ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

ពិតអត់ ស្បែក​ទារក​ឡើង​ប្រេះ និង​របក​អាច​បណ្ដាល​មក​ពី​ការ​រោល​ទឹក​ភ្លោះ​?

ទារក​គ្រប់​រូប​ទាម​ទារ​ឲ្យ​ការ​យក​ជិត​ទុក​ដាក់ និង​ថែ​ទាំ​ពី​យើង​ច្រើន ព្រោះ​អា​អូន​នៅ​ខ្ចី​មែន​ទែន ងាយ​នឹង​ប្រឈម​ការ​ឆ្លង​មេរោគ​បណ្ដាល​ឲ្យ​ទៅ​ជា​ឈឺ​ជា​ដើម។ ក្នុង​នោះ មាន​ទារក​មួយ​ចំនួន​កើត​មក ជួប​បញ្ហា​នៅ​លើ​ស្បែក ដូច​ជា​របក​ស្បែក​ទាំង​ផ្ទាំងៗ រហែក​ស្បែក។ល។ បើ​អា​អូន​នៅ​តូច​ចឹង ជួប​បញ្ហា​នេះ អាច​បណ្ដាល​មក​ពី​ការ​រោល​ទឹក​ភ្លោះ​អត់? ទាក់​ទង​នឹង​បញ្ហា​នេះ ​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ករណី​ទារក​កើត​មក​របក​ស្បែក​នេះ ខាង​ក្រុម​គ្រូពេទ្យ​បាន​ជួប​ប្រទះ​ញឹក​ញយ​ដែរ ហើយ​ការ​របក​ស្បែក​របស់​ទារក​មិន​ដូច​គ្នា​ទេ។ ប៉ុន្តែ​ចំពោះ​ករណី​ដែល​ថា កូន​មាន​បញ្ហា​របក​ស្បែក ដោយ​សារ​រោល​ទឹក​ភ្លោះ​នោះ គឺ​គ្មាន​ទេ ព្រោះ​ទឹក​ភ្លោះ​មាន​តួ​នាទី​សំខាន់​ជួយ​ចិញ្ចឹម ក៏​ដូច​ជា ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ។ ដូច​នេះ ការ​ដែល​កូន​មាន​បញ្ហា​របក​ស្បែក​មិន​មែន​ដោយ​សារ​តែ​ទឹក​ភ្លោះ​ទេ។ “បញ្ហា​ស្បែក​ដែល​ទារក​ទើប​កើត​ជួប​ប្រទះ​នឹង ខាង​ពេទ្យ​ជួប​ច្រើន​ហើយ តែ​បញ្ហា​អស់​នោះ​មិន​មែន​កើត​ដោយ​សារ​ទឹក​ភ្លោះ​ទេ។ ករណី​ដែល​របក​ស្បែក​ទារក​ទើប​កើត មិន​ទាក់​ទង​នឹង​ទឹក​ភ្លោះ បើ​មាន​អ្នក​យល់​បែប​នេះ អាច​ដោយ​សារ​គាត់​មិន​មាន​ជំនាញ​ច្បាស់​លាស់ ឬ​គាត់​ប្រើ​ពាក្យ​ខុស​បច្ចេកទេស​ពេទ្យ។" លោក​បន្ត​ថា ជួន​កាល អា​អូន​របក​ស្បែក​អាច​គ្រាន់​តែ​ជា​ករណី​ស្រាល ដែល​ឆ្លង​មេរោគ​ពី​ម្ដាយ​ដូច​ជា ម្ដាយ​មាន​ជំងឺ​ឆ្លង ឬ​ឆ្លង​តាម​មេរោគ​តាម​ទ្វារ​មាស​ម្ដាយ​។ល។ ក្នុង​ករណី អា​អូន​របក​ស្បែក​តិច​តួច វា​អាច​គ្រាន់​តែ​ជា​ជំងឺ​សើ​ស្បែក​នៅ​លើ​ក្មេង​ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បញ្ជាក់​ថា ចំណែក​ករណី​ខ្លះ​វិញ​ទៀត ទារក​កើត​មក​មាន​បញ្ហា​របក​ស្បែក​ទាំង​ផ្ទាំងៗ ដែល​វា​បង្ក​ឡើង​ដោយ​ខុស​ក្រូម៉ូសូម​ពី​កំណើត ហើយ​ជំងឺ​ប្រភេទ​នេះ​ពិបាក​ក្នុង​ការ​ជួយ​ទារក និង​មាន​ជំងឺ​ស្បែក​ពី​កំណើត​មួយ​ប្រភេទ​ទៀត​ដែល​យើង​ភាគ​ច្រើន​ហៅ​ថា ស្បែក​ពស់ (Harlequin Ichthyosis) ជា​ជំងឺ​កម្រ កើត​នៅ​លើ​ស្បែក​ទារក​ពី​កំណើត​តែ​ម្ដង។


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានជាក្រោយដួលបោកចំក្បាល មានអាការៈក្អួត?

ការ​ប៉ះ​ទង្គិច​ចំ​ក្បាល​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ អាច​បណ្ដាល​ឲ្យ​មាន​ស្រាំ ឬ​ប្រេះ​ឆ្អឹង​លលាដ៍ក្បាល។ ដូចនេះ​ហើយ​បាន​ជា​ពេល​ឃើញ​អាការៈ​កូន​ក្រោយ​ប៉ះ​ទង្គិច មាន​សភាព​សន្លឹម វិលមុខ ក្អួត​ចង្អោរ ជាដើម​យើង​តែង​ព្រួយបារម្ភ​ខ្លាច​មាន​ឈាម​កក​ក្នុង​ខួរក្បាល។ តើ​ហេតុអ្វី​បាន​ជា​ប៉ះពាល់​ក្បាល បែរ​ជា​មាន​អាការៈ​ក្អួត​ចង្អោរ​វិញ? បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា បើ​ពេល​​ដួល​ចំ​ក្បាល មាន​អាការៈ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល មាន​ឡើង​សម្ពាធ ​សង្កត់​ផ្នែក​ផ្សេង​ៗ​នៃ​ខួរក្បាល ​ធ្វើឲ្យ​ការ​បញ្ជា​ខុស​ប្រក្រតី និង​ទៅ​ជា​ក្អួត ឬ​វង្វេងវង្វាន់ មមើមមាយជាដើម។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នេះ​បន្ថែម​ទៀត​ថា កាលណា​ខួរក្បាល​ច្របូកច្របល់ ក៏​យើង​មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ​ដូចគ្នា ហើយ​ទម្រាំ​ទទួល​រង​ការ​ប៉ះទង្គិច​ទៀត​នោះ​ពិតជា​លេចឡើង​អាការៈ​អស់​ទាំង​នោះ​ហើយ។ ទោះ​ជា​សង្ស័យថាមានឈាមកកតាមរយៈការអាការៈ​ក្អួត​បន្ទាប់ពី​រង​របួស​ក្បាលមែន​ តែ​ផល​ប៉ះពាល់​របស់​វា​មិន​បែប​នោះ​ទាំងអស់​ឡើយ។ ពេល​ខ្លះ​ការ​ក្អួត​បន្ទាប់ពី​ដួល​ប៉ះពាល់​ចំ​ក្បាល​តិចតួច​ហាក់​ដូចជា​ទាក់ទង​ទៅ​នឹង​កត្តា​បុគ្គល​ជា​ជាង​ឈាម​កក​ក្នុង​ខួរក្បាល ឬប្រេះ ស្រាំលលាដ៏។ លោកបន្ថែមថា ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​មាន​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​គ្រូពេទ្យ​ក៏​នឹង​សាកសួរ​ប្រវត្តិ​ជំងឺពីខាងគ្រួសារ​សិន​ដែរ ព្រោះ​អាច​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង​ដែល​អាច​ជាប់ពាក់ព័ន្ធ​នឹង​ការ​ក្អួត​នោះ។


ការបំបៅដោះ

អាហារ​សម្បូរវីតាមីន K ល្អបំផុតសម្រាប់ម៉ាក់ៗបំបៅដោះកូន

សម្រាប់​ទារក​តូចៗ អាហារ​ដែល​មាន​ប្រយោជន៍​បំផុត​ក្នុង​ការ​ផ្ដល់​សារធាតុ​ចិញ្ចឹម​នានា​ទៅ​ឲ្យ​អា​អូន​នោះ​គឺ​ទឹក​ដោះ​ម៉ាក់​ៗ។ ផ្ទុយ​ទៅ​វិញ ដ្បិត​ទឹក​ដោះ​ម្ដាយ​ជា​ថ្នាំ​ទិព្វ​របស់​ទារក តែ​ទឹក​ដោះ​ម្ដាយ​មិនសូវជាសម្បូរវីតាមីន K ទេ។ វីតាមីន​ K មាន​នាទី​ជួយ​ក្នុងកំណក​ឈាម ពោល​គឺ​វា​ជួយ​សម្រួល​ទៅ​ដល់​កន្លែង​ណា​ដែល​មានហូរ​ឈាម​​ក្នុង​រាង​កាយ។ បើ​អា​អូន​មិន​ទទួល​បាន​វីតាមីនKគ្រប់​គ្រាន់ វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​កង្វះ​វីតាមីន K នាំ​ឲ្យ​មាន​ការ​ហូរ​ឈាម ឬ​អាច​បណ្ដាល​ឲ្យ​កក​ឈាម​ក្នុង​ខួរ​ក្បាល​ទារក​បាន​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង។ ជា​ទូទៅ នៅ​ពេល​ដែល​ទារក​កើត​មក គ្រូពេទ្យ​នឹង​ចាក់​វីតាមីន K ឲ្យ​អា​អូន​គ្រប់​រូប ប៉ុន្តែ​ពេល​ខ្លះ​ការ​ចាក់​វីតាមីន​អាច​មិន​គ្រប់​គ្រាន់ ហើយ​ពេល​បៅ​ដោះ​ម្ដាយ​ក៏​មិន​សូវ​ជា​ជួយ​បញ្ហា​នេះ​ដែរ ព្រោះ​ទឹក​ម្ដាយ​មិន​សូវ​សម្បូរ​វីតាមីន​ K ដូច​នេះ​ម៉ាក់ៗ គួរ​តែ​បន្ថែម​អាហារ​ដែល​សម្បុរ​ទៅ​ដោយ​វីតាមីន K ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដូច​ជា៖ - បន្លែ ៖ ត្រសក់ សាលាដ Broccoli ស្ពៃក្ដោប (និយាយ​រួម បន្លែ​បៃតងៗ) - ផ្លែឈើ ៖ ប៊ើរ គីវី ទំពាំង​បាយ​ជូរ​បៃតង... - សាច់ ៖ ត្រី ស៊ុត ថ្លើម (គោ ជ្រូក) ទ្រូងទា ។ល។ បន្ថែម​ពី​លើ​នេះ លោក​ស្រី​បញ្ជាក់​ថា […]


ការថែទាំទារក

កូនតូចកើតអាចម៍ក្របីមកពីអី? កើតច្រើនអាចមានបញ្ហាទេ?

បញ្ហា​អាចម៍​ក្របី​លើ​ក្បាល​កូន​តូច​ៗ​មាន​បញ្ហា​អាចម៍​ក្របី ពិតជា​គួរឲ្យ​ឈឺក្បាល​សម្រាប់​ម៉ាក់ប៉ា​ខ្លាំង​ណាស់។ ដូចនេះ​ហើយ​បាន ជា​ម៉ាក់ប៉ា​ជាច្រើន​ស្វែង​រក​មធ្យោបាយ​កម្ចាត់​អាចម៍​ក្របីនោះ​ចេញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ស្នាម​អាចម៍​ក្របី​នោះ វា​គ្មាន​ផល​រំខាន ឬ​ធ្វើឲ្យ​រមាស់ និង​ឈឺចាប់​ចំពោះ​កូន​តូច​ឡើយ​ទេ។ តែ​វា​បាន​ធ្វើឲ្យ​បាត់បង់​ត្រឹម​សោភណភាព​កូន​ប៉ុណ្ណោះ​ឯង ហើយ​វា​នឹង​ចាប់ផ្ដើម​ធូរស្រាល​មក​វិញ ទោះ​ជា​គ្មាន​ការ​ព្យាបាល​ក៏​ដោយ​ក្នុង​រយៈពេល ២-៣ សប្តាហ៍ ឬ​ច្រើន​ខែ​បន្ត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បញ្ជាក់​ថា ការ​លាង​សក់ និង​ស្បែក​ក្បាល​របស់​យើង​ថ្នម​ៗ​ដោយ​ប្រើ​សាប៊ូ​កក់​សក់​ទារក​នោះ អាច​ជួយ​ការពារ​កុំ​ឲ្យ​មាន​ស្នាម អាចម៍​ក្រមី​ថែមទៀត។ មូលហេតុ​នាំឲ្យ​ក្មេង​កើត​អាចម៍​ក្របី​នេះ ព្រោះ​ម៉ាក់​ៗ​មួយ​ចំនួន​នៅ​ប្រើ​របៀប​ចាស់​បុរាណ ដោយ​យក​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់ ពន្លៃ ឬ​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​ទៅ​លាប​លើ​បង្ហើយ​កូន ដើម្បី​ឲ្យ​ឆាប់​រឹង។ ការ​លាប​របស់​អស់​ទាំង​នោះ​ក៏​អាច​បណ្ដាល ឲ្យ​កើត​ទៅ​ជា​ផ្សិត​ផង​ដែរ។ ការ​លាប​ប្រេង​កូឡា​នៅ​បង្ហើយ មិន​ត្រឹម​តែ​អាច​បង្ក​ជា​អាចម៍​ក្របី​នោះ​ទេ វា​ថែម​ទាំង​អាច​ជ្រាប​តាម​ស្បែក​ចូល​ទៅ​ក្នុង​ខួរក្បាល និង​ធ្វើឲ្យ​ខូច​កោសិកា​ខួរ​ក្បាល។


អាហារូបត្ថម្ភទារក

ហេតុអ្វីក្មេង​ៗគួរផឹក​ទឹក​ដោះគោស្រស់? គួរញ៉ាំកម្រិត​ណាល្អ?​

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​ដឹង​ហើយ​ថា​ទឹក​ដោះ​គោ​ស្រស់​បាន​ដើរ​តួរ​នាទី​សំខាន់​ប៉ុនណា​​ក្នុង​ការ​ផ្ដល់​សារធាតុចិញ្ចឹម​ដល់​ក្មេង គិត​តាំង​ពីអាយុ​មួយ​ឆ្នាំ​ដល់​វ័យ​ជំទង់។ ទឹក​ដោះ​គោ​ស្រស់​ផ្ដល់​ឲ្យ​ក្មេង​នូវ​វីតាមីន រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត ដែល​ក្មេង​ត្រូវ​ការ​ដើម្បី​ការ​លូត​លាស់​ទាំង​រាង​កាយ និង​ខួរ​ក្បាល​។ ប្រភេទ​នៃទឹក​ដោះ ​គ្នា​យើ​ងមួយ​ចំនួន​ពេល​ឮ​និយាយ​ពី​ពាក្យ​ថាទឹក​ដោះ (Milk) គឺ​តែងគិតដល់​ទឹកដោះ​គោ​មុន​គេ​មិន​ខាន ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ភេសជ្ជៈ​ជាច្រើ​ន​ប្រភេទ​បាន​ប្រើ​ពាក្យ​ទឹក​ដោះ​នេះ​ដូច​គ្នា ហើយ​ក៏​មាន​សារធាតុ​ចិញ្ចឹម​អស្ចារ្យ​ផ្សេងៗ​គ្នា​ដែរ។ សព្វ​ថ្ងៃនេះ​ក្រៅពី​ទឹក​ដោះ​គោ​ស្រស់ យើង​នៅ​ឃើញ​មាន​ផលិត​ផល​​ទឹក​ដោះ​ធ្វើពីសណ្ដែក ដូង អាល់ម៉ុន និង​ oat (Oat Milk) ជាដើម និង​មាន​ទឹក​ដោះ​ពពែ​ទៀត​ផង។​ អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់ យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន វិធីសាមញ្ញបែបធម្មជាតិ ៥ យ៉ាង ជួយឲ្យស្បែកភ្លឺរលោង ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន ​តើ​ក្មេងៗ​គួរ​ផឹក​ទឹក​ដោះ​គោស្រស់​​កម្រិត​ប៉ុន្មាន​ទើប​ល្អ? ជា​ធម្មតា​កូន​ក្មេង​នឹង​អាច​ទទួលបាន​សារធាតុ​ចិញ្ចឹម​ពី​ទឹក​ដោះគោ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​បន្ទាប់​ពី​ពួកគេ​មាន​អាយុ​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅ បើ​ក្មេង​ទាំងនោះមិន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ​នោះ​ទេ។ ចំណុច​មួយ​គ្នា​យើង​គួរ​ដឹង​ដែរ​ថា​បើ​កូន​យើង​​នៅ​បៅដោះ​ម្ដាយ​ ឬម្សៅទឹក​ដោះគោនៅ​ឡើយ​ មិន​ទាន់​ចាំ​បាច់​ត្រូវ​ឲ្យ​ផឹក​ទឹក​ដោះ​គោ​ស្រស់​​នោះ​ទេ តែ​កូន​យើង​ត្រូវការ​វីតាមីន​ D បន្ថែម​បើ​កូន​កំពុង​បៅ​ដោះ ឬ​មិន​បាន​ទទួល​វីតាមីន D ពី​ប្រភព​ផ្សេង​ទៀត។ បើ​តាម​សមាគម​ជំងឺ​កុមារ​សហរដ្ឋអាមេរិក(American Academy of Pediatrics) បាន​ណែនាំ​ថា​ក្មេង​មាន​អាយុ​ពី​១ ទៅ​២​ឆ្នាំ គួរ​ផឹក​ទឹក​ដោះ​គោ​ស្រស់២​ពែង​ក្នុង​មួយ​ថ្ងៃ និង​ក្មេង​មានអាយុ​ពី​៣​ឆ្នាំ​ឡើង​ទៅ​គួរ​ញ៉ាំ​៣ពែង​ក្នុង​មួយ​ថ្ងៃ។ ក្នុង​ករណី​កូន​របស់​យើង​មិន​ផឹក​ទឹក​ដោះគោ​ទេ យើង​អាច​ជំនួស​បាន​ដោយ​​អាហារ​ផ្សេង​ទៀត​ដូច​ជា​យ៉ាអួរ ឈីស ឬ​ក៏​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​កាល់ស្យូម និង​វីតាមីន D។ ដូច​គ្នា​ដែរ ប៉ាម៉ាក់​ក៏​ត្រូវ​ដឹង​ដែរ​ថា​មិន​មែន​គ្រប់​យ៉ាអួរ ឬ​ឈីស​សុទ្ធតែ​មាន​បន្ថែម​វីតាមីន […]


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ាក់ធ្វើរឿង​ ៥ យ៉ាងនេះ អាចធ្វើឲ្យកូនមិនស្តាប់បង្គាប់

ការ​ឲ្យ​កូន​ស្តាប់ និង​ធ្វើ​​តាម​ម៉ាក់ប៉ា​នៅ​ពេល​និយាយ​លើក​ទី១ ​អាច​ជា​រឿង​ដ៏​ពិបាក​មួយ​។ ក្មេង​អាច​នឹង​ទទូច​ និង​មិន​ធ្វើតាម​អ្វី​ដែល​ម៉ាក់ប៉ា​ប្រាប់​ឲ្យ​ធ្វើ​ទេ ហើយ​ការ​ដែល​និយាយ​ដដែលៗ​ពិត​ជា​ធ្វើ​ឲ្យ​ម៉ាក់ប៉ាមួម៉ៅ។ ប្រសិន​ជា​ម៉ាក់ប៉ា​មាន​ទម្លាប់​ដូច​ខាងក្រោម នោះ​អាចនឹង​បង្រៀន​​ឲ្យកូន​មិន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​និយាយ។ ១. ព្រមាន​កូន​ច្រើន​ពេក ការ​សួរ​កូន​ថា «តើ​ត្រូវ​ឲ្យ​ប្រាប់​ប៉ុន្មាន​ដង​ទៀត?»ឬ «នេះ​ជា​ការ​ព្រមាន​ចុងក្រោយ» មិន​មានប្រសិទ្ធភាព​ក្នុង​ការ​ឲ្យ​កូន​ធ្វើ​តាម​ទេ។ ការ​ព្រមាន​កូន​ច្រើន​ដង​ពេក កូន​អាច​គិត​ថា​ម៉ាក់ប៉ា​បាន​តែ​និយាយ។ តាមពិតទៅ ការ​ព្រមាន​កូន​ដដែលៗ​ គឺ​បង្រៀន​ឲ្យ​កូន​មិន​ស្ដាប់ ឬ​ធ្វើ​តាម​ពេល​ម៉ាក់ប៉ា​និយាយ​លើក​ទី​១។ ដូចនេះ​យក​ល្អ​ម៉ាក់ប៉ា​គួរ​ផ្តល់​ការ​ណែនាំ​ ឬ​និយាយ​តែ​ម្ដង​បាន​ហើយ បើ​កូន​មិន​ស្ដាប់​តាម អាច​ផ្ដល់​ការ​ព្រមាន​កូន​មួយ និង​ឲ្យ​កូន​ទទួល​នូវ​លទ្ធផល​បើ​គេ​មិន​ធ្វើ​តាម។ ២. ធ្វើ​ការ​គំរាមកំហែង​ផ្ដេសផ្ដាស ការ​គំរាមកូន​​ដូចជា​ «មិន​ឲ្យ​ទៅក្រៅទេ បើ​មិន​សម្អាត​បន្ទប់ឥឡូវនេះ​ ឬ​នឹង​បោះចោល​ប្រដាប់​លេង​ចោលកូនចោល បើ​កូន​មិន​រៀចចំទុកដាក់» ជាដើម​​ គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ។ ម៉ាក់ប៉ា​អាច​នឹង​មាន​ន័យ​បែប​ហ្នឹង​មែន​ពេល​កំពុង​ខឹងប៉ុណ្ណោះ ហើយ​​កូន​នឹង​ដឹង​ពេល​ក្រោយ​ថា​ម៉ាក់ប៉ា​មិន​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​បាន​និយាយទេ។ ហេតុនេះ​ហើយ​ធ្វើឲ្យ​ពួកគេមិនស្តាប់តាម​ទោះបី​ជា​ម៉ាក់ប៉ាបានគំរាមក៏ដោយ។ ៣. ចំណាយ​ពេល​ប្រកែក​ជាមួយ​កូន ពេលខ្លះ​ម៉ាក់ប៉ា​អាច​នឹង​មិន​ដឹង​ថា​ខ្លួន​កំពុង​ប្រកែក​ជាមួយ​កូន ហើយ​ការ​ប្រកែក​ជាមួយ​កូន​យូរ​ កូន​នឹង​មិន​ចាំបាច់​ធ្វើ​តាម​ការ​ប្រាប់​របស់​ម៉ាក់ប៉ា។ ប្រសិន​ជា​ម៉ាក់ប៉ា​ប្រាប់​ឲ្យ​កូន​សម្អាត​បន្ទប់ ហើយ​កូន​ប្រកែក​ជាមួយ​២០​នាទី​ នោះ​កូន​កំពុង​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​ការ​សម្អាត​បន្ទប់។ ដូចនេះ​ម៉ាក់ប៉ា​មិន​គួរ​ប្រកែក​ជាមួយ​កូន​ទេ ផ្ទុយ​ទៅ​វិញ​គួរ​ឲ្យ​កូន​ទទួល​លទ្ធផល​បើ​កូន​មិន​ធ្វើ​តាម។ ៤. មិន​ឲ្យ​កូន​ទទួល​លទ្ធផល​នៃ​សកម្មភាព​របស់​ពួកគេ លទ្ធផល​អវិជ្ជមាន​នៃ​ទង្វើ​របស់​ពួកគេ​អាច​បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​ជាង​មុន​។ ប៉ុន្តែ​បើ​ម៉ាក់ប៉ា​មាន​ការ​លំបាក​ក្នុង​ការ​ឲ្យ​កូន​ទទួល​លទ្ធផល​នៃ​ទង្វើ​របស់​គេ​ជាប់លាប់ កូន​នឹង​មិន​ផ្លាស់ប្ដូរ​ទេ។ ការ​គំរាមកំហែង​យក​ប្រដាប់​លេង ឬ​របស់​ដែល​គេ​ស្រលាញ់​ដោយ​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​បាន​គំរាមកំហែង ឬ​តាម​ចិត្ត​កូន​នៅ​ពេល​កូន​អង្វរ​គឺ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ឲ្យ​កូន​ស្តាប់​តាម​ទេ។ ដូចនេះ​គួរ​បង្រៀន​កូន​ដោយ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​បាន​និយាយ និង​ផ្តល់​ការ​ព្រមាន​លុះត្រាតែ​ម៉ាក់ប៉ា​ឲ្យ​កូន​ទទួល​លទ្ធផល​របស់​ទង្វើ​ពួកគេ។ ៥. ស្រែក​គំហក​ដាក់​កូន នៅ​ពេល​កូន​មិន​ស្ដាប់​តាម ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​ដំឡើង​សំឡេង​ ឬ​ស្រែក​គំហក​ដាក់​កូន។ ការ​ស្រែក​គំហក​មិន​បាន​ឲ្យ​លទ្ធផល​វិជ្ជមាន​ទេ ហើយ​កូន​នឹង​មិន​​ស្តាប់​តាម។ បន្ថែម​ពី​នេះ​ទៀត […]


កង្វះអាហារូបត្ថម្ភ

ម៉ាក់ៗត្រូវចាំថា របបអាហារកូន ត្រូវតែមាន ៣ក្រុមនេះ ទើបល្អ

កូន​អាយុ​បាន ៦ខែ ម៉ាក់​ត្រូវ​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន​ហើយ នោះ​គឺ​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​ក្នុង​រយៈ​ពេល​នេះ​ទោះ​ជា​ក្មេង​ត្រូវ​ការ​អាហារ​បន្ថែម​មែន តែ​ទឹកដោះ​ម្តាយ​នៅ​តែ​មាន​សារៈសំខាន់​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​របស់​កុមារ និង​ការពារ​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ។ នៅ​ក្នុង​ឯកសារ "ការ​ចិញ្ចឹម និង​គាំពារ​ទារក និង​កុមារ​ដើម្បី​សុខភាព​រាងកាយ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ" ចងក្រង​ដោយ កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា របប​អាហារ​កូន ត្រូវ​តែ​មាន​អាហារ ៣ ក្រុម​នេះ។ ១. ក្រុម​អាហារ​ថាមពល អាហារ​ប្រភេទ​នេះ​ផ្ដល់​ទាំង​ថាមពល និង​កម្ដៅ​ចំពោះ​រាងកាយ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូអ៊ីដ្រាត ​ក្នុង​នោះ​មាន​ដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និង​ពពួក​បន្លែ​មាន​ជាតិ​ម្សៅ ដូចជា ពោត ត្រាវ ដំឡូង​ជ្វា ជាដើម។ ២. ក្រុម​អាហារ​ស្ថាបនា​រាងកាយ ចំណែក​ក្រុម​អាហារ​ស្ថាបនា ឬ​សាងសង់​រាង​កាយ​នេះ​វិញ​មាន​ជាតិ​ប្រូតេអ៊ីន ហើយ​ផ្ដល់​ឲ្យ​នូវ​ការ​ជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើឲ្យ​លូតលាស់​បាន​ល្អ។ ក្នុង​នោះ​មាន​ដូចជា​សាច់​គោ ទឹកដោះគោ សាច់​ជ្រូក ត្រី មាន់ និង​ស៊ុត។ ចំណែក​បន្លែ​មាន​សណ្ដែកដី តៅហ៊ូ និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​ដទៃ​ទៀត។ ៣. ក្រុម​អាហារ​ការពារ​រាងកាយ ក្រុម​អាហារ​ប្រភេទ​នេះ ​អាច​ការពារ​ក្មេង​ពី​ជំងឺ​ផ្សេង​ៗ​ ព្រោះ​សម្បូរ​ជាតិ​ខនិជ និង​វីតាមីន ហើយ​មាន​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ។ […]


ការថែទាំទារក

កូនអាយុក្រោម ​៦ ខែ​ ឲ្យ​ញ៉ាំ​ទឹក​ក្រូច​ច្របាច់​ពេល​ទល់​លាមក​បានអត់?

យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ទារក​តូចៗ​ដែល​ទើប​កើត​មក​ទាំង​រាង​កាយ និង​សរីរាង្គ គឺ​នៅ​ខ្ចី​នៅ​ឡើយ។ ជួន​កាល ទោះ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹក​ដោះ​គោ អា​អូន​ងាយ​នឹង​ប្រឈម​បញ្ហា​រាក ឬ​ទល់​លាមក​ជាដើម តែ​បើ​ទារក​តូច មិន​ទាន់​គ្រប់​៦ខែ ពេល​ទល់​លាមក យើង​អាច​ឲ្យ​ញ៉ាំ​ទឹក​ក្រូច​បន្តិច ដើម្បី​សម្រួល​ដល់​អា​អូន​ទេ? ជា​ធម្មតា ទារក​ដែល​មិន​ទាន់​គ្រប់​៦​ខែ ពេទ្យ​មិន​ណែនាំ​ឲ្យ​អា​អូន​ញ៉ាំ​អ្វី​ផ្សេង ក្រៅ​ពី​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ទេ ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​ទារក​នៅ​ខ្ចី។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្រ្តី។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​អា​អូន​មាន​បញ្ហា​ទល់​លាមក យើង​ត្រូវ​មើល​ទៅ​តាម​ទារក​ថា​តើ​អា​អូន​បៅ​ដោះ​ម្ដាយ​សុទ្ធ ឬ​បៅ​ទឹក​ដោះ​គោ។ ម៉្យាង​វិញ​ទៀត ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា អា​អូន​មាន​បញ្ហា​ទល់​លាមក​មែន ឬ​គ្រាន់​តែ​ពិបាក​ជុះ​ចេញ​មក។ បើ​អា​អូន​ធ្លាប់​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ពពែ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ហើយ​កូន​មាន​បញ្ហា​ទល់​លាមក យើង​អាច​ឲ្យ​អា​អូន​ញ៉ាំ​ទឹក​ក្រូច​ច្របាច់ ឬ​ទឹក​ក្រូច​ពោធិ៍សាត់​អ៊ី​នឹង​បាន ដោយ​ត្រូវ​បន្តក់​តិចៗ​ឲ្យ​អា​អូន​ញ៉ាំ ឬ​អាច​ឲ្យ​អា​អូន​ញ៉ាំ​ពី១-២ស្លាប​ព្រា​កាហ្វេ​បាន ដើម្បី​ជួយ​សម្រួល​អាការៈ​អាអូន។ ប្រ​សិន​បើ​អា​អូន​បៅ​ដោះ​ម្ដាយ​សុទ្ធ​មិន​មាន​លាយ​ឡំ​ជា​មួយ​ទឹក​ដោះ​គោ​ទេ ពេទ្យ​មិន​ណែនាំ​ឲ្យ​ផ្ដល់​ទឹក​ក្រូច ឬ​អ្វី​ផ្សេង​ឲ្យ​អា​អូន​ញ៉ាំ​ទេ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ពោល​គឺ​ថា បើ​អា​អូន​បៅ​ដោះ​ម្ដាយ​ក្ដៀន ពេទ្យ​អាច​ប្រាប់​ឲ្យ​ម៉ាក់​ៗ​បន្ត​បំបៅ​ដោះ​កូន រហូត​ទាល់​អា​អូន​ស្រួល​ឡើង​វិញ។ វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់​ថា ចំពោះ​ការ​បន្តក់​ទឹក​ក្រូច ឲ្យ​អា​អូន​ញ៉ាំ​នោះ វា​មិន​មែន​មាន​ប្រសិទ្ធភាព​គ្រប់​ក្មេង​ទេ មាន​ក្មេង​ខ្លះ​អាច​ជួយ​សម្រួល​បញ្ហា​កូន​បាន ខ្លះ​ទៀត​អាច​កាន់​តែ​ធ្វើ​ទុក្ខ​ឲ្យ​កូន​លើស​ដើម​វិញ។ លោក​បន្ត ក្នុង​ករណី​ដែល​អា​អូន […]


ការថែទាំទារក

៣ យ៉ាង ធ្វើឲ្យស្បែកទារកមានបញ្ហាញឹក ម៉ាក់ប៉ាគួរតែចាប់អារម្មណ៍

ស្បែក​ទារក​នៅ​ខ្ចី​ខ្លាំង​ណាស់ ងាយ​នឹង​ប្រតិកម្ម​នឹង​សារធាតុផ្សេងៗ បើ​សិន​ជា​យើង​មិន​សម្អាត​មិន​ដិត​ដល់ ឬ​ក៏​ប្រើ​ផលិត​ផល​ផ្តេស​ផ្តាស។ ក្នុង​នោះ​ស្បែក​ក្មេង​អាច​មាន​បញ្ហា​ញឹក​ញាប់ ដោយសារ​តែ​ចំណុច ៣ ខាង​ក្រោម​នេះ។ ១. ប្រតិកម្ម​នឹង​ជាតិ​ម្សៅ ឬ​ឡេ ក្មេង​តូច ម៉ាក់ៗ​តែង​តែ​ទិញ​ម្សៅ​ហុយ ឬ​ឡេ​លាប ដើម្បីផ្តល់​សំណើម​ដល់​ស្បែក​កូន ការពារ​កន្ទួល​រមាស់ តែ​ផ្ទុយ​ទៅ​វិញ ការ​លាប​ម្សៅ ឬ​ឡេ​មិន​បាន​ត្រឹម​ត្រូវ ហើយ​ទិញ​ផលិត​ផល​មិន​សូវ​មាន​គុណភាព មិន​សម​ស្រប​នឹង​ស្បែក​កូន ធ្វើ​ឲ្យ​ស្បែក​ជួប​បញ្ហា​លើស​ដើម។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​ Singapore Media Center បាន​បញ្ជាក់​ថា ទាំង​ម្សៅ និង​ឡេ​ជា​ផលិតផល​ធ្វើ​ឡើង​បន្ទាប់បន្សំ​ប៉ុណ្ណោះ វា​មិន​ចាំបាច់​ខ្លាំង​ចំពោះ​កូន​ឡើយ ពោល​លាប​ក៏​បាន មិន​លាប​ក៏​គ្មាន​បញ្ហា។ ចំពោះ​ម្សៅ​ហុយ គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​ប្រើ​ចំពោះ​កូន​តូច​ទេ ព្រោះ​របស់​ហុយ​ចូល​ទៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ក្មេង​អាច​បង្កើត​ទៅ​ជា​ស្លេស្ម ស្លេស្ម​បង្កើត​ទៅ​ជា​សម្បោរ ធ្វើឲ្យ​កណ្ដាស់ ក្អក រហូត​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ផ្លូវ​ដង្ហើម​ជាដើម។ ២. ប្រតិកម្មនឹងខោទឹកនោម ខោ​ទឹក​នោម យើង​គួរ​តែ​ជ្រើស​ប្រភេទ​ដែល​ផ្តល់​ផាសុក​ភាពដល់​ស្បែកកូន ស្លៀក​ទៅ​មិន​ស្កៀប រមាស់ ហើយ​កាលណា​កូន​នោម​ដាក់​សើម ឬ​ជុះ​រួច​នោះ មិន​ត្រូវ​ផ្អាប់​ទុក​យូរ​ឡើយ ព្រោះ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោមរបស់​កូន​តូច​ ដែលបណ្ដាលមកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហួរនោម​ចូល​ដល់​បង្ហូរនោម ផ្លោក​នោម និង​ដល់​តម្រង​នោម។ ជម្រើសល្អ​គួរ​ស្លៀក​ឲ្យ​កូន​ត្រឹម ៣-៤ ម៉ោង​ បាន​ហើយ កុំឲ្យ​លើស​រហូត​ដល់ ៦-១០ ម៉ោង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ានិយមប្រើកាបូបស្ពាយទារករយៈពេលយូរ អាចប៉ះពាល់ឆ្អឹងខ្នងកូនអត់?

អា​អូន​តូចៗ ចូល​ចិត្ត​ណាស់​ពេល​មាន​អ្នក​ព​ដើរ​ទៅ​នេះទៅ​នោះ ពេល​ខ្លះ​កិកកុករក​រឿង​ម៉ាក់​ប៉ា​ឲ្យ​ពរដើរ។ ដូច​នេះ​ហើយទើប​ប៉ា​ម៉ាក់​ចូល​ចិត្ត​ប្រើ​កាបូប​ស្ពាយ​កូន ព្រោះ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន​ដល់​ម៉ាក់​ប៉ា អាច​ស្ពាយ​កូន​ផង ធ្វើ​កិច្ច​ការ​បាន​ទៀត។ ប៉ុន្តែបើ​ប្រើ​កាបូប​ស្ពាយ​នេះ​ញឹក​ញាប់​អាច​ប៉ះពាល់​ដល់​ទម្រង់​ឆ្អឹង​ខ្នង​កូន​អត់​? សម្រាប់​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ពន្យល់​ឲ្យ​ដឹង​ថា កាបូប​ស្ពាយ​កូន​នោះ​វា​ជួយ​សម្រួល​ដល់​ម៉ាក់​ប៉ា​បាន​ខ្លាំង ហើយ​បើ​ម៉ាក់​ប៉ា​ចូល​ចិត្ត​ប្រើ​ច្រើន​ក៏​មិន​មាន​អី​ប៉ះពាល់​ដល់​កូន​ទេ បើ​សិន​ដាក់​កូន​ឲ្យ​អង្គុយ​នៅ​ក្នុង​ទម្រង់​សម​ស្រប​មួយ។ យើង​អាច​ប្រើ​កាបូប​ស្ពាយ​អា​អូន​ដោយ​មិន​បាច់​បារម្ភ​នឹង​ផល​ប៉ះពាល់​មែន ក៏​ប៉ុន្តែ​ប្រសិន​បើ​ដាក់​កូន​ស្ពាយ​នៅ​ក្នុង​ទម្រង់​ខុស វា​អាច​បង្ក​ជា​ផល​ពិបាក​ដល់​កូន​បាន​ហើយ​ទម្រង់​ដែល​ស័ក្តិសម គឺ​៖ ១.ជើង​កូន​គួរ​តែ​អាច​កន្ធែក​ដាក់​អម​សង​ខាង​រាងកាយ​យើង ២.ចង្កេះ​កូន​គួរ​តែ​បត់ ៣.មាន​ចន្លោះ​ឲ្យ​កូន​ស្រួល​ដក​ដង្ហើម និយាយ​រួម ជា​ទម្រង់​ដូច​កូន​អង្គុយ​ធម្មតា។ បើ​យើង​ស្ពាយ​កូន​ផ្អឹប​ជាប់​នឹង​ដើម​ទ្រូង ហើយ​ជើង​កូន​ត្រង់​ស្លូ​ស្មើ​ដង​ខ្លួន វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​ឆ្អឹង​ត្រគាករបស់​កូន​។ លោក​បញ្ជាក់​ថា កាបូប​ស្ពាយ​កូន​នេះ​មិន​មែន​ប្រើ​បាន​គ្រប់​ទារក​ទេ​ អា​អូន​ក្រោម​អាយុ​៤​ខែ ឬ​អា​អូន​ដែល​ក​មិន​ទាន់​រឹង ម៉ាក់​ប៉ា​កុំ​ទាន់​ប្រញាប់​ប្រើ​កាបូប​ស្ពាយ​នេះ ព្រោះ​វា​អាច​ប៉ះពាល់​​​ក​កូន។ សម្រាប់​ការ​ប្រើ​កាបូប​នេះ អាច​ប្រើ​បាន​ចំពោះ​ទារក​​ចាប់​ពី ​១​ខួប​ឡើង​ទៅ ឬ​អា​អូន​ចេះ​ដើរ​តេះ​តះ​។ បន្ថែម​ពី​លើ​នេះ ដើម្បី​ចៀសវាង​បញ្ហា​ដូច​ជា កាបូប​ស្ពាយ​ធ្វើ​ឲ្យ​កូន​ហប់ ឬ​តឹង​ពេក​សម្រាប់​កូន ម៉ាក់​ប៉ា​គួរ​ដឹង​តិចនិក​ជ្រើស​រើស​កាបូប​ស្ពាយ​ស័ក្តិសម​សម្រាប់​អា​អូន៖ - ពេល​ទៅ​ទិញ​កាបូប​ស្ពាយ គួរ​យក​កូន​ទៅ​ជា​មួយ​ដើម្បី​ងាយ​ស្រួល​ជ្រើសរើស​កាបូប​ឲ្យត្រូវ - ពេល​ស្ពាយ​ហើយ កូន​អាច​កម្រើក​ដៃ​ជើង ក្បាល​ដោយ​ស្រួល មិន​តឹង ឬ​ឈឺ​ចាប់ - កូន​អាច​មើល​ឃើញ​ទេស​ភាព​ពេល​ដែល​ប្រើ​កាបូប​ស្ពាយ - ជ្រើស​រើស​កាបូប​ស្ពាយ​ដែល​ងាយ​ស្រួល​ពាក់ (ម៉ាក់​ប៉ា​អាច​ពាក់​បាន​ដោយ​ខ្លួន​ឯង)។ល។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ