អនុវត្តវិធីទាំង៦នេះ ជួយដល់ការរំលាយអាហារបានលឿន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11 ខែ​ឧសភា 2020
Share now

ការ​រំលាយ​អាហារ​គឺ​ការ​បំបែក​អាហារ​ជា​ភាគល្អិតតូចៗ​ងាយ​ស្រួល​ដល់​រាងកាយ​ក្នុង​ការស្រូប​យក​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ពី​អាហារ។ អាហារ​ផ្សេង​គ្នា​ត្រូវ​ការ​បំបែក​ផ្សេងគ្នា ដោយអាហារ​មួយ​ចំនួន​គឺ​ប្រើ​ពេល​លឿនក្នុង​ការរំលាយ​​ជាង​អាហារ​ផ្សេង។ ប៉ុន្តែ​ការ​រំលាយ​អាហារ​គឺ​ពឹងផ្អែក​លើ​ដំណើរការ​របស់​រាងកាយ ហើយ​ក៏​មាន​វិធី​ខ្លះៗ​ដែល​អាច​ពន្លឿន​ការ​រំលាយអាហារ​ដែរ។

. ការហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់

ការ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​គឺ​ជួយ​ដល់​ចលនា​របស់​អាហារ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។ នេះ​អាច​ពន្លឿន​ដល់​ដំណើរ​ការ​រំលាយ​អាហារ។ ម៉្យាងទៀត ការ​ហាត់​ប្រាណ​ជួយ​បង្ការ​ការ​ទល់​លាមក និង​ពន្លឿន​ការរំលាយ​អាហារ​ដោយ​បន្ថយ​រយៈពេល​ដែល​អាហារ​ស្តុក​ក្នុង​ពោះវៀន​ធំ​ដោយ​កំណត់​បរិមាណ​ជាតិ​ទឹក​ស្រូប​ពី​លាមក​ត្រលប់​មក​ក្នុង​ខ្លួន​វិញ។ ការ​ធ្វើ​ចលនា​គឺ​ជួយ​សម្រួល​ដល់​ការ​កន្រ្ទាក់​របស់​សាច់ដុំ​នៅ​ប្រព័ន្ធ​រំលាយអាហារ​ដែល​ពន្លឿន​ការ​បំបែក​អាហារ។ 

. ការ​សម្រាក

ការ​គេង​អាច​ឲ្យ​សរីរាង្គ​រំលាយ​អាហារ​មាន​ពេល​សម្រាក និង​បង្កើន​សមត្ថភាព​ក្នុង​ការ​រំលាយ​អាហារ​លឿន។ ដូចនេះ​​ការ​ផ្លាស់ប្តូរ​ការ​គេង​អាច​មាន​ប្រយោជន៍​ដល់​ការ​រំលាយ​អាហារ​។ យក​ល្អ​កុំ​គេង​ភ្លាមៗ​ក្រោយពី​ញ៉ាំ​អាហាររួច គួរ​ចាំ​ពី​ពីរ​ទៅ​បី​ម៉ោង​ដើម្បី​ទុក​ពេល​គ្រប់គ្រាន់​ក្នុង​ការ​រំលាយ​អាហារ។ យើង​ក៏​គួរ​គេង​បែរ​មក​ខាង​ឆ្វេង ព្រោះ​ការ​សិក្សា​បង្ហាញ​ថា​ការ​គេង​បែរ​ទៅ​ឆ្វេង​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​រំលាយ​អាហារ។

អត្ថបទពាក់ព័ន្ធ៖

. ការ​ផឹក​ទឹក

ការ​ផឹក​ទឹក ឬ​ទឹក​តែ​អំឡុងពេល​ ឬក្រោយ​អាហារ​ជួយ​ដល់​ការ​រំលាយ​អាហារ។ ទឹក​ជួយ​រាងកាយ​បំបែក​អាហារ និង​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ដែរ។ ការ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​គឺ​សំខាន់​ក្នុង​ការ​រក្សា​កម្រិត​នៃ​ការ​ផលិត​ទឹក​មាត់ និង​សារធាតុរាវ​ក្នុង​ក្រពះ។ ទឹក​ក៏​អាច​ជួយ​បន្ទន់​លាមក និង​ជួយ​រាងកាយ​ក្នុង​ការ​ប្រើប្រាស់​ជាតិកាកសរសៃ​ដែល​សារធាតុ​ចាំបាច់​សម្រាប់ការ​រំលាយ​អាហារ។

. ញ៉ាំ​អាហារ​មាន​ជាតិសរសៃ

អាហារ​សំបូរ​ដោយ​ជាតិសរសៃ​ជួយ​ដល់​ការ​រំលាយ​អាហារ​។ ការ​ញ៉ាំ​អាហារ​ទាំង​នេះ​អាច​ពន្លឿន​ការ​រំលាយ​អាហារ​ដោយ​កាត់បន្ថយ​ការ​ទល់​លាមក និង​រក្សា​សុខភាព​ពោះវៀន។​ ជាតិកាកសរសៃ​ស្រូប​យក​ជាតិ​ទឹក​ដោយ​បន្ថែម​ទម្ងន់​ទៅ​លាមក។ ដូចនេះ​ហើយ​ការ​ផឹក​ទឹក​ឲ្យ​គ្រប់គ្រាន់​គឺ​សំខាន់​ណាស់​បើ​មិន​ដូច្នោះ​ទេ​ការ​ទល់លាមក​នឹង​កើត​ឡើង។ ជាតិសរសៃ​នេះ​ជួយ​បន្ថយ​ខ្យល់​ក្នុង​ពោះវៀន ការ​ហើម​ពោះ និង​ការ​រាករូស។ អាហារ​មានជាតិកាកសរសៃ​ មាន​ដូចជា​ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិផ្សេងៗ។

អត្ថបទពាក់ព័ន្ធ៖

. ញ៉ាំ​យ៉ាអួ

យ៉ាអួ​គឺ​ជា​ប្រភព​នៃ​ probiotic ហើយ​ក៏​សំខាន់​ដល់​ការ​រំលាយអាហារ​ដែរ។ ផល​ប្រយោជន៍​នៃ​យ៉ាអួ​ទៅ​លើ​ប្រព័ន្ធ​រំលាយអាហារ​គឺ​ជួយ​ដល់​ការ​លូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន បន្ថយ​រយៈពេល​ក្នុង​ការ​ជា​ពី​ការ​ឆ្លង​មេរោគ​ក៏​ដូចជា​ការ​បន្ថយ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​បណ្តុំ​រោគសញ្ញា​នៃ​ជំងឺរលាកពោះវៀន (irritable bowel syndrome) និង​ពន្លឿន​រយៈពេល​ដែល​អាហារ​ធ្វើ​ដំណើរ​ក្នុង​ពោះវៀន​ដែរ។

. ញ៉ាំខ្ញី

​ខ្ញី​អាចប្រើប្រាស់សម្រាប់​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​ជាយូរ​ណាស់​មក​ហើយ។ គេ​ជឿ​ថា​ខ្ញី​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ការ​បញ្ចេញ​អង់ស៊ីម​ដែល​បង្កើន​ប្រសិទ្ធភាព​ និង​សម្រួល​ដល់​ការ​រំលាយ​អាហារ។ ខ្ញី​ក៏​បង្កើន​ការ​កន្ទ្រាក់​នៃ​សាច់ដុំ​ក្រពះ​ និង​ជួយ​បញ្ជូន​អាហារ​ទៅ​កាន់​ពោះវៀន​តូច​លឿន​ជាង​មុន។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕​

អត្ថបទពាក់ព័ន្ធ:

    ប្រភព

    https://www.wikihow.com/Digest-Food-Faster

    អ្នកអាចចូលចិត្ត

    ពិតទេ ក្រូចឆ្មារ និងអំបិលអាចបន្សាបជាតិស្រវឹងបាន?

    ស្រា- រាល់​ពេល​ដែល​ផឹក​​រួច​រាល់​មាន មនុស្ស​មួយ​ចំនូន​​ញ៉ាំ​ក្រូច​ឆ្មារ​ជាមួយ​និង​អំបិល ដើម្បី​បន្សាប​ជាតិ​ស្រវឹង ព្រោះលឺថា ក្រូចឆ្មារ​ជាមួយអំបិលអាច....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?

    ក្រពះ ពោះវៀន - ​មាន​ស្រីៗ ឬបុរស​ៗខ្លះ ចាប់​ផ្តើម​ប្រើ​ប្រាស់​ពពួក​ថ្នាំ​ថែសម្រស់ដែល​ឃើញ​មាន​លក់​នៅ​លើ ​online ចុះមានដឹងអត់ថា វាអាចប៉ះពាល់...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!

    ផ្តល់ឈាម - ការ​បរិច្ចាគ​ឈាម​គឺ​ទង្វើ​សប្បុរស​មួយ​ដែល​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន ក៏​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ហេតុផលទាំងនេះហើយ ទើបក្រោយបាយរួច​មិនគួរងូតទឹកភ្លាមៗ

    ងូតទឹក ក្រោយញ៉ាំបាយ - ហេតុអ្វីបានជា ងូតទឹកក្រោយ ញ៉ាំអាហារ ឬបាយហើយភ្លាមៗជារឿងមិនល្អ ហើយអ្នកជំនាញបានបកស្រាយពន្យល់ដូចនេះថា ការងូតទឹក...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ មាន រតនា