នៅតាមបណ្ដារាជធានី-ខេត្តខ្លះនៅប្រទេសកម្ពុជាយើងកំពុងជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងតាំងពីសប្ដាហ៍មុនម៉្លេះ។ ដូចនេះយើងត្រូវការពារទាំងអស់គ្នា អំឡុងពេលនេះ ដោយ ៤ យ៉ាងខាងក្រោមនេះអាចបណ្ដាលឲ្យជួបគ្រោះថ្នាក់ទាំងចាស់-ក្មេង។
នៅតាមបណ្ដារាជធានី-ខេត្តខ្លះនៅប្រទេសកម្ពុជាយើងកំពុងជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងតាំងពីសប្ដាហ៍មុនម៉្លេះ។ ដូចនេះយើងត្រូវការពារទាំងអស់គ្នា អំឡុងពេលនេះ ដោយ ៤ យ៉ាងខាងក្រោមនេះអាចបណ្ដាលឲ្យជួបគ្រោះថ្នាក់ទាំងចាស់-ក្មេង។

គ្រោះធម្មជាតិមួយនេះអាចបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗដូចជាលង់ទឹក ការបាក់រលំផ្ទះ ដូចនេះហើយប្រសិនបើយើងស្ថិតនៅតំបន់ដែលប្រឈមខ្លាំងត្រូវប្រញាប់ជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់។ មួយវិញទៀតកុំស្នាក់នៅកន្លែងដែលមានសភាពចាស់ទ្រុឌទ្រោម ព្រោះអាចបាក់រលំ និងពេលដើរហើរត្រូវរកឈើដើម្បីស្ទាបរកផ្លូវដែលខូច ឬកន្លែងលូ គ្រលុក ចៀសវាងធ្លាក់លង់ទឹក។

ទាំងនៅក្នុង ឬក្រៅផ្ទះយើងមិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងនៅក្នុងទឹកឡើយ។ ត្រូវយកឈើស្ងួត ដើម្បីឆ្កឹះទាញខ្សែភ្លើងរញ៉េរញ៉ៃ ព្រោះអាចបណ្ដាលឲ្យឆ្លងឆក់បាន។ មួយវិញទៀត ប្រសិនបើមានការជ្រាបចូលព្រីភ្លើងណាមួយក្នុងផ្ទះ ត្រូវបិទកុងតាក់ភ្លើងសិន ហើយហៅអ្នកជំនាញមកជួយមើល ថាតើស្ថានភាពបែបណាទើបអាចប្រើប្រាស់បាន។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ជឿថាអ្នកខ្លះទោះជាស្ថានភាពទឹកជំនន់កំពុងតែយាយីក៏ដោយក៏នៅតែមិនសូវព្រួយបារម្ភ ដោយបែរជាចុះទៅមុជទឹកលេងធ្វើព្រងើយ។ កត្តានេះនាំឲ្យមានគ្រោះថ្នាក់ដូចជាលង់ទឹកដោយសារកម្លាំងទឹកហូរហួចយកទៅបាត់ បើទោះជាចេះហែលក៏ដោយ។ ដូច្នេះហើយគួរស្នាក់នៅកន្លែងដែលមានសុវត្ថិភាព ឬបើជួបគាំងនៅផ្ទះ ត្រូវរកវិធីឡើងទៅកាន់កន្លែងខ្ពស់ ដើម្បីសុំជំនួយ ព្រោះមិនដឹងពីកម្លាំង និងកម្ពស់ទឹក ជាពិសេសអ្នកមានកូនតូច។ ក្រៅពីគ្រោះថ្នាក់ដោយសារលង់ទឹក នៅមានបញ្ហាទឹកមិនស្អាតនាំឲ្យរមាស់ និងឆ្លងរោគផ្សេងៗដែលមកជាមួយទឹកដូចជា គ្រុនពោះវៀន អាសន្នរោគ រលាកថ្លើមប្រភេទA និង Leptospirosis ជាដើម។
ទឹកជំនន់មិនត្រឹមបំផ្លាញជម្រកមនុស្សឡើយ សូម្បីសម្បុកសត្វក៏ត្រូវខ្ទេចខ្ទីដែរ ហើយពពួកសត្វពស់ ក្អែប ខ្ទួយ ខ្យាដំរី គឺសុទ្ធសឹងតែហែលស្វែងរកកន្លែងជម្រកថ្មីដូចគ្នា។
អត្ថបទគួរអាន៖