ប្រុសៗ! រឿងចំណង់ផ្លូវភេទថយចុះ ទាំងនេះជាមូលហេតុ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 10/01/2019 . អាន 2 នាទី
Share now

ចំណង់ផ្លូវភេទកើតមកពីកត្តាជីវសាស្ត្រ កត្តាផ្ទាល់ខ្លួន និងទំនាក់ទំនង វាជាផ្នែកមួយនាំឲ្យជីវិតរស់នៅប្រចាំថ្ងៃ ពោរពេញដោយផាសុកភាព និងបទពិសោធ ប៉ុន្តែប្រុសៗគ្នាយើងខ្លះបាត់បង់ ឬថយចុះចំណង់ផ្លូវភេទ ដោយមិនដឹងមូលហេតុ នាំឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។

ឈប់សង្ស័យ “Hello គ្រូពេទ្យ” នឹងស្រាយមន្ទិលទាំងនេះ ហើយវាអាស្រ័យលើមូលហេតុមួយចំនួន៖

១- #អ័រម៉ូនថយចុះ

តេស្តូតេរ៉ូន ជាអ័រម៉ូនភេទរបស់ប្រុសៗ ធ្វើឲ្យឆ្អឹង សាច់ដុំលូតលាស់ និងផលិតទឺកកាម ហើយអ័រម៉ូននេះបង្កើតឲ្យមានចំណង់ផ្លូវភេទ។ បើកម្រិតអ័រម៉ូន ចុះទាបជាង ៣០០-៣៥០ ណាណូក្រាម ក្នុងមួយដេស៊ីលីត្រឈាម មានន័យថា ចំណង់ផ្លូវភេទធ្លាក់ចុះ។ មូលធ្វើឲ្យអ័រម៉ូនធ្លាក់ចុះគឺ “កត្តាអាយុ”។ បើមានបញ្ហានេះកើតឡើង ប្រុសៗគួរទៅជួបពេទ្យដោះស្រាយ។

២- #ជំងឺបាក់ទឹកចិត្ត

ជំងឺបាក់ទឹកចិត្តកើតឡើងលើមនុស្សគ្រប់គ្នា ធ្វើឲ្យថាមពលរាងកាយ និងផ្លូវចិត្តបាត់បង់ នាំឲ្យចំណង់ផ្លូវភេទចុះខ្សោយ។ ថ្នាំមួយចំនូនប្រើសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត មាន Selective Serotonin Re-uptake Inhibitors (SSRIs) ក៏មានផលប៉ះពាល់ខ្លាំងដូចគ្នាដែរ។

៣- #គ្រឿងស្រវឹងឬថ្នាំញៀន

សារធាតុញៀន ឬគ្រឿងស្រវឹង ធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ ព្រោះវាធ្វើឲ្យអ័រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះ ហើយផឹកគ្រឿងស្រវឹងច្រើនបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងធ្វើឲ្យអស់កម្លាំង លែងមានចំណង់ផ្លូវភេទ។

៤- #ស្ត្រេស

ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន តាមការបញ្ចេញអ័រម៉ូន អាដ្រេណាលីន (adrenaline) និងករទីសុល (cortisol) ធ្វើឲ្យសរសៃឈាមរួមតូច និងអាអូនតូចមិនរឹង។

៥- #គេងអត់គ្រប់

គេងឲ្យបានគ្រប់គ្រាន់ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរាងកាយ និងអារម្មណ៍ផ្លូវភេទ។ គេងមិនគ្រប់ធ្វើឲ្យអ័រម៉ូន ករទីសុល (cortisol) កើនឡើង និងធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ។

៦- #អាអូនតូចមិនរឹង

បញ្ហាអសមត្ថភាពផ្លូវភេទ អាចប៉ះពាល់ដល់ទំនុកចិត្តប្រុសៗគ្នាយើង ដែលធ្លាប់មានបញ្ហានេះពីមុន និងភ័យខ្លាចថាវាកើតឡើងទៀត។

៧- #អត់ទំនុកចិត្ត

ទំនុកចិត្ត ឬជឿជាក់លើខ្លួនឯង ធ្វើឲ្យយើងមើលឃើញខ្លួនឯងមានភាពទាក់ទាញ និងសិចស៊ី។ ប៉ុន្តែ ពេលបាត់បង់ទំនុកចិត្តហើយ គ្នាយើងអាចមិនមានអារម្មណ៏ផ្លូវភេទទៀតទេ។

៨- #ផលប៉ះពាល់ដោយប្រើថ្នាំ

ថ្នាំមួយចំនួនដែលព្យាបាលជំងឺលើសឈាម អាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាផ្លួវភេទ ដូចជា ការបញ្ចេញទឹកកាម និងអាអូនមិនរឹង។ វាបណ្តាលមកពីអ័រម៉ូនតេស្តូតេរ៉ូន (testosterone) ធ្លាក់ចុះ។ បើគ្នាយើងធ្លាប់ជួបបញ្ហាទាំងអស់ខាងលើ ឬប៉ះពាល់ចំណង់ផ្លូវភេទ គួរទៅពេទ្យធ្វើការពិនិត្យ និងព្យាបាល។ ការព្យាបាលអាចចាប់ផ្តើមដោយធម្មជាតិ រហូតដល់ព្យាបាលដោយប្រើថ្នាំ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬមិនព្យាបាលជូនឡើយ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    ក្បាច់​ពិសេសៗប្រើការបាន បើ​ខាងស្រី ឬខាងប្រុស ឈឺចង្កេះ

    បើ​ខាង​ប្រុស​ឈឺ​ចង្កេះ​ អាច​ប្រើក្បាច់​នៅ​ពី​លើ លើក​ជើង​ខាង​ស្រី​ឡើង​ឲ្យ​ស្មើ​ស្មា រួច​ទ្រោប​ពីលើតែម្តង។ បើ​ខាង​ស្រី​ឈឺ​ចង្កេះ អាច​ប្រើ​ក្បាច់ឱន​ទៅ​មុខ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Chamnan Amrith

    មាន​បញ្ហា​បេះដូង ត្រូវប្រយ័ត្ន​បំផុត​អំឡុង​សមរភូមិ​លើ​គ្រែ

    រឿង​ឡើង​ឋាន​សួគ៌ ឬ​សិច ជា​បេសកកម្ម​ស្វែង​រក​សុភមង្គល​របស់​មនុស្ស​ម្នាក់ៗ។ ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Leng Pechsovatey

    នេះ ​បច្ចេកទេស​ឡើង​ឋាន​សួគ៌ ប៉ះ​ចំ​ថ្ងៃ​មក​រដូវម្ដងៗ

    ខាង​ប្រុស​ប្រហែល​ទ្រាំ​អត់​បាន ដាច់​ខ្លាំង ខាង​ស្រី​ក៏សម្រេច​ចិត្ត​រួមភេទ​ ទោះពេល​មក​រដូវ​ ឈឺចាប់ និង​អារម្មណ៍​មិន​សូវ​ល្អ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Leng Pechsovatey

    វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង

    មុនរួមភេទ សំខាន់បំផុត យើងត្រូវដឹងច្បាស់ពីប្រវត្តិរួមភេទ និងប្រវត្តិជំងឺកាមរោគរបស់ដៃគូជាមុន។ ថ្វីបើស្រោមអនាម័យមិនមានប្រសិទ្ធភាព ១០០%...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត​ នីគែល

    អត្ថបទគួរអាន

    កំហុស​បច្ចេកទេស​កើតឡើងញឹកញាប់ ពេល​​ប្រើស្រោម​បើក​ឆាក​ប្រយុទ្ធ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Chamnan Amrith
    ចេញផ្សាយថ្ងៃទី 30/01/2019 . អាន 2 នាទី

    មានបញ្ហាអាអូនតូចអត់ឡើងរឹង សាក ៣ ក្បាច់នេះអាចជួយបាន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Chamnan Amrith
    ចេញផ្សាយថ្ងៃទី 01/01/2019 . អាន 3 នាទី

    ធ្លាប់មានបញ្ហា​គាំង​បេះដូង ​បើ​ចង់ធ្វើរឿងក្ដៅសាច់ បានអត់?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Chamnan Amrith
    ចេញផ្សាយថ្ងៃទី 11/11/2018 . អាន 2 នាទី

    ​នេះ​ហេតុផល ​​អារម្មណ៍​ផ្លូវភេទយើង​លែងកញ្ជ្រោល​ដូច​មុន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Chamnan Amrith
    ចេញផ្សាយថ្ងៃទី 10/11/2018 . អាន 2 នាទី