ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

កង្វះអាហារូបត្ថម្ភ

ទំពាំងបាយជូរក្រៀមល្អសម្រាប់ក្មេងៗឬយ៉ាងណា?

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​គិត​ថា​ទំពាំងបាយជូរក្រៀម​គឺ​ជា​អាហារសម្រន់​ល្អ​សម្រាប់​ក្មេងៗ ប៉ុន្តែទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ស្ករ​ច្រើន​ដែល​អាច​បង្ក​ឲ្យ​ក្មេង​មាន​ដង្កូវ​ស៊ី​ធ្មេញ។ យោង​តាម​វិទ្យាស្ថានជាតិ​ផ្នែក​ស្រាវជ្រាវ​ជំងឺ​មាត់​ធ្មេញ​សហរដ្ឋ​អាមេរិក ​ក្មេង​​អាយុ​ ១១ ​ឆ្នាំ ជាង ៤០%​ មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​មួយ​ ឬ​ច្រើន​ជាង​នេះ។ យ៉ាងណាមិញ​ការ​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​មិន​មែន​ជា​មូលហេតុ​បង្កផ្ដាច់មុខ​នោះ​​ទេ។ កត្តា​បង្ក​រួមមាន​ការ​មិន​ដុស​ធ្មេញ​ ផឹកទឹកផ្លែឈើ ឬ​ទឹកដោះគោ​ច្រើន ញ៉ាំ​ពពួក​នំ​កញ្ចប់​ច្រើន​ពេក ​និងមិន​ទៅ​ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀងទាត់។ ការ​សិក្សា​ក៏​មិន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ទំពាំងបាយ​ជូរ​ក្រៀម​បង្ក​ឲ្យ​មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​ដែរ។ តើ​ទំពាំងបាយជូរ​ក្រៀម​ល្អ ឬ​មិនល្អ​សម្រាប់​ក្មេង? ផល​ប្រយោជន៍​នៃ​ទំពាំងបាយជូរ​ក្រៀម​ ទំពាំងបាយជូរ​ក្រៀម​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អាហារ​សម្រន់​ល្អ ជាពិសេស​សម្រាប់​ក្មេងៗ។ ទំពាំងបាយជូរ​ក្រៀម​មាន៖ ជាតិខ្លាញ់​ទាប កូលេស្តេរ៉ូល​ទាប ជាតិសរសៃ​ខ្ពស់​ដែល​ល្អ​សម្រាប់​ក្មេង​ទល់​លាមក ជាតិ​ដែក និង​កាល់ស្យូម ប៉ូតាស្យូម។​ ប៉ុន្តែ​ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ស្ករ​ច្រើន​ដែល​ស្ករ​ទាំង​នោះ​ជា​ស្ករ​ធម្មជាតិ​ និង​ល្អ​ជាង​ពពួក​ស្ករ​បន្ថែម​។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា​ទំពាំងបាយជូរ​ក្រៀម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី​ដែល​អាច​បង្ការ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​បាន​។ ទោះបីជា​ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ផ្អែម និង​ស្អិត​ក៏​ដោយ ប៉ុន្តែ​ពេល​ញ៉ាំ​ទៅ​មិន​ជាប់​ធ្មេញ​យូរ​ទេ។ អាហារ​សម្រន់​ដែល​អាច​​បង្ក​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​គឺ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​បន្ថែម​ច្រើន​ដូចជា​នំ​ឃុកគី និងស្ករគ្រាប់។ គុណ​វិបត្តិ​នៃ​ទំពាំងបាយជូរ​ក្រៀម យ៉ាងណាមិញ ទន្តពេទ្យ​បាន​ចាត់ទុក​ទំពាំងបាយជូរ​ក្រៀម​ទៅ​ក្នុង​ប្រភេទ​ពពួក​នំ​កញ្ចប់​ដែល​ក្មេង​ញ៉ាំ។ យោង​តាម​សមាគម​ជំងឺ​មាត់ធ្មេញ​សហរដ្ឋ​អាមេរិក (ADA) អាហារ​មាន​ជាតិ​ស្អិត​ដូចជា​ផ្លែឈើ​ក្រៀម​រួមទាំង​ទំពាំងបាយជូរ​ក្រៀម​អាច​បង្ក​ការ​ខូចខាត​ដល់​​ធ្មេញ​ព្រោះ​វា​ស្អិត​ជាប់​នឹង​ធ្មេញ​យូរ​ជាង​ប្រភេទ​អាហារ​ផ្សេងៗ។ ប្រសិនជា​ក្មេង​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម និង​ផ្លែឈើ​ក្រៀម​ញឹកញាប់​ពេក​ ADA ណែនាំ​ឲ្យ​ក្មេង​ខ្ពុរមាត់​ជាមួយ​នឹង​ទឹក​ក្រោយ​ពី​ញ៉ាំ​រួច និង​ដុសធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កម្ចាត់​កាក​សំណល់​ទំពាំង​បាយជូរ​ក្រៀម​នោះ។ ទំពាំងបាយជូរ​ក្រៀម​គឺជា​អាហារ​សម្រន់​ល្អ​សម្រាប់​ក្មេង​ព្រោះ​មាន​វីតាមីន និង​រ៉ែ​ដែល​ក្មេង​ត្រូវការ​ ប៉ុន្តែ​ពេល​ឲ្យ​កូន​ញ៉ាំ​ម៉ាក់ប៉ា​ត្រូវ​ថែទាំ​ធ្មេញ​កូន​ផង​​។


ការថែទាំទារក

បៅរួច ទម្លាប់ឲ្យកូនបៀមដបទឹកដោះ អាចប្រឈមបញ្ហាធំ ២ យ៉ាង

ក្មេងៗ​មួយ​ចំនួន​ពេល​បៅ​រួច មិន​ព្រម​ឲ្យ​ដក​ដប​ទឹក​ដោះ​គោ​ចេញ​នោះ​ទេ នៅ​បៀម​ជញ្ជក់​ទាល់​តែ​ដេក​លក់ ខ្លះ​ដេក​លក់​ហើយ​មិន​ព្រម​ឲ្យ​ដក​ចេញ​ទៀត។ កាល​បើ​ម៉ាក់ៗ​ទម្លាប់​ឲ្យ​បៀមដបទឹកដោះ​បែប​នេះ មិន​ល្អ​នោះ​ទេ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ផ្នែក​ប្រដាប់​រំលាយ​អាហារ អះ​អាង​ថា បញ្ហា​ប្រឈម​ធំ​ ២​យ៉ាង​ ដែល​ក្មេង​ជួប​ញឹកញាប់​នោះ គឺ​ខូច​ធ្មេញ និង​រលាក​បំពង់ក។ "បើ​សិន​ជា​កូន​គាត់​ម៉ឹម​ម្សៅ​ទឹកដោះ​គោ​រួច​ហើយ គាត់​អត់​ព្រម​សម្អាត​ឲ្យ​កូន ពេល​ដែល​ញ៉ាំ​ហើយ​ក្មេង​ចូល​ចិត្ត​បៀម​ដបទឹកដោះគោ​ហ្នឹង សូម្បី​តែ​យប់​ឡើង​គាត់​ឲ្យ​បៅ​ទឹក​ដោះ​គោ ជួន​កាល​កូន​គាត់​បៅ​អត់​អស់ ឲ្យ​កូន​នៅ​បៀម​ដប ទី១ ធ្មេញ​ក៏​ខូច ទី២ អាច​ឲ្យ​រលាក​បំពង់ក"។ លោក​វេជ្ជបណ្ឌិត​ថា បញ្ហា​ខូច​ធ្មេញ​បណ្តាល​មក​ពី​ការ​បៀម​ដបទឹក​ដោះ​គោ​នៅ​ជាប់​នឹង​មាត់​រហូត​នេះ អាច​ឲ្យ​ធ្មេញ​កូន​ខូច​ខ្លាំង​ជាង​ការ​ញ៉ាំ​ស្ករ​កៅស៊ូ ឬ​ស្ករ​គ្រាប់​ទៀត។ ចំណែក​ការ​បៀម​ដបទឹកដោះ​គោ​យូរ​អាច​ឲ្យ​រលាក​បំពង់ក​នោះ នាយក​រង​មន្ទីរ​សម្រាក​ព្យាបាល Maxicare រូប​នេះ ពន្យល់​ថា មេរោគ​រលាក​បំពង់ក​កើត​ឡើង​ដោយសារ​មាន​ចំណី​អាហារ​នៅ​ជាប់​នឹង​បំពង់ក​រហូត ធ្វើ​ឲ្យ​មេរោគ​ងាយ​កកើត មាន​ន័យ​ថា ទឹក​ដោះគោ​នៅ​ដក់​នៅ​បំពង់​ក្មេង​រយៈពេល​យូរ​តាម​ការ​បឺត​ជញ្ជក់​ដបទឹកដោះ​គោ។ ក្រៅ​ពី​ទម្លាប់​បៀមដបទឹកដោះ​គោ ក្មេង​ៗដែល​ចូល​ចិត្ត​ញ៉ាំ​ចំណី​អាហារ-ភេសជ្ជៈ​ផ្អែមៗ រួម​ទាំង​អាហារ​មាន​ជាតិ​ខ្លាញ់ ហើយ​មិន​បាន​ញ៉ាំ​ទឹក​តាម​ក្រោយ ក៏​ងាយ​នឹង​រលាក​បំពង់ក​ដែរ។


អាហារូបត្ថម្ភទារក

ក្រោម​ ៤-៦ ខែ ចេះតែឲ្យកូនញ៉ាំអាហារបំប៉នផ្តេសផ្ដាស ចៀសមិនផុតពីបញ្ហាទាំង ៤ នេះ

ប៉ា​ម៉ាក់​គ្រប់​រូប​តែង​ចង់​ឲ្យ​កូន​រីក​ធំ​ធាត់​ឲ្យ​បាន​លឿន និង​មាន​សុខភាព​ល្អ ហេតុ​នេះ​ទើប​មាន​ម៉ាក់​ប៉ា​មួយ​ចំនួនយល់​ខុស​ហើយ​ចេះ​តែ​ឲ្យ​អា​អូន​ក្រោម ៤-៦ ខែ ញ៉ាំ​អាហារ​បំប៉ន​ផ្ដេសផ្ដាស។ ការ​ផ្ដល់​អាហារូបត្ថម្ភ​ចាំ​បាច់​សម្រាប់​អា​អូន​ពិត​មែន តែ​​បើ​ឆាប់​ឲ្យ​កូន​ញ៉ាំ​លឿនពេក​ក៏​វា​មិន​ល្អ​ចំពោះ​កូន​ដែរ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ចំណី​អាហារ​បន្ថែម​ឲ្យ​កូន​លឿន​ពេក (អាយុ​ក្រោម ៤-៦ ខែ) អា​អូន​ប្រាកដ​ជា​អាច​ជួប​បញ្ហា​មួយ​ចំនួន​​ដូចជា៖ ទី​១. ស្លាក់៖ កាល​ណា​អាហារ​ស្លាក់ចូល​ទៅ​ក្នុង​បំពង់​ខ្យល់​​កូន វា​អាច​ប៉ះពាល់​ដល់​ជីវិត​អា​អូន​បាន។ ទី២. បៅ​ដោះ​ម្ដាយ​តិច៖ ចំពោះ​ក្មេង​ដែល​បៅ​ដោះ​ម៉ាក់ អាច​កាត់​បន្ថយ​ការ​បៅ ព្រោះ​អា​អូន​ញ៉ាំ​ចំណី​អាហារ​ផ្សេង​ដែល​ម៉ាក់​ប៉ា​ផ្ដល់​ឲ្យ​ឆ្អែត។ កាល​ណា​អាអូន​បៅ​ដោះ​បាន​តិច ការ​ផលិត​ទឹក​ដោះ​ម្ដាយ​ក៏​ត្រូវ​កាត់​បន្ថយ​ដូច​គ្នា។ ទី៣. ប្រតិកម្ម​នឹង​អាហារ៖ អា​អូន​តូច​ៗ​អាយុ​ក្រោម ៤-៦ ខែ ងាយ​នឹង​ប្រតិកម្ម​ជាមួយ​នឹង​អាហារ​ផ្សេង​ដោយ​សារ​សរីរាង្គ​របស់​អា​អូន​នៅ​មិន​ទាន់​លូតលាស់​គ្រប់​លក្ខណៈ​នៅ​ឡើយ​ទេ។ ទី៤. ងាយ​ឈឺ៖ បើ​ឆាប់​ផ្ដល់​ចំណី​អាហារ​ឲ្យ​កូន​លឿន​ពេក អា​អូន​អាច​ឆ្លង​មេរោគ​ក្លាយ​ជា​ឈឺ​ដូចជា ​ក្ដៅ​ខ្លួន រាក​រូស​ជា​ដើម។ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បាន​បញ្ជាក់​ថា ប្រសិន​បើ​ម៉ាក់​ប៉ា​ចង់​ផ្ដល់​ចំណី​អាហារ​ផ្សេងៗ​ដល់​កូន ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ យើង​ត្រូវ​សង្កេត​មើល​លក្ខណៈ​សម្បត្តិ​របស់​កូន​ជា​មុន​សិន​រួម​មាន៖ - ចន្លោះ​វ័យ​ ៦ ​ខែ (អាច​ពី ៤-៦ ខែ) - រាង​កាយ​រឹង (ក អាច​អង្គុយ​បាន...) - ចង់​ញ៉ាំ​អាហារ​ផ្សេង (ឧ.ពេល​ឃើញ​ចាស់ៗ​ញ៉ាំ​អី​មួយ អា​អូន​ដូច​ចង់​ញ៉ាំ​ដែរ ហារ​ទឹក​មាត់។ល។) - […]


ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ៗថ្មីថ្មោងគួរដឹង អាហារ ៦ ប្រភេទនេះ មិនគួរ​ឲ្យ​កូន​អាយុក្រោម​ ១ ​ឆ្នាំញ៉ាំឡើយ​

បេប៊ី សំដៅលើអូនៗទើបនឹងកើត រហូតដល់អាយុ ១ឆ្នាំ ហើយការថែទាំអូនៗ ក៏មិនមែនជារឿងងាយស្រួលទេ ពិសេសអំឡុងពេលអូនៗចាប់ផ្តើមចេះញ៉ាំអាហារផ្សេងក្រៅពីទឹកដោះម៉ាក់ៗ ខណៈអាហារមួយចំនួន ពេទ្យហាមដាច់ខាតមិនឲ្យបេប៊ីញ៉ាំជាដាច់ខាត ថ្វីដ្បិត​ថា​ដល់អាយុ ៦ ខែ អូនៗ​អាច​ទទួលអាហារ​បន្ថែម (បបរខាប់គ្រប់គ្រឿង)​ ក្រៅពី​ទឹក​ដោះ​ម៉ាក់ៗ​ក៏​ដោយ។ អាហារទាំងនោះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់នៅខាងក្រោមនេះ។ ១- ទឹកឃ្មុំ ទារកអាយុក្រោម ១ឆ្នាំ មិនគួរឲ្យញ៉ាំទឹកឃ្មុំនោះឡើយ ទោះស្ថិតក្នុងទម្រង់អ្វីក៏ដូច (ទឹកឃ្មុំស្រស់ នំ ឬអាហារមានបញ្ចូលទឹកឃ្មុំ)។ ត្រូវចាំថា ទឹកឃ្មុំមិនល្អចំពោះបេប៊ីយើងឡើយ ព្រោះវាសម្បូរទៅដោយជាតិ Clostridium botulinum ដែលអាចបង្កទៅជាលម្អងជាតិ Botulinum។ លម្អងទាំងនេះ គឺជាជាតិពុលលាក់មុខ ធ្វើឲ្យប្រព័ន្ធសាច់ដុំអូនៗចុះខ្សោយ ធ្លាក់ចុះសមត្ថភាពជញ្ជក់ទឹកដោះ យំមិនឮ ទល់លាមក និងខ្សោយសាច់ដុំ អាចនឹងខ្វិន។ ទាំងនេះ គឺដោយសារប្រព័ន្ធផ្លូវពោះវៀនទារកមិនទាន់រឹងមាំ ដើម្បីប្រយុទ្ធជាមួយជាតិលម្អង និងជាតិពុលក្នុងទឹកឃ្មុំបាន។ អត្ថបទពាក់ព័ន្ធ៖ អាស៊ីដហ្វូលិក ជាអ្វី? សំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រី មុន និងកំពុងពពោះ? ចង់​ឲ្យ​កូន​កាន់​តែ​ឆ្លាត ម៉ាក់ៗកុំ​រំលង​អាហារ​ទាំង​នេះ ក្មេងកើតអូទីស្សឹម អាចវិវត្តមានជំងឺនេះ តាំងពីម្ដាយពពោះម្ល៉េះ ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន បន្លែ-ផ្លែឈើល្អៗ […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ឈប់ខឹងរឿងកូនគូសពេញជញ្ជាំងទៅ ក្មេងចូលចិត្តគំនូរ​នឹងបាន​ប្រយោជន៍ទាំងនេះ

ប៉ា​ម៉ាក់​មួយ​ចំនួន​ទំនង​ជា​ធ្លាប់​ខឹង ឬ​ខ្លះ​អាច​ដល់​ថ្នាក់​វាយ​កូន​ផង​ក៏​ថា​បាន ពេល​កូន​យក​ដីស ឬ​ខ្មៅ​ដៃ​ពណ៌​ទៅ​គូរ​ជញ្ជាំង ឬ​លើ​របស់​តាំង​ផ្សេងៗ។ ប៉ា​ម៉ាក់​ទាំង​ឡាយ​បើ​ធ្លាប់​ធ្វើ​បែប​នេះ​ គួរ​កែប្រែ​គំនិត និង​គួរ​រក​វិធី​ផ្ដល់​ឱកាស​ឲ្យ​កូន​គូរ​រូប ឬ​ផាត់​ពណ៌​លើ​ក្រ​ដាស ឬ​សៀវ​ភៅ​វិញ​។ ប៉ា​ម៉ាក់​ដឹង​ទេ កូន​​យើង​ដែល​ជិត​ដល់​វ័យ​ចូល​សាលា ក៏​អាច​ចាប់​ផ្ដើម​រៀន​ពី​សិល្បៈ​គំនូរ​បាន​ដូច​គ្នា។ ការសិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ក្មេងៗ​ពិតជា​សប្បាយ​រីក​រាយ​នឹង​ការ​គូសវាស​នេះ​ណាស់។ មួយ​វិញ​ទៀត​ក្មេង​ចូល​ចិត្ត​គូរ​រូប​ផាត់ពណ៌​នេះ​ជួយ​ពួក​គេ​អភិវឌ្ឍ​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ​របស់​ពួកគេ។ ខាង​ក្រោយ​នេះ​ជា​អត្ថប្រយោជន៍​ចំនួន​បួន​យ៉ាង​ដែល​ក្មេង​ចូល​ចិត្ត​គូរ​រូប ឬ​ផាត់​ពណ៌​​អាច​នឹង​ទទួល​បាន​។ ១. បង្កើន​សមត្ថភាព​សម្រាប់​វ័យសិក្សា ក្មេងៗ​ដែល​ចូល​ចិត្ត​ខាង​សិល្បៈគំនូរ​ ផាត់ពណ៌​គឺ​ជួយ​ធ្វើ​ឲ្យ​ពួកគេ​​​ដុះ​ចេញ​នូវ​ចំណង់ចំណូលចិត្ត​ខាង​សិល្បៈ​តាំង​ពីក្មេង​វ័យ និង​ថែម​ទាំង​ជួយ​ឲ្យ​ពួកគេ​​វាងវៃ​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​ទៀត​ផង។ សកម្មភាព​មួយ​ចំនួន​ដូចជា​កាត់​រូប គូររូប ឬ​ផាត់ពណ៌ សុទ្ធជា​សកម្មភាព​ដែល​អាច​ជួយ​ឲ្យ​ក្មេង​មាន​ជំនាញ​ខាង​សិល្បៈ។ ការ​សិក្សា​មួយ​បង្ហាញ​ថា ក្រៅពី​អ្វី​ទាំងនេះ ក្មេង​ដែល​ចូលចិត្ត​ខាង​សិល្បៈគំនូរ​ ក៏​បាន​ផ្ដល់​ផល​ប្រ​យោជន៍​ទៅ​លើ​ការ​សិក្សា​របស់​ពួកគេ​ពេល​ដល់​វ័យ​ចូល​រៀន​ដែរ គឺថា​ក្មេង​ទាំងនោះ​នឹង​មាន​សមត្ថ​ភាព​ខាង​សរសេរ ខាង​អក្សរ​សាស្រ្ត គណិតវិទ្យា និង​វិទ្យាសាស្រ្ត​ថែម​ទៀត​ផង​។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់ ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង ៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន ២. ជួយ​ក្មេង​សម្ដែង​អារម្មណ៍​ចេញ​មក​ក្រៅ កូន​ក្មេង​អាច​ប្រើ​ប្រាស់​សិល្បៈ​ក្នុង​ការ​ជួយ​ពួកគេ​បង្ហាញ​អារម្មណ៍​បាន​តាម​វិធី​ច្រើន​យ៉ាង ក្រៅ​តែ​ពី​ការ​និយាយ។ ក្មេង​ខ្លះ​មិន​សូវ​ជា​ចេះ​និយាយ តែ​បើ​តាម​សិល្បៈ​គំនូរ​ពួកគេ​បែរជា​ពូកែ​គូរ និង​បាន​បង្ហាញ​អារម្មណ៍​របស់​ពួកគេ​ក្នុង​នោះ​ទៅ​វិញ។ ក្រៅពី​នេះ​សិល្បៈ​មួយ​នេះ​ក៏​បាន​ជួយ​ឲ្យ​ក្មេង​បាន​ស្រមើ​ស្រម៉ៃ និង​មាន​ការ​ចង់​ដឹង​ចង់​ឮ​កាន់តែ​ខ្ពស់​ផង​ដែរ។ ៣. បង្កើត​គំនិត​ច្នៃប្រឌិត ក្មេងៗ​ដែល​មាន​ការ​ស្រមើ​ស្រមៃ និង​ការ​ចង់​ដឹង​ចង់​ឮ គឺមាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​ក្នុង​អាជីព​ទៅ​ថ្ងៃ​អនាគត​ពេល​ពួកគេ​ធំ​ពេញ​វ័យ ព្រោះ​កត្តា​ទាំងពីរ​នេះ​ធ្វើ​ឲ្យ​ក្មេង​ចេះ​គិត និង​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នានា។ ការ​សិក្សា​មួយ​​របស់​International Child Art […]


ការលូតលាស់អាយុ ៦ឆ្នាំ

ការសរសើរកូនល្អ តែបើម៉ាក់ប៉ាធ្វើជ្រុលពេក ផ្ដល់ផលមិនល្អដល់កូន និងខ្លួនវិញ

ចំពោះ​ក្មេង​តូចៗក៏​ត្រូវ​ការ​ឮពាក្យ​សរសើរ​បាន​ច្រើន ដើម្បី​ឲ្យ​អា​អូន​មាន​ផ្នត់​គំនិត​វិជ្ជមាន និង​ជួយ​ឲ្យ​លូតលាស់​បានល្អ។ ប៉ុន្តែ ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា ការ​សរសើរ​កូន​ហួសហេតុពេក ក៏​វា​មិន​ជា​ល្អ​ប៉ុន្មាន​សម្រាប់​អា​អូន​ដែរ។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​សរសើរ​កូន គឺ​ជា​រឿង​ល្អ​ដែល​យើង​ត្រូវ​ធ្វើ​ជាមួយ​កូន ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ពាក្យ​សម្តី​សរសើរ​ទៅ​កាន់​កូន ដើម្បី​ចៀសវាង​កុំ​ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ដែល​ញៀន​ទៅ​នឹង​ការ​សរសើរ។ ១.នៅ​ពេល​អា​អូន​អាយុ​ក្រោម​៥​ឆ្នាំ យើង​អាច​សរសើរ​ទៅ​លើ​លក្ខណៈ​សម្បត្តិ​ល្អ​របស់​អា​អូន​ដូច​ជា កូន​ឆ្លាត កូន​ស្អាត កូន​ពូកែ កូន​ល្អ។ល។ ២.នៅ​ពេល​កូន​មាន​អាយុ​លើស​៥​ឆ្នាំ យើង​ត្រូវ​សរសើរ​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង សេចក្ដី​ព្យាយាម​នៃ​ដំណើរ​ការ​នៃ​ការ​ធ្វើ​កិច្ចការ​របស់​គេ។ លោក​ស្រី​បន្ត​ថា ម៉ាក់​ប៉ា​គ្រប់​រូប​តែង​ចង់​ឃើញ​កូន​ខ្លួន​ជោគជ័យ​លើស​គេ ជា​មនុស្ស​ពូកែ រៀន​បាន​លេខ១​រាល់​ខែ ប៉ុន្តែ​ពេល​កូន​ធ្វើ​មិន​បាន​ដូច​ការ​គិត បែរ​ជា​ស្ដី​បន្ទោស​ប្រៀប​បាន​នឹង​ការ​បំបាក់​ទឹក​ចិត្ត​របស់​កូន​ទៅ​វិញ​ទេ។ ដូច​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន​ជា​ជាង​លទ្ធផល។ បើ​កូន​រៀន​មិន​បាន​លេខ១ តែ​កូន​បាន​ខិតខំ​រៀន​ហើយ យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​សរសើរ និង​លើក​ទឹក​ចិត្ត​កូន​ទើប​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​តែង​តែ​និយាយ​សរសើរ​គ្រប់​ពេល​វេលា ថ្នាក់​ថ្នម​កូន​គ្រប់​ពេល វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​វិញ​ចំពោះ​អា​អូន និង​អាច​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ពិបាក​ដូច​ជា៖ - មាន​អំនួត​ហួស - ក្លាយ​ជា​ក្មេង​ទម្រើស - ទារ​អី ត្រូវ​តែ​បាន​ - បាត់បង់​ការ​ប្រកួត​ប្រជែង។ លើស​ពី​នេះ ការ​សរសើរ​ក៏​មាន​គ្រោះ​ថ្នាក់​ដែរ ប្រសិន​បើ​ម៉ាក់​ប៉ា​មិន​ដឹង​ពេល​ណា​គួរ​សរសើរ ពេល​ណា​គួរ​អត់ ព្រោះ​ការ​រស់​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ សម្បូរ​ទៅ​ដោយ​ការ​ប្រកួត​ប្រជែង។ បើ​កូន​ទទួល​បាន​ការ​សរសើរ​ច្រើន​ពេក រហូត​ក្លាយ​ជា​ក្មេង​ទន់​ជ្រាយ ឬ​មាន​អំនួត​ខ្លាំង​ពេក​នោះ នៅ​ពេល​ដែល​ជួប​ឧបសគ្គ​អ្វី​មួយ ហើយ​ដោះ​ស្រាយ​មិន​ដូច​តាម​ការ​គិត ច្បាស់​ជា​មាន​បញ្ហា​ដែល​ពួក​កូនៗ​ទទួល​យក​មិន​បាន។


ការលូតលាស់អាយុ ៦ឆ្នាំ

ចង់ឲ្យ​កូន​ចេះផ្ចង់អារម្មណ៍ធ្វើអ្វីមួយ ប៉ាម៉ាក់កុំរំលងតិចនិកនេះឲ្យ​សោះ

ប៉ាម៉ាក់គ្រប់រូបទំនង​ជា​ខ្វាយខ្វល់ច្រើន ដោយសារតែកូនៗមិនសូវផ្ដោតអារម្មណ៍​ពេល​ធ្វើ ឬ​លេង​អ្វី​មួយ​។ ដូចនេះ ក្នុងអត្ថបទខាងក្រោម​ Hello គ្រូពេទ្យ នឹងប្រាប់អំពីវិធីឲ្យប៉ាម៉ាក់ជួយឲ្យកូនៗអាចផ្ដោតអារម្មណ៍បានល្អ​ពេលធ្វើ​អ្វី​មួយ​។ ១– បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ពេលធ្វើកិច្ចការអ្វីមួយ យើងច្បាស់ជាដឹងខ្លួនឯងហើយថា ដើម្បីផ្ដោតអារម្មណ៍ និងធ្វើកិច្ចការណាមួយបានល្អ លុះត្រាតែយើងចាប់អារម្មណ៍ជាមួយការងារមួយនោះ។ ក្មេងៗក៏ដូចយើងដែរ។ ដូចនេះប៉ាម៉ាក់ត្រូវចេះបង្កើតបរិយាកាសឲ្យកូនៗចាប់អារម្មណ៍ ដូច​ជា​ប៉ាម៉ាក់​បង្ហាញ​អារម្មណ៍​ចឹង​ដឹង ចង់ឮ ឬចង់ឃើញ​ស្នាដៃអ្វីមួយ​ដែល​កូន​បាន​ធ្វើ ឬកំពុងធ្វើជា​ដើម​។ ឧទាហរណ៍​ថា​ពេល​កូន​កំពុង​​ផាត់​ពណ៌​លើរូបភាព យើង​អាច​និយាយថា “មិនដឹងថាពេលណាទើបផាត់ពណ៌ហើយទេ ហើយពេលផាត់ហើយតើរូបនេះនឹងស្អាតយ៉ាងម៉េចទៅ”។ ការនិយាយបែបនេះអាច​ធ្វើ​ឲ្យកូន​កាន់តែចាប់អារម្មណ៍លើ​ការ​ផាត់រូប​ជាងមុន​ ដោយ​គេ​ជឿ​ថា​ស្នាដៃ​របស់​គេ កំពុង​ទទួលបានការ​គាំទ្រ​។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ សញ្ញាទាំង ៦ នេះបង្ហាញថាអូនៗអាយុមិនដល់មួយខួប​ចេះមានអារម្មណ៍ស្រឡាញ់ម៉ាក់ប៉ាហើយ ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច កូនអៀនប្រៀនច្រើន ម៉ាក់ប៉ាគួរដោះស្រាយម៉េចបានល្អ? ២– បង្កើនការផ្ចង់អារម្មណ៍របស់កូន ដើម្បីឲ្យកូន​អាចផ្ដោតអារម្មណ៍បានល្អ គឺមិនមែនជារឿងដែលយើងអាចធ្វើបានក្នុងរយៈពេលត្រឹមប៉ុន្មានសប្ដាហ៍នោះទេ។ រឿងនេះ​តម្រូវឲ្យមានការចូលរួមរបស់ប៉ាម៉ាក់ជាមួយកូនៗ។ ប៉ាម៉ាក់អាចបង្កើត “វិធី​ហ្វឹកហាត់ដើម្បីផ្ចង់អារម្មណ៍” សម្រាប់កូនៗ។ ការធ្វើបែបនេះអាចជួយឲ្យក្មេងៗ បង្កើនការផ្តោតអារម្មណ៍របស់គេបាន។ ក្នុងវិធី​ដែលយើង​បង្កើតបាន​នោះ គឺ​អាចមានរយៈពេលពី ៥ នាទី ទៅ ១០ ទៅ ១៥ ទៅ ៣០ នាទី ឬអាចលើសពីនេះ។ ប៉ាម៉ាក់អាចឲ្យកូនលេងហ្គេមដែលជួយដល់ការផ្ចង់អារម្មណ៍មានដូចជាផ្គុំរូបភាព សាងសង់ផ្ទះជ័រ ឬផាត់ពណ៌ជាដើម។ ពេលយើង​កំណត់ពេលឲ្យកូនៗអាចបញ្ចប់ហ្គេម​ក្នុងរយៈពេល ៥ នាទី គឺតម្រូវឲ្យកូន​អាចសម្រេចវាត្រឹមរយៈពេល […]


ការថែទាំទារក

តិចនិកមុន អំឡុងពេល និងក្រោយងូតទឹកឲ្យទារក ម៉ាក់ៗគួរដឹង

ក្រោយ​ពេល​សម្រាល​ហើយ ទារក​ត្រូវ​ការ​ងូត​ទឹក​សម្អាត​ខ្លួន​រាល់​ថ្ងៃ​ដូច​យើង​មនុស្ស​ធំ​ដែរ បើ​មិន​ដូច្នេះ​នឹង​អាច​មាន​មេរោគ​តោង​នៅ​លើ​ស្បែក​កូន។ បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល និង​ជា​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ យើង​ជា​អ្នក​ថែ​ទាំ​ទារក​គួរ​យល់​ដឹង​ពី​វិធីសាស្ត្រ​ខ្លះៗ ទាក់ទង​នឹង​របៀប​របប​ក្នុង​ការ​ងូត​ទឹក​ឲ្យ​ទារក ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ងូត​ទឹក។ ១.មុន​ពេល​ងូត​ទឹក​ឲ្យ​អា​អូន - គ្រប់​សម្ភារៈ​ទាំង​អស់​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ហើយ​នៅ​កន្លែង​ដែល​ត្រូវ​ងូត​ទឹក (សម្លៀកបំពាក់ កន្ទប កុំប្រេស...) - សម្ភារៈ និង​កន្លែង​ងូត​ទឹក​ស្អាត និង​ត្រូវ​បាន​សម្លាប់​មេរោគ​រួច​រាល់ - សីតុណ្ហភាព​ទឹក​ត្រូវ​បាន​ត្រួត​ពិនិត្យ (បើ​គ្មាន​ទែម៉ូម៉ែត្រ អាច​វាស់​ដោយ​ផ្នែក​ខាង​ក្នុង​ដើម​ដៃ) - បញ្ចូល​ទឹក​នូវ ៣៨អង្សារសេ (បើ​ចាំ​បាច់ ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​នៃ​បន្ទប់) -​ ប្រុង​ប្រយ័ត្ន​ចំពោះ​គុណភាព និង​សីតុណ្ហភាព​នៃ​ទឹក ២.អំឡុង​ពេល​ងូត​ទឹក -​ លាង​ដៃ​មុន​ចាប់​ផ្ដើម​ថែ​ទាំ​កូន - ចៀស​វាង​ការ​ធ្វើ​ឲ្យ​ទារក​រងា(ទារក​នៅ​ស្រាត​រយៈ​ពេល​ខ្លី​បំផុត) - លើក​ដាក់​ទារក​ថ្នមៗ និង​និយាយ​លេង​ជាមួយ​កូន - ដក​កន្ទប​សម្អាត​គូថ​បើ​សិន​មាន​លាមក - សម្អាត​រាងកាយ​ទារក​ជាមួយ​សាប៊ូ​សម​ស្រប បើ​ចាំបាច់ -​ ជូត​សម្អាត​តាម​លំដាប់​ដូច ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់​ក្រលៀន ភ្លៅ ផ្នែក​ខាង​ក្រៅ​នៃ​ប្រដាប់​ភេទ និង​គូថ - ទប់​ទារក​ក្រោម​ឃ្លៀក​ឲ្យ​បាន​ល្អ​ពេល​ងូត​ទឹក - ជូត​ខ្លួន​កូន​ឲ្យ​បាន​ល្អ ផ្ដិត​ថ្នមៗ ជា​ពិសេស​កន្លែង​ផ្នត់ -​ ជូត​សម្អាត​មុខ (ប្រយ័ត្ន ត្រចៀក និងភ្នែក) -​ ធ្វើ​ការ​ថែ​ទាំ​សម្អាត​ផ្ចិត - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់ដឹងតិចនិក​នេះ ជួយថែរក្សាភ្នែកកូនឲ្យ​មាន​សុខភាពល្អ

មាន​ពាក្យ​ស្លោក​មួយ​និយាយ​ថា “ភ្នែក​គឺ​ជា​បង្អួច​នៃ​វិញ្ញាណ”។ បាន​ន័យ​ថា​ភ្នែក​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប។ ដូច​នេះ​យើង​ត្រូវ​ការ​ពារ​ភ្នែក​របស់​យើង ចាប់​តាំង​ពី​ក្មេង​មក។ សំណួរ​សួរ​ថា តើ​ប៉ាម៉ាក់​​អាច​ការ​ពារ​ភ្នែក​របស់​កូន​ៗ​កុំ​ឲ្យ​មាន​បញ្ហា​បាន​តាម​របៀប​ណា? តោះ​មក​ស្ដាប់​ការ​ណែ​នាំ​អំពី​វីធី​ការ​ពារ​ភ្នែក​ក្មេង​ៗ​ជាមួយ​ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។ ១- បង្រៀនឲ្យក្មេងស៊ាំភ្នែកជាមួយទម្លាប់ល្អៗប្រចាំថ្ងៃ ដោយ​សារ​កូន​ៗ​របស់យើង​នៅ​ក្មេង ដូច​នេះ​​​ងាយ​ចាប់​យក​កាយ​វិការ​ល្អៗ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​លឿន។ យើង​​អាច៖ ឲ្យ​កូន​​អាន​សៀវ​ភៅ​ ឬ​រៀន​ដោយ​ដាក់​សៀវ​ភៅ​ឲ្យ​ឆ្ងាយ​ពី​ភ្នែក​យ៉ាង​តិច ៣០សង់ទីម៉ែត្រ។ ពេល​ក្មេង​ងោ​កក្បាល​ជិត​សៀវ​ភៅ​ខ្លាំងពេក អាច​បណ្ដាល​ឲ្យ​មាន​រឿង​មិន​ល្អ​កើត​ឡើង​ជា​ច្រើន។ កូន​របស់​យើង​​អាច​មាន​បញ្ហា​មីញ៉ូប​ភ្នែក ឬ​មាន​បញ្ហា​ជំងឺ​ឆ្អឹង​សន្លាក់ និង​អាច​មាន​ដង​ខ្លួន​មិន​ត្រង់​ជា​ដើម។ កំណត់​រយៈ​ពេល​ប្រើ​ប្រាស់​ទូរសព្ទ កុំព្យូទ័រ និង​ទូរទស្សន៍។ ជា​រៀង​រាល់​ថ្ងៃ យើង​​គួរ​តែ​ឲ្យ​កូន​ៗ​លេង​ហ្គេម​ច្រើន​បំផុត​ត្រឹម មួយ​ម៉ោង ឬ​មួយ​ម៉ោង​កន្លះ​បាន​ហើយ។ ពេល​គេ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិច យើង​​ត្រូវ​ជួយ​តម្រង់​ក្បាល​របស់​ពួក​កូន​ ដោយ​ដាក់​ឲ្យ​ឆ្ងាយ​ពី​អេក្រង់។ ត្រូវ​ទុក​ឲ្យ​ភ្នែក​បាន​សម្រាក​ក្រោយ​ពេល​ខំ​សម្លឹង​អេក្រង់​អស់​រយៈ​ពេល​ ១ម៉ោង។ ជំរុញ​ឲ្យ​កូន​ៗ​ចេញ​លេង​ក្រៅ​ផ្ទះ​ខ្លះ។ ពេល​គេ​ចេញ​លេង​ខាង​ក្រៅ កូន​នឹង​ភ្លេច​គិត​រឿង​ចុច​ទូរសព្ទ ឬ​មើល​ទូរទស្សន៍ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ក្មេង​ៗ រៀន​សម្លឹង​មើល​ទៅ​ឆ្ងាយ និង​មើល​ឃើញ​ច្បាស់។ ២- ធ្វើម្ហូបជំនួយសុខភាពភ្នែកឲ្យកូនៗញ៉ាំ ដើម្បី​ការ​ពារ និង​គ្រប់​គ្រង​បញ្ហា​ភ្នែក​មីញ៉ូប ប៉ាម៉ាក់​​ត្រូវ​ឲ្យ​កូន​ៗ​ញ៉ាំ​អាហារ​មាន​សារធាតុ​បំប៉ន​គ្រប់​គ្រាន់ មា​នដូច​ជា៖ ប្រភេទ​អាហារ​មាន​ផ្ទុក វីតាមីន A៖ ប៉េងប៉ោះ ការ៉ុត ខ្នុរ​ ផ្នែក​លឿង​ក្នុង​ស៊ុត ប្រភេទ​អាហារ​ការ៉ូតែន៖ ស្ពៃ​ក្ដោប គ្រាប់​សណ្ដែក​ខៀវ […]


ជំងឺឆ្លង

ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតរលាកថ្លើមប្រភេទ A

អា​អូន​តូច​ៗ​ងាយ​ឆ្លង​មេរោគ​ណាស់ ដោយសារ​សុខភាព​នៅ​មិន​ទាន់​មាំ​ទាំ​ស្រួល​បួល ហើយ​អា​អូន​ចូល​ចិត្ត​យក​របស់​ដាក់​មាត់​មិន​ដឹង​កខ្វក់ ឬ​ស្អាត​ទេ។ ជួន​កាល​មេរោគ​អស់​នោះ​អាច​គ្រាន់​តែ​ធ្វើ​ឲ្យ​កូន​រាក ក្ដៅ​ខ្លួន​ឈឺ​ល្មមៗ​ទេ តែ​ពេល​ខ្លះ​វា​អាច​បណ្ដាល​ឲ្យ​អា​អូន​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ​ជា​ដើម។ ជំងឺ​រលាក​ថ្លើម​ប្រភេទA គឺ​ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស Piconaviridae។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៅ​ម្នាក់​តាម​មាត់។ យើង​គ្រប់​គ្នា មិន​ថា​ចាស់ ឬ​ក្មេង​អាច​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​ញ៉ាំ​ចំណី​អាហារ ការ​ផឹក​ទឹក បន្ទាប់​ពី​បាន​ប៉ះ​កាន់​វត្ថុ​ផ្សេងៗ ដោយ​ប្រើ​ដៃ​មិន​ស្អាត មាន​ជាប់​មេរោគ​នេះ។ ជំងឺ​រលាក​ថ្លើម​ប្រភេទA នេះ​ភាគ​ច្រើន​កើត​ទៅ​លើ​ទារក រហូត​ដល់​ក្មេង​មាន​អាយុ​៦​ឆ្នាំ។ លោក​ស្រី​បន្ត​ថា ក្មេង​ដែល​មាន​ជំងឺ​នេះ​មិន​សូវ​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​ទេ ជា​ពិសេស​ទារក ពោល​គឺ ក្មេង​កាន់​តែ​តូច​ដែល​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A កាន់​តែ​គ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង ទើប​ពេល​ខ្លះ អា​អូន​អាច​ចម្លង​មេរោគ​ទៅ​ឲ្យ​ក្មេង​ដទៃ ម៉ាក់​ប៉ា ឬ​អ្នក​មើល​ថែ​ដោយ​គ្មាន​អ្នក​ណា​ដឹង​មុន​បាន។ តែ​ប្រសិន​បើ​ក្មេង​ធំ ឬ​មនុស្ស​ចាស់​កើត​ជំងឺ​នេះ​វិញ យើង​អាច​ដឹង​បាន​តាម​អាការៈ​ដូច​ជា៖ - ក្ដៅ​ខ្លួន - អស់​កម្លាំង - ក្អួត ចង្អោរ - ថយ​ចុះ​ចំណង់​នៃ​ការ​ញ៉ាំ​អាហារ - ចុក​ពោះ - រាករូស - រមាស់​ស្បែក និង​ស្បែក​លឿង (ជាទូទៅ ឃើញ​មាន ១សប្ដាហ៍​ក្រោយ​រោគសញ្ញា​ផ្សេងៗ)។ ចំពោះ​ក្មេង​ធំ និង​មនុស្ស​ធំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ