ធ្លាប់រមាស់ចន្លោះម្រាមជើងទេ? នេះមូលហេតុបង្ក

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 06/11/2019 . 2 mins read
Share now

ប្រហែល​មាន​គ្នាយើង​ខ្លះ ធ្លាប់ជួប​បញ្ហា​រមាស់​ចន្លោះម្រាម​ជើងនេះ​ហើយ ដោយ​វារំខាន ធ្វើ​ឲ្យ​​នៅ​មិនសុខ​។ មាន​មូលហេតុ​បង្កជាច្រើន ដូចជា ការ​ប៉ះពាល់​ជាមួយ​ពពួក​ផ្សិត (Fungus) ឬសត្វល្អិត​ខាំ ឬ​ស្ថានភាព​រ៉ាំរ៉ៃ ដូចជា ជំងឺសើរស្បែក​ជាដើម។ ក្រៅពីនេះ នៅមានដើមចមមួយ​ចំនួន​ទៀត។

១. ការឆ្លងមេរោគផ្សិត(ទឹកស៊ីជើង) Athlete’s Foot

ជំងឺទឹកស៊ីជើង (Athlete’s Foot) អាចបណ្ដាល​ឲ្យស្បែក​ប្រេះ និង​ក្រហមនៅ​ចន្លោះ​ម្រាមជើង និង​លើខ្នងជើង។ វាក៏អាច​បណ្ដាល​ឲ្យ​រមាស់​នៅ​ចន្លោះម្រាម​ជើង​ផងដែរ ហើយ​បើមេរោគ​នេះ រាលដាល​ទៀត បញ្ហា​រមាស់ និង​រលាក ក៏រាលដាល​ដែរ។

២. ជំងឺត្រអក (Dyshidrotic Eczema)

Dyshidrotic Eczema ជាជំងឺ​ត្រអក​មួយប្រភេទ ដែល​កើតឡើង​លើ​មនុស្ស​ពេញវ័យ ពី​អាយុ ២០-៤០​ឆ្នាំ។ ជំងឺនេះ បណ្ដាល​ឲ្យ​រមាស់ ឡើងពងបែក លើ​ម្រាមជើង និង​លើខ្នងជើង ហើយ​ក៏អាច​កើត​លើដៃផងដែរ។ ករណី​ខ្លះ វាបណ្ដាល​ឲ្យ​ក្រហម និង​ប្រេះស្បែក​ផងដែរ។

៣. រលាកដោយសារស្បែកជើង

ស្បែកជើងខ្លះ មាន​ផ្ទុក​សមាសធាតុ​គីមី​មួយ​ចំនួន ដែល​បណ្ដាល​យើង​រលាក​ជើង នៅពេល​យើង​ពាក់​វា ហើយ​ករណី​ខ្លះ វាបណ្ដាល​មកពី​ស្បែកជើង​មាន​ផ្ទុក​សមាសធាតុ ដែល​យើង​មាន​បញ្ហា​អាលែហ្ស៊ី​ជាមួយ។ បញ្ហា​រលាកដោយសារស្បែកជើង​នេះ បណ្ដាល​ឲ្យ​ជើងរបស់​យើង​រមាស់។

៤. សត្វល្អិតខាំ

បញ្ហា​រមាស់​ចន្លោះ​ម្រាមជើង​ខ្លះ បណ្ដាល​មកពី​សត្វល្អិត​ខាំ ឬទិច។ ករណីនេះ យើង​អាច​សម្គាល់​លើ​ទំហំ​នៃ​ទីតាំង​រមាស់ ដែល​ហើម និង​ក្រហម។

អត្ថបទពាក់ព័ន្ធ៖

៥. ព្រូនទំពក់

ព្រូនទំពក់ ជា​ប្រភេទ​ប៉ារ៉ាស៊ីត​ពោះវៀន ដែល​អាច​ចូល​ក្នុង​ស្បែក​របស់​យើង តាមរយៈ​ជើង ប្រសិន​បើ​យើង​ដើរ​លើដី​ដែល​មាន​ពពួក​ព្រូន​ទំពក់។ រោគសញ្ញា មានដូចជា រមាស់​ត្រង់​កន្លែង​ដែល​ព្រូន​បាន​ជ្រៀត​ចូល បន្ទាប់មក​រាក ចង់ក្អូត ឈឺពោះ និង​គ្រុនក្តៅ។

ក្នុងករណី​យើងមិន​ច្បាស់ថាតើ​បញ្ហា​រមាស់​ចន្លោះ​ម្រាមជើង បណ្ដាល​មកពី​មូលហេតុ​អ្វី ជម្រើស​ល្អ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ ព្យាបាល និង​តាមដាន។

ក្នុងករណី​យើងមិន​ច្បាស់ថាតើ​បញ្ហា​រមាស់​ចន្លោះ​ម្រាមជើង បណ្ដាល​មកពី​មូលហេតុ​អ្វី ជម្រើស​ល្អ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ ព្យាបាល និង​តាមដាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ស្រីៗកុំមើល​រំលង​ មូល​ហេតុ​ទាំងនេះអាច​ធ្វើឲ្យ​មាន​បញ្ហា​បាត់រដូវ

    បាត់រដូវ - ស្រីៗ​យើង​មួយ​ចំនួន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​បាត់​រដូវ។ នេះ​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​ពី​អស់​រដូវ​ ប៉ុន្តែ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    បើ​កូន​​មាន​ជំងឺ​អុតស្វាយ ប៉ា​ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំងនេះ​ដើម្បីគ្រប់គ្រង​អាការៈ​រមាស់

    អុតស្វាយ - កន្ទួលរមាស់ក្រហម និងជំងឺកើតលើដៃជើងនិងមាត់ គឺសុទ្ធតែជាជំងឺដែលកើតមានញឹកញាប់ បង្កដោយវីរុស ចេញចំណុចរមាស់តូចៗ ពេញរាងកាយ និងមានរោគសញ្ញា

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ គឹម កាណែល

    ឈឺពោះសម្រាល ស្រ្តីខ្លះមានចោះស្រោមទឹកភ្លោះ? តើចោះដើម្បីអ្វី?

    សម្រាលកូន - ពេល​ឈឺពោះ​មាន​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​បញ្ហា ដែល​រារាំង​ដល់​សម្រាល​កូន​តាម​ធម្មជាតិ។ ការ​សម្រាល​បែប​ធម្មជាតិ​ពេល​ខ្លះ​ក៏​ពឹង​លើ​បច្ចេក...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    សម្រាលកូន, ពពោះ 10/07/2020 . 1 min read

    អាការៈរាករូសរ៉ាំរ៉ៃ អាចមានទាក់ទងនឹងជំងឺពោះវៀនប៉ុន្មាននេះ

    រាក - អាការៈ​រាក​រូស​រ៉ាំ​រ៉ៃ អាច​បង្ក​ឡើង​ដោយ​កត្តា​ច្រើន ហើយ​ពេល​ខ្លះ​អាច​មាន​ទាក់​ទង​នឹង​ជំងឺ​ដែល​គួរ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​មួយ​ចំនួន​ដូច...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    អ្នកជំងឺវីរុសCOVID-19

    ថ្ងៃនេះមានអ្នកជាសះស្បើយ COVID-19 ២ នាក់ និងគ្មានករណីឆ្លងថ្មី

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 11/07/2020 . 1 min read
    ឫសដូងបាត

    គ្រូពេទ្យព្រមានថា លេងទូរសព្ទពេលចូលបង្គន់អាចធ្វើឲ្យមានជំងឺឫសដូងបាត

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read
    មហារីក

    មហារីកក្រពេញអូវែ! ស្រីៗ​គួរដឹង និងស្វែងយល់ពីជំងឺនេះ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 10/07/2020 . 3 mins read
    វ៉ាក់សាំង

    នេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណូសប្រភេទថ្មីសម្រាប់ស្ត្រីពពោះ និងស្ត្រីក្នុងវ័យបន្តពូជ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read