា - ការ​ញ៉ាំ​អាហារ​ជួប​ជុំ​គ្រួសារ​ជា​មួយ​ក្ដី​ស្រលាញ់​រៀង​រាល់​ថ្ងៃ - និទាន​រឿង​ឲ្យ​កូន​ស្ដាប់​ ៥-១០​នាទី​ជា​រៀង​រាល់​ថ្ងៃ - ចំណាយ​ពេល​លេង​ជាមួយ​កូន ទោះ​ពេល​តិច​ក្ដី - ចំណាយ​ពេល​ពន្យល់​ណែ​នាំ​កូន ពេល​កូន​ធ្វើ​ខុស - ចំណាយ​ពេល​ស្ដាប់​កូន​និយាយ​នៅ​ពេល​កូន​ត្រូវ​ការ​យើង - ជួយ​បង្រៀន​កូន​ធ្វើ​កិច្ច​ការ​សាលា។ល។ បន្ថែម​ពី​លើ​នេះ រាល់​ពេល​ដែល​នៅ​ជាមួយ​កូន​ៗ ឬ​ជួប​ជុំ​គ្រួសារ ម៉ាក់​ប៉ា​គួរ​តែ​ទុក​ទូរស័ព្ទ ឬ​គ្រឿង​អេឡិច​ត្រូនិច​ចោល (បើ​មិន​ចាំ​បាច់​ប្រើ) ហើយ​ងាក​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​កូន​ៗ។ មួយ​វិញ​ទៀត យើង​ជា​ម៉ាក់​ប៉ា ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ព្រោះ​ក្មេងៗ​រៀន​ធ្វើ​ទង្វើ​តាម​ចាស់ៗ​ដែល​នៅ​ក្បែរ​ខ្លួន​ធ្វើ​នេះ​ឯង។ វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ ក៏​បញ្ជាក់​ផង​ដែរ​ថា ម៉ាក់​ប៉ា​គ្រប់​រូប មិន​គួរ​ផ្ដល់​សារសំខាន់​ទៅ​លើ​រឿង​ធំ​ៗ​ខ្លាំង​ពេក​ទេ (កាដូ​ខួប​កំណើត​ដែល​មាន​តម្លៃ​ថ្លៃ ខោ​អាវ​ថ្លៃៗ ឬ​របស់​របរ​ថ្លៃៗ...) ហើយ​ភ្លេច​រឿង​តូច​តាច​ទាំង​នេះ​ទេ។


ការថែទាំទារក

រវាងកូនបៅទឹកដោះម្ដាយ និងបៅទឹកដោះគោ មួយណាក្អែញឹកញាប់ជាង?

ក្រោយ​កូន​បៅ​រួច​មាន​អាការៈ​ក្អែ គឺជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​យើង​ជា​អាណាព្យាបាល ហើយ​ក្នុង​នោះ​អ្នក​ដែល​ឲ្យ​កូន​បៅ​ម្សៅ​ទឹកដោះ​គោ​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ច្រើន រហូត​មាន​សំណួរ​សួរ​ថា ររវាង​កូន​បៅ​ទឹកដោះ​ម្ដាយ និង​បៅ​ទឹកដោះគោ មួយ​ណា​ក្អែ​ញឹក​ញាប់​ជាង? ចំពោះ​បញ្ហា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ​បាន​បកស្រាយ​ថា បញ្ហា​បែប​នោះ​មិន​ត្រឹមត្រូវ ១០០ ភាគរយ​ឡើយ។ ប៉ុន្តែ​នៅ​ក្នុង​ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​សម្បូរ​បែបដែល​ល្អ​ចំពោះ​កូន​ពិត​មែន ហើយ​ពេល​កូន​បៅ​ទៅ​មិន​សូវ​មាន​បញ្ហា​ក្អែច្រើន​ ដូច​ករណី​កូន​បៅ​ទឹក​ដោះ​គោ​មែន។ លោក​បន្ត​ទៀត​ថា ដោយសារ​តែ​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោមានជាតិស្ករដែលមិនងាយបំបែកបានល្អ ដូចនេះ​វា​ងាយ​នឹង​ធ្វើឲ្យ​មាន​សញ្ញា​ក្អែ​ផង ហើយ​ងាយ​នឹង​ធ្វើឲ្យ​មាន​ខ្យល់​ក្នុង​ក្រពះ-ពោះវៀន​កូន​តូច​ផង ជា​កត្តា​រុញ​ឲ្យ​ទឹក​ដោះ​ចេញ​មក​ក្រៅ​វិញ​ច្រើន​ជាងកូន​បៅ​ទឹកដោះម្តាយ។ វេជ្ជបណ្ឌិត​បម្រើការ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​រូប​នោះ​បន្ថែម​ថា ទឹកដោះ​ម្ដាយ​ងាយ​ក្នុង​ការ​បឺតស្រូប ហើយ​គ្មាន​ប្រតិកម្ម។ ដូចនេះ​ហើយ​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ក្អែ​នោះ​បាន​មួយ​កម្រិត​ដូច​គ្នា។ ដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​ឲ្យ​បាន​យ៉ាង​ហោចណាស់​រយៈពេល ៦ ខែ។


រោគសញ្ញាទូទៅ

ជំងឺរលាកស្រោមខួរលើកុមារមានដល់ទៅ ៥ ប្រភេទ ហើយក្មេងវ័យនេះ ងាយប្រឈមជាងគេ

ក្មេងអាយុចន្លោះពី១ខែ ទៅដល់ ២ ឬ៣ឆ្នាំ ងាយប្រឈមនឹងជំងឺរលាកស្រោមខួរក្បាល ដោយហេតុថា ប្រព័ន្ធការពារខ្លួនកុមារនៅខ្សោយ ឧស្សាហ៍កើតជំងឺរលាកបំពង់ក រលាកសួត ធ្វើឲ្យមេរោគចូលទៅដល់ក្នុងឈាម ហើយឡើងទៅដល់ស្រោមខួរក្បាល អាចធ្វើឲ្យរលាកស្រោមខួរក្បាល។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ បម្រើការងារនៅមន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ។ ១. ប្រភេទជំងឺរលាកស្រោមខួរក្បាលលើកុមារ ជំងឺរលាកស្រោមខួរក្បាលលើកុមារ មានដល់ទៅ ៥ប្រភេទ៖ ក. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីវីរុស (វីរុសជំងឺអុតស្វាយ ស្រឡទែន ...) ខ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាត់តេរី ដូចជា Streptococcus pneumoniae, Hib, meningococcus…. និងមេរោគរបេង គ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីមេរោគផ្សិត ឃ. ងឺរលាកស្រោមខួរក្បាលបណ្តាលមកពីប៉ារ៉ាស៊ីត ង. ជំងឺរលាកស្រោមខួរក្បាលមិនមែនបណ្តាលមកពីមេរោគ ៖ − កើតមានពេលកុមារកើតជំងឺផ្សេងទៀត ដូចជាជំងឺ Lupus − ក្រោយការប៉ះទង្គិចក្បាល មានហូរឈាមក្នុងខួរក្បាល ឬមានដុះដុំសាច់ក្នុងខួរក្បាល − បណ្តាលមកពីការប្រើថ្នាំ ដូចជាថ្នាំព្យាបាលជំងឺមហារីកជាដើម។ ២. រោគសញ្ញាជំងឺរលាកស្រោមខួរក្បាល ក្មេងតូច៖ ក្តៅខ្លួនខ្លាំង ក្អួតញឹកញាប់ រាគ បង្ហើយខាងមុខឡើងប៉ោង (ស្ទាបពេលក្មេងអត់យំ) ទន់ក យំវៀចមាត់ ប្រកាច់ ទន់ដៃទន់ជើង។ ក្មេងធំ៖ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

វ័យប៉ុណ្ណេះកំពុងពេញកម្លាំង អ៊ីចឹងធ្វើម៉េចកុំឲ្យកូនបាក់តាំងពីក្មេង?

ក្មេងជំទង់ អាយុពី ១១-១៩ឆ្នាំ ជាវ័យកំពុងពេញកម្លាំង ហើយសកម្មការងារសព្វបែបយ៉ាង រួមទាំងត្រូវផ្តោតនឹងការក្រេបជញ្ជក់យកចំណេះវិជ្ជាទៀត។ តើត្រូវធ្វើបែបណាដើម្បីឲ្យវ័យជំទង់កាន់តែមានថាមពល ចៀសវាងការបាក់តាំងពីក្មេង? ១. ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងសម្បូរជីវជាតិ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា យើងរស់ទៅបាន ដោយសារចំណីអាហារ បើញ៉ាំអាហារមិនគ្រប់ មិនសម្បូរជីវជាតិទេនោះ មិនអាចទ្រទ្រង់រាងកាយយើងរួចទេ ដែលបញ្ហាទាំងអស់នេះចោទចំពោះវ័យជំទង់ខ្លាំងណាស់។ ដូចដែលយើងគ្រប់គ្នាដឹងស្រាប់ហើយថា វ័យនេះត្រូវប្រើខួរក្បាលច្រើន ដើម្បីការចងចាំ ផ្ចង់អារម្មណ៍ និងបង្កើតគំនិតច្នៃប្រឌិតផ្សេងៗ។ ដូច្នេះវ័យជំទង់ត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់ ហើយត្រូវញ៉ាំអាហារណាមានប្រយោជន៍ចំពោះសុខភាព និងកាត់បន្ថយពពួក Fast food ភេសជ្ជៈកំប៉ុងផ្អែមៗ។ ២. គេងឲ្យបានគ្រប់គ្រាន់ ដំណេកសំខាន់ណាស់ ជួយដល់ការលូតលាស់រាងកាយ ខួរក្បាល សុខភាពបេះដូងជាដើម។ គេងមិនគ្រប់គ្រាន់បង្កផលប៉ះពាល់ដល់សមត្ថភាពចងចាំរបស់ខួរក្បាល និងអារម្មណ៍ផ្តោតការយកចិត្តទុកដាក់ ដែលទាំងអស់នេះសុទ្ធសឹងតែជះឥទ្ធិពលមិនល្អដល់វ័យជំទង់ ដែលជាវ័យត្រូវប្រើខួរក្បាលដើម្បីផ្ចង់ទៅការសិក្សារៀនសូត្រជាប្រចាំ។ ចំពោះក្មេងវ័យជំទង់ អាយុចន្លោះពី ១១-១៩ ឆ្នាំ ត្រូវគេងឲ្យបាន ៨-១០ ម៉ោង/ថ្ងៃ។ ៣. ហាត់ប្រាណឲ្យទៀងទាត់ មនុស្សជាច្រើនគិតថា ហាត់ប្រាណមិនចាំបាច់ចំពោះក្មេងៗ ឬវ័យជំទង់នោះទេ តែតាមពិតទៅលំហាត់ប្រាណល្អចំពោះមនុស្សគ្រប់វ័យ មិនថា ក្មេង មនុស្សពេញវ័យ ឬចាស់នោះទេ។ ការហាត់ប្រាណទៀងទាត់ អាចត្រឹម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ