អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 03/09/2019
Share now

របបអាហារ ដូច​ដឹង​ស្រាប់ហើយ សំខាន់​ណាស់​សម្រាប់​សុខភាព​យើង​ទាំង​អស់​គ្នា យ៉ាងណា​​ត្រូវ​ដឹង​ថា អាហារ​ណា​ល្អ អាហារ​ណា​មិន​ល្អ​ដែរ បើចេះ​តែ​ញ៉ាំ​ផ្តេស​ផ្តាស មិន​ត្រឹម​តែ​មិន​ជួយ​ដល់​រាង​កាយ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់សុខភាព​ទៀត​ផង ពិសេស​​បើ​យើង​កំពុង​មាន​ជំងឺ​ស្រាប់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​លើកឡើងអាហារ​ ២ប្រភេទ គួរ​ចៀស​វាង បើ​យើង​កំពុង​មាន​ជំងឺ​អូទីស្សឹម។

១- អាហារមាន​ជាតិ Gluten និង Casein

ជំងឺ​អូទីស្សឹម ឬ​ហៅ​ថា Autism Spectrum Disorder (ASD) ជា​ជំងឺ​ដែល​បណ្ដាល​មក​ការ​វិវត្តរបស់​ខួរ​ក្បាល។ គ្នា​យើង​មាន​ជំងឺ​អូទីស្សឹម ច្រើន​មាន​បញ្ហា​ក្នុង​ការ​ប្រាស្រ័យទាក់ទងជាមួយ​អ្នក​ដទៃ។ ដើម្បី​បន្ថយ​រោគ​សញ្ញា​ជំងឺ​នេះ គ្រូពេទ្យ​អាច​នឹង​ឲ្យ​ញ៉ាំ​របប​អាហារ​ពិសេស​មួយ​ចំនួន។

មាន​ទ្រឹស្ដី​មួយ​បាន​និយាយ​ថា គ្នា​យើង​មាន​ជំងឺ​អូទីស្សឹម ងាយអាល្លែកហ្ស៊ីជាមួយ​អាហារ​មាន​ជាតិ Gluten និង Casein ណាស់។ ពេល​ញ៉ាំ​អាហារ​​មាន​សារធាតុ​ទាំង​នេះ រាង​កាយ​គ្នា​យើង​ដែល​មា​​ជំងឺ ​នឹង​បំបែក​សារធាតុមួយ​ឈ្មោះថា Peptides និង​ប្រូតេអ៊ីន ខុស​ពី​មនុស្ស​ធម្មតា​ដែល​មិន​មាន​ជំងឺ​ ហើយ​កត្តា​នេះ ទើប​ធ្វើ​ឲ្យ​ជំងឺ​យើងកាន់​តែ​ធ្ងន់​ធ្ងរ។ ខួរ​ក្បាល​គ្នា​យើង​កើត​ជំងឺ​អូទីស្សឹម នឹង​ច្រឡំ​ថា ​ជាតិ​ប្រូតេអ៊ីន​ទាំង​នោះ ដូច​នឹង​សារធាតុ​គីមី​ក្នុង​អាភៀន ហើយ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​គីមី​ទាំង​នោះ នាំ​ឲ្យ​យើង​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ខ្លួន ដោយ​​អ្នក​ជំនាញ​​រក​ឃើញ​ដែរ​ថា កម្រិត​សារធាតុ​រាវ​នៅ​ក្នុង​រាង​កាយគ្នា​យើង​មាន​​ជំងឺ​អូទីស្សឹម​ ក៏​មាន​ភាព​មិន​ប្រក្រតី​ដូច​គ្នា។

– សារធាតុ​ Gluten៖ សារធាតុ​នេះ ​អាច​រក​ឃើញ​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ ដូចជា ស្រូវ​សាលី និង​ស្រូវ Barley នំប៉័ង នំ Pretzels នំ​ខេក ប៉ាស្តា ជាទូទៅ ជាតិ​គ្លុយទែនទេ។ ​តម​ញ៉ាំ​ជាតិ​គ្លុយ​ទែន អាច​ជារឿង​ពិបាក ប៉ុន្តែយើង​​អាច​ពិនិត្យ​មើល​លើ​ស្លាកផលិត​ផល ​អាច​មាន​បញ្ជាក់​ មានជាតិ​​​គ្លុយទែន ឬគ្មាន​បាន ដោយ​មាន​សរសេរថា Gluten-free។

– សារធាតុ​ Casein៖ សារធាតុ​ Casein អាច​រក​ឃើញ​មាន​ក្នុង​អាហារ​​មាន​ជាតិ​ស្ករឡាក់​តូស (Lactose) ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អាហារ​​មួយ​ចំនួន ដាក់​ស្លាក​ថាគ្មាន​ជាតិ​ទឹក​ដោះគោ (Dairy-free) ឬគ្មាន​ជាតិ​ឡាក់តូស (Lactose-free) ក៏​នៅ​តែ​អាច​មាន​ជាតិ​បាន​ដែរ។ ដោយ​សារ​តែ​ផលិតផល​​ពី​ទឹក​ដោះគោ ជា​ប្រភព​ល្អ​បំផុត​របស់​វីតាមីន D និងជាតិ​កាល់ស្យូម ដូច​នេះ​ គ្នា​យើង​មាន​ជំងឺអូទីស្សឹម គួរ​តែ​ស្វែង​រក​ប្រភព​អាហារ​ផ្សេង​ទៀត​​មាន​កម្រិត​សារធាតុ​ទាំង​នេះ​គ្រប់​គ្រាន់ ដើម្បី​បំពេញ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

២- សណ្ដែក​សៀង និង​ផលិតផល​ពី​សណ្ដែក​សៀង

សណ្ដែកសៀង​ និង​ផលិតផល​ពី​សណ្ដែក​សៀង អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ហ្សែនបណ្ដាល​ឲ្យ​មាន​អាលែកហ្ស៊ី​អាហារ ហើយ​​បញ្ហា​នេះ​អាច​ធ្វើ​ឲ្យជំងឺ​អូទីស្សឹមយើង​​កាន់​តែ​ធ្ងន់​ធ្ងរ។

​ទំនាក់ទំនង​រវាង​ផលិត​ផលមាន​ប្រភព​ពី​សណ្ដែក​សៀង​ និង​អាការៈ​ប្រកាច់​លើក្មេងៗកើត​ជំងឺ​អូទីស្សឹម ក៏​អាច​កើត​មាន​ដូច​គ្នា មាន​ន័យ​ថា ​បើពេល​ក្មេងមាន​ជំងឺ​អូទីស្សឹម​តាំង​ពី​តូច ហើយ​បាន​​ញ៉ាំ​ផលិត​ផល​មាន​ជាតិ​ប្រូតេអ៊ីន​ពី​សណ្ដែក​សៀង នោះ​ពេល​ពេញ​វ័យ​ នឹង​អាច​មានអា​ការៈកាន់​តែ​​ប្រកាច់​ច្រើន។ អាការៈ​ប្រកាច់ អាច​នឹង​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​គ្នា​យើង​មាន​​ជំងឺនេះ ដោយ​សារ​តែ​សកម្មភាព​អេឡិកទ្រិច នៅ​ក្នុង​ខួរ​ក្បាល​ខុស​ប្រក្រតី។ ផលិតផល​ពី​សណ្ដែក​សៀង​ រួម​មាន ទឹក​ស៊ីអ៊ីវ ប្រេង​សណ្ដែក​សៀង តៅហ៊ូ និង​ទឹក​សណ្ដែក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    អាហារទាំងនេះសំបូរដោយប៉ូតាស្យូម ល្អសម្រាប់សុខភាព

    អាហារសំបូរប៉ូតាស្យូម - ប៉ូតាស្យូម​គឺ​ជា​ជាតិ​រ៉ែ​សំខាន់​ដែល​ត្រូវការ​សម្រាប់​មុខងារ​សំខាន់ៗ​ជា​ច្រើន​របស់​រាងកាយ​។ ប៉ុន្តែ​កង្វះ​ប៉ូតាស្យូម​អាច​បង្ក​ឲ្យ​...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    ភេសជ្ជៈ ៣ ប្រភេទគួរកាត់បន្ថយ បើមានអាការៈរាករូសជាប្រចាំ

    រាករូស - រាក​រូស​ជា​អាការៈ​មួយ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ហើយ​អាច​កើត​ឡើង​ដោយ​មូលហេតុ​ជាច្រើន​ដូចជា​ផឹក​ថ្នាំ​មួយ​ចំនួន ​បណ្តុំ​រោគសញ្ញា​នៃ​ជំងឺរលាកពោះវៀន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

    សម្រាលកូន - ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអ៊ីន

    ប្រូតេអ៊ីន - ប្រូតេអ៊ីន​អាច​ជួយ​អ្នក​សម្រក​ទម្ងន់​ដែល​យើង​មិន​ត្រូវការ និង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ទៀត​ផង។ ប៉ុន្តែ​យើង​ត្រូវ​ជ្រើសរើស​ប្រូតេអ៊ីន​...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    ញ៉ាំប្រៃ

    រោគសញ្ញាទាំងនេះបង្ហាញថាយើងញ៉ាំអាហារមានជាតិ​ប្រៃច្រើនពេកហើយ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 01/06/2020
    បង្គាឆៅ Hello គ្រូពេទ្យ

    តើញ៉ាំសាច់ឆៅល្អចំពោះសុខភាពដែរឬទេ?

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 01/06/2020
    វីតាមីន C

    វីតាមីន C ច្រើនពេក បង្កផលវិបាកអ្វីខ្លះដល់រាងកាយ?

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ មាន រតនា
    ចេញផ្សាយថ្ងៃទី 01/06/2020
    ពពោះ

    កំពុង​ពពោះ បើ​ចៀស​បានកុំ​ញ៉ាំ​ផ្លែឈើ ៤ ប្រភេទ​នេះ​អី

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 01/06/2020