ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលម៉ាក់ប៉ា មិនគួរឲ្យកូនតូចៗញ៉ាំនំកញ្ចប់

អាណា​ព្យាបាល​មួយ​ចំនួន​បាន​​ឲ្យ​កូន​តូច​ៗ​ញ៉ាំ​នំ​កញ្ចប់​ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់។ ចំពោះ​បញ្ហា​នេះ​ដែរ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា វា​នឹង​គ្មាន​គ្រោះថ្នាក់ ប្រសិនបើ​ម៉ាក់ប៉ា​អាច​គ្រប់គ្រង​ការ​ញ៉ាំ​អាហារ​បែប​នោះ​បានក្នុង​ចំនួន​តិចតួច​បំផុត។ ប៉ុន្តែ​ប្រសិនបើ​អនុញ្ញាត​ឲ្យ​ញ៉ាំ​រាល់ថ្ងៃ​ ពិតជា​គ្រោះថ្នាក់​ខ្លាំង​ ព្រោះ​នំ​អស់​ទាំង​នោះ​មិន​ត្រឹម​គ្មាន​សារធាតុ​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ គ្រឿង​ផ្សំ​ដែល​លាយ​ជាមួយ​ក៏​សុទ្ធ​សឹង​ជា​គ្រឿង​មិន​សូវ​មាន​គុណភាព​ល្អ ដោយសារ​តម្លៃ​ផលិតផល​ទាប​ពេក គ្រឿងផ្សំ​មិន​អាច​ប្រើ​របស់​ល្អ​ឡើយ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា នំ​កញ្ចប់​ទាំង​នោះ​មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម​ចំពោះ​ការ​លូតលាស់​របស់​ក្មេង​ជា​រឿង​មិន​សូវ​ធំដុំ​ឡើយ។ អ្វី​ដែល​គ្រោះថ្នាក់​គឺ​ការ​វេច​ខ្ចប់​របស់​ផលិតផល​ទាំង​នោះ ព្រោះ​ខ្ចប់​ដោយ​ថង់​ប្លាស្ទិក ហើយ​ការ​ជញ្ជូន​គ្មាន​ស្តង់ដារ ដោយ​ដឹក​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង គ្មាន​ការ​បិទបាំង នាំឲ្យ​ជាតិ​ជ័រ​នៃ​ថង់​ទាំង​នោះ សាយភាយ​ចូល​ទៅ​ក្នុង​នំ ពេល​ញ៉ាំ​ទៅ​នឹង​នាំ​ឲ្យ​ជួប​បញ្ហា។ ទោះ​ជា​កម្ដៅ​ថ្ងៃ​មិន​ខ្លាំង​ដូច​ភ្លើង​ចង្ក្រាន តែ​វា​នៅតែ​អាច​បញ្ចេញ​សារធាតុ​គី​មី​ចូល​ទៅ​ក្នុង​នំ​ដែរ គ្រាន់តែ​បរិមាណ​តិច ហើយ​បើ​កូន​ញ៉ាំ​រាល់ថ្ងៃ​សារធាតុ​គីមី​ទាំង​នោះ​នឹង​ទៅ​ប្រមូល​ផ្ដុំ​ក្នុង​ខ្លួន។ យូរ​ៗ​អាច​បង្ក​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម ទឹកនោម​ប្រៃ ឬ​ឈាន​ដល់ជំងឺ​មហារីក​បំពង់ក  បេះដូង តម្រង​នោម។ ចំណែក​រសជាតិ​របស់​វា​មាន​ប្រៃ ផ្អែម និង​ជាតិ​ខ្លាញ់​ដែល​យើង​មិន​ដឹង​ពី​ប្រភព​នៃ​គ្រឿង ដែល​នេះ​ហើយ​ជា​រឿង​គួរឲ្យ​ខ្លាច។ ដូចនេះ​បើ​ចង់​ទិញ​ឲ្យ​កូន​ញ៉ាំ​ត្រូវ​មើល​កន្លែង​លក់ដូរជាមុន​សិន ថា​មាន​ផាសុកភាព​ត្រឹមត្រូវ​ដែរ ឬ​ទេ និង​​ពិនិត្យ​លើកាលបរិច្ឆេទ​ផលិត​ផង ខ្លាច​ជា​ទំនិញ​ហួស​កំណត់។


បញ្ហាសុខភាពកុមារផ្សេងទៀត

គួរយកកូនទៅចាក់វ៉ាក់សាំងឆ្កែឆ្កួតមុន ឬក្រោយពេលសត្វខាំ?

ការ​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​ពិតជា​សំខាន់​ខ្លាំង​ណាស់ ជា​ពិសេស​សម្រាប់​កុមារ​តូច​ៗ ព្រោះ​ពេល​ខ្លះ​សត្វ​ចិញ្ចឹម​នៅ​ផ្ទះ​នៅ​បាន​ប្រឡែង​លេង ហើយ​ឆ្កូត​ដោយ​ធ្មេញ ឬ​ក្រចក ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​នេះ គួរតែ​ចាក់​មុន​ពេល​មាន​របួស ទើប​ល្អ។ ជំងឺ​នេះ​មិន​មាន​វិធី​ព្យាបាល​​ឲ្យ​ជា​នោះ​ទេ នៅ​ពេល​លេច​រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ហើយ ដោយ​នោះ​មាន​ន័យ​ថា​ជា​ការ​យឺត​ពេល​ទៅ​ហើយ។ ប៉ុន្តែ​ជា​សំណាង​ល្អ​មាន​វិធី​ទប់​ស្កាត់​ជំងឺ​ឆ្កែឆ្កួត​នេះ បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ ដែល​មាន​ប្រសិទ្ធភាព​រយៈ​ពេល​៥​ឆ្នាំ។ តាម​គោលការណ៍​ រាល់​គ្រប់​​ថ្នាំ​បង្ការ សុទ្ធ​តែ​ត្រូវ​បាន​គេ​ចាក់​វា នៅ​ពេល​មុន​ឈឺ មែន​ហើយ​។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ប្រទេស​យើង​មិន​សូវ​ជា​មាន​អ្នក​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​នេះ​មុន​ដូច​នៅ​បរទេស​ឡើយ។ ការ​ចាក់​ថ្នាំ​បង្ការ ត្រូវ​ធ្វើ​​ចំនួន ៣ ដង ក្នុង​ចន្លោះ​ពេល​មួយ​ខែ (០-៣-៧) គិត​ពី​ថ្ងៃ​ចាក់​លើក​ទី​មួយ។ មានន័យថា ចាក់លើកដំបូងនៅថ្ងៃសូន្យ ចាក់លើកទី២ បីថ្ងៃក្រោយចាក់លើកទី១ និង ចាក់លើកទី៣ ប្រាំពីរថ្ងៃក្រោយចាក់លើកទី២ ។ បើ​មាន​ករណី​សត្វ​ឆ្កែ​ខាំ​ហើយ​នោះ ត្រូវ​ចាក់​បន្ថែម ២ ដង​ទៀត។ មិនត្រឹមតែ​សត្វឆ្កែខាំ ឬក្រញ៉ៅឡើយ ពេល​មាន​សត្វ​ ឆ្មា ស្វា ប្រចៀវ ខាំក៏គេចាក់ប្រភេទនេះ​ដូចគ្នា។ ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​ណែនាំ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​នាំ​គ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​ទុក​ជា​មុន​ទេ លើក​លែង​តែ​អ្នក​មាន​សត្វ​ចិញ្ចឹម ហើយ​សត្វ​ចិញ្ចឹម​នេះ​ទៀត​សោត ក៏​គេ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​បង្ការ​ផ្សេង​ៗ។ ការ​នាំ​សត្វ​ចិញ្ចឹម​ទៅ​ជួប​ពេទ្យ​ទៀងទាត់​ពិតជា​ជួយ​បង្ការ​ជំងឺ​មួយ​ចំនួន​ពី​សត្វ​មក​មនុស្ស​ទៀត​ផង។


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?

បើ​តាម​ក្បួន​ពេទ្យ អ្នក​ជំងឺ​មិនមែន​សុទ្ធតែ​ត្រូវ​ឲ្យ​បញ្ចូល​សេរ៉ូម​តាម​សរសៃ​ឡើយ តែ​ជាក់ស្ដែង​យើង​សង្កេត​ឃើញ​ជំងឺ​ខ្លះ​មាន​បញ្ហា​បន្តិចបន្តួច​តែ​បែរជា​ទាមទារ​ការ​ព្យួរ​សេរ៉ូមដែរ ទាំង​ស្ថានភាព​មិន​ធ្ងន់ធ្ងរ​ផង​នោះ។ តើ​ការ​ព្យួរ​សេរ៉ូម​នោះ​អាច​ធ្វើ​ទៅ​បាន​ក្នុង​ស្ថានភាព​ណា​ខ្លះ? វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​ណា​មួយ​ដែល​អាច​ព្យួរ​សេរ៉ូម​ទៅ​បាន ទាល់តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដូច​ខាងក្រោម៖ ១- រាករូស​ខ្លាំង​កម្រិត​ទី​៣ សម្រាប់​អ្នក​ជំងឺ​រាករូស​ដែល​ត្រូវ​ព្យួរ​សេរ៉ូម​នោះ ទាល់តែ​ចាប់ពី​ដំណាក់កាល​ទី​៣​ឡើង​ទៅ បាន​អនុវត្តន៍​វិធី​នេះ​បាន។ នៅ​ពេល​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​ឃើញ​ថា អ្នក​ជំងឺ​មាន​សភាព​ខ្លាំង​មាន​ទាំង​ក្អួត រាក គេ​អាច​នឹង​ដាក់​សេរ៉ូម ២ ផ្លូវ​ឯ​ណោះ ហើយ​បើ​អ្នក​រាក​កម្រិត​ទី​១ ឬ​ទី​២ ត្រូវ​ចាប់ផ្ដើម​ដោយ​ការ​ផឹក​ទឹក​អូរ៉ាលីត ២- ក្ដៅ​ខ្លួន បើ​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន ក៏​ជា​កត្តា​នាំ​ឲ្យ​កូន​បាត់បង់​ជាតិ​ទឹក​ដូច​គ្នា ដោយ​ជាតិ​ទឹក​នឹង​បាត់បង់​តាម​ដង្ហើម បាត់​តាម​សរសៃ បាត់​តាម​រយៈ​ស្បែក ក៏​អាច​បញ្ចូល​សេរ៉ូម​ដែរ។ ប៉ុន្តែ​ការ​ដាក់​នេះ​ទៀតសោត​គឺ​ក្នុង​កម្រិត​មួយ​មិន​ធ្វើ​ឲ្យ​លើស​ជាតិ​ទឹក​ក្នុង​ខ្លួន​ក្មេង​ទៅ​វិញ​ទេ។ ៣- ជំងឺផ្សេង​ៗ ពេល​ខ្លះ​គ្រូពេទ្យ​ដាក់​សេរ៉ូម​ឲ្យ​អ្នក​ជំងឺ ដើម្បី​ជា​ផ្លូវ​ចាក់​ថ្នាំ ហើយបូករួម​កូន​ញ៉ាំ​មិន​បាន​គ្រប់គ្រាន់ផង កូន​ល្វើយ អស់​កម្លាំង​រលើង សន្លឹម គឺត្រូវ​បញ្ចូល​តាម​សរសៃ​ដែរ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក

ជា​ទូទៅ​យើង​តែង​បង្ហាត់​កូន​ឲ្យ​ចេះ​ដុស​ធ្មេញ នៅ​វ័យ​ប្រហែល ១ ឆ្នាំ​ជាង​ឡើង​ទៅ។ ប៉ុន្តែ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ណែនាំ​ថា គួរតែ​សម្អាត​តាំងពី​មិន​ទាន់​ដុះ​ធ្មេញ ទើប​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ។ វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center រូបនេះបាន​ឲ្យ​ដឹង​ថា ក្មេង​ចេះ​បៅ​ត្រូវតែ​ចេះ​សម្អាត​ក្នុង​មាត់ ដើម្បី​អនាម័យ ធ្មេញ​ដុះ​មក​ស​ស្អាត និង​គ្មាន​ក្លិន​អាក្រក់​ចេញ​ពី​មាត់ ដែល​នេះ​ជា​មូលហេតុ​សំខាន់។ ចំណែក​ឧបករណ៍​ដែល​ត្រូវការ​នោះ​មាន​ដូចជា​កំប្រេស​យក​មក​រុំ​នៅ​ដៃ និង​ទឹកក្ដៅឧណ្ហៗ។ វិធី​ធ្វើ​គឺ​ជ្រលក់​កំប្រេស​ដែល​រុំ​នៅ​ម្រាម​ដៃ​ចង្អុល​ទៅ​ក្នុង​ទឹក​ឧណ្ហៗ​នោះ ហើយ​យក​ទៅ​វាស​ក្នុង​មាត់ ដើម្បី​កម្ចាត់​ជាតិ​ទឹក​ដោះ​ដែល​នៅ​សេសសល់​ជាប់​អណ្ដាត និង​អញ្ចាញ​ធ្មេញ ក្រោយ​កូន​បៅ​រួច។ នៅ​ពេល​កូន​ចាប់ផ្ដើម​ដុះ​ពន្លក​ធ្មេញ​យើង​នៅ​បន្ត​សកម្មភាព​បែប​នេះ​ដដែល រហូត​ដល់​វ័យ ១ ឆ្នាំ ទើប​ចាប់ផ្ដើម​បង្រៀន​ឲ្យ​ចេះ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ច្រាស និង​ថ្នាំ។ នៅ​វ័យ​ចេះ​ដុស​ធ្មេញ​ត្រូវ​ទិញ​ថ្នាំ​សម្រាប់កូន​ក្មេង​​គ្មាន​ជាតិ​ហ្លុយអរ៉ាយ គួរតែ​ដាក់​ថ្នាំ​ឲ្យ​កូន​នៅ​បរិមាណ​តិចតួច​ចាប់ពី​ប៉ុន​គ្រាប់​ស្រូវ​ឡើង​ទៅ ហើយ​នៅ​ពេល​កូន​ដុស​ចាំ​ប្រាប់ឲ្យ​កូន​ស្ដោះ និង​តាម​មើល​កូន​កុំ​ឲ្យ​លេប​ថ្នាំ​ដុស​ធ្មេញ ចៀស​វាង​មាន​បញ្ហា​ផ្សេង​ៗ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ទៅលេងស្រុកខែបុណ្យទាន កុំឲ្យកូនតូចញ៉ាំចំណីចំណុកអស់ទាំងនេះ

ក្នុង​ឱកាស​ឈប់​សម្រាល​ពិធី​ភ្ជុំ​បិណ្ឌ​នា​ពេល​ខាង​មុន​នេះ ប្រាកដជា​មាន​ការ​ជួបជុំសាច់ញាតិ និង​ញ៉ាំ​អាហារ​យ៉ាង​សម្បូរ​បែប។ សម្រាប់​មនុស្ស​ធំ​ ទោះ​ញ៉ាំ​អាហារ​ខុស​ក៏​មិន​សូវ​ចោទ​ជា​បញ្ហា​ដែរ តែ​ចំពោះ​កូន​តូច​វិញ បើ​ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​អាហារ​ចម្រុះ​ពេក អាច​ប៉ះពាល់ដល់សុខភាពទៅវិញ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា កូន​តូច​ចាប់ពី​អាយុ ៦ ខែ​ឡើង​ទៅ មិន​ត្រូវ​ឲ្យ​ញ៉ាំ​អាហារ​ដែល​សល់​ច្រើន​ថ្ងៃ​ឡើយ បើ​ទោះ​ជា​បាន​កម្ដៅ​រួច​ហើយ​ក៏​ដោយ។ ត្រូវ​ធ្វើ​អាហារ​សម្រាប់​ញ៉ាំ ១ ថ្ងៃ ឬ ១ ពេល​ៗប៉ុណ្ណោះ ព្រោះ​អាហារ​ដែល​សល់​យូរ​អាច​ផ្អូម ជូរ បង្ក​ជា​ឈឺ ឬ​ចុក​ពោះ រាករូស ក្អួត​ចង្អោរ។ មួយ​វិញ​ទៀត​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​ផ្ដាំ​មិន​ឲ្យ​កូន​តូច​ផឹក​ភេសជ្ជៈ​កំប៉ុង ទឹក​ក្រូច ស្ករ​សូកូឡា ឬ​ទឹក​កក​ឡើយ ព្រោះ​ភេសជ្ជៈ​ច្រើន​តែ​នាំឲ្យ​ គ្រុន​ក្ដៅ​ ឈឺ​ក រហូត​រលាក​បំពង់ក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គ្រឿង​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន បើ​ញ៉ាំ​យូរ​ៗ​ទៅ​នាំឲ្យ​កូន​កើត​ជំងឺ​ធាត់​លើស​ទម្ងន់ និង​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ​ទៀត​ដូចជា​ទឹកនោមផ្អែម ស្ទះ​សរសៃ​ឈាម​បេះដូង។ ចំណែក​រឿង​នំ ស្ករគ្រាប់ នំ​បន្ទះ​ស្រួយ ឬ​នំ​កញ្ចប់​ៗ​ក៏​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​កូន​ញ៉ាំ​ដែរ ព្រោះ​អាហារ​ទាំង​នោះ​បាន​ផលិត​ចូល​គ្នា​នូវ​ស្ករ អំបិល ខ្លាញ់ និង​សារធាតុ​គីមី​យ៉ាង​ច្រើន​ទៀត ដើម្បី​រក្សា​ទុក។ បើ​បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ឥតប្រយោជន៍​ទាំង​នោះ បណ្ដាល​ឲ្យ​ពុក​ធ្មេញ ហើយ​ថ្ងៃមុខ​អាច​មាន​ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត។ ដូចនេះ​ដើម្បី​ការពារ​កូន​មិន​ឲ្យ​ឈឺ យើង​ត្រូវ​ត្រៀម​ទុក​ឲ្យ​កូន ពេល​គេ​ទាមទារ​ចង់​ញ៉ាំ​ចំណី​ចំណុក​ផ្លែឈើ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ាក់បើធ្វើរឿងទាំងនេះច្រើន ដូច​កំពុងដាក់​សម្ពាធកាន់តែខ្លាំងលើកូន​

ការ​ដែល​ម៉ាក់ប៉ា​មាន​ការ​រំពឹង​ទុក​ខ្ពស់​ទៅលើ​កូន​អាច​ល្អ​សម្រាប់​កូន​មែន ប៉ុន្តែ​បើ​ម៉ាក់ប៉ា​ដាក់​សម្ពាធ​ដល់​កូន​ខ្លាំង​ពេក​អាច​បង្ក​ជា​ផល​លំបាក​វិញ។ ក្មេង​អាច​នឹង​ធ្វើ​បាន​តាម​ការ​រំពឹង​ទុក​ លុះត្រាតែ​ការ​រំពឹង​ទុក​នោះ​សម​ហេតុផល​ ព្រោះ​បើ​រំពឹង​ឲ្យ​ក្មេង​ធ្វើ​អ្វី​ដែល​ពួកគេ​មិន​អាច​ធ្វើ​បាន នឹង​​ធ្វើ​ឲ្យ​ពួកគេ​បោះបង់​ចោល​ទៅ​វិញ​។ ម៉ាក់ប៉ា​មួយ​ចំនួន​ប្រហែល​ជា​មិន​ដឹង​ថា​ខ្លួន​បាន​ដាក់​សម្ពាធ​ខ្លាំង​ឲ្យ​កូន​ទេ ដូចនេះ​ហើយ​អត្ថបទ​នេះ​នឹង​លើកឡើង​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​ម៉ាក់ប៉ា​កំពុង​ដាក់​សម្ពាធ​ដល់​កូន។ ១. ស្តី​បន្ទោស​ច្រើន​ជាង​សរសើរ ការ​ផ្ដោត​លើ​តែ​រឿង​ដែល​កូន​ធ្វើ​ខុស​មាន​ន័យ​ថា​យើង​មើល​រំលង​រឿង​ដែល​ពួកគេ​ធ្វើ​បាន​ល្អ។ ប៉ុន្តែ​ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​រំលង​រឿង​ដែល​ល្អ​ព្រោះ​​​មិន​បាន​គិត​ថា​ក្មេង​គួរ​ទទួល​បាន​ការ​សរសើរ​សម្រាប់​ការ​ធ្វើ​បាន​ល្អ​ ផ្ទុយ​ទៅវិញ​ម៉ាក់ប៉ា​គិត​ថា​ក្មេង​ត្រូវការ​សម្ពាធ​ក្នុង​ការ​ក្លាយ​ជា​មនុស្ស​ពូកែ។ ការ​ស្តី​បន្ទោស​ច្រើន​មិន​បាន​ជួយ​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ទេ​ ព្រោះ​គ្មាន​នរណា​ម្នាក់​ចូលចិត្ត​ស្តាប់​ពី​អ្វី​ដែល​ពួកគេ​ធ្វើ​ខុស​ទេ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៅ​លើ​អាកប្បកិរិយា​ល្អ និង​ផ្តល់​ការ​សរសើរ​ច្រើន​ជាង​ការ​ស្តី​បន្ទោស​ដល់​កូន។​ ២. គ្រប់គ្រង​សកម្មភាព​របស់​កូន ម៉ាក់ប៉ា​ដែល​ដាក់​សម្ពាធ​លើក​កូន​ខ្លាំង​តែង​គ្រប់គ្រង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​កូន​ដូចជា​ការ​ធ្វើ​កិច្ចការ​សាលា កិច្ចការ​ក្នុង​ផ្ទះ និង​ការ​លេង​ជាដើម​ ដើម្បី​ប្រាកដ​ថា​កូន​​ធ្វើ​បាន​ល្អ និង​ត្រឹមត្រូវ។ ការ​មាន​វត្តមាន​ក្នុង​ជីវិត​កូន​ពិត​ជា​សំខាន់​ ប៉ុន្តែ​ការ​ដែល​គ្រប់គ្រង​លើ​សកម្មភាព​គ្រប់​យ៉ាង​របស់​កូន អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​កូន​ដែរ​។ ជាធម្មតា​ប៉ាម៉ាក់​មិន​ចង់​ឲ្យ​កូន​​ធ្វើ​អ្វី​ខុស​នោះទេ តែវាក៏ជា​ការ​ណ៍​​ល្អមួយ​ដែរ ដែល​ប៉ាម៉ាក់​​គួរ​អនុញ្ញាត​ឲ្យ​កូន​មាន​កំហុស​ខ្លះ​ដើម្បី​ឲ្យ​ពួកគេ​រៀន​ពី​កំហុស​ទាំង​នោះ។ ៣. គិត​ថា​គ្រប់​ស្ថានការណ៍​សុទ្ធ​តែ​ប៉ះពាល់​ដល់​ជីវិត ប្រសិន​ជា​ម៉ាក់ប៉ា​សម្គាល់​ឃើញ​ថា​ឧស្សាហ៍​ប្រាប់​កូន​ថា​បើ​មិន​ធ្វើ​រឿង​នេះ​ទេ​អាច​នឹង​បរាជ័យ​​ ឬ​មាន​ឱកាស​តែ​ម្ដង​ក្នុង​ការ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​មានន័យ​ថា​ម៉ាក់ប៉ា​ដាក់​សម្ពាធ​ច្រើន​ទៅ​លើ​កូន​ហើយ។ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ទម្លាប់​ចាត់ទុក​គ្រប់​ការ​ប្រលង ឬ​ការ​ប្រកួតប្រជែង​មាន​ឱកាស​តែម្ដង​តែ​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ យកល្អ​ព្យាយាម​រម្លឹក​ខ្លួន​ឯង និង​កូន​ថា​មាន​ឱកាស​ជា​ច្រើន​ដែល​អាច​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ និង​លទ្ធផល​របស់​ស្ថានការណ៍​មិន​មែន​សុទ្ធតែ​អាច​ផ្លាស់ប្ដូរ​ជីវិត​បាន​ទេ។ ៤. ប្រៀបធៀប​កូន​ទៅ​នឹង​កូន​អ្នក​ដទៃ ការ​និយាយ​ប្រៀបធៀប​កូន​ទៅ​នឹង​បង​ប្អូន ឬ​អ្នក​ដទៃ​អាច​ដាក់​សម្ពាធ​ដល់​កូន​ ហើយ​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​ការប្រកួតប្រជែង​មិន​ឈប់ឈរ​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​ និង​មិន​បាន​គិត​ពី​បុគ្គលិកលក្ខណៈ​របស់​ពួកគេ។ ម៉្យាងទៀត នៅ​ពេល​ក្មេង​ទទួល​សម្ពាធ​ច្រើន​ពេក​ដោយ​ត្រូវ​បាន​ប្រៀបធៀប​នឹង​អ្នក​ដទៃ​ អាច​កាត់បន្ថយ​ឆន្ទៈ​​ក្នុង​ការ​ធ្វើ​កិច្ចការ​ដែល​ពួកគេ​មិន​ពូកែ ឬ​អាច​ធ្វើ​បាន​​ល្អ។ ម៉ាក់ប៉ា​គួរ​លើក​ទឹកចិត្ត​កូន​ឲ្យ​អភិវឌ្ឍ​ខ្លួន​ឯង​ដោយ​ការ​ប្រកួត​ប្រជែង​នឹង​ខ្លួនឯង និង​ប្រាប់​ពី​សារៈសំខាន់​នៃ​ការ​រៀន​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​ប្រសើរ​ជាងមុន​​ដោយ​មិន​គិត​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​គេ​ថា​ធ្វើ​បាន​ល្អ​យ៉ាង​ណា។ ៥. ខឹង​ញឹកញាប់ ការ​ដាក់​សម្ពាធ​លើ​កូន​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​មាន​អារម្មណ៍​ទទួល​រង​សម្ពាធ​ដែរ។ នៅ​ពេល​កូន​មិនអាច​ធ្វើ​តាម​ការ​រំពឹង​ទុក​បាន​​អាច​បង្ក​ឲ្យ​ម៉ាក់ប៉ា​ខឹង។ បើសិន​ម៉ាក់ប៉ា​មិន​អាច​ទប់​កំហឹង​បាន​ព្រោះ​កូន​ធ្វើ​មិន​បាន​ល្អ ម៉ាក់ប៉ា​អាច​នឹង​ដាក់​សម្ពាធ​កាន់តែ​ច្រើន​លើ​កូន។ ម៉្យាងទៀត ការ​ដាក់​សម្ពាធ​លើ​កូន​ឲ្យ​ក្លាយ​ជា​អ្វី​ដែល​ពួកគេ​មិន​ចាប់​អារម្មណ៍​ អាច​បង្ក​ស្ត្រេស​ឲ្យ​ពួកគេ​កាន់តែ​ច្រើន។ ដូចនេះ ម៉ាក់ប៉ា​គួរ​រក​ដំណោះស្រាយ​ដែល​ល្អ​ដើម្បី​ជំរុញ​កូន​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ដោយ​មិន​បង្ខំ​ធ្វើ​ឲ្យ​បាន​តាម​ការ​រំពឹង​ទុក។


កង្វះអាហារូបត្ថម្ភ

វីតាមីន និង​រ៉ែ ទាំងនេះ សំខាន់​ខ្លាំង​សម្រាប់​ការ​លូត​លាស់​របស់​កុមារ

ការ​ទទួល​បាន​ជីវជាតិ​ ឬ​សារធាតិ​ចិញ្ចឹមគ្រប់​គ្រាន់​​ គឺ​ជា​រឿង​ចាំបាច់​ក្នុង​ការ​លូតលាស់​របស់កុមារ​ ដែល​នេះ​ហើយ​បាន​ជា​ប៉ាម៉ាក់​​ត្រូវ​ដឹង​ពី​តម្រូវ​ការ​ដែល​កូនយើង​​ត្រូវ​ការ​ដើម្បី​ធំធាត់​ដោយ​មាន​សុខ​ភាព​ល្អ​។ អត្ថបទ​នេះ​នឹង​ណែនាំ​ប៉ាម៉ាក់​​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ សំខាន់មួយ​ចំនួន​​គួរ​តែ​មាន​ក្នុង​របប​អាហារ​កូន​​ដើម្បី​​អាច​ជួយ​ឲ្យ​លូត​លាស់​បាន​ល្អ។ ១- កាល់ស្យូម កាល់ស្យូម​ជួយ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​រឹង​មាំ ជួយ​ជំរុញ​​ប្រព័ន្ធ​ប្រសាទ និង​មុខងារ​របស់​សាច់ដុំ បង្កើន​កំណក​ឈាម និង​ជួយ​ឲ្យ​រាង​កាយ​បំប្លែង​​អាហារ​ទៅ​ជា​ថាមពល។ ជាតិ​កាល់ស្យូម​សម្បូរ​​ជា​ពិសេស​នៅ​ក្នុង ទឹក​ដោះ ឈីស យ៉ាអួ តៅហ៊ូ និង​ទឹក​ក្រូច​ដែល​បន្ថែម​ជាតិ​​កាល់ស្យូម។ ២- អាស៊ីដ​ខ្លាញ់​ពិសេស (Essential fatty acids – EFAs) អាស៊ីដ​ខ្លាញ់​ពិសេស អាច​ជួយ​សាង​សង់​កោសិកា គ្រប់​គ្រង​ប្រព័ន្ធ​ប្រសាទ ពង្រឹង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង សាង​សង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ឲ្យ​រាង​កាយ​ស្រូប​ជីវជាតិ​ផ្សេង​ទៀត​កាន់​តែ​ងាយ​ស្រួល។ សារធាតុ​នេះ​សំខាន់​ណាស់ ចំពោះ​ខួរក្បាល និង​ភ្នែក ដើម្បី​ឲ្យ​សរីរៈ​ទាំង​ពីរ​នេះ​ដំណើរ​ការ​ល្អ។ អាស៊ីដ​ខ្លាញ់​ពិសេស​ពីរ​ដែល​សំខាន់ គឺ លីណូឡេអ៊ិក​អាស៊ីដ (Linoleic acid) ឬ​ហៅ​ថា អូមេហ្គា ៦ (omega-6) និង​ អាល់ហ្វា លីណូឡេនិក អាស៊ីដ (alpha-linolenic acid) ឬ​ហៅ​ថា អូមេហ្គា ៣ ។ អូមេហ្គា […]


ការថែទាំទារក

រវាងលាមកអាអូនបៅដោះម្តាយ និងទឹកដោះគោ ខុសគ្នាយ៉ាងម៉េចខ្លះ?

សណ្ឋាន​លាមក​របស់​អា​អូន អាច​ប្រាប់​ឲ្យ​ម៉ាក់​ប៉ា​​ដឹង​ច្រើន​ពី​សុខភាព​របស់​កូន។ លាមក​អា​អូន ក៏​អាច​មាន​សណ្ឋាន​ទៅ​តាម​អាហារ​ដែល​កូន​ញ៉ាំ​ដូច​ជា ទឹក​ដោះ​ម្ដាយ ទឹក​ដោះ​គោ ឬ​អា​ហារ​បំប៉ន​ផ្សេងៗ (ពេល​កូន​ធំ​ទៅៗ)​ ផងដែរ។ ចុះយើង​អាច​បែង​ចែក​ពណ៌ សណ្ឋាន​លាមក​កូន​បៅ​ដោះ​ម្ដាយ និង​បៅ​ទឹក​ដោះ​គោ​យ៉ាង​ម៉េច? សម្រាយ​ចម្ងល់​មួយ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ទារក​បៅ​ដោះ​ម្ដាយ និង​ទារក​បៅ​ទឹក​ដោះ​គោ ជា​ទូទៅលាមកតែង​មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ។ ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ភាគ​ច្រើន​មាន​លាមក​ពណ៌​លឿងៗ ហើយ​ពេល​កូន​ជុះ​មក​មាន​លក្ខណៈ​ទឹក​ៗ​ស្រដៀង​នឹង​រាក ដែល​ចាស់ៗ​តែង​ហៅ​ថា រមាក ហើយ​ក្លិន​លាមក​អា​អូន​មិន​ស្អុយខ្លាំងទេ។ សម្រាប់​ទារក​ដែល​បៅ​ទឹក​ដោះ​គោ មាន​ពណ៌​លឿង ឬ​ពណ៌​ត្នោត និង​មាន​សភាព​ខាប់​ៗ ស្រដៀង​នឹង​ប៊័រ​សណ្ដែក​ដី (Peanut butter) ហើយ​លាមក​អា​អូន​មាន​ក្លិន​ស្អុយ​ជាង​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ។ លោក​ស្រីវេជ្ជបណ្ឌិត​បន្ត​ថា ចំពោះ​ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ គឺ​អា​អូន​ជុះ​ញឹក​ជាង​អា​អូន​ដែល​បៅ​ទឹក​ដោះ​គោ ដោយ​សារ​តែ​ម៉ូលេគុល​ប្រូតេអ៊ីន​របស់​ទឹក​ដោះ​គោ​ធំ​ជាង​ទឹក​ដោះ​ម្ដាយ​។ ដូច​នេះ​ហើយ ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ងាយ​ស្រួល​រំលាយ​អាហារ​ជាង និង​មិន​ងាយ​ឈឺ​ពោះ ឬ​ហើម​ពោះ​ទេ។ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ទៀត​ថា ដោយសារ​តែ​លាមក​កូន​មាន​ច្រើន​សណ្ឋាន ហើយ​វា​ក៏​អាច​ប្រាប់​ឲ្យ​យើង​ដឹង​ពី​សុខភាព​កូន​ផង​នោះ ម៉ាក់​ប៉ា​អាច​សម្គាល់ និង​គួរ​យក​អា​អូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​ឃើញ​លាមក​កូន​មាន​លក្ខណៈ​ដូច​ខាង​ក្រោម ព្រោះ​អា​អូន​អាច​ឆ្លង​មេរោគ ឬ​អាលែកហ្សី៖ - រាក​ដែល​មាន​ពណ៌​បៃតង លឿង ឬ​ត្នោត - រឹងៗ ដូច​គ្រាប់​ក្រួស (កើត​ឡើង​ពេល​អា​អូន​ទល់​លាមក ឬ​ក្រោយ​ញ៉ាំ​របស់​រឹង) - ឈាម​ក្រហម​ក្នុង​លាមក - លាមក​ពណ៌​ស […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កុំបណ្ដោយ ពេលកូនរលាកពោះវៀន ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!

កូន​កើត​ជំងឺ​រលាក​ពោះវៀន​ពិតជា​រឿង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ បាន​ណែនាំ​ថា កុមារ​តូច​ៗ​ជាច្រើន​មាន​បញ្ហា​ជំងឺ​ពោះវៀន​រ៉ាំរ៉ៃ ព្រោះ​ពេល​រាក​ដំបូង​មិន​បាន​ព្យាបាល​ជា​សះស្បើយ។ លោក​បាន​បន្ថែម​ទៀត​ថា ជំងឺ​រលាក​ពោះវៀន​លើ​កុមារ​តូច​ៗ​ព្រោះ​កង្វះ​អនាម័យ​ពេល​ចាប់​កាន់​ចំណី​អាហារ​ដាក់​ចូល​មាត់។ នៅ​ពេល​វីរុស ឬ​បាក់តេរី​ចូល​ទៅ​ដល់​ក្នុង​ក្រពះ ឬ​ពោះវៀន​នាំឲ្យ​រាក ក្អួត ចុក​ពោះ។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បញ្ជាក់​ទៀត​ថា នៅពេល​កូន​ឈឺ ហើយ​យើង​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​អាច​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​កូន​ដូចជា​នៅ​ពេល​យើង​បណ្ដោយ​ឲ្យ​រាក​ខ្លាំង បាត់​បង់​ជាតិ​ទឹក។ ចំពោះ​ស្ថាន​ភាព​កូន​ខ្សោះ​ជាតិ​ទឹក អាច​នាំឲ្យ​បាត់បង់​​ជីវិត។ មួយ​វិញ​ទៀត​នៅ​ពេល​រាក​ខ្លាំង កូន​អាច​បាត់បង់​សារជាតិ​រ៉ែ​អេឡិចត្រូលីត ហើយ​ទៅ​ជា​សន្លប់ ឬ​ប្រកាច់។ ប្រសិនបើ​មេរោគ​ដែល​បង្ក​ឲ្យ​រលាក​ពោះវៀន​នោះ​កាច​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​ពេល​បន្ទោបង់ ហើយ​មេរោគ​អាច​ជ្រាប​ចូល​ចរន្ត​សរសៃ​ឈាម​ជុំវិញ​ខ្លួន ក៏​ជា​សញ្ញា​គ្រោះថ្នាក់ដល់​ជីវិត​ដូចគ្នា។ កាលណា​បណ្ដោយ​ទុក​ឲ្យ​កូន​រោក​រ៉ាំរ៉ៃ ព្រោះ​មិន​បាន​ព្យាបាល​បាន​ជា​ដាច់ នាំឲ្យ​ក្មេង​ទៅ​ជា​ខ្វះ​អាហារូបត្ថម្ភ​ទៅ​វិញ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ