backup og meta

វិធីសាស្រ្តមួយចំនួន ជួយឱ្យកូនគេងបែកបន្ទប់ពីប៉ាម៉ាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 12, 2023

    វិធីសាស្រ្តមួយចំនួន ជួយឱ្យកូនគេងបែកបន្ទប់ពីប៉ាម៉ាក់

    ភាគច្រើនកូនតូចអាច​គេងនៅក្នុងបន្ទប់ជាមួយម៉ាក់ប៉ា ឬយាយតារហូតដល់អាយុបីបួនឆ្នាំ ឬប្រាំឆ្នាំក៏មាន ហើយ​មក​ដល់​វ័យ​នេះក៏​ជាពេលត្រូវឱ្យអាអូនគេងនៅបន្ទប់ខ្លួនឯង ឬគេងជាមួយបងប្អូនហើយ ប៉ុន្តែអាអូនធ្លាប់តែគេង​ជាមួយម៉ាក់ប៉ា ឬយាយតា ប្រាកដជាមិនព្រមគេងបែកបន្ទប់ទេ។ ម៉ាក់ប៉ាគួរធ្វើ​បែបម៉េច​ដើម្បី​ឱ្យ​អាអូន​ព្រមគេងបែកបន្ទប់?

    ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យអាអូនគេងបែកបន្ទប់៖

    ១. ពន្យល់ហេតុផលដល់កូន

    ម៉ាក់ប៉ាអាចពន្យល់ហេតុផលប្រាប់អាអូនថា កូនធំហើយត្រូវគេងបែកបន្ទប់​ពីម៉ាក់ប៉ា​ដូចកូន​គេដទៃ​ទៀត ឬដូចបងៗ​អ៊ឹចឹង។ ម៉ាក់ប៉ាកាលនៅតូចក៏ដូចកូនដែរ ពេលធំត្រូវគេង​បែកបន្ទប់​ពី​តាយាយ​ដូចគ្នា។

    ២. រៀបចំបន្ទប់ ឬកន្លែងគេងឱ្យកូនឱ្យមានផាសុកភាព

    ម៉ាក់ប៉ាគួររៀបចំបន្ទប់គេង ឬកន្លែងគេងប្រកបដោយផាសុកភាព និងសុវត្ថិភាពឱ្យអាអូន​ដោយ​មាន​តាំង​តុក្កតា របស់លេង ខ្នើយតុក្កតា ឬផ្ទាំងគំនូរតុក្កតាជាដើម​ដែលធ្វើឱ្យអាអូន​ស្រឡាញ់​ចូលចិត្ត។

    ៣. នៅជាមួយកូនរហូតដល់កូនគេងលក់

    ដោយសារអាអូនទម្លាប់គេងជាមួយម៉ាក់ប៉ា ដូច្នេះភ្លាមៗអាអូនមិនអាច​គេងលក់ដោយគ្មានវត្តមាន​ម៉ាក់ប៉ាទេ។ ម៉ាក់ប៉ាគួរនៅកំដរកូនរហូតដល់កូនគេងលក់ចាំទៅបន្ទប់វិញ។ ការធ្វើបែបនេះក៏ផ្តល់​អារម្មណ៍សុវត្ថិភាពដល់អាអូនដែរ។

    គេង

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. តាំងចិត្ត

    ពេលអាអូនភ្ញាក់កណ្តាលយប់យំ ម៉ាក់ប៉ាអាចមកលួងអាអូនរហូត​ដល់អាអូនគេង​លក់ចាំ​ត្រលប់ទៅបន្ទប់វិញ។ បើអាអូនដើរទៅរកម៉ាក់ប៉ា ម៉ាក់ប៉ាគួរនាំអាអូនមកគេងនៅបន្ទប់ ឬកន្លែងគេង​អាអូន​វិញ។

    ៥. សរសើរកូន

    ពេលអាអូនក្រោកពីគេង ម៉ាក់ប៉ាគួរសរសើរអាអូនថា កូនពូកែណាស់ កូនធំហើយ អាចគេងបែកបន្ទប់ពីម៉ាក់ប៉ាហើយជាដើមដើម្បីលើកទឹកចិត្តអាអូន។

    ៦. បើកភ្លើងក្នុងបន្ទប់គេងអាអូន

    ពេលអាអូនគេង ម៉ាក់ប៉ាគួរចៀសវាងបិទភ្លើង។ ម៉ាក់ប៉ាគួរបើកអំពូលតូចមួយ ក្រែងលោអាអូន​ភ្ញាក់​កណ្តាល​យប់ខ្លាចព្រោះក្មេងភាគច្រើនខ្លាចងងឹត។

    ៧. កាត់បន្ថយវត្តមាន

    ពេលអាអូនសុំានឹងការគេងបែកបន្ទប់បន្តិច ម៉ាក់ប៉ាអាចចេញពីបន្ទប់​អាអូនមុនពេល​អាអូន​គេងលក់​ដើម្បីឱ្យអាអូនទម្លាប់នឹងការគេងដោយគ្មានវត្តមានម៉ាក់ប៉ា។ ម៉ាក់ប៉ាគ្រាន់តែជូនអាអូនមកបន្ទប់គេង រួចនិយាយរឿងនិទានឱ្យស្តាប់ ឬនិយាយពាក្យ “រាត្រីសួស្តី” ហើយត្រលប់​ទៅបន្ទប់វិញ​ជាការ​ស្រេច។

    ជាទូទៅពេលគេងបែកបន្ទប់ដំបូង អាអូនច្បាស់ជាយំ ឬមិនសប្បាយចិត្តជាមិនខាន់។ ដូច្នេះ​ម៉ាក់ប៉ា​អាចលោងលោម ឱបថើប ប្រាប់ហេតុ​ផល ឬស្តាប់ការរៀបរាប់របស់អាអូន តែម៉ាក់ប៉ាត្រូវតាំងចិត្ត​ ចៀសវាងចិត្តទន់ឱ្យអាអូនគេងជាមួយវិញ។ យូរៗទៅអាអូននឹងទម្លាប់គេងបែក​បន្ទប់ដោយខ្លួនឯង​ហើយ។

    អត្ថបទគួរអាន៖

    ចំំណុចសំខាន់

    ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យអាអូនគេងបែកបន្ទប់៖
    • ពន្យល់ហេតុផលដល់កូន
    • រៀបចំបន្ទប់ ឬកន្លែងគេងឱ្យកូន
    • នៅជាមួយកូនរហូតដល់កូនគេងលក់
    • តាំងចិត្ត
    • សរសើរកូន
    • បើកភ្លើងក្នុងបន្ទប់គេងកូន
    • កាត់បន្ថយវត្តមាន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម