backup og meta

តិចនិក​ទាំង ៦​ នេះ ជួយ​ឲ្យ​ខួរ​ក្បាល​កូន​​គិត​រហ័សរហួន​ និង​វៃ​ឆ្លាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 13, 2023

    តិចនិក​ទាំង ៦​ នេះ ជួយ​ឲ្យ​ខួរ​ក្បាល​កូន​​គិត​រហ័សរហួន​ និង​វៃ​ឆ្លាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់​ ខួរ​ក្បាល​របស់​ក្មេង​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ការ​ដុស​ខាត់​សិន​​​ មុន​នឹង​​អាច​ភ្ជាប់​ទៅ​កាន់​ពិភព​លោក​ដែល​ពោរពេញ​ទៅ​ដោយ​រឿងរ៉ាវ​ផ្សេង​ៗ​ជា​ច្រើន​​​​ ហើយ​ប៉ា​ម៉ាក់​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការងារ​​នេះ ពីព្រោះ​ប៉ា​ម៉ាក់​ជា​គ្រូ​ទី​១​របស់​កូន​។

    យ៉ាង​ណា​មិញ ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ចិត្ត​វិទ្យា ​​អ្នក​ជំនាញ​បាន​រក​ឃើញ​គន្លឹះ​ចំនួន ​៦​យ៉ាង ដែល​​អាច​ឲ្យ​ប៉ា​ម៉ាក់​​បង្វឹក​ខួរ​ក្បាល​កូន​​កាន់​តែ​រហ័សរហួន​ មាន​ការ​បត់​បែន​ខ្ពស់​ និង​ឆ្លាត​វៃ​។

    ​១. ជំរុញ​លើក​ទឹក​ចិត្ត ​ជា​ជាង​បង្ខិតបង្ខំ

    ​ជាក់​ស្ដែង​ ប៉ា​ម៉ាក់​អាច​​លុតដំ​កូន​ឲ្យ​ក្លាយ​ជា​​បុគ្គល​ដែល​ខ្លួន​ចង់​បាន​ ហើយ​ក៏​អាច​ផ្ដល់​បរិយាកាស​ដែល​ជំរុញ​ឲ្យ​កូន​ជ្រើសរើស​គោលដៅ​ដោយ​ខ្លួន​ឯង​បាន​ដូច​គ្នា​។ ជា​ទូទៅ ការ​បង្ខិតបង្ខំ​ឲ្យ​កូន​ធ្វើ​អ្វី​មួយ​ដែល​​ខ្លួន​គេមិន​ចូលចិត្ត​​ ដូចជា​ការ​លេង​ឧបករណ៍​តន្ត្រី​​ណា​មួយ​ជា​ដើម​ នឹង​ធ្វើ​ឲ្យ​ក្មេង​លេង​ឧបករណ៍​នោះ​ដោយ​មិន​ពេញ​​ចិត្ត ព្រម​ទាំង​មាន​សម្ពាធ​។

    ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​តែ​​បង្ហាញ​ផ្លូវ​ដល់​កូន​ ដោយ​​ផ្ដល់​ឱកាស​ឲ្យ​កូន​ជ្រើសរើស​ថា​ ឧបករណ៍​តន្ត្រី​ណា​មួយ​ដែល​កូន​ចាប់​អារម្មណ៍ ទើប​ជួយជំរុញ​ទឹក​ចិត្ត​កូន​បន្ថែម​ទៀត ដើម្បី​​ឲ្យ​កូន​មាន​ការ​លូតលាស់​កាន់​តែ​ប្រសើរ​ និង​ពោរពេញ​​​ដោយ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។

    ២. ជជែក​ និង​អាន​ឲ្យ​កូន​ស្ដាប់​ឲ្យ​បាន​ច្រើន​

    ​​​​​​​​​​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ទោះ​បី​ជា​កូន​មាន​អាយុ​ទើប​តែ​ពីរ​បី​ខែ និង​មិន​យល់​អត្ថន័យ​នៃ​ពាក្យ​យ៉ាង​ណា​ក្ដី​ ក៏​ខួរ​ក្បាល​ក្មេង​​អាច​ប្រើប្រាស់​ពាក្យ​ទាំង​នោះ​បាន​ដែរ​។ កត្តា​នេះ​អាច​​កសាង​​គ្រឹះ​ក្នុង​ការ​រៀន​សូត្រ​ពេល​ក្រោយ​សម្រាប់​​កូន​​​​។ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​​អា​អូន​​បាន​ឮ​ពាក្យ​ច្រើន​ប៉ុន​ណា​ ​ក្មេង​​ក៏​ទទួល​បាន​ឥទ្ធិពល​ពី​ពាក្យ​ទាំង​នោះ​​ច្រើន​​ដូច​គ្នា​ដែរ។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ​​​​​​​​​​​​​​​​​​​​​៣. ពន្យល់​ឲ្យ​កូន​អស់​ចម្ងល់​

    ទោះ​បី​ពេល​ខ្លះ​ ប៉ា​ម៉ាក់​ហត់​នឿយ​ក្នុង​ការ​បកស្រាយ​ ឬ​ពន្យល់​នៅ​ពេល​ដែល​កូន​សួរ​​ដដែល​ៗ​ក៏​ដោយ​​ ប៉ុន្តែ​ប្រសិនបើ​យើង​​ពន្យល់​ពី​​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​​នោះ កូន​អាច​​ចេះ​គ្រប់គ្រង​សកម្មភាព​របស់​ពួក​គេ​កាន់​តែ​មាន​ប្រសិទ្ធភាព​ទ្វេ​ដង​។

    ៤. ពិពណ៌នា​ពី​សកម្មភាព​​ ដោយ​មិន​​សង្កត់​ធ្ងន់​លើ​មនុស្ស

    ក្នុង​ករណី​ដែល​កូន​ប្រព្រឹត្ត​សកម្មភាព​ខុស​ឆ្គង​ ដូចជា​វាយ​បងប្អូន​ ឬ​ក្មេង​ដទៃ​ទៀត ចូរ​កុំ​ហៅ​កូន​ថា​ជា​ក្មេង​មិន​ល្អ​​។ ផ្ទុយ​ទៅ​វិញ ប៉ា​ម៉ាក់​គួរ​និយាយ​ណែនាំ​កុំ​ឲ្យ​កូន​វាយ​បងប្អូន​ ឬ​ក្មេង​ដទៃ​បន្ត​ទៀត ពីព្រោះ​ទង្វើ​នេះ​មិន​​គប្បី​​ឡើយ​ ហើយ​វា​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ មិន​ចូលចិត្ត​យើង​ ឬ​ធុញ​ទ្រាន់​នឹង​យើង​ជា​ដើម។ ការ​ប្រើ​ពាក្យ​ទាំង​នេះ​ អាច​ជួយ​ឲ្យ​ខួរ​ក្បាល​កូន​ទទួល​បាន​ព័ត៌មាន​ដែល​​មាន​ប្រយោជន៍​ទាក់ទង​នឹង​សកម្មភាព​របស់​ខ្លួន​។

    ខួរក្បាលក្មេងឆ្លាត

    ៥. ជួយ​ឲ្យ​កូន​យក​គំរូ​តាម​ប៉ា​ម៉ាក់​

    ជា​ធម្មតា ​ក្មេង​រៀន​សូត្រ​តាម​រយៈ​ការ​មើល​ លេង និង​យក​គំរូ​តាម​មនុស្ស​ធំ ដែល​នេះ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រៀន​សូត្រ និង​ផ្ដល់​​អារម្មណ៍​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ដល់​កូន​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​អាច​ឲ្យ​អំបោស​ខ្នាត​តូច​ទៅ​កូន​ និង​បង្រៀន​កូន​ពី​របៀប​បោស​សម្អាត​ផ្ទះ ឬ​ឲ្យ​កូន​យក​គំរូ​តាម​នៅ​ពេល​ដែល​យើង​រៀបចំ​ទុក​ដាក់​ប្រដាប់​ប្រដា​លេង​របស់​កូន។ ប៉ុន្តែ​ប៉ា​ម៉ាក់​គប្បី​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ពាក្យពេចន៍ ឬ​ឥរិយាបថ​មិន​សមរម្យ​ណា​មួយ​ ពីព្រោះ​កូន​អាច​នឹង​យក​គំរូ​តាម​យើង​មិន​ថា​​ជា​រឿង​ល្អ ឬ​អាក្រក់​នោះ​ទេ។

    អត្ថបទគួរអាន៖

    ​​​​​​​​៦. ឲ្យ​កូន​រៀន​ស្វែងយល់​ដោយ​ខ្លួន​ឯង

    ទន្ទឹម​នឹង​នេះ​ដែរ​ កុមារ​ចូលចិត្ត​សាកល្បង​រឿងរ៉ាវ​ថ្មី​​ៗ​ដោយ​ខ្លួន​ឯង ដោយ​ពុំ​មាន​ជំនួយ​ពី​ប៉ា​ម៉ាក់​ ដូចជា​ការ​ស្លៀកពាក់​ ឬ​ការ​ផ្គុំ​រូបភាព​ ដែល​នេះ​ជា​សកម្មភាព​ដ៏​ល្អ​មួយ​។ ការ​ធ្វើ​ឲ្យ​​បែប​នេះ​​ អាច​ឲ្យ​​កូន​ចេះ​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ និង​មាន​ការ​ទទួល​​ខុស​ត្រូវ​​​កាន់​តែ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម