បាក់តេរី វីរុស និងមេរោគផ្សិតគឺជាមេរោគ (មីក្រុប ឬអតិសុខុមប្រាណ) ដែលរស់នៅក្នុងទឹក ខ្យល់ និងដី ហើយមេរោគខ្លះផ្តល់អត្ថប្រយោជន៍ដល់យើង តែមេរោគខ្លះអាចបំផ្លាញសុខភាពយើង។ តើមេរោគទាំងនេះខុសគ្នា និងមានឥទ្ធិពលបែបណាចំពោះសុខភាពយើង?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
បាក់តេរី វីរុស និងមេរោគផ្សិតគឺជាមេរោគ (មីក្រុប ឬអតិសុខុមប្រាណ) ដែលរស់នៅក្នុងទឹក ខ្យល់ និងដី ហើយមេរោគខ្លះផ្តល់អត្ថប្រយោជន៍ដល់យើង តែមេរោគខ្លះអាចបំផ្លាញសុខភាពយើង។ តើមេរោគទាំងនេះខុសគ្នា និងមានឥទ្ធិពលបែបណាចំពោះសុខភាពយើង?
បាក់តេរីជាភាវៈឯកកោសិកា ហើយមានទំហំតូចល្អិត និងអាចមានស្ទើរតែគ្រប់ទីកន្លែងដូចជានៅលើតុ អេក្រង់កុំព្យូទ័ ស្បែក ឬនៅខាងក្នុងខ្លួនរបស់យើង។ បាក់តេរីមានពីរប្រភេទគឺ៖
បាក់តេរីអាចបន្តពូជដោយខ្លួនឯង ហើយអាចរស់នៅលើផ្ទៃរបស់របរបានច្រើនថ្ងៃ ឬច្រើនសប្តាហ៍។ បាក់តេរីអាចចូលទៅក្នុងខ្លួនយើងតាមរយៈមាត់ ច្រមុះ ឬមុខរបួសជាដើម។
វីរុសគឺជាភ្នាក់ងារបង្ករោគដែលមានទំហំតូចជាងគេបំផុត និងមានហ្សែន។ វីរុសខុសពីមេរោគដទៃទៀត ដោយសារវីរុសមិនអាចបន្តពូជដោយខ្លួនឯងបានទេ។ វីរុសត្រូវការតោងកោសិការស់ ដើម្បីរស់រានមានជីវិត និងបន្តពូជ។
វីរុសអាចឆ្លងតាមរយៈផ្លូវដង្ហើម។ ឧទាហរណ៍ វីរុសបង្កជំងឺកូវីដ ១៩ ផ្តាសាយ និងគ្រុនផ្តាសាយជាដើម។ វីរុសក៏អាចឆ្លងតាមរយៈឈាមដែលមានផ្ទុកវីរុស ឬតាមរយៈការរួមភេទដែរ ឧទារណ៍ វីរុសបង្កជំងឺរលាកថ្លើមប្រភេទ C ឬវីរុសហីវ(HIV)។
ជាធម្មតាវីរុសអាចរស់នៅលើផ្ទៃខាងក្រៅរបស់ភាវៈមានជីវិតបានតែពីរបីម៉ោងប៉ុណ្ណោះ ទោះបីជាមានវីរុសខ្លះអាចរស់នៅបានយូរជាងនេះក៏ដោយ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
មេដំបែ និងផ្សិតក៏ជាមេរោគផ្សិតដែរ។ មិនដូចបាក់តេរី និងវីរុសទេ មេរោគផ្សិតកើតឡើងពីកោសិកាមួយ ឬច្រើន។ មេរោគផ្សិតមួយចំនួនផ្តល់អត្ថប្រយោជន៍ដូចជា មេដំបែដែលយើងប្រើសម្រាប់ធ្វើនំបុ័ង ត្រប៉ែ ឬសម្រាប់បិតស្រាជាដើម។
មេរោគផ្សិតរស់ដោយបឺតយកសារធាតុចិញ្ចឹមពីសារពាង្គកាយផ្សេងទៀតដូចជា សំណល់រុក្ខជាតិដែលរលួយជាដើម។ យើងអាចឆ្លងមេរោគផ្សិតតាមរយៈផ្លូវដង្ហើម និងការបះពាល់ផ្ទាល់។ មេរោគផ្សិតលើស្បែកដូចជា ស្រែង និងទឹកស៊ីជើងរស់នៅលើ និងស៊ីស្រទាប់ស្បែកខាងលើរបស់យើង ដែលបណ្តាលឱ្យយើងមានការរមាស់ រលាក និងរបកស្បែក។
បាក់តេរី វីរុស និងមេរោគផ្សិតសុទ្ធតែអាចបណ្តាលឱ្យយើងឈឺ តែវីរុសឆ្លងលឿនជាងគេ ហើយមានឥទ្ធិពលខ្លាំងជាគេ ដែលមានន័យថា ពេលវីរុសឆ្លងចូលក្នុងខ្លួនយើង វីរុសអាចបង្កឱ្យយើងមានជំងឺធ្ងន់។ ដើម្បីការពារការឆ្លងមេរោគ យើងត្រូវអនុវត្តតាមវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន។
គួរអាន៖
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Puzzling Pathogens
https://askabiologist.asu.edu/explore/puzzling-pathogens
Viral? Bacterial? Fungal? What Are The Different Types of
Infections?
https://www.sepsis.org/news/viral-bacterial-fungal-what-are-the-different-types-of-infections/
Difference between Bacteria, Viruses and Fungi
https://www.natureword.com/difference-between-bacteria-viruses-and-fungi/
Germs: Bacteria, Viruses, Fungi, and Protozoa
https://kidshealth.org/en/parents/germs.html