backup og meta

ទារក​ទើប​កើត​​​ញញឹម​ពេល​គេង​លក់​ មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 12, 2021

    ទារក​ទើប​កើត​​​ញញឹម​ពេល​គេង​លក់​ មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទារក​ទើប​កើត​​​​ញញឹម​នៅ​ពេល​គេង​លក់​ មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​ណាស់​។ ប៉ា​ម៉ាក់​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា តើ​អា​អូន​កំពុង​តែ​យល់សប្ដិ​ ឬ​កំពុង​តែ​នឹក​ឃើញ​ពី​ពេលវេលា​ដែល​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​ៗ​? តាម​ពិត​ទៅ សកម្មភាព​​មួយ​នេះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​​វា​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ទាំង​នេះ​។

    ១. ទារក​ញញឹម​មុន​ពេល​​ពួក​គេ​កើត​ទៅ​ទៀត​

    ​ប៉ា​ម៉ាក់​មួយ​ចំនួន​​អាច​នឹង​​ឃើញ​អា​អូន​ញញឹម​នៅ​ពេល​ដែល​ពិនិត្យ​ផ្ទៃពោះ​។ បើ​យោង​តាម​ការ​សិក្សា​មួយ​លើ​ស្ត្រី​ពពោះ​ច្រើន​ជាង​៥០០​នាក់​អំឡុង​ពេល​ដែល​ពិនិត្យ​ផ្ទៃពោះ​ បាន​រក​ឃើញ​ថា​ ទារក​ចំនួន​៣១​នាក់​កំពុង​តែ​ញញឹម​ ហើយ​ពួក​គេ​ញញឹម​ជា​មធ្យម​មាន​រយៈពេល​៣,២១វិនាទី​។ ក្នុង​ករណី​នេះ អ្នក​វិទ្យាសាស្ត្រ​បាន​កំណត់​ថា​ ​ទារក​ញញឹម​សូម្បី​តែ​នៅ​ក្នុង​ផ្ទៃ​ និង​មុន​ពេល​សម្រាល​។ មួយ​វិញ​ទៀត​ ទារក​ក្នុង​ផ្ទៃ​ក៏​អាច​ស្ងាប​នៅ​សប្ដាហ៍​ទី​១៨​ នៃ​ការ​ពពោះ​។ នៅ​សប្ដាហ៍​ទី​២៦​ ​អា​អូន​ក៏​អាច​ញញឹម​ ព្រិច​ភ្នែក​ និង​យំ​នៅ​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។

    ២. ស្នាម​ញញឹម​ដំបូង​ជា​សកម្មភាព​​កើត​ឡើង​ដោយ​ឯកឯង​

    ជាក់​ស្ដែង សកម្មភាព​ទាំងឡាយ​​របស់​ទារក​នៅ​ក្នុង​ផ្ទៃ គឺ​ជា​សកម្មភាព​ដែល​កើត​ឡើង​ដោយ​ឯកឯង​ ហើយ​វា​ជា​ប្រតិកម្ម​ភ្លាម​ៗ​ចំពោះ​រំញោច​ ​នៅ​ពេល​ដែល​អា​អូន​មាន​អារម្មណ៍​សុខុមាលនៅ​ក្នុង​ផ្ទៃ​​ម៉ាក់​ៗ។ ​​ពិត​ណាស់​ អា​អូន​មិន​ដឹង​ខ្លួន​ថា​ពួក​គេ​កំពុង​ញញឹម​ឡើយ​ សូម្បី​តែ​ការ​ធាក់​ ឬ​ជញ្ជក់​មេដៃ​ក៏​ដោយ​។

    ​​៣. ពេលវេលា​ត្រូវ​ញញឹម

    នៅ​ពេល​គេង​ ទារក​ទើប​កើត​ឆ្លង​កាត់​ការ​គេង​ចំនួន​២​ដំណាក់កាល​ គឺ​ការ​គេង​សកម្ម  ​និង​ការ​គេង​ស្កប់ស្កល់។ ការ​គេង​សកម្ម​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សកម្មភាព​ខួរ​ក្បាល​ខ្លាំង​ ហើយ​វា​កើត​ឡើង​ប្រហែល​៦០ ទៅ​៩០​នាទី​ ​បន្ទាប់​ពី​គេង​លក់​។ យ៉ាង​ណា​មិញ​ ការ​គេង​​​ដំណើរការ​ជា​វដ្ដ​ ដូច្នេះ​ចលនា​ភ្នែក​រហ័ស​ នឹង​ជំនួស​ដោយ​ការ​គេង​លក់​ស្កប់ស្កល់​វិញ​។

    ៤. ប្រតិកម្ម​ដោយ​ស្នាម​ញញឹម​

    ដោយ​សារ​តែ​អា​អូន​មិន​អាច​និយាយ​បា​ន ដូច្នេះ​ហើយ​ទាំង​ការ​ញញឹម​ និង​យំ​ជា​​វិធី​ទំនាក់ទំនង​មូលដ្ឋាន​របស់​ពួក​គេ​។ ​ជា​ធម្មតា​ ការ​ញញឹម​អាច​ជា​ការ​ឆ្លើយតប​​វិជ្ជមាន​ ឬ​អារម្មណ៍​​ស្ងប់​ល្អ​របស់​កូន​។ ចំណែក​ឯ​ការ​ចងចាំ​ល្អ​ៗ​ ដូចជា​សំឡេង​​ ក្លិន​ក្រអូប​ និង​រសជាតិ​ក៏​អាច​ធ្វើ​ឲ្យ​អា​អូន​ញញឹម​ពេល​គេង​ផង​ដែរ​។

    ទារកញញឹម

    ៥. ទារក​ទើប​កើត​មិន​ចេះ​យល់សប្ដិ​ទេ​ ប៉ុន្តែ​ពួក​គេ​មាន​ការ​ចង​ចាំ

    ប៉ា​ម៉ាក់​​​អាច​មើល​ឃើញ​កូន​គេង​លក់​ស្កប់ស្កល់​ជាមួយ​នឹង​ស្នាម​ញញឹម​ ប៉ុន្តែ​សកម្មភាព​នេះ​មិន​មាន​ន័យ​ថា​កូន​កំពុង​តែ​យល់សប្ដិ​ឡើយ​ ពីព្រោះ​កូន​មិន​​ទាន់​​មាន​​សមត្ថភាព​ក្នុង​ការ​នឹកស្រមើស្រមៃ ហើយ​ខួរ​ក្បាល​របស់​ពួក​គេ​ក៏​កំពុង​តែ​លូតលាស់​នៅ​ឡើយ​។ ការ​គេង​នៅ​សប្ដាហ៍​ដំបូង​មាន​មុខងារ​ជាក់លាក់​មួយ​ចំនួន​ ដែល​រួម​មាន​ការ​ជួយ​អភិវឌ្ឍ​ខួរ​ក្បាល​ ដំណើរការ​ព័ត៌មាន​ និង​ពង្រឹង​ការ​ចងចាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម