ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

អាហារូបត្ថម្ភទារក

តើក្មេងត្រូវការកាល់ស្យូមប៉ុន្មានទើបគ្រប់គ្រាន់?

ម៉ាក់ប៉ា​តែង​យក​ចិត្ត​ទុកដាក់​លើ​អាហារូបត្ថម្ភ​របស់​កូន​ដោយ​គិត​លើ​ជាតិ​ខ្លាញ់ ប្រូតេអ៊ីន វីតាមីន កាឡូរី និង​កាបូអ៊ីដ្រាត ប៉ុន្តែ​អាច​នឹង​មើល​រំលង​ជាតិ​កាល់ស្យូម។ ការ​មើល​រំលង​កាល់ស្យូម ​គឺជា​កំហុស​មួយ​ព្រោះ​កាល់ស្យូម​ជា​ជាតិរ៉ែ​សំខាន់​ដែល​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ និង​រឹងមាំ។ កម្រិត​ត្រូវការ​នៃ​កាល់ស្យូម​របស់​ក្មេង​គឺ​ផ្អែក​ទៅ​លើ​អាយុ​របស់​ពួកគេ។ សមាគម​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ថា​៖ ក្មេង​អាយុ ១-៣ឆ្នាំ ត្រូវ​ការ ​៧០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ ៤-៨ឆ្នាំ ត្រូវ​ការ​ ១ ០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ ៩-១៨ឆ្នាំ ត្រូវ​ការ​ ១ ៣០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ យ៉ាងណាមិញ ក្មេង​វ័យ​ជំទង់​ភាគច្រើន​ទទួល​បាន​កាល់ស្យូម​តិច​ជាង​កម្រិត​ត្រូវការ​ដែល​បាន​ណែនាំ​។ ដូចនេះ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​របស់​កូន។ ទឹកដោះគោ​គឺជា​អាហារ​មួយ​ដែល​សម្បូរ​កាល់ស្យូម ប៉ុន្តែ​អាហារ​ផ្សេង​ទៀត​ក៏​មាន​ផ្ទុក​កាល់ស្យូម​ច្រើន​ដែរ។ អាហារ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​កាល់ស្យូម​ មាន​យ៉ាអួ​មាន​ជាតិ​ខ្លាញ់​ទាប ឈីស ទឹកដោះគោ​ស្រស់ ស្ពៃ​ពួយឡេង ផ្លែក្រូច ដំឡូងជ្វា ផ្កាខាត់ណាខៀវ បន្លែ​ស្លឹក​បៃតង តៅហ៊ូ ពពួក​សណ្ដែក ត្រីសាឌីន ត្រី​សាល់ម៉ុន ទឹក​ក្រូច​ស្រស់ និង​ទឹកសណ្ដែក។ ក្រៅ​ពី​អាហារ​ខាងលើ ម៉ាក់ប៉ា​អាច​ជ្រើសរើស​អាហារ​ដែល​គេ​បន្ថែម​កាល់ស្យូម​បាន​ដោយ​អាន​ស្លាក​សញ្ញា​របស់​ផលិតផល ឬ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ទាក់ទង​នឹង​ការ​ផ្តល់​អាហារ​បំប៉ន​ដល់​កូន​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​កាល់ស្យូម​គ្រប់គ្រាន់។


ការលូតលាស់អាយុ ៦ឆ្នាំ

កូនលូតលាស់ធំទៅចេះនិយាយកុហក ម៉ាក់ប៉ាគួរដោះស្រាយតាមវិធីណាល្អ?

ជឿ​ថា​គ្នា​យើង​សុទ្ធ​តែ​ធ្លាប់​កុហក​យ៉ាង​តិច ​១ ដង​ក្នុង​ជីវិត ទោះ​វា​ជា​ការ​កុហក​ល្អ​ក៏​ដោយ។ ចំពោះ​កូន​តូច​ៗ​របស់​យើង នៅ​ពេល​ដែល​លូត​លាស់​ធំទៅៗ ផ្នត់​គំនិត​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ រហូត​ពេល​ខ្លះ​អា​អូន​ចេះ​និយាយ​កុហក​ទៅ​កាន់​ប៉ា​ម៉ាក់។ ហើយ​មាន​ម៉ាក់​ប៉ា​ខ្លះ​ឆ្ងល់​ថា កូន​នៅ​តូច​សោះ ហេតុ​អី​ចេះ​និយាយ​កុហក? បើ​កូន​ចេះ​កុហក យើង​ជា​ប៉ា​ម៉ាក់​គួរ​ដោះ​ស្រាយ​ដោយ​វិធី​ណា? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​អា​អូន​ចូល​ដល់​អាយុ​ ៥-៧ ឆ្នាំ​ហើយ កូន​ចាប់​ផ្ដើម​ចេះ​មាន​អារម្មណ៍ ឬ​គំនិត២​នៅ​ក្នុង​ពេល​តែ​មួយ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​ចាប់​ផ្ដើម​និយាយ​កុហក​ប្រាប់​យើង។ ឧ. អារម្មណ៍​មួយ​របស់​កូន​ចង់​ញ៉ាំ​ស្ករ​គ្រាប់ អារម្មណ៍​មួយ​ទៀត​ខ្លាច​ត្រូវ​មាត់​ម៉ាក់​ប៉ា តែ​ទ្រាំ​មិន​បាន​ក៏​យក​ស្ករ​គ្រាប់​មក​ញ៉ាំ ទោះ​ដឹង​ថា​អាច​ត្រូវ​មាត់​ប៉ា​ម៉ាក់​ក៏​ដោយ ហើយ​ចាំ​និយាយ​ប្រាប់​ថា​អត់​តាម​ក្រោយ។ ម៉្យាង​វិញ​ទៀត ជួន​កាល កូន​អាច​ចេះ​និយាយ​កុហក​ព្រោះ​ខ្លាច​ត្រូវ​ទទួល​ពិន័យ ពោល កូន​កុហក​ព្រោះ​ខ្លាច​ប៉ា​ម៉ាក់​ដឹង​ពី​កំហុស​ហើយ​ខឹង ស្ដី​ឲ្យ ឬ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន ព្រោះ​ម៉ាក់​ប៉ា​មួយ​ចំនួន​និយម​ស្រែក​គំហក ឬ​វាយ​ដំ​កូន​ពេល​កូន​ធ្វើ​ខុស​អ្វី​មួយ ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ខ្លាច មិន​ហ៊ាន​ប្រាប់​តាម​ត្រង់​ក៏​មាន។ លោក​ស្រី​វេជ្ជបណ្ឌិត បន្ត​ថា បើ​យើង​ជា​ម៉ាក់​ប៉ា​យល់​ច្បាស់​ពី​របត់​នៃ​បញ្ញា​ផ្លូវ​អារម្មណ៍​របស់​កូន យើង​នឹង​មិន​សូវ​មាន​សម្ពាធ​នៅ​ពេល​ដែល​កូន​និយាយ​កុហក​ទេ។ អ្វី​ដែល​ជា​បញ្ហា​នៅ​ពេល​ដែល​កូន​និយាយ​កុហក​ គឺ​ពេល​ដែល​កូន​កុហក​ហើយ​មិន​សារភាព​ប្រាប់​ពី​កំហុស​មក​យើង​ជា​ម៉ាក់​ប៉ា​ត្រង់ៗ។ “នៅ​ពេល​ដែល​កូន​និយាយ​កុហក យើង​ត្រូវ​ដឹង​ថា អារម្មណ៍​កូន​ពេល​នោះ​ច្របូក​ច្របល់​ ព្រោះ​គេ​មិន​ទាន់​អាច​ទប់​អារម្មណ៍​បាន​ដូច​យើង​មនុស្ស​ធំ​ទេ។" ដូច​នេះ បើ​យើង​ដឹង​ថា​កូន​តូចៗ​ចេះ​និយាយ​កុហក យើង​គួរ​រក​វិធី​ត្រជាក់​ៗ​មក​ដោះ​ស្រាយ​ជាមួយ​កូន​ដូច​ជា លួង​លោម និយាយ​ស្រទន់​ៗ​ទៅ​កូន និង​អប់​រំ​កូន​ពី​កំហុស​ដែល​កូន​បាន​ធ្វើ។ រឿង​មួយ​ដែល​សំខាន់​ទៀត​នោះ គឺ​ត្រូវ​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​កូន និង​ធ្វើ​ឲ្យ​កូន​មាន​ភាព​ជឿ​ជាក់​មក​លើ​យើង​ជា​ម៉ាក់​ប៉ា។ […]


បញ្ហាការលូតលាស់

ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត អាច​​ឲ្យ​អា​អូន​ធំ​ឡើង​ខ្សោយ​ប្រាជ្ញា

គ្មាន​ម៉ាក់​ប៉ា​ណា​មួយ​ចង់​ឲ្យ​កូន​កើត​មក​មិន​គ្រប់​លក្ខណៈ​ទេ ប៉ុន្តែ​មិនមែន​គ្រប់​ទារក​ទាំង​អស់​​កើត​មក​សុទ្ធ​តែ​មាន​សុខភាព​ល្អ​គ្រប់​សព្វ​ដែរ។ ទារក​ខ្លះ​កើត​មក​ជាមួយ​បញ្ហា​ពី​កំណើត​មួយ​ចំនួន​ដែល​យើង​ជា​ម៉ាក់​ប៉ា​មិន​ដែល​ដឹង​ច្បាស់​ពី​បញ្ហា​នោះ​ដូច​ជា កង្វះ​អង់ហ្ស៊ីម ឬ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត​ជាដើម។ អ្វី​ទៅ​ជា​ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត? លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត (Congenital Hypothyroidism) ជា​ជំងឺ​ខ្វះ​​អ័រម៉ូនទីរ៉ូអ៊ីត​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​ទៅ​លើ​ទារក។ ជំងឺ​នេះ​អាច​បង្ក​ឡើង​ដោយ​សារ​ក្រពេញ​ទីរ៉ូអ៊ីត​អា​អូន​មាន​បញ្ហា ឬ​កង្វះ​ជាតិ​អ៊ីយូត​នៅ​ក្នុង​ខ្លួន​ម៉ាក់ៗ​អំឡុង​ពេល​ពពោះ។ ក្រពេញ​ទីរ៉ូអ៊ីត​របស់​យើង​ម្នាក់ៗ បញ្ចេញ​អ័រម៉ូន​​ទីរ៉ូអ៊ីត ដែល​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លូតលាស់​របស់​មនុស្ស​យើង។ លោក​ស្រី​បន្ត​ថា ចំពោះ​ទារក​ដែល​មាន​ជំងឺ​កង្វះ​​អ័រម៉ូនទីរ៉ូអ៊ីត អា​អូន​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ប៉ា​ម៉ាក់​គួរ​ចាប់​អារម្មណ៍​ដូច​ជា៖ - ទន់ មិន​រស់​រវើក - ពោះ​ប៉ោង - ទល់លាមក​ជា​ប្រចាំ (ជុះ​តិច​ជាង ​២ដង/សប្ដាហ៍) - មិន​ព្រម​បៅ - ស្បែក​លឿង​រយៈ​ពេល​យូរ (លើស​ពី​ ១៤​ថ្ងៃ​ក្រោយ​កើត) - ផ្ចិត​លៀន លើស​ពី​នេះ ក្នុង​ករណី​ដែល​អា​អូន (អាយុ២-៦ខែ) មិន​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ​ក៏​មាន​ចេញ​រោគ​សញ្ញា​ដទៃ​ទៀត​ដែរ​ រួម​មាន អណ្ដាត​ធំ ឬ​លៀន ការ​លូត​លាស់​យឺត​ខ្លាំង (ទាំង​រាងកាយ និង​ប្រាជ្ញា​ស្មារតី) ខ្សោយ​ប្រាជ្ញា។ល។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​នេះ​បញ្ជាក់​ថា ជា​ទូទៅ ទារក​ដែល​កើត​បាន​អាយុ​ ៤៨​ម៉ោង ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ជោះកែង​ជើង ព្រោះ​វា​អាច​ជួយ​ឲ្យ​ដឹង​បញ្ហា​ពី​កំណើត​របស់​ទារក​ដូច​ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត​នេះ ឬ​កង្វះ​អង់ហ្ស៊ីម ​G6PD ជា​ដើម។ ប៉ុន្តែ បើ​កូន​មិន​បាន​ធ្វើ​តេស្ត​ជោះកែង​ជើង​មើល​ទេ ហើយ​ចាប់​អារម្មណ៍​ថា កូន​លេច​ចេញ​នូវ​សញ្ញា​ដូច​ដែល​រៀប​រាប់ ម៉ាក់​ប៉ា​គួរ​យក​កូន​ទៅ​ធ្វើ​តេស្ត​ឈាម​រក​មើល​ជំងឺ​នេះ។ បើ​កូន​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ម៉ាក់ប៉ាធ្វើ ៥ វិធីនេះអាចជួយកូនមានជំនាញទំនាក់ទំនងកាន់តែល្អ

ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ល្អ​អាច​ជួយ​ឲ្យ​ក្មេង​មាន​ទំនាក់ទំនង​ល្អ និង​ចេះ​ដោះស្រាយ​បញ្ហា​បាន​ទៀត​ នៅ​ពេល​ពួកគេ​ធំឡើង។ ជំនាញ​ក្នុង​សង្គម​នេះ ​គឺប៉ាម៉ាក់​អាច​បង្រៀន​​កូន​បាន និង​អាច​បង្រៀន​តាម​ប៉ុន្មាន​វិធី​នេះ។ ១. ចែករំលែក ការ​ចែករំលែក​ចំណី​អាហារ ឬ​ប្រដាប់​លេងដល់​ក្មេង​ដទៃ ​អាច​ជួយ​កូន​យើង​​ឲ្យ​ចេះ​បង្កើត​មិត្ត និង​រក្សា​ទំនាក់ទំនង​របស់​ពួកគេ។ ក្មេង​តែង​ចែករំលែក​ចំណី​អាហារ ឬ​ប្រដាប់​លេង​ដល់​ក្មេង​ដទៃ​នៅពេល​ដែល​ចំណី​អាហារ ឬ​ប្រដាប់​លេង​ទាំង​នោះ​មាន​ចំនួន​ច្រើន។ ក្មេង​អាយុ​ចន្លោះ៣-៦​ឆ្នាំ​តែង​មិន​ចង់​ចែករំលែក​ប៉ុន្មាន​ទេ ឬ​បើ​ទោះជា​ពួកគេ​ចែក​រំលែក​ប្រដាប់​លេង​របស់​ពួកគេ​​ក៏​មកពី​គេ​លែង​ចាប់អារម្មណ៍​ទៅ​លើ​ប្រដាប់​លេង​នោះ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​អាយុ​ ៧-៩​ឆ្នាំ​ក្មេង​ភាគច្រើន​តែង​ស្ម័គ្រចិត្ត​ចែក​រំលែក​ទៅ​ក្មេង​ដទៃ​ទៀត។ ម៉ាក់ប៉ា​អាច​នឹង​មិន​ចង់​បង្ខំ​កូន​ឲ្យ​ចែករំលែក​ប្រដាប់​លេង ឬចំណីអាហារ​ជាមួយ​នឹង​ក្មេង​ដទៃ ដូចនេះ​​ពេល​​កូន​ចែករំលែក​អ្វី​មួយ​ដល់​ក្មេង​ដទៃយក​ល្អ​គួរ​សរសើរ​កូន ប្រាប់​កូន​ពី​អារម្មណ៍​របស់​ក្មេង​ដទៃ​​ ថា​ពួកគេ​សប្បាយ​ចិត្ត និងនេះ​ជា​រឿង​ល្អ​ក្នុង​ការ​ចែករំលែក។ ២. លេង​ជាមួយ​ក្មេង​ដទៃ ការ​លេង​ជាមួយ​ក្មេង​ដទៃ​អាច​បង្រៀន​កូន​យើង​​ឲ្យ​ចេះ​គោរពគ្នា​​ នៅ​ពេល​មាន​ការ​ស្នើសុំ​អ្វី​មួយ ហើយ​ក្មេងៗ​ក៏​បាន​ចូលរួម​ចំណែក និង​ផ្តល់​ជំនួយគ្នា​​ផង​ដែរ។ ជំនាញ​ក្នុង​ការ​សហការ​នេះ​សំខាន់​សម្រាប់​ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ក្មេង​ត្រូវ​មាន​ការ​សហការ​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​របស់​គេ​នៅ​ពេល​ចូល​រៀន ហើយ​ពេល​ធំ​ពេញ​វ័យ ជំនាញ​នេះ​អាច​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​ធ្វើ​ការ​ជា​ក្រុម​ដែរ។ ម៉ាក់ប៉ា​គួរ​និយាយ​ប្រាប់​កូន​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ការ​ជា​ក្រុម និង​លទ្ធផល​នៃ​ការ​ធ្វើ​ការ​ជា​ក្រុម​​។ ម៉្យាងទៀត​គួរ​បង្កើត​ឱកាស​ក្នុង​គ្រួសារ​សម្រាប់​ការ​សកម្មភាព​រួម​គ្នាផ្សេងៗ។ ៣. ការស្ដាប់ ការ​ស្តាប់​មិន​មែន​នៅ​ស្ងៀម​តែ​ម៉្យាង​ទេ ប៉ុន្តែ​ការ​ស្តាប់​មាន​ន័យ​ថា​យើង​​ត្រូវ​ព្យាយាម​យល់​នូវ​អ្វី​ដែលអ្នក​ណាមួយ​កំពុង​​និយាយ។ ក្នុង​ន័យ​នេះ ការ​ស្តាប់​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ល្អដែរ។ ពេល​រៀន​កូន​ត្រូវការ​ស្តាប់​អ្វី​ដែល​គ្រូ​បង្រៀនដើម្បី​ធ្វើ​ការ​គិត​ និង​ស្វែងយល់​។ ពេល​ធំ​ឡើង​ កូន​នឹង​ចេះ​ស្តាប់​ថ្នាក់លើ ឬ​មិត្តភក្ដិ​ពេល​កំពុង​សន្ទនា​ពី​អ្វី​មួយ។ ម៉ាក់ប៉ា​អាច​ជួយ​កូន​អភិវឌ្ឍ​ជំនាញ​នៃ​ការ​ស្តាប់​របស់​កូន​បាន​ដោយ​អាន​សៀវភៅ​ឲ្យ​កូនស្តាប់ រួចឈប់​ និង​សួរ​កូនឲ្យ​និយាយ​ពី​អ្វី​ដែល​ម៉ាក់ប៉ា​បាន​អាន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បំពេញ​នៅ​កន្លែង​ដែល​កូន​​រំលង និង​ជំរុញ​ឲ្យ​កូន​​បន្ត​ស្តាប់​ទៀត។ ម៉្យាងទៀត យើង​គួរ​បង្រៀន​កូន​​កុំ​ឲ្យ​កាត់​សម្ដី​ពេល​អ្នក​ដទៃ​កំពុង​និយាយដែរ​។ ៤. មើល​ភ្នែក​ពេល​កំពុង​និយាយ​ជាមួយ​នឹង​អ្នក​ដទៃ ការ​មើល​ភ្នែក​ភាគី​ម្ខាង​ទៀត​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​ទំនាក់ទំនង​ដែរ។ ក្មេង​មួយ​ចំនួន​អាច​នឹង​ពិបាក​ក្នុង​ការ​មើល​ភ្នែក​អ្នក​ដទៃ​ដែល​គេ​កំពុង​និយាយ​ជាមួយ។ នេះ​អាច​មក​ពី​ក្មេង​អៀន​ប្រៀន​ច្រើន ឬ​មក​ពី​ក្មេង​ចង់​មើល​ទៅ​ក្រោម​។ ប្រសិនជា​ក្មេង​ពិបាក​ក្នុង​ការ​មើល​ភ្នែក​អ្នកដទៃ […]


ការថែទាំទារក

ក្រោយចាក់វ៉ាក់សាំង គួរតែឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅភ្លាម ឬទាល់តែកូនក្តៅខ្លួន?

​គ្រប់​ទារក​ក្រោយ​កើត​មក​ហើយ ទាម​ទារ​ឲ្យ​ចាក់​វ៉ាក់សាំង​ផ្សេងៗ ការពារ​អា​អូន​​ពី​ការ​ឆ្លង​មេរោគ​កើត​ជា​ជំងឺធ្ងន់ធ្ងរ។ ស្រប​ពេល​ដែល​វ៉ាក់សាំង​ការពារ​អា​អូន តែ​វា​ក៏​ផ្ដល់​ផល​ប៉ះពាល់​តិច​តួច​ដល់​អា​អូន​ដែរ ដូច​ក្ដៅខ្លួន​ជា​ដើម។ ​ក្រោយ​ចាក់​វ៉ាក់សាំង យើង​គួរ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​កូនភ្លាម ឬទាល់តែកូនក្តៅខ្លួនទើបឲ្យញ៉ាំថ្នាំ ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា "តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ព្រោះ​មាន​ការ​សិក្សា​ខ្លះ​យល់​ស្រប​ថា​អាច​ឲ្យ​បាន តែ​ខ្លះ​ទៀត​បដិសេធ​នឹង​ការ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​កូនមុន។ ដូច​នេះ​ហើយ ខាង​វិទ្យាសាស្ត្រ​នៅ​ត្រូវ​ការ​សិក្សា​បន្ថែម​ទាក់​ទង​នឹង​បញ្ហា​នេះ"។ ជា​ធម្មតា ក្រោយ​ពេល​ទារក​ចាក់​វ៉ាក់សាំង​ហើយ អា​អូន​នឹង​ធ្វើ​ឲ្យ​ទារក​ចេញ​សញ្ញា​ផល​រំខាន​តិច​តួច​ដូច​ជា៖ ១. ក្ដៅ​ខ្លួន ដែល​ជា​សញ្ញា​នៃ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង ២.​ ឈឺ​នៅ​កន្លែង​ចាក់ (ភ្លៅ ស្មា...) ៣. ទារក​មិន​ស្រួល​ខ្លួន ទោះ​ជា​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ច្បាស់​លាស់​ទាក់​ទង​នឹង​ការ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាមុល មុន​និង​ក្រោយ​ចាក់​វ៉ាក់សាំង​ភ្លាម​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​គួរ​រង់​ចាំ​តាម​ដាន​កម្ដៅ​កូន​សិន ក្នុង​ករណី​កម្ដៅ​ចាប់​ពី ​៣៨​អង្សារសេ ចាំ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ឲ្យ​អា​អូន។ បើ​តាម​បទ​ពិសោធន៍​របស់​លោក​ស្រី​វេជ្ជបណ្ឌិត​ផ្ទាល់ ប្រសិន​អា​អូន​នៅ​តែ​ក្ដៅ​ខ្លួន យំរករឿង ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​ញ៉ាំ​ថ្នាំ​ប៉ារ៉ាសេតាមុល​បាន​ដោយ​មិន​ចាំ​បាច់​បារម្ភ​អា​អូន​កើត​បញ្ហា​អ្វី​ទេ ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ថ្នាំ​ទៅ​តាម​ការ​ណែនាំ​ត្រឹម​ត្រូវ​របស់​គ្រូពេទ្យ (ផ្ដល់​ឲ្យ​កូន​១​ដូស) មិន​មែន​ចេះ​តែ​ឲ្យ​កូន​ញ៉ាំ​ទេ។ មួយ​វិញ​ទៀត បើ​អា​អូន​ក្ដៅ​ខ្លួន ៣៧.៥-៣៧.៩អង្សាសេ ម៉ាក់​ប៉ា​អាច​ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ​ឲ្យ​អា​អូន​បាន។ បន្ថែម​ពី​លើ​នេះ ការ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាមុល​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង​ដល់​កូន​ដែរ ហើយ​បើ​មាន​ការ​ហើម​កន្លែង​មុខ​ម្ជុល​ចាក់​ថ្នាំ ម៉ាក់​ប៉ា​អាច​យក​កន្សែង​ត្រជាក់​ស្អាត​មាន​អនាម័យ យក​ទៅ​ស្អំ​នៅ​តំបន់​នោះ​បាន។ ម៉ាក់ៗ​ក៏​អាច​បំបៅ​ដោះ​កូន​ដែរ ព្រោះ​ការ​បៅ​ទឹក​ដោះ​ម្ដាយ អាច​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​ដល់​ទារក។


ការលូតលាស់មុនអាយុ ៥ឆ្នាំ

បារម្ភខ្លាចកូន មិនចេះជុះលើបង្គន់ ម៉ាក់ប៉ាអាចសាកល្បងបង្រៀនកូនតាមតិចនិកនេះ

មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ព្រួយ​បារម្ភ​ថា ពេល​ណា​គួរ​ចាប់​ផ្ដើម​បង្រៀន​កូន​ឲ្យ​ចេះ​ប្រាប់ ឬ​ចេះ​ជុះ​នៅ​លើ​បង្គន់ ព្រោះ​វា​ជា​ដំណាក់​កាល​នៃ​ការ​លូតលាស់​មួយ​ដ៏​សំខាន់​ដែល​ម៉ាក់ប៉ា​ត្រូវ​បង្រៀន​កូន​ៗ​យើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាបត្រ​ពី​បារាំង។ ភាគ​ច្រើន​អា​អូន​អាច​អង្គុយ​ជុះ​នៅ​លើ​បង្គន់​បាន​នៅ​អាយុ​ ១៨​-២៤​ ខែ ចំណែក​ក្មេង​ខ្លះ​អាច​ដល់​អាយុ​ ៣ឆ្នាំ​ឯណោះ។ ការ​បង្រៀន​ឲ្យ​កូន​ជុះ​លើ​បង្គន់ ឬ​ Potty Training មាន​ប្រសិទ្ធភាព​ក៏​អាស្រ័យ​ទៅ​លើ​ការ​លូតលាស់​នៃ​រាងកាយ​របស់​ក្មេង (កុមារ​មាន​កាយ​សម្បទា​រឹង​មាំ អាច​អង្គុយ​លើ​បង្គន់​បាន...) និង​អាកប្បកិរិយា​របស់​ក្មេង (អា​អូន​និយាយ​ស្ដាប់​គ្នា​បាន ចេះ​អង្គុយ​ស្ងៀម) មិន​មែន​អាស្រ័យ​ទៅ​លើ​អាយុ​ទេ។ លោក​ស្រី​បន្ត​ថា ដូច​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​ចាប់​ផ្ដើម​បង្រៀន​កូន​ឲ្យ​អង្គុយ​ជុះ​លើ​បង្គន់ និង​មាន​ទម្លាប់​នេះ​ជា​រៀង​រាល់​ព្រឹក ដើម្បី​ចៀស​វាង​បញ្ហា​ទល់​លាមក​លើ​ក្មេង ដោយ​ចាប់​ផ្ដើម​ពី​ការ​ឲ្យ​អា​អូន​អង្គុយ​លើ​កន្ថោរ​តូច​ល្មម ត្រូវនឹងទំហំគូទ លើស​ពី​នេះ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ប្រើ​តិចនិក​សាមញ្ញ​ៗ​រៀប​រាប់​ខាង​ក្រោម​បាន​ដែរ​។ - ឲ្យ​អា​អូន​រៀន​ប្រាប់​ពេល​កន្ទប​សើម ឬ​រៀប​ជុះ - កុំ​បង្ខំ​ឲ្យ​កូន​អង្គុយ​លើ​បង្គន់ បើ​កូន​មិន​ចង់ - ធ្វើ​ជា​ឧទាហរណ៍​ឲ្យ​កូន​មើល (ឧ.ប៉ា​ម៉ាក់​ធ្វើ​ជា​អង្គុយ​នៅ​លើ​បង្គន់​។ល។) - ប្រាប់​ឲ្យ​កូន​ទៅ​អង្គុយ​លើ​កន្ថោរ ពេល​ឃើញ​សញ្ញា​កូន​ប្រឹង អង្គុយ​ចោង​ហោង - ឲ្យ​កូន​រៀន​ស្រាត​ខោ​ដោយ​ខ្លួន​ឯង - ចៀស​វាង​ស្លៀក​ខោ​អាវ​ពិបាក​ដោះ​ចេញ​ឲ្យ​កូន - ឲ្យ​រង្វាន់​តិច​តួច​ដល់​កូន រាល់​ពេល​កូន​ប្រើ​កន្ថោរ (រង្វាន់​ដូច៖ ឲ្យ​សូកូឡា​១គ្រាប់ ថែម​ម៉ោង​លេង ...)។



ជំងឺប្រព័ន្ធប្រសាទ

ក្រោយដួលចំក្បាល បើកូនលេចចេញសញ្ញាទាំងនេះអាចមានឈាមកកក្នុងខួរក្បាល

ពេល​កូន​នៅ​តូច​តែង​ជួប​ឧបទ្ទវហេតុ​ដួល​ប៉ះ​ទង្គិច​ត្រូវ​ក្បាល​សឹង​តែ​គ្រប់គ្នា ព្រោះ​ចាប់ពី​វ័យ ៨ ខែ​ទៅ ៥ ឆ្នាំ​កូន​កំពុង​ពេញ​រពឹស ហើយទោះ​ជា​យើង​មាន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ណា​ក៏​ពិបាក​គេចផុតដែរ។ ដូចនេះ​ហើយ​អាណាព្យាបាល​តែងតែ​លើក​ជា​សំណួរ​ថា តើ​ក្រោយ​គ្រោះថ្នាក់​កូន​មាន​រោគសញ្ញា​បែប​ណា ទើប​នាំ​កូន​ទៅ​ពេទ្យ? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ក្រោយ​កូន​មាន​គ្រោះថ្នាក់​ប៉ះ​ចំ​ក្បាល ម៉ាក់ប៉ា​ត្រូវ​តាមដាន​អាការៈ​កូន​ឲ្យ​បាន​ដិតដល់។ ករណី​កូន​ត្រឹម​របួស​សើស្បែក​មិន​បាច់​ភិតភ័យ​ពេក​ទេ គ្រាន់តែ​រក​អ្វី​ត្រជាក់​មកស្អំ​ពី​លើ​ឲ្យ​បាត់​ពក ជាំ ឬ​បើ​របក​ស្បែក​អាច​យក​ស្បែក​លាប​របួស​បាន។ តែ​បើ​ក្នុង​ករណី​ត្រូវ​ខ្លាំង ហើយ​កូន​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខាងក្រោម​នេះ​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​ណែនាំ​ឲ្យ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​ប្រញាប់៖ - បែក​ក្បាល​ហូរ​ឈាម​ខ្លាំង - សន្លឹម​មិន​លេង - មិន​កម្រើក ឬ​មិន​ដឹង​ខ្លួន - សន្លប់ - វិលមុខ - យំ​ព្រោះ​ឈឺចាប់​ខ្លាំង - ក្អួត - ក្ដោប​ក្បាល ព្រោះ​ឈឺចាប់ - ពិបាក​ដក​ដង្ហើម - មាន​អាការៈ​កន្ត្រាក់​ៗ - ច្រឡំ ឬ​វង្វេងវង្វាន់ - ប្រស្រី​ភ្នែក​រីក​មិន​ស្មើគ្នា - ខ្សោយ​អវយវៈ​មួយ​ចំហៀង អាការៈ​ដែល​បាន​រៀបរាប់​ខាង​លើ​សុទ្ធតែ​ជា​សញ្ញា​នៃ​ឈាម​កក​ក្នុង​ខួរក្បាល និង​ការ​ប៉ះពាល់​ចំ​សរសៃ​ប្រសាទ​ណា​មួយ។ ជម្រើស​ល្អ​ពេល​កូន​មាន​គ្រោះថ្នាក់ ដំបូង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​អ្នក​មាន​ជំនាញ​ព្យាបាល និងវិនិច្ឆ័យ​ពី​ស្ថានភាព​របួស ជាជាង​ទុក​ចោល ហើយគិត​ថា​មិន​អី នាំ​ឲ្យ​មាន​កូន​មាន​បញ្ហាកាន់តែធ្ងន់។ មួយ​វិញ​ទៀត​បើ​សង្កេត​ឃើញ​ថា របួស​ធំ​ពេក ទោះ​គ្រូពេទ្យ​ថា​មិន​ថ្វី យើង​អាច​យក​កូន​ទៅ​ថត​ស្កេន​បាន ដើម្បី​កុំឲ្យ​ជាប់​មន្ទិល​សង្ស័យ។


ការថែទាំទារក

បង្ហើយទារកសំខាន់យ៉ាងនេះ ម៉ាក់ៗត្រូវដឹងឲ្យច្បាស់កុំចេះតែប៉ះពាល់ផ្ដេសផ្ដាស

ការលាប ឬ​យក​អ្វី​ទៅ​លើបំពោកលើ​បង្ហើយ​ក្បាល​ទារក​ទើប​នឹង​កើត ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់។ ចំពោះ​ចម្ងល់​របស់​ម៉ាក់ប៉ា​វិញ ចង់​ដឹង​ថា ​បង្ហើយ​នោះ​ជា​អ្វី? យើង​ចាំបាច់​ត្រូវ​ការពារ​អ្វី​ខ្លះ? Helloគ្រូពេទ្យ នឹងបកស្រាយជូនដូចខាងក្រោម។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា បង្ហើយ របស់​ទារក​ទើប​កើត នៅ​ចំ​កណ្ដាល​ផ្នែក​ខាង​មុខ ដែល​យើង​មើល​ទៅ​ឃើញ​មាន​ចន្លោះ​ហើប​មួយ ហើយ​នៅ​ពេល​ស្ទាប ឬ​ប៉ះ វា​មាន​សភាព​ទន់ និង​ប៉ោង​ផត​ចុះ​ឡើង​ៗ។ ក្រៅ​ពី​បង្ហើយ​ខាង​មុខ នៅ​ផ្នែក​ខាង​ក្រោយ​ក្បាល​ក៏​មាន​បង្ហើយ​មួយ​ទៀត​ដែរ តែ​មិន​សូវ​ធំ និង​យើង​មិន​សូវ​បាន​ចាប់អារម្មណ៍​ដូច​ខាង​មុខ ដែល​វា​នៅ​ចន្លោះ​ហើប​តូច​ខាង​ក្រោយ រវាង​ឆ្អឹង​លលាដ៍ក្បាល​ខាង​លើ និង​ឆ្អឹងលលាដ៍ក្បាល​ខាងក្រោយ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បាន​បន្ត​ទៀត​ថា ជា​ទូទៅ​បង្ហើយ​ផ្នែកខាងមុខមាន​រាង ៤ ជ្រុង ហើយ​ចំណែក​បង្ហើយ​ក្រោយ​មាន​រូបរាង​ត្រីកោណ​ដែល​មាន​ទំហំ​តូចជាង។ បង្ហើយ​ផ្នែក​ខាង​ក្រោយ​នេះ​នឹង​ចាប់ផ្ដើម​រឹង​ប្រហែល​ជា ៤-៦ ខែ​បន្ទាប់​ពី​ទារក​កើត ចំណែក​ខាង​មុខ​នឹង​ឡើង​រឹង​នៅ​ពេល​កូន​តូច​អាយុ​ចាប់ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ​កន្លះ។ លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ប៉ះពាល់ ឬ​ស្ទាប​បង្ហើយ​អាច​ធ្វើ​បាន គ្រាន់តែ​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ចុច​សង្កត់ ឬ​យក​អ្វី​ទៅ​ចាក់​​ខ្លាំង​ៗ​ទៅ​បាន​ហើយ​។ នៅ​ពេល​យើង​ស្ទាប​ប៉ះ​ទៅ​ឃើញ​ថា បង្ហើយ​ទ្រុឌ​ចុះ​ខ្លាំង​ ហើយ​កូន​តូច​នៅ​ស្ងៀម​ មិន​លេង​ មិន​សើចញញឹម​ មិន​រវើក​ដូចសព្វដង​ ភ្នែក​រាង​ខូង​ នោះ​ជា​សញ្ញា​បញ្ជាក់​ថា​ កូន​អាច​កើត​អាការ​ខ្វះ​ជាតិទឹក ឬ​បើ​ឃើញ​ថា​បង្ហើយ​ឡើង​ប៉ោង​ទុល មិន​លោត​ដូច​ចង្វាក់ជីពចរ នោះ​បញ្ជាក់​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ