backup og meta

សម្រាប់ម៉ាក់ៗ! តិចនិកជួយកូន កុំឱ្យនោមដាក់ខោពេលយប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 12, 2023

    សម្រាប់ម៉ាក់ៗ! តិចនិកជួយកូន កុំឱ្យនោមដាក់ខោពេលយប់

    ការនោមដាក់ខោពេលយប់តែងតែកើតឡើង នៅពេលម៉ាក់ប៉ា​ឈប់​ឱ្យ​អាអូន​​ស្លៀកខោ​ទឹកនោម​ពេល​យប់។ កូនមួយចំនួនអាចគេងនោមដាក់ខោរហូតដល់អាយុ ៥ ឆ្នាំទើបឈប់។ ក្នុងអំឡុងពេលឈប់ឱ្យអាអូនស្លៀកខោទឹកនោមពេលគេងថ្មីៗ ម៉ាក់ប៉ាគួរបង្រៀន​អ្វីខ្លះ​ដើម្បីជួយអាអូនឆាប់ឈប់នោមដាក់ខោ?

    ដោយសារកូនទម្លាប់ស្លៀកខោទឹកនោមពេលគេង និងដោយសារ​អាអូន​​នៅតូច​ដែល​មិនអាច​គ្រប់គ្រង​ការបញ្ចេញទឹកនោម​បាន ដូច្នេះពេលម៉ាក់ប៉ាឈប់ឱ្យអាអូន​ស្លៀក​ខោ​ទឹក​នោម ​កូនប្រាកដជានោមដាក់ខោជាមិនខាន។

    ខាងក្រោមនេះជាតិចនិកមួយចំនួនដែលម៉ាក់ប៉ាអាចបង្រៀនកូនដើម្បីជួយឆាប់ឈប់នោមដាក់ខោពេលយប់។

    ១. ចៀសវាងឱ្យកូន​ញុំាភេជ្ជៈមុនពេលចូលគេង

    មុនពេលចូលគេងម៉ាក់ប៉ាគួរកុំឱ្យអាអូនញុំាទឹកដោះគោ ព្រោះអាចធ្វើឱ្យ​នោមពេលយប់​ដោយសារ​មានទឹកនោមច្រើនក្នុងប្លោកនោម។ ម៉ាក់ប៉ាក៏គួរចៀសវាងឱ្យអាអូនញុំាភេជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា ទឹកក្រូចកំប៉ុង ទឹកដោះ​គោ​រសជាតិសុកូឡា ឬកាកាវជាដើម ​ព្រោះជាតិកាហ្វេអ៊ីនធ្វើឱ្យអាអូននោមញឹក។

    ២. ឱ្យអាអូននោមមុនពេលចូលគេង

    ម៉ាក់ប៉ាគួរប្រាប់ឱ្យអាអូននោមឱ្យហើយមុនពេលចូលគេង ទោះបីជា​កូន​មិនទាន់ចង់នោម ហើយ​នោម​ចេញតែបន្តិចក៏ដោយ​ដើម្បី​ឱ្យ​អាអូនបញ្ចេញ​ទឹកនោមពីប្លោកនោម​ដែលអាចជួយកាត់​បន្ថយ​ការ​នោម​ដាក់ខោពេលគេង។

    ៣. ចៀសបញ្ហាទល់លាមក

    ការទល់លាមកអាចបន្ថែមសម្ពាធដល់ប្លោកនោម ព្រោះ​រន្ធគូទមានទីតាំង​នៅខាងក្រោយប្លោកនោម។ នៅពេលរន្ធគូទពោរពេញដោយលាមករឹង និងធំ ប្លោកនោមនឹងត្រូវបានសង្កត់​ដែលបណ្តាលឱ្យ​ប្លោក​នោម​​​ត្រូវបញ្ចេញទឹកនោមញឹកញាប់។

    ដូច្នេះ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាបន្លែ ផ្លែឈើ និងទឹកឱ្យបានច្រើនដើម្បីការពារអាអូនកុំឱ្យទល់លាមក។ បើអាអូនទល់លាមក ម៉ាក់ប៉ាអាច​ឱ្យ​អាអូន​ញុំាល្ហុងទុំឱ្យបានច្រើនដើម្បីសម្រួលអាការៈ។

    បន្លែផ្លែឈើ

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. ហៅកូននោមពេលយប់

    ម៉ាក់ប៉ាអាចប្រាប់កូនឱ្យងើបឡើងទៅបន្ទប់ទឹកនោមពេលយប់ បើ​សិនអាអូនឈឺនោម​​។ បើអាអូន​មិនហ៊ានទៅបន្ទប់ទឹកតែឯង ម៉ាក់ប៉ាអាចប្រាប់អាអូនឱ្យដាស់ម៉ាក់ ឬប៉ាឱ្យជូនទៅបន្ទប់ទឹក។

    ជាទូទៅបើអាអូនងងុយគេងខ្លាំង អាអូនមិនអាចភ្ញាក់ដឹងខ្លួនពេល​ឈឺ​នោមទេ ដូច្នេះម៉ាក់ប៉ាគួរ​ឱ្យ​អាអូន​ចូលគេងពីព្រលប់ដើម្បីឱ្យអាអូនគេងបានឆ្អែត ទើបអាចភ្ញាក់ក្រោកនោម ឬភ្ញាក់ពីព្រលឹម ហើយ​​ក្រោកទៅ​បន្ទប់ទឹកបានទាន់ពេល។ បើអាអូនគេងដល់ថ្ងៃ ច្បាស់ជាអាចគេងនោមដាក់ខោជាមិនខាន។

    ៥. ឱ្យកូនប្តូរកម្រាលពូក

    ពេលកូនគេងនោមដាក់ខោ ម៉ាក់ប៉ាគួរបង្រៀនឱ្យ​អាអូនជូត​សម្អាត​​​ទឹកនោម និងប្តូរកម្រាលពូក​ដើម្បីឱ្យដឹងថាពេលនោមដាក់ខោធ្វើឱ្យប្រឡាក់កន្លែងគេង និងពិបាកក្នុងការសម្អាត ដូច្នេះ​អាអូន​អាចធ្វើតាមដំបូន្មានដែលម៉ាក់ប៉ាប្រាប់ដូចខាងលើដើម្បីជួយ​​កុំឱ្យនោមដាក់ខោ។

    ៦. ចៀសវាងដាស់កូននោមកណ្តាលយប់

    បើអាអូនឈឺនោមកណ្តាលយប់ ម៉ាក់ប៉ាគួរឱ្យអាអូនងើបឡើងនោមដោយខ្លួនឯង ព្រោះការដាស់​អាអូន​ឱ្យ​ងើប​ឡើងនោមកណ្តាលយប់អាចរំខានដល់ការគេងរបស់អាអូន និងធ្វើឱ្យអាអូនមួម៉ៅមាន​អារម្មណ៍​មិនល្អ។

    ៧. លើកសរសើរអាអូន

    នៅថ្ងៃណា​ម៉ាក់ប៉ាសង្កេតឃើញកូន​មិនគេងនោមដាក់ខោ ម៉ាក់ប៉ាគួរសរសើរ ​ដើម្បី​លើក​ទឹក​ចិត្តអាអូន។ បើកូននោមដាក់ខោ ម៉ាក់ប៉ាគួរចៀសវាងស្តីបន្ទោរ ឬបង្អាប់ ​ដែលនាំឱ្យ​អាអូន​ខ្មាស ហើយលាក់មិនហ៊ានប្រាប់ថាគេងនោមដាក់ខោ។

    ជាទូទៅការនោមដាក់ខោពេលយប់នឹងបាត់នៅពេលអាអូនធំបន្តិច ឬពេលអាអូន​ទម្លាប់​នឹង​វិធី​សាស្រ្ត​ដូចខាងលើ ដូច្នេះ ម៉ាក់ប៉ាត្រូវអត់ធ្មត់។ ម៉ាក់ប៉ាអាចឱ្យអាអូនគេងលើកន្ទេលទឹកនោម រួច​ក្រាលក្រណាត់ពីលើកន្ទេលទឹកនោមដើម្បីការពារកុំឱ្យទឹកនោមអាអូនជ្រាបប្រឡាក់។

    អត្ថបទគួរអាន៖

  • ជំនាញសង្គមទាំង៥ ប៉ាម៉ាក់គួរ​បង្រៀនកូនៗឲ្យចេះចាំ
  • វិធីសាស្រ្តអប់រំកូនពេលមាន​កំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង
  • កូនអាយុប៉ុន្មានអាចឱ្យគេងឱបតុក្កតាបាន?
  • ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន
  • ប៉ាម៉ាក់ចង់​ឲ្យខួរក្បាលកូនលូតលាស់ល្អ កុំ​រំលង​តិចនិក​ទាំងនេះ
  • ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើន​យ៉ាង ម៉ាក់ប៉ាគួរដឹង
  • ចំំណុចសំខាន់

    តិចនិចជួយអាអូនឆាប់ឈប់​នោមដាក់​ខោពេលយប់៖
    • ចៀសវាងឱ្យអាអូនញុំាភេជ្ជៈមុនពេលចូលគេង
    • ឱ្យអាអូននោមមុនពេលចូលគេង
    • ការពារ​បញ្ហាទល់លាមក
    • ប្រាប់ឱ្យកូនងើបនោមពេលយប់
    • ឱ្យអាអូនប្តូរកម្រាលពូក
    • ចៀសវាងដាស់អាអូននោមកណ្តាលយប់
    • លើកសរសើរអាអូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម