home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រយ័ត្ន ៤ យ៉ាងនេះ អាចបង្កគ្រោះថ្នាក់អំឡុងពេលទឹកជំនន់

ប្រយ័ត្ន ៤ យ៉ាងនេះ អាចបង្កគ្រោះថ្នាក់អំឡុងពេលទឹកជំនន់

នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​ខ្លះ​នៅ​ប្រទេស​កម្ពុជាយើង​កំពុង​ជួប​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​តាំងពី​សប្ដាហ៍​មុន​ម៉្លេះ។ ដូចនេះ​យើង​ត្រូវ​ការពារ​ទាំងអស់​គ្នា អំឡុង​ពេល​នេះ ដោយ ៤ យ៉ាង​ខាងក្រោម​នេះ​អាច​បណ្ដាល​ឲ្យ​ជួប​គ្រោះថ្នាក់​ទាំង​ចាស់-ក្មេង។

១- លង់ទឹក របួស ឬ​​ប៉ះទង្គិច

គ្រោះ​ធម្មជាតិ​មួយ​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ដូចជា​លង់​ទឹក ការ​បាក់​រលំ​ផ្ទះ ដូចនេះ​ហើយ​ប្រសិនបើ​យើង​ស្ថិត​នៅ​តំបន់​ដែល​ប្រឈម​ខ្លាំង​ត្រូវ​ប្រញាប់​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​បន្ទាន់។ មួយ​វិញ​ទៀត​កុំ​ស្នាក់នៅ​កន្លែង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ព្រោះ​អាច​បាក់​រលំ និង​ពេល​ដើរហើរ​ត្រូវ​រក​ឈើ​ដើម្បី​ស្ទាប​រក​ផ្លូវ​ដែល​ខូច ឬ​កន្លែង​លូ គ្រលុក ចៀសវាង​ធ្លាក់​លង់​ទឹក។

ទឹកនោមផ្អែម

២- ចរន្ត​អគ្គិសនី

ទាំង​នៅ​ក្នុង ឬ​ក្រៅ​ផ្ទះ​យើង​មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ដោយ​ដៃ​សើម ឬ​កំពុង​នៅ​ក្នុង​ទឹក​ឡើយ។ ត្រូវ​យក​ឈើ​ស្ងួត ដើម្បី​ឆ្កឹះ​ទាញ​ខ្សែភ្លើង​រញ៉េរញ៉ៃ ព្រោះ​អាច​បណ្ដាល​ឲ្យ​ឆ្លង​ឆក់​បាន។ មួយ​វិញ​ទៀត ប្រសិនបើ​មាន​ការ​ជ្រាប​ចូល​ព្រី​ភ្លើង​ណា​មួយ​ក្នុង​ផ្ទះ ត្រូវ​បិទ​កុងតាក់​ភ្លើង​សិន ហើយ​ហៅ​អ្នក​ជំនាញ​មក​ជួយ​មើល ថា​តើ​ស្ថានភាព​បែប​ណា​ទើប​អាច​ប្រើប្រាស់​បាន។

៣- កុំ​លេង​ទឹក

ជឿ​ថា​អ្នក​ខ្លះ​ទោះ​ជា​ស្ថានភាព​ទឹក​ជំនន់​កំពុង​តែ​យាយី​ក៏​ដោយ​ក៏​នៅតែ​មិន​សូវ​ព្រួយ​បារម្ភ ដោយ​បែរជា​ចុះ​ទៅ​មុជ​ទឹក​លេង​ធ្វើ​ព្រងើយ។ កត្តា​នេះ​នាំឲ្យ​មាន​គ្រោះថ្នាក់​ដូចជា​លង់​ទឹក​ដោយសារ​កម្លាំង​ទឹក​ហូរ​ហួច​យក​ទៅ​បាត់ បើ​ទោះ​ជា​ចេះ​ហែល​ក៏​ដោយ។ ដូច្នេះ​ហើយ​គួរ​ស្នាក់​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ឬ​បើ​ជួប​គាំង​នៅ​ផ្ទះ ត្រូវ​រក​វិធី​ឡើង​ទៅ​កាន់​កន្លែង​ខ្ពស់ ដើម្បី​សុំ​ជំនួយ ព្រោះ​មិន​ដឹង​ពី​កម្លាំង និង​កម្ពស់​ទឹក ជា​ពិសេស​អ្នក​មាន​កូន​តូច។ ក្រៅពី​គ្រោះថ្នាក់ដោយសារ​លង់​ទឹក នៅមាន​បញ្ហា​ទឹក​មិន​ស្អាត​នាំឲ្យ​រមាស់ និង​ឆ្លង​រោគ​ផ្សេង​ៗ​ដែល​មកជាមួយ​ទឹក​ដូចជា គ្រុនពោះវៀន អាសន្នរោគ រលាកថ្លើមប្រភេទA និង Leptospirosis ជាដើម។

៤- ប្រយ័ត្ន​សត្វ​អាសិរពិស

ទឹក​ជំនន់​មិន​ត្រឹម​បំផ្លាញ​ជម្រក​មនុស្ស​ឡើយ សូម្បី​សម្បុក​សត្វ​ក៏​ត្រូវ​ខ្ទេចខ្ទី​ដែរ ហើយ​ពពួក​សត្វ​ពស់ ក្អែប ខ្ទួយ ខ្យាដំរី គឺ​សុទ្ធ​សឹង​តែ​ហែល​ស្វែងរក​កន្លែង​ជម្រក​ថ្មី​ដូចគ្នា។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 27/04/2021
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x