backup og meta

បើ​កូន​គេង​អត់​តុក្កតា​មិន​បាន ​រក​រឿង​ច្រើន សាក​វិធីទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 16, 2023

    បើ​កូន​គេង​អត់​តុក្កតា​មិន​បាន ​រក​រឿង​ច្រើន សាក​វិធីទាំង​នេះ

    ម៉ាក់​ប៉ា​ដឹង​ស្រាប់​ហើយ មិន​ថា​នៅ​បរទេស ឬ​ខ្មែរ​ទេ តុក្កតា ជា​មិត្ត​ស្និទ្ធ​ស្នាល​​របស់​ក្មេងៗ អាច​ធ្វើ​ឲ្យ​អូនៗ​កក់​ក្តៅ មាន​សុវត្ថិភាព គេង​លក់​ស្កប់ស្កល់។ ​យប់​ខ្លះ​​គ្មាន​មិត្ត​ភក្ត្រ​អូនៗ​នៅ​ក្បែរ ច្បាស់​ជា​ពិបាក​គេង ហើយ​រករឿង​​ម៉ាក់ប៉ា មិន​ខាន។កុំបារម្ភ បើចង់​ឲ្យ​អូនៗ​បោះបង់​ទម្លាប់​នេះ អាច​គេង​លក់​ដូច​ធម្មតា​គ្រាន់​តែ​ប្រើ​វិធីសាស្ត្រ​ប៉ុន្មាន​ចំណុច​របស់ “Hello គ្រូពេទ្យ” ។

    ១- កុំរម្លឹក

    មិនមែន​ជា​រឿង​ងាយ ភ្លាមៗ​ឲ្យ​អូនៗ​បោះបង់​របស់​ជាទី​ស្រលាញ់​ចោល​ អ្វី​ដែលសំខាន់គឺ​ពេល​វេលា ម៉ាក់ៗ​អាច​ប្រើ​វិធី​ ​មិន​រម្លឹកពី​តុក្កតា​មុន​​គេង ឬ​អាច​និយាយ​​ថាយក​ទៅ​បោក​ក៏​បាន។ នេះ​ជា​ឱកាស​ឲ្យ​អូនៗ​គេង​ដោយ​គ្មាន​មិត្ត​ភក្រ្ត​។ ករណី​អូនៗ​នៅ​តែ​សួរ​រក មាន​ន័យ​ថា ​ម៉ាក់ៗ​ត្រូវ​ការ​ពេល​វេលា​បន្តិច​ទៀត​ដើម្បី​កែ​ទម្លាប់​នេះ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២- កំណត់ចំនួន

    មាន​តុក្កតា​ច្រើន​ពេក ម៉ាក់ៗ​អាច​ឲ្យ​អូនៗជ្រើសមួយ​ណា​ ដែល​គេ​ស្រលាញ់​ខ្លាំង​ ហើយកុំ​ទម្លាប់​ឲ្យ​​កូនលេង ឬ​មាន​ច្រើនពេក។

    ៣- ប្តូរទម្លាប់

    បើ​អូនៗ​លេង​ជាមួយ​តុក្កតា​​​ពេល​ថ្ងៃ​ជំនួស​ពេល​យប់ ​បន្តិច​ម្តងៗ​អូនៗ​អាច​​លែង​ត្រូវ​ការ​តុក្កតា​នៅ​ពេល​គេង ​ព្រោះ​អូនៗ​ចាត់​ទុក​តុក្កតា​ជា​របស់​លេង​សម្រាប់ពេល​ថ្ងៃ​ប៉ុណ្ណោះ។

    ៤- រៀបចំកន្លែងទុកដាក់ឲ្យបានល្អ

    ម៉ាក់ៗ​គួរ​យក​តុក្កតា​លេង​ទុក​នៅ​កន្លែង​ផ្សេង​ក្នុង​បន្ទប់​គេង​ ប្រសើរ​ជាង​ដាក់​ចោល​លើ​គ្រែ ព្រោះ​ជា​វិធី​ល្អ​ឲ្យ​អូនៗ​បោះ​បង់​ទម្លាប់​នេះ​ ប៉ុន្តែ​អាម្មណ៍​សុវត្ថិភាព កក់ក្តៅ និង​គេង​ស្កប់ស្កល់​នៅ​តែ​មាន ព្រោះ​យ៉ាង​ណា​មិត្ត​របស់​អូនៗ​នៅ​ក្បែរ​អូនៗ​ជានិច្ច។

    ៥- កំណត់ពេលវេលានៅក្បែរតុក្កតា

    ម៉ាក់ៗ​អាច​បង្កើត​ទម្លាប់​ថ្មី ឲ្យ​អូនៗ​គេង​ដោយ​គ្មាន​តុក្កតា​រាល់ថ្ងៃ​ចុង​សប្តាហ៍ ប៉ុន្តែ​ថ្ងៃ​ធម្មតា​អូនៗ​អាច​មាន​មិត្តភក្រ្ត​អូនៗ​នៅក្បែរ ឬ​ឲ្យ​ទៅ​គេង​ជា​មួយ​ម៉ាក់​យាយ​ក៏​បាន។ កាត់​បន្ថយ​បន្តិច​ម្តងៗ​នឹង​ជួយឲ្យ​អូនៗ​បោះបង់​ទម្លាប់​បាន។

    ៦- អត់ធ្មត់

    ពេល​ខ្លះ​គ្មាន​តុក្កតា​នៅ​ក្បែរ អូនៗ​អាច​មាន​អារម្មណ៍​រសាប់​រសល់ ចឹង​ម៉ាក់​ឲ្យ​អូនៗ​នៅ​ក្បែរ​មិត្ត​អូនៗ​ប៉ុន្មាន​យប់​ទៀត ក៏​មិន​ខុស​ខាត​ដែរ។ ត្រូវ​អត់​ធ្មត់ ​ព្យាយាម​រក​វិធី​ដក​តុក្កតា​ចេញ​ម្តង​ទៀត​ពេល​ណា​អូនៗ​មាន​អារម្មណ៍​ធូរ​ស្រាល។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 16, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម