brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មេរោគផ្សិត Candida Auris កំពុងឆ្លងរាលដាលក្នុងកម្រិតគួរឲ្យបារម្ភនៅអាមេរិក

មេរោគផ្សិតម្យ៉ាងមានឈ្មោះថា Candida Auris ដែលពិបាកក្នុងការព្យាបាល កំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស «ក្នុងកម្រិតដ៏គួរឲ្យបារម្ភ»។ នេះបើយោងទៅតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CDC កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។ ករណីនៃឆ្លងមេរោគផ្សិតនេះ នៅអាមេរិក បានកើនឡើងជិត២ដង បើធៀបទៅនឹងឆ្នាំ២០២១ ពោលគឺចាប់ពី ៧៥៦ករណី រហូតដល់ទៅ ១ ៤៧១ ករណី។ នេះបើយោងទៅតាមប្រភពដដែល។

មេរោគផ្សិត Candida Auris កំពុងឆ្លងរាលដាលក្នុងកម្រិតគួរឲ្យបារម្ភនៅអាមេរិក

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

អ្នកដែលមានសុខភាពល្អ មិនស្ថិតក្នុងកម្រិតហានិភ័យនៃការប្រឈមមុខនឹងការឆ្លងមេរោគផ្សិត Candida auris ឡើយ ប៉ុន្តែអ្នកដែលមានប្រព័ន្ធភាពស៊ាំទុនខ្សោយ ឬកំពុងតែប្រើប្រាស់បរិក្ខាពេទ្យ ដូចជា ម៉ាស៊ីនជំនួយឧកស៊ីសែន ឬទុយោសុងទឹកនោម អាចនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬស្លាប់តែម្តង។ ករណីភាគច្រើន ដែលត្រូវបានពិនិត្យឃើញ គឺបានកើតឡើងដោយសារតែការស៊ាំទៅនឹងការព្យាបាលដោយការប្រើថ្នាំប្រឆាំងមេរោគផ្សិត។

មជ្ឈមណ្ឌលបង្កាជំងឺ CDC បានចាត់ទុកថា «មេរោគផ្សិតនេះ មានភាពធន់ទៅនឹងថ្នាំប្រឆាំងមេរោគ (antimicrob)»។ មេរោគនេះ ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺដែលមានមេរោគផ្សិត និងតាមរយៈការប៉ះពាល់នឹងផ្ទៃ និងសម្ភារៈនានា ដែលមានផ្ទុកមេរោគផ្សិតនេះ។

រោគសញ្ញាទូទៅបំផុតក្រោយពេលឆ្លងមេរោគផ្សិត Candida Auris គឺគ្រុនក្តៅ និង ស្រៀវស្រាញ និងមិនមានភាពធូរស្រាលទាល់តែសោះ បន្ទាប់ពីការព្យាបាល នេះបើយោងទៅតាមការបញ្ជាក់របស់ CDC។ ដោយសារតែអ្នកជំងឺភាគជាច្រើននាក់ មានជំងឺជាប់ខ្លួនរួចជាស្រេច ហេតុនេះ គេពិតជាលំបាកណាស់ក្នុងការកំណត់លើការឆ្លងជំងឺផ្សិត Candida Auris។

ការឆ្លងមេរោគនេះ ត្រូវបានរកឃើញនៅអាមេរិកជាលើកដំបូង ក្នុងឆ្នាំ២០១៦។ ករណីឆ្លងច្រើនបំផុត គឺចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២១។ មូលហេតុមួយទៀត ដែលធ្វើឲ្យពិភពលោកបារម្ភគឺថា អ្នកជំងឺភាគច្រើន បានបង្ហាញពីការស៊ាំទៅនឹងថ្នាំ «ប្រឆាំងនឹងមេរោគផ្សិត» ដែលមានន័យថា មេរោគផ្សិត Candida Auris មានភាពធ្ងន់ទៅនឹងថ្នាំសម្លាប់ពពួកផ្សិតហៅកាត់ថា echinocandins៕

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 27/03/2023